មេរៀនទី ៤៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០
បុព្វកថា
នៅក្នុង ខែ មករា ឆ្នាំ ១៨៣១ អ្នកបង្រៀនសាសនាប្រូតេស្ដង់ ឈ្មោះ យ៉េមស៍ ខូវិល បានជួបនឹង យ៉ូសែប ស៊្មីធ នៅភូមិ ហ្វាយ៉ែត នូវយ៉ោក ហើយ « បានចុះសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ថា គាត់នឹងគោរពតាមបទបញ្ញតិ្តទាំងឡាយ ដែលព្រះអម្ចាស់នឹងប្រទានឲ្យតាមរយៈអ្នកបម្រើរបស់ទ្រង់ យ៉ូសែប » ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ ២៣៣–៣៤ ) ។ ចម្លើយរបស់ព្រះអម្ចាស់ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩ ។ នៅវិវរណៈ ព្រះអម្ចាស់បានហៅ យ៉េមស៍ ខូវិល ឲ្យទទួលបុណ្យជ្រមុជទឹក ហើយឲ្យផ្សាយភាពពេញលេញនៃដំណឹងល្អនៅក្នុងរដ្ឋ អូហៃអូ ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃបន្ទាប់ពីវិវរណៈត្រូវបានសរសេរទុកថា យ៉េមស៍ ខូវិល បានចាកចេញពីភូមិហ្វាយ៉ែត ហើយ « ត្រឡប់ទៅកាន់គោលការណ៍ចាស់ និងមិត្តចាស់របស់គាត់ » (History of the Church ១:១៤៥ ) ។ រួចហើយព្រះអម្ចាស់បានប្រទានវិវរណៈមួយដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពន្យល់ពីមូលហេតុដែល ខូវែល ពុំបានគោរពតាមបទបញ្ញត្តិដែលបានប្រទានឲ្យគាត់ ។ វិវរណៈនោះ គឺត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤០ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១-១២
ព្រះយេស៊ូវគ្រីស្ទ អញ្ជើញ យ៉េមស៍ ខូវិល ឲ្យទទួលដំណឹងល្អរបស់ទ្រង់ ហើយទទួលបុណ្យជ្រមុជទឹក
សូមឲ្យសិស្សនឹកគិតថា ពួកគេទើបត្រូវបានប្រទានអំណោយមួយ មកពីឪពុកម្ដាយ ឬមនុស្សជាទីស្រឡាញ់ផ្សេងទៀត ។ នៅពេលពួកគេបើកអំណោយ នោះពួកគេឃើញថា ជាអ្វីមួយដែលពួកគេពិតជាចង់បាន ។
-
តើអ្នកនឹងទទួលអំណោយនោះឬទេ ? តើមានមូលហេតុអ្វីផ្សេង ថាហេតុអ្វីអ្នកនឹងជ្រើសរើសមិនទទួលអំណោយនោះឬដែរទេ ?
-
តើអ្នកអាចគិតអំពីអំណោយ ឬការផ្ដល់ឲ្យណាផ្សេងទៀត មកពីព្រះវរបិតាសួគ៌ ដែលកូនចៅរបស់ទ្រង់បានជ្រើសរើសមិនព្រមទទួលយកដែរឬទេ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលមនុស្សមួយចំនួនបានជ្រើសរើសធ្វើពុំព្រមទទួល ។
-
តើមនុស្សទាំងនេះជ្រើសរើសមិនទទួលយកអ្វីខ្លះ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីទទួលព្រះយេស៊ូគ្រីស្ទ ?
