ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨-៩; ១១-១៦; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧៥ ( មេរៀន​ទី ៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨-៩; ១១–១៦; យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៨–៧៥ ( មេរៀន​ទី ៤ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេបនៃមេរៀន​សម្រាប់​សិស្សសិក្សា​នៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨–៩; ១១–១៦; និង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៨–៧៥ ( មេរៀន​ទី ៤ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩)

នៅពេល​ពួកគេ​បាន​សិក្សា​ពី ការព្យាយាម​របស់​អូលីវើរ ខៅឌើរី ដើម្បីបកប្រែ​ផ្ទាំង នោះ​សិស្ស​បាន​រៀន​ថា​ការទទួល និង ការស្គាល់​វិវរណៈ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ក្នុង​ផ្នែក​របស់​ពួកគេ ។ ( ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិនបើ​ពួកគេ​នឹង​សិក្សា ហើយ​ទូលសុំ​ដោយ​សេចក្តីជំនឿ នោះ​ព្រះ​អម្ចាស់​នឹង​មាន​បន្ទូល​មក​កាន់​គំនិត និង ដួងចិត្ត​របស់​យើង តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២)

ហៃរ៉ុម ដែល​ជា​បងប្រុស​របស់​ព្យាការី​បាន ​បង្ហាញ​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ចេញ​ពី​វិវរណៈ​ចំពោះ​ហៃរ៉ុម សិស្ស​បាន​រៀន​ថា​ពួកគេ​ទទួល​ពរជ័យ​ពី​ព្រះ​ស្របតាម​បំណងប្រាថ្នា​របស់​ពួកគេ ហើយ​ថា​ប្រសិនបើ​ពួកគេ​មាន​បំណង​ប្រាថ្នា​ធ្វើ​កិច្ចការ​របស់​ព្រះ នោះពួកគេ​គឺ​ជា​មធ្យោបាយ​នៃ​ការធ្វើ​កិច្ចការ​ល្អៗ​ជា​ច្រើន ។ សិស្ស​ក៏​មាន​ឱកាស​ដើម្បី​ពិចារណា​ផងដែរ​ពី​របៀប​ដែល​ពួកគេ​អាច​សិក្សា និង ទទួល​បាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​នូវ​ព្រះវិញ្ញាណ និង ព្រះចេស្តា​របស់​ទ្រង់ ។

ថ្ងៃ​ទី ៣ (យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៨–៧៥; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣)

សិស្ស​បាន​រៀន​ថា យ៉ូហាន បាទីស្ទ បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​មក​ឲ្យ​យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ដោយ​ការដាក់​ដៃ​លើ ។ កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន ដែល​រួមមាន​ការបម្រើ​នៃ​ពួក​ទេវតា ដំណឹងល្អ​នៃ​ការប្រែចិត្ត និង នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប ត្រូវ​បាន​ស្តារ​ម្តង​ទៀត​លើ​ផែនដី​នេះ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៤-១៦)

ដាវីឌ វិតមើរ បាន​ជួយ​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ប្តូរលំនៅ​ទៅ នូវ យ៉ោក ដើម្បី​គេច​ផុតពី​ការបៀតបៀន​នៅក្នុង​រដ្ឋ​ផែនសីលវេញ៉ា ។ ចេញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ចំពោះ​ដាវីឌ វិតមើរ សិស្ស​បាន​រៀន​ថា ប្រសិនបើ​ពួកគេ​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ស៊ូទ្រាំ​រហូត​ដល់ទីបំផុត នោះ​ពួកគេ​នឹង​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​ពួកគេ​ស្មោះត្រង់​ក្នុងការ​ជួយ​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​ពួកគេ​នឹង​ទទួល​ពរ​ទាំង​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម ។ តាមរយៈ​ការសិក្សា​វិវរណៈ​នេះ​ដែល​បាន​ប្រទាន​ដល់ យ៉ូហាន និង ពេត្រុស វិតមើរ នោះ​សិស្ស​បាន​ឃើញ​ថា កិច្ចខិតខំ​របស់​យើង​ដើម្បី​នាំ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​តម្លៃ​យ៉ាងធំ​ចំពោះ​យើង ហើយ​ថា​ព្រះ​ស្គាល់​ពួក​យើង​ម្នាក់ៗ ។

