កណ្ឌទី ៩៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៣៣ (History of the Church, ១:៣៥០–៣៥២)។ វិវរណៈនេះគឺជាការបន្តពីការដឹកនាំពីព្រះដើម្បីកសាងគេហដ្ឋានទាំងឡាយ សម្រាប់ថ្វាយបង្គំ និងការបង្គាប់ ជាពិសេស គឺដំណាក់នៃព្រះអម្ចាស់ (សូមមើល កណ្ឌទី ៨៨:១១៩–១៣៦ និងកណ្ឌទី ៩៤)។
១–៦, ពួកបរិសុទ្ធត្រូវបានវាយផ្ចាល ព្រោះតែការខកខានមិនបានកសាងដំណាក់នៃព្រះអម្ចាស់; ៧–១០, ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់គេហដ្ឋានរបស់ទ្រង់ ដើម្បីប្រទានអំណោយទានដល់ប្រជារាស្ត្ររបស់ទ្រង់នូវអំណាចមកពីស្ថានលើ; ១១–១៧, គេហដ្ឋាននោះត្រូវតាំងជាកន្លែងនៃការថ្វាយបង្គំ ហើយទុកសម្រាប់ជាសាលានៃពួកសាវក។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នកដែលយើងស្រឡាញ់ និងដល់អ្នកណាដែលយើងស្រឡាញ់ នោះយើងកវាយផ្ចាល ដើម្បីឲ្យអំពើបាបទាំងឡាយរបស់ពួកគេ អាចខបានអត់ទោស ត្បិតដោយសារការវាយផ្ចាលនេះហើយ ដែលយើងរៀបចំផ្លូវឡើង សម្រាប់គការរំដោះដល់ពួកគេនៅគ្រប់ការណ៍ទាំងអស់ ឲ្យរួចពីឃការល្បួង ហើយយើងបានស្រឡាញ់អ្នក —
២ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវតែបានវាយផ្ចាល ហើយបន្ទោសនៅចំពោះព្រះភក្ត្ររបស់យើង
៣ត្បិតអ្នករាល់គ្នាបានធ្វើបាបទាស់នឹងយើងនូវអំពើបាបដ៏ធ្ងន់ណាស់ ពីព្រោះអ្នករាល់គ្នាពុំបានគិតពិចារណាពីព្រះបញ្ញត្តិដ៏ធំគ្រប់ជំពូក ដែលយើងបានប្រទានដល់អ្នកអំពីការកសាងកគេហដ្ឋានរបស់យើងឡើយ
៤ត្បិតការរៀបចំដែលយើងគ្រោងដើម្បីត្រៀមពួកសាវករបស់យើង ឲ្យកកាត់មែកចម្ការទំពាំងបាយជូររបស់យើងនៅលើកចុងក្រោយបង្អស់ ប្រយោជន៍ឲ្យយើងអាចសម្រេចកិច្ចការខប្លែកៗរបស់យើងបាន គឺប្រយោជន៍ឲ្យយើងអាចគចាក់ព្រះវិញ្ញាណរបស់យើងទៅលើគ្រប់ទាំងមនុស្ស —
៥ប៉ុន្តែមើលចុះ យើងប្រាប់អ្នកជាប្រាកដថា មានមនុស្សជាច្រើនដែលត្រូវបានតែងតាំងឡើងនៅក្នុងចំណោមអ្នក ដែលយើងបានហៅ ប៉ុន្តែមានពួកគេតែបន្តិចទេ ដែលត្រូវកបានរើសឡើង។
៦ពួកអ្នកណាដែលពុំបានរើសឡើង នោះបានធ្វើបាបដ៏ធ្ងន់ណាស់ ពីព្រោះពួកគេកំពុងតែដើរក្នុងកសេចក្ដីងងឹតនៅពេលថ្ងៃត្រង់។
៧ហើយពីហេតុនេះ ទើបយើងបានប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកគប្បីប្រកាសឲ្យមានកជំនុំមុតមាំរបស់អ្នក ប្រយោជន៍ឲ្យការខតមអាហារទាំងឡាយរបស់អ្នក និងការទួញសោករបស់អ្នក អាចបានឮឡើងទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃគសាបោត ដែលតាមការបកស្រាយថា ព្រះដ៏ឃបង្កបង្កើតនៃថ្ងៃទីមួយ គឺជាដើម ហើយជាចុង។
