មេរៀនទី 23 ៖ ថ្ងៃទី 4
ហេលេមិន 15–16
សេចក្តីផ្ដើម
ពេលសាំយូអែលជាសាសន៍លេមិន បានថ្លែងទៅកាន់ពួកសាសន៍នីហ្វៃពីលើកំផែងនៅទីក្រុងសារ៉ាហិមឡា លោកបានព្យាករថា លើកលែងតែពួកគេប្រែចិត្ត បើមិនដូច្នោះទេ ព្រះនឹង « បំផ្លាញពួកគេចោលទាំងអស់ » ( ហេលេមិន 15:17 ) ។ លោកបានប្រកាសថា ពួកសាសន៍លេមិនបានក្លាយជាសុចរិតជាងពួកសាសន៍នីហ្វៃ ហើយថា ព្រះអម្ចាស់នឹងពន្យាថ្ងៃទាំងឡាយរបស់ពួកសាសន៍លេមិន ។ ពួកសាសន៍នីហ្វៃមួយចំនួនបានជឿដល់ការបង្រៀនរបស់សាំយូអែល ហើយបានជ្រមុជទឹកដោយនីហ្វៃ ។ អ្នកផ្សេងទៀត ដែលមិនជឿដល់សាំយូអែលបានព្យាយាមសម្លាប់លោក ។ លោកត្រូវបានការពារដោយអំណាចនៃព្រះ ហើយលោកបានត្រឡប់ទៅដែនដីលោកវិញ ។
ហេលេមិន 15
សាំយូអែលព្រមានពួកសាសន៍នីហ្វៃ ហើយពន្យល់ពីមូលហេតុដែលពួកសាសន៍លេមិនបានក្លាយជាប្រជាជនក្នុងសេចក្តីសន្យា
ខាងក្រោមនេះគឺជាស្ថានភាពប្រឌិត ពីយុវជនពីរនាក់ ៖
យុវជនម្នាក់ត្រូវបានចញ្ចឹមបីបាច់ឡើងដោយឪពុកម្ដាយដែលមិនមែនជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយពុំសង្កត់ធ្ងន់លើការបង្រៀនពីព្រះយេស៊ូវគ្រីស្ទនោះទេ ។ ពួកគេអនុញ្ញាតឲ្យកូនប្រុសជាយុវវ័យរបស់ពួកគេ ផឹកគ្រឿងស្រវឹង ជាទម្លាប់មួយដែលគេបន្តធ្វើនៅក្នុងមហាវិទ្យាល័យ ។ ក្រោយមក គេបានជួបអ្នកផ្សព្វផ្សាយសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ បន្ទាប់ពីជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាបានពីរបីដងរួចហើយ គេបានសន្យាលះបង់គ្រឿងស្រវឹង ។ ពីរបីថ្ងៃក្រោយមក គេបាននៅជាមួយនឹងមិត្តភក្ដិមួយក្រុម ។ ពួកគេបានឲ្យគាត់ផឹកគ្រឿងស្រវឹង ។
យុវជនម្នាក់ទៀតត្រូវបានចិញ្ចឹមបីបាច់នៅក្នុងក្រុមគ្រួសារពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ឪពុកម្ដាយគេធ្វើរាត្រីជួបជុំក្រុមគ្រួសារ និង សិក្សាព្រះគម្ពីរជាក្រុមគ្រួសារជាទៀតទាត់ ។ គេមានទម្លាប់នៃការសិក្សាព្រះគម្ពីរ និង អធិស្ឋានផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ។ គេបានចូលរួមនៅថ្នាក់កុមារ បម្រើក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុន និង បានបញ្ចប់ថ្នាក់សិក្ខាសាលា ។ គេបានដឹង និង យល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និង បទបញ្ញត្តិរបស់ព្រះ ។ ខណៈពេលរៀននៅមហាវិទ្យាល័យ គេបានសាងមិត្តភាពថ្មីៗ ។ យប់មួយមិត្តភក្ដិខ្លះៗបានឲ្យគេផឹកគ្រឿងស្រវឹង ។
សូមពិចារណាពីកម្រិតនៃកម្លាំងខាងវិញ្ញាណ ដែលអាចត្រូវបានរំពឹងពីយុវជនម្នាក់ៗ ក្នុងចំណោមយុវជនទាំងពីរនេះ នៅក្នុងស្ថានភាពរបស់ពួកគេ ហើយថាតើវាដូចគ្នា ឬ ខុសគ្នានឹងពួកសាសន៍លេមិន និង ពួកសាសន៍នីហ្វៃដែលអ្នករៀននៅក្នុង ហេលេមិន 15 យ៉ាងដូចម្ដេចដែរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម ហេលេមិន 15:3, 17 តើស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍នីហ្វៃយ៉ាងណាដែរ ?
