ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 83
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៨៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៨៣២ (History of the Church, ១:២៦៩–២៧០)។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល​ក្នុង​កាល​ព្យាការី​កំពុង​អង្គុយ​ប្រឹក្សា​ជា​មួយ​ពួក​បង​ប្អូន​ប្រុសៗ​របស់​លោក ក្នុង​សាសនា។

១–៤, ពួក​ស្ត្រី និង​កូន​ក្មេង​មាន​សិទ្ធិ​ពឹង​ពាក់​ទៅ​លើ​ស្វាមី និង​ឪពុក​របស់​ពួក​គេ សម្រាប់​ការ​គាំទ្រ​ជីវិត​របស់​ពួក​គេ; ៥–៦, ពួក​ស្រី​មេម៉ាយ និង​កូន​កំព្រា មាន​សិទ្ធិ​ពឹង​ពាក់​ទៅ​លើ​សាសនាចក្រ សម្រាប់​ការ​គាំទ្រ​ជីវិត​របស់​ពួក​គេ។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​បន្ថែម​ទៅ​នឹង​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​សាសនាចក្រ អំពី​ពួក​ស្ត្រី និង​កូន​ក្មេង ដែល​ជា​សមាជិក​ចំពោះ​សាសនាចក្រ ដែល​បាន​បាត់បង់​ស្វាមី ឬ​ឪពុក​របស់​ពួក​គេ​ដូច្នេះ​ថា ៖

ពួក​ស្ត្រី​មាន​សិទ្ធិ​ពឹង​ពាក់​ទៅ​លើ​ស្វាមី​របស់​ខ្លួន​សម្រាប់​ការ​ចិញ្ចឹម​ជីវិត រហូត​ដល់​ស្វាមី​របស់​ខ្លួន​ត្រូវ​បាន​យក​ទៅ ហើយ​បើ​សិន​ជា​ពួក​គេ​ពុំ​ឃើញ​ថា​ជា​អ្នក​រំលង​ច្បាប់​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​ការ​រាប់​អាន​នៅ​ក្នុង​សាសនាចក្រ។

ហើយ​បើ​សិន​ជា​ពួក​គេ​ពុំ​ស្មោះត្រង់​ទេ នោះ​នឹង​មិន​ត្រូវ​មាន​ការ​រាប់​អាន នៅ​ក្នុង​សាសនាចក្រ​ឡើយ តែ​ពួក​គេ​អាច​អាស្រ័យ​នៅ​លើ​ទី​នៃ​កេរមរតក​របស់​ពួក​គេ​បាន តាម​ច្បាប់​ទាំង​ឡាយ​នៃ​ដែនដី។

គ្រប់​កូន​ក្មេង​ទាំង​អស់​មាន​សិទ្ធិ​ពឹង​ពាក់​ទៅ​លើ​ឪពុក​ម្ដាយ​របស់​ខ្លួន សម្រាប់​ការ​ចិញ្ចឹម​ជីវិត​រហូត​ដល់​ពួក​គេ​មាន​អាយុ​គ្រប់។

ហើយ​បន្ទាប់​ពី​ពេល​នោះ​មក ពួក​គេ​មាន​សិទ្ធិ​ពឹង​ពាក់​ទៅ​លើ​សាសនាចក្រ ឬ​ម្យ៉ាង​ទៀត ទៅ​លើ​ឃ្លាំង​របស់​ព្រះ​អម្ចាស់ បើ​សិន​ជា​ឪពុក​ម្ដាយ​របស់​គេ គ្មាន​អ្វី​នឹង​ឲ្យ​ពួក​គេ​ទុកជា​កេរមរតក​ឡើយ​នោះ។

ហើយ​ឃ្លាំង​ត្រូវ​មាន​របស់​របរ​ដោយ​នូវ​ដង្វាយ​ពី​សាសនាចក្រ ហើយ​ពួក​ស្រី​មេម៉ាយ និង​កូន​កំព្រា​ត្រូវ​ផ្គត់ផ្គង់ ព្រម​ទាំង​មនុស្ស​ទ័ល​ក្រ​ដែរ។ អាម៉ែន៕