កណ្ឌទី ២៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែកក្កដា ឆ្នាំ១៨៣០ (History of the Church, ១:១០៣–១០៤)។ (សូមមើលចំណងជើងនៃកណ្ឌទី ២៤)។ វិវរណៈនេះសម្ដែងប្រាប់អំពី ព្រះហឫទ័យនៃព្រះអម្ចាស់ ដល់ អិមម៉ា ស៊្មីធ ដែលជាភរិយារបស់ព្យាការី។
១–៦, អិមម៉ា ស៊្មីធ ជាស្ត្រីជម្រើស ត្រូវបានហៅឲ្យជួយ និងកំសាន្តចិត្តដល់ស្វាមីរបស់នាង; ៧–១១, នាងក៏ត្រូវបានហៅឲ្យសរសេរ ឲ្យពន្យល់បទគម្ពីរទាំងឡាយ ហើយឲ្យរើសទំនុកសរសើរតម្កើងព្រះផងដែរ; ១២–១៤, បទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់ព្រះអម្ចាស់; ១៥–១៦, គោលការណ៍ទាំងឡាយនៃការគោរពធ្វើតាម ដែលមាននៅក្នុងវិវរណៈនេះ អនុវត្តដល់មនុស្សទាំងអស់។
១ចូរស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ដ៏ជាព្រះរបស់អ្នក នៅពេលយើងមានបន្ទូលមកកាន់អ្នក អិមម៉ា ស៊្មីធ ជាបុត្រីរបស់យើងអើយ ត្បិតយើងប្រាប់អ្នកជាប្រាកដថា អស់អ្នកណាដែលកទទួលដំណឹងល្អរបស់យើង នោះឈ្មោះថាជាបុត្រាបុត្រីរបស់យើងនៅក្នុងខនគរ យើងហើយ។
២វិវរណៈមួយយើងប្រទានដល់អ្នក ស្ដីអំពីព្រះហឫទ័យរបស់យើង ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ ហើយកដើរតាមផ្លូវខគុណធម៌នៅចំពោះយើង នោះយើងនឹងទុកជីវិតអ្នកឲ្យបានគង់វវង្ស ហើយអ្នកនឹងបានគទទួលមរតកនៅក្រុងស៊ីយ៉ូន។
៣មើលចុះ កបាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកជាស្ត្រីរើសតាំង ជាអ្នកដែលយើងខបានហៅ។
៤ចូរកុំរអ៊ូរទាំ ដោយសារតែអ្វីដែលអ្នកពុំបានឃើញនោះឡើយ ត្បិតរបស់ទាំងនោះត្រូវបានទុកមិនឲ្យអ្នក និងមិនឲ្យពិភពលោកឃើញទេ ដែលជាប្រាជ្ញានៅក្នុងយើង នៅពេលខាងមុខ។
៥ហើយមុខងារនៃការហៅរបស់អ្នកគឺត្រូវធ្វើជាកទីកំសាន្តដល់អ្នកបម្រើរបស់យើង គឺដល់យ៉ូបសែប ស៊្មីធ ជុញ្ញ័រ ដែលជាស្វាមីរបស់អ្នក នៅក្នុងសេចក្ដីទុក្ខវេទនាទាំងឡាយរបស់លោក ដោយនូវពាក្យលួងលោម ក្នុងវិញ្ញាណនៃភាពស្លូតបូត។
៦ហើយអ្នកត្រូវទៅជាមួយនឹងលោក នៅពេលលោកទៅ ហើយធ្វើជាស្មៀនដល់លោក កាលណាគ្មាននរណាធ្វើស្មៀនដល់លោក ដើម្បីឲ្យយើងអាចចាត់ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង ឲ្យទៅទីណាក៏បាន តាមព្រះហឫទ័យរបស់យើង។
៧ហើយអ្នកនឹងត្រូវកបានតែងតាំងនៅក្រោមដៃរបស់លោក ដើម្បីពន្យល់បទគម្ពីរទាំងឡាយ និងដើម្បីទូន្មានដល់សាសនាចក្រ ស្របតាមអ្វីដែលនឹងបានប្រទានដល់អ្នក ដោយព្រះវិញ្ញាណរបស់យើង។
៨ត្បិតលោកនឹងកដាក់ដៃលើអ្នក ហើយអ្នកនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយពេលវេលារបស់អ្នកនឹងត្រូវបានប្រទានឲ្យ ដើម្បីការសរសេរ និងដើម្បីការរៀនសូត្រដ៏ច្រើន។
៩ហើយអ្នកមិនចាំបាច់ខ្លាចឡើយ ត្បិតស្វាមីរបស់អ្នកនឹងគាំទ្រអ្នកនៅក្នុងសាសនាចក្រ ត្បិតចំពោះការទាំងនេះហើយ ជាកការងាររបស់លោក ដើម្បីឲ្យរបស់ទាំងអស់ អាចខបានបើកសម្ដែងដល់ពួកគេតាមព្រះហឫទ័យរបស់យើង ស្របតាមសេចក្ដីជំនឿរបស់ពួកគេ។
១០ហើយយើងប្រាប់អ្នកជាប្រាកដថា អ្នកត្រូវទុកចោលករបស់ទាំងឡាយនៃខពិភពលោកនេះ ហើយចូរគស្វែងរករបស់ទាំងឡាយណាដែលគ្រាន់បើជាងនេះវិញ។
១១ហើយនឹងបានប្រទានដល់អ្នកផងដែរ ដើម្បីឲ្យធ្វើការជំរើសយកកទំនុកសរសើរតម្កើងព្រះដ៏ពិសិដ្ឋទាំងឡាយ ដូចជានឹងបានប្រទានដល់អ្នក ដែលសព្វព្រះហឫទ័យដល់យើង ដើម្បីឲ្យមាននៅក្នុងសាសនាចក្ររបស់យើង។
១២ត្បិតព្រលឹងរបស់យើងត្រេកអរចំពោះកបទចម្រៀងពីខចិត្ត មែនហើយ បទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់យើង ហើយនឹងបានឆ្លើយតបដោយនូវព្រះពរមកលើក្បាលរបស់ពួកគេ។
១៣ហេតុដូច្នោះហើយ ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយ ហើយចូរនៅជាប់នឹងសេចក្ដីសញ្ញាទាំងឡាយ ដែលអ្នកបានធ្វើចុះ។
១៤ចូរបន្តនៅក្នុងវិញ្ញាណនៃកភាពស្លូតបូត ហើយចូរប្រយ័ត្នពីខសេចក្ដីឆ្មើងឆ្មៃ។ ចូរឲ្យព្រលឹងរបស់អ្នកត្រេកអរនឹងស្វាមីរបស់អ្នកចុះ និងសិរីល្អ ដែលនឹងមានមកលើលោក។
១៥ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរហូត ហើយកមកុដនៃខសេចក្ដីសុចរិតនោះ អ្នកនឹងបានទទួល។ ហើយលើកលែងតែអ្នកធ្វើការនេះ កន្លែងដែលយើងនៅ នោះអ្នកគពុំអាចមកបានឡើយ។
១៦ហើយប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា នេះគឺជាកសំឡេងរបស់យើងដល់មនុស្សទាំងពួង។ អាម៉ែន៕