ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១-៤០


មេរៀន​ទី ៩១

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-៤០

បុព្វកថា

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ថ្លែង​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨គឺជា « វិវរណៈ​ដ៏​មហិមា​បំផុត​មួយ​ដែលបាន​ប្រទាន​ដល់មនុស្ស » (Doctrines of Salvationcomp. Bruce R. McConkie, វ៉ុលទី ៣ [ឆ្នាំ ១៩៥៤–៥៦] ៣:១៨១ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ​នេះអស់​រយៈពេលជាងបីថ្ងៃ--ថ្ងៃទី ២៧-២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ និង ថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៨៣៣ -- បន្ទាប់ពី​ពួកសង្ឃជាន់ខ្ពស់​នៅ​ក្នុង​សន្និសីទ​មួយ បានអធិស្ឋាន​ដើម្បី​ដឹង​ពីព្រះទ័យ​របស់ព្រះអម្ចាស់ ស្ដីអំពី​ការ​ស្ថាបនា​នៃ​ស៊ីយ៉ូន ។ នេះ​គឺ​ជាមេរៀនទីមួយ​នៃ​មេរៀនទាំងបួន​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨។ ផ្នែក​នៃ​វិវរណៈ​ដែលបានពិភាក្សា​នៅក្នុងមេរៀន​នេះ រួមមាន (១) ការប្រកាស​របស់ព្រះអម្ចាស់​ថា ទ្រង់គឺជា​ពន្លឺ ដែល​គ្រប់គ្រង និង​នៅក្នុងគ្រប់អ្វីៗទាំងអស់ ហើយ (២) ការពន្យល់​របស់ទ្រង់​អំពី​ក្រឹត្យវិន័យ​ដែល​គ្រប់គ្រង​នគរ និង​រាស្ត្ររបស់ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១-១៣

ព្រះអម្ចាស់​ប្រកាស​ថា ទ្រង់គឺជា​ពន្លឺ​នៅក្នុង​គ្រប់អ្វីទាំងអស់

សូមសួរដល់សិស្សបើសិនជាពួកគេធ្លាប់​ស្ថិតនៅក្នុង​ស្ថានភាព​ងងឹតសូន្យសឹងឬទេ ។ សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។ សូម​ដាក់តាំង​ពិល ឬ​ទៀន ឬ​គូរូប​នៅលើ​ក្ដារខៀន ។

  • តើ​ការ​ស្ថិតនៅក្នុងស្ថានភាពងងឹតសូន្យសឹងនឹង​ជួយអ្នក​ថ្លែង​អំណរ​គុណ​ចំពោះ​ពរជ័យ​នៃការមាន​ពន្លឺ​យ៉ាង​ដូចម្ដេច ?

  • តើ​ពន្លឺ​តំណាង​ឲ្យអ្វីនៅក្នុង​ដំណឹងល្អ​នៃព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨រួមមាន​ទាំង​ការ​បង្រៀន​របស់​ព្រះអម្ចាស់​អំពី​សារៈសំខាន់នៃពន្លឺ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ​នេះអស់​រយៈពេលជាងបីថ្ងៃ បន្ទាប់ពី​ពួកសង្សជាន់ខ្ពស់​នៅ​ក្នុង​សន្និសីទ​មួយ បានអធិស្ឋាន​ដើម្បី​ដឹង​ពីព្រះទ័យ​របស់ព្រះអម្ចាស់ ស្ដីអំពី​ការ​ស្ថាបនា​នៃ​ស៊ីយ៉ូន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១-២ដោយ​ស្ងាត់ស្ងៀម ហើយរកមើល​នូវអ្វី​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​អំពី​របៀប​ដែល​ទ្រង់ និង​ពួកទេវតា មាន​អារម្មណ៍​ថា​យ៉ាងណា នៅពេល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​អធិស្ឋាន​សុំ​ដឹង​ពី​ព្រះទ័យ​របស់ទ្រង់​នោះ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា ព្រះអម្ចាស់សព្វព្រះទ័យ ហើយពួកទេវតាអរសប្បាយ នៅពេល​យើងអធិស្ឋាន​ទូលសុំចង់ដឹង​នូវព្រះទ័យ​របស់ព្រះអម្ចាស់​ ?

  • តើ​ការ​ដឹង​នូវ​ព្រះទ័យ​របស់ព្រះប្រៀប​ដូចជា​ពន្លឺ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​កំពុង​ស្វែងរក​វា​យ៉ា​ងដូចម្ដេច ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៣-៥ដោយពន្យល់​ថា ព្រះអម្ចាស់​បានបង្រៀន​ដល់បងប្អូនប្រុស​ទាំងនេះ​ថា ពួកគេ​អាច​ទទួល​ការ​អះអាង​នូវជីវិត​ដ៏អស់​កល្បជានិច្ច តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបាន​ហៅថា ជា​អង្គលួងលោមចិត្ត និងព្រះវិញ្ញាណបរិសុទ្ធ​នៃ​ការ​សន្យា​ផងដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១-១៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​អ្វី​ដែលព្រះអម្ចាស់​បាន​បង្រៀន​អំពី​ប្រភព​នៃ​ពន្លឺទាំងអស់ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • នៅក្នុងខ ៧តើពាក្យអ្វី ដែលត្រូវបាន​ប្រើ​សំដៅ​ទៅលើ​ពន្លឺ​នៃ​សេចក្ដីពិត​ ?

