ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩


មេរៀន​ទី ៥៦

គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៩

បុព្វកថា

លីម៉ាន ខូព្លី ជា​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​ម្នាក់ចូលក្នុងសាសនាចក្រ បាន​ចង់​ឲ្យ​អ្នកផ្សព្វផ្សាយសាសនា ផ្សាយដំណឹងល្អ​ទៅដល់​សមាជិក​នៃ​ក្រុម​សាសនា​របស់គាត់ពីមុន ដែលជា​ក្រុម សេកើរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​បន្ដ​កាន់​តាមជំនឿ​ខុសឆ្គង​មួយចំនួន​​មកពី​សាសនា​នោះ ។ ដោយ​មានកង្វល់​អំពី​ជំនឿ​របស់ លីម៉ាន នោះ យ៉ូសែប ស៊្មីធ បាន​ទូលសួរ​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ ១៨៣១ ហើយ​បាន​ទទួលវិវរណៈ​ដែល​ឥឡូវ​នេះ ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១-៤

ព្រះអម្ចាស់ បាន​ហៅ​ស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត, និងលីម៉ាន ខូព្លី ឲ្យ​ផ្សាយ​ទៅកាន់​ពួកសេកើរ ។

មុនពេល​ថ្នាក់ចាប់ផ្ដើម សូម​ធ្វើ​ជា​អន្ទាក់​ចាប់សត្វស្វាមួយ ឬគូរូប​ដូច​មានអម​មកជាមួយ​នៅ​លើ​ក្ដារខៀន ។ ដើម្បីធ្វើ​អន្ទាក់​ចាប់សត្វស្វា សូម​រក​ប្រអប់​ដែល​មាន​គម្រប ។ បិទគម្រប​ប្រអប់​ឲ្យជិត ហើយ​កាត់ប្រឡោះ​មួយ​នៅ​ម្ខាង​នៃ​ប្រអប់ ឲ្យមាន​ទំហំ​ធំល្មម​ដែល​សិស្ស​អាច​លា​​ដៃចូលបាន ហើយ​ក្តាប់​ដៃ​ចេញ​មក​វិញ​មិន​រូច។ សូម​ដាក់​ផ្លែឈើ ឬ​បាល់​មួយ​នៅ​ខាង​ក្នុង​ប្រអប់ ។

ប្រអប់​មាន​ប្រហោង

សូម​សួរ​ដល់​សិស្ស​​ថាតើ​ពួកគេដឹង​ពី​របៀប​ដើម្បី​ចាប់​សត្វ​ស្វា​ ។ ( បើពួកគេ​ដឹង​វិធីសាស្ត្រ​ដូច​ខាង​ក្រោម សូម​អញ្ជើញ​ពួកគេ​ឲ្យពន្យល់អំពីរបៀបនោះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ បើ​អ្នក​បាន​ធ្វើ​អន្ទាក់មួយ អ្នកក៏អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​បង្ហាញ​អំពី​របៀប​ដែល​ជាប់​ដង្គប់​ផងដែរ ) ។ សូម​ឲ្យ​យោបល់​ថា វិធី​មួយដើម្បី​ដាក់អន្ទាក់​សត្វស្វា គឺ​ដាក់​វត្ថុអ្វីមួយដែល​វាចូលចិត្ត នៅក្នុង​ប្រអប់​មួយ ដែល​មាន​ប្រហោង​មួយ​ធំល្មម​នឹង​ស្វា​អាច​លូក​ដៃ​វា​ចូលរួច ។ នៅពេល​ស្វា​ចាប់​បាន​វត្ថុ​នោះហើយ វា​មិនអាច​ដក​ដៃ​វា​ចេញ​មកវិញបាន​ឡើយ ដោយ​សារ​វា​ចាប់​កាន់វត្ថុ​មួយ​ដែលធំជាង​ប្រហោង​នោះ ។ ដោយ​ការតាំងចិត្ត​របស់វា​កាន់របស់នោះយ៉ាង​ជាប់ នោះ​ស្វា​មួយចំនួន​នឹង​ទុក​ឲ្យ​ខ្លួន​វា​ត្រូវ​គេ​ចាប់​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្ដីណែនាំ​កណ្ឌ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ដោយ​ស្ងាត់ស្ងៀម ហើយរកមើល​វិធី​ដែលស្ថានភាព បាន​ពិពណ៌នា​នោះ គឺ​ដូចជា​អន្ទាក់​ស្វា ។ នៅពេល​សិស្ស​បាន​ចង្អុល​បង្ហាញ​ថា លីម៉ាន ខូព្លី ពុះពារ​ដើម្បី​បោះចោល​ជំនឿ​ពួក​សេកើរ សូម​ឲ្យ​ពួកគេ​សរសេរនូវ​ជំនឿ​របស់​សេកើរ​មួយចំនួន ។

នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​ចម្លើយ​ពួកគេនៅលើ​ក្ដារខៀនដូច​បាន​បង្ហាញ​នៅខាង​ក្រោម ។ សូម​កុំ​បន្ថែម​កូឡោន​ដែល​មានចំណងជើងជាមួយ​ក្បាលកណ្ឌ « គោលលទ្ធិ​​របស់​ព្រះអម្ចាស់ » ។ អ្នក​នឹ​ងបន្ថែម​កូឡោន​នោះ​នៅពេល​ក្រោយ​ក្នុង​មេរៀន ។

