ជំពូកទី ២៥
នីហ្វៃសរសើរតម្កើងនៅក្នុងការច្បាស់លាស់ — ពាក្យព្យាករណ៍ទាំងឡាយរបស់អេសាយនឹងបានយល់នៅគ្រាចុងក្រោយបង្អស់ — ពួកសាសន៍យូដានឹងត្រឡប់ពីក្រុងបាប៊ីឡូនមកវិញ នឹងឆ្កាងព្រះមែស៊ី ហើយនឹងត្រូវបែកខ្ញែក ហើយរងទុក្ខ — គេនឹងត្រូវបានតាំងឡើងវិញ កាលគេជឿដល់ព្រះមែស៊ី — ទ្រង់នឹងយាងមកលើកដំបូង ក្រោយពីលីហៃចេញពីក្រុងយេរូសាឡិមអស់រយៈពេល៦០០ឆ្នាំ — ពួកសាសន៍នីហ្វៃកាន់តាមក្រឹត្យវិន័យលោកម៉ូសេ ហើយជឿដល់ព្រះគ្រីស្ទ ដែលជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ឥឡូវនេះ ខ្ញុំ នីហ្វៃ នឹងនិយាយពីពាក្យខ្លះៗដែលខ្ញុំបានសរសេរ គឺជាពាក្យដែលបានពោលដោយមាត់របស់លោកអេសាយ។ ត្បិតមើលចុះ លោកអេសាយបាននិយាយពីការណ៍ជាច្រើន ដែលកពិបាកឲ្យប្រជាជនខ្ញុំភាគច្រើនយល់បាន ព្រោះពួកគេមិនដឹងពីរបៀបព្យាករនៅក្នុងចំណោមពួកសាសន៍យូដាទេ។
២ត្បិតខ្ញុំ នីហ្វៃ មិនដែលបានបង្រៀនពួកគេ ពីការណ៍ជាច្រើនដែលទាក់ទងនឹងរបៀបនៃពួកសាសន៍យូដាឡើយ ត្បិតកកិច្ចការទាំងឡាយរបស់ពួកគេ គឺជាកិច្ចការទាំងឡាយនៃសេចក្ដីងងឹត ហើយការប្រព្រឹត្តទាំងឡាយរបស់ពួកគេ គឺជាការប្រព្រឹត្តទាំងឡាយ ដែលគួរខ្ពើមឆ្អើម។
៣ដូច្នេះ ខ្ញុំសរសេរសម្រាប់រាស្ត្រខ្ញុំ ដល់អស់អ្នកណាដែលនឹងបានទទួលពាក្យ ដែលខ្ញុំសរសេរទាំងនេះក្នុងពេលក្រោយ ដើម្បីឲ្យគេអាចដឹងពីសេចក្ដីយុត្តិធម៌ទាំងឡាយនៃព្រះ ថាការណ៍ទាំងនេះ នឹងកើតឡើងមកលើគ្រប់ទាំងសាសន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់។
៤ហេតុដូច្នោះហើយ ឱប្រជាជនខ្ញុំ ជាវង្សអ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយចូរផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីខ្ញុំចុះ ត្បិតដោយព្រោះពាក្យពេចន៍នៃលោកអេសាយមិនច្បាស់ដល់អ្នក ទោះជាយ៉ាងនេះក៏ដោយ គង់តែពាក្យទាំងនោះច្បាស់ដល់អ្នកណាដែលពោរពេញទៅដោយកវិញ្ញាណនៃខការព្យាករណ៍ដែរ ប៉ុន្តែខ្ញុំឲ្យពាក្យព្យាករណ៍មួយដល់អ្នក ស្របតាមវិញ្ញាណដែលនៅក្នុងខ្ញុំ ហេតុដូច្នោះហើយ ខ្ញុំនឹងព្យាករស្របតាមការគច្បាស់លាស់ដែលខ្ញុំមាន ចាប់តាំងពីពេលដែលខ្ញុំចេញពីក្រុងយេរូសាឡិមមក ជាមួយនឹងឪពុកខ្ញុំម្ល៉េះ ត្បិតមើលចុះ ព្រលឹងខ្ញុំត្រេកអរចំពោះការច្បាស់ដល់ប្រជាជនខ្ញុំ ដើម្បីឲ្យពួកគេអាចចេះដឹង។