  • ស្របតាមខ ១២-១៣តើ​ពន្លឺទាំងអស់​កើតចេញមកពីកន្លែងណា ?

  • តើ​ការ​បង្ក​បង្កើត​របស់ទ្រង់ តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច? ( សូមជួយសិស្ស​ប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះប្រទានពន្លឺ និងជីវិត​ដល់​គ្រប់ការ​បង្កបង្កើត​របស់ទ្រង់ទាំងអស់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ។ សិស្ស​ក៏​អាច​ប្រាប់​ផងដែរ​ថា ពន្លឺ​នៃព្រះគ្រីស្ទ គឺជា​ក្រឹត្យវិន័យ ដែល​គ្រប់គ្រង​សាកលលោក និង​ប្រជារាស្រ្ត ហើយ​វា « ប្រោស » ការ​យល់ដឹង​របស់​យើង ។ ប្រោសមាន​ន័យ​ថា ធ្វើ​ឲ្យ​រស់​រវើក ។ ដោយសារ​ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ក្រោយទៀត​នៅក្នុង​វិវរណៈ សូម​ពិចារណា​ធ្វើការ​អញ្ជើញ​ដល់សិស្ស​ឲ្យសរសេរ​និយមន័យ​នេះ នៅក្នុង​រឹម​ទំព័រ​គម្ពីរ​របស់ពួកគេ​ជិត​នឹង​ខ ១១) ។

បើ​ចាំបាច់ សូម​បន្ថែម​ការ​ពន្យល់​របស់​សិស្ស​អំពី​ពន្លឺ​នៃព្រះគ្រីស្ទ ដោយ​ការ​ពន្យល់​ថា វា​គឺជា « ថាមពល​ទេវភាព ព្រះចេស្ដា ឬ​ឥទ្ធិពល​ដែល​ចេញមកពីព្រះ តាមរយៈព្រះគ្រីស្ទ ហើយ​ផ្ដល់ជីវិត និង​ពន្លឺ​ចំពោះ​គ្រប់​របស់​ទាំងអស់ » ( Guide to the Scriptures, «Light of Christ,»scriptures.lds.org ) ។

ដើម្បីជួយសិស្ស​ពិចារណា​អំពី​របៀប​ដែល​ពួកគេត្រូវ​បាន​ប្រទានពរ តាមរយៈពន្លឺ​នៃព្រះគ្រីស្ទ សូមសរសេរផ្នែក​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ៖

ពន្លឺ​ខាង​រូបកាយ ការយល់ដឹង ជីវិត ក្រឹត្យវិន័យ

សូមអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឧទាហរណ៍​នៅលើ​ក្ដារខៀន​អំពី​របៀប​ដែល​ការ​បើក​សម្ដែង​អំពីពន្លឺ​នៃ​ព្រះគ្រីស្ទ​ទាំងនេះ មានឥទ្ធិពល​លើ​ពួកគេ​ប្រចាំ​ថ្ងៃ ។ ( ឧទាហរណ៍​មួយចំនួន អាច​រួមមាន លទ្ធភាព​ដើម្បីមើលឃើញ លទ្ធភាព​ដើម្បី​រៀន និង​ស្គាល់​សេចក្ដីពិត ការ​ដុះលូតលាស់​នៃ​ដើមរុក្ខជាតិ និងសត្វ ដែល​ផ្ដល់​ជា​អាហារ និង​សំលៀក​បំពាក់ដល់​យើង និងលទ្ធភាព​ដើម្បីស្គាល់​ភាព​ខុសគ្នា​រវាង​ល្អ និងអាក្រក់ ) ។

  • តើ​សេចក្ដីពិត​ដែលយើងបានពិភាក្សា​អំពីពន្លឺ នៃព្រះគ្រីស្ទ អាច​ជួយយើង​ថ្លែង​អំណរគុណ​ចំពោះ​ឥទ្ធិពល​របស់ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៤-៤០

ព្រះអម្ចាស់ពន្យល់​ថា មានក្រឹត្យវិន័យជាច្រើន​ទាក់ទង​នឹង​នគរ​នៃ​សិរីល្អ

សូមបង្ហាញ​ស្រោមដៃ ហើយពន្យល់​ថា វា​តំណាង​ឲ្យ​រូបកាយ​សាច់ឈាម ។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យពាក់​ស្រោមដៃ ហើយ​កម្រើក​ម្រាម​ដៃ​របស់គេ ។ សូម​ចង្អុល​បង្ហាញ​ថា ដៃកម្រើក ឬ​ផ្ដល់ភាព​រស់រវើក​ដល់​ស្រោមដៃ ។

