ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:១-២៩


មេរៀន​ទី ៤៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-២៩

បុព្វកថា

សូម​រំឭក​សិស្ស​ថា នៅខែ​ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​នៅរដ្ឋ នូវ យ៉ោក ឲ្យ​ប្រមូល​គ្នីគ្នា​មក​ឯ​រដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៧) ។ នៅក្នុង​ខែ​មករា ឆ្នាំ ១៨៣១ ទ្រង់​បាន​សន្យា​ថា ពួកគេ​នឹង​ទទួល​បាន​ក្រឹត្យ​វិន័យ​របស់ទ្រង់ ( សូមមើលគ. និង ស. ៣៨:៣២) ។ នៅថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ១៨៣១ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​មកដល់​ទីក្រុង​ខឺតឡង់ នោះ​មាន​អែលឌើរ ១២ នាក់​នៃ​សាសនាចក្រ បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​បាន​អធិស្ឋាន​រួមគ្នា ដូច​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់ពួកគេ ( សូមមើលគ. និង ស. ៤១:២-៣ ) ។ នៅក្នុង​ស្ថានភាព​នេះ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ ដែល​ឥឡូវ​នេះ បានបញ្ចូល​ជា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១-៧៣ ។ លោក​បាន​ទទួល​ការណែនាំ​បន្ថែម​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ( សូមមើលគ. និង ស. ៤២:៧៤-៩៣ ) ។ ដោយប​ញ្ចូល​វិវរណៈទាំងនេះ​រួមគ្នា ត្រូវ​បាន​ស្គាល់​ថា​ជា « ក្រឹត្យវិន័យ​នៃ​សាសនាចក្រ » ( គ. និង ស. ៤២ ក្បាល​កណ្ឌ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ នឹង​ត្រូវ​បាន​បំបែក​ជា​បីមេរៀន ។ មេរៀន​នេះ​គ្រប់ដណ្ដប់​ខ ១-១៩ ដែល​បាន​ផ្ដល់​ការណែនាំ​អំពី​ការ​បង្រៀនដំណឹងល្អ និង​ការ​បង្កើត​ច្បាប់​នៃការ​ប្រព្រឹត្ត​ទូទៅ​សម្រាប់​សមាជិកនៃ​សាសនាចក្រ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-១០

ព្រះអម្ចាស់​បាន​ហៅ​ពួក​អែល​ឌើរ ឲ្យ​បង្រៀន​ដំណឹងល្អ ហើយ​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ឡើង 

នៅ​លើ​ក្ដារខៀន​ផ្នែក​ខាង​លើ សូម​សរសេរថាក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ ។

នៅ​ផ្នែកខាង​ក្រោម សូម​សរសេរ​ពាក្យ​ដូចខាង​ក្រោម ៖

ការ​ដាក់កំហិត ពរជ័យ បន្ទុក ធុញទ្រាន់ អំណោយទាន ព្រំដែន រង្វាន់

សូម​ចាប់​ផ្ដើម​ដោយការ​សុំ​ឲ្យសិស្ស​ពិចារណា​ថា ពាក្យ​ណា​មួយ​នៅលើ​ក្ដារខៀន ដែលពួកគេ​អាច​ជ្រើសរើស​ដើម្បី​យកមក​ពិពណ៌នា​អំពី​ក្រឹត្យវិន័យ និង​បទបញ្ញាត្តិ​ទាំងឡាយ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវ​ពាក្យ និងពាក្យ​ទាំងឡាយ​ដែល​ពួកគេ​ជ្រើសរើស ហើយពន្យល់​ថា​ហេតុអ្វី ។ បន្ទាប់ពីសិស្ស​បាន​ចែកចាយ​គំនិត​របស់ពួកគេ​រួចហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​ក៏ពេល​ខ្លះ​វា​ពិបាក​ដើម្បីរក្សា​បទបញ្ញត្តិ​ទាំងឡាយ ?

  • ហេតុអ្វី ក៏​មនុស្ស​មួយចំនួន​មានអារម្មណ៍​ថា ក្រឹត្យវិន័យ ឬ​បទបញ្ញត្តិ​ទាំងឡាយ គឺ​ជា​អំណោយ ឬ​ពរជ័យ​មួយ​ដូច្នេះ ?

