កណ្ឌទី ២៤
វិវរណៈដែលបានប្រទានដល់ យ៉ូសែប ស៊្មីធ ជាព្យាការី និង អូលីវើរ ខៅឌើរី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែកក្កដា ឆ្នាំ១៨៣០ (History of the Church, ១:១០១–១០៣)។ ទោះជាតិចជាងបួនខែបានកន្លងផុតទៅ ចាប់តាំងពីសាសនាចក្របានរៀបចំឡើងក្ដី គង់តែសេចក្ដីបៀតបៀនបានក្លាយទៅជាធ្ងន់ធ្ងរដែរ ហើយពួកអ្នកដឹកនាំទាំងប៉ុន្មាន បានស្វែងរកទីជ្រកកោន ឃ្លាតពីមនុស្សម្នានៅពេលខ្លះៗ។ វិវរណៈទាំងបីដែលមានដូចតទៅនេះ ត្រូវបានប្រទានមកនៅពេលនេះ ដើម្បីចម្រើនកម្លាំង លើកទឹកចិត្ត និងបង្គាប់ពួកគេ។
១–៩, យ៉ូសែប ស៊្មីធ ត្រូវបានហៅឲ្យបកប្រែ ផ្សាយ និងពន្យល់បទគម្ពីរទាំងឡាយ; ១០–១២, អូលីវើរ ខៅឌើរី ត្រូវបានហៅឲ្យផ្សាយដំណឹងល្អ; ១៣–១៩, ក្រឹត្យវិន័យត្រូវបានបើកសម្ដែងប្រាប់ ដែលមានទំនាក់ទំនងនឹងអព្ភូតហេតុទាំងឡាយ ការដាក់បណ្ដាសាទាំងឡាយ ការរលាស់ធូលីពីបាតជើង និងការទៅដោយគ្មានយកកាបូប ឬយាមទៅផង។
១មើលចុះ អ្នកត្រូវបានហៅ ហើយជ្រើសរើសឲ្យកត់ព្រះគម្ពីរមរមន ហើយឲ្យធ្វើការងាររបស់យើង ហើយយើងបានលើកអ្នកឡើងឲ្យរួចពីសេចក្ដីវេទនាទាំងឡាយរបស់អ្នក ហើយបានទូន្មានដល់អ្នកថា អ្នកត្រូវបានរំដោះឲ្យរួចផុតពីពួកខ្មាំងសត្រូវរបស់អ្នក ហើយអ្នកត្រូវបានរំដោះឲ្យរួចផុតពីអំណាចទាំងឡាយនៃអារក្សសាតាំង និងពីសេចក្ដីងងឹត!
២ទោះជាយ៉ាងណាក៏ដោយ គង់តែអ្នកមិនបានរួចផុតពីកអំពើរំលងទាំងឡាយរបស់អ្នកដែរ ទោះជាយ៉ាងណាក៏ដោយ ចូរអញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
៣ចូរកតម្កើងការងាររបស់អ្នកចុះ ហើយបន្ទាប់ពីអ្នកបានព្រោះស្រែអ្នក និងបានការពារស្រែនោះរួចស្រេចបាច់ហើយ ចូរអញ្ជើញទៅរកសាសនាចក្រយ៉ាងឆាប់រហ័ស ដែលនៅខភូមិខូលស្វិល ភូមិហ្វាយែត និងក្រុងម៉ែនឆែស្ទើរ ហើយពួកគេនឹងគគាំទ្រអ្នក ហើយយើងនឹងប្រទានពរដល់ពួកគេ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាមផង
៤ប៉ុន្តែបើសិនជាពួកគេមិនទទួលអ្នកទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើពួកគេជំនួសព្រះពរវិញ។
៥ហើយអ្នកត្រូវបួងសួងដល់ព្រះ ដោយនូវព្រះនាមរបស់យើងរហូត ហើយកត់នូវអ្វីៗដែលនឹងបានប្រទានដល់អ្នក ដោយកព្រះដ៏ជាជំនួយ ហើយត្រូវពន្យល់ប្រាប់នូវបទគម្ពីរទាំងឡាយដល់សាសនាចក្រ។
៦ហើយអ្វីដែលអ្នកត្រូវកនិយាយ និងកត់ នឹងបានប្រទានដល់អ្នកនៅវេលានោះឯង ហើយពួកគេនឹងបានឮអ្វីទាំងនោះ បើពុំនោះសោតទេ យើងនឹងបញ្ជូនបណ្ដាសាដល់ពួកគេជំនួសព្រះពរវិញ។
៧ត្បិតអ្នកត្រូវថ្វាយកការងាររបស់អ្នកទាំងអស់នៅក្រុងស៊ីយ៉ូន ហើយនៅក្នុងការណ៍នេះ អ្នកនឹងបានកម្លាំង។
៨ចូរមានកចិត្តអត់ធន់ក្នុងខការឈឺចាប់ ត្បិតអ្នកនឹងមានដ៏ច្រើន ប៉ុន្តែចូរគទ្រាំទ្រចុះ ត្បិតមើលន៏ យើងនៅជាមួយនឹងអ្នក គឺឃដរាបដល់អស់មួយជីវិតរបស់អ្នក។
