ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 47
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៨៣១ (History of the Church, ១:១៦៦)។ មុន​ពេល​នេះ អូលីវើរ ខៅឌើរី បាន​ធ្វើ​ជា​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​កត់​បញ្ជី​សម្រាប់​សាសនាចក្រ។ យ៉ូហាន វិតមើរ ពុំ​បាន​ស្វែងរក​មុខងារ​ជា​ប្រវត្តិសាស្ត្រ​ទេ ប៉ុន្តែ​ត្រូវ​បាន​សូម​ឲ្យ​បម្រើ​ក្នុង​ការងារ​នេះ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​នឹង​គោរព​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់​ក្នុង​ការណ៍​នេះ។ គាត់​បាន​បម្រើ​ធ្វើ​ជា​លេខាធិការ​ដល់​ព្យាការី​រួច​ទៅ​ហើយ ក្នុង​ការ​កត់​វិវរណៈ​ដ៏​ច្រើន​ដែល​បាន​ទទួល​នៅ​តាម​តំបន់​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក។

១–៤, យ៉ូហាន វិតមើរ ត្រូវ​បាន​ចាត់​ឲ្យ​កត់​ពី​ប្រវត្តិ​នៃ​សាសនាចក្រ ហើយ​ឲ្យ​សរសេរ​ជូន​ព្យាការី។

មើល​ចុះ ជា​ការ​ចាំ​បាច់​ក្នុង​យើង ដែល​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​យើង គួរ​សរសេរ ហើយ​កត់​ពី​ប្រវត្តិ​ទូ​ទៅ ហើយ​ជួយ​ដល់​អ្នក យ៉ូសែប ជា​អ្នក​បម្រើ​យើង​អើយ ក្នុង​ការ​កត់​ចម្លង​គ្រប់​ទាំង​អស់ ដែល​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក លុះ​ត្រា​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ភារកិច្ច​ផ្សេងៗ​ទៀត។

ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គាត់​ក៏​អាច​បន្លឺ​សំឡេង​គាត់​ឡើង​ក្នុង​ការ​ប្រជុំ នៅ​ពេល​ណា​ក៏​ដោយ​ដែល​ឃើញ​ថា​ចាំ​បាច់។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា នឹង​ត្រូវ​បាន​តាំង​ដល់​គាត់​ឲ្យ​កត់​បញ្ជី និង​ប្រវត្តិ​សាសនាចក្រ​ជានិច្ច រីឯ អូលីវើរ ខៅឌើរី វិញ យើង​បាន​តាំង​តំណែង​ឲ្យ​គាត់​ផ្សេង​ទៀត។

ហេតុ​ដូច្នោះ​ហើយ ដរាបណា​យ៉ូហាន​មាន​ចិត្ត​ស្មោះត្រង់ នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​គាត់ ដោយ​សារ​ព្រះ​ដ៏​ជា​ជំនួយ​ឲ្យ​សរសេរ​ការណ៍​ទាំង​នេះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