សូម​រំឭក​សិស្ស​ថា បន្ទាប់ពី​ព្រះអម្ចាស់​បាន​បញ្ជា​ពួកបរិសុទ្ធ​នៅក្នុង រដ្ឋ នូវ យ៉ោក ឲ្យ​ទៅ​កាន់​រដ្ឋ អូហៃអូ នោះ​ទ្រង់​បាន​សន្យា​ថា នៅពេល​ពួកគេ​នៅទីនោះ នោះ​ទ្រង់​នឹង​ប្រទាន​ដល់ពួកគេ​នូវ​ក្រឹត្យវិន័យ​របស់ទ្រង់ ( សូម​មើលគ. និង ស. ៣៨:៣២) ។ ពួកបរិសុទ្ធ​នៅរដ្ឋ នូវ យ៉ោក ភាគច្រើន​បាន​គោរព​តាម​បញ្ជា​ឲ្យ​ប្រមូល​គ្នីគ្នា​ទៅ​ឯរដ្ឋ អូហៃអូ ។ បន្ទាប់ពី​ពួកគេ​មួយចំនួន​បាន​ទៅដល់​ទីក្រុង​ខឺតឡង់​ហើយ នោះ​អែលឌើរ ១២ នាក់​បាន​ជួប​ជាមួយ​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បានអធិស្ខាន​ទៅកាន់ព្រះអម្ចាស់ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១-៣ឮៗ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​មូលហេតុ​ថា​ហេតុអ្វី​បានជា​ពួក​អែលឌើរ​បាន​ជួបជុំគ្នា ។

  • ហេតុអ្វី​បានជា​ពួកអែលឌើរ​ជួបជុំគ្នា​នៅពេលនេះ ? ( ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​ជួបជុំ​គ្នា​ដើម្បី​ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤-១០ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ណែនាំ​ឲ្យ​ពួកអែលឌើរ​ចេញ​ទៅ​ពីរៗ​នាក់ ធ្វើជា​អ្នក​ផ្សព្វផ្សាយសាសនា​ដើម្បី​ផ្សាយដំណឹងល្អ ហើយ​ស្ថាបនា​សាសនាចក្រ​នៅ​គ្រប់ភូមិភាគ​ដែលពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ រហូត​ដល់​មនុស្ស​ទាំង​អស់​ត្រូវ​បាន​ហៅ​ឲ្យ​ជួបជុំ​គ្នា​ជា​ក្រុមតែ​មួយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១-១៧

ព្រះអម្ចាស់​បាន​បង្កើត​គោលការណ៍​នៃ​ការ​បង្រៀន​ដំណឹងល្អ

សូម​ឲ្យ​សិស្ស​នឹក​ស្រម៉ៃ​ថា ពួកគេ​កំពុង​អង្គុយ​នៅក្នុង​សាលា​ជំនុំ​រង់ចាំ​ការ​ប្រជុំ​សាក្រាម៉ង់​ចាប់​ផ្ដើម ។ សមាជិក​នៃ​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា បាន​ពន្យាពេល ហើយ​ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ ។ មាន​មនុស្ស​ម្នាក់​មកពី​ក្រុម​ជំនុំ​បាន​ក្រោកឈរ​ឡើង ហើយពន្យល់​ថា គាត់​ចង់​ផ្ដល់ការ​ហៅបម្រើ​មួយចំនួន ហើយ​បង្រៀន​នូវ​គោលលទ្ធិ​ថ្មី​មួយចំនួន ដែល​ត្រូវ​បាន​បើក​សម្ដែង​ដល់គាត់ ។

  • តើ​អ្នក​នឹង​មានប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ស្ថានភាព​នេះ ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១១​ឲ្យ​ឮៗ ហើយ​សួរ​ដល់សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ថា តើនរណា​ដែល​ព្រះអម្ចាស់ បាន​អនុញ្ញាត​ឲ្យ​បង្រៀន និង​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ ។

