ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 60
ពីមុន បន្ទាប់ទៀត

កណ្ឌ​ទី ៦០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​១៨៣១ (History of the Church, ១:២០១–២០២)។ នៅ​គ្រា​នេះ ពួក​អែលឌើរ​ដែល​បាន​ចាត់​ឲ្យ​វិល​ទៅ​ភូមិ​ភាគ​ទិស​ខាង​កើត គេ​មាន​បំណង​ចង់​ដឹង​ពី​របៀប​ដែល​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម និង​តាម​ផ្លូវ និង​របៀប​ណា​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ។

១–៩, ពួក​អែលឌើរ​ត្រូវ​ផ្សាយដំណឹង​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ពួក​មនុស្ស​អាក្រក់; ១០–១៤, ពួក​គេ​មិន​ត្រូវ​បង្ខាត​ពេល​វេលា​របស់​ខ្លួន​ចោល ឬ​កប់​ការ​ប៉ិនប្រសប់​របស់​ខ្លួន​ចោល​ដែរ; ១៥–១៧, ពួក​គេ​អាច​លាង​ជើង​របស់​ខ្លួន​ទុក​ជាទី​បន្ទាល់​ទាស់​នឹង​អស់​អ្នក​ណា​ដែល​បដិសេធ​ដំណឹង​ល្អ។

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​ទ្រង់ ដែល​ត្រូវ​វិល​មក​ដែនដី​វិញ​យ៉ាង​ឆាប់​រហ័ស​ពី​កន្លែង​ដែល​ពួក​គេ​បាន​មក​ថា ៖ មើល​ចុះ យើង​សព្វ​ព្រះ​ហឫទ័យ​ដែល​អ្នក​បាន​ឡើង​មក​ទី​នេះ

ប៉ុន្តែ​ចំពោះ​មនុស្ស​ខ្លះ យើង​មិន​សព្វ​ព្រះ​ហឫទ័យ​ទេ ត្បិត​ពួក​គេ​មិន​ព្រម​បើក​មាត់​គេ​ឡើយ ប៉ុន្តែ​ពួក​គេ​លាក់​ការ​ប៉ិនប្រសប់​របស់​ខ្លួន ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ​ទៅ​វិញ ពី​ព្រោះ​តែ​ការ​ខ្លាច​ដល់​មនុស្ស។ វេទនា​ដល់​មនុស្ស​បែប​នេះ ត្បិត​សេចក្ដី​ខ្ញាល់​របស់​យើង ឆួល​ឡើង​ទាស់​នឹង​ពួក​គេ។

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង បើ​សិន​ជា​ពួក​គេ​មិន​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​យើង​ជាង​នេះ​ទេ នោះ​នឹង​ត្រូវ​យក​ចេញ សូម្បីតែ​អ្វី​ដែល​ពួក​គេ​មាន​ផង។

ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ខាង​លើ និង​នៅ​ចំណោម​ពល​ទ័ព​នៅ​លើ​ផែនដី ហើយ​នៅ​ថ្ងៃ​ដែល​យើង​នឹង​ធ្វើ​គ្រឿងអលង្ការ​ទាំង​ឡាយ​របស់​យើង នោះ​មនុស្ស​ទាំង​អស់​នឹង​ស្គាល់​ថា អ្វី​ហ្ន៎​ដែល​វាចា​ពី​ព្រះ​ចេស្ដា​នៃ​ព្រះ។

ប៉ុន្តែ​ប្រាកដ​មែន យើង​នឹង​មាន​បន្ទូល​ដល់​អ្នក​អំពី​ដំណើរ​របស់​អ្នក​ទៅ​រក​ដែនដី ដែល​អ្នក​បាន​ចេញ​មក។ ចូរ​ឲ្យ​ធ្វើ​ទូក ឬ​ទិញ ដូច​ដែល​ឃើញ​ថា​ល្អ​ដល់​អ្នក​ចុះ វា​មិន​សំខាន់​ដល់​យើង​ឡើយ ហើយ​ចូរ​ចេញ​ដំណើរ​ជាបន្ទាន់​ទៅ​កន្លែង​ដែល​ហៅថា សន្តលូវិស ចុះ។

ហើយ​ចេញ​ពី​ទី​នោះ ចូរ​ឲ្យ​ស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​អូលីវើរ ខៅឌើរី ជា​ពួក​អ្នក​បម្រើ​របស់​យើង​ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ក្រុង​ស៊ិនស៊ិនណាទី

