ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៧


មេរៀន​ទី ៧៣

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧

បុព្វកថា

នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ ក្រុម​នៃ​ពួកអែលឌើរ​មួយ​ក្រុម​បាន​មកជួប​ជុំគ្នា​សម្រាប់​សន្និសីទ​ពិសេស​មួយ​នៅ ហៃរាំ រដ្ឋ អូហៃអូ ។ ចំណុចមួយដែលត្រូវលើកមក​ពិភាក្សានៅក្នុង​សន្និសីទ​នោះគឺ​អំពី​ការ​បោះពុម្ព​ផ្សាយ​វិវរណៈ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល ។ អំឡុង​ការ​ប្រជុំ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដល់ យ៉ូសែប ស៊្មីធ ហើយ​បាន​កំណត់​វា​ជា​អារម្ភកថា ចំពោះ​គម្ពីរ​នៃ​វិវរណៈ​ដែល​នឹង​ត្រូវ​បាន​បោះពុម្ព ។ ឥឡូវ វិវរណៈនោះ គឺ នៅក្នុង​កណ្ឌទីមួយ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ។ ក្រោយមក​ទៀត នៅក្នុង​សន្និសីទ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈមួយ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧ ។ នៅក្នុងវិវរណៈ​នោះ ព្រះអម្ចាស់​បាន​ថ្លែង​ទៅ​ពួកបងប្អូន​ប្រុស​ដែល​មានសំណួរ​អំពី​ភាសា​នៃ​វិវរណៈ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ព្យាការី ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១-៣

ព្រះអម្ចាស់​បាន​ស្ដាប់ឮ​ការ​អធិស្ឋាន​របស់​យើង ហើយដឹង​ពីដួងចិត្ត​របស់​យើង

ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖តើ​អ្នក​មានអារម្មណ៍​ថា ការ​អធិស្ឋាន​របស់អ្នក​ត្រូវ​បាន​ស្ដាប់​ឮ និង​ឆ្លើយ​តប​នៅពេលណា ? នៅពេលចាប់​ផ្ដើម​ថ្នាក់​រៀន សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​តបចំពោះ​សំណួរនេះ ។

សូម​ពន្យល់​ថា នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ក្រុម​នៃ​ពួកអែលឌើរ​មួយក្រុម រួម​ទាំង យ៉ូសែប ស៊្មីធ បាន​ជួបជុំ​គ្នា​ពិភាក្សា​អំពី​ការបោះពុម្ព​វិវរណៈ​ដែលព្យាការី​បាន​ទទួល ។ យ៉ូសែប ស៊្មីធ បាន​សុំ​ឲ្យពួក​អែលឌើរ ថ្លែងទីបន្ទាល់ថា វិវរណៈ​ទាំងឡាយ​គឺ​មកពី​ព្រះអម្ចាស់ ប៉ុន្តែ​ពួកគេ​មួយចំនួន​បានស្ទាក់ស្ទើរ​ក្នុង​ការ​ថ្លែង​ទីបន្ទាល់ ។ ការ​ស្ទាក់ស្ទើរ​នេះនាំឲ្យ​មានវិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១-២ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពី​ការអធិស្ឋាន ។

  • នៅក្នុង​ខគម្ពីរ​ទាំងនេះ តើព្រះអម្ចាស់​មានបន្ទូល​អំពី​បំណង​ព្រះទ័យ​របស់ទ្រង់ចំពោះ​ការ​អធិស្ឋាន​របស់​យើង​អ្វីខ្លះ ? ( ទោះជា​សិស្ស​របស់អ្នក​អាច​នឹង​ផ្ដល់​ចម្លើយ​ផ្សេងៗជា​ច្រើន​ក្ដី សូម​ប្រាកដ​ថា ពួកគេ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង ហើយដឹង​ដួងចិត្ត​របស់​យើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​ការដឹង​ពី​គោលការណ៍​នេះ អាច​ជួយ​អ្នក​ឲ្យ​កែលម្អ​ការអធិស្ឋាន​របស់អ្នក​​ដោយ​របៀប​ណា ?