ជំនឿ​របស់ពួកសេកើរ

គោលលទ្ធិ​របស់​ព្រះអម្ចាស់

  1. ការយាង​មក​ជា​លើក​ទីពីរ​របស់ព្រះគ្រីស្ទ បាន​កើត​ឡើង​រួច​ហើយ ។

គ. និង ស. ៤៩:៥-៨

  1. ព្រះគ្រីស្ទ បាន​លេច​មក​ក្នុង​រូបរាងជា​ស្ត្រីម្នាក់ឈ្មោះ អាន លី ។

គ. និង ស. ៤៩:២២-២៥

  1. ពិធីបុណ្យជ្រមុជទឹក​ដោយទឹក ពុំ​គិត​ថា​សំខាន់ទេ ។

គ. និង ស. ៤៩:១១-១៤

  1. ពួកគេ​បាន​បដិសេធ​អាពាហ៍ពិពាហ៍ ហើយ​បាន​ជឿ​លើ​ការ​រស់នៅ​ក្នុងជីវិត​ដែល​នៅលីវ ( ចៀសវាងពី​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​ខាង​ផ្លូវភេទ ) ។

គ. និង ស. ៤៩:១៥-១៧

  1. ពួក​សេកើរ​មួយចំនួន​បាន​​ហាម​បរិភោគ​សាច់សត្វ ។

គ. និង ស. ៤៩:១៨-២១

បើសិស្ស​ចង់ដឹង​ខ្លាំង​អំពី​ឈ្មោះសេកើរសូម​ពន្យល់​ថា សមាជិក​នៃ​អ្នកជឿ​លើ​ការបង្ហាញខ្លួន​ជាលើក​ទីពីរ​របស់ព្រះគ្រីស្ទ​ក្នុង​សង្គម​សហរដ្ឋ គឺ​ត្រូវ​បាន​ហៅ​ថា ពួកសេកើរ ដោយសារ​តែ​លក្ខណៈ​នៃការ​ថ្វាយបង្គំ​របស់ពួកគេ មាន​ទាក់ទង​នឹង​ការ​ញាក់ញ័រ​ខ្លួន ពេលពួកគេ​ច្រៀង រាំ និង​ទះដៃ​របស់​ពួកគេ​ជាភ្លេង ។

សូមអញ្ជើញ​សិស្សម្នាក់​​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១-៤ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ទាក់ទង​នឹង​ពួក​សេកើរ ។

  • តើព្រះអម្ចាស់​ពិពណ៌នា​អំពីពួក​សេកើរ​​យ៉ាង​ដូចម្ដេច ? ( សូមមើល ខ ២ ) ។

  • តើអ្នកគិត​ថា​មានន័យយ៉ាង​ណា ដែល « មានបំណងប្រាថ្នា​ចង់ដឹង​សេចក្ដីពិត​ខ្លះៗ តែ​មិនពេញលេញ​នោះ » ? ( ពួកគេ​បានទទួល​យក​ការ​បង្រៀន​មួយចំនួន​របស់ព្រះ ប៉ុន្តែ​បាន​មិនអើរពើ ឬ​បាន​បដិសេធ​ការ​ង្រៀន​ផ្សេងទៀត ) ។

  • តើ​សមាជិក​សាសនាចក្រ​មាន​ឥរិយា​ស្រដៀងគ្នា​នេះ​តាមរបៀប​ណា​ខ្លះ នៅសព្វថ្ងៃ​នេះ ?

សូម​សរសេរ​នូវ​ប្រយោគ​ពុំ​ពេញលេញ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ការ​ត្រឹមត្រូវនៅចំពោះ​ព្រះ រួមមាន…

សូម​សួរ​ដល់សិស្ស​ថា​តើ​ពួកគេ​នឹង​បំពេញ​គោលការណ៍នេះ យ៉ាង​ណា ដោយផ្អែក​ទៅលើ​ព្រះបន្ទូលរបស់ព្រះអម្ចាស់​នៅក្នុងខ ២ ។ នៅពេល​សិស្ស​បាន​ឆ្លើយ​តប សូម​បំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ៖ការ​ត្រឹមត្រូវ​នៅចំពោះព្រះអម្ចាស់ រួមមាននូវកា​រ​មានបំណង​ប្រាថ្នា​ដើម្បី ទទួល​នូវ​រាល់សេចក្ដីពិត ដែលទ្រង់​បាន​បើក​សម្ដែង ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខ ២ ។ សូម​ចង្អុល​បង្ហាញ​ថា បើ​យើង​មានបំណងប្រាថ្នា​ចង់​ដឹង​សេចក្ដីពិត​ដោយ​ស្មោះ នោះ​យើង​ក៏មាន​បំណង​ប្រាថ្នា​ដើម្បី​រស់នៅ​តាម​សេចក្ដីពិត​ផងដែរ ។

  • ហេតុអ្វី​ក៏ លីម៉ាន ខូព្លី ត្រូវការ​នូវការ​ប្រឹក្សា​នៅក្នុង​ខ ២ ? តើ​គោលការណ៍នេះ​​អាច​នឹង​មាន​គុណប្រយោជន៍​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ?