  • បើ​ស្រោមដៃ​តំណាង​ឲ្យ​រូបកាយ​សាច់ឈាម តើដៃ​អាច​តំណាង​ឲ្យអ្វី ? ( រូបកាយ​ខាង​វិញ្ញាណមួយ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​នូវអ្វី​ដែលព្រះអម្ចាស់ បានហៅ ចំពោះការ​ផ្គុំ​គ្នា​នៃ​វិញ្ញាណ និង​រូបកាយ។

  • តើ​ព្រះអម្ចាស់​ហៅ​ការ​ផ្គុំគ្នា​នៃវិញ្ញាណ និង​រូបកាយ​ថា​ជា​អ្វី ? (វិញ្ញាណ និង​រូបកាយ គឺជា​ព្រលឹង​មនុស្ស។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​គោលលទ្ធិ​នេះ ) ។

  • តើ​រឿង​ទាំងឡាយដែលជះឥទ្ធិពល​ដល់រូបកាយរបស់យើង អាច​ជះឥទ្ធិពល​ដល់​វិញ្ញាណ​របស់​យើង​យ៉ា​ងដូចម្ដេច ? ( នៅពេលសិស្ស​ឆ្លើយតប សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្ដល់​ឧទាហរណ៍​មួយចំនួន ) ។

ដើម្បីជួយសិស្ស​យល់បន្ថែមទៀត​អំពីទំនាក់ទំនង​រវាង​រូបកាយ និងវិញ្ញាណរបស់យើង សូមអញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ ប្រធាន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ស្ដាប់​អំពីរបៀប​ដែល​វិញ្ញាណ និងរូបកាយ​អាច​ជះឥទ្ធិពល​ដល់គ្នាទៅវិញទៅមក ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពុំ​ត្រូវ​ចោទ​សួរ​ថា​តើ​សុខភាព​រូបកាយ ប៉ះពាល់​ដល់​វិញ្ញាណ​ដែរ​ឬ​ទេ​នោះ​ឡើយ បើ​ពុំ​សោត​ទេ​នោះ ព្រះអម្ចាស់​នឹង​មិន​ចាំបាច់​បើក​សម្ដែង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នោះ​ទេ ។ ព្រះ​ពុំ​ប្រទាន​បទបញ្ញត្តិ​ខាង​សាច់ឈាមណា​មួយទេ--ដែល​ជះឥទ្ធិពល​ដល់​រូបកាយ​របស់​យើង និង [វិញ្ញាណ] របស់​យើងផង ។…

« … អំពើបាប​ធ្វើ​ឲ្យ​បាត់​បង់​ភាព​រឹងមាំ ។ វា​ជះឥទ្ធិពល មិនគ្រាន់តែ​ដល់ [វិញ្ញាណ​] ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​រូបកាយ​ផងដែរ ។ បទគម្ពីរ​មាន​ពេញទៅដោយ​ឧទាហរណ៍​អំពី​អំណាច​ខាង​រូបកាយ ដែលអាច​រួម​គ្នា​នឹង​សេចក្ដីសុចរិត ។ ផ្ទុយទៅវិញ អំពើបាប​ដែល​ពុំ​ប្រែចិត្ត អាចធ្វើ​ឲ្យ​ថាមពល​សាយភាយ ហើយ​នាំ​ឲ្យ​កើតមាន​ជំងឺ​ទាំង​ខាង​សតិអារម្មណ៍ និង​ខាង​រូបកាយ » (In His Steps »Ensignខែ កញ្ញា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

  • តើ​ការ​យល់ដឹង​អំពី​ទំនាក់ទំនង​រវាង​រូបកាយ​អ្នក និងវិញ្ញាណ​របស់អ្នក អាច​ជួយអ្នក​ធ្វើ​ការ​សម្រេច​ចិត្តសុចរិតយ៉ាង​ដូចម្ដេច ?

ដើម្បី​រៀបចំ​សិស្ស​ធ្វើការ​ពិភាក្សា​អំពី​សេចក្ដីពិត អំពី​ការ​រស់ឡើងវិញ សូមអញ្ជើញ​សិស្ស​ឲ្យឡើងមកក្តាខៀន ហើយ​ដក​ស្រោមដៃ​ចេញពី​ដៃគាត់ ហើយដាក់​ស្រោមដៃ​នោះនៅលើ​តុ ឬ​កៅអី ។

  • តើ​សកម្មភាព​នេះ អាច​តំណាង​ឲ្យ​អ្វី ? ( សេចក្ដីស្លាប់​ខាង​រូបកាយ ) ។

  • តើមាន​អ្វីកើត​ឡើង​ចំពោះព្រលឹង​នៅ​ពេល​ស្លាប់ ? ( វិញ្ញាណ និង​រូបកាយ ត្រូវ​បាន​បំបែកចេញពីគ្នា ) ។

