ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 4 ៖ ថ្ងៃ​ទី 2 ​នីហ្វៃ​ទី1 16


មេរៀនទី 4 ៖ ថ្ងៃ​ទី 2

នីហ្វៃទី1 16

សេចក្តីផ្តើម

ដោយ​បាន​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ពាក្យ​សម្តី​របស់​នីហ្វៃ នោះ​បង​ប្រុស​របស់​លោក​បាន​បន្ទាប​ខ្លួន​ចំពោះ​មុខ​ព្រះអម្ចាស់ ។ ខណៈ​ដែល​គ្រួសារ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន នោះ​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​លីអាហូណា​ដើម្បី​ដឹក​នាំ​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ ។ គ្រួសារ​បាន​ទទួល​បទពិសោធន៍​នូវ​ទុក្ខ​លំបាក​ជា​ច្រើន​នៅ​តាម​ផ្លូវ​ពេល​​ពួកគេ​ធ្វើ​ដំណើរ មាន​រួម​ទាំងធ្នូ​របស់​ពួកគេ​ឈប់​យឺត​ទៀត និង ការ​បាក់​ធ្នូ​របស់​នីហ្វៃ​ដែល​ជា​បញ្ហា​ដល់​ការ​រក​ទទួលទាន ។ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​​នៅ​ក្នុង​គ្រួសារ​បាន​រអ៊ូរ​រទាំ​ដោយ​សារ​តែ​ការ​បាត់​បង់​នេះ នោះ​នីហ្វៃ បាន​ធ្វើ​ធ្នូ​ថ្មី​មួយ ហើយ​បាន​ស្វែង​រក​ពាក្យ​ទូន្មាន​ពី​ព្រះ​អម្ចាស់​អំពី​កន្លែង​ដែល​ត្រូវ​ទៅ​បរបាញ់ ។ ការ​សិក្សា​ក្នុង​នីហ្វៃ​ទី1 16​ បាន​ផ្តល់​ឱកាស​មួយ​សម្រាប់​អ្នក​ដើម្បី​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​ទាំង​ការ​កែ​តម្រូវ និង ទុក្ខ​វេទនា ។ ទ្រង់​នឹង​ដឹក​នាំ​អ្នក​ឆ្លង​កាត់​ឧបសគ្គ​ជាច្រើន​នៅក្នុង​ជីវិត​​អ្នក​បើ​សិន​អ្នក​ស្វែង​រក និង ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ទ្រង់​ដោយ​បន្ទាប​ខ្លួន ដូច​ជា​ព្រះ​អម្ចាស់​បាន​ដឹក​នាំ​គ្រួសារ​របស់​លីហៃ​ឆ្លង​កាត់​ទុក្ខ​លំបាក​ជាច្រើនរបស់​ពួកគេ ។

នីហ្វៃ​ទី1 16:1–6

នីហ្វៃ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រអ៊ូររទាំ​របស់​បង​ប្រុសលោក

តើ​អ្នក​ធ្លាប់​បាន​ឃើញ​នរណា​ម្នាក់​ត្រូវ​បាន​កែ​តម្រូវ ឬ ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ឥរិយា​មិន​ត្រឹម​ត្រូវទេ ? តើ​មនុស្ស​ម្នាក់​នោះ​បាន​មាន​ប្រត្តិកម្ម​​តប​ត​វិញ​របៀប​ណា ?

លេមិន និង លេមយួល បាន​មាន​អារម្ម​ណ៍​ថា​ត្រូវ​បាន​ស្តី​បន្ទោស​ពី​នីហ្វៃ​​នៅពេល​លោក​បាន​បង្រៀន​ពួកគេ​ថា ពួក​ទុច្ចរិតនឹងត្រូវ​បោះ​បង់ចេញ ហើយ​មិន​អនុញ្ញាត​ឲ្យ​ទទួល​ទាន​ដើម​ជីវិត ( សូមមើល នីហ្វៃ​ទី115:36–16:1 ) ។ សូម​អាន​នីហ្វៃ​ទី1 16:1–2 ហើយ​សូម​គូសបន្ទាត់​ពីក្រោម​របៀប​ដែល​នីហ្វៃមាន​ប្រ​សាសន៍ថា មនុស្ស​មួយ​ចំនួនមាន​ប្រត្តិ​កម្ម​តប​តចំពោះការ​ឭ​សេចក្តី​ពិត​​នៅពេល​​ដែល​ពួកគេ​មិន​រស់​នៅ​តាម​សេចក្តី​ពិត​នោះ ។