ដើម្បីជួយ​សិស្ស​ដឹង​ពីសារៈសំខាន់​នៃ​គោលការណ៍​នៅ​លើ​ក្ដារខៀន សូម​អញ្ជើញ​ពួកគេ​ពីរបីនាក់​ឲ្យ​ចែកចាយ​ពីអ្វី​ដែលពួកគេ​ដឹង​ថា ព្រះវរបិតា​សួគ៌​បានស្ដាប់ឮ​ការអធិស្ឋាន​របស់ពួកគេ ហើយដឹង​ពីបំណង​ប្រាថ្នា​នៃដួងចិត្ត​របស់ពួកគេ ។ បន្ទាប់ពីសិស្ស​ពីរបីនាក់បាន​មានឱកាស​ចែកចាយរួចហើយ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​សុំ​ចំណេះ​ដឹង​ថា ព្រះ​បាន​ស្ដាប់ឮ​ការ​អធិស្ឋាន​របស់ពួកគេ ហើយដឹងពីដួងចិត្ត​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:៣ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​មូលហេតុ​ដែលពួកអែលឌើរ​មួយចំនួន​ពុំ​បាន​ទទួលពរជ័យ​ដែលព្រះអម្ចាស់​បាន​ផ្ដល់​ឲ្យ​ពួកគេ ។

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើក្ដារខៀន ៖តើ​ការភ័យ​ខ្លាច​អាច​បណ្ដាល​ឲ្យ​នរណា​ម្នាក់​បាត់បង់​ពរជ័យ​យ៉ាង​ដូច​ម្ដេច ? សូម​ឲ្យសិស្ស​ឆ្លើយ ។ នៅពេលពួកគេ​ពិភាក្សា​អំពីសំណួរ​នេះ សូមសរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ទុក​ឲ្យ​ភាព​ភ័យ​ខ្លាចមាន​នៅក្នុង​ដួងចិត្ត​របស់​យើង នោះ​យើងអាច​នឹង​បាត់​បង់​ពរជ័យ ។

  • តើ​ការភ័យខ្លាច​អ្វីខ្លះ ដែលមនុស្ស​មាន ដែលអាច​នឹង​បញ្ឈប់​ពួកគេ​ពី​ការ​ទទួលបាន​ពរជ័យ ? ( ឧទាហរណ៍ អាច​មានដូចជា ភាពភ័យខ្លាច​នៃ​ការ​មិន​ចុះ​នឹងគេ ភាពភ័យខ្លាច​នៃ​ការ​ធ្វើ​កំហុស ភាពភ័យខ្លាច​នៃ​ការ​ផ្លាស់ប្ដូរ​ជីវិត​របស់ពួកគេ ភាពភ័យខ្លាច​នៃ​ការ​បរាជ័យ ភាព​ភ័យខ្លាច​នៃ​ការ​ប្រែចិត្ត ជាដើម ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ភាពភ័យខ្លាច​ដែល​អាច​នឹង​រារាំង​ពួកគេ​ពុំ​ឲ្យ​ធ្វើសកម្មភាព​ក្នុងសេចក្ដីជំនឿ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ជំនួស​ឲ្យភាពភ័យ​ខ្លាច​របស់ពួកគេ​ដោយ​សេចក្ដីជំនឿ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៤-៩

ព្រះអម្ចាស់​ប្រទាន​ផ្លូវ​មួយ​សម្រាប់ពួកអែលឌើរ​ឲ្យ​ទទួលបាន​នូវទីបន្ទាល់​នៃវិវរណៈ​តាមរយៈ យ៉ូសែប ស៊្មីធ

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ហេតុអ្វី​ក៏​យើង​គួរ​តែ​នៅគាំទ្រ​ដល់ពួក​អ្នកដឹកនាំ​សាសនាចក្រ​របស់​យើង ទោះជា​យើង​ដឹង​ថា​ពួកគេ​ពុំ​ល្អ​ឥតខ្ចោះ​ក៏ដោយ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការណែនាំ​ក្បាលកណ្ឌ​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧។ សូមអញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អារម្មណ៍​ដែល​ពួកអែលឌើរ​មាន​អំពី​វិវរណៈទៅជា​យ៉ាងណា ដែលនឹង​ត្រូវ​បោះពុម្ព​នៅក្នុងព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ ។ ( អ្នកអាច​រំឭក​សិស្ស​ថា ការចងក្រង​ដំបូង​នៃ​វិវរណៈ​របស់ យ៉ូសែប ស៊្មីធ គឺ​ដាក់ចំណង​ជើង​ថា ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ។ នៅក្នុង​ឆ្នាំ ១៨៣៥ ព្រះគម្ពីរ​ត្រូវ​បាន​បោះពុម្ព​នៅ​ក្រោមចំណង​ជើង​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ) ។

