ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 37

កណ្ឌ​ទី ៣៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ក្បែរ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​ធ្នូ ឆ្នាំ​១៨៣០ (History of the Church, ១:១៣៩)។ នៅ​ក្នុង​វិវរណៈ​នេះ ត្រូវ​បាន​ប្រទាន​បញ្ញត្តិ​ស្ដី​អំពី​ការ​ប្រមូល​នៅ​ក្នុង​កាល​នៃ​ការ​កាន់​កាប់​ត្រួតត្រា​នេះ។

១–៤, ពួក​បរិសុទ្ធ​ត្រូវ​បាន​ហៅ​ឲ្យ​ប្រមូល​គ្នី​គ្នា​នៅ​ឯ​រដ្ឋ​អូហៃអូ។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា មិន​ជា​ចាំ​បាច់​ដល់​យើង​ទេ ដែល​អ្នក​រាល់​គ្នា​ត្រូវ​បកប្រែ​ទៀត លុះ​ត្រា​អ្នក​រាល់​គ្នា​បាន​ទៅ​រដ្ឋ​អូហៃអូ​សិន ហើយ​ការណ៍​នេះ ក៏​ព្រោះ​តែ​ខ្មាំងសត្រូវ និង​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ទៅ​ទេ លុះ​ត្រាតែ​អ្នក​រាល់​គ្នា​បាន​ផ្សាយដំណឹង​ល្អ​របស់​យើង​នៅ​ភូមិ​ភាគនោះ ហើយ​បាន​ចម្រើន​កម្លាំង​យ៉ាង​មាំមួន​ដល់​សាសនាចក្រ នៅ​ទីណា​ដែល​មាន​សិន ហើយ​ជា​ពិសេស​នៅ​ភូមិ​ខូលស្វិល ត្បិត​មើល​ចុះ ពួក​គេ​អធិស្ឋាន​ដល់​យើង​ដោយ​នូវ​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង។

ហើយ​ជា​ថ្មី​ទៀត មាន​បញ្ញត្តិ​មួយ​ដែល​យើង​ប្រទាន​ដល់​សាសនាចក្រ​ថា ជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​គេ​គួរតែ​ប្រមូល​គ្នី​គ្នា​នៅ រដ្ឋ​អូហៃអូ ទម្រាំ​ពេល​ដែល អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង នឹង​ត្រឡប់​មក​រក​ពួក​គេ​វិញ។

មើល​ចុះ នេះ​ជា​ប្រាជ្ញា ហើយ​ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​រាល់​គ្នា​រើស​សម្រាប់​ខ្លួន​ចុះ លុះ​ត្រា​យើង​នឹង​យាង​មក។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