ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៦០-៧៥


មេរៀន​ទី ៥៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦០-៧៥

បុព្វកថា

នៅពេល​ពួកបរិសុទ្ធ​បានប្រមូល​គ្នីគ្នា​នៅ​ក្នុង​ក្រុង​ខឺតឡង់ នោះមាន​ដំណើររឿង និង​ពាក្យ​ចចាមរាម​តាម​កាសែត​ក្លែង​បន្លំ​ជា​ច្រើន ដែល​រាយការណ៍​ខុស និង និយាយ​បង្កាច់បង្ខូច​សាសនាចក្រ ។ នៅក្នុង​វិវរណៈ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ព្រះអម្ចាស់ បានចាប់​ផ្ដើម​បើក​សម្ដែង​លម្អិត​អំពី​ទីកន្លែងប្រមូល​ផ្ដុំ​ដែល​បាន​កំណត់​ទុក ជាកន្លែងដែល​មាន​សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ដែល​ត្រូវ​បាន​សន្យា​នៅក្នុង​ព្រះគម្ពីរមរមន និង​បានរៀបរាប់​ប្រាប់ពី​ដំបូង​នៅក្នុង​វិវរណៈ​ឆ្នាំ ១៨៣០ ( សូមមើលគ. និង ស. ២៨ ) ។ ព្រះអម្ចាស់ បាន​ពិពណ៌នា​លម្អិត​អំពី​ដែនដី​នៃ​ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា ទីក្រុង​យេរូសាឡិម​ថ្មី ឬ ស៊ីយ៉ូន ។ ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ចាប់ផ្ដើមផ្ដោត​យកចិត្តទុកដាក់ទៅលើ​កិច្ចខិតខំ​ធ្វើការ​​បកប្រែ​ព្រះគម្ពីរ​សញ្ញាថ្មីរបស់លោក ដើម្បី​ត្រៀមខ្លួន​ពួក​បរិសុទ្ធ​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦០-៦១

ព្រះអម្ចាស់​ណែនាំ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យ​ចាប់ផ្ដើម​ការបកប្រែ​ព្រះគម្ពី​សញ្ញាថ្មី​​របស់​លោក

សូមសួរ​ដល់​សិស្ស បើ​សិនជា​ពួកគេ​ណាម្នាក់​អាច​សូត្រ​មាត្រា​នៃ​សេចក្ដីជំនឿ​ទីប្រាំ​បី​បាន ។ បើ​ពួកគេ​ត្រូវការ​ជំនួយ សូម​ឲ្យ​សិស្ស​ម្នាក់​ឲ្យ​បើក​ទៅ​មាត្រា​នៃ​សេចក្ដីជំនឿ ហើយ​អាន​ខទីប្រាំបី​ឲ្យឮៗ ។

  • តើ​ឃ្លា « បើសិនជា​បាន​បកប្រែ​ត្រឹមត្រូវ » បានផ្តល់ជាយោបល់អ្វីខ្លះដល់យើង អំពី​ព្រះគម្ពីរ​ប៊ីប ?

សូម​រំឭក​ដល់សិស្ស​ថា យ៉ូសែប ចូលចិត្ត​ការ​សិក្សា​ព្រះគម្ពីរ​ប៊ីប ហើយ​បាន​រក​ឃើញ​នូវ​ការ​លួងលោម​ចិត្ត​ដ៏​អស្ចារ្យ​ពីព្រះបន្ទូលទាំងឡាយនៅក្នុង ​ព្រះគម្ពី​រនោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​លោក​បាន​សិក្សា​វា លោក​បានកត់​សម្គាល់​ឃើញ​មាន​នូវកំហុស​ជាច្រើន ហើយលោក​មានអារម្មណ៍​ថា ព័ត៌​មាន​មួយចំនួន​ត្រូវ​បាន​បាត់ ឬ​មានពុំ​ពេញលេញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ស្ដីអំពី​ព្រះគម្ពីរ​ប៊ីប​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​មានបញ្ហា​ជា​ច្រើន ដែល​យ៉ូសែប បាន​កត់សម្គាល់​នោះ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វា​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​​ចំណុច​សំខាន់ៗ​ជាច្រើន ដែល​មាន​ឥទ្ធិពល​​ដល់​សេចក្ដី​​សង្រ្គោះរបស់​​មនុស្ស ត្រូវ​បាន​ដក​ចេញពី​ព្រះគម្ពីរ​បរិសុទ្ធ ឬ ត្រូវ​បាន​បាត់ មុនពេល​វា​ត្រូវ​បាន​គេ​ចងក្រង » ( ការ​បង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធឆ្នាំ ២០០៧ ]ទំព័រ ២១៧