  • តើមាន​ពរជ័យ​អ្វីខ្លះ ដែល​មនុស្ស​ម្នាក់​ខកខាន​ពុំ​បាន​ទទួល ពេល​ជ្រើសរើស​ទទួល​យក​តែ​សេចក្ដីពិត​ខ្លះៗ​នោះ ?

យោង​ទៅ​អន្ទាក់សត្វស្វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពីអន្ទាក់មួយចំនួន ដែលអា​ចនឹង​នាំ​មនុស្ស​ឲ្យបដិសេធ​ការ​បង្រៀន​មួយចំនួន​របស់ព្រះ-- សកម្មភាព និង​ទង្វើ​ដែលមនុស្ស​កាន់តាម ដែលរារាំង​ពួកគេ​ពីការ​ធ្វើ​ត្រឹមត្រូវ​នៅចំពោះ​ព្រះអម្ចាស់ ។ ( ឧទាហរណ៍​មួយចំនួនអាច​រួមមាន​ទាំង ទម្លាប់រក​លេសដ៏​អាក្រក់​មួយ ការ​ស្ដាប់​តន្ត្រី​ដែល​បណ្ដេញ​ព្រះវិញ្ញាណ ការ​ចូលរួម​ក្នុង​សកម្មភាព​នៅថ្ងៃអាទិត្យ ដែល​ពុំ​សមរម្យ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ការ​​ពេញ​ចិត្ត​នឹង​ការ​បង្រៀន និង​ទស្សនវិជ្ជា​នៃ​លោកិយ​ជាង​ការ​បង្រៀនរបស់ព្រះ ហើយ​មិន​ទទួល​យក​បទបញ្ញត្តិ​ដើម្បី​អភ័យ​ទោស​ដល់អ្នកដទៃ ) ។

  • តើ​ផលវិបាក​អ្វីខ្លះនឹងកើតឡើង ចំពោះការប្រកាន់ខ្ជាប់យក សកម្មភាព និង​ឥរិយាបទ​ដូច្នេះ ? តើ​រឿង​នេះ​វាជា​អន្ទាក់​យ៉ាង​ដូចម្ដេចដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​អ្វី​ដែលពួកគេ​អាច​ចាំបាច់​ត្រូវ​បោះ​បង់​ចោល​ដើម្បី​ទទួល​បាន​នូវ​រាល់ពរជ័យ​ដែលព្រះវរបិតាសួគ៌​មាន​ព្រះ​បំណង​​ចង់​ឲ្យ​ពួកគេ ។ សូម​ពិចារណាអញ្ជើញ​ពួកគេ​ឲ្យ​ដាក់គោលដៅ​មួយ​ដើម្បី​បោះបង់​ចោល​នូវ​អ្វី​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​មានភាព​ត្រឹមត្រូវ​នៅចំពោះ​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៥-២៨

ព្រះអម្ចាស់​កែប្រែ​គោលលទ្ធិខុសឆ្គង​របស់​ពួក​សេកើរ ហើយ​បញ្ជា​ឲ្យ​ពួក​អ្នកបម្រើ​របស់ទ្រង់​អញ្ជើញ​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ទទួលបុណ្យជ្រមុជទឹក

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បានបញ្ជា​ដល់ លីម៉ាន ខូព្លី, ស៊ីឌនី រិកដុន និង ប៉ាលី ភី ប្រាត្ត ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅដល់ពួក​សេកើរ ( សូមមើលគ. និង ស. ៤៩:១-៤ ) ។ សូម​ពន្យល់​ថា មុន​ពេល​ទទួលបាន​បញ្ជា​នេះ លីម៉ាន ខូព្លី បាន « រំភើប​ចិត្ត​ដែល​ពួកអែលឌើរ​មួយចំនួន​គួរ​ទៅ​ជួប​នឹង​ពួកបងប្អូន​ចាស់ៗ​របស់គាត់ [ ពួក​សេកើរ ] ​ហើយផ្សាយ​ដំណឹងល្អ​នោះ » (Histories, Volume ២: Assigned Histories, ឆ្នាំ ១៨៣១–១៨៤៧,វ៉ុល​ទី ២ of the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២ ], ទំព័រ ៣៧ ) ។ នៅពេលពួកអែលឌើរទាំងនេះបានទៅជួបពួកសេកើរ នោះ​ពួកគេ​បានអាន​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩ឲ្យឮៗ​ដល់ពួកគេ ។

នៅ​លើ​ក្ដារខៀន សូម​ចម្លង​កូឡោន​ទីពីរ​ក្នុង​តារាងមុន​មកពី​មេរៀន​នេះ ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ប្រាំ​ក្រុម ។ សូម​ចាត់​ឲ្យ​ក្រុម​និមួយៗ​នូវ​បទគម្ពីរ​មួយ ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន​នោះ ។ ( បើ​អ្នក​មានសិស្ស​តិច សូម​បែងចែក​បទគម្ពីរ​ទៅដល់​សិស្ស​ទាំងឡាយ ហើយពិភាក្សា​រួមគ្នា ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យពួកគេ​នោះ រកមើល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ដែល​កែ​តម្រូវ​នូវ​ជំនឿ​ខុសឆ្គង​របស់​ពួក​សេកើរ ។

នៅពេល​សិស្ស​​មានពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​បទគម្ពីរ​ទាំងនេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោម​នៅក្នុង​ក្រុមរបស់ពួកគេ ហើយ​រៀបចំ​ចែកចាយចម្លើយ​របស់ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​គោលលទ្ធិ និងគោលការណ៍​អ្វីខ្លះ ដែល​ពួកសេកើរ និង​លីម៉ាន​កូព្លី ចាំបាច់​ត្រូវ​យល់ ?

