ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 79
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣២ (History of the Church, ១:២៥៧)។

១–៤, យ៉ារេឌ ខារតើរ ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ​ដោយ​ព្រះ​ដ៏​ជា​ជំនួយ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង​ថា យ៉ារេឌ ខារតើរ ជា​អ្នក​បម្រើ​របស់​យើង គួរ​ទៅ​ស្រុក​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត​ម្ដង​ទៀត ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ​ដោយ​នូវ​អំណាច​នៃ​ការ​តែងតាំង ដែល​គាត់​ត្រូវ​បាន​តែងតាំង​នោះ ដោយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ​នៃ​សេចក្ដី​អំណរ​ដ៏​ធំ គឺជា​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច។

ហើយ​យើង​នឹង​ចាត់​ព្រះ​ដ៏​ជា​ជំនួយ​ឲ្យ​មក​សណ្ឋិត​លើ​គាត់ ដែល​នឹង​បង្រៀន​គាត់​ពី​សេចក្ដី​ពិត និង​ពី​ផ្លូវ​ដែល​គាត់​ត្រូវ​ទៅ

ហើយ​ដរាបណា​គាត់​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​បំពាក់​គាត់​ដោយ​កណ្ដាប់​ស្រូវ​ទុកជា​មកុដ។

ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​សប្បាយ​ចុះ យ៉ារេឌ ខារតើរ ជា​អ្នក​បម្រើ​របស់​យើង​អើយ ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ព្រះ​អម្ចាស់​របស់​អ្នក គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ អាម៉ែន៕