មេរៀនទី ១០០
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧
បុព្វកថា
យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានការណែនាំ និងការលើកទឹកចិត្តដល់ ប៉ាលី ភី ប្រាត្ត ដែលធ្វើជាអធិបតីលើសាលារៀនសម្រាប់អ្នកកាន់តំណែងបព្វជិតភាពនៅរដ្ឋ មិសសួរី និងសម្រាប់មនុស្សដែលចូលរួមនៅក្នុងសាលានោះ ។ ព្រះអម្ចាស់ក៏បានបញ្ជាក់អំពីព្រះទ័យរបស់ទ្រង់ថា ពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី សាងសង់ព្រះវិហារបរិសុទ្ធ ។ ទ្រង់បានសន្យាថា បើពួកគេបានធ្វើដូច្នោះ ហើយបើដួងចិត្តរបស់ពួកគេបរិសុទ្ធ នោះសិរីល្អ និងវត្តមានរបស់ទ្រង់នឹងនៅទីនោះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១-៩
ព្រះអម្ចាស់បង្រៀនសមាជិកអំពី សាលានៃពួកអែលឌើរ នៅរដ្ឋ មិសសួរី អំពីអ្វីដែលពួកគេត្រូវតែធ្វើដើម្បីទទួលយកទ្រង់ ។
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ទាំងនេះនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ ចែកចាយរបៀបដែលពួកគេបានបំពេញសេចក្ដីថ្លែងការណ៍ ។
សូមរំឭកសិស្សថា នៅក្នុងរដូវរងានៃឆ្នាំ ១៨៣២-៣៣ ព្រះអម្ចាស់បានដឹកនាំពួកអ្នកដឹកនាំសាសនាចក្រដើម្បីបង្កើតសាលានៃពួកព្យាការីនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ ប៉ាលី ភី ប្រាត្ត ធ្វើជាអធិបតីលើសាលារៀនមួយដែលស្រដៀងគ្នា នៅអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី-- ជាសាលាសម្រាប់ពួកអែលឌើរ ។ សមាជិកនៃសាលានេះ បានសរសេរទៅកាន់ យ៉ូសែប ស៊្មីធ ដែលនៅក្នុងរដ្ឋ អូហៃអូ ។ ជាការឆ្លើយតប លោកបានទទួលវិវរណៈដែលឥឡូវនេះត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១ដោយស្ងាត់ស្ងៀម ហើយប្រាប់អំពីរបៀបដែលព្រះអម្ចាស់បានពិពណ៌នាអំពីបងប្អូនប្រុសជាច្រើននៅក្នុងដែនដីនៃស៊ីយ៉ូន ( រដ្ឋ មិសសួរី) ។
-
តើព្រះអម្ចាស់បានពិពណ៌នាអំពីបងប្អូនប្រុសជាច្រើននៅក្នុងរដ្ឋ មិសសួរី យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីអ្វីដែលព្រះអម្ចាស់ បានសន្យាដល់បុរសទាំងនេះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
នៅក្នុងខ ១-២តើគោលការណ៍អ្វីខ្លះដែលអ្នកមើលឃើញស្ដីអំពីរបៀបដែលយើងអាចទទួលបានប្រាជ្ញា និងសេចក្ដីពិត ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគួរតែប្រាប់អំពីគោលការណ៍មួយស្រដៀងគ្នាដូចខាងក្រោម ៖បើយើងបន្ទាបខ្លួនយើង ហើយស្វែងរកការរៀនសូត្រដោយឧស្សាហ៍ព្យាយាម នោះយើងនឹងទទួលបានប្រាជ្ញា និងសេចក្ដីពិត )។
-
តើអ្នកគិតថា ភាពរាបសារ និងភាពឧស្សាហ៍ អាចជួយយើងទទួលបានប្រាជ្ញា និងសេចក្ដីពិតយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៣-៥ដោយស្ងៀមស្ងាត់ រកមើលរបៀបដែលព្រះអម្ចាស់មានព្រះទ័យពីការបម្រើរបស់ ប៉ាលី ភី ប្រាត្ត ហើយអ្វីដែលព្រះអម្ចាស់បានសន្យានឹងបងប្រុស ប្រាត្ត ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។ សូមអះអាងនឹងពួកគេថា ដូចជា ប៉ាលី ភី ប្រាត្ត ពួកគេអាចដឹងថា ព្រះអម្ចាស់សព្វព្រះទ័យជាមួយនឹងពួកគេ នៅពេលពួកគេបន្ដធ្វើតាមទ្រង់ ។