-
មកពីអ្វីដែលអ្នកដឹងអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី តើមូលហេតុមួយចំនួនដែលរាស្ត្រទ្រង់ពុំទទួលយកទ្រង់មានអ្វីខ្លះ ?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោម នៅលើក្ដារខៀន ៖ បើយើងទទួលយកព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹង …
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:៤ ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម រកមើលថាតើសេចក្ដីថ្លែងការនៅលើក្ដារខៀន អាចត្រូវបានបំពេញមកពីគោលការណ៍មួយដោយរបៀបណា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
សូមចង្អុលបង្ហាញថា ទោះជាខគម្ពីរ និយាយថា « បុត្រា » ក្ដី ក៏ព្រះអម្ចាស់បានបង្រៀនថា ស្ត្រីអាចក្លាយជាបុត្រីនៃព្រះយេស៊ូវគ្រីស្ទផងដែរ ( សូមមើល គ. និង ស. ២៥:១ ) ។ បន្ទាប់មក បញ្ចប់សេចក្ដីថ្លែងការនៅលើក្ដារខៀន ដូចខាងក្រោម ៖ បើយើងទទួលព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងប្រទានអំណាចដល់យើងដើម្បីក្លាយជាកូនចៅរបស់ទ្រង់ ។
ដើម្បីជួយសិស្សយល់នូវអត្ថន័យដើម្បីក្លាយជាកូនចៅនៃព្រះគ្រីស្ទ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងដូចខាងក្រោមដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ។ ( អ្នកអាចសរសេរសេចក្ដីថ្លែងនេះនៅលើក្ដារខៀន ពីមុនចាប់ផ្ដើមថ្នាក់រៀន ឬផ្ដល់ជាក្រដាសចែកឲ្យសិស្ស ) ។
« ព្រះអង្គសង្គ្រោះ ក្លាយជាព្រះបិតារបស់យើង ក្នុងន័យដែលឃ្លានេះ ត្រូវបានប្រើនៅក្នុងបទគម្ពីរ គឺដោយសារទ្រង់បានប្រទានជីវិតដល់យើង ជីវិតដ៏អស់កល្បជានិច្ច តាមរយៈដង្វាយធួន ដែលទ្រង់បានធ្វើសម្រាប់យើង » ( Doctrines of Salvation,comp. Bruce R. McConkie, 3vols. [ឆ្នាំ ១៩៥៤–៥៦], ១:២៩) ។
សូមពន្យល់ថា នៅក្នុងព្រះគម្ពីរមរមន យើងបានរៀនថា អ្នកទាំងឡាយណាដែលបានផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេតាមរយៈសេចក្ដីជំនឿទៅលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាបុត្រសំណប់ខាងវិញ្ញាណរបស់ទ្រង់ ។ ពួកគេក្លាយជាបុត្រា និងបុត្រីរបស់ទ្រង់ ( សូមមើល ម៉ូសាយ ៥:៧) ។ សូមថ្លែងដោយសាមញ្ញថា បុត្រា និងបុត្រីរបស់ព្រះគ្រីស្ទ គឺជា « អ្នកទាំងឡាយណាដែលបានទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរ « កូនចៅនៃព្រះគ្រីស្ទ » scriptures.lds.org ) ។
-
យោងតាមសេចក្ដីថ្លែងការរបស់ប្រធាន ស៊្មីធ ហេតុអ្វីក៏យើងអាចក្លាយជាកូនចៅរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:៥-៦ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលយើងអាចទទួលព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកប្រយោជន៍ពីអ្វីដែលទ្រង់បានប្រទានដល់យើង ដើម្បីយើងអាចក្លាយជាកូនចៅរបស់ទ្រង់ ។