សេចក្តីផ្ដើម

អូលីវើរ ខៅឌើរី ហៃរ៉ុម ស្ម៊ីធ យ៉ូសែប ណៃ ស៊ីញ្ញ័រ ដាវីឌ វិតមើរ យ៉ូហាន វិតមើរ និង ពេត្រុស វិតមើរ អ្នក​ទាំងអស់​នេះ​ទទួល​ស្គាល់​ថា​យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ហើយ​ពួកគេ​មាន​ចិត្ត​រំភើប​ក្នុងការ​ជួយ​ការស្តារឡើង​វិញ ។ ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​អំពី​វិញ្ញាណ​នៃ​វិវរណៈ ហើយ​ពី​អ្វី​ដែល​បុគ្គល​ម្នាក់​គួរតែ​ធ្វើ​ពីមុន​នឹង​ព្យាយាម​ប្រកាស​ដំណឹង​ល្អ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨-៩

ព្រះអម្ចាស់​បង្រៀន អូលីវើរ ខៅឌើរី និង ហែរ៉ុម ស្ម៊ីធ​អំពី​វិញ្ញាណ​នៃ​វិវរណៈ

សូម​ឲ្យ​សិស្ស​លើក​ដៃឡើង ប្រសិនបើពួកគេ​ឆ្ងល់​ពី​របៀប​ដើម្បី ដឹង​ថា​ពួកគេ​បាន​ទទួល​វិវរណៈ​មក​ពី​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៨ និង ឡើង​វិញ ព្រមទាំង​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​ជំពូក​ទាំង​នោះ​នៅ​ក្នុង​មេរៀន​នៃ​ថ្ងៃ​ទី ១​សម្រាប់​មេរៀ​នេះ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការទទួល និង ការស្គាល់​ពី​ចម្លើយ​ចំពោះ ការអធិស្ឋាន ។ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • តើឧបសគ្គ​អ្វីខ្លះដែលអ្នកបានជួបប្រទះ នៅពេល​អ្នក​ព្យាយាម​ស្គាល់​ថា​អ្នក​កំពុង​ទទួល​ការបំផុសគំនិត ឬ ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨ និង មាន​នូវ​ការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​អូលីវើរ ខៅឌើរី នៅពេល​អូលីវើរ​បាន​ព្យាយាម​បកប្រែ​ផ្ទាំង​មាស​នោះ ។ ចេញ​ពី​វិវរណៈ​ទាំង​នេះ នោះ​យើង​អាច​រៀន​ពី​របៀប​ដើម្បី​ទទួល និង ស្គាល់​វិវរណៈ ។ សូម​ឲ្យ​សិស្ស​បើក​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ ( ដែល​ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ) ហើយ​សូត្រ​វគ្គ​បទគម្ពីរ​នោះ​រួម​គ្នា ។ ( សូម​សរសេរ​សេចក្តីពិត​ខាង​ក្រោម​នៅលើ​ក្តារខៀន ៖ ព្រះអម្ចាស់​ថ្លែង​មក​កាន់​គំនិត និង​ដួងចិត្ត​របស់យើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​ការយល់​ពី​សេចក្តីពិតនេះ​ អាច​ជួយ​អ្នក​ដោយ​របៀប​ណា នៅពេល​អ្ន​ក​ព្យាយាម​ទទួល​ស្គាល់​វិវរណៈ​មក​ពី​ព្រះអម្ចាស់ ?