  • តើពួកអែលឌើរ​មានអារម្មណ៍​យ៉ាង​ណា​អំពី​វិវរណៈ ? ( ពួកអែលឌើរ​ជាច្រើន « បាន​ថ្លែង​ទីបន្ទាល់​ជាឧឡារិក » អំពី​សេចក្ដីពិត​ពេញលេញ​នៃ​វិវរណៈ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ « ការ​សន្ទនា​មួយចំនួន​គឺ​មានការ​បារម្ភ​អំពីភាសាដែល​បាន​ប្រើ​នៅក្នុង​វិវរណៈទាំងឡាយ » ។ ស្របតាមខ ៥ពួកអែលឌើរ​មួយចំនួន​បាន​គិត​ថា ពួកគេអាច « ថ្លែង​បាន​ប្រសើរ​ជាង​ភាសា​របស់ [យ៉ូសែប ស៊្មីធ] ») ។

សូម​ពន្យល់​ថា ពួកអែលឌើរ​មួយចំនួន​បាន​បារម្ភ​អំពី​ភាសា​ដែល​វិវរណៈ​ត្រូវ​បាន​ថ្លែង​ ។ ពួកគេ​អាច​មានអារម្មណ៍​ថា វិវរណៈ​ចាំបាច់​ត្រូវ​ធ្វើការ​កែ​សម្រួល​យ៉ា​ងច្រើន​ដើម្បី​ត្រៀម​ធ្វើការ​បោះពុម្ព ហើយពួកគេ​អាច​នឹង​ភ័យខ្លាច​អំពី​អ្វី​ដែល​មារសត្រូវ​របស់សាសនាចក្រ​នឹង​ប្រព្រឹត្ត​ជាមួយ​នឹង​វិវរណៈ​ទាំងឡាយ នៅពេល​ដែល​វា​ត្រូវ​បាន​បោះពុម្ព​ចេញមក ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:៤-៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើលចម្លើយ​របស់​ព្រះអម្ចាស់​អំពីភាសា​នៃ​វិវរណៈ ។

  • តើព្រះអម្ចាស់ បានដឹង​​អ្វីខ្លះអំពី​យ៉ូសែប ស្ម៊ីធ?

សូម​ចង្អុល​បង្ហាញ​ថា ជំនាញភាសា​របស់ យ៉ូសែប ស៊្មីធ ពុំ​ល្អ​ឥតខ្ចោះ​នោះទេ ។ លោក​ពុំមានភាពប្រសប់ក្នុងការនិយាយ​នោះទេ។ តែ​ទោះជាយ៉ាង​ណា​ក្ដី ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​ដល់​លោក ហើយបាន​អនុញ្ញាត​ឲ្យលោក​ថ្លែង​បានល្អ​បំផុត​តាមដែលលោក​អាច​ធ្វើទៅបាន ។

  • ហេតុអ្វី​ក៏​វា​ជា​ជំនួយ​ដើម្បីដឹង​ថា ព្រះអម្ចាស់​បើក​សម្ដែង​ព្រះទ័យ​របស់ទ្រង់​ចំពោះ យ៉ូសែប ស៊្មីធ ទោះជា​ទ្រង់​បាន​ដឹង​ថា យ៉ូសែប ពុំ​ល្អ​ឥតខ្ចោះក្តី ?

សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:៦-៩ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលនូវសំណូម​ពរ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកទាំងឡាយ​ដែល​រិះគន់​ដល់​ភាសា​នៃវិវរណៈ ។

  • តើ​សំណូមពរ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់អ្នក​ទាំងឡាយ​ដែល​បាន​គិត​ថា ពួកគេ​អាច​ថ្លែង​បាន​ល្អ​ជា​ងភាសា​នៃ​វិវរណៈ​នោះ ?