-
យោងតាម ហេលេមិន 15:4–8 តើស្ថានភាពខាងវិញ្ញាណរបស់ពួកសាសន៍លេមិនយ៉ាងណាដែរ ? ( ពាក្យថា ដោយប្រយ័ត្នប្រយែង នៅក្នុង ហេលេមិន 15:5 មានន័យថា « ដោយប្រុងប្រយ័ត្ន » ឬ « ដោយមិនធ្វេសប្រហែស » ) ។
-
ទោះបីជាពួកសាសន៍លេមិនមានប្រវត្តិសាស្ត្រនៃភាពទុច្ចរិតដ៏យូរអង្វែង « មកពីអំពើទុច្ចរិតនៃសណ្ដាប់នៃពួកអយ្យកោរបស់គេ » ក៏ដោយ ក៏ពេលដែលពួកគេបានទទួលការចេះដឹងពីសេចក្ដីពិត ពួកគេបានប្រែចិត្ត ហើយក្លាយជា « រឹងប៉ឹង និង ខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ » ( ហេលេមិន 15:4, 8 ) ។ ផ្ទុយទៅវិញ ពួកសាសន៍នីហ្វៃបានក្លាយទៅជាពេញដោយភាពឆ្មើងឆ្មៃ ហើយបានបដិសេធសេចក្ដីពិតនៃដំណឹងល្អ ។
សូមអាន ហេលេមិន 15:7–8 ហើយបំពេញក្នុងចន្លោះនៅក្នុងសេចក្ដីថ្លែងតទៅនេះ ៖ ការចេះដឹងពីសេចក្ដីពិត និង ការជឿលើព្រះគម្ពីរដ៏បរិសុទ្ធទាំងឡាយនាំឲ្យ និង ដែលនាំមក ហេតុដូច្នោះហើយ អស់អ្នកណាដែលបានដល់ថ្នាក់នេះ គឺជា ។
កាលដែលពួកសាសន៍លេមិនបានរៀនពីសេចក្ដីពិត ដោយការសិក្សា និង ការជឿដល់ព្រះគម្ពីរទាំងឡាយ នោះពួកគេបានពង្រីកសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង ត្រូវបាននាំឲ្យប្រែចិត្ត ។ ពួកគេបានទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត និង ក្លាយជារឹងប៉ឹង និង ខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ។
-
សូមឆ្លើយសំណួរមួយ ឬ ទាំងពីរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពេលណាដែលការសិក្សាព្រះគម្ពីររបស់អ្នក បានជួយអ្នកឲ្យធ្វើការផ្លាស់ប្ដូរដែលចាំបាច់នៅក្នុងជីវិតអ្នក ?
-
តើអ្នកគិតថា ទម្លាប់នៃការសិក្សាព្រះគម្ពីរដោយស្មោះត្រង់អាចជួយមនុស្សម្នាក់ឲ្យទទួលការផ្លាស់ប្ដូរនៅក្នុងដួងចិត្តយ៉ាងដូចម្ដេចដែរ ?
