ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 85
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៨៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​១៨៣២ (History of the Church, ១:២៩៨–២៩៩)។ កណ្ឌ​នេះ​ជា​សេចក្ដី​ដកស្រង់​ពី​សំបុត្រ​នៃ​ព្យាការី​ទៅ​រក ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស ជា​អ្នក​ដែល​រស់នៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី។ សំបុត្រ​នោះ​ត្រូវ​ជា​ចម្លើយ​ឆ្លើយ​នូវ​សំនួរ​ទាំង​ឡាយ​អំពី​ពួក​បរិសុទ្ធ ដែល​បាន​ផ្លាស់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន ប៉ុន្តែ​មិនទាន់​បាន​ទទួល​កេរមរតក​របស់​ពួក​គេ​នៅ​ឡើយ​ទេ តាម​របៀប​រៀបរយ​ដែល​បាន​តាំង​ឡើង​នៅ​ក្នុង​សាសនាចក្រ។

១–៥, កេរមរតក​ទាំង​ឡាយ​នៅ​ក្រុង​ស៊ីយ៉ូន ត្រូវ​បាន​ទទួល​តាម​រយៈ​ការ​ថ្វាយ; ៦–១២, អ្នក​ខ្លាំង​ពូកែ និង​មាន​ឫទ្ធិ​ម្នាក់​នឹង​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នូវ​កេរមរតក​ទាំង​ឡាយ​របស់​ពួក​គេ​នៅ​ក្រុង​ស៊ីយ៉ូន។

គឺ​ជា​ភារកិច្ច​នៃ​ស្មៀន​របស់​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​តាំង​ឡើង​ដើម្បី​ឲ្យ​កត់​ប្រវត្តិ និង​បញ្ជី​ទូ​ទៅ​នៃ​សាសនាចក្រ អំពី​គ្រប់​ទាំង​អស់​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន និង​អំពី​គ្រប់​មនុស្ស​ទាំង​អស់​ដែល​ថ្វាយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ហើយ​ទទួល​កេរមរតក​ទាំង​ឡាយ​ពី​ប៊ីស្សព​តាម​ច្បាប់។

ហើយ​អំពី​របៀប​រស់នៅ​របស់​ពួក​គេ សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ ហើយ​អំពី​ពួក​ក្បត់​សាសនា​ដែល​បាន​ក្បត់​សាសនា បន្ទាប់​ពី​បាន​ទទួល​កេរមរតក​របស់​ខ្លួន។

គឺជា​ការ​ផ្ទុយ​ទៅ​នឹង​ព្រះ​ហឫទ័យ និង​ព្រះ​បញ្ញត្តិ​នៃ​ព្រះថា ពួក​អ្នក​ទាំង​នោះ​ដែល​ពុំ​បាន​ទទួល​កេរមរតក​របស់​ខ្លួន​ដោយ​សារ​ការ​ថ្វាយ ដោយ​ព្រម​ព្រៀង​តាម​ច្បាប់​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន ប្រយោជន៍​ឲ្យ​ទ្រង់​អាច​យក​ដង្វាយ​១​ភាគ​១០​ពី​រាស្ត្រ​របស់​ទ្រង់ ដើម្បី​រៀបចំ​ពួក​គេ​សម្រាប់​ថ្ងៃ​នៃ​ការ​សង​សឹក និង​ការ​ឆេះឆួល គួរ​មាន​ឈ្មោះ​របស់​ខ្លួន​ចូល​រួម​ជាមួយ​នឹង​រាស្ត្រ​នៃ​ព្រះ។

សូម្បីតែ​ពង្សាវលី​របស់​ពួក​គេ​ក៏​មិន​ត្រូវ​កត់​ទុក ឬ​មាន​ទុក​នៅ​ក្នុង​កន្លែង​ណា​ដែល​អាច​រក​ឃើញ​នៅ​ក្នុង​បញ្ជី​ទាំង​ឡាយ ឬ​នៅ​ក្នុង​ប្រវត្តិ​នៃ​សាសនាចក្រឡើយ​។

ឈ្មោះ​របស់​ពួក​គេ​ក៏​មិន​ត្រូវ​រក​ឃើញ ព្រម​ទាំង​ឈ្មោះ​ទាំង​ឡាយ​នៃ​ពួក​ដូនតា ឬ​ក៏​ឈ្មោះ​ទាំង​ឡាយ​នៃ​កូន​ចៅ ត្រូវ​បាន​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​ច្បាប់​នៃ​ព្រះ​ឡើយ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

