ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 40
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤០

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​មក​រា ឆ្នាំ​១៨៣១ (History of the Church, ១:១៤៥)។ មុន​បញ្ជី​នៃ​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « មក​ពី យ៉េម្ស ខូវិល បាន​បដិសេធ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ហើយ​បាន​វិល​ទៅ​រក​គោលការណ៍​ទាំង​ឡាយ និង​ប្រជាជន​ដើម​របស់​គាត់ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ និង ស៊ីឌនី រិកដុន នូវ​វិវរណៈ​ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:១៤៥)។

១–៣, ការ​ខ្លាច​ពី​សេចក្ដី​បៀតបៀន និង​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​លោកិយ​បណ្ដាល​ឲ្យ​មាន​ការ​បដិសេធ​ពី​ដំណឹង​ល្អ។

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដួង​ចិត្ត​នៃ​យ៉េម្ស​ខូវិល ជា​អ្នក​បម្រើ​របស់​យើង បាន​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង ត្បិត​គាត់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​យើង​ថា គាត់​នឹង​គោរព​តាម​ព្រះ​បន្ទូល​របស់​យើង។

ហើយ​គាត់​បាន​ទទួល​ព្រះ​បន្ទូល​ដោយ​ចិត្ត​រីករាយ ប៉ុន្តែ​អារក្ស​សាតាំង​បាន​ល្បួង​គាត់​ភ្លាម ហើយ​ការ​ខ្លាច​ពី​សេចក្ដី​បៀតបៀន និង សេចក្ដី​ខ្វល់​ខ្វាយ​នៃ​លោកិយ បាន​បណ្ដាល​ឲ្យ​គាត់​បដិសេធ​ព្រះ​បន្ទូល​ទៅ​វិញ។

ហេតុ​ដូច្នោះ​ហើយ គាត់​បាន​បំបាក់​សេចក្ដី​សញ្ញា​របស់​យើង ហើយ​យើង​មាន​ធុរៈ​ដើម្បី​នឹង​ធ្វើ​អ្វី​ដល់​គាត់ តាម​តែ​យើង​ឃើញ​ថា​ល្អ។ អាម៉ែន៕