សូម​ពន្យល់​ថា លទ្ធភាព​ដើម្បី​ស្វែងរក និង​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន គឺ​ជា​អំណោយ​ទាន​មួយ​មក​ពី​ព្រះ​ដែល​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:៤ ឲ្យឮៗ ហើយ​សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​អូលីវើរ ប្រសិនបើលោក​នឹង « អនុវត្ត » អំណោយ​ទាន​នៃ​វិវរណៈ​នេះ ។ បន្ទាប់មក សូមសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា « សូម​អនុវត្ត » ព្រះវិញ្ញាណ​នៃ​វិវរណៈ​មាន​ន័យ​ដូចម្ដេច​ដែរ ? ( ស្វែងរក​ចម្លើយ​ចំពោះ ការអធិស្ឋាន ហើយ​រស់នៅ​ដោយ​សក្ដិសម​ដើម្បី​ទទួល​វិវរណៈ​ទាំងនេះ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨ :៤ ? ( ទោះ​ជា​សិស្ស​អាច​ប្រាប់​នូវ​គោលការណ៍​ផ្សេងៗ​គ្នា​ក្តី សូម​ប្រាកដ​ថា​ពួកគេ​រកឃើញ​គោលការណ៍​នេះ ប្រសិនបើ​យើងអនុវត្ត​ព្រះវិញ្ញាណ​នៃ​វិវរណៈ នោះ​យើង​អាចត្រូវបាន​រំដោះ​ពី​សេចក្ដី​អាក្រក់ និង​គ្រោះថ្នាក់ ។ សូម​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ នៅពេល​ព្រះអម្ចាស់​បាន​ការពារ​ពួកគេ ឬ នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ដោយសារ​ពួកគេ​បាន​ស្វែងរក និង ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​វិធី​នានា​ ដែល​យើង​អាច​កែលម្អការអធិស្ឋាន​របស់​យើង ដើម្បី « អនុវត្ត »​ វិញ្ញាណ​នៃ​វិវរណៈ ។

ប្រសិនបើ​អាច​ធ្វើ​បាន សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​របស់​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដល់​សិស្ស ( ឬ សរសេរ​វា​នៅលើ​ក្ដារខៀន​មុននឹង​ចាប់ផ្ដើមថ្នាក់ ៖ )

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« … ដោយ​សារតែ​វិញ្ញាណ​ខ្សឹប​មកកាន់​យើង​ដោយ​ស្រទន់ និង​ផ្អែមល្ហែម នោះ​វា​ងាយ​ដើម្បី​យល់​ថា ហេតុអ្វី​យើង​គួរ​តែ​គេច​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពុំ​សមរម្យ ការណ៍​អាសគ្រាម និង ចៀសវាងពី​វត្ថុ ឬ​ឥរិយាបទ​ដែល​នាំ​ឲ្យ​ញៀន និង​គ្រោះ​ថ្នាក់​នានា ។ មធ្យោបាយ​របស់​មារសត្រូវ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ទន់ខ្សោយ និង​បំផ្លាញ​ដល់​សមត្ថភាព​របស់​យើង​បន្ដិចម្ដងៗ ក្នុងការ​ទទួលស្គាល់ និងឆ្លើយ​តប​ចំពោះ​សារលិខិតដ៏​ប៉ិនប្រសប់​មកពីព្រះ ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ យើង​ម្នាក់ៗ គួរ​តែ​គិត​ដោយ​ហ្មត់ចត់ និង​មានការពិចារណា​ប្រកបដោយការ​អធិស្ឋាន​អំពី​របៀប​ដែល​យើង​អាច​បដិសេធនឹង​ការ​ល្បួង​របស់​អារក្ស ហើយ ‹ អនុវត្ត ›​ ដោយ​សុចរិត រួមទាំងវិញ្ញាណ​នៃ​វិវរណៈ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ និង​ជីវិត​ក្រុមគ្រួសារ​របស់​យើង » (« The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បែដណា​ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ឃ្លា​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដើម្បី​ « អនុវត្ត » ឬ ស្វែងរក​វិញ្ញាណ​នៃ​វិវរណៈ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូសចំណាំ​ឃ្លា​ទាំងនេះ ។ បន្ទាប់មក សូមសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ឃ្លា​ណា​ខ្លះ​ដែល​អ្នក​បានកត់សម្គាល់ ហើយ​ហេតុអ្វី​អ្នក​ចាប់​អារម្មណ៍​ឃ្លា​ទាំង​នោះ ?