-
ផ្អែកទៅលើអ្វីដែលអ្នកបានរៀនមកពីខគម្ពីរទាំងនេះ តើអ្នកនឹងពន្យល់នូវអ្វីដែលយើងត្រូវធ្វើដើម្បីក្លាយជាកូនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ត្រូវបានដឹកនាំទៅ យ៉េមស៍ ខូវិល ដែលជាអ្នកគង្វាលពួក មេតូឌីស ដែលមានការគោរពម្នាក់ អស់រយៈពេលប្រហែលជា ៤០ ឆ្នាំ ។ មុនពេល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ យ៉េមស៍ ខូវិល បានរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ទោះជាគាត់ពុំមែនជាសមាជិកនៃសាសនាចក្រក្ដី ក៏គាត់បានចុះសេចក្ដីសញ្ញាថាគោរពតាមរាល់បទបញ្ញត្តិដែលគាត់បានទទួលតាមរយៈយ៉ូសែប ស្ម៊ីធដែរ ។ ( កំណត់ចំណាំថា តាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញពីពន្លឺទៅលើការស្គាល់បុរសដែលបានទទួលវិវរណៈនេះ ។ បើសិស្សពុំមានកំណែថ្មីនៃព្រះគម្ពីរចុងក្រោយបំផុតទេ នោះសេចក្ដីណែនាំកណ្ឌនឹងពុំឆ្លុះបញ្ចាំងពីព័ត៌មានថ្មីៗបំផុតនោះទេ ) ។
-
ការដឹងថា យ៉េមស៍ ខូវិល ពុំមែនជាសមាជិកនៃសាសនាចក្រ ពេលវិវរណៈនេះត្រូវបានទទួល តើការបង្រៀននៅក្នុង ខ ៥-៦ អាចអនុវត្តចំពោះគាត់យ៉ាងដូចម្ដេច ?
-
ហេតុអ្វីវាតម្រូវឲ្យមានសេចក្ដីជំនឿដ៏ខ្លាំងចំពោះ យ៉េមស៍ ខូវិល ដើម្បីទទួលយកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ហើយទទួលបុណ្យជ្រមុជទឹកដូច្នេះ ? ( ក្នុងនាមជាគ្រូគង្វាលម្នាក់ បើ យ៉េមស៍ ខូវិល បានទទួលបុណ្យជ្រមុជទឹក នោះគាត់នឹងលះបង់តំណែង អ្នករាប់អាន និងប្រាក់ចំណូលរបស់គាត់ ដែលគាត់បានស្ថាបនាឡើងជាង ៤០ ឆ្នាំមកហើយនោះជាពុំខាន ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:៧-៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលភស្ដុតាងដែលថាព្រះអម្ចាស់បានស្គាល់ យ៉េមស៍ ខូវិល ។ បន្ទាប់ពីសិស្សរៀបរាប់នូវអ្វីដែលពួកគេបានរៀនរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
បើអ្នកស្ថិតនៅក្នុងតំណែងរបស់ យ៉េមស៍ ខូវិល តើអ្នកអាចមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានស្ដាប់ឮពាក្យទាំងនេះ ? ហេតុអ្វី ?
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះ អំពីស្ថានភាពនៃដួងចិត្តរបស់ យ៉េមស៍ ខូវិលនៅក្នុងគ្រានេះ ? តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលដួងចិត្តរបស់គាត់ « ត្រឹមត្រូវនៅចំពោះ » ព្រះអម្ចាស់ នៅពេលវេលានេះ ? ( អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំពាក្យ ពេលវេលានេះ នៅក្នុង ខ ៨ ) ។
-
យោងតាម ខ ៩ ហេតុអ្វីក៏ យ៉េមស៍ ខូវិល បានបដិសេធព្រះអម្ចាស់ជាច្រើនលើកច្រើនគ្រាដូច្នេះ ?