  • តើ​ខគម្ពីរ​ដែលបាន​ចាត់​ទៅ​ឲ្យ​នោះ​ពន្យល់​អំពី​សេចក្ដីពិត​ទាំងនេះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

នៅពេល​ក្រុម​ទាំងឡាយមានពេល​គ្រប់គ្រាន់​ដើម្បី​អាន និងពិភាក្សា​អំពី​វគ្គ​បទគម្ពីរ​ដែល​ចាត់​ឲ្យពួកគេ​រួច​ហើយ​នោះ សូម​អញ្ជើញ​សិស្សម្នាក់​មក​ពីក្រុម​និមួយៗ​ឲ្យ​ឆ្លើយ​សំណួរ​ទាំងនេះ​សម្រាប់​សិស្ស​ក្នុង​ថ្នាក់ ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យសិស្ស​គូសចំណាំ​បទគម្ពីរ​ដែល​បង្រៀន​អំពី​សេចក្ដីពិត​ទាំងឡាយ ដែលពួកគេបានរៀបរាប់ប្រាប់នោះ។

សិស្ស​គួរ​តែ​ប្រាប់​នូវគោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដូច​ខាង​ក្រោម ។ ( កំណត់ចំណាំ​ថា សេចក្ដីពិត​ទាំងនេះ គឺត្រូវ​បាន​ដាក់​លេខ​​ដើម្បី​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ជំនឿ​ខុសឆ្គង​នៅលើ​ក្ដារខៀន ) ។ នៅពេល​សិស្ស​ប្រាប់អំពី​សេចក្ដីពិត​ទាំងនេះ សូម​ពិចារណា​ធ្វើការ​សួរ​សំណួរ​តាមដាន​ដើម្បី​បំផុស​ឲ្យ​មានការ​ពិភាក្សា​បន្ថែម ។

  1. នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:៧សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖គ្មាននរណា​ដឹងពីពេល​វេលា​នៃ​ការ​យាងមក​ជា​លើក​ទីពីរ​ថា នឹង​កើត​ឡើង​នៅពេលណាទេ លើក​លែង​តែ​ព្រះ​ប៉ុណ្ណោះ ។

  2. នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:២២-២៥គោលលទ្ធិ​មួយ​ដែល​ពួកសិស្ស​អាច​នឹង​ប្រាប់ គឺ​មានដូច​ខាង​ក្រោម ៖ បើ​យើង​ដឹង​អំពីទីសម្គាល់​នៃ ការ​យាងមក​ជា​លើក​ទីពីរ នោះ​យើង​នឹង​ពុំ​ត្រូវ​បាន​បញ្ឆោត​ដោយ​ការ​អះអាង​ខុស​ឆ្គង​នោះទេ ។

    • តើ​ទីសម្គាល់មួយចំនួន​ដែលបាន​ប្រាប់នៅក្នុង​ខ ២៣-២៥ មានអ្វីខ្លះ ? ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ឈ្មោះ​យ៉ាកុប​នៅក្នុង​ខ ២៤ សំដៅ​ទៅលើ​ពូជពង្ស​សាសន៍​អ៊ីស្រាអែល ) ។ តើ​អ្នកបាន​ឃើញទីម្គាល់ទាំងនេះ​នៅក្នុង​ជំនាន់​របស់​យើង​តាមវិធីណា ?

  3. នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១១-១៤សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ព្រះយេស៊ូវ​គ្រីស្ទ បាន​បញ្ជា​ពួកអ្នក​បម្រើ​របស់ទ្រង់​ឲ្យ​ហៅ​មនុស្ស​ឲ្យ​ជឿ​ទៅលើ​ទ្រង់ ឲ្យប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយ​ទទួលអំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

    • ហេតុអ្វី​ក៏​អ្នក​មានអំណរគុណ ដែល​អ្នកបាន​ទទួលបុណ្យជ្រមុជទឹក ហើយ​ដែលអ្នក​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដូច្នេះ ? ហេតុអ្វី​បាន​ជា​អ្នក​ទន្ទឹង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​ទាំងនេះ ?