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

លោក​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា ៖ « ខ្ញុំ​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប បើសិនជា​វា​ត្រូវបាន​សរសេរ​ដោយ​ដងប៉ាកា​នៃ​អ្នក​និពន្ធ​ដើម ។ អ្នក​បកប្រែ​ដែលគ្មាន​វិជ្ជាជីវៈ អ្នក​ចម្លង​ខ្ជីខ្ជា ឬ ពួក​សង្ឃ​ដែល​ក្លែងបន្លំ និង ពុករលួយ បាន​បង្កើត​ឲ្យ​មាន​កំហុស​ជា​ច្រើន » ( Teachings: Joseph Smith,ទំព័រ ២០៧) ។

  • ស្របតាម យ៉ូសែប ស៊្មីធ តើ​មូលហេតុ យ៉ាង​ហោចណាស់​ចំនួន​​បី ដែលបណ្ដាល​ឲ្យ​ព្រះគម្ពីរ​បរិសុទ្ធ មាន​កំហុស​ឆ្គង គឺអ្វីខ្លះ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១៦-៥៩ ពួកគេ​បាន​សិក្សា​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ប្រាប់​ដល់​ពួកសិស្ស​របស់ទ្រង់ អំពី​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ វិវរណៈ បាន​រៀបរាប់​នូវ​អ្វីៗ​ជាច្រើន ដែល​ត្រូវ​បានកត់ត្រា​នៅក្នុង​ម៉ាថាយ ២៤ ។ នៅពេល​វិវរណៈ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​វិញ​នៅក្នុង​ឆ្នាំ ១៨៣១ នោះ​​យ៉ូសែបស៊្មីធ កំពុង​ធ្វើការ​កែកំណែរ​ថ្មី​ដ៏បំផុសគំនិត ទៅលើ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦០-៦១ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​ចង់​ឲ្យ​ព្យាការីមានចំណាប់អារម្មណ៍​ទៅលើ​នោះ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ការ​បកប្រែ​នៃ​ព្រះគម្ពីរសញ្ញា​ថ្មី នឹង​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​យ៉ា​ងដូចម្ដេច ? ( វា​នឹង​បើក​សម្ដែង​ច្រើន​អំពី​ព្រះឆន្ទៈ​របស់ព្រះ ដើម្បី​រៀបចំ​ពួកបរិសុទ្ធ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​​សង្ខេបនូវ​ព័ត៌មាន​ដូច​ខាង​ក្រោម​ដល់សិស្ស​ក្នុង​ថ្នាក់ ។ ( ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​បាន​រៀបចំ​ខ្លួន សូម​ផ្ដល់ព័ត៌មាន​ដល់​គាត់ មុន​ចាប់​ផ្ដើម​ថ្នាក់រៀន ) ។ អ្នកអាច​នឹង​ចង់​បំពេញ​ព័ត៌មាន​លម្អិត ដែលសិស្សពុំបានផ្តល់​ព័ត៌មាន ។

នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ ត្រូវ​បាន​បញ្ជា​ដោយ​ព្រះអម្ចាស់​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។ លោក​ពុំ​បាន​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ចេញ​ពីភាសា​មួយ​ទៅ​ភាសា​មួយទៀត​នោះទេ ហើយ​លោក​ក៏​ពុំ​​មាន​ឯកសារ​សរសេរ​ដោយដៃ​នៃ​ព្រះគម្ពីរ​ប៊ីប​ដើម មក​ធ្វើការ​បក​ប្រែដែរ ។ ផ្ទុយទៅវិញ លោក​បាន​អាន ហើយ​សិក្សា​វគ្គបទគម្ពីរ​ចេញ​មក​ពី​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីបដោយ​ស្តេច​ជេមស៍ ហើយ​បាន​ធ្វើ​កំណែ និងបន្ថែម ទៅតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ ដូច្នេះ ការបកប្រែ​កំណែ​ថ្មីនោះគឺកាន់តែមានការបំផុសគំនិត​​ខ្លាំង​ជាង​ការ​បកប្រែ​តាម​ទម្លាប់ ។