សូមចម្លង តារាងខាងក្រោម ដាក់លើក្ដារខៀន ។
បើអ្នកនឹង… |
នោះ … |
---|---|
សូមអញ្ជើញសិស្សបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១០-១២ ។ ពីមុនពួកគេចាប់ផ្តើមអាន សូមឲ្យសិស្សពាក់កណ្តាលថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បង្គាប់ យ៉េម្ស ខូវិល ឲ្យធ្វើ ។ សូមឲ្យសិស្សពាក់កណ្តាលថ្នាក់ទៀតស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាជាមួយ យ៉េម្ស ខូវិល ថាគាត់នឹងទទួលបាន បើគាត់គោរពប្រតិបត្តិតាមព្រះអម្ចាស់ ។
នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន សូមសរសេរចម្លើយរបស់ពួកគេនៅក្រោមក្បាលរឿងត្រឹមត្រូវនៅក្នុងតារាង ។ ដើម្បីជួយសិស្សឲ្យវិភាគខគម្ពីរទាំងនេះ សូមសួរសំណួរដូចតទៅនេះ ៖
-
តើតាមរបៀបណា ដែលយ៉េមស៍ ខូវិល ទទួលបានពរជ័យកាន់តែមហិមា ហើយធ្វើកិច្ចការកាន់តែអស្ចារ្យមួយ បើគាត់បានទទួលការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យជ្រមុជទឹកនោះ ? ( សូមជួយសិស្សឲ្យមើលឃើញថា ព្រះអម្ចាស់ បានផ្ដល់ដល់ យ៉េមស៍ នូវភាពពេញលេញនៃដំណឹងល្អ ដែលរួមមានទាំងទំនួលខុសត្រូវ និងពរជ័យទាំងឡាយ ដែលគាត់ពុំមានពីមុនមក ដូចជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការតែងតាំងបព្វជិតភាព ) ។
សូមចង្អុលបង្ហាញនូវពាក្យ បើសិន នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១០ និង ១១ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំពាក្យនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើពាក្យ បើសិនជា នៅក្នុងខគម្ពីរទាំងនេះ សំខាន់អ្វីខ្លះ ? ( ពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ចំពោះ យ៉េមស៍ ខូវិល គឺស្ថិតលើ យ៉េមស៍ បានស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់ ) ។
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីការប្រើពាក្យ បើសិនជា របស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ? ( ទោះបីជាសិស្សអាចប្រើពាក្យផ្សេងគ្នាក្ដី ក៏ពួកគេគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ពរជ័យដែលបានសន្យារបស់ព្រះអម្ចាស់ គឺស្ថិតនៅលើការស្ដាប់តាមរបស់យើងចំពោះសំឡេងរបស់ទ្រង់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមឲ្យសិស្សពិចារណាដោយស្ងាត់ស្ងៀម អំពីពរជ័យទាំងឡាយ ដែលព្រះអម្ចាស់បានសន្យានឹងពួកគេ ។ បន្ទាប់មក សូមសុំឲ្យពួកគេសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើមានលក្ខណខណ្ឌអ្វីខ្លះ ដែលព្រះអម្ចាស់បានដាក់មកលើអ្នក ពីមុនអ្នកអាចទទួលបានពរជ័យទាំងនោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣-២៤
ជេម ខូវែល ត្រូវបានហៅឲ្យផ្សាយភាពពេញលេញនៃដំណឹងល្អនៅរដ្ឋ អូហៃអូ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣-២៤ ដោយការប្រាប់ដល់សិស្សថា ព្រះអម្ចាស់ បានហៅយ៉េមស៍ ខូវិល ឲ្យផ្សាយដំណឹងល្អនៅរដ្ឋ អូហៃអូ ។ ព្រះអម្ចាស់ បានប្រទានការណែនាំដល់គាត់អំពីអ្វីដែលត្រូវបង្រៀន និងរបៀបដើម្បីបង្រៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលខគម្ពីរនេះ ទាក់ទងទៅនឹងគោលការណ៍ទាំងឡាយ ដែលអ្នកបានពិភាក្សារួចហើយនៅក្នុងមេរៀននេះ ។
-
