កណ្ឌទី ៤៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការីនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែកុម្ភៈ ឆ្នាំ១៨៣១ (History of the Church, ១:១៥៤–១៥៦)។ នៅពេលនេះ មានសមាជិកខ្លះក្នុងសាសនាចក្ររកាំចិត្ត ដោយសារមានមនុស្សអះអាងក្លែងក្លាយថា ជាអ្នកទទួលវិវរណៈទាំងឡាយ។ ព្យាការីបានសូមដល់ព្រះអម្ចាស់ ហើយបានទទួលការទាក់ទងនេះ ចំពោះពួកអែលឌើរនៃសាសនាចក្រ។ ផ្នែកទី១ ទាក់ទងទៅនឹងដំណើរការត្រួតត្រានៃសាសនាចក្រ; ផ្នែកចុងក្រោយ មានពាក្យព្រមានដែលពួកអែលឌើរ ត្រូវប្រាប់ដល់សាសន៍ទាំងឡាយនៃផែនដី។
១–៧, វិវរណៈ និងព្រះបញ្ញត្តិទាំងឡាយបានមកតាមរយៈអ្នកដែលបានតែងតាំង; ៨–១៤, ពួកបរិសុទ្ធត្រូវបានញែកចេញជាបរិសុទ្ធ ដោយសារការប្រព្រឹត្តក្នុងបរិសុទ្ធភាពគ្រប់យ៉ាងនៅចំពោះព្រះអម្ចាស់; ១៥–២២, ពួកអែលឌើរត្រូវចាត់ឲ្យចេញទៅស្រែកប្រាប់ពីការប្រែចិត្ត ហើយប្រុងប្រៀបមនុស្សលោក ចាំថ្ងៃដ៏ធំនៃព្រះអម្ចាស់; ២៣–២៨, ព្រះអម្ចាស់ទ្រង់ហៅមនុស្សលោកដោយសំឡេងរបស់ទ្រង់ផ្ទាល់ ហើយតាមរយៈថាមពលនៃធម្មជាតិ; ២៩–៣៥, សហស្សវត្ស និងការចងអារក្សសាតាំងនឹងមកដល់។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើងអើយ ហើយចូរផ្ទៀងត្រចៀកចំពោះព្រះបន្ទូលទាំងប៉ុន្មាន ដែលយើងនឹងមានបន្ទូលដល់អ្នកចុះ។
២ត្បិតមើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាបានទទួលបញ្ញត្តិមួយ ទុកជាកក្រឹត្យវិន័យដល់សាសនាចក្ររបស់យើង តាមរយៈអ្នកនោះ ដែលយើងបានតែងតាំងចំពោះអ្នក ដើម្បីឲ្យទទួលខបញ្ញត្តិ និងវិវរណៈទាំងឡាយពីព្រះហស្តរបស់យើង។
៣ហើយការណ៍នេះអ្នករាល់គ្នានឹងបានដឹងជាពិត — ថាគ្មានអ្នកឯទៀតណាត្រូវបានតែងតាំងចំពោះអ្នក ដើម្បីឲ្យទទួលបញ្ញត្តិ និងវិវរណៈទាំងឡាយឡើយ រហូតដល់អ្នកនោះត្រូវបានស្លាប់ទៅ បើសិនជាអ្នកនោះកនៅជាប់នឹងយើង។
៤ប៉ុន្តែប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា កគ្មានអ្នកណាផ្សេងទៀតនឹងត្រូវបានតែងតាំងចំពោះអំណោយទាននេះឡើយ លើកលែងតែតាមរយៈអ្នកនោះប៉ុណ្ណោះ ត្បិតបើសិនជាត្រូវដកចេញពីគាត់ នោះគាត់នឹងពុំមានអំណាចឡើយ ក្រៅពីតែងតាំងអ្នកដទៃទៀត ជំនួសគាត់ប៉ុណ្ណោះ។
៥ហើយការណ៍នេះនឹងត្រូវទៅជាក្រឹត្យវិន័យចំពោះអ្នក ប្រយោជន៍កុំឲ្យអ្នករាល់គ្នាទទួលការបង្រៀនទាំងឡាយទុកជាវិវរណៈ ឬបញ្ញត្តិនានា ពីអ្នកណាដែលនឹងមកចំពោះអ្នកឡើយ
៦ហើយការណ៍នេះយើងប្រទានដល់អ្នក ប្រយោជន៍កុំឲ្យអ្នកអាចត្រូវគេកបញ្ឆោត ប្រយោជន៍ឲ្យអ្នកអាចបានស្គាល់ថា ការណ៍ទាំងនេះ ពុំមែនមកពីយើងឡើយ។