ដើម្បីរៀបចំសិស្សឲ្យសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៦-៩សូមអញ្ជើញសិស្សពីរនាក់ឲ្យគូសរូបនៅលើក្ដារខៀន ។ សូមឲ្យសិស្សម្នាក់គូររូបដើមឈើ ដែលមានផ្លែឈើល្អៗ ហើយដែលបានដុះនៅដីដែលមានជីជាតិល្អនៅជិតនឹងអូរមួយ (សូមមើលខ ៩) ។ សូមឲ្យសិស្សដទៃទៀតគូររូបដើមឈើដែលពុំឲ្យផលផ្លែល្អ ដោយមានពូថៅដាក់នៅនឹងគល់វា ( សូមមើលខ ៧) ។
សូមពន្យល់រូបភាពទាំងពីរ ដើមឈើតំណាងឲ្យសមាជិកនៃសាសនាចក្រ ។ សូមរំឭកសិស្សថា សមាជិកជាច្រើននៅសាលានៃពួកអែលឌើរ មានចិត្តរាបសារ ហើយស្មោះត្រង់ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដទៃទៀតបានក្លាយជាមានភាពឆ្មើងឆ្មៃ និងមិនគោរពប្រតិបត្តិ ។
-
បើសិនជាដើមឈើតំណាងឲ្យសមាជិកនៃសាសនាចក្រ តើអ្នកគិតថាផ្លែរបស់វាតំណាងឲ្យអ្វី ? ( កិច្ចការ ឬសកម្មភាពរបស់សមាជិកនៃសាសនាចក្រ ។ បើសិស្សមានការលំបាកក្នុងការប្រាប់អំពីចម្លើយនេះ អ្នកអាចនឹងចង់អញ្ជើញពួកគេឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧: ៦ ដោយស្ងាត់ស្ងៀម រកមើលចម្លើយនៅទីនោះ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៦-៧ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើលគោលការណ៍ទាំងឡាយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។
-
តើគោលការណ៍មួយចំនួនណាខ្លះ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨-៩ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើលគោលការណ៍ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។
-
តើគោលការណ៍មួយចំនួនណាខ្លះ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
-
តើការពិពណ៌នាអំពីអ្វីដែលបានកើតឡើងចំពោះដើមឈើទាំងឡាយ អាចជម្រុញទឹកចិត្តយើងឲ្យកាន់តែស្មោះត្រង់យ៉ាងដូចម្ដេច ?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន៖ ដើម្បីបានទទួលយកដោយព្រះអម្ចាស់ នោះយើងត្រូវតែ …
សូមអញ្ជើញសិស្សឲ្យរំឭកគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨ហើយប្រាប់អំពីចរិតលក្ខណៈរបស់មនុស្សម្នាក់ដែលត្រូវបានព្រះអម្ចាស់ទទួលយក ។ នៅពេលពួកគេប្រាប់អំពីចរិតលក្ខណៈទាំងនេះ សូមបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀនដូចខាងក្រោម ៖ ដើម្បីត្រូវបានព្រះអម្ចាស់ទទួលយក នោះយើងត្រូវតែមានដួងចិត្តស្មោះត្រង់ និងទន់ទាប ហើយវិញ្ញាណសោកសង្រេង និងមានឆន្ទៈប្រតិបត្តិតាមរាល់សេចក្ដីសញ្ញារបស់យើង ដោយការពលិកម្ម ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីមានចិត្តសង្រេង និង វិញ្ញាណទន់ទាប?