សូមអញ្ជើញសិស្ស​ឲ្យយក​ស្រោមដៃមក ហើយ​ពាក់​វា​ម្ដង​ទៀត ។

  • តើ​សកម្មភាព​នេះ អាច​តំណាង​ឲ្យ​អ្វី ? ( ការ​រស់ឡើងវិញ ) ។

  • តើ​មានអ្វីកើត​ឡើង​ចំពោះព្រលឹង​នៅ​ពេលការ​រស់ឡើងវិញ ? ( វិញ្ញាណ និង​រូបកាយ ត្រូវ​បានផ្គុំគ្នាវិញ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៤, ១៦-១៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលរបៀប​ដែល​ព្រះអម្ចាស់​ពិពណ៌​នា​អំពីការរស់ឡើងវិញ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ​នរណា​ដែល​បាន​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​ត្រូវ​បាន​ប្រោសលោះ ? ( នៅពេល​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​ត្រូវ​បាន​ប្រោសលោះ​ឡើងវិញ )

  • បន្ទាប់ពី​ព្រលឹង​របស់​យើង​ត្រូវ​បាន​ប្រោសលោះ តើ​ព្រលឹង​នៃ « ជន​ក្រីក្រ និង រាបសារ » នឹង​ទទួល​គ្រង​អ្វីខ្លះ ? ( ផែនដី ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៨-២០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​រកមើល​នូវអ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ផែនដី ពីមុន​ព្រលឹង​ដែលបាន​ប្រោសលោះ​ទាំងឡាយ អាច​គ្រងមរតក។

  • តើ​មានអ្វីខ្លះ​នឹង​កើតឡើង​ចំពោះ​ផែនដី ពីមុន​ព្រលឹង​ប្រោសលោះ​អាចបាន​គ្រង​មរតកនោះ?

  • ស្របតាមស ១៩តើ​នរណា​នឹង​មានវត្តមាន នៅលើ​ផែនដី​ដែលបាន​ញែក​ចេញបរិសុទ្ធ ?​

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖« តើនរណា​នឹង​សក្ដិសម​ដើម្បីរស់នៅ​ក្នុង​នគរ​សេឡេស្ទាល ហើយ​រីករាយជាមួយ​វត្តមាន​របស់ព្រះវរបិតាសួគ៌ ? សូម​អញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ ។

សូម​ពន្យល់​ថា ក៏ដូច​ជា​ផែនដី​ដែលនឹង​ទទួល​សិរីល្អ បន្ទាប់ពី​វា​ត្រូវ​បាន​ញែក​ចេញជា​បរិសុទ្ធ នោះ​រូបកាយ​របស់​យើង​ក៏នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយបាន​ទទួល​សិរីល្អ​នៅក្នុង​ការ​រស់ឡើងវិញ​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពុំ​មែន​មនុស្ស​ទាំងអស់នឹង​ទទួលបាន​កម្រិត​នៃ​សិរីល្អ​ដូចគ្នាទាំងអស់​នោះទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:២១-២៤ដោយ​ស្ងាត់ស្ងៀម ហើយប្រាប់​នូវអ្វី​ដែល​កំណត់​កម្រិត​នៃ​សិរីល្អ ដែល​មនុស្ស​ម្នាក់​ទទួល​បាន​នៅក្នុង​ការ​រស់ឡើងវិញ ។

  • តើ​អ្វីខ្លះ​ដែលកំណត់​អំពី​កម្រិត​នៃ​សិរីល្អ​របស់​មនុស្ស​ម្នាក់ ដែលនឹង​ទទួល​នៅក្នុង​ការ​រស់ឡើងវិញ ? ( សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ អ្នកក៏​អាចឲ្យ​យោបល់​ដល់សិស្សឲ្យ​សរសេរ​វា​នៅ​រឹមនៃ​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។ នៅក្នុង​ការ​រស់ឡើងវិញ យើងនឹង​ទទួល​បាន​សិរីល្អ​ស្របតាម​ក្រឹត្យវិន័យ​ដែល​យើង​គោរព​តាម ) ។

ដើម្បីជួយសិស្ស​យល់​បន្ថែម​អំពី​សេចក្ដីពិត​នេះសូមអញ្ជើញ​ពួកគេ​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:២៥-៣៣ជាមួយដៃគូ ។ សូម​ឲ្យពួកគេ​រកមើល​របៀប​ដែល​ការ​គោរពប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​របស់ព្រះគ្រីស្ទ​នឹង​ជះឥទ្ធិ​ពល​លើផែនដី និង​យើង​ម្នាក់ៗ​យ៉ាង​ដូចម្ដេច​ខ្លះ ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្សថា ពួកគេ​គួរ​តែគូសចំណាំចំពោះ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​រកឃើញអ្វីខ្លះ ដែល​គាំទ្រ​សេចក្ដីពិត​ថា នៅក្នុងការ​រស់ឡើងវិញ យើង​នឹង​ទទួលបាន​សិរីល្អ ស្របតាម​ក្រឹត្យវិន័យ​ដែល​យើង​គោរពតាម ?