សូម​សួរ​សិស្ស​អំពីអ្វី​ដែលពួកគេ​ចងចាំ​មកពី មេរៀន​មុនៗ​អំពី វិលលាម អ៊ី ម៉័ក​ខ្លេលិន ។ សូម​ពន្យល់​ថា វិលលាម បាន​សម្រេច​ចិត្ត​ទទួល​យក​សំណូមពរ​របស់ព្រះអម្ចាស់​ដើម្បី​សរសេរ​វិវរណៈ​មួយ​មក​ប្រៀបធៀប​នឹង​វិវរណៈ​ទាំងឡាយ​ដែល​យ៉ូសែប ស្ម៊ីធ បានទទួល ។ បន្ទាប់​មកអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​មកពី​ប្រវត្តិ​របស់ យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វិលលាម អ៊ី ម៉័ក​ខ្លេលិន ជា​បុរស​ដ៏ឈ្លាសវៃ​ម្នាក់ គាត់ពូកែ​ប៉ាន់ស្មាន គាត់រៀនបានច្រើនហើយអាច​ញាណ​ដឹង គាត់បាន​ខិតខំ​ដើម្បីសរសេរ​បញ្ញត្តិ​មួយ ដូច​ជាបញ្ញត្តិ​មួយរបស់​ព្រះអម្ចាស់ ប៉ុន្តែ​បាន​បរាជ័យ វា​គឺ​ជា​ការទទួលខុសត្រូវ​ដ៏​អាក្រក់​មួយ ដើម្បី​សរសេរ​នៅក្នុង​ព្រះនាម​របស់ព្រះអម្ចាស់ ។ ពួកអែលឌើរ និង​មនុស្ស​ទាំងអស់​ដែល​មានវត្តមាន បាន​ធ្វើជាសាក្សីអំពី​ការ​ប៉ុនប៉ង​ដ៏​ឥតប្រយោជន៍​នេះ​របស់​មនុស្ស​ដើម្បី​ធ្វើតាម​ភាសា​របស់ព្រះយេស៊ូវ​គ្រីស្ទ បាន​រំឭក​សេចក្ដីជំនឿ​របស់ពួកគេ​នៅក្នុងភាពពេញ​លេញនៃ​ដំណឹងល្អ និង​នៅក្នុង​សេចក្ដីពិត​នៃ​បទបញ្ញត្តិ និងវិវរណៈ​ទាំងឡាយ ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​សាសនាចក្រ តាមរយៈ​ភាព​ជាឧបករណ៍​របស់ខ្ញុំ ហើយ​ពួកអែលឌើរបាន​បង្ហាញ​ពី​ការ​ស្ម័គ្រចិត្ត​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​របស់ពួកគេ​ចំពោះពិភពលោក​ទាំងមូល » ( នៅក្នុង​History of the Church១:២២៦ ) ។

សូម​ពន្យល់​ថា បន្ទាប់ពី​ព្រឹត្តការណ៍នេះ ពួកអែលឌើរ​ជាច្រើន​បាន​បង្ហាញ​ឯកសារ​ចុះហត្ថលេខា​មួយ ដែល​បានផ្ដល់​នូវទីបន្ទាល់​ជា​ផ្លូវការ​របស់ពួកគេ​អំពី​ភាព​ពិតពេញលេញ​នៃ​វិវរណៈ​នៅក្នុង​ព្រះគម្ពីរ​នៃ​បទបញ្ញត្តិ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា យ៉ូសែប ស៊្មីធ ជាមនុស្សដែលមាន​ការ​សិក្សា​តិចតួច អាច​នាំ​វិវរណៈ​ទាំងនេះ​ចេញមកបាន ប៉ុន្តែ វិលលាម អ៊ី ម៉័ក​ខ្លេលិន ដែល​ជា​មនុស្សមានការអប់រំខ្ពស់ បែរ​ជា​ពុំអាច​ធ្វើបានទៅវិញយ៉ាង​ដូច្នេះ ?