  4. នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥-១៧សិស្ស​គួរ​តែ​ប្រាប់​នូវគោលលទ្ធិ​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម ៖អាពាហ៍ពិពាហ៍​​រវាង​បុរស និង​ស្រ្តី គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយព្រះហើយស្វាមី និងភរិយា ត្រូវ​បាន​បញ្ជា​ឲ្យ​រួមគ្នា​តែមួយ ហើយ​មានកូនចៅ ។ អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​នូវ​ឃ្លា « ដើម្បីឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការ​បង្ក​បង្កើត ហើយ​ដើម្បី​ឲ្យ​ផែនដី​អាច​បាន​ពេញ​ទៅដោយ​មនុស្ស​ » ។ វគ្គ​បទគម្ពីរ​នេះ បង្រៀន​ថា គោលបំណង​តែមួយ​នៃ​ការ​បង្ក​បង្កើត​របស់ផែនដី គឺ​ត្រូវ​ផ្ដល់​ជា​កន្លែង​មួយ​ដែលកូនចៅ​របស់ព្រះ អាច​រស់នៅ​ជា​ក្រុមគ្រួសារ ។

    • តើមាន​គោលបំណង​អ្វី​ខ្លះ ដែលអាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​​ត្រូវ​​បំពេញ​នៅក្នុងផែនការ​របស់ព្រះវរបិតាសួគ៌ ? ​

    • តើ​« [ការ​]ហាម​មិន​ឲ្យ​រៀបការ » ត្រូវ​បាន​រាប់​ចូល​ក្នុង​ផែនការ​របស់ព្រះវរបិតាសួគ៌​​យ៉ាង​ដូចម្ដេច ?

    • ស្របតាម​ខ ១៦ ព្រះបាន​អនុមតិ​លើ​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​រវាង​បុរស និង​ស្ត្រី​ ។ តើ​វិធីមួយចំនួន ដែល​មនុស្ស ព្យាយាម​ដើម្បីរិះគន់ ឬ​បំផ្លាញ​ទំនៀមទំលាប់​ប្រពៃណី មានអ្វីខ្លះ ?

    • តើ​​យុវជន និង​យុវនារី អាច​ធ្វើ​អ្វីខ្លះក្នុងពេល​ឥឡូ​វនេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អាពាហ៏ពិពាហ៏សេឡេស្ទាល ?

  5. នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៨-២១សិស្ស​គួរ​តែ​ប្រាប់​នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​បាន​ផ្ដល់​សត្វពាហៈនៈ​នៃផែនដី​សម្រាប់ជាការ​ប្រើប្រាស់​របស់​យើង ។ ( អ្នក​អាច​នឹង​ចង់ពន្យល់​ថា​ពាក្យ សំលៀក​បំពាក់ មានន័យ​ថា ខោអាវ )។

    • តើ​ការ​ព្រមាន​អ្វីខ្លះ ដែល​មាន​នៅក្នុង​ខ ២១ ? ហេតុអ្វី​ក៏​អ្នកគិត​ថា ព្រះអម្ចាស់​ពុំ​សព្វ​ព្រះទ័យ​នឹង​អ្នក​ទាំងឡាយ​ដែល​សម្លាប់​សត្វ​ដោយ​ពុំចាំបាច់ ?

សូម​ពន្យល់​ថា ពួក​សេកើរ និង​លីម៉ាន ខូព្លី ពុំ​បាន​ធ្វើ​តាម​ការទូន្មានរបស់ព្រះអម្ចាស់ទេ ។ ពួកសេកើរ បាន​បដិសេធ​សារលិខិត​របស់​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​លីម៉ាន ខូព្លី បាន​ត្រឡប់​ទៅ​រកជំនឿពីមុន​របស់គាត់វិញ ហើយ​បាន​ចាក​ចេញពី​សាសនាចក្រ ។

សូមបញ្ចប់​ដោយការ​សុំ​​​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២៦-២៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការ​ទូន្មាន និង​​ការ​សន្យា​​របស់​​​ព្រះអម្ចាស់​ ។ ( អ្នកអាច​នឹងចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យ ការពារ​ជួរ​ក្រោយ​ សំដៅទៅលើ​នរណា​ម្នាក់​ដែល​ការពារ​ដល់​នរណា​ម្នាក់ទៀត​នៅ​ពី​ក្រោយខ្នង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​សារឡើងវិញ​នូវ​ខគម្ពីរ​ទាំងនេះ​ដោយស្ងាត់​ស្ងៀម ហើយ​គិត​អំពី​របៀប​ដែល​ការ​ទូន្មាន និងការ​សន្យា​ទាំងឡាយ​របស់ព្រះអម្ចាស់ អនុវត្ត​ចំពោះពួកគេ​ម្នាក់ៗ ។ សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពី​ពរជ័យ​ទាំងឡាយ​ដែល​កើត​មាន នៅពេល​យើង​ស្វែងរក​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​តាម ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២។ ការ​ប្រាថ្នា « ចង់​ដឹងពី​សេចក្ដីពិត តែមួយភាគៗ »

អែលឌើរ គ្លីន អិល ផេស នៃ​ពួក​ចិតសិប​នាក់ បាន​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ការទូន្មាន​របស់​ព្យាការី​តែចំនុចៗថា៖