ឃ្លាថា « កាត់​ទំលុះគេ​រហូត​ដល់​ដួង​ចិត្ត » មាន​ន័យ​ថា វា​លាត​ត្រដាង​នូវ​កំហុស​របស់​ពួកគេ ។ តើអ្នក​គិត​ថា « អ្នក​ណាដែល​មាន​ទោស រាប់​សេចក្តី​ពិតទុក​ជាការ​លំបាក » មាន​ន័យ​ដូច​ម្តេច ?

  1. នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​​សិក្សា​ព្រះ​គម្ពីរ​បស់​អ្នក សូម​ធ្វើ​បញ្ជី​រាយ​នាម​នូវ​ឈ្មោះ​មួយ​ចំនួន​ដែល​អ្នក​អាច​គោរព​ប្រតិបត្តិ សូម្បី​តែ​នៅពេល​សេចក្តី​ពិត​មួយគឺ​ពិបាក​ដើម្បី​ស្តាប់ ហើយ « ចាក់​ទំលុះ [ អ្នក ] រហូត​ដល់​ដួង​ចិត្ត » ( នីហ្វៃ​ទី1 16:2 ) ។ ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ថា មានយុវវ័យ​មួយ​ចំនួន​យល់​ឃើញ​ថា វា​ពិបាក​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​សេចក្តី​ពិត​ដ៏​ច្បាស់​លាក់ ? សូម​​ប្រៀប​ធៀបបញ្ជី​រឿង​របស់​អ្នក​ជាមួយ​នឹង​អ្វី​ដែល​នីហ្វៃ​បាន​ប្រាប់​​ដល់​លេមិន និង លេមយួល នៅ​ក្នុង​នីហ្វៃ​ទី1 16:3–4 ។

យោង​ទៅ​តាម​នីហ្វៃ​ទី1 16:5 តើ​លេមិន និង លេមយួល​បាន​ជ្រើសរើស​ដើម្បី​ឆ្លើយ​តប​ចំពោះការ​ណែនាំ​របស់​នីហ្វៃ​ដោយ​របៀប​ណា ? តើ​ពាក្យ ឬ ឃ្លា​បែប​ណា​នៅក្នុង​ខគម្ពីរ​​នេះ​ដែពិពណ៌នា​អំពី​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ​នៅពេល​សេចក្តី​ពិត​មួយ​ចាក់​ទំលុះ​យើង​រហូត​ដល់​ដួង​ចិត្ត ? សូម​គូស​ចំណាំ​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

នីហ្វៃ​ទី1 16:7–33

គ្រួសារ​របស់​លីហៃ​ត្រូវ​បានដឹកនាំ​ដោយ​លីអាហូណា

រូបភាព
លីអាហូណា

សូម​ឆ្លើយ​ចំពោះ​សុន្ទរកថា​ខាងក្រោម​នេះ ពិត ( ព ) ឬ មិន​ពិត ( ម.ព ) ​នៅក្នុង​ចំណោទ​សួរ​នេះ​ដោយ​គូស​រង្វង់​សម្រាប់​ចម្លើយ​របស់​អ្នក ៖

  • នីហ្វៃ​បាន​រៀប​ការ​ជាមួយ​កូនស្រី​ច្បង​​របស់​អ៊ីសម៉ា​អែល ។

  • លីហៃ​ត្រូវ​បាន​ប្រទាន​ឲ្យ​ត្រីវិស័យ​មួយ​ដូច​ជា​ដុំ​មូល​ដែល​ត្រូវ​បាន​ហៅ​ថា​លីអាហូណា ។