៥មែនហើយ ឯព្រលឹងខ្ញុំត្រេកអរនឹងពាក្យពេចន៍នៃកលោកអេសាយ ព្រោះខ្ញុំបានចេញពីក្រុងយេរូសាឡិមមក ហើយភ្នែកខ្ញុំបានឃើញការណ៍ទាំងឡាយនៃខពួកសាសន៍យូដា ហើយខ្ញុំដឹងថា ពួកសាសន៍យូដាយល់ពីការណ៍ទាំងឡាយនៃពួកព្យាការី ហើយគ្មានប្រជាជនឯទៀតណាឡើយ ដែលយល់ការណ៍ទាំងឡាយ ដែលបាននិយាយទៅពួកសាសន៍យូដា ដូចជាពួកគេ លើកលែងតែពួកអ្នកដែលបានរៀនពីរបៀបនៃការណ៍ទាំងឡាយរបស់ពួកសាសន៍យូដា។
៦ប៉ុន្តែមើលចុះ ខ្ញុំ នីហ្វៃ មិនបានបង្រៀនកូនចៅខ្ញុំ តាមរបៀបនៃពួកសាសន៍យូដាទេ ប៉ុន្តែមើលចុះ រីឯខ្លួនខ្ញុំវិញ ខ្ញុំធ្លាប់បានរស់នៅក្នុងក្រុងយេរូសាឡិម ហេតុនោះហើយ ខ្ញុំស្គាល់នូវភូមិភាគជុំវិញ ហើយខ្ញុំធ្លាប់បាននិយាយប្រាប់កូនចៅខ្ញុំអំពីសេចក្ដីជំនុំជំរះទាំងឡាយ នៃព្រះ ដែលកធ្លាប់មានដល់ពួកសាសន៍យូដា ដល់កូនចៅខ្ញុំ ស្របតាមសេចក្ដីទាំងអស់ដែលលោកអេសាយបាននិយាយ ប៉ុន្តែខ្ញុំមិនសរសេរសេចក្ដីទាំងនោះទេ។
៧ប៉ុន្តែមើលចុះ ខ្ញុំចាប់ផ្ដើមនឹងពាក្យព្យាករណ៍របស់ខ្ញុំវិញ គឺស្របតាមការកច្បាស់លាស់របស់ខ្ញុំ ដោយខ្ញុំដឹងថា គ្មានអ្នកណាអាចយល់ច្រឡំក្នុងការច្បាស់លាស់នេះទេ ទោះជាយ៉ាងនេះក្ដី គឺនៅគ្រាដែលពាក្យព្យាករណ៍ទាំងឡាយនៃលោកអេសាយនឹងត្រូវបានបំពេញ នោះមនុស្សលោកនឹងបានដឹងជាប្រាកដ នៅពេលដែលការណ៍ទាំងនោះនឹងកើតឡើង។
៨ហេតុដូច្នោះហើយ ពាក្យព្យាករណ៍ទាំងនេះមានកប្រយោជន៍ដល់កូនចៅមនុស្ស ហើយអ្នកណាដែលគិតស្មានថា ពាក្យព្យាករណ៍មិនមានប្រយោជន៍ទេ ជាពិសេស ចំពោះពួកនោះហើយដែលខ្ញុំនឹងនិយាយដល់ ហើយទុកពាក្យទាំងនេះសម្រាប់ប្រជាជនខខ្ញុំវិញ ព្រោះខ្ញុំដឹងថា ពាក្យទាំងនេះមានប្រយោជន៍ដ៏ធំដល់គេនៅថ្ងៃចុងគក្រោយបង្អស់ ត្បិតនៅថ្ងៃនោះហើយ ដែលគេនឹងយល់ពាក្យទាំងនោះ ហេតុដូច្នោះហើយ ទើបខ្ញុំសរសេរពាក្យទាំងនេះទុកជាប្រយោជន៍ដល់ពួកគេ។
៩ហើយដូចជាតំណមួយត្រូវបានកបំផ្លាញចោលនៅក្នុងចំណោមពួកសាសន៍យូដាមកពីអំពើទុច្ចរិតរបស់ពួកគេយ៉ាងណា នោះពួកគេក៏ត្រូវបានបំផ្លាញចោលពីតំណមួយទៅតំណមួយ មកពីអំពើទុច្ចរិតទាំងឡាយរបស់ពួកគេយ៉ាងនោះដែរ ហើយគ្មានតំណណាមួយត្រូវបានបំផ្លាញចោលឡើយ លើកលែងតែខបានប្រាប់ជាមុនដល់ពួកគេដោយពួកព្យាការីរបស់ព្រះអម្ចាស់។