អែលឌើរ គ្លីន អិល ផេស

« មាន​សមាជិក​យើង​មួយចំនួន​ដែលអនុវត្ត​នូវការ​គោរពប្រតិបត្តិ​​ទៅតាមដោយ​ចោះៗ ។ ព្យាការី​ម្នាក់ គឺពុំ​មែន​ជា​មនុស្ស​ម្នាក់​ដែល​ដាក់​តាំង​នូវ​ជម្រើស​ផ្សេងៗ ដើម្បី​យើង​អាច​ជ្រើសរើស​តាមចិត្ត​របស់យើង ដូច​ជា​ម្ហូប​អាហារ​ប៊ូហ្វេ​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​មួយចំនួន​បាន​រិះគន់ ហើយ​បាន​ឲ្យ​យោបល់​ដល់ព្យាការី​ថា គាត់គួរ​តែ​ផ្លាស់ប្ដូរ​មុខ​ម្ហូប​ ។ ព្យាការី​ម្នាក់ ពុំ​ធ្វើការ​បោះឆ្នោត​ដើម្បីស្ទង់​​មើល​ថា វិធីណា​ដើម្បី​ទទួល​បាន​មតិ​សាធារណៈ​ជននោះ​ទេ ។ លោក​បាន​បើក​សម្ដែង​នូវ​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់​សម្រាប់​យើង ។ ពិភពលោក គឺ​ពោរពេញ​ទៅ​ដោយព្រះវិហារខូចខិល ដែលមានទំនោរ​ទៅ​តាម​មតិ​សាធារណៈជន ត្រ​ចៀកស ហើយតម្រូវតាមចិត្ត របស់សមាជិករបស់​ខ្លួន ជាជាង​គោរព​តាម​ក្រឹត្យវិន័យ​របស់ព្រះ ។

« នៅក្នុង​ឆ្នាំ ១៨៣១ អ្នក​ផ្លាស់ប្រែចិត្ត​មួយចំនួន ចង់​នាំ​ជំនឿ​កាលពីមុន​របស់ពួកគេ​មួយចំនួនចូល​ក្នុង​សាសនាចក្រ​ជាមួយ​ពួកគេ ។ បញ្ហា​របស់​យើង​សព្វថ្ងៃ គឺ​សមាជិក​ហាក់ដូចជា​ងាយ​នឹង​ទោរទន់​ទៅ​តាម​សង្គម​ណាស់ ( ហើយចំអក​ដល់អ្នក​ដែល​មិន​យល់​ស្រប​នឹង​ពួកគេ ) ហើយ​​ចង់​ឲ្យ​សាសនាចក្រ​ផ្លាស់ប្ដូរ​លំនឹង​របស់ខ្លួន​ដើម្បី​ឲ្យ​ត្រូវ​នឹង​ពួកគេ ។ តាម​ន័យ​ធៀប​ថា​អ្វីៗ​ដែល​នៅម្ខា​ង​ទៀត​គឺ​មើល​ទៅ​វា​ល្អ​ណាស់​សម្រាប់​ពួកគេ ។

« ដំបូន្មាន​របស់ព្រះអម្ចាស់នៅក្នុង​ឆ្នាំ ១៨៣១ គឺ​ទាក់ទង​នឹង​សព្វ​ថ្ងៃ​នេះ ៖ ‹ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ពួក​គេ​ប៉ង​ប្រាថ្នា​ចង់​ដឹង​ពី​សេចក្ដីពិត​តាម​ភាគៗ ប៉ុន្តែ​មិនមែន​ទាំងអស់​ទេ ព្រោះពួកគេ​មិន​ត្រឹមត្រូវ​នៅចំពោះ​យើងឡើយ ហើយ​ត្រូវការ​ប្រែចិត្ត › ។ ( គ. និង ស. ៤៩:២ )។

« យើង​ចាំបាច់​ត្រូវ​ទទួលយក​សេចក្ដីពិត​ពេញលេញ-- ទាំងអស់-- ‹ ពាក់គ្រប់​គ្រឿង​សឹក​របស់ព្រះ› (អេភេសូរ ៦:១១ ) ហើយ​ចេញទៅធ្វើ​ការ​ស្ថាបនា​នគរ​ ។ យើង​ម្នាក់​ៗ​អាច​នឹង​សួរ​ខ្លួន​យើង​ថា ‹ តើ​ខ្ញុំ​ជា​អ្នក​បរិច្ចាគ​វិជ្ជមាន​ម្នាក់​​ក្នុងការ​ស្ថាបនា​នគរ​នៅជំនាន់​នៃ​គ្រាកាន់កាប់ត្រួតត្រា​​នៃ​ភាព​ពេញលេញ​​របស់​យើង​ដែរ​ឬទេ ? ›» («Follow the Prophet »Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ២៦-២៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៧។ « ម៉ោង និង​ថ្ងៃនោះ នោះគ្មាននរណា​ដឹង​ឡើយ »