៧ត្បិតយើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលកត្រូវបានតែងតាំងពីយើង នោះនឹងត្រូវមកតាមខទ្វារ ហើយបានតែងតាំង ដូចជាយើងបានប្រាប់អ្នករួចស្រេចមកហើយ ដើម្បីឲ្យបង្រៀនពីវិវរណៈទាំងនោះ ដែលអ្នកបានទទួល ហើយនឹងបានទទួល តាមរយៈអ្នកនោះ ដែលយើងបានតែងតាំង។
៨ហើយឥឡូវនេះ មើលចុះ យើងប្រទានបញ្ញត្តិមួយដល់អ្នកថា កាលណាអ្នករាល់គ្នាជួបជុំគ្នា នោះអ្នករាល់គ្នាត្រូវកបង្គាប់ ហើយស្អាងគ្នាទៅវិញទៅមក ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចដឹងនូវរបៀបប្រព្រឹត្ត និងរបៀបដឹកនាំសាសនាចក្ររបស់យើង គឺដឹងនូវរបៀបប្រព្រឹត្តចំពោះចំណុចទាំងឡាយនៃក្រឹត្យវិន័យ និងបញ្ញត្តិទាំងឡាយរបស់យើង ដែលយើងបានប្រទានមក។
៩ហើយយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នានឹងបានទទួលការបង្គាប់ពីក្រឹត្យវិន័យនៃសាសនាចក្ររបស់យើង ហើយកបានញែកចេញជាបរិសុទ្ធ ដោយសារអ្វីដែលអ្នករាល់គ្នាបានទទួលមក ហើយអ្នករាល់គ្នានឹងត្រូវចងខ្លួន ដើម្បីប្រព្រឹត្តក្នុងបរិសុទ្ធភាពគ្រប់យ៉ាងនៅ ចំពោះយើង —
១០ព្រោះដរាបណាអ្នករាល់គ្នាធ្វើការណ៍នេះ នោះសិរីល្អនឹងត្រូវបានកបន្ថែមទៅនឹងនគរ ដែលអ្នករាល់គ្នាបានទទួល។ តែបើអ្នករាល់គ្នាមិនធ្វើការណ៍នេះទេ នោះនឹងត្រូវខដកយកវិញ សូម្បីតែអ្វីដែលអ្នករាល់គ្នាបានទទួលផង។
១១ចូរខ្ជាក់កសេចក្ដីទុច្ចរិតដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ ចូរញែកខ្លួនចេញជាបរិសុទ្ធនៅចំពោះយើងចុះ
១២ហើយបើសិនជាអ្នករាល់គ្នាប្រាថ្នាចង់បានសិរីល្អទាំងឡាយនៃនគរ ចូរតែងតាំងយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយកគាំទ្រលោកនៅចំពោះយើង ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿចុះ។
១៣ហើយជាថ្មីទៀត យើងប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាប្រាថ្នាចង់បានកសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ ចូរផ្គត់ផ្គង់អាហារ និងសំលៀកបំពាក់ដល់លោក និងអ្វីៗដែលលោកត្រូវការ ដើម្បីសម្រេចកិច្ចការ ដែលយើងបានបញ្ជាដល់លោក
១៤ហើយបើសិនជាអ្នករាល់គ្នាមិនធ្វើទេ នោះលោកនឹងនៅជាមួយអ្នកណាដែលទទួលលោក ប្រយោជន៍ឲ្យយើងអាចរក្សាដល់ខ្លួនយើងនូវរាស្ត្រដ៏កបរិសុទ្ធនៅចំពោះយើង។
១៥យើងប្រាប់ទៀតថា ឱពួកអែលឌើរនៃសាសនាចក្រយើង ដែលយើងបានតែងតាំងអើយ ចូរប្រុងស្ដាប់ចុះថា ៖ អ្នករាល់គ្នាពុំមែនត្រូវបានចាត់ឲ្យទៅទទួលការបង្រៀនទេ ប៉ុន្តែឲ្យទៅ ដើម្បីកបង្រៀនកូនចៅមនុស្សពីអ្វីៗដែលយើងបានដាក់ក្នុងដៃរបស់អ្នក ដោយព្រះចេស្ដានៃខព្រះវិញ្ញាណរបស់យើងវិញ