  • យោង​តាម​អែលឌើរ បែដណា​ហេតុអ្វី​បាន ជា​សំខាន់​ដើម្បី​គេចផុតចេញ​ពី អំពើ​អាក្រក់ ប្រសិនបើ​យើង​ប្រាថ្នា​ទទួល និង ស្គាល់​វិវរណៈ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណារ​ពី​វិធី​មួយ​ចំនួន​ដែល​ពួកគេ​អាច « អនុវត្ត » អំណោយទាន​នៃ​វិវរណៈ ដើម្បី​ទទួល​បាន​ការការពារ​ពី​សេចក្ដី​អាក្រក់ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​គោលដៅ​ពី​របៀប​ដែល​ពួកគេ​ចង់ « អនុវត្ត » ចំពោះ​អំណោយ​ទាន​នេះ​ឲ្យ​កាន់តែ​ពេញលេញ​នៅក្នុង​ជីវិត​របស់ពួកគេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​វិធី​មួយ​ទៀត​ដើម្បី​ស្វែងរក​វិវរណៈ សូម​រំឭក​ពួកគេ​ថា​អូលីវើរ ខៅឌើរី ត្រូវ​បាន​ប្រទាននូវ​ការអនុញ្ញាត​ដើម្បី​បកប្រែ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ចាប់ផ្តើម ​« ពុំ​បាន​ធ្វើ​តទៅទៀត ដូចជា [ លោក​បាន ] ចាប់ផ្ដើម » (  គ. និង ស. ៩:៥ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ឲ្យ​ឮៗ ហើយ​សូម​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​អូលីវើរ ពី​អ្វី ដែល​គាត់​ចាំបាច់​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​វិវរណៈ ។

  • ផ្អែកលើ​ការទូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​អូលីវើរ ខៅឌើរី តើ​យើង​រៀន​អ្វីខ្លះ​ដែល​ជា​ផ្នែក​របស់​យើង​ដើម្បី​ទទួល​បាន​វិវរណៈ ? ( គោលការណ៍​មួយ​ដែល​សិស្ស​អាច​ស្វែងរក​ឃើញ​នោះ​គឺ ការទទួល និង ការស្គាល់​វិវរណៈ តម្រូវ​ឲ្យ​មាន​ការខិតខំ​ក្នុង​ផ្នែក​របស់​យើង ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ ឬ ស្រដៀង​គ្នា​នេះ​ដែល​បង្ហាញ​ដោយ​សិស្ស​នៅលើ​ក្តារខៀន ) ។

  • សូម​ប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៨, តើ​អ្នក​ចង់​ផ្តល់​ដំបូន្មាន​អ្វី​ខ្លះ​ដល់​មិត្ត​អ្នក​ដែល​កំពុង​ព្យាយាម​ធ្វើការ​សម្រេចចិត្ត​មួយ​ដ៏​សំខាន់ ?

អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ផងដែរ នៅពេល​ពួកគេ​ចាំបាច់​ត្រូវ​អនុវត្ត​កិច្ចខិតខំ​ដើម្បី​ធ្វើការសម្រេច​ចិត្ត​លំបាកៗ ហើយ​សួរ​ព្រះវរបិតាសួគ៌ ប្រសិនបើ​ពួកគេ​បាន​ជ្រើសរើស​ត្រូវ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១–១២; ១៤–១៦

ព្រះអម្ចាស់​ណែនាំ​ហៃរ៉ុម ស្ម៊ីធ យ៉ូសែប ណៃ ស៊ីញ្ញ័រ និង បងប្អូន​ប្រុស វិតមើរ​អំពី​តួនាទី​របស់​ពួកគេ​នៅក្នុង​កិច្ចការ​របស់​ព្រះ

សូម​ឲ្យ​សិស្ស​គិតស្រមៃ​ថា​ពួកគេ​ត្រូវបាន​សុំ ឲ្យ​ចូលរួម​នៅក្នុង​បុព្វហេតុ​ដ៏​ធំ​មហិមា​មួយ​ដែល​កើត​ឡើង​នៅលើ​ផែនដី​នេះ ។ សូម​ប្រាប់​ពួកគេ​ថា​នៅក្នុង​ខែ ឧសភា និង ខែ មិថុនា ឆ្នាំ ១៨២៩ មាន​បុរស​ប្រាំនាក់​ត្រូវបាន​ណែនាំ​ដោយ​ផ្ទាល់​ទាក់ទង​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​ពួកគេ​ នៅក្នុង​ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ ។

សូម​សរសេរ ក្បាល​ជំពូក និង ​ខគម្ពីរយោងខាងក្រោម នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំង​នេះ ដើម្បី​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​ទូន្មាន​បុរស​ទាំង​នោះ​ឲ្យ​ធ្វើ ដើម្បី​ជួយ​កសាង​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។ សូម​អញ្ជើញ​ឲ្យ​សិស្សអាន​ខគម្ពីរ​ទាំងបួន​នេះ ។ ( ប្រសិនបើ​មាន​ពេលខ្លី សូម​ចែក​សេចក្តីយោង​ទាំង​នេះ​ឲ្យ​សិស្ស ហើយ​សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ) ។

