ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 105
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ទន្លេ​ហ៊្វិស៊ីង រដ្ឋ​មិសសួរី ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​១៨៣៤ (History of the Church, ២:១០៨–១១១)។ អំពើ​ឃោរឃៅ​របស់​ហ្វូង​មនុស្ស​កំណាច​ទាស់​នឹង​ពួក​បរិសុទ្ធ នៅ​រដ្ឋ​មិសសួរី មាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ក្រុម​មនុស្ស​ជា​ច្រើន​ពី​ស្រុក​មួយ​ចំនួន​បាន​ប្រកាស​ប្រាប់​បំណង​ចិត្ត​របស់​ពួក​គេ ថា​និង​បំផ្លាញ​ប្រជារាស្ត្រ​ចោល។ ព្យាការី​បាន​មក​ពី​ក្រុង​ខឺតឡង់ ដើរ​ខាង​មុខ​ក្រុម​ដែល​ស្គាល់​ថា​ជា ជំរំ​ស៊ីយ៉ូន ដោយ​យក​សំលៀកបំពាក់ និង​ស្បៀង​អាហារ​មក​ផង។ កាល​ក្រុម​នេះ​កំពុងតែ​បោះជំរំ​នៅ​ទន្លេ​ហ៊្វិស៊ីង នោះ​ព្យាការី​បាន​ទទួល​វិវរណៈ​នេះ។

១–៥, ស៊ីយ៉ូន​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ការ​អនុលោម​ទៅ​តាម​ក្រឹត្យ​វិន័យ​ខាង​សេឡេស្ទាល; ៦–១៣, សេចក្ដី​ប្រោស​លោះ​នៃ​ស៊ីយ៉ូន​ត្រូវ​បាន​បង្អង់​មួយ​រដូវ​ខ្លី​សិន; ១៤–១៩, ព្រះ​អម្ចាស់​ទ្រង់​នឹង​ច្បាំង​ចម្បាំង​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន; ២០–២៦, ពួក​បរិសុទ្ធ​ត្រូវ​មាន​គំនិត ហើយ​មិន​ត្រូវ​អួតអាង​ក្នុង​កិច្ចការ​ដ៏​ខ្លាំង​ក្លា​ទាំង​ឡាយ នៅ​ពេល​ពួក​គេ​ប្រមូល​គ្នា​ឡើយ; ២៧–៣០, ដែនដី​ទាំង​ឡាយ​នៅ​ស្រុក​ចាកសុន និង​ស្រុក​ជិត​ខាង​នោះ​ត្រូវ​ទិញ​យក; ៣១–៣៤, ពួក​អែលឌើរ​ត្រូវ​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់ នៅ​ក្រុង ខឺតឡង់; ៣៥–៣៧, ពួក​បរិសុទ្ធ​ណា​ដែល​ត្រូវ​បាន​ហៅ ហើយ​រើស នោះ​នឹង​បាន​ញែក​ចេញ​ជា​បរិសុទ្ធ; ៣៨–៤១, ពួក​បរិសុទ្ធ​ត្រូវ​លើក​ទង់ជ័យ​នៃ​សន្តិភាព​ដល់​ពិភពលោក។

ប្រាកដ​មែន យើង​ប្រាប់​ដល់​អ្នក ដែល​បាន​ជួបជុំ​គ្នា ដើម្បី​រៀន​ពី​ព្រះ​ហឫទ័យ​របស់​យើង អំពី​សេចក្ដី​ប្រោស​លោះ​រាស្ត្រ​របស់​យើង​ដែល​មាន​ទុក្ខ​លំបាក​ថា —

មើល​ចុះ យើង​ប្រាប់​ដល់​អ្នក​ថា បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​យើង​ទេ​នោះ ដោយ​និយាយ​អំពី​សាសនាចក្រ ហើយ​ពុំ​មែន​អំពី​មនុស្ស​ម្នាក់ៗ​ទេ នោះ​ពួក​គេ​អាច​បាន​ប្រោស​លោះ​ឲ្យ​រួច​ផុត​ទៅ​ហើយ​នៅ​ពេល​ឥឡូវ​នេះ។