-
ការបង្រៀនរបស់សាំយូអែលជួយយើងឲ្យយល់ពីសារៈសំខាន់នៃការបន្តពិតត្រង់ចំពោះការចេះដឹង និង សេចក្ដីជំនឿដែលយើងបានទទួល ។ សូមអាន ហេលេមិន 15:14–17 ហើយរកមើលឃ្លាទាំងឡាយដែលចង្អុលបង្ហាញពីគោលការណ៍ដំណឹងល្អតទៅនេះ ៖ បើប្រជាជនប្រែទៅជាមិនជឿ បន្ទាប់ពីបានទទួលនូវភាពពេញលេញនៃដំណឹងល្អហើយ នោះពួកគេនឹងទទួលការផ្ដន្ទាទោសដែលកាន់តែធ្ងន់ធ្ងរ ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ក្បែរខទាំងឡាយនោះ ។ អ្នកក៏អាចនឹងចង់សរសេរ គ. និង ស. 82:3 ទុកជាខគម្ពីរយោង នៅគែមព្រះគម្ពីររបស់អ្នកផងដែរ ។
តើគោលការណ៍នេះ មានការអនុវត្តន៍អ្វីដែលត្រូវនឹងជីវិតអ្នក ? តើធ្លាប់មានពេលវេលាទាំងឡាយ ដែលអ្នកដឹងហើយតែនៅប្រព្រឹត្តទាស់នឹងអ្វីដែលអ្នកបានដឹងថាជាការពិតដែរឬទេ ? តើអ្នកត្រូវធ្វើអ្វី ដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះ ប្រែចិត្ត ហើយរឹងប៉ឹង និង ខ្ជាប់ខ្ជួននៅក្នុងសេចក្ដីពិតនៃដំណឹងល្អ ?
ហេលេមិន 16
ពួកអ្នកទាំងឡាយណាដែលជឿដល់សាំយូអែលបានទទួលបុណ្យជ្រមុជទឹក អ្នកផ្សេងទៀតធ្វើចិត្តរឹងរូស
សូមសញ្ជឹងគិតពីរបៀបដែលអ្នកជាធម្មតាឆ្លើយតបចំពោះពាក្យសម្ដីរបស់ពួកព្យាការី និង សាវកដែលកំពុងរស់នៅ ។ ពួកសាសន៍នីហ្វៃត្រូវបានផ្ដល់ឱកាសឲ្យទទួលពាក្យសម្ដីរបស់ព្យាការីសាំយូអែលជាសាសន៍លេមិន ។ សូមប្រើប្រាស់អ្វីដែលអ្នករៀនពី ហេលេមិន 16:1–7 ដើម្បីបំពេញតារាងខាងក្រោមនេះ ដើម្បីកំណត់អត្តសញ្ញាណរបស់ប្រជាជនដែលបានជឿ និង របៀបដែលពួកសាសន៍នីហ្វៃបានឆ្លើយតប ។
តើពួកសាសន៍នីហ្វៃក្រុមនេះបានជឿទេ ? |
តើប្រជាជនក្រុមនេះបានឆ្លើយតបយ៉ាងណា ដល់ពាក្យសម្ដីរបស់ព្យាការីសាំយូអែល ? | ||
---|---|---|---|
បាទ/ចាស |
ទេ | ||
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីមនុស្សវ័យក្មេងមួយចំនួន អាចនឹងខឹង ហើយបដិសេធដំបូន្មានរបស់ព្យាការីសព្វថ្ងៃនេះ ?
-
តើពេលណាដែលអ្នកបានឃើញនរណាម្នាក់ ជ្រើសរើសធ្វើតាមដំបូន្មានរបស់ព្យាការី សូម្បីតែអ្នកផ្សេងទៀតបដិសេធក៏ដោយនោះ ?
-
តើពេលណាដែលអ្នកបានជ្រើសរើសធ្វើតាមដំបូន្មានរបស់ព្យាការី សូម្បីតែអ្នកផ្សេងទៀតនៅជុំវិញអ្នកបដិសេធ ?