  • សូម​កត់សម្គាល់នៅក្នុងខ ២៨តើព្រះអម្ចាស់​សំដៅ​ទៅលើ​នរណាដែល « ជា​វិញ្ញាណនៃ​សេឡេស្ទាល » ? តើ​អ្នក​គិត​ថា « ជា​វិញ្ញាណនៃ​សេឡេស្ទាល » មាន​ន័យ​យ៉ាង​ណា ?

សូមជួយសិស្ស​ឲ្យ​យល់​ថា អ្នកទាំងឡាយ​ណា​ដែល​ជា​វិញ្ញាណនៃ​សេឡេស្ទាល គឺ​ជា​បុគ្គល​ទាំងឡាយណា​ដែល​រស់នៅ​ស្របតាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ។ សូម​រំឭក​សិស្ស​ក្នុង​ថ្នាក់​ថា យើង​ដឹង​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ថា ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល រួមមាន​ទាំង​ការ​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ការ​រក្សា​បទបញ្ញត្តិ ការ​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ការ​យកឈ្នះ​ដោយ​សេចក្ដីជំនឿ និង​ការ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​ការ​សន្យា ( សូមមើលគ. និង ស. ៧៦:៥០-៥៣, ៦៩-៧០) ។

  • នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:២៨-២៩តើ​ព្រះអម្ចាស់​ពិពណ៌នា​អំពី​រូបកាយ​ដែលបានរស់ឡើងវិញ​របស់​អ្នកទាំងឡាយ​ដែល​ទទួល​សិរីល្អ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៣០-៣១បើមនុស្ស​ម្នាក់​គោរព​តាម​ក្រឹត្យវិន័យ​ទេរេទ្រាល និង​ទេឡេ​ស្ទាល​តែ​ប៉ុណ្ណោះនៅលើ​ផែនដី តើ​រូបកាយ​ប្រភេទ​ណា ដែល​ពួកគេ​នឹង​ទទួល​បាននៅក្នុង​ការ​រស់ឡើងវិញ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា រូបកាយ​ដែល​រស់ឡើងវិញ​របស់​យើង នឹង​ត្រូវ​គ្នា​នៅក្នុង​សិរីល្អ​ជាមួយ​នឹង​ប្រភេទ​នៃ​វិញ្ញាណ​ដែល​យើង​បាន​ប្រែក្លាយឡើយ ) ។

ដើម្បីជួយសិស្ស​យល់​បន្ថែម​ទៀត​អំពីគោលលទ្ធិ ដែល​យើង​ទទួល​សិរីល្អ ស្របតាម​ក្រឹត្យវិន័យ​ដែល​យើង​គោរពតាម សូមអញ្ជើញ​ពួកគេ​ឲ្យធ្វើការជា​បីក្រុម ឬ​បួននាក់ ដើម្បីបំពេញកិច្ចការ​ចាត់តាំង​ដូចខាង​ក្រោម។ អ្នកអាច​ចែក​ច្បាប់​ចម្លង​នៃសេចក្ដីណែនាំ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។

  1. សូម​ពិភាក្សា​សំណួរ​ដូច​ខាង​ក្រោម​រួមគ្នា ៖ តើអត្ថប្រយោជន៍​មួយចំនួនចំពោះ​ការ​គោរពដល់​ច្បាប់​ចរាចរ មាន​អ្វីខ្លះ ? តើ​លទ្ធផល​មួយចំនួន​ចំពោះ​ការ​មិនគោរព​ច្បាប់​ចរណ៏មានអ្វីខ្លះ ?

  2. សូមអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៣៤-៣៥ហើយ​រកមើល​លទ្ធផល​នៃ​ការ​រស់នៅ និង​ការ​បដិសេធ​ក្នុង​ការ​រស់នៅតាម​ក្រឹត្យវិន័យ​របស់ព្រះ ។ សូម​ពិភាក្សា​អំពីអ្វី​ដែលអ្ន​ក​រកឃើញ ។

  3. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៤០ពិភាក្សា​អំពី​គុណសម្បត្តិ​នៃ​មនុស្ស​ដែល​នឹង​ខិត​ទៅជិត​នគរ​សេឡេស្ទាល ។ សូមសិក្សា​ខនេះ​ជាមួយគ្នា ហើយ​ប្រាប់​អំពី​គុណសម្បត្តិទាំងឡាយ ។ រួច​ពិភាក្សា​នូវអ្វី​ដែល​យើងអាច​ធ្វើ ដើម្បីអភិវឌ្ឍ ឬ​ពង្រឹង​ដល់​គុណសម្បត្តិ​ទាំងនេះ​នៅក្នុងជីវិត​របស់យើង ។