១០ហេតុដូច្នោះហើយ ការណ៍នេះត្រូវបានប្រាប់ជាមុនដល់ពួកគេ អំពីការបំផ្លិចបំផ្លាញ ដែលនឹងកើតឡើងដល់ពួកគេ បន្ទាប់ពីឪពុកខ្ញុំបានចាកចេញពីក្រុងយេរូសាឡិមភ្លាម ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេធ្វើចិត្តរឹងរូសដែរ ហើយស្របតាមពាក្យព្យាករណ៍របស់ខ្ញុំ ពួកគេត្រូវកបំផ្លាញបង់ លើកលែងតែពួកអ្នកដែលត្រូវខចាប់ជាឈ្លើយយកទៅក្នុងក្រុងបាប៊ីឡូនប៉ុណ្ណោះ។
១១ហើយឥឡូវនេះ ខ្ញុំនិយាយពាក្យទាំងនេះដោយព្រោះវិញ្ញាណដែលនៅក្នុងខ្ញុំ។ ហើយទោះបីគេត្រូវចាប់យកទៅក៏ដោយ គង់តែគេនឹងត្រូវកបានត្រឡប់មកវិញ ហើយគ្រងដែនដីយេរូសាឡិមដែរ ហេតុដូច្នោះហើយ ពួកគេនឹងត្រូវបានតាំងឡើងជាថ្មី ឲ្យនៅលើដែនដីនៃកេរ្តិ៍អាកររបស់ពួកគេទៀត។
១២ប៉ុន្តែមើលចុះ ពួកគេនឹងមានសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាមទាំងឡាយ ហើយកាលថ្ងៃនោះមកដល់ គឺជាថ្ងៃដែលកព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា មែនហើយ គឺជាព្រះវរបិតានៃផ្ទៃមេឃ និងផែនដី នោះទ្រង់នឹងសម្ដែងរូបអង្គទ្រង់ឲ្យពួកគេឃើញ នៅក្នុងសាច់ឈាម មើលចុះ ពួកគេនឹងមិនទទួលស្គាល់ទ្រង់ទេ ពីព្រោះតែអំពើទុច្ចរិតទាំងឡាយរបស់ពួកគេ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ហើយនឹងការរឹងករបស់ពួកគេ។
១៣មើលចុះ ពួកគេនឹងកឆ្កាងទ្រង់ ហើយបន្ទាប់ពីទ្រង់ត្រូវបានបញ្ចុះនៅក្នុងខផ្នូរអស់គចំនួនបីថ្ងៃ នោះទ្រង់នឹងមានឃព្រះជន្មរស់ឡើងវិញ ដោយអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ ហើយអស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់ នោះនឹងបានសង្គ្រោះនៅក្នុងនគរព្រះ។ ហេតុដូច្នោះហើយ ព្រលឹងខ្ញុំត្រេកអរនឹងព្យាករអំពីទ្រង់ ត្បិតខ្ញុំងបានឃើញថ្ងៃរបស់ទ្រង់ហើយ ហើយចិត្តខ្ញុំសរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។
១៤ហើយមើលចុះ ហេតុការណ៍នឹងកើតឡើងថា បន្ទាប់ពីកព្រះមែស៊ីមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយបានសម្ដែងរូបអង្គទ្រង់ដល់រាស្ត្រទ្រង់ គឺដល់អស់ទាំងអ្នកណាដែលជឿដល់ព្រះនាមទ្រង់ មើលចុះ ក្រុងយេរូសាឡិមនឹងត្រូវខបំផ្លាញចោលទៀត ត្បិតវេទនាដល់អ្នកណាដែលទាស់នឹងព្រះ ហើយនឹងរាស្ត្រនៃសាសនាចក្ររបស់ទ្រង់។