ហើយ​នៅ​កន្លែង​នេះ ចូរ​ឲ្យ​ពួក​គេ​បន្លឺ​សំឡេង​របស់​ពួក​គេ​ឡើង ហើយ​ប្រកាស​ព្រះ​បន្ទូល​របស់​យើង​ដោយ​សំឡេង​ខ្លាំងៗ ដោយ​ឥត​ខឹង ឬ​ឈ្លោះប្រកែក​ឡើយ ដោយ​លើក​ដៃ​បរិសុទ្ធ​នៅ​លើ​ពួក​គេ​ចុះ។ ត្បិត​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បរិសុទ្ធ​បាន ហើយ​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ។

ហើយ​ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ចេញ​ដំណើរ​របស់​ពួក​គេ​ទៅ​ក្រុង​សន្តលូវិស​ជា​គូៗ ហើយ​ផ្សាយ​ព្រះ​បន្ទូល ដោយមិន​ប្រញាប់​នៅ​ចំណោម​ក្រុម​ជំនុំ​នៃ​មនុស្ស​ទុច្ចរិតឡើយ រហូត​ដល់​ពួក​គេ​វិល​ទៅ​សាសនាចក្រ​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ចេញ​មក។

ហើយ​គ្រប់​ការណ៍​នេះ គឺ​សម្រាប់​សេចក្ដី​ល្អ​ដល់​សាសនាចក្រ​ទាំង​ឡាយ ត្បិត​មក​ពី​បំណង​នេះ​ហើយ ដែល​យើង​បាន​ចាត់​ឲ្យ​ពួក​គេ​ទៅ។

១០ហើយ​ចូរ​ឲ្យ​អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ចែក​ប្រាក់​ដែល​យើង​បាន​ប្រទាន​ដល់​គាត់ គឺ​មួយ​ចំនួន​ដល់​ពួក​អែលឌើរ​របស់​យើង ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​វិល​មក​វិញ

១១ហើយ​អ្នក​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ចូរ​ឲ្យ​អ្នក​នោះ​សង​ប្រាក់​វិញ តាម​មាគ៌ា​ខាង​ភ្នាក់​ងារ​ចុះ ហើយ​អ្នក​ណា​ដែល​មិន​អាច​ធ្វើ​បាន គឺ​មិន​ត្រូវ​ឲ្យ​អ្នក​នោះ​សង​ឡើយ។

១២ហើយ​ឥឡូវ​នេះ យើង​មាន​បន្ទូល​ពី​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ឲ្យ​មក​ដែនដី​នេះ។

១៣មើល​ចុះ ពួក​គេ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ​របស់​យើង នៅ​ចំណោម​ក្រុម​ជំនុំ​នៃ​មនុស្ស​ទុច្ចរិត ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​ពួក​គេ​ថា ៖ អ្នក​មិន​ត្រូវ​បង្ខាត​ពេល​វេលា​របស់​ខ្លួន ឬ​កប់​ការ​ប៉ិនប្រសប់​របស់​ខ្លួន​ចោល ប្រយោជន៍​កុំ​ឲ្យ​បាន​ដឹង​នោះ​ឡើយ។

១៤ហើយ​បន្ទាប់​ពី​អ្នក​បាន​ឡើង​មក​ដល់​ដែនដី​ស៊ីយ៉ូន ហើយ​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​យើង​រួច​ហើយ នោះ​អ្នក​ត្រូវ​វិល​ទៅ​វិញ​ជាបន្ទាន់ ដោយ​ប្រកាស​ព្រះ​បន្ទូល​របស់​យើង​នៅ​ចំណោម​ក្រុម​ជំនុំ​នៃ​មនុស្ស​ទុច្ចរិត ដោយ​មិន​ប្រញាប់ ឬ​ដោយ​ខឹង ឬ​ដោយ​ឈ្លោះ​ប្រកែក​ឡើយ។

១៥ហើយ​ចូរ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ទាស់​នឹង​ពួក​អ្នក​ណា​ដែល​មិន​ទទួល​អ្នក គឺ​ពុំ​មែន​នៅ​វត្ត​មាន​របស់​ពួក​គេ​ទេ ក្រែង​អ្នក​ធ្វើ​ឲ្យ​ពួក​គេ​ខឹង ប៉ុន្តែ​ដោយ​សម្ងាត់ ហើយ​ចូរ​លាង​ជើង​របស់​អ្នក ទុក​ជាទី​បន្ទាល់​ទាស់​នឹង​ពួក​គេ​នៅ​ថ្ងៃ​ជំនុំ​ជំរះ។

១៦មើល​ចុះ នេះ​គឺ​គ្រប់​គ្រាន់​ដល់​អ្នក​ហើយ ហើយ​នេះ​ជា​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែល​បាន​ចាត់​អ្នក​ឲ្យ​ទៅ។

១៧ហើយ​ដោយ​សារ​មាត់​នៃ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​អំពី​ស៊ីឌនី រិកដុន និង​អូលីវើរ ខៅឌើរី។ រីឯ​ពួក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នោះ គឺ​នៅ​ពេល​ក្រោយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