ប៉ុន្តែ​មើល​ចុះ ពួក​គេ​ពុំ​បាន​រៀន​ដើម្បី​គោរព​តាម​អ្វីៗ ដែល​យើង​តម្រូវ​ពី​ដៃ​របស់​ពួក​គេ​ទេ ប៉ុន្តែ​បាន​ពោរ​ពេញ​ទៅ​ដោយ​អំពើ​អាក្រក់ ហើយ​មិន​រំលែក​នូវ​ទ្រព្យ​របស់​ខ្លួន តាម​បែប​ដែល​គួរ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​នៅ​ក្នុង​ចំណោម​ពួក​គេ

ហើយ​មិន​បាន​សាមគ្គី​គ្នា​តាម​ការ​រួបរួម​គ្នា ដែល​តម្រូវ​ដោយ​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល​ឡើយ

ហើយ​ស៊ីយ៉ូន​មិន​អាច​បាន​ស្ថាបនា​ឡើង លើក​លែងតែ​ដោយ​សារ​គោល​ការណ៍​ទាំង​ឡាយ​នៃ​ក្រឹត្យ​វិន័យ​នៃ​នគរ​សេឡេស្ទាល បើ​ពុំ​នោះ​សោត​ទេ យើង​មិន​អាច​ទទួល​នាង​មក​ឯ​យើង​បាន​ឡើយ។

ហើយ​រាស្ត្រ​យើង​ត្រូវ​តែ​បាន​វាយ​ផ្ចាល​រហូត​ដល់​ពួក​គេ​ចេះ​គោរព​តាម បើ​សិន​ជា​ចាំ​បាច់ ដោយ​សារ​អ្វីៗ​ដែល​ពួក​គេ​រង​ទុក្ខ។

យើង​ពុំ​មាន​ព្រះ​បន្ទូល​អំពី​អស់​អ្នក​ដែល​បាន​តាំង​ឡើង​ឲ្យ​ដឹកនាំ​រាស្ត្រ​យើង ដែល​ជា​ពួក​អែលឌើរ​ទី​មួយ​នៃ​សាសនាចក្រ​របស់​យើង​នោះ​ទេ ត្បិត​ពួក​គេ​ពុំ​មែន​នៅ​ក្រោម​ការ​ដាក់​ទោស​នេះ​ឡើយ

ប៉ុន្តែ​យើង​មាន​ព្រះ​បន្ទូល​អំពី​សាសនាចក្រ​ទាំង​ឡាយ​របស់​យើង​ដែល​នៅ​ឆ្ងាយ — មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា ៖ តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯណា? មើល​ចុះ ព្រះ​អង្គ​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​នៅ​គ្រា​មាន​ទុក្ខ​ខ្វល់​ខ្វាយ បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​មិន​ឡើង​ទៅ​ស៊ីយ៉ូន​ឡើយ ហើយ​នឹង​ទុក​ប្រាក់​របស់​យើង​វិញ។

ហេតុ​ដូច្នេះ​ហើយ មក​ពី​ការ​រំលង​ច្បាប់​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​យើង គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​អែលឌើរ​របស់​យើង​ត្រូវ​រង់ចាំ​មួយ​រដូវ​ខ្លី​សិន ចំពោះ​សេចក្ដី​ប្រោស​លោះ​នៃ​ស៊ីយ៉ូន —

១០ដើម្បី​ឲ្យ​ខ្លួន​គេ​អាច​បាន​រៀបចំ​ជាស្រេច ហើយ​ដើម្បី​ឲ្យ​រាស្ត្រ​យើង​អាច​បាន​បង្រៀន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ​ទៀត ហើយ​មាន​ការ​ពិសោធន៍ ហើយ​ចេះ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ​ទៀត អំពី​កាតព្វកិច្ច​របស់​ពួក​គេ និង​អ្វីៗ​ដែល​យើង​តម្រូវ​ពី​ដៃ​របស់​ពួក​គេ។