-
តើអ្នករៀនអ្វីអំពីពាក្យសម្ដីរបស់ព្យាការីនៅក្នុង ហេលេមិន 16:13–14 ?
-
សូមពិចារណាពីសេចក្ដីថ្លែងការណ៍តទៅនេះពីប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ទាក់ទងទៅនឹងរបៀបដែលមនុស្សក្នុងពិភពលោកឆ្លើយតបចំពោះពួកព្យាការីសម័យទំនើប ៖ « ព្យាការីនឹងមិនចាំបាច់មានប្រជាប្រិយភាពនៅក្នុងពិភពលោក ឬ ក្នុងលោកិយនោះទេ ។ ពេលព្យាការីម្នាក់បើកសម្ដែងពីសេចក្ដីពិត វាបែងចែកមនុស្ស ។ ពួកអ្នកដែលមានភាពស្មោះត្រង់បំផុតនៅក្នុងដួងចិត្ត ស្ដាប់ដល់ពាក្យសម្ដីរបស់លោក ប៉ុន្តែពួកទុច្ចរិតមិនអើពើនឹងព្យាការី ឬ ប្រឆាំងនឹងលោក ។ ពេលព្យាការីចង្អុលបង្ហាញពីអំពើបាបទាំងឡាយនៃពិភពលោក ខាងលោកិយ នោះជាជាងធ្វើការប្រែចិត្តពីអំពើបាបរបស់គេ ពួកគេបែរជាចង់បំបិទមាត់ព្យាការី ឬ ធ្វើអ្វីផ្សេងទៀត ដូចជាគ្មានព្យាការីរស់នៅអញ្ចឹង ។ ប្រជាប្រិយភាពគឺពុំដែលជាការសាកល្បងនៃសេចក្ដីពិតនោះទេ ។ ជាច្រើនដង ព្យាការីម្នាក់ត្រូវបានគេសម្លាប់ ឬ បណ្ដេញចេញ ។ ពេលយើងខិតមកកាន់តែជិតដល់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ អ្នកអាចរំពឹងថា ពេលប្រជាជននៃពិភពលោកកាន់តែទុច្ចរិត នោះព្យាការីនឹងកាន់តែមានប្រជាប្រិយភាពតិចទៅៗចំពោះពួកគេ » ( The Teachings of Ezra Taft Benson [1988] ទំព័រ 133 ) ។
សូមអាន ហេលេមិន 16:16–21 ដើម្បីរកមើលពីរបៀបដែលពួកអ្នកមិនជឿបានដោះសាពីការបដិសេធចំពោះការបំពេញនូវការព្យាករណ៍ និង ទីសម្គាល់ពីស្ថានសួគ៌ ។ ប្រហែលអ្នកអាចគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ពីការដោះសា ឬ ការឈ្លោះទាស់នឹងពួកព្យាការី ដែលអ្នកជឿថាកើតឡើងច្រើនបំផុតនៅជំនាន់យើងនេះ ។
សូមអាន ហេលេមិន 16:23 ហើយសរសេរនៅក្នុងព្រះគម្ពីរ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីលទ្ធផលដែលមានចំពោះពួកអ្នកដែលបដិសេធពួកសាក្សីរបស់ព្រះអម្ចាស់ ។ ការសរសេររបស់អ្នក អាចស្រដៀងទៅនឹងគោលការណ៍តទៅនេះ ៖ ពេលយើងបដិសេធពួកសាក្សីរបស់ព្រះអម្ចាស់ នោះយើងអនុញ្ញាតឲ្យសាតាំងគ្រប់គ្រងចិត្តយើង ។
