ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 26

កណ្ឌ​ទី ២៦

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី អូលីវើរ ខៅឌើរី និង​យ៉ូហាន វិតមើរ នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​កក្កដា ឆ្នាំ​១៨៣០ (History of the Church, ១:១០៤)។ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ២៤)។

, ពួក​គេ​ត្រូវ​បាន​បង្គាប់​ឲ្យ​សិក្សា​ព្រះ​គម្ពីរ ហើយ​ឲ្យ​ផ្សាយ; , ក្រឹត្យ​វិន័យ​អំពី​ការ​យល់​ព្រម​ទូ​ទៅ​ត្រូវ​បាន​បញ្ជាក់។

មើល​ចុះ យើង​មាន​បន្ទូល​ដល់​អ្នក​ថា អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​របស់​អ្នក ដើម្បី​ការ​សិក្សា​ព្រះ​គម្ពីរ និង​ដើម្បី​ការ​ផ្សាយ និង​ដើម្បី​ការ​បញ្ជាក់​សាសនាចក្រ នៅ​ភូមិ​ខូលស្វិល ហើយ​ដើម្បី​ការ​ប្រព្រឹត្តិ​ការងារ​របស់​អ្នក​នៅ​លើ​ដែនដី ដូច​ជា​បាន​តម្រូវ​មក លុះ​ត្រា​អ្នក​នឹង​ទៅ​ទិស​ខាង​លិច ដើម្បី​ទៅ​ធ្វើ​សន្និសីទ​ក្រោយ​រួច​សិន ហើយ​នៅ​ខណៈ​នោះ នោះ​នឹង​ត្រូវ​បាន​ប្រាប់​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ។

ហើយ​របស់​ទាំង​អស់​នឹង​ត្រូវ​បាន​សម្រេច ដោយ​សារ​ការ​យល់​ព្រម​ទូ​ទៅ នៅ​ក្នុង សាសនាចក្រ ដោយ​សារ​ការ​អធិស្ឋាន និង សេចក្ដី​ជំនឿ​ដ៏​ច្រើន ត្បិត​របស់​ទាំង​អស់​នោះ អ្នក​នឹង​ត្រូវ​បាន​ទទួល​ដោយ​សារ​សេចក្ដី​ជំនឿ។ អាម៉ែន៕