១៥ហេតុដូច្នោះហើយ កពួកសាសន៍យូដានឹងត្រូវខខ្ចាត់ព្រាត់ក្នុងចំណោមអស់ទាំងសាសន៍ មែនហើយ ទាំងគក្រុងបាប៊ីឡូនផង ក៏នឹងត្រូវបំផ្លាញចោលដែរ ហេតុដូច្នោះហើយ ពួកសាសន៍យូដានឹងត្រូវបំបែកឲ្យខ្ចាត់ព្រាត់ដោយពួកសាសន៍ផ្សេងៗ។
១៦ហើយបន្ទាប់ពីពួកគេត្រូវខ្ចាត់ព្រាត់ ហើយព្រះអម្ចាស់ព្រះទ្រង់បានធ្វើទុក្ខពួកគេ ដោយពួកសាសន៍ផ្សេងៗអស់រយៈជាច្រើនតំណ មែនហើយ គឺពីតំណមួយទៅតំណមួយរហូតដល់គេត្រូវបានបញ្ចុះបញ្ចូលឲ្យកជឿដល់ព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ និងដង្វាយធួនដ៏និរន្តរ៍ដល់មនុស្សលោកទាំងអស់ — ហើយកាលថ្ងៃនោះនឹងមកដល់ នោះពួកគេនឹងជឿដល់ព្រះគ្រីស្ទ ហើយថ្វាយបង្គំដល់ព្រះវរបិតាដោយនូវព្រះនាមទ្រង់ ដោយចិត្តបរិសុទ្ធ និងដោយដៃស្អាត ហើយឈប់ទន្ទឹងចាំព្រះមែស៊ីឯណាទៀត គឺនៅពេលនោះ ថ្ងៃនោះនឹងមកដល់ នោះគឺជាការចាំបាច់ ដែលពួកគេត្រូវតែជឿដល់ការណ៍ទាំងនេះ។
១៧ហើយព្រះអម្ចាស់ទ្រង់នឹងលើកព្រះហស្តទ្រង់ជាលើកទីពីរ ដើម្បីកតាំងរាស្ត្រទ្រង់ឡើងវិញ ពីស្ថានភាពវង្វេង និងភាពធ្លាក់។ ហេតុដូច្នោះហើយ ទ្រង់នឹងចាប់ផ្ដើមធ្វើការមួយយ៉ាងខអស្ចារ្យ ហើយចម្លែកនៅចំណោមកូនចៅមនុស្ស។
១៨ហេតុដូច្នោះហើយ ទ្រង់នឹងនាំកព្រះបន្ទូលទាំងឡាយទ្រង់ចេញមកឯពួកគេ ជាព្រះបន្ទូលទាំងឡាយដែលនឹងខជំនុំជំរះពួកគេនៅថ្ងៃចុងក្រោយបង្អស់ ត្បិតព្រះបន្ទូលទាំងនោះ នឹងត្រូវបានប្រទានដល់ពួកគេចំពោះគោលបំណងក្នុងគការបរិវត្តន៍ពួកគេអំពីព្រះមែស៊ីដ៏ពិត ដែលពួកគេមិនបានទទួលស្គាល់ ហើយចំពោះការបរិវត្តន៍ពួកគេថា ពួកគេមិនត្រូវស្វែងរកព្រះមែស៊ីឯណាទៀតទេ ព្រោះគ្មានឯណាទៀត ដែលនឹងយាងមកឡើយ លើកលែងតែព្រះមែស៊ីឃក្លែងក្លាយ ដែលនឹងបោកបញ្ឆោតមនុស្សប៉ុណ្ណោះ ត្បិតគ្មានព្រះមែស៊ីឯណាទៀតឡើយ ក្រៅពីព្រះមួយអង្គដែលពួកព្យាការីបាននិយាយមកប៉ុណ្ណោះ ហើយព្រះមែស៊ីនោះហើយដែលនឹងត្រូវពួកសាសន៍យូដាមិនទទួលស្គាល់។
១៩ត្បិតស្របតាមពាក្យទាំងឡាយនៃពួកព្យាការី កព្រះមែស៊ីនឹងយាងមកនៅវេលាខ៦រយឆ្នាំ បន្ទាប់ពីឪពុកខ្ញុំបានចាកចេញពីក្រុងយេរូសាឡិមមក ហើយស្របតាមពាក្យទាំងឡាយនៃពួកព្យាការី និងពាក្យរបស់គទេវតានៃព្រះផង គឺព្រះនាមទ្រង់នឹងទៅជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ។