  • តើ​យើងអាច​រៀន​អ្វីខ្លះមកពី​ដំណើរ​រឿង​នេះ​អំពី​ការ​វិនិច្ឆ័យ​ដល់ពួកអ្នកដឹកនាំ​របស់យើង ដោយសារ​តែ​ភាព​ពុំ​ល្អ​ឥតខ្ចោះ​របស់ពួកគេនោះ ?

សូម​ចង្អុល​បង្ហាញ​ពីសំណួរ​នៅលើ​ក្ដារខៀន អំពី​ការ​ធ្វើតាម​អ្នកដឹកនាំ​ពុំ​ល្អ​ឥតខ្ចោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរចម្លើយរបស់ពួកគេខាងក្រោម​សំណួរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១០-១៤

ព្រះអម្ចាស់ប្រឹក្សា​ដល់ពួកអ្នកដើរ​តាម​ទ្រង់​អំពី​របៀប​ដើម្បី​ត្រៀមខ្លួន​នៅក្នុង​វត្តមាន​របស់ព្រះ

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖តើ​ពរជ័យមួយចំនួន​ដែលអាច​កើតមាន នៅពេល​យើង​មានការអត់ធ្មត់​ចំពោះខ្លួន​ឯង និង​អ្នកដទៃ​មានអ្វីខ្លះ ? សូម​អញ្ជើញ​ឲ្យសិស្ស​ឆ្លើយ ។

សូម​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវដំណើររឿងដូច​ខាងក្រោម ដែលបាន​ចែកចាយ​ដោយ​ប្រធាន ឌៀថើរ អេស្វ.អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ មាន​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកលវិទ្យាល័យ ស្ទែនហ្វដ បាន​ធ្វើ​ការសាកល្បង​ធ្វើ​បទពិសោធន៍​តូច​មួយ​អំពី​កម្លាំង​ឆន្ទៈ​របស់​កុមារ​តូចៗ ដែល​មាន​អាយុ​បួន​ឆ្នាំ ។ គាត់​ដាក់​នំ​ម៉ាស្សម៉ាឡូ​ដ៏​ធំ​មួយ​នៅ​ចំពោះ​មុខ​កុមារ​តូចៗ​នោះ ហើយ​បាន​ប្រាប់​កុមារ​ទាំងនោះ​ថា ពួកគេ​អាច​ញ៉ាំ​នំ​នោះ​ភ្លាម​តែ​ម្ដង ឬ បើ​អាច​ចាំ​តែ ១៥ នាទី​ទៀត នឹង​ទទួល​បាន​នំ​ម៉ាស្សម៉ាឡូ​នោះ​ដល់​ទី​ពីរ ។

« បន្ទាប់​មក គាត់​បាន​ទុក​ឲ្យ​កុមារ​នោះ​នៅ​តែ​ឯង ហើយ​ឃ្លាំ​មើល​ពី​ក្រោយ​កញ្ចក់​ដែល​អាច​ឃើញ​តែ​ម្ខាង ។ កុមារខ្លះបានញ៉ាំនំ ម៉ាស្សម៉េលូ ភ្លាមតែម្តង ហើយខ្លះទៀតអាច រង់ចាំបានតែប៉ុន្មាននាទី មុនពេលពួកវាចុះចាញ់ការល្បួង ។ មានតែ ៣០ ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​រង់ចាំ​បាន » (បន្តដោយភាពអត់ធន់ »Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦ ) ។

  • តើ​អ្នកគិត​ថា​ការពិសោធន៍ និងការរកឃើញ​របស់​សាស្ត្រាចារ្យ​រូបនេះ អាច​ទាក់ទង​នឹង​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​អ្វីខ្លះ ដែលអ្នកបានទទួល ដោយសារ​តែ​អ្នក​អត់ធ្មត់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យបង្កើត​តារាងដែលមាន​ពីរ​កូឡោន​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​ឲ្យ​ពួកគេ​ដាក់ស្លាក​នៅក្នុង​កូឡោន​ទីមួយ​ថា រង្វាន់ ហើយ​កូឡោន​ទីពីរ​ថា របៀប​ដើម្បី​ទទួលបាន​រង្វាន់ ។ សូមបំបែកសិស្ស​ឲ្យ​ធ្វើការ​ជា​ដៃគូ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:១០-១៤ជាមួយ​នឹង​ដៃគូ​របស់ពួកគេ ហើយ​រក​មើល​រង្វាន់​ដែលបាន​សន្យា​ដោយព្រះអង្គសង្គ្រោះ និង​សកម្មភាព​ដែលចាំបាច់​ត្រូវ​មានដើម្បី​ទទួលបាន​រង្វាន់ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​ចម្លើយ​របស់ពួកគេ​នៅក្នុង​កូឡោន​ត្រឹមត្រូវ​ក្នុង​តារាង​របស់ពួកគេ ។