  • ដុំ​មូល​នេះ​មាន​ទ្រនិច​បួន​ដែល​ចង្អុល​ប្រាប់​ទិស​ដល់​លីហៃ និង គ្រួសារ​លោក ។

  • បន្ទាប់​ពី​គ្រួសារ​របស់​លីហៃ​បាន​ទទួល​ដុំ​មូល​នេះ នោះ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចូល​ទី​រហោស្ថាន​ប្រែ​ជាងាយ​ស្រួល​ជាង ។

នៅពេល​អ្នក​សិក្សា​នៅក្នុង​នីហ្វៃ​ទី1 16:7–10 និង វគ្គ​ជំពូក​សង្ខេប សូម​​ពិនិត្យ​មើល​ចម្លើយ​ទាំង​ឡាយ​របស់អ្នក​ឡើង​វិញ​ចំពោះ​សំណួរ​បី​ដំបូង ( សូម​មើល​អាលម៉ា​ 37:38 ផង​ដែរ ) ។ សូម​អាននីហ្វៃ​ទី1 16:17–19 ដើម្បី​កំណត់​ថា តើ​អ្នក​ឆ្លើយ​សំណួរ​ទី​បួន​នេះ​បាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ ។ ( ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ) ។

បើ​ទោះ​ជា​នៅពេល​យើង​គោរព​ប្រតិបត្តិតាម​ក៏ដោយ ក៏យើងនឹង​នៅតែ​ទទួល​បទពិសោធន៍​នៃ​ការ​សាកល្បង​ដែរ ។ ការ​សាកល្បង​ជាច្រើន​ដែល​យើង​ប្រឈម​មុខ គឺ​មិន​មែនជា​កម្ម​ផល​មក​ពី​ការ​ជ្រើស​រើស​ខុស​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ការសាកល្បង​ទាំង​អស់​នោះ​គឺ​មក​កាន់​យើង​ជាលទ្ធ​ផល​ធម្មជាតិ​នៃ​ជីវិត​រមែង​ស្លាប់ ប៉ុន្តែ​ការ​សាកល្ប​ង​ទាំង​នោះ​ផ្តល់​ឱកាស​ដល់​យើង​​ដើម្បី​រៀន​ និង រីកចម្រើន​អំឡុង​ការ​ធ្វើដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ គឺ​ដូច​នឹង​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដែរ ( សូម​មើល​ គ. និង ស. 122:7–8 ) ។ ​ការ​ពិសោធន៍​មួយ​ក្នុង​ចំណោម​ការ​ពិសោធន៍​ទាំងឡាយ​របស់​យើង​ក្នុង​ជីវិត​នេះ​គឺ​ជា​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ការ​សាកល្បង​ទាំង​នេះ ។​

យោង​ទៅលើ​ការ​ពិពណ៌នារបស់​នីហ្វៃ​អំពី​ដុំ​មូលមួយ​នៅ​ក្នុង​នីហ្វៃ​ទី1 16:10 តើ​ការ​ប្រទាន​ឲ្យ​អំណោយ​ទាន​នេះ​មាន​ប្រយោជន៍​បែប​ណា​ដល់​លីហៃ និង គ្រួសារ​របស់លោក​ ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​សន្យា ? សូម​រកមើល ហើយ​គូស​ចំណាំ​ពី​​របៀប​ដែល​លីអាហូណា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្រួសារ​លីហៃនៅក្នុង​នីហ្វៃ​ទី1 16:16 ។

