ជំពូកទី ២៥
ពួកពូជពង្សមូលេកនៅក្រុងសារ៉ាហិមឡា ក្លាយទៅជាពួកសាសន៍នីហ្វៃ — ពួកគេដឹងអំពីប្រជាជនរបស់អាលម៉ា និងរបស់ស៊ីនិព្វ — អាលម៉ាធ្វើបុណ្យជ្រមុជទឹកជូនលិមហៃ និងប្រជាជនរបស់ទ្រង់ទាំងអស់ — ម៉ូសាយអនុញ្ញាតឲ្យអាលម៉ារៀបចំសាសនាចក្រនៃព្រះឡើង។ ប្រមាណជាឆ្នាំ ១២០ ម.គ.ស.។
១ហើយឥឡូវនេះ ស្ដេចម៉ូសាយបានបញ្ជាឲ្យប្រជាជនទាំងអស់ប្រមូលគ្នាមក។
២ឥឡូវនេះ កូនចៅនីហ្វៃពុំសូវមានច្រើនប៉ុន្មាន ឬក៏ពុំសូវមានពួកជនដែលជាពូជពង្សនីហ្វៃ ស្មើនឹងកប្រជាជនសារ៉ាហិមឡា ដែលជាពូជពង្សខមូលេក និងពួកជនដែលមកជាមួយលោកក្នុងទីរហោស្ថាននោះទេ។
៣ហើយពុំសូវមានប្រជាជននីហ្វៃ និងប្រជាជនសារ៉ាហិមឡា ឲ្យស្មើទៅនឹងពួកលេមិនទេ មែនហើយ ពួកគេមិនស្មើនឹងពាក់កណ្ដាលពួកលេមិនផង។
៤ហើយឥឡូវនេះ ប្រជាជននីហ្វៃទាំងអស់បានប្រមូលគ្នាមក ហើយប្រជាជនសារ៉ាហិមឡាទាំងអស់ផងដែរ ហើយពួកគេបានប្រមូលមកជាពីរក្រុម។
៥ហើយហេតុការណ៍បានកើតឡើងថា ម៉ូសាយបានអាន ហើយបានបញ្ជាឲ្យគេអានបញ្ជីទាំងឡាយរបស់ស៊ីនិព្វ និងប្រជាជនទ្រង់ មែនហើយ ទ្រង់បានអានបញ្ជីទាំងឡាយ នៃប្រជាជនស៊ីនិព្វ ចាប់តាំងពីពេលដែលពួកគេចាកចេញពីដែនដីសារ៉ាហិមឡាទៅ រហូតដល់ពេលពួកគេបានត្រឡប់មកវិញទៀត។
៦ហើយទ្រង់ក៏បានអានដំណើររឿងនៃអាលម៉ា និងបងប្អូនលោក និងសេចក្ដីវេទនាទាំងអស់របស់គេ ចាប់តាំងពីពេលដែលគេចាកចេញពីដែនដីសារ៉ាហិមឡាទៅ រហូតដល់ពេលគេត្រឡប់មកវិញដែរ។
៧ហើយឥឡូវនេះ កាលម៉ូសាយបានបញ្ចប់នូវការអានបញ្ជីទាំងនេះហើយ នោះប្រជាជនរបស់ទ្រង់ ដែលមិនដែលបានចាកចេញពីដែនដីនេះកើតសេចក្ដីអស្ចារ្យ ហើយងឿងឆ្ងល់ជាខ្លាំង។
៨ព្រោះពួកគេមិនដឹងជានឹងគិតយ៉ាងណាទេ ព្រោះកាលដែលគេបានឃើញពួកជនដែលបានដោះឲ្យករួចផុតពីសេវកភាព នោះពួកគេមានសេចក្ដីសោមនស្សជាអតិបរមា។
៩ហើយកាលដែលពួកគេនឹកដល់បងប្អូនគេ ដែលត្រូវពួកលេមិនសម្លាប់ចោល នោះពួកគេពោពេញទៅដោយសេចក្ដីសោកសៅ ហើយគឺបានស្រក់ទឹកភ្នែកដ៏ហូរហៀរដោយសោកសៅ។