បន្ទាប់ពី​សិស្ស​មានពេលគ្រប់គ្រាន់​ដើម្បី​សិក្សា និង​ពិភាក្សា​វគ្គ​បទគម្ពីរ សូម​ប្រើ​សំណួរ​ដូច​ខាង​ក្រោម​ដើម្បីជួយពួកគេ​រាយការណ៍​អំពីការ​ស្វែងរក​ឃើញរបស់ពួកគេ​ទៅដល់សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​រង្វាន់អ្វីខ្លះ​ដែលព្រះអម្ចាស់​ផ្ដល់​ដល់ពួកអែលឌើរ​ទាំងនេះ ?

  • តើ​ពួកអែលឌើរ​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​រង្វាន់ទាំងនេះ ? ( នៅពេល​សិស្ស​ប្រាប់ឃ្លា « នៅ​ក្នុងវត្តមាន​នៃ​ព្រះ » អ្នកអាច​នឹង​ចង់​ពន្យល់​ថា​ពាក្យ​នៅមានន័យ​ថា ស៊ូទ្រាំ ឬ​បន្ដ​នៅក្នុង​កន្លែង​ជាក់លាក់​មួយ ) ។

សូម​ពន្យល់​ថា វគ្គ​គម្ពីរ​នេះ​អនុវត្ត​ចំពោះ​យើងទាំងអស់​គ្នា ។ សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​កំចាត់​ខ្លួន​ចេញពី​សេចក្ដីច្រណែន និង​សេចក្ដីខ្លាច ហើយ​បន្ទាប​ខ្លួន និង​បន្ដ​នៅក្នុង​ភាព​អត់ធន់ នោះ​យើង​នឹង​នៅ​ក្នុងវត្តមាន​របស់​ព្រះ ។

  • ហេតុអ្វី​អ្នកគិត​ថា យើង​ចាំបាច់ត្រូវ​អត់ធន់​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង ដើម្បីមានភាព​សក្ដិសម​ដើម្បីនៅក្នុង​វត្តមាន​របស់ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​នូវការ​រក​ឃើញ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ​ចេញមកពី​ការ​ធ្វើពិសោធន៍ នំ ម៉ាស្សម៉េលូ ដូច​បានដំណាល​ប្រាប់​ដោយ​ប្រធាន អុជដូហ្វ ។ សូម​ឲ្យ​សិស្ស​ក្នុ​ង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ដែល​យើង​អាច​រៀន​អំពី​ការ​ប្រែ​ក្លាយ​ទៅជា​បរិសុទ្ធ​នៅចំពោះព្រះ ។

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« ប៉ុន្តែ​នៅពេល​ដែល​ពេលវេលា​កន្លង​ទៅ [ សាស្ត្រាចារ្យ ] បាន តាម​ដាន​កុមារ​ទាំង​នោះ ហើយ​ចាប់ផ្តើម​សម្គាល់ ឃើញ​នូវ​ភាព​ស្របគ្នា​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថា ៖ កុមារ​ទាំង​នោះ​ដែល​មិន​អាច​រង់ចាំបាន ក្រោយ​មក​តែង​នឹង​មាន​បញ្ហា​នៅក្នុង​ជីវិត និង​មាន​បញ្ហា​ផ្នែក​អាកប្បកិរិយា​ជាង​កុមារ​ដែល​អាច​រង់ចាំ​បាន នៅពេល​ដែល​កុមារ​ដែល​អាច​រង់ចាំ​បាន ទំនង​ជា​មាន​ភាពវិជ្ជមាន​ជាង និង​មាន​ការលើកទឹក​ចិត្ត​ជាង មាន​ពិន្ទុ និង​ចំណូល​ខ្ពស់​ជាង ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាង​កុមារ​ដែល​មិន​អាច​រង់ចាំ​បាន ។