១៦ហើយអ្នករាល់គ្នាត្រូវបានទទួលកការបង្រៀនមកពីស្ថានលើ។ ចូរខញែកខ្លួនចេញជាបរិសុទ្ធចុះ ហើយអ្នករាល់គ្នានឹងត្រូវគបានទទួលអំណោយទានដោយព្រះចេស្ដា ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបង្រៀនដូចជាយើងបានមានបន្ទូលមក។
១៧ចូរអ្នករាល់គ្នាប្រុងស្ដាប់ចុះ ត្បិតមើលចុះ កថ្ងៃខដ៏ធំនៃព្រះអម្ចាស់ គឺនៅជិតដៃបង្កើយ។
១៨ត្បិតថ្ងៃនោះនឹងមកដល់ ដែលព្រះអម្ចាស់ទ្រង់នឹងបញ្ចេញកសំឡេងពីស្ថានសួគ៌ ផ្ទៃមេឃនឹងខញាប់ញ័រ ហើយផែនដីនឹងគញ័ររន្ធត់ ហើយឃត្រែនៃព្រះនឹងបន្លឺសូរកាន់តែតន្ថើនខ្លាំងឡើង ហើយនឹងប្រាប់ដល់សាសន៍ទាំងឡាយដែលលង់លក់ថា ៖ អ្នករាល់គ្នាជាពួកបរិសុទ្ធអើយ ចូរងភ្ញាក់ឡើង ហើយមានជីវិតរស់ចុះ រីឯអ្នករាល់គ្នាជាអ្នកមានបាបអើយ ចូរចនៅហើយឆលង់លក់ចុះ រហូតដល់យើងនឹងហៅម្ដងទៀត។
១៩ហេតុដូច្នោះហើយ ចូរក្រវាត់ចង្កេះចុះ ក្រែងលោឃើញអ្នកនៅក្នុងចំណោមពួកទុច្ចរិត។
២០ចូរបន្លឺសំឡេងរបស់អ្នកឡើង ហើយចូរកុំសំចៃឡើយ។ ចូរហៅសាសន៍ទាំងឡាយឲ្យប្រែចិត្តចុះ ទាំងមនុស្សចាស់ មនុស្សក្មេង ទាំងបាវគេ និងមនុស្សសេរី ដោយនិយាយថា ៖ ចូរប្រុងប្រៀបខ្លួនចាំថ្ងៃដ៏ធំនៃព្រះអម្ចាស់ចុះ។
២១ត្បិតបើសិនជាខ្ញុំ ដែលជាបុរសម្នាក់ បន្លឺសំឡេងរបស់ខ្ញុំឡើង ហើយហៅអ្នកឲ្យប្រែចិត្ត ហើយអ្នករាល់គ្នាស្អប់ខ្ញុំ នោះតើអ្នកនឹងនិយាយថាយ៉ាងណា ក្នុងកាលថ្ងៃនោះមកដល់ដែលនឹងឮកផ្គរលាន់ពីចុងផែនដី និយាយប្រាប់ដល់ត្រចៀកនៃមនុស្សទាំងអស់ដែលនៅរស់ ដោយនិយាយថា — ចូរប្រែចិត្ត ហើយប្រុងប្រៀបចាំថ្ងៃដ៏ធំនៃព្រះអម្ចាស់ចុះ?
២២មែនហើយ ជាថ្មីទៀត ក្នុងកាលរន្ទះនឹងបាញ់ពីទិសខាងកើតដល់ទិសខាងលិច ហើយនឹងបញ្ចេញសំឡេងប្រាប់ដល់មនុស្សទាំងអស់ដែលនៅរស់ ហើយធ្វើឲ្យមនុស្សទាំងអស់ដែលឮនឹងខ្ទ័រត្រចៀក ដោយនិយាយពាក្យទាំងនេះថា — ចូរអ្នករាល់គ្នាប្រែចិត្តចុះ ត្បិតថ្ងៃដ៏ធំនៃព្រះអម្ចាស់នឹងមកដល់ហើយ?
២៣ហើយជាថ្មីទៀត ព្រះអម្ចាស់នឹងបញ្ចេញសំឡេងពីស្ថានសួគ៌ ដោយមានព្រះបន្ទូលថា ៖ ចូរប្រុងស្ដាប់ ឱអ្នករាល់គ្នាដែលជាសាសន៍ទាំងឡាយនៃផែនដីអើយ ហើយឮព្រះបន្ទូលទាំងឡាយនៃព្រះ ដែលបានបង្កើតអ្នកចុះ។
២៤ឱអ្នករាល់គ្នាដែលជាសាសន៍ទាំងឡាយនៃផែនដីអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលអ្នករាល់គ្នា ដូចជាកមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែអ្នករាល់គ្នាខមិនព្រមសោះ!