១០ហើយមួយទៀត កាលដែលពួកគេនឹកដល់សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្តនៃព្រះ និងព្រះចេស្ដារបស់ទ្រង់ក្នុងការដោះអាលម៉ា និងបងប្អូនលោកឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកលេមិន និងពីសេវកភាព នោះពួកគេបានបន្លឺសំឡេងឡើង ហើយថ្លែងអំណរគុណដល់ព្រះ។
១១ហើយមួយទៀត កាលដែលពួកគេនឹកដល់ពួកលេមិនដែលជាបងប្អូននឹងគេនោះ ដល់សភាពបាប និងកខ្វក់របស់គេនោះ នោះពួកគេក៏ពោរពេញទៅដោយកការឈឺចាប់ ហើយការបារម្ភដល់សុខុមាលភាពនៃខព្រលឹងរបស់ពួកគេ។
១២ហើយហេតុការណ៍បានកើតឡើងថា អ្នកណាដែលជាកូនចៅរបស់អាមូឡុន និងបងប្អូនទ្រង់ ដែលបានយកពួកកូនក្រមុំ នៃពួកលេមិនធ្វើជាប្រពន្ធនោះ មិនពេញចិត្តនឹងចរិយារបស់ឪពុកខ្លួនទេ ហើយគេមិនចង់ឲ្យគេហៅតាមនាមរបស់ឪពុកគេតទៅទៀតឡើយ ហេតុដូច្នេះហើយ ពួកគេបានយកនាមនីហ្វៃមកដាក់ឲ្យខ្លួន ដើម្បីឲ្យគេហៅថាជាកូនចៅនីហ្វៃទៅវិញ ហើយបានរាប់ក្នុងចំណោមពួកជនដែលហៅថា ពួកសាសន៍នីហ្វៃវិញ។
១៣ហើយឥឡូវនេះ ប្រជាជនសារ៉ាហិមឡាទាំងអស់ ត្រូវបានករាប់ជាមួយនឹងពួកសាសន៍នីហ្វៃ ហើយនេះក៏មកពីនគរនេះពុំដែលប្រគល់ដល់នរណាក្រៅពីពូជពង្សនៃនីហ្វៃឡើយ។
១៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលម៉ូសាយបានបញ្ចប់នូវការនិយាយ និងការអានដល់ប្រជាជនទ្រង់ហើយ នោះទ្រង់មានព្រះទ័យចង់ឲ្យអាលម៉ាថ្លែងទៅកាន់ប្រជាជនផង។
១៥ហើយអាលម៉ាបានថ្លែងទៅពួកគេ កាលពួកគេប្រមូលគ្នាមកជាក្រុមដ៏ធំៗ ហើយលោកបានទៅពីក្រុមមួយទៅក្រុមមួយ ដោយផ្សាយប្រាប់ដល់ប្រជាជន អំពីការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់។
១៦ហើយលោកបានទូន្មានប្រជាជនលិមហៃ និងបងប្អូនទ្រង់ គឺជនទាំងអស់ដែលបានដោះឲ្យរួចផុតពីសេវកភាពមក ដើម្បីឲ្យពួកគេចងចាំថា គឺព្រះអម្ចាស់ទ្រង់បានដោះពួកគេឲ្យរួច។
១៧ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ាបានបង្រៀនប្រជាជននូវការណ៍ជាច្រើន ហើយបានបញ្ចប់នូវការនិយាយដល់គេហើយ នោះស្ដេចលិមហៃមានព្រះទ័យចង់ទទួលបុណ្យជ្រមុជទឹក ហើយប្រជាជនរបស់ទ្រង់ទាំងអស់ក៏មានបំណងចង់ទទួលបុណ្យជ្រមុជទឹកដែរ។
