ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 28
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ២៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អូលីវើរ ខៅឌើរី នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​កញ្ញា ឆ្នាំ​១៨៣០ (History of the Church, ១:១០៩–១១១)។ ហៃរាំ​ភេច ជា​សមាជិក​សាសនាចក្រ​ម្នាក់ ដែល​មាន​ត្បូង​អ្វី​មួយ ហើយ អះអាង​ថា​អាច​ទទួល​វិវរណៈ​ទាំង​ឡាយ​បាន​ដោយ​សារ​ត្បូង​នោះ អំពី​ទំ​នាក់​ទំនង​ខាង​ការ​សាង​ក្រុង​ស៊ីយ៉ូន​ឡើង និង​អំពី​របៀប​ដំណើរ​សាសនាចក្រ។ មាន​សមាជិក​ដ៏​ក្រែល​ត្រូវ​បាន​បំភាន់​តាម​ការ​អះអាង​ទាំង​នេះ ហើយ​សូម្បីតែ​អូលីវើរ ខៅឌើរី ក៏​ត្រូវ​បាន​បំភាន់​តាម​ការ​អះអាង​ទាំង​នេះ​ដែរ។ មុន​សន្និសីទ​ដែល​បាន​កំណត់ទុក​បន្តិច នោះ​ព្យាការី​បាន​អំពាវនាវ​សូម​ពី​ព្រះ​អម្ចាស់ អំពី​ការណ៍​នេះ ហើយ​វិវរណៈ​នេះ​ក៏​បាន​មក​តាម​ក្រោយ។

១–៧, យ៉ូសែប ស៊្មីធ កាន់​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ ហើយ​មាន​តែ​លោក​ម្នាក់​គត់ ទទួល​វិវរណៈ​ទាំង​ឡាយ​សម្រាប់​សាសនាចក្រ; ៨–១០, អូលីវើរ ខៅឌើរី ត្រូវ​ទៅ​ផ្សាយ​ដល់​ពួក​សាសន៍​លេមិន; ១១–១៦, អារក្ស​សាតាំង​បញ្ឆោត ហៃរាំ ភេច ហើយ​បាន​ឲ្យ​វិវរណៈ​ក្លែងក្លាយ​ទាំង​ឡាយ​ដល់​គាត់។

មើល​ចុះ អូលីវើរ​អើយ យើង​មាន​បន្ទូល​ដល់​អ្នក​ថា នឹង​បាន​ប្រទាន​ដល់​អ្នក ដើម្បី​ឲ្យ​សាសនាចក្រ​បាន​ឮ​ពី​អ្នក​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​នឹង​បង្រៀន​ពួក​គេ ដោយ​សារ​ព្រះ​ដ៏​ជា​ជំនួយ អំពី​វិវរណៈ​ទាំង​ឡាយ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​មក។

ប៉ុន្តែ​មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​តាំង​ឡើង ដើម្បី​ទទួល​បញ្ញត្តិ​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ​នៅ​ក្នុង​សាសនាចក្រ​នេះ​ឡើយ លើក​លែងតែ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ប៉ុណ្ណោះ ត្បិត​លោក​ទទួល​របស់​ទាំង​នោះ ដូច​ជា លោក​ម៉ូសេ។

ហើយ​អ្នក​ត្រូវ​គោរព​តាម​អ្វីៗ​ទាំង​ឡាយ ដែល​យើង​នឹង​ប្រទាន​ដល់​លោក ដូច​ជា​លោក​អើរ៉ុន ដើម្បី​ទៅ​ប្រកាស​ប្រាប់​ពី​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ​ដល់​សាសនាចក្រ​ដោយ​ស្មោះ​ត្រង់ ដោយ​នូវ​អំណាច និង​សិទ្ធិ​អំណាច។

ហើយ​បើ​សិន​ជា​នៅ​ពេល​ណាមួយ អ្នក​ត្រូវ​ព្រះ​ដ៏​ជា​ជំនួយ​នាំ​ឲ្យ​និយាយ ឬ​បង្រៀន​ដល់​សាសនាចក្រ ឬ​នៅ​គ្រប់​ពេល​ណា​ក៏​ដោយ តាម​តែ​ព្រះ​បញ្ញត្តិ នោះ​អ្នក​អាច​ធ្វើ​តាម។

