ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 114
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១១៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៨៣៨ (History of the Church, ៣:២៣)។

១–២, តំណែង​ទាំង​ឡាយ​ក្នុង​សាសនាចក្រ ដែល​កាន់​ដោយ​ពួក​អ្នក​មិន​ស្មោះត្រង់ នោះ​នឹង​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ផ្សេង។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ គឺជា​ប្រាជ្ញា​ចំពោះ​ដាវីឌ ដ័បបុលយូ ប៉ាទ្ទិន ជា​អ្នក​បម្រើ​របស់​យើង ថា​គាត់​ត្រូវ​ចាត់ចែង​ធុរកិច្ច​ទាំង​អស់​របស់​គាត់​ជាបន្ទាន់ តាម​ដែល​គាត់​ធ្វើ​ទៅ​បាន ហើយ​កម្ចាត់​នូវ​របស់​របរ​គាត់​ចេញ ប្រយោជន៍​ឲ្យ​គាត់​អាច​ទៅ​ធ្វើ​បេសកកម្ម​ដល់​យើង នៅ​និទាឃៈរដូវ​ឆ្នាំ​ក្រោយ ទៅ​ជុំ​អ្នក​ផ្សេងៗ​ទៀត គឺ​មាន​១២​នាក់​រួម​ទាំង​ខ្លួន​អ្នក​ផង ដើម្បី​ទៅ​ធ្វើ​ទី​បន្ទាល់​ពី​ព្រះ​នាម​របស់​យើង ហើយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ ដល់​ពេញ​សព្វ​ក្នុង​ពិភពលោក។

ត្បិត​ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ដរាបណា​មាន​មនុស្ស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ណា ដែល​មិន​ទទួល​ស្គាល់​ព្រះ​នាម​របស់​យើង នោះ​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​ដាក់ជំនួស​ពួក​គេ ហើយ​ទទួល​គណៈប៊ីស្សព​របស់​ខ្លួន។ អាម៉ែន៕