៩ហើយចំពោះកិច្ចការខាងសាច់ឈាម នោះអ្នកនឹងពុំមានកម្លាំងទេ ត្បិតកិច្ចការនេះពុំមែនជាការហៅរបស់អ្នកឡើយ។ ចូរអនុវត្តកការហៅរបស់អ្នក ហើយអ្នកនឹងបាននូវអ្វីដែលអ្នកត្រូវការ ដើម្បីតម្កើងតំណែងរបស់អ្នក ហើយដើម្បីពន្យល់ប្រាប់អស់ទាំងបទគម្ពីរ ហើយចូរបន្តនូវការដាក់ដៃលើ និងការបញ្ជាក់សាសនាចក្រទាំងឡាយចុះ។
១០ហើយអូលីវើរ ជាបងប្អូនប្រុសរបស់អ្នក ត្រូវបន្តនូវការថ្លែងប្រាប់ពីព្រះនាមរបស់យើង នៅចំពោះពិភពលោក និងចំពោះសាសនាចក្រផង។ ហើយលោកមិនត្រូវសន្និដ្ឋានថា លោកអាចនិយាយឲ្យបានគ្រប់គ្រាន់ចំពោះគតិរបស់យើងទេ ហើយមើលន៏ យើងនៅជាមួយនឹងលោកដរាបដល់ចុងបំផុត។
១១នៅក្នុងយើង នោះលោកនឹងបានសិរីល្អ ហើយពុំមែនដោយសារខ្លួនលោកទេ ទោះជានៅក្នុងសេចក្ដីកម្សោយ ឬក្នុងកម្លាំង ទោះជាបាវ ឬជាអ្នកសេរីក្ដី
១២ហើយនៅគ្រប់ពេល និងគ្រប់ទីកន្លែង លោកត្រូវបើកមាត់ ហើយកប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ហាក់ដូចជាដោយសំឡេងខត្រែទាំងយប់ទាំងថ្ងៃ។ ហើយយើងនឹងប្រទានដល់លោកនូវកម្លាំង ដូចជាពុំដែលស្គាល់នៅក្នុងចំណោមមនុស្សមកឡើយ។
១៣ចូរកុំសូមកអព្ភូតហេតុឡើយ លើកលែងតែយើងនឹងខបញ្ជាដល់អ្នក លើកលែងតែចំពោះគការដេញឃអារក្សអសោចិ៍ចេញ ងការប្រោសមនុស្សឈឺ ហើយការពារពីពស់មានចពិស និងអ្វីដែលពុលដល់ស្លាប់
១៤ហើយការកទាំងនេះ អ្នករាល់គ្នាមិនត្រូវធ្វើឡើយ លើកលែងតែតម្រូវពីអ្នក ដោយពួកអ្នកដែលមានសេចក្ដីប្រាថ្នាប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរទាំងឡាយ អាចបានសម្រេច ត្បិតអ្នករាល់គ្នាត្រូវធ្វើតាមអ្វីដែលបានចែងទុក។
១៥ហើយនៅទីកន្លែងណាក៏ដោយ ដែលអ្នករាល់គ្នានឹងកចូល ហើយពួកគេមិនទទួលអ្នក ដោយនូវព្រះនាមរបស់យើងទេ នោះអ្នករាល់គ្នាត្រូវឲ្យបណ្ដាសាជំនួសឲ្យពរ ដោយរលាស់ខធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងពួកគេវិញ ហើយលាងជើងអ្នកតាមផ្លូវ។
១៦ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលនឹងដាក់ដៃមកលើអ្នក ដោយអំពើឃោរឃៅ នោះអ្នករាល់គ្នាត្រូវបញ្ជាឲ្យត្រូវវាយដោយនូវព្រះនាមរបស់យើង ហើយមើលចុះ យើងនឹងវាយពួកគេ ស្របតាមពាក្យសម្ដីរបស់អ្នក តាមពេលដែលយើងកំណត់។
១៧ហើយអស់អ្នកណាដែលនឹងទៅរកច្បាប់ទាស់នឹងអ្នក អ្នកនោះនឹងត្រូវបណ្ដាសាដោយសារច្បាប់។
១៨ហើយអ្នកមិនត្រូវយកកកាបូប ឬយាម ឬដំបង ឬអាវ២ទៅឡើយ ត្បិតសាសនាចក្រនឹងឲ្យអ្វីដល់អ្នកនៅចំម៉ោងដែលអ្នកត្រូវការ សម្រាប់អាហារ និងសម្រាប់សំលៀកបំពាក់ និងសម្រាប់ស្បែកជើង និងសម្រាប់ប្រាក់កាស និងសម្រាប់យាម។
១៩ត្បិតអ្នកត្រូវបានហៅឲ្យកកាត់មែកចម្ការទំពាំងបាយជូររបស់យើង ដោយការកាត់មែកដ៏ខ្លាំងក្លា មែនហើយ គឺនៅពេលចុងក្រោយបំផុត មែនហើយ ព្រមទាំងអស់អ្នកណាដែលអ្នកបានខតែងតាំងផង ហើយពួកគេនឹងធ្វើតាមគំរូនេះ។ អាម៉ែន៕