-
តើអ្នកគិតថា វាមានន័យយ៉ាងដូចម្ដេច ដើម្បីប្រតិបត្តិតាមរាល់សេចក្ដីសញ្ញារបស់យើង ដោយការពលិកម្មនោះ ? ( ចម្លើយមួយដែលអាចឆ្លើយគឺ វាមានន័យថា ត្រូវធ្វើនូវអ្វីៗដែលយើងត្រូវធ្វើដើម្បីរក្សាសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើជាមួយនឹងព្រះអម្ចាស់ ) ។
-
តើការពលិកម្មមួយចំនួនដែលអ្នកបានធ្វើ ដើម្បីរក្សាសេចក្ដីសញ្ញាទាំងឡាយរបស់អ្នកមានអ្វីខ្លះ ?
សូមផ្ដល់ពេលឲ្យសិស្សពិចារណាអំពីជំហររបស់ពួកគេនៅចំពោះព្រះអម្ចាស់ ហើយគិតអំពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍ចេញមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:៨នៅក្នុងជីវិតរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១០-២១
ព្រះអម្ចាស់ក៏បានបញ្ជាក់អំពីព្រះទ័យរបស់ទ្រង់ថា ពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី គួរសាងសង់ព្រះវិហារបរិសុទ្ធមួយ
សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១០-១២ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលនូវការពលិកម្មដែលព្រះអម្ចាស់តម្រូវពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។
-
តើពលិកម្មអ្វីខ្លះ ដែលព្រះអម្ចាស់តម្រូវពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ? ( ពួកគេត្រូវសាងសង់ព្រះវិហារបរិសុទ្ធមួយ-ជាដំណាក់មួយថ្វាយព្រះអម្ចាស់ ) ។
សូមរំឭកសិស្សថា ព្រះអម្ចាស់បានកំណត់ទីតាំងសម្រាប់សាងសង់ព្រះវិហារបរិសុទ្ធរយៈពេលពីរឆ្នាំមុន ( សូមមើលគ. និង ស. ៥៧:១-៣) ។ នៅក្នុង ខែ មិថុនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានសរសេរទៅកាន់ពួកអ្នកដឹកនាំសាសនាចក្រនៅក្នុងរដ្ឋ មិសសួរី ហើយបានណែនាំពួកគេឲ្យចាប់ផ្ដើមការសាងសង់ព្រះវិហារបរិសុទ្ធជាបន្ទាន់ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ត្រូវបានផ្ដល់ឲ្យនៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ នោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ពុំទាន់បានចាប់ផ្ដើមការសាងសង់នៅឡើយទេ ។ បន្ថែមពីលើនោះ ពួកមនុស្សអាក្រក់ដំបូងគេបានទាស់នឹងពួកបរិសុទ្ធនៅឃុំចាកសុន ដែលបានកើតឡើងពីមុនលិខិតនៃវិវរណៈនេះបានផ្ញើទៅដល់ ដែលធ្វើឲ្យមានការពិបាកកាន់តែខ្លាំងក្នុងការគោរពបទបញ្ញត្តិនេះ ។
សូមឲ្យសិស្សស្រាវជ្រាវគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១២-១៤ដោយស្ងាត់ស្ងៀម ប្រាប់អំពីមូលហេតុនានាដែលព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី សាងសង់ព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ អំពីការស្វែងរករបស់ពួកគេ ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើព្រះវិហារបរិសុទ្ធជា « កន្លែងនៃសេចក្ដីអំណរគុណ » សម្រាប់អ្នកយ៉ាងដូចម្តេច ? តើវាជា « កន្លែងនៃការបង្គាប់ » យ៉ាងដូចម្ដេច ?