ការ​បកប្រែ​របស់​យ៉ូសែប ស៊្មីធ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា បាន​រង​ឥទ្ធិពល​យ៉ាង​ហោច​ណាស់​ចំនួន ៣៤០០ ខគម្ពីរ នៅក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ ។ ភាព​ខុសគ្នា​ទាំងនេះ មានរួម​ទាំង ការ​បន្ថែម ( ដើម្បី​បញ្ជាក់​ពី​អត្ថន័យ ឬ​បរិបទ​ឲ្យ​ច្បាស់ ) ការ​លុបចោល ការ​រៀប​ចំខគម្ពីរ​ឡើងវិញ និង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​នៃ​ជំពូក​ជាក់លាក់​ឲ្យ​បាន​ពេញលេញ ។​ ការ​បកប្រែ​របស់ យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពីមាតិកា​ខាង​គោលលទ្ធិ ជាពិសេស បេសកកម្ម​របស់ព្រះយេស៊ូវ​គ្រីស្ទ និស្ស័យ​នៃ​ព្រះ លក្ខណៈ​ធម្មជាតិ​របស់មនុស្ស សេចក្ដីសញ្ញា​របស់​អ័ប្រាហាំ បព្វជិតភាព និង​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​កែ​សម្រួលកំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ ដែល​បាន​បោះពុម្ព​បន្ទាប់​ពី​ឆ្នាំ ១៩៧៩ រួមមាន​ទាំង​ការ​ផ្លាស់​ប្ដូរ​ច្រើន​ជាង ៦០០ កន្លែង​មកពី​ការ​បកប្រែ​របស់ យ៉ូសែប ស៊្មីធ ។ ការ​ផ្លាស់​ប្ដូរ​ខ្លីៗ ត្រូវ​បាន​កត់ចំណាំ​នៅ​លេខ​យោង និង​ការ​ជ្រើសរើស​កាន់តែ​ធំ គឺត្រូវ​បាន​រក​ឃើញ​នៅក្នុង​សេចក្ដីបន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើលយ៉ូសែប ស្ម៊ីធ--ម៉ាថាយនៅក្នុង​ព្រះគម្ពី​រមុក្ដារ​ដ៏មាន​តម្លៃ​មហិមា ។ សូម​ពន្យល់​ថា ចំណែក​នៃ​ការ​បកប្រែ​របស់ យ៉ូសែប ស្ម៊ីធ មាននូវ​ព័ត៌មាន​ច្រើន​ចេញ​មកពីម៉ាថាយ ២៤អំពី​ការ​យាងមក​ជា​លើ​ក​ទីពីរ​របស់ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​បំពេញ​​តាម​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦០-៦១ ។

អ្នកអាច​ចង់​សុំ​ឲ្យ​សិស្ស​ម្នាក់​ដើម្បី​ថា​ឡើងវិញ​ឲ្យ​ឮៗ​នូវ​អ្វី​ដែល​គាត់​យល់​អំពី​ការ​បកប្រែ​របស់​យ៉ូសែប ស៊្មីធ ។ បើ​សិស្ស​របស់​អ្នកមាន​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​អ្នកអាច​បង្ហាញ​ដល់ពួកគេ​នូវ​គំរូ​នៃ​លេខយោង​ការ​បកប្រែ​របស់យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ឬ​ជម្រើស​ដ៏ធំ​នៅក្នុង​សេចក្ដីបន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ។ ឧទាហរណ៍ ម៉ាថាយ ៤:១ លេខយោង ថ្លែង​ថា ព្រះយេស៊ូវ​បាន​យាង « ទៅ​គង់នៅជាមួយនឹង​ព្រះ » ជាជាង « ឲ្យ​ត្រូវ​​អារក្សល្បួង » ។ បន្ទាប់ពី​បាន​បង្ហាញ​ដល់សិស្ស​នូវ​ឧទាហរណ៍​មួយចំនួន​រួច​ហើយ សូម​សួរ​ដល់ពួកគេ​អំពី​របៀប​ដែល​ការ​បកប្រែរបស់ យ៉ូសែប ស៊្មីធ អាច​បាន​ជួយ​ដល់​ការ​សិក្សា និង​ការ​យល់​ដឹង​របស់ពួកគេ អំពី​ព្រះគម្ពីរ​ប៊ីប ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦២-៦៥