បន្ទាប់ពី​សិស្ស​ពិភាក្សា​អំពី​គុណសម្បត្តិ​ទាំងនេះ​ក្នុងក្រុម​របស់ពួកគេ សូមចែកចាយ​ទីបន្ទាល់របស់អ្នក​អំពីពន្លឺ ដែល​បំពេញ​ក្នុងជីវិត​របស់យើង នៅពេល​យើង​ព្យាយាម​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់ព្រះអម្ចាស់ ។ សូម​អញ្ជើញសិស្ស​ឲ្យចែកចាយ​ពីរបៀប​ដែលពួកគេ​បាន​មើលឃើញ​សេចក្ដីពិត​នេះ បើក​សម្ដែង​នៅក្នុងជីវិត​ផ្ទាល់ខ្លួន​របស់ពួកគេ ។ សូម​ជួយសិស្ស​អនុវត្ត​នូវអ្វី​ដែលពួកគេ​បាន​រៀន ដោយការ​សុំ​ឲ្យពួកគេ​សរសេរ​ពីគោលដៅមួយ ដែលនឹង​ជួយពួកគេ​ឲ្យរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ហើយ​ត្រូវ​បាន​ប្រទានពរ​ដោយ​គុណសម្បត្តិ​ទាំងនេះ ។ សូម​អញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គោលដៅរបស់​ពួកគេ​ជាមួយនឹង​សិស្ស​ក្នុង​ថ្នាក់ ប្រសិនបើ​ពួកគេ​អាច​ធ្វើ​ដូច្នោះបាន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៣-៤។ « ព្រះដ៏ជា​ជំនួយ​មួយទៀត »

« មនុស្សមួយចំនួន​បាន​គិត​ថា ឃ្លា ‹ព្រះដ៏ជា​ជំនួយ​មួយទៀត› នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៣សំដៅទៅលើ​ព្រះដ៏ជា​ជំនួយ​ទីពីរ ឬ​ការ​យាងមកជួប​ដោយ​ផ្ទាល់ មកពីព្រះអង្គសង្គ្រោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុង​ខនេះ ព្រះអម្ចាស់ បានសន្យាថា​អ្នកជំនួយ​នេះនឹង ‹ នៅជាប់​ក្នុង​ដួងចិត្ត​របស់អ្នក › ។… អ្នក​ដ៏ជា​ជំនួយ​ដែលបាន​សន្យានៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨គឺជា ‹ ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសន្យា› (ខ ៣សេចក្ដីសន្យា​ដែល​យើង​បាន​ប្រទាន​ដល់អ្នក អំពីជីវិត​ដ៏​នៅអស់កល្ប › (ខ ៤ បាន​បោះពុម្ពលើក​ទី ២ [Church Educational System manual, ២០០១,ទំព័រ ១៩៨) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសន្យា គឺ​ពុំ​មែនជា​អ្នកដ៏ជាជំនួយ​ទីពីរ​នោះទេ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា គឺ​ជា​ព្រះវិញ្ញាណបរិសុទ្ធ ដែលបាន​អនុញ្ញាតជា​ផ្លូវការ​នៅក្នុង​គ្រប់ពិធីបរិសុទ្ធ​ដែល​ត្រូវបានធ្វើ​ឡើង​នៅក្នុង​សេចក្ដីសុចរិត [គ. និង ស. ១៣២:៧] និង​នៅពេលដែល​សេចក្ដីសញ្ញា​ត្រូវ​បានផ្ដាច់​ការ​ផ្សាភ្ជាប់ » (​Doctrines of Salvationcomp. Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ១:៥៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦-១៣។ ពន្លឺ​នៃ​ព្រះគ្រីស្ទ

« ពន្លឺ​នៃ​ព្រះគ្រីស្ទ ‹ ចេញមកពី​វត្តមាននៃ​ព្រះ ដើម្បី​បំពេញ​ភាព​ល្ហល្ហេវ​នៃ​មេឃ › ។ វាគឺ​ជា « ពន្លឺ​ដែល​នៅក្នុង​គ្រប់​ទាំងអស់ ដែល​ផ្ដល់ជីវិតដល់គ្រប់ទាំងអស់ ដែលជាក្រឹត្យវិន័យ​តាមរយៈ​អ្វី​គ្រប់​ទាំងអស់ត្រូវបានគ្រប់គ្រង › (គ. និង ស. ៨៨:១២-១៣សូមមើល​ផងដែរខ ៦-១១) ។ អំណាច​នេះ គឺ​ជា​ឥទ្ធិពល​សម្រាប់​សេចក្ដីល្អ​នៅក្នុង​ជីវិត​មនុស្ស​គ្រប់រូប (សូមមើលយ៉ូហាន ១:៩,គ. និង ស. ៩៣:២) ។ នៅក្នុង​បទគម្ពីរ ពន្លឺ​នៃ​ព្រះគ្រីស្ទ មានពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា ជា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ឬ​ពន្លឺ​នៃ​ជីវិត ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ មិន​គួរ​យល់​ច្រឡំ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ វា​មិនមែនជាតួអង្គ ដូចជាព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ វា​មាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស ឲ្យ​ស្វែងរក​ដំណឹងល្អ​ដ៏​ពិត ធ្វើ​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។

