ជំពូកទី ៣០
ពួកសាសន៍ដទៃដែលបានប្រែចិត្ត នឹងត្រូវបានរាប់បញ្ចូលនឹងរាស្ត្រនៅក្នុងសេចក្ដីសញ្ញា — ពួកសាសន៍លេមិន និងពួកសាសន៍យូដាជាច្រើន នឹងជឿដល់ព្រះបន្ទូល ហើយក្លាយទៅជាសាសន៍ដែលគួរសម ហើយគួរឲ្យចូលចិត្ត — សាសន៍អ៊ីស្រាអែលនឹងត្រូវបានសាងឡើងវិញ ឯពួកទុច្ចរិតនឹងត្រូវបំផ្លាញចោល។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំចង់និយាយទៅរកអ្នករាល់គ្នា ត្បិតខ្ញុំ នីហ្វៃ មិនទ្រាំឲ្យអ្នករាល់គ្នាគិតស្មានថា ខ្លួនសុចរិតជាងពួកសាសន៍ដទៃនោះឡើយ។ ត្បិតមើលចុះ លើកលែងតែអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះអ្នករាល់គ្នាក៏នឹងវិនាសទៅដែរ ហើយពីព្រោះតែព្រះបន្ទូលដែលបានចែងមកពីមុន នោះចូរអ្នករាល់គ្នាកុំគិតស្មានថា ពួកសាសន៍ដទៃត្រូវបំផ្លាញសាបសូន្យអស់ឡើយ។
២ត្បិតមើលចុះ ខ្ញុំសូមប្រាប់អ្នកថា អស់សាសន៍ដទៃណាដែលនឹងប្រែចិត្ត នោះពួកគេនឹងបានទៅជារាស្ត្រនៅក្នុងកសេចក្ដីសញ្ញានៃព្រះអម្ចាស់ដែរ រីឯអស់ខសាសន៍យូដាណាដែលនឹងមិនប្រែចិត្ត នោះពួកគេនឹងត្រូវបោះបង់ចោល ត្បិតព្រះអម្ចាស់ទ្រង់មិនធ្វើសេចក្ដីសញ្ញានឹងអ្នកណាទេ លើកលែងតែជាមួយអ្នកណាដែលគប្រែចិត្ត ហើយជឿដល់ព្រះរាជបុត្រាទ្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
៣ហើយឥឡូវនេះ ខ្ញុំចង់ព្យាករបន្តិចទៀតអំពីពួកសាសន៍យូដា និងពួកសាសន៍ដទៃ។ ត្បិតបន្ទាប់ពីគម្ពីរដែលខ្ញុំបាននិយាយនោះចេញមក ហើយត្រូវនឹងបានសរសេរដល់ពួកសាសន៍ដទៃ ហើយបានបិទត្រាថ្វាយដល់ព្រះអម្ចាស់ទៀត នោះនឹងមានមនុស្សជាច្រើន ដែលនឹងកជឿដល់ព្រះបន្ទូលទាំងឡាយ ដែលបានសរសេរទុក ហើយខពួកគេនឹងនាំយកព្រះបន្ទូលទាំងនេះទៅដល់សំណល់នៃពូជយើង។
៤ហើយពេលនោះ សំណល់នៃពូជយើងនឹងដឹងអំពីយើង ពីដំណើរដែលយើងចេញពីក្រុងយេរូសាឡិមមកយ៉ាងណា ហើយនឹងដឹងថា ពួកគេជាពូជពង្សនៃពួកសាសន៍យូដា។
៥ហើយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងត្រូវបានប្រកាសប្រាប់ក្នុងចំណោមកពួកគេ ហេតុដូច្នោះហើយ ខពួកគេនឹងបានគស្គាល់ពួកអយ្យកោរបស់ពួកគេឡើងវិញ ហើយក៏នឹងបានស្គាល់ព្រះយេស៊ូវគ្រីស្ទ ដូចដែលបានស្គាល់នៅក្នុងចំណោមពួកអយ្យកោរបស់ពួកគេដែរ។
៦ហើយពេលនោះ ពួកគេនឹងមានអំណរអរ ត្បិតពួកគេនឹងដឹងថា នោះជាព្រះពរដល់ពួកគេ មកពីព្រះហស្តនៃព្រះ ហើយស្រកានៃសេចក្ដីងងឹតនឹងចាប់ផ្ដើមជ្រុះពីភ្នែករបស់ពួកគេ ហើយតំណជាច្រើននឹងមិនស្លាប់នៅក្នុងចំណោមពួកគេឡើយ លើកលែងតែពួកគេទៅជារាស្ត្រមួយដ៏សុចរិត ហើយកគួរឲ្យចូលចិត្ត។
៧ហើយហេតុការណ៍នឹងកើតឡើងថា កពួកសាសន៍យូដាដែលត្រូវខ្ចាត់ព្រាត់ ក៏នឹងខចាប់ផ្ដើមជឿដល់ព្រះគ្រីស្ទដែរ ហើយពួកគេនឹងចាប់ផ្ដើមប្រមូលគ្នាមកនៅពាសពេញលើដែនដី ហើយអស់អ្នកណាដែលជឿដល់ព្រះគ្រីស្ទ នោះក៏នឹងក្លាយទៅជាប្រជាជនដ៏គួរឲ្យចូលចិត្តដែរ។