ពួកបរិសុទ្ធ​ត្រូវបាន​ព្រមាន​ទុក​ជា​មុន ឲ្យ​ទៅ​ជួបជុំ​គ្នា​នៅ​ភូមិភាគ​ខាង​លិច​នៃប្រទេស

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ផ្លាស់​ទៅ​ភូមិភាគ​ខាង​លិច« ពី​ដែនដី​ខាង​កើត » ( គ. និង ស. ៤៥:៦៤ ) ។ ដើម្បី​ជួយ​សិស្ស​មើល​ឃើញ​នឹង​ភ្នែក​អំពី​ការ​ផ្លាស់​លំនៅ​ឆ្ពោះទៅកាន់​ទិស​ខាង​លិច របស់ពួកសមាជិក​នៃ​សាសនាចក្រ​នៅ​គ្រា​ដែលវិវរណៈ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ (​ចេញពី​រដ្ឋ នូវ យ៉ោក ទៅ​រដ្ឋ អូហៃអូ ) អ្នក​អាច​នឹង​សុំ​ឲ្យ​ពួកគេ​បើក​ទៅ​ទំព័រ ផែនទី ៣ (« រដ្ឋនូវយ៉ោក ផែនស៊ិលវេញ៉ា និង​តំបន់អូហៃអូ​នៃ​សហរដ្ឋ​អាមេរិក ») នៅក្នុង​ផ្នែក​នៃ​ផែនទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ក្នុង​ព្រះគម្ពី​ររបស់​ពួកគេ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦២-៦៤ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​ប្រមូល​គ្នីគ្នា​ឆ្ពោះទៅ « ភាគ​ខាង​លិច​នៃ​ប្រទេស » (គ. និង ស. ៤៥:៦៤) ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​អំពី​អ្វី « ​នៅ​មាត់​ទ្វារ » ? តើ​អ្នក​គិត​ថា រូបភាព​​នេះ​មាន​ន័យ​ដូចម្ដេច​ដែរ ?

សូម​ពន្យល់​ថា នៅក្នុង​ឆ្នាំ ១៨៦១ ជិត​រយៈពេល ១៧ ឆ្នាំ បន្ទាប់ពី​ការ​ស្លាប់​របស់ យ៉ូសែប ស៊្មីធ នោះ​សង្គ្រាម​ស៊ីវិល​មួយ​បាន​ចាប់​ផ្ដើម​កើត​មានឡើង​នៅក្នុង​សហរដ្ឋ​អាមេរិក ។​ វា​ត្រូវ​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា សង្គ្រាម​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាជន​ជាង ១ លាន​នាក់ រងរបួស និង​ស្លាប់ ហើយ​​ទ្រព្យសម្បត្តិជាច្រើន​ក៏​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ផងដែរ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសាររង​ទុក្ខលំបាក និង​សហគមន៍​ជាច្រើន​នៅទូទាំង​ប្រទេស ។ ពួកបរិសុទ្ធ​ទាំងឡាយ​ដែល​បាន​បន្ដ​ធ្វើតាម​ដំបូន្មាន​របស់ព្រះអម្ចាស់ ឲ្យ​ប្រមូល​គ្នីគ្នា​ចេញ​ពីភាគ​ខាង​កើត ត្រូវ​បាន​ប្រទាន​ពរ​ដោយមានសេចក្ដីសុខសាន្ដ និង​សុវត្ថិភាពជាមួយសាច់ញ្ញាតិ​នៅក្នុង​រដ្ឋ​យូថាហ៍ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​ចង់​ឲ្យពួកបរិសុទ្ធ​ធ្វើ នៅពេល​ពួកគេ​ប្រជុំ​គ្នា​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស ។