២០ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំបាននិយាយយ៉ាងច្បាស់លាស់ ដើម្បីកុំឲ្យបងប្អូនច្រឡំ។ ហើយប្រាកដ ដូចជាព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះជន្មរស់នៅ ដែលកបាននាំសាសន៍អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ហើយបានប្រទានអំណាចឲ្យលោកម៉ូសេ ដើម្បីឲ្យលោកអាចខព្យាបាលទាំងសាសន៍ បន្ទាប់ពីពួកគេត្រូវពស់អសិរពិសចិក គឺបើសិនជាពួកគេគ្រាន់តែសម្លឹងទៅគសត្វពស់ ដែលលោកលើកឡើងនៅខាងមុខគេ ហើយព្រមទាំងបានប្រទានអំណាចឲ្យលោកអាចវាយឃថ្មដា នោះទឹកនឹងហូរចេញមក មែនហើយ មើលចុះ ខ្ញុំប្រាប់បងប្អូនរាល់គ្នាថា រឿងទាំងនេះជារឿងពិត ហើយប្រាកដដូចជាព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះជន្មរស់នៅ គឺគ្មានងនាមណាទៀតនៅក្រោមមេឃនេះ ក្រៅពីព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំបាននិយាយមកនេះ ដែលមនុស្សអាចបានសង្គ្រោះនោះឡើយ។
២១ហេតុដូច្នោះហើយ ដោយហេតុនេះ បានជាព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានសន្យានឹងខ្ញុំថា រឿងទាំងឡាយដែលខ្ញុំកសរសេរនេះ នឹងត្រូវបានថែរក្សាទុក ហើយបន្តមកឲ្យពូជខ្ញុំពីតំណមួយទៅតំណមួយ ដើម្បីឲ្យពាក្យសន្យាដល់យ៉ូសែបអាចបានបំពេញថា ពូជលោកនឹងពុំត្រូវខវិនាសឡើយ ដរាបណាមានផែនដីនេះ។
២២ហេតុដូច្នោះហើយ រឿងទាំងនេះនឹងបន្តពីតំណមួយទៅតំណមួយទៀត ដរាបណាមានផែនដីនេះ ហើយរឿងទាំងនេះនឹងបន្តទៅមុខតាមបំណង និងព្រះហឫទ័យនៃព្រះ ឯសាសន៍ណាដែលនឹងបានពាក្យទាំងនេះ នោះពួកគេនឹងត្រូវបានកជំនុំជំរះ ស្របតាមពាក្យទាំងប៉ុន្មាន ដែលបានសរសេរទុក។
២៣ត្បិតយើងព្យាយាមខំសរសេរពាក្យទាំងនេះ ដើម្បីកបញ្ចុះបញ្ចូលកូនចៅយើង និងបងប្អូនយើងផង ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ ត្បិតយើងដឹងថា មានតែដោយខព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចគធ្វើបាន។
២៤ហើយទោះបើយីងមានជំនឿជឿដល់ព្រះគ្រីស្ទក៏ដោយ គង់តែយើងកកាន់តាមក្រឹត្យវិន័យលោកម៉ូសេដែរ ហើយទន្ទឹងចាំព្រះគ្រីស្ទយ៉ាងខ្ជាប់ខ្ជួន រហូតដល់ក្រឹត្យវិន័យនោះបានបំពេញ។
២៥ត្បិតដោយគោលបំណងនេះហើយ ដែលកក្រឹត្យវិន័យនេះត្រូវបានចែងមក ហេតុដូច្នោះហើយ ក្រឹត្យវិន័យបានក្លាយទៅជាខស្លាប់ចំពោះយើង ហើយយើងត្រូវបានធ្វើឲ្យរស់ឡើងវិញ នៅក្នុងព្រះគ្រីស្ទ ដោយសារសេចក្ដីជំនឿរបស់យើង តែយើងនៅតែកាន់តាមក្រឹត្យវិន័យនេះ ពីព្រោះមកពីព្រះបញ្ញត្តិទាំងឡាយ។