៨មែនហើយ យើងប្រាប់អ្នកជាប្រាកដថា យើងបានប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកគប្បីកសាងគេហដ្ឋានមួយ គឺនៅក្នុងគេហដ្ឋាននោះហើយ ដែលយើងគ្រោងនឹងកប្រទានអំណោយទានដល់អស់អ្នកណា ដែលយើងបានរើសដោយព្រះចេស្ដាពីស្ថានលើ
៩ត្បិតនេះហើយជាកសេចក្ដីសន្យាពីព្រះវរបិតាដល់អ្នក ហេតុដូច្នេះហើយ យើងបញ្ជាឲ្យអ្នកនៅ ដូចជាពួកសាវករបស់យើងនៅក្រុងយេរូសាឡិមដែរ។
១០ទោះជាយ៉ាងណាក៏ដោយ ក៏គង់តែពួកអ្នកបម្រើរបស់យើងបានធ្វើបាបដ៏ធ្ងន់ណាស់ ហើយកការទាស់ទែងគ្នាបានកើតឡើងនៅក្នុងខសាលានៃពួកព្យាការី ដែលជាការដ៏ធ្ងន់ធ្ងរដល់យើងណាស់ ព្រះអម្ចាស់របស់អ្នកបានមានព្រះបន្ទូលថាដូច្នោះហើយ ហេតុដូច្នេះហើយ យើងបានចាត់ពួកគេឲ្យចេញទៅដើម្បីបានត្រូវវាយផ្ចាល។
១១យើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកគប្បីកសាងគេហដ្ឋានមួយ។ បើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងមានអំណាច ដើម្បីកសាងគេហដ្ឋាននោះ។
១២បើសិនជាអ្នកមិនកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងទេ នោះខសេចក្ដីស្រឡាញ់នៃព្រះវរបិតានឹងមិននៅជាមួយអ្នកឡើយ ហេតុដូច្នេះហើយ អ្នកនឹងត្រូវដើរក្នុងសេចក្ដីងងឹត។
១៣ឥឡូវនេះហើយគឺជាប្រាជ្ញា និងព្រះហឫទ័យនៃព្រះអម្ចាស់ — ចូរកសាងគេហដ្ឋានមួយចុះ ពុំមែនតាមរបៀបនៃពិភពលោកទេ ត្បិតយើងពុំបានប្រទានដល់អ្នកថា អ្នករាល់គ្នានឹងត្រូវរស់នៅតាមរបៀបនៃពិភពលោកឡើយ
១៤ហេតុដូច្នេះហើយ ចូរកសាងគេហដ្ឋាននោះតាមរបៀប ដែលយើងនឹងបង្ហាញដល់អ្នកទាំងបីនាក់ចុះ ដែលអ្នករាល់គ្នានឹងតាំង ហើយតែងតាំងចំពោះអំណាចនេះ។
១៥ហើយទំហំនៃដំណាក់នោះគឺ ទទឹង ១៧ ម៉ែត្រ ហើយចូរឲ្យបណ្ដោយមាន ២០ ម៉ែត្រ នៅទីលានខាងក្នុងចុះ។
១៦ហើយចូរឲ្យផ្នែកខាងក្រោមទីលានខាងក្នុងបានថ្វាយដល់យើង សម្រាប់ជាដង្វាយសាក្រាម៉ង់ ហើយសម្រាប់ការផ្សាយរបស់អ្នក និងការតមអាហាររបស់អ្នក និងការអធិស្ឋានរបស់អ្នក និងកការថ្វាយនូវសេចក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតរបស់អ្នកឡើងមកដល់យើង គឺព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថាដូច្នោះហើយ។
១៧ហើយចូរឲ្យផ្នែកខាងលើទីលានខាងក្នុងបានថ្វាយដល់យើង សម្រាប់ជាសាលានៃពួកសាវករបស់យើងចុះ គឺព្រះរាជបុត្រាកអាម៉ាន ទ្រង់មានព្រះបន្ទូលថាដូច្នោះហើយ ឬម្យ៉ាងទៀតថា គឺអាលផា ឬម្យ៉ាងទៀតថា គឺអូមេកា គឺជាព្រះយេស៊ូវគ្រីស្ទ ជាខព្រះអម្ចាស់របស់អ្នក។ អាម៉ែន៕