  • ហេតុអ្វី​ពួកគេ​ត្រូវ​ប្រមូល​នូវ​ទ្រព្យសម្បត្តិ​របស់ពួកគេ ? ( ដើម្បី​ទិញ​ដី​ដែលពួកបរិសុទ្ធ​អាច​រស់នៅ​ក្នុង​សាមគ្គីភាព សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព ) ។ សូម​ពន្យល់​ថា មរតក សំដៅ​ទៅលើ​ទឹកដី​ដែលពួកបរិសុទ្ធ អាច​រស់នៅ ហើយ​ថ្វាយបង្គំ​ដល់ព្រះអម្ចាស់ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៦-៧៥

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ទីក្រុង យេរ៉ូសាឡិម​ថ្មី ឬទីក្រុង ស៊ីយ៉ូន 

សូម​ឲ្យ​សិស្ស​គិតពិចារណា​អំ​ពី​សំណួរ​ខាងក្រោម ៖

  • បើ​អ្នកអាច​ជ្រើសរើស​កន្លែង​ណាមួយក្នុង​ពិភពលោក​ដើម្បី​រស់នៅ តើ​អ្នកនឹង​រើស​យក​កន្លែង​ណា ? ហេតុអ្វី​អ្នក​ចង់រស់នៅ​ទីនោះ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ឆ្លើយ​នឹងសំណួរ ។ នៅពេល​ពួកគេ​ឆ្លើយ សូម​គូសបន្ទាត់​មួយនៅពាក់កណ្ដាល​ក្ដារខៀន បង្កើត​ជា​ពីរ​កូឡោន ។ នៅ​ផ្នែក​ខាង​លើ​នៃ​កូឡោន​មួយ សូម​សរសេរ​ឈ្មោះ​ទីតាំង​មួយចំនួន​ដែល​សិស្ស​បាន​ប្រាប់ ។ នៅ​ក្នុង​កូឡោន​ដដែល​នោះ សូម​សរសេរ​នូវ​មូលហេតុ​ដែលពួកគេ​ចង់​រស់នៅ​ក្នុង​ទីតាំង​ទាំងនោះ​នៅក្រោម​ឈ្មោះ​ទីតាំងទាំងនោះ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៦–៦៧ ដោយ​ស្ងាត់ស្ងៀម រក​មើល​ឈ្មោះ​នៃ​ដែនដី​កេរអាករ និង មូលហេតុ​នានារបស់ពួកបរិសុទ្ធ ​ដែល​ជា​ដែនដី​ដែល​គួរ​ឲ្យ​ចង់​រស់នៅ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ដែនដី​កេរអាករ​របស់ពួកបរិសុទ្ធ​ត្រូវ​បាន​ហៅ​ថា​អ្វី ? ( ទីក្រុង​យេរូសាឡិម​ថ្មី ឬ​ទីក្រុង​ស៊ីយ៉ូន ។ សូម​សរសេរ​នៅ​ផ្នែក​ខាង​លើ​នៃ​កូឡោនទីពីរ​នៅលើ​ក្ដារខៀន ) ។

សូម​ពន្យល់​ថា នៅក្នុង​ព្រះគម្ពីរ ពាក្យ ស៊ីយ៉ូន ពេល​ខ្លះ ត្រូវ​បាន​ប្រើ​ជាន័យ​ផ្សេងៗ​ពីគ្នា​បន្ដិច ។ ពេល​ខ្លះ ពាក្យ​នោះ​សំដៅទៅលើ​ប្រជាជន​នៃ​ស៊ីយ៉ូន ហើយ​ពិពណ៌នា​វា​ថាជា « ចិត្តល្អ​សុទ្ធសាធ » (គ. និង ស. ៩៧:២១) ។ កន្លែង​ផ្សេងទៀត ពាក្យ ស៊ីយ៉ូន សំដៅ​ទៅលើ​សាសនាចក្រ​ទាំងមូល និង​ស្ដេក​ទាំងអស់នៅទូទាំង​ពិភពលោក ( សូមមើលគ. និង ស. ៨២:១៤) ។ ពាក្យ ស៊ីយ៉ូន ក៏​អាច​សំដៅ​ទៅលើ​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់​ផងដែរ ។ នៅក្នុង​វិវរណៈនេះ ពាក្យ​ស៊ីយ៉ូន សំដៅ​ទៅលើ​ទីក្រុង​ខាង​សាច់ឈាម​មួយ ដែល​ពួកបរិសុទ្ធ​នឹង​ស្ថាបនា​ឡើង ហើយ​ប្រមូល​ផ្ដុំ​គ្នា ។

