ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 13


កណ្ឌ​ទី ១៣

ការ​តែងតាំង​នៃ​យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី ចំពោះ​បព្វជិតភាព​អើរ៉ុន នៅ​តាម​ច្រាំងទន្លេ​សុសគ្វីហាណា ក្បែរ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៨២៩ (History of the Church, ១:៣៩–៤២)។ ការ​តែងតាំង​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ដៃ​នៃ​ទេវតា​មួយ​រូប​ដែល​បាន​ហៅ​ខ្លួន​ថា​ជា​យ៉ូហាន គឺជា​អ្នក​ដដែល​ដែល​បាន​ហៅថា​យ៉ូហាន–បាទីស្ទ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ទេវតា​បាន​ពន្យល់​ប្រាប់​ថា លោក​កំពុង​ធ្វើ​ការ​នៅ​ក្រោម​ការ​ដឹកនាំ​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ពួក​សាវក​បុរាណ ដែល​កាន់​កូន​សោ​នៃ​បព្វជិតភាព​ខ្ពស់​ជាង ដែល​ត្រូវ​បាន​ហៅថា បព្វជិតភាព​ម៉ិលគីស្សាដែក។ សេចក្ដី​សន្យា​ត្រូវ​បាន​ឲ្យ​ដល់​យ៉ូសែប និង​អូលីវើរ ថា​នៅ​វេលា​កំណត់ នោះ​បព្វជិតភាព​ម៉ិលគីស្សាដែក នឹង​ត្រូវ​បាន​ប្រគល់​ឲ្យ​មក​លើ​ពួក​គេ (សូម​មើល​កណ្ឌ​ទី ២៧:៧, ៨, ១២)។

កូន​សោ​និង​អំណាច​ទាំង​ឡាយ នៃ​បព្វជិតភាព​អើរ៉ុន ត្រូវ​បាន​ប្រគល់​ឲ្យ។

នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​មែស៊ី ខ្ញុំ​សូម​ប្រគល់បព្វជិតភាព​អើរ៉ុន ដែល​កាន់​កូន​សោ​ទាំង​ឡាយ អំពី​ការ​បម្រើ​នៃ​ពួក​ទេវតា និង​អំពី​ដំណឹង​ល្អ​នៃ​ការ​ប្រែ​ចិត្ត និង​អំពី​បុណ្យ​ជ្រមុជ​ទឹក ដោយ​ការ​ពន្លិច​សម្រាប់​ការ​ផ្ដាច់​បាប ហើយ​បព្វជិត​ភាព​នេះ នឹង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី​ទៀត​ឡើយ រហូត​ដល់​ពេល​កូន​ប្រុស​ទាំង​ឡាយ​នៃ​លោក​លេវី ថ្វាយ​ដង្វាយ​ម្ដង​ទៀត​ដល់​ព្រះ​អម្ចាស់​ដោយ​សេចក្ដី​សុចរិត។