គម្ពីរមរមន
ជំពូកទី ១
អាំម៉ារ៉ុនបង្គាប់មរមន អំពីបញ្ជីពិសិដ្ឋទាំងឡាយ — សង្គ្រាមចាប់ផ្ដើមរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន — ពួកនីហ្វៃបីនាក់ ត្រូវបាននាំយកទៅ — អំពើទុច្ចរិត ការឥតជំនឿ របៀន និងមន្តអាគម មានអំណាចលើអ្វីផ្សេងៗ។ ប្រមាណជាឆ្នាំ ៣២១–៣២៦ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំ កមរមនធ្វើខបញ្ជីមួយអំពីការណ៍ទាំងឡាយ ដែលខ្ញុំបានឃើញ ហើយបានឮ ហើយបានហៅថា គម្ពីរមរមន។
២ហើយកាលកអាំម៉ារ៉ុនបានលាក់បញ្ជីទាំងនោះថ្វាយព្រះហើយ នោះលោកបានមករកខ្ញុំ (កាលនោះខ្ញុំមានអាយុដប់ឆ្នាំ ហើយខ្ញុំបានចាប់ផ្ដើមខរៀនសូត្រតាមលំនាំនៃការរៀនសូត្ររបស់ប្រជាជនខ្ញុំ) ហើយអាំម៉ារ៉ុនបាននិយាយមកកាន់ខ្ញុំថា ៖ ខ្ញុំឃើញថាឯង គឺជាក្មេងម្នាក់ដ៏ម៉ឺងម៉ាត់ ហើយចេះសង្កេតដោយឆាប់រហ័ស
៣ហេតុដូច្នេះហើយ កាលណាឯងអាយុម្ភៃបួនឆ្នាំ ខ្ញុំចង់ឲ្យឯងចងចាំនូវអ្វីៗ ដែលឯងបានសង្កេតមើលដែលទាក់ទងនឹងប្រជាជននេះ ហើយកាលណាឯងដល់អាយុនេះ ចូរឯងទៅឯដែនដីអាន់ទុមត្រង់ភ្នំមួយ ដែលនឹងត្រូវហៅថា កស៊ិម ហើយនៅទីនោះ ខ្ញុំបានកប់ទុកដល់ព្រះនូវចម្លាក់ដ៏ពិសិដ្ឋទាំងអស់ស្ដីអំពីប្រជាជននេះ។
៤ហើយមើលចុះ ចូរឯងយកកផ្ទាំងនីហ្វៃ ឯចម្លាក់ដែលនៅសល់ទាំងប៉ុន្មាន ចូរឯងទុកនៅកន្លែងដដែល ហើយឯងត្រូវឆ្លាក់នៅលើផ្ទាំងនីហ្វៃនូវការណ៍ទាំងអស់ ដែលឯងបានសង្កេតឃើញអំពីប្រជាជននេះ។
៥ហើយខ្ញុំ មរមន ត្រូវជាពូជពង្សកនីហ្វៃ (ឯឪពុកខ្ញុំឈ្មោះមរមន) ខ្ញុំនៅចាំការណ៍ដែលអាំម៉ារ៉ុនបានបញ្ជាដល់ខ្ញុំ។
៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំមានអាយុដប់មួយឆ្នាំ ត្រូវបានឪពុកខ្ញុំនាំទៅឯដែនដីខាងត្បូងដល់ដែនដីសារ៉ាហិមឡា។
៧នៅលើផ្ទៃដែនដីទាំងមូល មានពាសពេញដោយអគារ ហើយប្រជាជនមានចំនួនច្រើនកុះករ ហាក់បីដូចជាខ្សាច់នៅមាត់សមុទ្រ។
៨ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំនេះ មានសង្គ្រាមកើតឡើង រវាងពួកសាសន៍នីហ្វៃ គឺមានពួកសាសន៍នីហ្វៃ ពួកសាសន៍យ៉ាកុប ពួកសាសន៍យ៉ូសែប និងពួកសាសន៍សូរាំ ហើយសង្គ្រាមនេះ គឺរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន និងពួកសាសន៍លេមយួល និងពួកសាសន៍អ៊ីសម៉ាអែល។
៩ឥឡូវនេះ ពួកសាសន៍លេមិន ពួកសាសន៍លេមយួល និងពួកសាសន៍អ៊ីសម៉ាអែល ត្រូវហៅថា សាសន៍លេមិន ឯគូបដិបក្សទាំងពីរ គឺសាសន៍នីហ្វៃ និងសាសន៍លេមិន។
១០ហើយហេតុការណ៍បានកើតឡើងថា សង្គ្រាមក៏កើតឡើងរវាងពួកគេ នៅតំបន់ព្រំប្រទល់សារ៉ាហិមឡាជិតមាត់ទន្លេស៊ីដូន។