  • តើ​នរណា​ដែល​ព្រះអម្ចាស់​មានបន្ទូល​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្រៀន និង​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ អ្នក​ទាំងឡាយ​ដែលបង្រៀន និង​ស្ថាបនា​សាសនាចក្រ ត្រូវ​តែ​បាន​ហៅ​ដោយ​ព្រះ និងបាន​តែងតាំង ឬ​ញែកចេញ​ដោយ​ពួក​អ្នកដឹកនាំ​ដែលមានសិទ្ធិអំណាច​នៃ​សាសនាចក្រ ) ។

  • យោងតាមខ ១១ អ្នកទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​ដំណឹងល្អ គឺ​ត្រូវ​ការហៅ​របស់ពួកគេ ត្រូវ​បាន​គេ​ស្គាល់នៅក្នុង​សាសនាចក្រ ។ តើ​សមាជិក​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ដឹង​ថា មនុស្ស​ម្នាក់​បាន​ទទួល​ការ​ហៅ​បម្រើ​នៅក្នុង​វួដ ឬ​ស្ដេក ហើយ​នឹង​បានញែកចេញ ឬ​បានតែងតាំង​ដោយ​ពួកអ្នកដឹកនាំ​សាសនាចក្រ​ដោយ​របៀប​ណា ? ( ឈ្មោះ​របស់អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ​នោះ ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​សមាជិកភាព​នៃ​សាសនាចក្រ​សម្រាប់​ការ​បោះឆ្នោត​គាំទ្រ ។ នេះ​ត្រូវ​បាន​ស្គាល់ថា​ជា គោលការណ៍​នៃ​ការ​យល់ព្រម​ជាទូទៅ ។ សូម​មើលគ. និង ស. ២៦:២ ) ។

  • តើ​ទម្រង់ការ​នៃ​ការ​គាំទ្រ​ដល់ពួកអ្នកដឹកនាំ​សាសនាចក្រ និង​ពួក​គ្រូបង្រៀន អាច​ការពារ​ដល់សាសនាចក្រ និង​សមាជិក​យ៉ាង​ដូចម្ដេច ? ( ការគាំទ្រ​ដល់ពួក​អ្នកដឹកនាំ​សាសនាចក្រ ជួយ​យើង​ដឹង​ថា នរណា​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ និង​បង្រៀន​នៅ​ក្នុង​សាសនាចក្រ ) ។ វា​ក៏អាច​ជួយការ​ពារ​បុគ្គល​ម្នាក់ៗ​ពី​ការ​សន្មត់​ស្មានៗ​ចំពោះ ការ​ទទួលខុសត្រូវ​ទាំងឡាយ ដែល​ពុំ​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ ហើយ​ថា​តើ​មួយ​ណា​ដែល​ពួកគេ​គ្មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​នោះ ) ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១២-១៣ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ទំនួលខុសត្រូវ​ដែល​បាន​ផ្ដល់​ឲ្យ​មនុស្ស ដែលបង្រៀន និង​ដឹកនាំ​នៅក្នុង​សាសនាចក្រ រួមទាំង​ពួកអ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង​ផងដែរ ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ទំនួលខុសត្រូវ ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នកទាំងឡាយ​ដែល​ទ្រង់​ហៅ​ឲ្យ​បង្រៀន ឬ​ដឹកនាំ​នៅក្នុង​សាសនាចក្រ​មាន​អ្វី​ខ្លះ ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​គ្រូបង្រៀន និង​អ្នកដឹកនាំ បង្រៀន​អំពីគោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដូច​មាន​នៅក្នុង​បទគម្ពីរ ?

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរជ័យ​យ៉ាង​ដូចម្ដេច នៅ​ពេល​គ្រូបង្រៀន ឬ​ពួកអ្នកដឹកនាំ​របស់អ្នក បាន​រស់នៅ​តាម​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ដែល​ពួកគេ​បាន​បង្រៀន​នោះ ?

សូម​ឲ្យ​សិស្ស​រំឭក គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៣ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​គួរ​តែ​ដឹកនាំ​យើង នