កណ្ឌទី ៣៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះយ៉េម្ស ខូវិល នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ថ្ងៃទី៥ ខែមករា ឆ្នាំ១៨៣១ (History of the Church, ១:១៤៣–១៤៥)។ យ៉េម្ស ខូវិល ជាអាចារ្យសាសនាចក្រផ្នែកបាទីស្ទ អស់ប្រមាណ ៤០ ឆ្នាំមកហើយ លោកបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ថា លោកនឹងគោរពតាមបញ្ញត្តិណាមួយក៏ដោយ ដែលព្រះអម្ចាស់ ទ្រង់នឹងប្រទានដល់លោក តាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី។
១–៤, ពួកបរិសុទ្ធមានអំណាច នឹងបានត្រឡប់ជាកូនព្រះ; ៥–៦, ដើម្បីបានទទួលដំណឹងល្អ គឺដើម្បីបានទទួលព្រះគ្រីស្ទ; ៧–១៤, យ៉េម្ស ខូវិល ត្រូវបានបញ្ជាឲ្យទទួលបុណ្យជ្រមុជទឹក ហើយធ្វើការងារនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់; ១៥–២១, ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ត្រូវទៅផ្សាយដំណឹងល្អមុនការយាងមកលើកទី២; ២២–២៤, អស់អ្នកណាដែលទទួលដំណឹងល្អ នោះនឹងត្រូវបានប្រមូលគ្នាក្នុងវេលាកាល និងក្នុងអស់កល្បអស់កាល។
១ចូរស្ដាប់តាមចុះ ហើយឮសំឡេងនៃព្រះអង្គ ដែលគង់នៅចាប់តាំងពីកភាពអស់កល្ប ដល់ភាពអស់កល្បជានិច្ច ជាព្រះដ៏ខជាព្រះ គឺព្រះយេស៊ូវគ្រីស្ទ —
២ជាកពន្លឺ និងជាជីវិតនៃពិភពលោក ជាពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ
៣ជាព្រះដដែល ដែលបានយាងមកក្នុងកាលកដ៏ខ្ពង់ខ្ពស់បំផុត ដែលបានយាងមករករាស្ត្ររបស់យើង តែរាស្ត្ររបស់យើង មិនបានទទួលយើងសោះ
៤ប៉ុន្តែអស់មនុស្សជាច្រើនណាដែលបានទទួលយើង នោះយើងបានប្រទានអំណាច ឲ្យត្រឡប់ទៅជាកកូនព្រះ ហើយយើងក៏នឹងប្រទានដល់អស់មនុស្សជាច្រើនណា ដែលនឹងទទួលយើងនូវអំណាចដើម្បីត្រឡប់ទៅជាកូនរបស់យើងដែរ។
៥ហើយប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នកណាដែលទទួលដំណឹងល្អរបស់យើង នោះកទទួលយើងដែរ ហើយអ្នកណាដែលមិនទទួលដំណឹងល្អរបស់យើងទេ នោះមិនទទួលយើងដែរ។
៦ហើយនេះជាកដំណឹងល្អរបស់យើង — ការប្រែចិត្ត និងបុណ្យជ្រមុជដោយទឹក ហើយបន្ទាប់មក ខបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដ៏ជាជំនួយ ដែលបង្ហាញគ្រប់ទាំងអស់ ហើយគបង្រៀនពីរបស់ខាងនគរ ដែលប្រកបដោយភាពសុខសាន្ត។
៧ហើយឥឡូវនេះ មើលចុះ កយ៉េម្ស ជាអ្នកបម្រើរបស់យើងអើយ យើងប្រាប់អ្នកថា យើងបានទតមើលកិច្ចការទាំងឡាយរបស់អ្នក ហើយយើងស្គាល់អ្នកហើយ។
៨ហើយយើងប្រាប់អ្នកជាប្រាកដថា ឥឡូវនេះ ដួងចិត្តរបស់អ្នកត្រឹមត្រូវនៅចំពោះយើង នៅពេលវេលានេះ ហើយមើលចុះ យើងបានប្រទានព្រះពរដ៏ធំៗមកលើក្បាលអ្នក
៩ទោះយ៉ាងណាដ៏ដោយ អ្នកបានជ្រាបឃើញភាពសោកសៅដ៏ធំ ត្បិតអ្នកបានបដិសេធយើងជាច្រើនគ្រាមកហើយ ពីព្រោះតែសេចក្ដីឆ្មើងឆ្មៃ និងសេចក្ដីខ្វល់ខ្វាយនៃកលោកិយ។
១០ប៉ុន្តែមើលចុះ ថ្ងៃទាំងឡាយនៃសេចក្ដីរំដោះអ្នកកំពុងមកដល់ហើយ បើសិនជាអ្នកនឹងស្ដាប់តាមសំឡេងរបស់យើង ដែលមានបន្ទូលមករកអ្នកថា ៖ ចូរក្រោកឡើង ហើយកទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយអំពាវនាវដល់ព្រះនាមរបស់យើង ហើយអ្នកនឹងបានទទួលព្រះវិញ្ញាណរបស់យើង និងព្រះពរដ៏មហិមា ដូចជាអ្នកពុំដែលបានស្គាល់មកសោះ។