« សតិសម្បជញ្ញៈ គឺ​ជា​ការបង្ហាញ​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​យើង​ដឹង​ល្អ និង អាក្រក់ ។ ព្យាការី មរមន បាន​បង្រៀន ៖ ‹ ព្រះវិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង ត្រូវ ហេតុដូច្នេះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វី​ៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្ដា និង​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នោះ​ហើយ អ្នករាល់គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​ព្រះ ។… ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ ដែល​អ្នក​រាល់គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺ​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​សូម​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​វិនិច្ឆ័យ​ដោយ​ខុសឆ្គង​ឡើយ ដ្បិត​ដោយ​ការវិនិច្ឆ័យ​ដដែល​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ​វិញ › (មរ៉ូណៃ ៧:១៦, ១៨ ) » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ[ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ដើម្បី​ពិពណ៌នា​អំពីពន្លឺ​នៃ​ព្រះគ្រីស្ទ ខ្ញុំ​នឹង​ប្រៀបធៀប ឬ​ប្រៀប​ប្រដូច​វា​ទៅនឹង​ពន្លឺ​នៃព្រះអាទិត្យ ។ ពន្លឺ​ព្រះអាទិត្យ គឺ​មនុស្ស​គ្រប់រូប​ស្គាល់ វា​មានវត្តមាននៅគ្រប់ទីកន្លែង ហើយ​អាច​មើលឃើញ និង​អាច​ដឹង ។ ជីវិត​អាស្រ័យ​ទៅលើ​ពន្លឺ​ព្រះអាទិត្យ ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​ដូចជា​ពន្លឺ​ព្រះអាទិត្យ ។ ផងដែរ វា​មាន​នៅគ្រប់ទីន្លែង ហើយ​ប្រទាន​ដល់មនុស្ស​គ្រប់រូប​ដូចៗគ្នា ។

« ក៏ដូចជា​សេចក្ដីងងឹត​ត្រូវ​តែ​រលាយបាត់​នៅពេល​ដែលពន្លឺ​នៃ​ព្រះអាទិត្យ​បាន​រះឡើងផងដែរ ដូច្នេះ​សេចក្ដី​អាក្រក់នឹង​វិនាស​បាត់​ដោយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។

« គ្មាន​ភាព​ងងឹត​នៅក្នុងពន្លឺព្រះអាទិត្យឡើយ ។ ភាពងងឹត​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​ពន្លឺ ។ ព្រះអាទិត្យ​អាច​ត្រូវ​បាំង​ដោយពពក ឬ​ដោយ​ដំណើរ​វិល​នៃ​ផែនដី ប៉ុន្តែ​ពពក​នឹង​រសាត់បាត់ ហើយផែនដី​នឹង​បំពេញ​នូវការ​វិល​របស់​វា ។…

« ពន្លឺ​នៃ​ព្រះគ្រីស្ទ មាន​លក្ខណៈ​ទូលំទូលាយ​ដូចជា​ពន្លឺ​ព្រះអាទិត្យ​ដែរ ។ ទីណា​ដែល​មាន​ជីវិត​មនុស្ស​រស់នៅ ទី​នោះ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ។ គ្រប់​ព្រលឹង​នៃ​ភាវរស់ តែង​មាន​វា​ជានិច្ច ។ វា​គឺ​ជា​អ្នក​ធានា​អំពី អ្វី​គ្រប់​យ៉ាង​ដែល​ជា​ការល្អ ។ វា​គឺ​ជា​អ្នក​បំផុស​អំពី​អ្វី​ដែល​នឹង​ប្រទានពរ ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​លោក ។ វា​ចិញ្ចឹមបីបាច់​សេចក្ដីល្អ​ផ្ទាល់ » (The Light of Christ »Ensignខែ មេសា ឆ្នាំ ២០០៥ ទំព័រ ១៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:២១-២៤, ៣៤-៣៥ ។ យើង​អាច​ជ្រើសរើស​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល

អែលឌើរ ដេលប៊ើត អិល ស្ទាព្លី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃលើ​ខ្លួនឯង​អំពី​ការ​គោរពប្រតិបត្តិ​ចំពោះ​ក្រឹត្យវិន័យ​សេឡេស្ទាល ៖