អ្នកអាច​នឹង​ចង់​ចែកចាយនូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ដែល​ព្រមាន​អំពី​អ្នកទាំងឡាយ​ដែល​អះអាង​ថា​ដឹង​ពីពេលវេលា​នៃការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ ៖ « ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​ដែល​បើក​សម្ដែង​ដល់​មនុស្ស​ណា​ម្នាក់​អំពី​ពេលវេលា ដែលទ្រង់​នឹង​យាងមក​នោះទេ [ សូមមើល ម៉ាថាយ ២៤:៣៦,គ. និង ស. ៤៩:៧] ។ សូម​ទៅ ហើយ​អាន​បទគម្ពីរ នោះ​អ្នក​ពុំ​អាច​រក​ឃើញ​អ្វី​មួយ​ដែល​ប្រាប់​ជាក់លាក់​អំពីម៉ោង​ដែលទ្រង់​នឹង​យាង​មក​ទេ ហើយ​អ្នកទាំងអស់​ណា​ដែល​និយាយ​ដូច្នោះ គឺ​ជា​គ្រូបង្រៀន​ក្លែង​ហើយ » (ការ​បង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ[ ឆ្នាំ ២០០៧ ]ទំព័រ ២៥៣) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥-១៧ ។ « អាពាហ៍ពិពាហ៍ គឺ​ត្រូវ​បាន​តែងតាំង​មកពីព្រះ »

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សរសើរដល់ អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី ​នៅក្នុង​សេចក្ដីថ្លែងការ​ណ៍​ដូច​ខាង​ក្រោម ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ដែលអាពាហ៍ពិពាហ៍​ស្ថិត​នៅក្រោម​ផែនការ​របស់ព្រះវរបិតាសួគ៌​របស់យើង ជា​ផែនការ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ប្រាជ្ញា​ដ៏ទេវភាព​របស់ទ្រង់​សម្រាប់​សុភមង្គល និង​សុវត្ថិភាព​នៃកូនចៅ​របស់​ទ្រង់ និង​ជាការ​បន្ដ​នូវ​ជាតិសាសន៍ ។…

« ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ប្រកាស​ម្ដង​នោះ​ថា ‹ គ្មាន​បុរស​ណា​ម្នាក់​អាចត្រូវ​បាន​សង្គ្រោះ ឬ​លើក​តម្កើង​នៅក្នុង​នគរ​ព្រះ ដោយ​គ្មាន​ស្ត្រីនោះទេ ហើយ​គ្មានស្ត្រី​ណា​ម្នាក់ អាច​ទទួលបាន​នូវភាព​ល្អ​ឥតខ្ចោះ និង​ការ​លើក​តម្កើង​នៅក្នុង​នគរ​នៃ​ព្រះ​តែម្នាក់​ឯង​នោះដែរ ។… ព្រះ​បានតាំង​អាពាហ៍ពិពាហ៍​ឡើង ចាប់តាំង​ពី​ការ​ចាប់​ផ្ដើម​ដំបូង​មក​ម្ល៉េះ ។ ទ្រង់​បាន​បង្កើត​មនុស្ស​តាម និង​ដូចជា​រូបអង្គ​ទ្រង់​ផ្ទាល់ ទាំង​បុរស និង​ស្ត្រី ហើយ​នៅក្នុង​ការ​បង្កបង្កើត​នោះ វាត្រូវ​បាន​​រៀបចំឡើង​ថា ពួកគេ​គួរ​តែ​រួមគ្នា​នៅក្នុង​ចំណង​ដ៏ពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍ ហើយ​មនុស្ស​ម្នាក់​ពុំ​អាច​បានល្អ​ឥតខ្ចោះ​ដោយ​គ្មានគ្នា​ទៅវិញទៅមក​នោះទេ › ។ ( ក្នុង Conference Report ខែ​មេសា ឆ្នាំ ១៩១៣ ទំព័រ ១១៨ ) ។

« ប្រាកដ​ណាស់​ថា គ្មាននរណាម្នាក់ដែលបាន​អាន​បទគម្ពីរ ទាំង​គម្ពីរ​ពីបុរាណ និង​សម័យ​ទំនើប អាច​មានការ​សង្ស័យ​នឹង​គោលគំនិត​អំពី​អាពាហ៍ពិពាហ៍​របស់ព្រះ​នោះទេ ។ អារម្មណ៍​នៃ​ភាព​ផ្អែម​ល្ហែម​បំផុត​នៃ​ជីវិត កម្លាំង​ជម្រុញ​ដ៏​ស្កប់ស្កល់ និង​សប្បុរស​បំផុត​នៃ​ដួងចិត្ត​មនុស្ស រក​ឃើញ​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ដែល​ឈរ​ដោយបរិសុទ្ធ ហើយ​ស្អាតស្អំ​លើស​អស់​សេចក្ដីអាក្រក់​នៃ​លោកិយ ។

« ខ្ញុំ​ជឿ​ថា អាពាហ៍ពិពាហ៍​ដូច្នោះ គឺ​ជា​បំណង​ប្រាថ្នា-- ក្ដី​សង្ឃឹម​ចង់បាន ប្រកប​ដោយការ​អធិស្ឋាន--របស់​បុរស និង ស្ត្រី​ទាំងឡាយ​នៅគ្រប់ទីកន្លែង » ( What God Hath Joined Together » Ensign, ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៧១ ) ។

ដូចសេចក្ដីថ្លែងការណ៍​ដែលបានបង្ហាញដូច​ខាង​ក្រោម សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពុំលើក​ទោស​ឲ្យ​អាពាហ៍ពិពាហ៍​ភេទដូចគ្នា​ឡើយ ៖