សូម​ស្រាវ​ជ្រាវ​នីហ្វៃ​ទី1 16:20–22ហើយ​សូម​ស្វែងរក​របៀប​ដែល​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​របស់​លីហៃ​បាន​មាន​ប្រតិកម្ម​តបត នៅពេល​ដែល​នីហ្វៃ​បាន​ធ្វើ​បាក់​ធ្នូ​របស់​លោក ។ សូម​សិក្សា ​នីហ្វៃ​ទី1 16:23–25, 30–32 សូម​រក​មើល​ពី​ប្រតិកម្ម​របស់​នីហ្វៃ​ចំពោះ​ការ​សាល្បង​នេះ ។ តើ​ប្រតិកម្ម​របស់​លោក​បាន​មាន​ឥទ្ធិពល​លើ​គ្រួសារ​របស់​លោកយ៉ាង​ដូច​ម្តេច​ដែរ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀនពី​ការ​ប្រៀប​ធៀបពី​ប្រតិកម្មផ្សេង​ៗ​គ្នា​របស់​នីហ្វៃ និង គ្រួសារ​របស់​គាត់​ចំពោះ​ការ​សាកល្បង​ដូច​គ្នា ?

ជំនួស​ឲ្យ​ការរអ៊ូ​រទាំ នីហ្វៃ​បាន​ធ្វើ​ធ្នូ​ថ្មី​មួយ ហើយ​បាន​ស្វែង​រក​ការ​ដឹកនាំ​ដើម្បី​ស្គាល់​កន្លែង​​ទៅ​រក​អាហារ ។ គំរូ​របស់​នីហ្វៃ​បង្ហាញ​ថាបើសិន​យើង​ធ្វើ​នូវ​រាល់​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បា​ន ហើយ​ស្វែង​រក​ការ​ដឹក​នាំ​ពី​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើងឲ្យ​ឆ្លង​កាត់​ភាពលំបាក​ទាំងឡាយរបស់​យើង ។

ក្នុង​រយៈពេល​ព្រឹត្តិការណ៍​​ទាំង​នេះ ព្រះ​អម្ចាស់​បាន​ពន្យល់​ដល់​លីហៃ​អំពី​របៀប​ដែល​លីអាហូណា​ដើរ ។ នៅក្នុង នីហ្វៃ​ទី1 16:26–29 សូម​រក​មើល​​អ្វី​ដែល​ត្រូវ​បាន​តម្រូវ​​ឲ្យ​មាន​​សម្រាប់​ព្រះ​អម្ចាស់ដើម្បី​ដឹក​នាំ​គ្រួសារ​លោក​លីហៃ​តាម​រយៈ​លីអាហូណា ។

  1. សូម​គិត​ថា អ្នក​កំពុង​បង្រៀន​កូន​ក្មេង​ម្នាក់​អំពី​លីអាហូណា ។ នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពន្យល់​ពាក្យ​សាមញ្ញៗ​អំពី​របៀប​ដែល​លីអាហូណា​បាន​ដឹក​នាំ​គ្រួសារ​លីហៃ និង អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​លីអាហូណា​បន្ត​ដឹកនាំ​ពួកគេ ។

  2. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះនៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​​របស់​អ្នក ៖ តើ​លីអាហូណា​បង្ហាញ​ដល់​យើង​ដោយ​របៀបណា « ដោយ​សារ​មធ្យោបាយ​ដ៏តូច​តាច នោះ​ព្រះ​អម្ចាស់​ទ្រង់​អាចសម្រេច​ការ​ណ៍​យ៉ាង​ធំបាន » ? ( នីហ្វៃទី1 16:29 ) ។

ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​អ្នក​នូវ​អំណោយ​ទាន​ជាច្រើន​ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​​នូវ​ការដឹក​នាំ​ខ្លួន​ឯង ដូច​ជា​ប្រជាជន​របស់​លីហៃ​បាន​ទទួល​ផងដែរ ។ សូម​អាន​សុន្ទរកថា​បី​ខាងក្រោម​នេះ​ទាក់ទង​នឹង​អំណោយ​ទាន​មួយ​ចំនួន​នៃ​អំណោយ​ទាន​ទាំង​នេះ ហើយ​ពិចារណា​ពី​របៀប​ដែល​​អំណោយ​ទាន​និមួយៗ​មក​ពី​ព្រះ​អម្ចាស់​ស្រដៀង​គ្នា​ទៅនឹង​លីអាហូណា ។