ប៉ុន្តែ​អ្នក​មិន​ត្រូវ​កត់​ទុកជា​ព្រះ​បញ្ញត្តិ​ទេ តែ​ទុកជា​ប្រាជ្ញា​វិញ

ហើយ​អ្នក​មិន​ត្រូវ​បញ្ជា​អ្នក​ណា​ដែល​នៅ​លើ​អ្នក និង​នៅ​លើ​សាសនាចក្រ​នោះ​ឡើយ​

ត្បិត​យើង​បាន​ប្រទាន​ដល់​លោក​នូវ​កូន​សោ​នៃ​សេចក្ដី​អាថ៌កំបាំង និង​វិវរណៈ​ទាំង​ឡាយ ដែល​បាន​បិទ​ទុក លុះ​ត្រា​យើង​នឹង​តាំង​អ្នក​ណាមួយ​ជំនួស​លោក​ដល់​ពួក​គេ។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​ទៅ​ឯ​ពួក​សាសន៍​លេមិន ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ប្រាប់​ពួក​គេ ហើយ​ដរាបណា​ពួក​គេ​ទទួល​ការ​បង្រៀន​ទាំង​ឡាយ​របស់​អ្នក នោះ​អ្នក​នឹង​បណ្ដាល​ឲ្យ​សាសនាចក្រ​របស់​យើង​បាន​តាំង​ឡើង នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​អ្នក​នឹង​មាន​វិវរណៈ​ទាំង​ឡាយ ប៉ុន្តែ​ចូរ​កុំ​កត់​វិវរណៈ​ទាំង​នោះ ទុកជា​ព្រះ​បញ្ញត្តិ​ឡើយ។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ពុំ​បាន​បើក​សម្ដែង​ទេ ហើយ​គ្មាន​នរណា​ដឹង​ពី​កន្លែង​ដែល​នឹង​សង់​ក្រុងស៊ីយ៉ូន​ឡើយ ប៉ុន្តែ​នឹង​បាន​ប្រទាន​ឲ្យ​ពី​ពេល​នេះ​ត​ទៅ។ មើល​ចុះ យើង​ប្រាប់​អ្នក​ថា កន្លែង​នោះ​នឹង​នៅ​ចំ​ព្រំប្រទល់​ជិត​ពួក​សាសន៍​លេមិន។

១០អ្នក​មិន​ត្រូវ​ចេញ​ពី​កន្លែង​នេះ លុះ​ត្រា​ចប់​សន្និសីទ​សិន ហើយ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង នឹង​ត្រូវ​បាន​តាំង​ឡើង​ឲ្យ​ត្រួតត្រា​លើ​សន្និសីទ​ដោយ​សារ​សំឡេង រីឯ​អ្វីៗ​ដែល​លោក​នឹង​និយាយ​ប្រាប់​ដល់​អ្នក នោះ​អ្នក​ត្រូវ​ប្រាប់។

១១ហើយ​ជា​ថ្មី​ទៀត អ្នក​ត្រូវ​នាំ ហៃរាំ ភេច ជា​បង​ប្អូន​របស់​អ្នក ដោយ​មាន​តែ​អ្នក ហើយ​នឹង​គាត់ ហើយ​ចូរ​ប្រាប់​គាត់​ថា អ្វីៗ​ទាំង​នោះ ដែល​គាត់​បាន​កត់​ពី​ត្បូង​នោះ នោះ​ពុំ​មែន​មក​ពី​យើង​ទេ ហើយ​ថា​អារក្ស​សាតាំងបាន​បញ្ឆោត​គាត់

១២ត្បិត​មើល​ចុះ ការណ៍​ទាំង​នេះ​ពុំ​បាន​តាំង​ដល់​គាត់ ឬ​ក៏​តាំង​អ្វី​ដល់​អ្នក​ណាមួយ​ក្នុង​សាសនាចក្រ​នេះ ដែល​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​សាសនាចក្រ​ឡើយ។

១៣ត្បិត​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ និង​តាម​ការ​យល់​ព្រម​ទូ​ទៅ នៅ​ក្នុង​សាសនាចក្រ ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ។

១៤ហើយ​អ្នក​ត្រូវ​ជួយ ដើម្បី​ដោះ​ស្រាយ​គ្រប់​ការណ៍​ទាំង​អស់ ស្រប​តាម​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​សាសនាចក្រ មុន​នឹង​អ្នក​ចេញ​ដំណើរ​ទៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។

១៥ហើយ​នឹង​បាន​ប្រទាន​ដល់​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ធ្វើ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​នឹង​ចេញ​ទៅ រហូត​ដល់​ពេល​អ្នក​ត្រឡប់​មក​វិញ។

១៦ហើយ​អ្នក​ត្រូវ​បើក​មាត់​គ្រប់​ពេល ហើយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង ដោយ​សំឡេង​រីករាយ​ចុះ។ អាម៉ែន៕