សូមចាត់ឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យពួកគេសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥-២០ជាមួយនឹងដៃគូរបស់ពួកគេ រកមើលនូវការសន្យាទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ បើពួកគេនឹងស្ថាបនាព្រះវិហារបរិសុទ្ធមួយឡើង ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ អំពីការស្វែងរករបស់ពួកគេ ។
ដើម្បីជួយសិស្សយល់ថា ការសន្យាអំពីការមើលឃើញព្រះនៅក្នុងព្រះវិហារបរិសុទ្ធ អាចមានច្រើនជាងការគ្រាន់តែឃើញទ្រង់ដោយភ្នែកខាងសាច់ឈាមរបស់យើង សូមអាននូវសេចក្ដីថ្លែងដូចខាងក្រោម ដោយអែលឌើរ ដាវីឌ ប៊ី ហេត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ជាការពិតថា មានមនុស្សមួយចំនួនពិតជាបានឃើញព្រះអង្គសង្គ្រោះ ប៉ុន្តែនៅពេលមានការពិគ្រោះនៅក្នុងវចនានុក្រម គាត់បានដឹងថាមានអត្ថន័យច្រើនផ្សេងទៀតចំពោះពាក្យមើលឃើញនេះ ដូចជាការមកស្គាល់ទ្រង់ ការញែកដឹងពីទ្រង់ ការទទួលស្គាល់ទ្រង់ និងកិច្ចការរបស់ទ្រង់ ការយល់ដឹងអំពីសារៈសំខាន់របស់ទ្រង់ ឬការបានយល់ដឹងអំពីទ្រង់ » (Temples and Work Therein,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩០, ទំព័រ ៦១) ។
-
ស្របតាមខ ១៥-១៧តើយើងសក្ដិសមដើម្បីទទួលបទពិសោធន៍នៃសិរីល្អ និងវត្តមានរបស់ព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធបានយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះនឹងបើកសម្ដែងព្រះអង្គទ្រង់ដល់អ្នកទាំងឡាយដែលមានដួងចិត្តបរិសុទ្ធ ។
-
តើអ្នកគិតថា ដួងចិត្តបរិសុទ្ធមានន័យយ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យដួងចិត្តរបស់យើងបានបរិសុទ្ធ ដូច្នេះយើងអាចទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ?
-
តើអ្នកមានអារម្មណ៍ថាត្រូវបានប្រទានពរដោយរបៀបណា នៅពេលអ្នកបានចូលរួមក្នុងព្រះវិហារបរិសុទ្ធដោយសក្ដិសម ? ( បើអ្នកមានសិស្សនៅក្នុងថ្នាក់រៀនរបស់អ្នក ដែលពុំទាន់មានឱកាសចូលរួមក្នុងព្រះវិហារបរិសុទ្ធ នោះអ្នកអាចនឹងចង់សួរសំណួរដូចខាងក្រោមជំនួសវិញ ៖ តើអ្នកមានអារម្មណ៍ថាមានពរជ័យយ៉ាងណា នៅពេលអ្នកព្យាយាមដើម្បីធ្វើឲ្យដួងចិត្តរបស់អ្នកបានបរិសុទ្ធ ? )
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១,ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីរបៀបដែលព្រះអម្ចាស់ បានកំណត់ន័យនៃពាក្យស៊ីយ៉ូន ។ សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ស៊ីយ៉ូនគឺជាភាពបរិសុទ្ធនៅក្នុងចិត្ត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៨
ព្រះអម្ចាស់ពន្យល់អំពីអ្វីដែលយើងត្រូវតែធ្វើដើម្បីចៀសផុតពីការពិរោធរបស់ទ្រង់ ហើយទទួលបានពរជ័យរបស់ទ្រង់