« សាសនាចក្រ​មាន​បទដ្ឋាន​តែ​មួយ​គត់ មិន​ងាករេ​អំពី​សីលធម៌​ខាង​ផ្លូវ​ភេទថា ៖ ទំនាក់ទំនងស្និតស្នាល គឺ​មាន​តែ​រវាង​ស្វាមី និង ភរិយា ដែល​រួបរួមគ្នា​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍​តែ​ប៉ុណ្ណោះ ។

« ការ​ជំទាស់​របស់​សាសនាចក្រចំពោះ​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ​ពុំ​ចុះចូល ក៏​ពុំ​បណ្ដោយ​ឲ្យ​មាន​ប្រទូសរ៉ាយ​​នឹង​បុរស ឬ ស្ត្រី ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នោះ​ដែរ ។ ការការពារ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ពុំ​មាន​ឥទ្ធិពល​អ្វី​ដល់​កាតព្វកិច្ច​ជា​​ពួក​គ្រីស្ទាន​របស់​សមាជិក​នៃ​សាសនាចក្រ ដើម្បី​មាន​សេចក្ដី​ស្រឡាញ់ មាន​សន្ដាន​ចិត្ត​ល្អ និង សប្បុរសធម៌​ចំពោះ​មនុស្ស​ទាំង​ពួង​ឡើយ ។… យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពិត និង មិត្តភាព ចំពោះ​សមាជិក​ក្រុមគ្រួសារ ឬ មិត្ត​ភក្ដិ ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ដោយ​ពុំ​ទទួល​យក​ទង្វើ​នៃ​ការ​​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា ឬ កំណត់ន័យអំពី​អាពាហ៍ពិពាហ៍សារ​​ឡើង​វិញ​ណាមួយឡើយ » (The Divine Institution of Marriage, » mormonnewsroom.org ) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« មនុស្ស​ចោទសួរ​អំពី​ជំហរ​របស់យើង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ចាត់ទុក​ខ្លួន​ជា​ថា​ជា ខ្ទើយ​ប្រុស និង​ខ្ទើយ​ស្រី ។ ចម្លើយ​របស់ខ្ញុំ គឺថា យើង​ស្រឡាញ់​ពួកគេ ដូចជា បុត្រា​បុត្រី របស់​ព្រះ ។ ពួកគេ​អាច​មាន​ទំនោរ​ការល្បួង​ជាក់លាក់ ដែល​មាន​អានុភាព ហើយ​ដែល​អាច​ពិបាក​នឹង​គ្រប់គ្រង ។ មនុស្ស​ភាគច្រើន មាន​ការល្បួង​ប្រភេទ​នេះ ឬ ប្រភេទ​នោះ នៅពេល​ផ្សេងៗ​គ្នា ។ ប្រសិនបើ​ពួកគេ​ពុំ​ទោរទន់​ទៅតាម​ការល្បួង​នោះ​ទេ ​ពួកគេ​អាច​ឈាន​ឆ្ពោះ​ទៅមុខ​ដូចជា​សមាជិក​ដទៃ​ទៀត​​ក្នុងសាសនាចក្រ​ផងដែរ ។ បើ​ពួកគេ​ល្មើស​ច្បាប់​ព្រហ្មចារីភាព និង​បទដ្ឋាន​សីលធម៌​របស់ សាសនាចក្រ នោះពួកគេ​ស្ថិតនៅក្រោម​ការដាក់វិន័យ​របស់ សាសនាចក្រ ​ដូចជា​អ្នក​ដទៃ​ដែរ » (« What Are People Asking about Us ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៨-២១ ។ ពួកសត្វពាហៈនៈទាំងឡាយ ត្រូវ​បាន​ផ្ដល់​ឲ្យ « សម្រាប់​ការ​ប្រើប្រាស់​របស់មនុស្ស »

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« មនុស្ស​វ័យក្មេង រៀនចេះប្រមាណ និង​សុភវិនិច្ឆ័យ​នៅ​ក្នុង​បញ្ហា​សុខភាព និង​អាហារ​រូបត្ថម្ភ ហើយ​ជាពិសេស​ទៅលើ​ថ្នាំ​ពេទ្យ ។ សូម​ចៀសវាង​ពី​ការ​ហួសហេតុ ឬនិយមជ្រុល ឬ​ក្លាយជា​មនុស្ស​ទទួលយក​គំនិត​ប្រជាប្រិយភាព​នៅក្នុង​​ពិភពលោក ។

« ឧទាហរណ៍ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ទូន្មាន​យើង​ឲ្យ​បរិភោគ​សាច់​សត្វ​ដោយ​សំចៃ ( សូមមើលគ. និង ស. ៨៩:១២) ។ ក្នុង​ករណី​ដែល​មនុស្ស​ណា​ម្នាក់​បរិភោគហួសហេតុពេក នោះ យើង​ត្រូវ​បាន​ប្រាប់​នៅ​ក្នុង​វិវរណៈ​មួយទៀត​ថា ‹ ហើយ​អស់នរណា ដែល​ហាម​ប្រាម​ឲ្យតម [​​សាច់] ពុំ​មែន​បាន​តែង​តាំង​ពី​ព្រះទេ › (គ. និង ស. ៤៩:១៨The Word of Wisdom: The Principle and the Promises, »Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦, ទំព័រ ១៨ ) ។