១១ហើយ​ការណ៍​នេះ​ពុំ​អាច​បាន​កន្លង​ផុត​ទៅ​ឡើយ រហូត​ដល់​ពួក​អែលឌើរ​របស់​យើង​បាន​ទទួល​អំណាច​ពី​ស្ថាន​ខ្ពស់។

១២ត្បិត​មើល​ចុះ យើង​បាន​រៀបចំ​អំណោយទាន​ពិសិដ្ឋ និង​ព្រះ​ពរ​ដ៏​មហិមា​មួយ​ទុក ដើម្បី​ចាក់​មក​លើ​ពួក​គេ ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​នៅ​ក្នុង​ភាព​រាបសា​នៅ​ចំពោះ​យើង​ត​ទៅ។

១៣ហេតុ​ដូច្នេះ​ហើយ គឺជា​ការ​ចាំ​បាច់​ដល់​យើង​ថា ពួក​អែលឌើរ​របស់​យើង​ត្រូវ​រង់ចាំ​មួយ​រដូវ​ខ្លី​សិន ចំពោះ​សេចក្ដី​ប្រោស​លោះ​នៃ​ស៊ីយ៉ូន។

១៤ត្បិត​មើល​ចុះ យើង​ពុំ​បាន​តម្រូវ​ពី​ដៃ​របស់​ពួក​គេ ឲ្យ​ច្បាំង​ចម្បាំង​ទាំង​ឡាយ​នៃ​ស៊ីយ៉ូន​ឡើយ ត្បិត​ដូច​ជា​យើង​បាន​ប្រាប់​ក្នុង​ព្រះ​បញ្ញត្តិ​ពី​មុន​យ៉ាង​ណា នោះ​យើង​ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ — គឺ​យើង​នឹង​ច្បាំង​ចម្បាំង​ទាំង​ឡាយ​របស់​អ្នក។

១៥មើល​ចុះ យើង​បាន​ចាត់​មេ​បំផ្លាញ​ឲ្យ​ទៅ​បំផ្លាញ ហើយ​កម្ទេច​ចោល​ពួក​ខ្មាំងសត្រូវ​របស់​យើង ហើយ​មិន​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នោះ​ពួក​គេ​នឹង​មិន​ត្រូវ​នៅ​សល់​ដើម្បី​បង្ខូច​កេរ្តកេរមរតក​របស់​យើង ហើយ​ដើម្បី​ប្រមាថ​ដល់​ព្រះ​នាម​របស់​យើង​នៅ​លើ​ដែនដី​ទាំង​ឡាយ ដែល​យើង​បាន​តាំង​សម្រាប់​ការ​ប្រមូល​នៃ​ពួក​បរិសុទ្ធ​របស់​យើង​ឡើយ។

១៦មើល​ចុះ យើង​បាន​បញ្ជា​ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​និយាយ​ទៅ​កាន់​កម្លាំង​នៃ​វង្សា​របស់​យើង គឺ​ពល​ទ័ព​របស់​យើង ពួក​កំលោះ​របស់​យើង និង​មនុស្ស​វ័យ​កណ្ដាល ដើម្បី​ឲ្យ​ប្រមូល​គ្នា​សម្រាប់​សេចក្ដី​ប្រោស​លោះ​រាស្ត្រ​របស់​យើង ហើយ​រំលំ​ប៉ម​ទាំង​ឡាយ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង ហើយ​បំបែក​ពួក​អ្នក​យាម​របស់​គេ​ចេញ​ខ្ចាត់ខ្ចាយ

១៧ប៉ុន្តែ​កម្លាំង​នៃ​វង្សា​របស់​យើង​ពុំ​បាន​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ឡើយ។