  • តើ​ព្រះអម្ចាស់បាន​ពិពណ៌នា​អំពី​ទីក្រុង យេរ៉ូសាឡិម​ថ្មី ( ទីក្រុង ស៊ីយ៉ូន ) យ៉ាង​ដូចម្ដេច ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​ក្នុងកូឡោន​ទីពីរ នៅលើ​ក្ដារខៀន ) ។ ពួកគេ​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ទីក្រុង​យេរូសាឡិម​ថ្មី នឹង​ជា​កន្លែង​នៃ​សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព ហើយ​សិរីល្អ​របស់ព្រះអម្ចាស់ នឹង​គង់នៅទីនោះ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រៀបធៀប​ទីតាំង​ដែលពួកគេ​បានជ្រើសរើស​សម្រាប់​គេហដ្ឋាន​អនាគត​ដ៏​ល្អ​របស់​ពួកគេ​ទៅតាម​ការ​ពិពណ៌នា​អំពី​ទីក្រុង​ស៊ីយ៉ូននោះ ។

  • ផ្អែក​ទៅ​លើ​ការ​ពិពណ៌នា​របស់ព្រះអម្ចាស់​អំពី​ទីក្រុង​ស៊ីយ៉ូន ហេតុអ្វី​ក៏​អ្នក​ចង់​មានចំណែក​នៅក្នុងទីក្រុង​នេះ ?

  • តើ​អ្នក​ធ្លាប់​បាន​ទទួលបទពិសោធន៍នៃ​សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព​នៅកន្លែង​ណា ? ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​មាន​កន្លែង​ជាច្រើន ដែល​អ្នកអាច​មានសុវត្ថិភាព និង​សេចក្ដីសុខសាន្ដ​នោះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៦៨-៧១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​បន្ថែម ដែលពួកគេ​អាច​នឹង​ចង់​រស់នៅ​ក្នុង​ទីក្រុង​យេរូសាឡិម​ថ្មី ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្សថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ឲ្យពួកគេ​រៀបរាប់អំពី​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ហើយ​បន្ថែម​ចម្លើយ​របស់ពួកគេ​ចូល​ទៅក្នុង​កូឡោន​ទីពីរ​នៅលើ​ក្ដារខៀន ។

  • តើ​ពួកទុច្ចរិត​នឹង​មានអារម្មណ៍​យ៉ាងណា​អំពី​ទីក្រុង​ស៊ីយ៉ូន ?

  • ស្របតាម ខ ៧១ តើ​មនុស្ស​សុចរិត​នៃ​ទីក្រុង​ស៊ីយ៉ូន​នឹង​ចេញ​មក​ពី​កន្លែងណា ? ( បើ​វា​ពុំ​ទាន់បានពិពណ៌នាទេ សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅក្នុងកូឡោន​ទីពីរ​នៅលើ​ក្ដារខៀន ៖ មនុស្ស​សុចរិត​មកពី​គ្រប់ជាតិសាសន៍​នឹង​ប្រមូល​ផ្ដុំ​គ្នាទៅកាន់​ស៊ីយ៉ូន ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា នេះ​គឺ​ជា​ការ​ពិត​ចំពោះ​ទីក្រុង​ស៊ីយ៉ូន ដែល​បាន​សំដៅ​ទៅលើ នៅក្នុង​វិវរណៈ​នេះ ហើយ​គឺ​ជា​ការ​ពិត​ចំពោះ​ស្ដេក​នៃ​ស៊ីយ៉ូន ដែល​ត្រូវ​បាន​ស្ថាបនាឡើង​នៅទូទាំង​ពិភពលោក​សព្វថ្ងៃ​នេះ ) ។

