កណ្ឌទី ៣២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ខែតុលា ឆ្នាំ១៨៣០ (History of the Church, ១:១១៨–១២០)។ បំណង និងក្ដីប៉ងប្រាថ្នាដ៏ធំដែលពួកអែលឌើរមានអារម្មណ៍អំពីពួកសាសន៍លេមិន ជាពួកដែលសមាជិកសាសនាចក្របានរៀនតាមរយៈព្រះគម្ពីរមរមនថា នឹងត្រូវទទួលព្រះពរទាំងឡាយ។ ម្ល៉ោះហើយ ការទូលអង្វរត្រូវបានធ្វើឡើង សូមឲ្យព្រះអម្ចាស់ប្រាប់ពីព្រះហឫទ័យរបស់ទ្រង់ ថាតើគួរចាត់ពួកអែលឌើរឲ្យទៅរកពួកអំបូរឥណ្ឌាសាសន៍អាម៉េរិកាំងដើម នៅទិសខាងលិច នៅពេលនេះឬអី។ វិវរណៈក៏បានទទួលមកតាមក្រោយ។
១–៣, ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ត្រូវបានហៅឲ្យទៅផ្សាយប្រាប់ពួកសាសន៍លេមិន ហើយឲ្យទៅជាមួយនឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ; ៤–៥, ពួកគេត្រូវអធិស្ឋានសូមយោបល់ពីព្រះគម្ពីរ។
១ហើយឥឡូវនេះស្ដីអំពី កប៉ាលី ភី ប្រាត្ត ជាអ្នកបម្រើរបស់យើង មើលចុះ យើងប្រាប់គាត់ថា ដរាបណាដែលយើងមានព្រះជន្មរស់នៅ នោះគាត់នឹងត្រូវប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ហើយខរៀនអំពីយើង ហើយចូរមានចិត្តស្លូតបូត និងសុភាពចុះ។
២ហើយអ្វីដែលយើងនឹងតាំងដល់គាត់ គឺថាគាត់ត្រូវកទៅជាមួយនឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ជាពួកអ្នកបម្រើរបស់យើង គឺចូលទៅក្នុងទីរហោស្ថាន ក្នុងចំណោមខពួកសាសន៍លេមិន។
៣ហើយ កសៃបា ភីតើសុន ក៏ត្រូវទៅជាមួយនឹងពួកគេដែរ ហើយយើងផ្ទាល់ក៏នឹងយាងទៅជាមួយនឹងពួកគេ ហើយនឹងនៅខកណ្ដាលពួកគេ ហើយយើងជាគព្រះគាំទ្រពួកគេចំពោះព្រះវរបិតា ហើយគ្មានអ្វីនឹងអាចឈ្នះលើពួកគេបានឡើយ។
៤ហើយពួកគេនឹងកស្ដាប់តាមអ្វីដែលបានចែងទុក ហើយនឹងមិនស្មានថាមានខវិវរណៈឯណាទៀតឡើយ ហើយពួកគេនឹងត្រូវអធិស្ឋានជានិច្ច ដើម្បីយើងអាចគលាតត្រដាងនូវអ្វីដដែល ឲ្យពួកគេឃបានយល់។
៥ហើយពួកគេនឹងត្រូវស្ដាប់តាមព្រះបន្ទូលទាំងនេះ ហើយមិនត្រូវប្រហែសឡើយ ហើយយើងនឹងប្រទានពរដល់ពួកគេ។ អាម៉ែន៕