« …លទ្ធភាពដើម្បីរងចាំ--អត់ធន់--គឺ​ជា​លក្ខណៈសម្បត្តិ​នៃ​អត្តចរិត​ដែល​ជា​គន្លឹះ អាច​ព្យាករ​នូវ​ភាពជោគជ័យ​ក្រោយ​មក​ក្នុង​ជីវិត ។…

« … ដោយគ្មានការអត់ធន់ យើង​មិន​អាច​ធ្វើ​ឱ្យ​ព្រះ​សព្វ​ព្រះហរឬទ័យ​ឡើយ យើង​មិន​អាច​ទទួល​បាន​ភាព​គ្រប់​ល័ក្ខណ៍​ឡើយ ។ យ៉ាង​ពិតប្រាកដ ការអត់ធន់ គឺជា​ដំណើរការ​ឲ្យ​មាន​បរិសុទ្ធភាព ដែល​ដុស​ខាត់​ការយល់ដឹង បង្កើន​សុភមង្គល ផ្ដោត​ទង្វើ ហើយ​និង​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ភាពសុខសាន្ត » (« បន្ត​ដោយ​ភាពធត់ធន់ » ទំព័រ ៥៦ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះចេញមកពី​ការធ្វើពិសោធន៍​នេះ អំពីពរជ័យ​ដែល​កើតមាន នៅពេល​យើង​អត់ធន់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា ឬ​អធិស្ឋានអំពី​ផ្នែកជា​ច្រើន​នៃ​ជីវិត​របស់ពួកគេ ដែលពួកគេ​ចាំបាច់​ត្រូវ​មាន​ការ​អត់ធន់​កាន់តែច្រើន​ចំពោះខ្លួន​គេ និង​អ្នកដទៃ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់គោលដៅ​មួយ ដែល​នឹង​ជួយពួកគេ​ឲ្យ​កាន់តែ​មានភាព​សក្ដិសម ដើម្បីនៅក្នុងវត្តមាន​របស់ព្រះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៣។ « សេចក្ដីខ្លាច​នៅក្នុង​ចិត្ត »

ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« សូម​ចងចាំ​ថា សេចក្ដីជំនឿ និង​ការ​សង្ស័យ​ពុំ​អាច​មាននៅក្នុង​គំនិត​ក្នុងពេលតែ​មួយនោះទេ ព្រោះ​បើមានមួយ​នឹង​អត់មួយ​ទៀត ។ សូម​កំចាត់​ចោល​សេចក្ដីសង្ស័យ ។ សូម​បណ្ដុះ​សេចក្ដីជំនឿ » (The Call to Serve » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៤៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:៥។ « រីឯ​ការ​មិន​ល្អ​ឥតខ្ចោះរបស់​លោក អ្នក​ក៏បាន​ដឹង »

អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានបង្រៀន​អំពី​របៀប​ដែល​យើងគួរ​ឆ្លើយតប នៅពេល​យើង​ស្គាល់​ពីភាព​ពុំ​ល្អ​ឥតខ្ចោះ​ក្នុង​ខ្លួន​មនុស្ស​ដែលនៅជុំវិញ​យើង ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« តាមពិត មនុស្ស​ពុំ​ល្អ​ឥតខ្ចោះ គឺ​ត្រូវ​បាន​ហៅ​ដោយព្រះដ៏ឥតខ្ចោះរបស់​យើង ដើម្បី​ជួយ​ក្នុងកិច្ចការ​របស់ទ្រង់ ។ ព្រះអម្ចាស់​បាន​ប្រកាស​ដល់​សហការី​ជាក់លាក់​របស់ យ៉ូសែប ស៊្មីធ​ថា ទ្រង់​បាន​ដឹង​ថា ពួកគេ​បាន​សង្កេត​មើល​នូវភាព​ពុំ​ល្អ​ឥតខ្ចោះ​តូច​តាច​របស់ យ៉ូសែប ។ ទោះជា​យ៉ាង​នោះ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ថ្លែង​ទីបន្ទាល់​ថា វិវរណៈ​ទាំងឡាយ​ដែលត្រូវ​បានប្រទានឲ្យ​តាម​រយៈព្យាការី គឺ​ជា​ការ​ពិត ! ( សូម​មើល  គ. និង ស. ៦៧:៥, ៩ ) ។