រូបភាព
អែលឌើរ ឌេលប៊ឺត អិល ស្តេបលី

« ប្រហែលជា​វា​នឹង​ល្អ​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ធ្វើការវាយតម្លៃលើខ្លួន​យើង​ឡើង​វិញ​ដើម្បី​កំណត់​ពី​ទីកន្លែង​ដែល​យើង​ឈរ​នៅពេលបច្ចុប្បន្ន​នេះ ទាក់ទង​ទៅនឹង​ក្រឹត្យវិន័យ​គ្រឹះ​នៃ​នគរ​សេឡេស្ទាល-- ក្រឹត្យវិន័យ​នៃ​ការ​គោរពប្រតិបត្តិ ។ លទ្ធផល​គួរ​តែ​បើក​សម្ដែង​ដល់យើង​ថា នគរ​មួយណា​ដែល​យើង​បាន​ជ្រើសរើស​ជា​គោលដៅ​របស់​យើង ។ ជាឧទាហរណ៍ ៖

  1. តើ​ខ្ញុំខិតខំ​សិក្សា និងពិចារណា​បទគម្ពីរ​ដើម្បី​ដឹង​ពី​ឆន្ទៈ​របស់ព្រះ ហើយយល់​បទបញ្ញត្តិ​របស់ទ្រង់ ស្ដីអំពី​កូនចៅរបស់ទ្រង់ដែរឬទេ ?

  2. តើ​ខ្ញុំ​ធ្វើតាម​ការទូន្មាន​របស់​ព្យាការី​នៅរស់​របស់ព្រះ​ដែរឬទេ ឬ​តើ​ខ្ញុំ​គ្រាន់​តែ​ជ្រើសរើស​អ្វីៗ​ទាំងឡាយ​ដែលខ្ញុំ​យល់ស្រប ហើយ​មិន​ខ្វល់អំពី​អ្វីៗផ្សេង​ទៀត​ឬទេ ?

  3. តើខ្ញុំ​ស្វែងរក​ដំបូន្មាន និងការ​ទូន្មាន​ពីប៊ីស្សព​របស់ខ្ញុំ និង​ប្រធាន​ស្ដេក​របស់ខ្ញុំចំពោះបញ្ហា​នានា​ដែលជា​កង្វល់​របស់ខ្ញុំ និង​គ្រួសារ​ខ្ញុំឬទេ ?

  4. តើខ្ញុំ​បានព្យាយាម​លត់ដំ​ខ្លួន​ខ្ញុំ​ដោយ​ក្លៀវក្លា ដោយដាក់​នូវ​ចំណង់​ខាង​រូបកាយ​របស់ខ្ញុំ​ឲ្យ​នៅ​ក្រោមការគ្រប់គ្រង​នៃ​ឆន្ទៈ​របស់​ខ្ញុំ​ឬទេ ?

  5. តើ​ខ្ញុំ​កំពុង​ខិតខំ​អស់ពី​លទ្ធភាព​ដើម្បីប្រែចិត្តពី​កំហុស​កាលពីអតីតកាល ឬបច្ចុប្បន្នកាល ហើយកែ​ប្រែ​វា​ដោយការ​ធ្វើ​ត្រូវ​ដែរឬទេ ?

  6. តើ​ខ្ញុំ​មានអាកប្បកិរិយា​នៃ​សេចក្ដីជំនឿ​ទៅលើ​ព្រះ ទោះជា​ខ្ញុំ​ជួប​នឹង​ការសាកល្បង ភាពមិនអនុគ្រោះ និង​ការ​រងទុក្ខ​ដែរឬទេ ? ហើយ​តើ​ខ្ញុំ​រែក​បន្ទុក​របស់ខ្ញុំ​ដោយ​វិញ្ញាណ​ពុំ​រអ៊ូរទាំ​ឬទេ ?

« ការ​រក្សា​បទបញ្ញត្តិ​នៃ​ព្រះ គឺ​ពុំ​មែនជា​បន្ទុក​ដ៏​លំបាក​មួយនោះទេ នៅពេល​យើង​ធ្វើ​វា​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ ដែល​បានប្រទានពរ​ដល់​យើងប្រកប​ដោយព្រះគុណ​យ៉ាង​ខ្លាំង​នោះ ។ ព្រះអង្គសង្គ្រោះ​បានអង្វរ​ដល់​យើង​ថា ‹ សូម​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នករាល់គ្នា នឹង​បាន​សេចក្តីសម្រាក​ដល់​ព្រលឹង ។

«‹ ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល › ។ (ម៉ាថាយ ១១:២៩-៣០) ។

« ឆន្ទៈ​របស់​យើង​ដើម្បី​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ព្រះ គឺ​ជា​សាក្សី​នៃ​សេចក្ដីជំនឿ​របស់យើង​ទៅលើ​ទ្រង់ និង​ក្ដីស្រឡាញ់​របស់​យើង​ចំពោះទ្រង់ ។ មនុស្ស​ដែល​បះបោរ ពុំអាច​ទទួល​គ្រង​នគរ​សេឡេស្ទាល​បានទេ » («The Blessings of Righteous Obedience»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ២០-២១ ) ។