ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 111
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១១១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៨៣៦ (History of the Church, ២:៤៦៥–៤៦៦)។ នៅ​គ្រា​នេះ ពួក​មេដឹកនាំ​សាសនាចក្រ​ត្រូវ​ជាប់​បំណុល​ជា​ច្រើន ដោយ​ព្រោះ​តែ​ការងារ​បម្រើ​របស់​ពួក​គេ។ ដោយ​បាន​ឮ​ថា​មាន​ប្រាក់​ចំនួន​ច្រើន​នៅ​ក្រុង​សាឡិម រដ្ឋ​ម៉ាស្សាជូសសែត្ស ដែល​ពួក​គេ​អាច​យ​ក​បាន ទើប​ព្យាការី, ស៊ីឌនី រិកដុន, ហៃរុម ស៊្មីធ, និង អូលីវើរ ខៅឌើរី បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ដើម្បី​ទៅ​ស៊ើប​មើល​ការ​រាយ​ការណ៍​នេះ ព្រម​ទាំង​ទៅ​ផ្សាយដំណឹង​ល្អ​ផង។ ពួក​បង​ប្អូន​ក្នុង​សាសនា​បាន​សម្រេច​កិច្ចការ​នៃ​សាសនាចក្រ ហើយ​បាន​ផ្សាយ​សាសនា​ខ្លះៗ។ នៅ​ពេល​បាន​ឃើញ​ថា​គ្មាន​ប្រាក់​ឯណា​ដល់​ពួក​គេ ទើប​ពួក​គេ​វិល​ទៅ​ក្រុង​ខឺតឡង់​វិញ។ ប្រការ​សំខាន់ៗ​ដ៏​ក្រែល អំពី​ព្រឹត្តិ​ការណ៍ ត្រូវ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​ពាក្យ​ពេចន៍​នៃ​វិវរណៈ​នេះ។

១–៥, ព្រះ​អម្ចាស់​ទ្រង់​ថែរក្សា​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​ពួក​អ្នក​បម្រើ​របស់​ទ្រង់; ៦–១១, ទ្រង់​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ស៊ីយ៉ូន ហើយ​រៀបចំ​គ្រប់​អ្វីៗ​ទាំង​អស់ សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់។

យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក មិនមែន​មិន​សព្វ​ព្រះ​ហឫទ័យ​ប៉ុន្មាន​ទេ​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ សូម្បីតែ​ការ​ចម្កួត​របស់​អ្នក​ក៏​ដោយ។

យើង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​សម្រាប់​អ្នក សម្រាប់​ផល​ប្រយោជន៍​ដល់​ស៊ីយ៉ូន និង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​យើង​នឹង​ប្រមូល​នៅ​ពេល​កំណត់ សម្រាប់​ផល​ប្រយោជន៍​ដល់​ស៊ីយ៉ូន តាម​រយៈ​គ្រឿង​ឧបករណ៍​របស់​អ្នក។

ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់ ដែល​អ្នក​ត្រូវ​រាក់​ទាក់​ជាមួយ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​នេះ តាម​ដែល​អ្នក​នឹង​ត្រូវ​បាន​ណែនាំ ហើយ​តាម​ដែល​នឹង​បាន​ប្រទាន​ដល់​អ្នក។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង នៅ​ពេល​កំណត់​ថា យើង​នឹង​ប្រទាន​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក ទើប​អ្នក​នឹង​មាន​អំណាច​លើ​ទី​ក្រុង ដរាបណា​ដែល​ពួក​គេ​នឹង​មិន​រក​ឃើញ​ផ្នែក​សម្ងាត់​ទាំង​ឡាយ​របស់​អ្នក ហើយ​ទ្រព្យ​នៃ​ទី​ក្រុង ជា​មាស និង​ប្រាក់ នឹង​ទៅ​ជា​របស់​ផង​អ្នក។

ចូរ​កុំ​អំពល់​ខ្លួន​អំពី​បំណុល​ទាំង​ឡាយ​របស់​អ្នក​ឡើយ ព្រោះ​យើង​នឹង​ប្រទាន​អំណាច​ដល់​អ្នក​ឲ្យ​សង​បំណុល​ទាំង​ឡាយ។

ចូរ​កុំ​អំពល់​ខ្លួន​អំពី​ស៊ីយ៉ូន​ឡើយ ព្រោះ​យើង​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​នាង។

ចូរ​នៅ​ទី​នេះ និង​នៅ​ភូមិ​ភាគ​ជុំវិញ​នេះ​ចុះ

ហើយ​នៅ​កន្លែង​ណា​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នក​នៅ​ភាគ​ច្រើន នោះ​នឹង​ត្រូវ​បាន​ប្រាប់​ដល់​អ្នក ដោយ​សេចក្ដី​សុខសាន្ត និង​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​ហូរ​ទៅ​រក​អ្នក។

នៅ​កន្លែង​នេះ អ្នក​អាច​បាន​ដោយ​ជួល។ ហើយ​ចូរ​ខំ​សាកសួរ​ពី​បណ្ដាជន​ពី​បុរាណកាល និង​ពួក​អ្នក​ដែល​រក​ឃើញ​ទី​ក្រុង​នេះ

១០ត្បិត​នៅ​ក្នុង​ទី​ក្រុង​នេះ មាន​ទ្រព្យ​សម្បត្តិ​លើស​ទៅ​ទៀត​សម្រាប់​អ្នក។

១១ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ដូច​ជា​ពស់ តែ​ឥត​បាប ហើយ​យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំង​អស់ សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក​យ៉ាង​លឿន​តាម​ដែល​អ្នក​អាច​ទទួល​របស់​ទាំង​នោះ​បាន។ អាម៉ែន៕