៨ហើយហេតុការណ៍នឹងកើតឡើងថា ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅក្នុងចំណោមគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ដើម្បីនាំមកនូវការសាងឡើងវិញ នៃប្រជារាស្ត្រទ្រង់នៅលើផែនដី។
៩ហើយកព្រះអម្ចាស់ទ្រង់នឹងខជំនុំជំរះពួកទាល់ក្រដោយសេចក្ដីសុចរិត ហើយសម្រេចក្ដីឲ្យគមនុស្សស្លូតបូតនៅផែនដីដោយសេចក្ដីទៀងត្រង់។ ហើយទ្រង់នឹងវាយផែនដីដោយរំពាត់នៃព្រះឱស្ឋទ្រង់ ហើយទ្រង់នឹងសម្លាប់ពួកទុច្ចរិត ដោយខ្យល់ដង្ហើមពីបបូរមាត់ទ្រង់។
១០កពេលនោះនឹងមកដល់យ៉ាងរហ័ស គឺព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងធ្វើឲ្យមានខការបែកបាក់ដ៏ធំនៅក្នុងចំណោមប្រជាជន ហើយទ្រង់នឹងបំផ្លាញពួកទុច្ចរិតចោល ហើយទ្រង់នឹងគប្រណីដល់រាស្ត្រទ្រង់ មែនហើយ ទោះជាទ្រង់ត្រូវឃបំផ្លាញពួកទុច្ចរិតដោយភ្លើងក៏ដោយ។
១១ហើយកសេចក្ដីសុចរិតនឹងបានទៅជាខ្សែក្រវាត់ទ្រង់ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងទ្រង់។
១២ហើយពេលនោះ ឆ្កែព្រៃនឹងកនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោជាមួយនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយកូនក្មេងតូចៗជាអ្នកគង្វាលវា។
១៣ហើយគោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកជាមួយគ្នាដែរ ឯសិង្ហនឹងស៊ីចំបើងដូចគោវិញ។
១៤ហើយកូនមនុស្សដែលនៅបៅនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះ នឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន។
១៥វារាល់គ្នានឹងមិនធ្វើទុក្ខឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ត្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះអម្ចាស់នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
១៦ហេតុដូច្នោះហើយ ការណ៍ទាំងឡាយនៃសាសន៍កទាំងអស់ នឹងត្រូវបានធ្វើឲ្យដឹង មែនហើយ គ្រប់ការណ៍ទាំងអស់នឹងត្រូវបានធ្វើឲ្យកូនចៅមនុស្សខដឹង។
១៧គ្មានអ្វីជាអាថ៌កំបាំងឡើយ លើកលែងតែនឹងបានកសម្ដែងឲ្យឃើញនោះ ត្បិតគ្មានកិច្ចការនៃសេចក្ដីងងឹតឡើយ លើកលែងតែនឹងត្រូវបានសម្ដែងឲ្យឃើញនៅក្នុងពន្លឺ ហើយគ្មានអ្វីដែលត្រូវភ្ជាប់នៅលើផែនដីឡើយ លើកលែងតែនឹងត្រូវបានស្រាយចេញ។
១៨ហេតុដូច្នោះហើយ គ្រប់ការណ៍ទាំងអស់ដែលត្រូវបានបើកសម្ដែងដល់កូនចៅមនុស្ស នោះនឹងត្រូវបានបើកសម្ដែងចេញនៅថ្ងៃនោះដែរ ហើយអារក្សសាតាំងនឹងគ្មានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សកទៀតទេ គឺអស់រយៈពេលជាយូរយារ។ ហើយឥឡូវនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមបញ្ចប់ពាក្យរបស់ខ្ញុំតែត្រឹមនេះសិនចុះ៕