១៨ប៉ុន្តែ​ដរាបណា​មាន​ពួក​អ្នក​ដែល​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង នោះ​យើង​បាន​រៀបចំ​ព្រះ​ពរ និង​អំណោយទាន​ពិសិដ្ឋ​ទុក​សម្រាប់​ពួក​គេ បើ​សិន​ជា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់​ត​ទៅ។

១៩យើង​បាន​ឮ​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​គេ​ហើយ ហើយ​ព្រម​ទទួល​ដង្វាយ​របស់​ពួក​គេ ហើយ​គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​គេ​ត្រូវ​បាន​នាំ​មក​ដល់​ទី​នេះ សម្រាប់​ការ​សាកល្បង​សេចក្ដី​ជំនឿ​នៃ​ពួក​គេ។

២០ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា ដរាបណា​មាន​មនុស្ស​ជា​ច្រើន​ឡើង​មក​ទី​នេះ ដែល​អាច​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ​បាន នោះ​ចូរ​ឲ្យ​ពួក​គេ​នៅ​ចុះ

២១ហើយ​អស់​អ្នក​ណា​ដែល​ពុំ​អាច​នៅ​បាន​ទេ ដែល​មាន​គ្រួសារ​នៅ​ទិស​ខាង​កើត ចូរ​ឲ្យ​ពួក​គេ​នៅ​មួយ​រដូវ​ខ្លី​សិន​ចុះ តាម​ដែល​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​បាន​ដឹកនាំ​ពួក​គេ

២២ត្បិត​យើង​នឹង​ទូន្មាន​ដល់​លោក​អំពី​រឿង​នេះ និង​គ្រប់​អ្វី​ក៏​ដោយ ដែល​លោក​បាន​តាំង​ដល់​ពួក​គេ នោះ​នឹង​ត្រូវ​បាន​សម្រេច។

២៣ហើយ​ចូរ​ឲ្យ​រាស្ត្រ​យើង​ទាំង​អស់ ដែល​អាស្រ័យ​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ មាន​ចិត្ត​ស្មោះត្រង់ និង​ប្រកប​ដោយ​ពាក្យ​អធិស្ឋាន និង​រាបសា​ជា​ខ្លាំង​នៅ​ចំពោះ​យើង ហើយ​ចូរ​កុំ​បើក​សម្ដែង​នូវ​អ្វីៗ​ដែល​យើង​បាន​បើក​សម្ដែង​ដល់​ពួក​គេ​ឡើយ ទាល់​តែ​មាន​ប្រាជ្ញា​ក្នុង​យើង ថា​ពួក​គេ​ត្រូវ​បើក​សម្ដែង។

២៤ចូរ​កុំ​និយាយ​ពី​ការ​ជំនុំ​ជំរះ ឬ​អួតអាង​ពី​សេចក្ដី​ជំនឿ ឬ​ពី​កិច្ចការ​ដ៏​ខ្លាំង​ក្លា​ឡើយ ប៉ុន្តែ​ចូរ​ប្រមូល​គ្នា​ដោយ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ច្រើន ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ភូមិ​ភាគ​មួយ ស្រប​តាម​អារម្មណ៍​របស់​ប្រជាជន​ចុះ

២៥ហើយ​មើល​ចុះ យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ការ​គាប់​ចិត្ត និង​បុណ្យ​គុណ​ដល់​ភ្នែក​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​សម្រាក​ដោយ​សុខសាន្ត និង​សន្តិសុខ ក្នុង​កាល​អ្នក​និយាយ​ទៅ​កាន់​ប្រជាជន​ថា ៖ ចូរ​អនុវត្ត​សេចក្ដី​ជំនុំ​ជំរះ និង​សេចក្ដី​យុត្តិធម៌​ជំនួស​យើង តាម​ក្រឹត្យ​វិន័យ ហើយ​ចូរ​តវ៉ា​កែ​តម្រូវ​កំហុស ដែល​បាន​ធ្វើ​ខុស​និង​យើង​ផង។