ដើម្បីរៀបចំសិស្សឲ្យយល់អំពីសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៤សូមបង្ហាញ ឬគូររូបភាពនៃខ្យល់គួច។ សូមពន្យល់ថា ខ្យល់គួច កើតមាននៅទូទាំងពិភពលោក ។ ខ្យល់គួចខ្លាំង អាចបង្វែរទៅជាខ្យល់ព្យុះដ៏សាហាវ ដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ សូមសួរសិស្ស បើពួកគេធ្លាប់បានឃើញខ្យល់គួច ឬខ្យល់ព្យុះដ៏ធំដោយផ្ទាល់ ឬមើលឃើញនៅក្នុងវីដេអូមួយ ។ សូមឲ្យសិស្សពិពណ៌នាអំពីបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ ប្រាប់ពីអ្វីដែលព្រះអម្ចាស់ បានប្រៀបធៀបទៅនឹងខ្យល់កួច។ សូមប្រាប់ឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមព្យល់ថា នៅក្នុងខ ២២ពាក្យសេចក្ដីសងសឹកសំដៅទៅលើផលវិបាកនៃការមិនគោរពដល់ព្រះអម្ចាស់ ។
-
តើសេចក្ដីសងសឹករបស់ព្រះអម្ចាស់ដូចជាខ្យល់គួចយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សស្រាវជ្រាវនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២៥-២៨ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីគេចចេញពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយទទួលបានពរជ័យរបស់ទ្រង់វិញ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំពាក្យបើសិនត្រង់កន្លែងណាដែលឃើញមានពាក្យនោះនៅក្នុងខគម្ពីរទាំងនេះ ។
-
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីគេចចេញពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយទទួលបានពរជ័យទាំងឡាយរបស់ទ្រង់វិញ ?
-
តើសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះទាក់ទងនឹងរូបភាពនៃដើមឈើពីរដើមដែលយើងបានពិភាក្សាកាលពីមុនយ៉ាងដូចម្ដេចដែរ ? តើខ ២៧-២៨បង្រៀនអំពីការប្រែចិត្ត និងការអភ័យទោសអ្វីខ្លះ ?
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ដូចខាងក្រោម ៖បើយើងគោរពប្រតិបត្តិ នោះយើងនឹងគេចចេញពីសេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយទទួលបានពរជ័យរបស់ទ្រង់យ៉ាងច្រើនអនេក ។
អ្នកអាចនឹងចង់ពន្យល់ថា ស្របតាម ប៉ាលី ភី ប្រាត្ត វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧ « ពុំមែនគ្រប់ថ្នាក់ដឹកនាំ និងសមាជិកទូទៅទាំងអស់នៃសាសនាចក្រនៅក្នុងរដ្ឋ មិសសួរី គោរពតាមនោះទេ ទោះជាអ្នកដឹកនាំ និងសមាជិកភាគច្រើនមានភាពរាបសារ និងស្មោះត្រង់ក្ដី ។ ហេតុដូច្នោះហើយ ការជំនុំជំរះដោយគំរាមគំហែង ត្រូវបានចាក់ស្រោចមកលើពួកគេ ដែលនឹងបង្ហាញក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់នោះ » (Autobiography of Parley P. Pratt,បានបោះពុម្ពដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ឆ្នាំ ១៩៣៨] ទំព័រ ៩៦ ) ។ ត្រឹមខែវិច្ឆិកា ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពី ឃុំ ចាកសុន រដ្ឋ មិសសួរី ហើយពួកគេបានបន្ដប្រឈមមុខនឹងការបៀតបៀននៅក្នុងរដ្ឋ មីសសួរី រហូតដល់ពួកគេត្រូវបានបណ្ដេញចេញពីរដ្ឋ នៅឆ្នាំ ១៨៣៨ និង ឆ្នាំ ១៨៣៩ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេមានអារម្មណ៍បំផុសគំនិតដើម្បីធ្វើ នៅពេលពួកគេបានសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសគំនិតទាំងនោះ ដើម្បីពួកគេអាចទទួលបានពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ ។