ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 116

កណ្ឌ​ទី ១១៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្បែរ​វ៉ៃត្ស៍ ហ្វែរី នៅ​កន្លែង​មួយ​ដែល​ហៅថា ស្ព្រីង ហ៊ិល នៅ​ស្រុក​ដាវីស រដ្ឋ​មិសសួរី ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​១៨៣៨ (History of the Church, ៣:៣៥)។

ស្ព្រីង ហ៊ិល ត្រូវ​បាន​ឲ្យ​ឈ្មោះ​ដោយ​ព្រះ​អម្ចាស់​ថា​ជា អ័ដាម​អុនដៃ​អា​ម៉ាន តាម​ដែល​លោក​មាន​ប្រសាសន៍ ពី​ព្រោះ​ជា​កន្លែង​ដែល​លោក​អ័ដាម​នឹង​មក​ទស្សនកិច្ច​ប្រជាជន​របស់​លោក ឬ​អ្នក​ពី​ចាស់​បុរាណ​នឹង​អង្គុយ ដូចដែល​បាន​ពោល​ដល់​ដោយ​លោក​ដានីយ៉ែល ជា​ព្យាការី។