២៦ហើយយើងកនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងខព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរ ស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យគកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពទឹកទឹកណាមួយ ដើម្បីឲ្យបានឃផ្ដាច់បាបរបស់ពួកគេ។
២៧ហេតុដូច្នោះហើយ យើងនិយាយអំពីក្រឹត្យវិន័យ ដើម្បីឲ្យកូនចៅយើងអាចដឹងនូវភាពស្លាប់នៃក្រឹត្យវិន័យនោះ ហើយដោយបានដឹងនូវភាពស្លាប់នៃក្រឹត្យវិន័យនោះ នោះពួកគេអាចទន្ទឹងដល់ជីវិត ដែលនៅក្នុងព្រះគ្រីស្ទ ហើយដឹងពីហេតុអ្វីបានជាក្រឹត្យវិន័យនេះត្រូវបានប្រទានមក។ ហើយបន្ទាប់ពីក្រឹត្យវិន័យនេះត្រូវបានបំពេញនៅក្នុងព្រះគ្រីស្ទ នោះពួកគេមិនត្រូវធ្វើចិត្តរឹងរូសទាស់នឹងទ្រង់ទៀតឡើយ នៅពេលក្រឹត្យវិន័យនោះត្រូវបោះបង់ចោលទៅ។
២៨ហើយឥឡូវនេះ មើលចុះ ឱប្រជាជនខ្ញុំអើយ អ្នករាល់គ្នាជាមនុស្សកក្បាលរឹង ហេតុដូច្នោះហើយ បានជាខ្ញុំនិយាយយ៉ាងក្បោះក្បាយដល់អ្នក ដើម្បីកុំឲ្យអ្នករាល់គ្នាអាចយល់ច្រឡំ។ ឯពាក្យទាំងប៉ុន្មាន ដែលខ្ញុំបាននិយាយនេះនឹងឈរជាខទីបន្ទាល់ទាស់នឹងអ្នក ព្រោះពាក្យទាំងនេះគ្រប់គ្រាន់សម្រាប់គបង្រៀនមនុស្សណាម្នាក់អំពីផ្លូវត្រឹមត្រូវ ព្រោះផ្លូវត្រឹមត្រូវ គឺជឿដល់ព្រះគ្រីស្ទ ហើយមិនបដិសេធទ្រង់ឡើយ ព្រោះបើអ្នកមិនទទួលស្គាល់ទ្រង់ នោះអ្នករាល់គ្នាក៏មិនទទួលស្គាល់សេចក្ដីព្យាករណ៍នៃពួកព្យាការី ហើយនឹងក្រឹត្យវិន័យដែរ។
២៩ហើយឥឡូវនេះ មើលចុះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ផ្លូវត្រឹមត្រូវ គឺជឿដល់ព្រះគ្រីស្ទ ហើយមិនបដិសេធទ្រង់ឡើយ ឯព្រះគ្រីស្ទ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវក្រាបចំពោះទ្រង់ ហើយថ្វាយបង្គំទ្រង់ឲ្យអស់ពីកសមត្ថភាព អស់ពីគំនិត អស់ពីកម្លាំង ហើយអស់ពីព្រលឹងទាំងមូលរបស់អ្នករាល់គ្នា ហើយបើសិនជាអ្នករាល់គ្នាធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងពុំត្រូវបានបណ្ដេញចេញឡើយ។
៣០ហើយដរាបណាជាការចាំបាច់ នោះអ្នករាល់គ្នាត្រូវតែកាន់តាមពិធីប្រព្រឹត្ត និងកពិធីបរិសុទ្ធទាំងឡាយនៃព្រះ រហូតដល់ក្រឹត្យវិន័យ ដែលប្រគល់ដល់លោកម៉ូសេនោះបានបំពេញ៕