ជំពូកទី ២៣
ការបំផ្លិចបំផ្លាញក្រុងបាប៊ីឡូន គឺជាគំរូអំពីការបំផ្លិចបំផ្លាញ នៅគ្រាដែលព្រះយាងមកលើកទីពីរ — នោះគឺជាថ្ងៃនៃការពិរោធ និងការសងសឹក — ក្រុងបាប៊ីឡូន (លោកិយ) នឹងធ្លាក់ដរាបតទៅ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ១៣។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១កបន្ទុកនៃខក្រុងបាប៊ីឡូន ដែលអេសាយ ជាកូនរបស់អ័ម៉ូសបានឃើញ។
២ចូរលើកកទង់១សម្រាប់អ្នករាល់គ្នានៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយខបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅតាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់។
៣យើងបានបង្គាប់ដល់កពួកបរិសុទ្ធរបស់យើង យើងបានហៅពួកខ្លាំងពូកែរបស់យើង ព្រោះសេចក្ដីកំហឹងរបស់យើង មិននៅលើអ្នកណាដែលមានសេចក្ដីអំណរអរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើងទេ។
៤មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់កនគរនៃសាសន៍ទាំងប៉ុន្មានខប្រជុំគ្នា គឺព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់កំពុងតែត្រួតត្រាមើលទ័ពពលសម្រាប់ចូលច្បាំង។
៥គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃឆ្ងាយបំផុត មែនហើយ គឺព្រះអម្ចាស់ ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនេះទាំងមូលទៅ។
៦ចូរទ្រហោសោកសង្រេងចុះ ត្បិតថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លិចបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្ដា។
៧ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវរាប ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ដែរ។
៨នោះគេនឹងស្រយុតចិត្តទៅសេចក្ដីឈឺចាប់ និងសេចក្ដីសោកសៅនឹងនៅជាប់គេបាន គេនឹងស្រឡាំងកាំងមើលគ្នាទៅវិញទៅមក មុខគេដូចជាអណ្ដាតភ្លើង។
៩មើលចុះ ថ្ងៃនៃព្រះអម្ចាស់កំពុងខិតជិតមក ជាថ្ងៃដ៏អស្ចារ្យដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងកបំផ្លាញស្រុកឲ្យរលីង ហើយទ្រង់នឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។
១០ព្រោះអស់ទាំងផ្កាយនៅលើមេឃ និងផ្កាយចក្ររាសីនឹងលែងបញ្ចេញពន្លឺ កព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ។
១១ហើយយើងនឹងកធ្វើទោសដល់លោកិយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង យើងនឹងបំបាត់ខសេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់របស់មនុស្សកាចអាក្រក់។
១២យើងនឹងធ្វើឲ្យកម្រមានកមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្សម្នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត។
១៣ហេតុដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធរបស់ព្រះអម្ចាស់នៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីខ្ញាល់ដ៏អស្ចារ្យរបស់ទ្រង់។
១៤នោះគេនឹងបានដូចជាប្រើសដែលត្រូវគេកប្រដេញ ហើយដូចជាហ្វូងចៀម ដែលឥតមានអ្នកគង្វាលគ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
១៥អស់អ្នកដែលមានសេចក្ដីឆ្មើងឆ្មៃនឹងត្រូវចាក់ទំលុះ មែនហើយ ហើយអស់អ្នកដែលចូលនឹងពួកទុច្ចរិត នោះនឹងត្រូវដួលដោយដាវ។
១៦កូនរបស់គេក៏នឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែកដែរ ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេនឹងត្រូវកំហែងចិត្ត។
១៧មើលចុះ យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានមាសប្រាក់ ឬក៏ត្រេកអរនឹងមាសប្រាក់ដែរ។
១៨ឯធ្នូរបស់សាសន៍នោះ ក៏នឹងផ្ដួលពួកកំលោះៗអស់រលីងទៅ ហើយគេនឹងឥតមានមេត្តាចំពោះផលដែលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ។
១៩នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាកទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាយខក្រុងសូដុំម និងក្រុងកូម៉ូរ៉ាដែរ។
២០ក្រុងនោះនឹងគ្មានកអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងតំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាល ក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ។
២១គឺមានតែកសត្វដែលនៅទីរហោស្ថានអាស្រ័យនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វទីទុយនឹងអាស្រ័យនៅ ហើយខពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ។
២២ឯហ្វូងសត្វព្រៃនៃកោះនឹងលូនៅក្នុងកដំណាក់ស្ងាត់របស់គេ ហើយខនាគនឹងនៅក្នុងមន្ទីរ ជាទីសប្បាយរបស់គេដែរ ឯពេលវេលារបស់ទីក្រុងនោះ ក៏ជិតមកដល់ហើយ ថ្ងៃនោះនឹងមិនត្រូវពន្យារទេ។ ត្បិតយើងនឹងបំផ្លាញទីក្រុងនោះយ៉ាងរហ័ស មែនហើយ យើងនឹងអាណិតអាសូរដល់រាស្ត្រយើង តែពួកទុច្ចរិតត្រូវតែវិនាស៕