« ហេតុដូច្នេះ​ហើយ វា​ពុំ​គួរ​ឲ្យភ្ញាក់ផ្អើល​ទេ ដែល​យើង​កត់សម្គាល់​អំពី​ភាព​ទន់ខ្សោយ​របស់គា្នទៅវិញទៅមក​នោះ ។ ប៉ុន្តែ​យើង​ពុំ​គួរអបអរ​វា​ទេ ។ សូម​យើង​មាន​អំណរគុណ​ចំពោះ​លទ្ធភាព​តូចៗ ដែល​យើង និង​អ្នកដទៃ​អាច​ធ្វើបាន ជាជាង​ត្រេកអរ​នៅក្នុង​ការ​ធ្លាក់ចុះ​នោះឡើយ​ ។ ហើយ​នៅពេលមានកំហុសកើតឡើង សូម​ឲ្យ​វា​ក្លាយទៅជា​ការណែនាំ ពុំ​មែនជា​ការ​បំផ្លិចបំផ្លាញ​ឡើយ ។

« ខ្ញុំ​រីករាយ​នឹង​សេចក្ដីថ្លែង​ប្រកប​ដោយ​ក្តីសប្បុរស​ទាំងនេះ តែពេញដោយការបន្ទាបខ្លួន ដកស្រង់ចេញពី​អ្នកនិពន្ធ-ព្យាការី មរ៉ូណៃ​ថា ៖

«‹ សូម​កុំ​ថ្កោល​ទោស​ខ្ញុំ ពីព្រោះ​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ ឬ​ក៏​ឪពុក​ខ្ញុំ ពីព្រោះ​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​លោក ឬ​ក៏​ពួកគេ​ដែល​បាន​សរសេរ​មុន​ឪពុក​ខ្ញុំ​ឡើយ ប៉ុន្តែ​សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​អ្នក​ឃើញ​នូវ​ការ​ឆ្គាំឆ្គង​របស់​ពួក​យើង ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​រៀន​ឲ្យ​មាន​ប្រាជ្ញា​ជាង​យើងទៅ​ទៀត › ។ ( មរមន ៩:៣១ បន្ថែម​អក្សរ​ទ្រេត ) ។

« បើ​យើងមាន​អាកប្បកិរិយា​ដូច្នោះ នោះ​យើង​នឹង​ទំនង​ជា​ត្រូវ​បាន​ធ្វើ​ឲ្យអាក់អន់ចិត្ត​ហើយ ។

« លើស​ពីនោះ បើ​មាន​ជម្រើស​រវាង​ការ​កែលម្អ​សមាជិក​សាសនា​ចក្រ​ដទៃទៀត ឬ​ខ្លួន​យើង តើ​ពិតជា​មានសំណួរ​ណាមួយ​សួរ​ថា តើ​យើង​គួរ​ចាប់​ផ្ដើម​នៅត្រង់ណា​ឬទេ ? គន្លឹះ​របស់វាគឺត្រូវបើក​ភ្នែក​របស់យើងឲ្យធំៗ មើល​ឃើញ​កំហុស​របស់ខ្លួន​យើង ហើយ​អត់ឱនចំពោះ​កំហុស​របស់អ្នក​ដទៃ-- គឺ​មិនមែនផ្ទុយពី​នោះទេ! ភាព​ពុំ​ល្អ​ឥតខ្ចោះ​របស់​អ្នកដទៃ ពុំ​មែនមានន័យថាយើងរួចខ្លួន មិនចាំបាច់​ខិតខំ​ចំពោះ​ការ​ធ្លាក់ចុះ​ផ្ទាល់ខ្លួន​របស់​យើង​នោះទេ » (« A Brother Offended »Ensignខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៣៨-៣៩ ) ។