២៥តើប៉ុន្មានដងហើយ ដែលយើងកបានហៅអ្នកដោយមាត់នៃខពួកអ្នកបម្រើរបស់យើង និងដោយគការងារបម្រើនៃពួកទេវតា និងដោយសំឡេងរបស់យើងផ្ទាល់ និងដោយសូរផ្គរលាន់ និងដោយសូររន្ទះបាញ់ និងដោយសូរខ្យល់ព្យុះ និងដោយសូរផែនដីកក្រើក និងព្រិលដ៏ធំៗ និងដោយសូរឃអំណត់អត់ និងអាសន្នរោគគ្រប់បែបយ៉ាង និងដោយសំឡេងត្រែដ៏ខ្លាំង និងដោយសំឡេងនៃសេចក្ដីជំនុំជំរះ និងដោយសំឡេងនៃងសេចក្ដីមេត្តាករុណាពេញមួយថ្ងៃ និងដោយសំឡេងនៃសិរីល្អ និងកិត្តិយស និងទ្រព្យសម្បត្តិខាងជីវិតដ៏នៅអស់កល្បជានិច្ច ហើយនឹងជួយសង្គ្រោះអ្នក ដោយចសេចក្ដីសង្គ្រោះដ៏នៅអស់កល្ប ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ!
២៦មើលចុះ ថ្ងៃនោះបានមកដល់ ក្នុងកាលពែងក្រេវក្រោធនៃសេចក្ដីក្ដៅក្រហាយរបស់យើងពេញហើយ។
២៧មើលចុះ យើងប្រាប់អ្នកជាប្រាកដថា នេះគឺជាព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។
២៨ហេតុដូច្នោះហើយ ចូរអ្នករាល់គ្នាធ្វើការ ចូរអ្នករាល់គ្នាកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់យើងជាលើកចុងក្រោយបង្អស់ចុះ — ត្បិតជាលើកចុងក្រោយបង្អស់ ដែលហៅបណ្ដាជននៅលើផែនដី។
២៩ត្បិតតាមពេលដែលយើងកំណត់ នោះយើងនឹងកយាងមកលើផែនដីដើម្បីជំនុំជំរះ ហើយរាស្ត្រយើងនឹងត្រូវបានប្រោសលោះ ហើយនឹងសោយរាជ្យជាមួយយើងនៅលើផែនដី។
៣០ត្បិតកសហស្សវត្សដ៏ធំ ដែលយើងបានមានបន្ទូលដោយមាត់នៃពួកអ្នកបម្រើរបស់យើង នោះនឹងមកដល់មែន។
៣១ត្បិតកអារក្សសាតាំងនឹងត្រូវខបានចង ហើយកាលណាវាបានស្រាយលែងទៀត នោះវានឹងសោយរាជ្យតែមួយរដូវគដ៏ខ្លីប៉ុណ្ណោះ ហើយខណៈនោះ ឃចុងបំផុតនៃផែនដីនឹងមកដល់។
៣២ហើយអ្នកណាដែលរស់នៅដោយកសេចក្ដីសុចរិត នោះនឹងខបានផ្លាស់ប្រែក្នុងមួយប៉ប្រិចភ្នែក ហើយផែនដីនឹងកន្លងផុតទៅ ដូចត្រូវភ្លើងឆេះ។
៣៣ហើយពួកទុច្ចរិតនឹងចេញទៅក្នុងកភ្លើងដែលពន្លត់មិនបាន ហើយទីបញ្ចប់របស់ពួកគេនោះ គ្មាននរណានៅលើផែនដីដឹងឡើយ ឬក៏នឹងបានដឹងដែរ រហូតដល់ពួកគេមកចំពោះយើង ដើម្បីទទួលខការជំនុំជំរះ។
៣៤ចូរអ្នករាល់គ្នាប្រុងស្ដាប់តាមព្រះបន្ទូលទាំងនេះចុះ។ មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ជាកព្រះអង្គសង្គ្រោះនៃខពិភពលោក។ ចូររក្សាការណ៍ទាំងឡាយនេះ ទុកនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយចូរឲ្យគការម៉ឺងម៉ាត់អំពីភាពអស់កល្បជានិច្ច ឃស្ថិតនៅក្នុងងគំនិតរបស់អ្នករាល់គ្នាចុះ។
៣៥ចូរមានកចិត្តម៉ឺងម៉ាត់។ ចូរកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងចុះ។ គឺដូច្នោះមែន។ អាម៉ែន៕