តើអ្នកគិតថា អ្នកអាចឆ្លើយតបយ៉ាងដូចម្ដេច បើអ្នកពុំមែនជាសមាជិកនៃសាសនាចក្រ ហើយមានការណែនាំនៅក្នុងវិវរណៈនេះ ត្រូវបានប្រទានឲ្យដល់អ្នកនោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០
ព្រះអម្ចាស់ បើកសម្ដែងពីមូលហេតុដែល យ៉េមស៍ ខូវិល បានបដិសេធព្រះបន្ទូលរបស់ទ្រង់
សូមប្រាប់សិ្សថា នៅថ្ងៃបន្ទាប់ពីវិវរណៈដែលបានស្គាល់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩ ត្រូវបានសរសេរទុក នោះយ៉េមស៍ ខូវិល បានចាកចេញពីភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ហើយ « បានត្រឡប់ទៅគោលការណ៍ចាស់ និងមិត្តរបស់គាត់History of the Church ១:១៤៥ ) ។ ព្រះអម្ចាស់ បានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ថាហេតុអ្វីបានជា យ៉េមស៍ ខូវិល ពុំគោរពតាមការណែនាំរបស់ព្រះអម្ចាស់ ហើយពុំទទួលពរជ័យដែលមានចែងនៅក្នុង កណ្ឌទី ៣៩ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យឆ្លាស់វេនគ្នាអានឮៗមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:១-៣ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែល យ៉េមស៍ ខូវិល ពុំស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់ ។
-
សូមប្រៀបធៀប គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:១ ជាមួយនឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:៨ ។ តើដួងចិត្តរបស់ យ៉េមស៍ ខូវិល បានផ្លាស់ប្ដូរយ៉ាងដូចម្ដេច ?
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:២តើនៅទីបំផុត មានអ្វីដែលនាំឲ្យ យ៉េមស៍ខូវិល បដិសេធព្រះបន្ទូលរបស់ព្រះអម្ចាស់ ?
-
តើគោលការណ៍អ្វីខ្លះ ដែលអ្នកប្រាប់នៅក្នុង ខ ២? ( សិស្សអាចនឹងប្រាប់ អំពីគោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេស្គាល់ថា ភាពភ័យខ្លាច និងភាពខ្វល់ខ្វាយនៃលោកិយ អាចបណ្ដាលឲ្យយើងបដិសេធព្រះបន្ទូលរបស់ព្រះ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរតែកត់ត្រាវានៅក្នុងព្រះគម្ពីររបស់ពួកគេ) ។
-
តើភាពខ្វល់ខ្វាយនៃលោកិយអ្វីខ្លះ ដែលអាចរារាំងមនុស្សមិនឲ្យធ្វើតាមព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរមួយភាពភ័យខ្លាច ឬភាពខ្វល់ខ្វាយនៃលោកិយ ដែលអាចរារាំងពួកគេមិនឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងរស់នៅតាមដំណឹងល្អទ្រង់ ។ បន្ទាប់មកសូមឲ្យពួកគេសរសេរនូវអ្វីដែលពួកគេអាចធ្វើ ដើម្បីមានសេចក្ដីជំនឿដើម្បីយកឈ្នះលើភាពភ័យខ្លាច និងភាពខ្វល់ខ្វាយទាំងឡាយរបស់ពួកគេ ។ សូមលើកទឹកចិត្តដល់ពួកគេឲ្យធ្វើតាមអ្វីដែលពួកគេបានសរសេរ ។
ដើម្បីជួយសិស្សសង្ខេបនូវអ្វីដែលពួកគេបានរៀន សូមសរសេរពាក្យ បើសិនជា នៅលើក្ដារខៀន ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើពាក្យនេះ ទាក់ទងនឹង យ៉េមស៍ ខូវិល យ៉ាងដូចម្ដេច ?
-
តើវាទាក់ទងនឹងយើងយ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់មេរៀន សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីគ្រាដែលពួកគេបានទទួលពរជ័យមួយ មកពីព្រះអម្ចាស់ ដោយសារពួកគេបានគោរពតាមលក្ខខណ្ឌ ដែលមានភ្ជាប់នឹងពរជ័យនោះ ។ អ្នកក៏អាចនឹងចង់ចែកចាយនូវទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយ ដែលយើងទទួល នៅពេលយើងរក្សាបទបញ្ញត្តិទាំងឡាយផងដែរ ។