ពរ​របស់​លោក​អយ្យកោ

ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​បញ្ជាក់​ថា ពរ​របស់​លោក​អយ្យកោ​ជា​លីអាហូណា​ផ្ទាល់ខ្លួន​មួយ ៖

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

« ព្រះ​អម្ចាស់​ដដែល​ដែល​បាន​ប្រទាន​លីអាហូណា​ដល់​លីហៃ ក៏​ប្រទាន​ដល់​អ្នក​ និង ខ្ញុំ​នៅ​ថ្ងៃ​នេះ​នូវ​អំណោយ​ទាន​ដ៏​កម្រ និង មាន​តម្លៃ​ដើម្បី​ផ្តល់​ការ​ដឹក​នាំ​ដល់​ជីវិត​រស់​នៅ​របស់​យើង ដើម្បី​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់​ស​ម្រាប់​សុវត្ថិភាព​របស់​យើង ហើយ​និង​បង្ហាញ​ផ្លូវ បើ​ទោះ​ជា​ដំណើរ​ផ្លូវ​​ដ៏​សុវត្ថិភាព​នោះ​—មិន​មែន​ទៅកាន់​ដែន​ដី​សន្យាក៏​ដោយ ប៉ុន្តែ​ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​នៅ​ស្ថានសួគ៌​របស់​យើង ។ អំណោយ​ទាន​ដែល​ខ្ញុំ​ពោល​ដល់​នោះ​គឺ​ត្រូវ​បាន​គេស្គាល់​ថា​ជា​ពរ​របស់​លោកអយ្យកោ​របស់​អ្នក រាល់​សមាជិក​សាសនាចក្រ​គ្រប់​រូប​ដែល​មាន​ភាព​សក្តិសម​មាន​សិទ្ធ​ដើម្បី​ទទួល​សម្បត្តិ​ដ៏​ពិសេស ហើយ​មាន​តម្លៃ​នេះ ។ …

« … ពរជ័យ​របស់​អ្នកគឺ​មិន​ត្រូវ​បត់ទុក ហើយ​ញាត់​ទុក​ចោល​នោះ​ទេ ។ ពរ​ជ័យ​នោះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​ស៊ុំ ឬ ប្រាប់​ជា​សាធារណៈ​ឡើយ ។ ជាការ​ប្រសើរ ​ត្រូវ​តែ​អាន​ពរជ័យ​នោះ ។ ត្រូវតែ​ស្រលាញ់​ពរជ័យ​នោះ ។ ត្រូវ​តែ​ធ្វើ​តាម​ពរជ័យ​នោះ ។ ពរ​របស់​លោក​អយ្យកោ​របស់​អ្នក​នឹង​ជួយ​អ្នក​ក្នុង​គ្រា​យប់​ងងឹត ។ ពរ​របស់​លោក​អយ្យកោ​នឹង​ដឹក​នាំ​អ្នក​ឆ្លង​កាត់​គ្រា​គ្រោះ​ថ្នាក់ទាំងឡាយ​ក្នុង​ជីវិត ។ …. ពរ​របស់​លោក​អយ្យកោ​អ្នក​គឺ​ផ្តល់​ឲ្យ​អ្នក​ជា​លីអាហូណា​ផ្ទាល់​ខ្លួន​មួយ​ដើម្បី​បង្ហាញ​ទិស​អ្នក និង ដឹកនាំ​ផ្លូវ​អ្នក » ( « Your Patriarchal Blessing: A Liahona of Light, » Ensign, ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 65–66 ) ។

ព្រះ​គម្ពីរ និង ពាក្យ​សម្តី​ទាំងឡាយ​របស់​ពួកព្យាការី

រូបភាព
អែល​ឌើរ ដបុលយូ. រ៉ូលហ្វ ឃើរ

អែល​ឌើរ ដបុលយូ. រ៉ូលហ្វ ឃើរ ដែល​បាន​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិត​សិប​នាក់ បាន​បញ្ជាក់​ថា ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ និង ពួក​អ្នក​បម្រើ​របស់​ទ្រង់​គឺ​ជា​លីអាហូណា​ខាង​វិញ្ញាណ ៖ « ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ​អាច​ជា​លីអាហូណា​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​យើង​ម្នាក់​ៗ​រាល់​គ្នា ដែល​បង្ហាញ​ផ្លូវ​ដល់​យើង ។ សូមឲ្យ​យើង​កុំ​ខ្ជិស​ច្រអូស​ដោយព្រោះ​ផ្លូវ​ដែល​ងាយ​ឡើយ ។ សូម​ឲ្យ​យើង​មាន​សេចក្តី​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​ព្រះបន្ទូលនៃ​ព្រះ​គ្រីស្ទ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​​គំនិត​ និង ដួង​ចិត្ត​របស់​យើង ​នៅពេល​ដែល​ព្រះបន្ទូល​ទាំង​នោះ​ត្រូវ​បាន​កត់​ត្រាទុក​នៅក្នុង​ព្រះ​គម្ពីរ​ដ៏​ពិសិដ្ឋ និង នៅពេល​ព្រះ​បន្ទូល​ទាំង​នោះ​ត្រូវ​បានមាន​ប្រសាសន៍​ដោយពួក​ព្យាការី​ដែល​រស់នៅ​ ពួក​អ្ន​ក​មើល​ឆុត និង ពួកអ្នក​ដែល​ទទួល​វិវរណៈ ។ សូម​ឲ្យ​យើងមាន​សេចក្តី​ជំនឿ និង ឧស្សាហ៍​ព្យាយាម​ដើម្បី​ទទួល​ទាន​នូវ​​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ ត្បិត​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ​នឹង គឺ​ជា​លីអាហូណា​ខាង​វិញ្ញាណ​របស់​យើង​​ដែល​នឹង​ប្រាប់ដល់​យើង​គ្រប់​អ្វី​​ទាំងអស់​ដែល​យើងត្រូវ​ធ្វើ » ( « The Words of Christ—Our Spiritual Liahona, » Ensignលីអាហូណា ខែ ឧសភា​ ឆ្នាំ 2004 ទំព័រ 37 ) ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

អែល​ឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវ័កដប់​ពីរនាក់​បាន​ប្រៀប​ធៀប​ព្រះវិញ្ញាណបរិសុទ្ធ និង លីអាហូណា​ ៖ « នៅពេល​អ្នក​ព្យាយាមកែតម្រូវ​អាកប្បកិរិយា និង សកម្មភាព​ទាំងឡាយ​របស់​យើង​​ឲ្យ​កាន់​តែ​ត្រឹម​ត្រូវ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយ​ជា​របស់​យើង​នៅពេល​បច្ចុប្បន្ន​នេះ ដូច​ជា​អ្វី​ដែល​លីអាហូណា​មាន​សម្រាប់​លីហៃ និង គ្រួសារ​របស់​លោក​នៅ​សម័យ​របស់​លោក ។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​បាន​បណ្តាល​ឲ្យ​លីអាហូណា​ធ្វើ​ការ​សម្រាប់​លីហៃ​ ហើយ​ក៏​ដូច​ជា​ការ​អញ្ជើ​ញ​ព្រះ​វិញ្ញាណបរិសុទ្ធ​ឲ្យ​ចូល​មក​កាន់​ជីវិត​រស់​នៅ​របស់​យើង​ដែរ ។ ហើយ​កត្តា​អស់​នេះ​ហើយ​ដែល​បាន​បណ្តាល​ឲ្យ​លីអាហូណា​មិន​ដំណើរ​ការ​ពី​សម័យ​បុរាណ ហើយ​​ក៏​ដូច​ជា​បណ្តាល​ឲ្យ​យើង​ដក​ខ្លួន​ចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​​នា​ពេល​បច្ចុ​ប្បន្ន​​នេះដែរ » ( “That We May Always Have His Spirit to Be with Us” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​នូវ​របៀប​ពីរ ឬ បី​ដែល​ពរ​លោក​អយ្យកោ ព្រះ​គម្ពីរ និង ពាក្យសម្តី​ទាំងឡាយ​នៃ​ពួក​ព្យាការី ឬ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ដូច​ទៅ​នឹង​លីអាហូណា ។

  2. នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​គ្រា​មួយ​ដែល​ធ្វើ​តាម​ការ​ដឹកនាំ​ពី​ប្រភព​មួយ​នៃ​ប្រភព​ដែល​បាន​រាយ​នាម​ខាង​លើ​នេះ​ដែល​បាន​នាំ​អ្នក​ឲ្យ​ទទួល​បាន​ការ​ដឹកនាំ​ពី​ព្រះ​អម្ចាស់ ?

នីហ្វៃ​ទី1 16:34–39

កូន​ស្រី​ទាំង​ប៉ុន្មាន​របស់​អ៊ីស​ម៉ា​អែល​បាន​ទួញ​សោក​ចំពោះ​ការ​ស្លាប់​របស់​លោក ហើយ លេមិន​រៀប​ចំ​ផែន​ការណ៍​ដើម្បី​សម្លាប់​លីហៃ និង នីហ្វៃ

នៅក្នុង ​នីហ្វៃ​ទី1 16:34–38 យើង​បាន​រៀន​ថា អ៊ី​សម៉ា​អែល​​បាន​ស្លាប់​បន្ទាប់​ពី​ការធ្វើ​ដំណើរ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​នៅក្នុង​ទីរហោ​ស្ថាន ។ កូន​ស្រី​ទាំង​ឡាយ​របស់​លោក​បាន​ទួញ​សោក​ចំពោះ​ការ​បាត់​បង់​ឪពុក​របស់​ពួកគេ​យ៉ាង​ខ្លាំង ហើយ​សមាជិក​គ្រួសារ​មួយ​ចំនួន​បាន​រអ៊ូ​ររទាំ​ទាស់​នឹង​លោក​លីហៃ និង នីហ្វៃ​ ហើយ​ចង់​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ។ សូម្បី​តែលេមិន​ក៏​រួម​គំនិត​ចង់​ធ្វើ​ឃាត​នីហ្វៃ និង លោកលីហៃដែរ ។ បងប្រុស​របស់​នីហ្វៃ​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ និង ការ​ឥត​ជំនឿ​​ម្តង​ទៀត​ដោយសារ​ពួកគេ​មិន​បាន​ស្វែង​រកព្រះហឫទ័យនៃព្រះអម្ចាស់ ។ ពួកគេ​បាន​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង ជំនួយ​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ពួកគេ ។

សូម​អាន នីហ្វៃ​ទី1 16:39 ហើយ​ស្វែង​រក​អ្វី​ព្រះ​អម្ចាស់​បាន​ធ្វើ​នៅក្នុង​ស្ថានភាព​នេះ ។ ចំពោះអ្វីដែលអ្នក​បាន​រៀន​ពី​ខគម្ពីរ​នេះ ហេតុ​អ្វី​ព្រះ​អម្ចាស់​វាយ​ផ្ចាល​យើង ?

ព្រះ​អម្ចាស់​ដឹក​នាំ និង វាយ​ផ្ចាល​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​ទៅ​វិញ​ទេ ។ បើសិន​យើង​ប្រព្រឹត្ត​តាម​ការ​ដឹក​នាំ ឬ​ ការ​វាយ​ផ្ចាល​ដែល​យើង​ទទួល​ពី​ព្រះ​អម្ចាស់​ នោះ​ទ្រង់​នឹង​ប្រទាន​​ពរដល់​យើង ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​នីហ្វៃ​ទី1 16 ហើយ​បាន​បញ្ចប់​​មេរៀន​នេះ​នៅ​ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖

  • សូម​ឆ្លើយ​សំណួរ​សាកល្បង ពិត/មិន​ពិត ៖ (1) ម.ព,(2) ព,(3) ម.ព,(4) ម.ព ។