២៦ឥឡូវ​នេះ មើល​ចុះ មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ថា ដោយ​នូវ​ផ្លូវ​នេះ ទើប​អ្នក​អាច​បាន​ការ​គាប់​ចិត្ត​នៅ​ក្នុង​ភ្នែក​នៃ​ប្រជាជន រហូត​ដល់​កងទ័ព​អ៊ីស្រាអែល​បាន​ត្រឡប់​ជាធំ​មហិមា។

២៧ហើយ​យើង​នឹង​បន្ទន់​ចិត្ត​នៃ​ប្រជាជន ដូចដែល​យើង​បាន​បន្ទន់​ចិត្ត​នៃ​ផារ៉ោន​ម្ដង​ម្កាលៗ​ដែរ រហូត​ដល់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង និង​ពួក​អែលឌើរ​របស់​យើង ដែល​យើង​បាន​តាំង​ឡើង គេ​នឹង​មាន​ពេល​ដើម្បី​ប្រមូល​កម្លាំង​នៃ​វង្សា​របស់​យើង។

២៨ហើយ​ដើម្បី​ចាត់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​ទៅ​បំពេញ​នូវ​អ្វី​ដែល​យើង​បាន​បញ្ជា​អំពី​ការ​ទិញ​អស់​ទាំង​ដែនដី​នៅ​ស្រុក​ចាកសុន​ណា ដែល​អាច​ទិញ​បាន ហើយ​និង​នៅ​ស្រុក​ជុំវិញ​ផង។

២៩ត្បិត​គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​ដែនដី​ទាំង​នេះ​ត្រូវ​តែ​បាន​ទិញ ហើយ​បន្ទាប់​ពី​បាន​ទិញ​ដែនដី​ទាំង​នេះ​ហើយ នោះ​ពួក​បរិសុទ្ធ​របស់​យើង​ត្រូវ​យក​ដែនដី​ទាំង​នេះ តាម​ក្រឹត្យ​វិន័យ​នៃ​ការ​ថ្វាយ ដែល​យើង​បាន​ប្រទាន​ឲ្យ។

៣០ហើយ​បន្ទាប់​ពី​ដែនដី​ទាំង​នេះ​ត្រូវ​បាន​ទិញ​ហើយ នោះ​យើង​នឹង​ចាត់​ពល​ទ័ព​អ៊ីស្រាអែល​ថា​ឥត​ទោស​ក្នុង​ការ​យក​ដែនដី​របស់​ខ្លួន​ផ្ទាល់ ដែល​ពួក​គេ​បាន​ទិញ​នឹង​ប្រាក់​របស់​ពួក​គេ​រួច​មក​ហើយ​នោះ និង​អំពី​ការ​រំលំ​ប៉ម​ទាំង​ឡាយ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង​ចុះ ដើម្បី​ឲ្យ​បាន​មក​លើ​ពួក​គេ និង​ការ​បំបែក​ពួក​អ្នក​យាម​របស់​ពួក​គេ​ឲ្យ​ខ្ចាត់ខ្ចាយ ហើយ​នឹង​ការ​សង​សឹក​ដល់​ពួក​ខ្មាំងសត្រូវ​របស់​យើង​ជំនួស​យើង រហូត​ដល់​តំណ​ទី​បី និង​ទី​បួន​នៃ​ពួក​អ្នក​ដែល​ស្អប់​យើង។

៣១ប៉ុន្តែ​ទី​មួយ ចូរ​ឲ្យ​ទ័ព​របស់​យើង​បាន​ត្រឡប់​ជាធំ​មហិមា ហើយ​ចូរ​ឲ្យ​ទ័ព​នោះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​យើង​ចុះ ប្រយោជន៍​ឲ្យ​គេ​បាន​ត្រឡប់​ជា​ស្រស់​ដូច​ជា​ព្រះ​អាទិត្យ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ​ចន្ទ ហើយ​ប្រយោជន៍​ឲ្យ​ទង់ជ័យ​នាង​អាច​បាន​ស្ញែង​ខ្លាច​ដល់​អស់​ទាំង​សាសន៍

