ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 80
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៨០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣២ (History of the Church, ១:២៥៧)។

១–៥, ស្ទេផាន ប៊ើរណែត និង អេដែន ស៊្មីធ ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយ​នៅ​កន្លែង​ណា​ក៏​ដោយ ដែល​ពួក​គេ​ជ្រើសរើស។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក គឺ ស្ទេផាន ប៊ើរណែត ជា​អ្នក​បម្រើ​របស់​យើង​យ៉ាង​ដូច្នេះ​ថា ៖ ចូរ​អ្នក​ទៅ ចូរ​អ្នក​ទៅ​ក្នុង​លោកិយ ហើយ​ផ្សាយដំណឹង​ល្អ​ទូ​ទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រោម​សំឡេង​របស់​អ្នក​ចុះ។

ហើយ​ដរាបណា​អ្នក​មាន​ប្រាថ្នា​ចង់​បាន​គូកន នោះ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​អេដែន ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង។

ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​ទៅ ហើយ​ផ្សាយដំណឹង​ល្អ​របស់​យើង​ចុះ ទោះ​ជា​ទៅ​ទិស​ខាង​ជើង ឬ​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​កើត ឬ​ទៅ​ទិស​ខាង​លិច​ក្ដី វា​មិន​ចាំ​បាច់​ឡើយ ត្បិត​អ្នក​មិន​អាច​ធ្វើ​ខុស​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រកាស​ប្រាប់​ពី​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ប្រាកដជា​ជឿ ហើយ​ដឹង​ថា​ពិត​ចុះ។

មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អង្គ​ដែល​បាន​ហៅ​អ្នក ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន៕