១៨ហេតុដូច្នេះហើយ អាលម៉ាបានដើរចុះទៅក្នុងទឹក ហើយបានកធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ មែនហើយ លោកបានធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ តាមរបៀបដែលលោកបានធ្វើបុណ្យជ្រមុជទឹកឲ្យបងប្អូនលោកនៅក្នុងខទឹកមរមនដែរ មែនហើយ អស់អ្នកណាដែលលោកបានធ្វើបុណ្យជ្រមុជទឹកឲ្យ គឺបានរួបរួមចូលក្នុងសាសនាចក្រនៃព្រះ ហើយការណ៍នេះក៏ដោយ សារតែសេចក្ដីជំនឿរបស់គេទៅលើពាក្យសម្ដីរបស់អាលម៉ានោះឯង។
១៩ហើយហេតុការណ៍បានកើតឡើងថា ស្ដេចម៉ូសាយបានអនុញ្ញាតឲ្យអាលម៉ាតាំងសាសនាចក្រជាច្រើនឡើងទូទៅអស់ទាំងដែនដីសារ៉ាហិមឡា ហើយទ្រង់បានប្រទានដល់លោក នូវកអំណាចសម្រាប់តែងតាំងពួកសង្ឃ និងពួកគ្រូបង្រៀននៅគ្រប់សាសនាចក្រនីមួយៗ។
២០ឥឡូវនេះ ការណ៍នេះបានធ្វើឡើង ពីព្រោះមានមនុស្សជាច្រើន ដែលពួកគេពុំអាចអភិបាលដោយគ្រូតែមួយបានឡើយ ហើយពួកគេទាំងអស់គ្នាក៏មិនអាចស្ដាប់ព្រះបន្ទូលនៃព្រះនៅក្នុងជំនុំតែមួយបានដែរ
២១ហេតុដូច្នេះហើយ ពួកគេបានរួមប្រជុំជាក្រុមផ្សេងៗគ្នា ដោយហៅថាសាសនាចក្រទាំងអស់ សាសនាចក្រនីមួយៗមានពួកសង្ឃរបស់ខ្លួន និងពួកគ្រូបង្រៀនរបស់ខ្លួន ហើយសង្ឃនីមួយៗផ្សាយសាសនា ស្របតាមអ្វីៗដែលប្រគល់ទៅឲ្យពួកគេពីមាត់អាលម៉ាផ្ទាល់។
២២ម្ល៉ោះហើយ ទោះជាគេមានសាសនាចក្រជាច្រើនក្ដី គង់តែគេទាំងអស់ជាសាសនាចក្រតែមួយដែរ មែនហើយ គឺជាសាសនាចក្រនៃព្រះ ព្រោះគ្មានអ្វីដែលគេផ្សាយនៅក្នុងកសាសនាចក្រទាំងអស់នេះឡើយ លើកលែងតែអំពីការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះប៉ុណ្ណោះ។
២៣ហើយឥឡូវនេះ មានសាសនាចក្រប្រាំពីរនៅលើដែនដីសារ៉ាហិមឡា។ ហើយហេតុការណ៍បានកើតឡើងថា អ្នកណាក៏ដោយ ដែលមានបំណងចង់លើកយកព្រះនាមព្រះគ្រីស្ទ ឬកព្រះនាមនៃព្រះមកដាក់លើខ្លួន អ្នកទាំងនោះហើយដែលបានចូលរួមក្នុងសាសនាចក្រទាំងឡាយនៃព្រះ។
២៤ហើយពួកគេត្រូវបានហៅថា ករាស្ត្រនៃព្រះ។ ហើយព្រះអម្ចាស់ទ្រង់បានស្រោចព្រះវិញ្ញាណទ្រង់មកលើពួកគេ ហើយពួកគេបានទទួលពរ ហើយបានចម្រើនឡើងនៅលើដែនដីទៅ៕