សូមអានសេចក្ដីថ្លែងការណ៍តទៅនេះមកពីប្រធាន ហិនរី ប៊ី. អាវរិង នៃគណៈប្រធានទីមួយ ហើយគូសចំណាំពាក្យសម្ដីរបស់លោកណាក៏ដោយ ដែលបញ្ជាក់ពីអ្វីដែលអ្នកបានរៀនចេញពី ហេលេមិន 16 ៖ « ពេលយើងបដិសេធដំបូន្មានដែលមកពីព្រះ នោះយើងពុំបានជ្រើសរើសដើម្បីមានភាពឯករាជ្យពីឥទ្ធិពលខាងក្រៅនោះទេ ។ យើងជ្រើសរើសឥទ្ធិពលផ្សេងទៀត ។ យើងបដិសេធការការពាររបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលប្រកបដោយសេចក្ដីស្រឡាញ់ឥតខ្ចោះ មានអស់ទាំងអំណាច នឹងជ្រាបនូវអ្វីៗគ្រប់យ៉ាង ដែលព្រះបំណងទាំងមូលរបស់ទ្រង់ ក៏ដូចជារបស់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ គឺដើម្បីប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង ប្រទានដល់យើងនូវគ្រប់អ្វីៗដែលទ្រង់មាន និង ដើម្បីនាំយើងទៅផ្ទះម្ដងទៀតជាក្រុមគ្រួសារទៅក្នុងព្រះហស្ដនៃក្ដីស្រឡាញ់របស់ទ្រង់ ។ ដោយការបដិសេធដំបូន្មានរបស់ទ្រង់ នោះយើងជ្រើសរើសយកឥទ្ធិពលនៃអំណាចមួយផ្សេងទៀត ដែលគោលបំណងរបស់វា គឺដើម្បីធ្វើឲ្យយើងវេទនា ហើយដែលការជំរុញរបស់វាគឺការស្អប់ខ្ពើម ។ យើងមានសិទ្ធិជ្រើសរើសខាងសីលធម៌ដែលជាអំណោយទានមកពីព្រះ ។ ជំនួសឲ្យសិទ្ធិក្នុងការជ្រើសរើសដើម្បីបានរួចពីឥទ្ធិពលនោះ វាគឺជាសិទ្ធិដែលមិនអាចទិញដូរបាន ដើម្បីចុះចូលខ្លួនយើងទៅនឹងអំណាចណាក៏ដោយដែលយើងជ្រើសរើស » ( “Finding Safety in Counsel” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។
តើប្រធាន អាវរិង បានមានប្រសាសន៍ថា អ្វីកើតឡើង ពេលយើងបដិសេធឥទ្ធិពលរបស់ព្រះនៅក្នុងជីវិតយើង ? ហេតុអ្វីវាសំខាន់ក្នុងការយល់ថា ពេលយើងបដិសេធឥទ្ធិពលរបស់ព្រះ នោះយើងស្ថិតនៅក្រោមឥទ្ធិពលរបស់អារក្ស ?
សូមពិចារណា ថាបើមានរបៀបណាមួយ ដែលអ្នកបានពង្រឹងចិត្តរបស់អ្នកទាស់នឹងដំបូន្មានដែលពួកព្យាការី និង សាវកបានផ្ដល់ឲ្យ ។ វាអាចជាប្រយោជន៍ក្នុងការរំឭកឡើងវិញនូវកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ពេលអ្នកគិតអំពីអ្វីដែលពួកលោកបង្រៀន និង របៀបដែលអ្នកទទួលយកនូវដំបូន្មានរបស់ពួកលោក ។ សូមសម្រេចចិត្តលើអ្វីដែលអ្នកនឹងធ្វើថ្ងៃនេះ ដើម្បីរឹងប៉ឹង និង ខ្ជាប់ខ្ជួននៅក្នុងការរស់នៅតាមដំណឹងល្អ និង នៅក្នុងការស្ដាប់តាមដំបូន្មានរបស់ពួកព្យាការីរបស់ព្រះអម្ចាស់ ។
-
សូមសរសេរកំណត់ចំណាំដែលនៅខាងក្រោមនេះ នៅខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា ហេលេមិន 15–16 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