ហៃរុម ស៊្មីធ

យ៉ូសែប ណៃត ស៊ីញ្ញ័រ

ដាវិឌ វិតមើរ

យ៉ូហាន និង ពេត្រុស វិតមើរ

គ. និង ស. ១១:១៦, ១៨–១៩, ២១

គ. និង ស. ១២:៦-៩

គ. និង ស. ១៤:៦-៨, ១១

គ. និង ស. ១៥:៤–៦; ១៦:៤–៦

បន្ទាប់ពី​សិស្ស​បាន​សិក្សា​សេចក្តីសង្ខេប​រួច​ហើយ សូម​សួរសំណួរ​ខាង​ក្រោម ៖

  • តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​មាន​ភាពស្រដៀង​គ្នា​អ្វី​ខ្លះ​ក្នុង​ការបញ្ជា​របស់​ព្រះអម្ចាស់​ចំពោះ​បុរស​ទាំង​ប្រាំ​នោះ ? តើ​អ្នក​មើល​ឃើញ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ ?

  • ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១, ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​ចង់​ឲ្យ ហៃរ៉ុម ស្ម៊ីធ « ចាំបន្តិច » (គ. និង ស. ១១:១៦) ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ ?

  • តើ​ការទូន្មាន​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ហៃរ៉ុម​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១ ដែល​នឹង​មាន​ប្រយោជន៍​ចំពោះ​យុវជន ឬ យុវនារី​ដែល​រៀបចំដើម្បី​បម្រើ​បេសកកម្ម ? ( ចេញ​ពី​ចម្លើយ​របស់​ពួកគេ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ អ្នក​ទាំងឡាយ​ដែល​សិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នឹង​ទទួល​ព្រះវិញ្ញាណ​ទ្រង់ និង​អំណាច​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​ជឿ​សេចក្ដីពិត​នៃ​ដំណឹងល្អ) ។ អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​មាន​បំណង​កាន់តែ​ខិតខំ​ក្នុងការសិក្សា និង ទទួល​បាន​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​ដាក់​គោលដៅ​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល ពួកគេ​បានទទួល​ពេល​ពួកគេសញ្ជឹងគិត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សូត្រ​ចាំ​ចំណេះចំណាន​ខគម្ពីរ​នេះ​បន្ថែម​ទៀត​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១សូម​អញ្ជើញ​ពួកគេ​ឲ្យ​សូត្រ​វា​ជាមួយ​គ្នា​ពី​អ្វី​ដែល​ពួកគេ​ចាំ ។ សូមឲ្យ​ពួកគេ​ប្រើ​ព្រះគម្ពីរ​ប្រសិនបើ​ចាំបាច់ ។ បន្ទាប់មកសូម​ចែកសិស្ស​ជា​គូៗ ហើយ​សូម​ឲ្យ​ពួកគេ​ប្រើប្រាស់​វគ្គបទគម្ពីរ​នេះ​ដើម្បី​ពន្យល់​ដៃគូ​របស់​ខ្លួន ពី​របៀប​ដែល​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន​ជួយ​នាំ​មនុស្ស​ឲ្យ​មករក​ព្រះគ្រីស្ទ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៧-១៩)

សូម​ប្រាប់​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​មេរៀន​បន្ទាប់​នោះ​ពួកគេ​នឹង​រៀន​អំពី​មនុស្ស​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ធ្វើ​ជា​សាក្សី​មើល​ឃើញ​ផ្ទាំងមាស លីអាហូណា និង វត្ថុ​ពិសិដ្ឋៗ​ផ្សេង​ទៀត ។ ពួកគេ​នឹង​អាន​ដំណើរ​រឿង​របស់​ព្រះអង្គសង្គ្រោះ អំពី​ការរងទុក្ខ​របស់​ទ្រង់​នៅក្នុង​សួនគែតសាម៉ានី និង នៅលើ​ឈឺ​ឆ្កាង ។ ពួកគេ​ក៏​នឹង​បាន​អាន​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ដែល​ពួកយើង​អាច​ចៀសវាង​ពី​ការរងទុក្ខ​បែប​នោះ ។