១១ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃបានប្រមូលគ្នាមួយចំនួនធំ គឺដល់ទៅមានមនុស្សប្រុសចំនួនច្រើនជាងបីម៉ឺននាក់។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេមានចម្បាំងជាច្រើនលើកនៅក្នុងឆ្នាំនេះ ហើយពួកសាសន៍នីហ្វៃបានឈ្នះលើពួកសាសន៍លេមិន ហើយបានសម្លាប់ពួកគេអស់ជាច្រើន។
១២ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនបានបោះបង់ចោលបំណងរបស់គេ ហើយក៏មានសេចក្ដីសុខសាន្តនៅលើដែនដី ហើយសេចក្ដីសុខសាន្តបានស្ថិតនៅអស់រយៈពេលប្រហែលបួនឆ្នាំ គឺគ្មានការខ្ចាយឈាមឡើយ។
១៣ប៉ុន្តែ អំពើទុច្ចរិតក៏នៅមានពាសពេញលើផ្ទៃដែនដីទាំងមូល ដរាបដល់ព្រះអម្ចាស់ទ្រង់បានយកពួកសិស្សកដ៏ជាទីស្រឡាញ់របស់ទ្រង់ចេញ ហើយកិច្ចការនៃអព្ភូតហេតុទាំងឡាយ និងការព្យាបាលក៏ឈប់មាន ពីព្រោះមកពីអំពើទុច្ចរិតរបស់ប្រជាជន។
១៤ហើយគ្មានកអំណោយទានមកពីព្រះអម្ចាស់សោះ ឯខព្រះវិញ្ញាណបរិសុទ្ធក៏ពុំបានយាងមកសណ្ឋិតលើនរណាមួយឡើយ ពីព្រោះមកពីអំពើទុច្ចរិត និងគការឥតជំនឿរបស់គេ។
១៥ហើយកាលនោះ ខ្ញុំមានអាយុដប់ប្រាំឆ្នាំ ហើយមានគំនិតដ៏ម៉ឺងម៉ាត់ ហេតុដូច្នេះហើយ ព្រះអម្ចាស់ ទ្រង់បានយាងមកជួបខ្ញុំ ហើយបានភ្លក់ ហើយបានស្គាល់នូវសេចក្ដីល្អសប្បុរសនៃព្រះយេស៊ូវ។
១៦ហើយខ្ញុំបានខិតខំប្រកាសដល់ប្រជាជននេះ ប៉ុន្តែមាត់ខ្ញុំត្រូវបានបិទទេ ខ្ញុំត្រូវបានហាមឃាត់មិនឲ្យប្រកាសទៅកាន់ពួកគេទេ ត្បិតមើលចុះ ពួកគេបានកបះបោរដោយចេតនាទាស់នឹងព្រះរបស់គេ ឯពួកសិស្សដ៏ជាទីស្រឡាញ់ ក៏ត្រូវបានខយកចេញពីដែនដីនេះទៅ ពីព្រោះមកពីអំពើទុច្ចរិតរបស់ប្រជាជន។
១៧ប៉ុន្តែខ្ញុំបាននៅក្នុងចំណោមពួកគេ តែខ្ញុំត្រូវបានហាមឃាត់ មិនឲ្យប្រកាសទៅកាន់ពួកគេសោះ ពីព្រោះមកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ ហើយដោយសារភាពរឹងរូសនៃចិត្តរបស់គេនេះហើយ ទើបដែនដីនេះត្រូវកបណ្ដាសា ព្រោះតែពួកគេ។
១៨ឯក្រុមចោរកាឌីអានតុនទាំងនេះ ដែលនៅក្នុងចំណោមពួកសាសន៍លេមិននោះ បានរាលដាលនៅលើដែនដី ដរាបដល់បណ្ដាជនចាប់ផ្ដើមលាក់កទ្រព្យរបស់គេទុកនៅក្នុងដី ឯទ្រព្យទាំងនោះបានក្លាយទៅជារអិល ពីព្រោះព្រះអម្ចាស់ ទ្រង់បានដាក់បណ្ដាសាដល់ដី ដើម្បីមិនឲ្យអ្នកទាំងនេះអាចរក្សាទ្រព្យទាំងនោះជាប់ ឬក៏រកទ្រព្យទាំងនោះឃើញវិញឡើយ។
១៩ហើយហេតុការណ៍បានកើតឡើងថា មានរបៀន មន្តអាគម និងអំពើ ហើយអំណាចរបស់អ្នកអាក្រក់ បានកើតឡើងនៅលើផ្ទៃដែនដី ស្របដូចពាក្យព្យាករណ៍របស់អ័ប៊ីណាដៃ និងរបស់សាំយូអែល ជាសាសន៍លេមិនផង៕