សូម​អាន​នូវសេចក្ដីថ្លែង​ការ​ដូច​ខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ អំពី​ប្រធានបទ​នៃ​ស៊ីយ៉ូន ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ស៊ីយ៉ូន … គឺ​ជា​កន្លែង​របស់ពួកសុចរិត ហើយ​​មនុស្ស​ទាំងអស់ ដែលស្ថាបនា​នៅលើ​នោះ គឺត្រូវ​ថ្វាយបង្គំ​ដល់ព្រះពិត និង​មានព្រះជន្មរស់ ហើយជា​អស់អ្នក​ដែលជឿ​ទៅលើ​គោលលទ្ធិ​មួយ ជា​គោលលទ្ធិ​នៃ​ព្រះអម្ចាស់​របស់​យើង និង​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ » ( នៅក្នុង​History of the Church២:២៥៤ ) ។

សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៧២-៧៣ ដោយ​ស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​កុំ​ឲ្យធ្វើ ។ បន្ទាប់​មក សូម​សង្ខេប​ខគម្ពីរ​ពីរ​ចុងក្រោយ​នៃ​វិវរណៈ​នេះ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​រំឭក​ពួក​បរិសុទ្ធ​ថា ការយាង​មក​ជា​លើក​ទីពីរ​នឹង​ធ្វើ​ឲ្យ​ពួក​មារសត្រូវ​របស់​ពួកគេ​ជួប​នូវ​បញ្ហា​ធំ ។

អ្នកអាច​នឹង​រំឭក​ដល់សិស្ស​ថា ព្រះអម្ចាស់​បានជម្រុញ​ឲ្យ​ពួកបរិសុទ្ធ​ជំនាន់​មុន និង​ពួក​យើង​ឲ្យ « ប្រុងស្ដាប់ » តាម​សំឡេង​របស់ទ្រង់​នៅក្នុង​វិវរណៈ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រឡប់ទៅក្រោយ​​វិញ ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ហើយ​រំឭក​នូវ​អ្វី​ដែល​ព្រះអម្ចាស់ បាន​បើក​សម្ដែង​ដល់​ពួកបរិសុទ្ធ អំពី​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ និង​ទីក្រុង​យេរូសាឡិម​ថ្មី ។ អ្នកអាច​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បំពេញ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​​របស់ពួកគេថា ៖ « ដោយ​សារ​តែ​អ្វី​ដែល​យើង​រៀននៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ខ្ញុំនឹង​រៀបចំខ្លួន​ចំពោះ​រឿង​ទាំងឡាយ​ដែល​នឹង​កើតមាន ដោយ … » សូម​បញ្ចប់​ដោយការ​លើក​ទឹកចិត្ត​ដល់សិស្ស​​ឲ្យពិភាក្សា​នូវអ្វី​ដែលពួកគេ​បាន​រៀន​នៅ​ក្នុង​មេរៀន​សព្វថ្ងៃ​នេះ ជាមួយ​នឹង​សមាជិក​គ្រួសារ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៦០-៦១។ ការ​បកប្រែ​របស់ យ៉ូសែប ស្ម៊ីធ

ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ គឺជា « ការធ្វើ​កំណែ ឬការ​បកប្រែនៃ​កំណែថ្មី​នៃ​​ព្រះគម្ពីរ​បរិសុទ្ធ ដោយ​​សេ្ដច​ជែមស៍ ​ដែលបាន​ចាប់​ផ្ដើម​ដោយ​​​ព្យាការី យ៉ូសែប ស្ម៊ីធ ​នៅខែ មិថុនា ឆ្នាំ ១៨៣០ ។ លោក​​ត្រូវ​បានដាក់​បញ្ញត្តិ​ដោយ​ព្រះ ឲ្យ​ធ្វើការ​បកប្រែ និង ចាត់​ទុក​វា​ជា ‹ ​ផ្នែក​មួយ​នៃ​ការហៅ​បម្រើ​របស់​លោក › ក្នុង​នាម​ជា​ព្យាការីម្នាក់ ។ ទោះ​ជា​កិច្ចការ​ត្រូវ​បានបញ្ចប់​ត្រឹម ​ខែ ​កក្កដា ឆ្នាំ ១៨៣៣ ជាពិសេស​ក្ដី ក៏​ព្យាការី​បាន​បន្ដ​ធ្វើ​ការ​កែ​សម្រួល​តូចៗ​ជាច្រើន រហូត​ដល់​ពេល​លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤៤ ។ « ចំណែក​មួយចំនួន​នៃ​ការ​បកប្រែ​ត្រូវ​បាន​បោះ​ពុម្ព​អំឡុង​ពេល​លោក​នៅ​មានជីវិត » ។ ( សូមមើល Bible Dictionary « Joseph Smith Translation » ) ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារការ​បៀតបៀន ការ​ខ្វះធនធាន​ខាង​ហិរញ្ញវត្ថុ និង​ទំនួលខុសត្រូវ​របស់​លោក​ដើម្បីគ្រប់គ្រង​លើ​សាសនាចក្រនោះ យ៉ូសែប ស៊្មីធ ពុំ​អាច​ធ្វើ​ការ​បោះពុម្ព​នូវ​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​ទាំងអស់​របស់​លោក ពីមុន​ការ​ស្លាប់​របស់​លោក​ទេ ។ បន្ថែម​ពី​លើ​នោះ សាសនាចក្រ​ខ្វះ​ឯកសារ​សរសេរ​ដោយដៃ ។ វា​គឺ​ស្ថិត​នៅក្នុង​ដៃរបស់​​ស្ដ្រី​មេម៉ាយ​របស់​គ្រួសារ យ៉ូសែប ឈ្មោះ អិមម៉ា ស៊្មីធ បន្ទាប់ពីការ​ស្លាប់​របស់លោក ។ នៅ​ក្នុង​ឆ្នាំ ១៨៦៦ អិមម៉ា បាន​ប្រគល់​ឯកសារ​សរសេរ​ដោយដៃ​នេះ ទៅ​ដល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុង​ក្រោយ​ដែល​រៀបចំ​សារជាថ្មី (RLDS) ដែល​ឥឡូវ​ត្រូវ​បាន​ស្គាល់​ថា​ជា សមាគមនៃព្រះគ្រីស្ទ ដែល​បាន​ទទួល​សិទ្ធិ​អ្នកនិពន្ធ និង​បាន​បោះពុម្ព​ការ​បកប្រែ​នៅ​ក្នុង​ឆ្នាំ ១៨៦៧ ។ ( សូមមើល Robert J. Matthews, « Q and A,» New Era, ខែ មេសា ឆ្នាំ ១៩៧៧, ទំព័រ ៤៦–៤៧ ) ។

នៅទីបំផុត ព្រះគម្ពីរ​ម៉ូសេ និង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ត្រូវ​បាន​បោះពុម្ព​ជា​ចំណែក​នៃ​ការ​បកប្រែ​របស់ យ៉ូសែប ស៊្មីធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​យើង​ប្រើ​នៅក្នុង​ព្រះគម្ពីរ​របស់​យើង​សព្វថ្ងៃ​នេះ គឺ​ជា​ចំណែក​មួយ​នៃ​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់ យ៉ូសែប ស៊្មីធ ប៉ុណ្ណោះ ។ « ខណៈ​ដែល​មាន​មូលហេតុ​មួយចំនួន​ថា មូលហេតុអ្វី​ដែល​អត្ថបទ​ទាំងស្រុង​នៃ​ការ​បកប្រែ​របស់ យ៉ូសែប ស៊្មីធ ពុំ​ត្រូវ​បាន​ចងក្រង​នៅក្នុង​ឆ្នាំ ១៩៧៩ ការ​បោះពុម្ព​ព្រះគម្ពីរ​ប៊ីប អិល.ឌី.អេស ដូច្នេះ ភាព​ពុំ​ពិត​ប្រាកដ​នៃ​អត្ថបទ​ការ​បកប្រែ​របស់យ៉ូសែប ស្ម៊ីធ នេះ គឺ​ពុំ​មែនជា​មូលហេតុតែមួយនោះទេ ។ អត្ថបទ​សំខាន់ៗ​ខាង​គោលលទ្ធិ ត្រូវ​បាន​ផ្ដល់​ឲ្យតាមចំណូល​ចិត្ត ហើយ​ដោយ​សារ​ការ​ដក​ឃ្លា​គឺ​ជា​កត្តា​ចម្បង​មួយ នោះ​គ្មាន​​អ្វី​​ត្រូវ​បាន​ដាក់​បញ្ចូលទេ » ( Robert J. Matthews, I Have a Question,» Ensign, ខែ មិថុនា ឆ្នាំ ១៩៩២, ទំព័រ ២៩ ) ។