មែន​ហើយ សំឡេង​តូច​រហៀងៗ​ដែល​ខ្សឹប ហើយ​ទំ​លុះ​គ្រប់​ទាំង​អស់ ហើយ​ជួនកាល ទ្រង់​ធ្វើ​ឲ្យ​ឆ្អឹង​របស់​ខ្ញុំ​ញ័រ នៅ​ពេល​ទ្រង់​សម្ដែង​ប្រាប់​ដោយ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖

ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ នឹង​ចាត់​អ្នក​ខ្លាំង​ពូកែ និង​មាន​ឫទ្ធិ​ម្នាក់​ឲ្យ​កាន់​នូវ​ដំបង​ដែក​នៃ​ព្រះ​ចេស្ដា​នៅ​ក្នុង​ដៃ​របស់​លោក ហ៊ុម​ដោយ​ពន្លឺ​ទុកជា​សំលៀកបំពាក់ ឯ​មាត់​របស់​លោក​នឹង​បន្លឺ​ព្រះ​បន្ទូល​ទាំង​ឡាយ ជា​ព្រះ​បន្ទូល​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច រីឯ​ដួង​ចិត្ត​របស់​លោក​នឹង​ទៅ​ជា​ប្រភព​ទឹក​នៃ​សេចក្ដី​ពិត ដើម្បី​តាំង​ដំណាក់​នៃ​ព្រះ​ឲ្យ​មាន​របៀបរៀបរយ និង​ដើម្បី​រៀបចំ​តាម​ប្លង់​នូវ​កេរមរតក​នៃ​ពួក​បរិសុទ្ធ ដែល​រក​ឃើញ​ឈ្មោះ​របស់​ពួក​គេ និង​ឈ្មោះ​ទាំង​ឡាយ​នៃ​ពួក​ដូនតា​របស់​ពួក​គេ និង​នៃ​កូន​ចៅ​របស់​ពួក​គេ ដែល​បាន​បញ្ចូល​នៅ​ក្នុង​សៀវភៅ​ច្បាប់​នៃ​ព្រះ

ប៉ុន្តែ​មនុស្ស​នោះ​ដែល​ត្រូវ​បាន​ហៅ​ពី​ព្រះ ហើយ​បាន​តែងតាំង​ឡើង ដែល​ដាក់​ដៃ​ទៅ​ទប់​ទូក​ធំ​នៃ​ព្រះ នោះ​នឹង​ត្រូវ​ដួល​ដោយ​សារ​ព្រួញ​នៃ​សេចក្ដី​ស្លាប់ ដូច​ជា​ដើម​ឈើ​ដែល​ត្រូវ​កម្ទេច​ដោយ​រន្ទះបាញ់។

ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ណា​ដែល​ពុំ​បាន​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​រំឭក នោះ​នឹង​ពុំ​រក​ឃើញ​កេរមរតក​នៅ​ថ្ងៃ​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​កាត់​ចោល​ល្អិតល្អោច ហើយ​ចំណែក​របស់​ពួក​គេ​នឹង​មាន​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស​មិន​ជឿ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

១០ការណ៍​ទាំង​នេះ ខ្ញុំ​ពុំ​បាន​ថា​ដោយ​សារ​ខ្លួន​ខ្ញុំ​ទេ ហេតុ​ដូច្នេះ​ហើយ ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​ណា នោះ​ទ្រង់​ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ។

១១ហើយ​ពួក​អ្នក​ដែល​ជា​សមាជិក​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ ដែល​ពុំ​ឃើញ​មាន​ឈ្មោះ​សរសេរ​ទុក​នៅ​ក្នុង​សៀវភៅ​ច្បាប់ ឬ​ដែល​ឃើញ​ថា​បាន​ក្បត់​សាសនា ឬ​ដែល​បាន​កាត់កាល់​ចេញ​ពី​សាសនាចក្រ ព្រម​ទាំង​ចេញ​ពី​បព្វជិតភាព​ដ៏​តូច​ជាង​ផង ឬ​ចេញ​ពី​សមាជិក​ទាំង​ឡាយ គឺ​នៅ​ថ្ងៃ​នោះ​នឹង​ពុំ​មាន​កេរមរតក​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ឡើយ។

១២ហេតុ​ដូច្នេះ​ហើយ នឹង​ត្រូវ​បាន​ធ្វើ​ដល់​ពួក​គេ ដូច​ជា​ធ្វើ​ដល់​កូន​ចៅ​នៃ​សង្ឃ ដូច​ជា​ឃើញ​នៅ​ក្នុង​បញ្ជី​ដែល​បាន​កត់​ទុក​នៅ​ក្នុង​ជំពូក​ទី​ពីរ និង​ខ ហុកសិប​មួយ និង​ហុកសិប​ពីរ នៅ​ក្នុង​គម្ពីរ​អែសរ៉ា​ដែរ៕