៣២ដើម្បី​ឲ្យ​នគរ​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ អាច​បាន​បង្ខំ​ឲ្យ​ទទួល​ស្គាល់​ថា នគរ​ស៊ីយ៉ូន គឺ​ពិតជា​នគរ​នៃ​ព្រះ​របស់​យើង និង​ព្រះ​គ្រីស្ទ​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​បាន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​នាង​ចុះ។

៣៣យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ការ​ចាំ​បាច់​ដល់​យើង ដែល​ពួក​អែលឌើរ​មុនដំបូង​នៃ​សាសនាចក្រ​របស់​យើង ត្រូវ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ពី​ស្ថាន​ខ្ពស់​នៅ​ក្នុង​ដំណាក់​របស់​យើង ដែល​យើង​បាន​បញ្ជា​ឲ្យ​ស្ថាបនា​ដល់​ព្រះ​នាម​របស់​យើង នៅ​ក្នុង​ដែនដី​ខឺតឡង់។

៣៤ហើយ​ចូរ​ឲ្យ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​ស៊ីយ៉ូន និង​ក្រឹត្យ​វិន័យ​របស់​នាង បាន​អនុវត្ត និង​បំពេញ បន្ទាប់​ពី​ការ​ប្រោស​លោះ​របស់​នាង​ចុះ។

៣៥ធ្លាប់​មាន​ថ្ងៃ​មួយ​សម្រាប់​ការ​ហៅ ប៉ុន្តែ​ពេល​នោះ​បាន​មក​ដល់​ហើយ​សម្រាប់​ការ​រើស ហើយ​ចូរ​ឲ្យ​អស់​អ្នក​ណា​ដែល​សក្ដិសម ត្រូវ​បាន​រើស​ចុះ។

៣៦ហើយ​នឹង​បាន​សម្ដែង​ដល់​អ្នក​បម្រើ​របស់​យើង ដោយ​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ប្រាប់​ពី​ពួក​អ្នក​ដែល​ត្រូវ​បាន​រើស ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ

៣៧ហើយ​ដរាបណា​ពួក​គេ​ដើរ​តាម​ដំបូន្មាន​ដែល​ពួក​គេ​បាន​ទទួល នោះ​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក ពួក​គេ​នឹង​បាន​អំណាច​ដើម្បី​សម្រេច​គ្រប់​ការណ៍​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​ស៊ីយ៉ូន។

៣៨ហើយ​ជា​ថ្មី​ម្ដង​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​តវ៉ា​សូម​សេចក្ដី​សុខសាន្ត មិន​គ្រាន់តែ​ចំពោះ​ប្រជាជន​ដែល​វាយ​អ្នក​ប៉ុណ្ណោះ​ទេ តែ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ផង

៣៩ហើយ​ចូរ​លើក​ទង់ជ័យ​នៃ​សន្តិភាព ហើយ​ធ្វើ​ការ​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខសាន្ត ដល់​ទី​បំផុត​នៃ​ផែនដី

៤០ហើយ​ធ្វើ​សំណូមពរ​សូម​សេចក្ដី​សុខសាន្ត ចំពោះ​ពួក​អ្នក​ដែល​វាយ​អ្នក ស្រប​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ​ដែល​នៅ​ក្នុង​អ្នក ហើយ​គ្រប់​ការណ៍​ទាំង​អស់​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក។

៤១ហេតុ​ដូច្នេះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ហើយ​មើល​ចុះ និង​មើល​ន៏ យើង​គង់​នៅ​ជាមួយ​អ្នក រហូត​ដល់​ចុង​បំផុត។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