១១ហើយបើសិនជាអ្នកធ្វើដូច្នេះ នោះយើងបានរៀបចំអ្នកទុក សម្រាប់កិច្ចការដ៏ធំលើសលែងទៅទៀត។ អ្នកនឹងត្រូវផ្សាយពីភាពពោរពេញនៃដំណឹងល្អ ដែលយើងបានចាត់ឲ្យចេញទៅក្នុងគ្រាចុងក្រោយបង្អស់ គឺជាសេចក្ដីសញ្ញាដែលយើងបានចាត់ឲ្យចេញទៅកប្រមូលរាស្ត្រយើងមកវិញ ដែលត្រូវជាវង្សអ៊ីស្រាអែល។
១២ហើយហេតុការណ៍នឹងកើតឡើងថា អំណាចនឹងកស្ថិតនៅលើអ្នក អ្នកនឹងត្រូវមានសេចក្ដីជំនឿដ៏ធំ ហើយយើងនឹងនៅជាមួយអ្នក ហើយទៅពីមុខអ្នក។
១៣អ្នកត្រូវបានហៅដើម្បីឲ្យកធ្វើការងារនៅក្នុងចម្ការទំពាំងបាយជូររបស់យើង និងដើម្បីស្ថាបនាសាសនាចក្ររបស់យើងឡើង ហើយដើម្បីខនាំក្រុងស៊ីយ៉ូនចេញមក ប្រយោជន៍ឲ្យក្រុងស៊ីយ៉ូនអាចបានអរសប្បាយនៅលើភ្នំទាំងឡាយ ហើយគលូតលាស់។
១៤មើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នកពុំត្រូវបានហៅឲ្យទៅស្រុកខាងកើតទាំងឡាយឡើយ ប៉ុន្តែអ្នកត្រូវបានហៅឲ្យទៅរដ្ឋអូហៃអូវិញ។
១៥ហើយដរាបណារាស្ត្ររបស់យើងនឹងប្រមូលគ្នីគ្នានៅឯរដ្ឋអូហៃអូ នោះយើងបានរក្សាកពរទុក ដូចជាពុំដែលស្គាល់នៅក្នុងចំណោមកូនចៅមនុស្សឡើយ ហើយពរនោះនឹងត្រូវបានចាក់មកលើក្បាលពួកគេទាំងឡាយ។ ហើយចាប់តាំងពីពេលនោះទៅ មនុស្សនឹងត្រូវចេញទៅគ្រប់ខអស់ទាំងគសាសន៍។
១៦មើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ប្រជារាស្ត្រនៅរដ្ឋអូហៃអូអំពាវនាវមករកយើងដោយនូវសេចក្ដីជំនឿដ៏ខ្លាំង ដោយគិតថាយើងនឹងទប់ដៃរបស់យើងទុកក្នុងការជំនុំជំរះមកលើសាសន៍ទាំងឡាយ ប៉ុន្តែយើងពុំអាចបដិសេធពាក្យរបស់យើងបានឡើយ។
១៧ហេតុដូច្នោះហើយ ចូរចាប់ផ្ដើមធ្វើការដោយអស់ពីកម្លាំងអ្នកចុះ ហើយចូរហៅពួកអ្នកធ្វើការ ដែលស្មោះត្រង់ទាំងប៉ុន្មានឲ្យចូលក្នុងចម្ការទំពាំងបាយជូររបស់យើងចុះ ប្រយោជន៍ឲ្យចម្ការយើងត្រូវកបានកាត់មែកលើកចុងក្រោយបង្អស់។
១៨ហើយដរាបណាពួកគេប្រែចិត្ត ហើយទទួលនូវភាពពោរពេញនៃដំណឹងល្អរបស់យើង ហើយក្លាយជាបរិសុទ្ធ នោះយើងនឹងទប់ព្រះហស្តរបស់យើងទុកក្នុងកការជំនុំជំរះ។
១៩ហេតុដូច្នោះហើយ ចូរចេញទៅចុះ ដោយស្រែកឡើងដោយសំឡេងខ្លាំង គឺនិយាយថា ៖ នគរស្ថានសួគ៌នៅជិតដៃបង្កើយ ដោយស្រែកថា ៖ ហូសាណា! សូមឲ្យព្រះនាមនៃព្រះដ៏ខ្ពស់បំផុត បានប្រកបដោយព្រះពរ។
២០ចូរចេញទៅធ្វើបុណ្យជ្រមុជដោយទឹកចុះ ដោយរៀបចំផ្លូវពីមុខព្រះភក្ត្រយើងសម្រាប់ពេលដែលយើងនឹងកយាងមក
២១ត្បិតពេលនៅជិតដៃបង្កើយ ឯត្រង់កថ្ងៃ និងម៉ោងកំណត់ នោះគ្មានអ្នកណាខដឹងទេ ប៉ុន្តែពេលនោះនឹងត្រូវមកដល់ជាពិត។
២២ហើយអ្នកណាដែលទទួលរបស់ទាំងនេះ ឈ្មោះថាទទួលយើងដែរ ហើយពួកគេនឹងត្រូវបានប្រមូលគ្នីគ្នាមករកយើងក្នុងវេលាកាល និងក្នុងអស់កល្បអស់កាល។
២៣ហើយជាថ្មីទៀត ហេតុការណ៍នឹងកើតឡើងថា នៅលើអស់មនុស្សជាច្រើនណា ដែលអ្នករាល់គ្នានឹងធ្វើបុណ្យជ្រមុជដោយទឹក នោះអ្នករាល់គ្នានឹងត្រូវដាក់កដៃលើ ហើយពួកគេនឹងបានទទួលខអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងគទន្ទឹងចាំទីសំគាល់ទាំងឡាយអំពីឃការយាងមករបស់យើង ហើយនឹងបានស្គាល់យើង។
២៤មើលចុះ យើងមកយ៉ាងឆាប់រហ័ស។ គឺដូច្នោះមែន។ អាម៉ែន៕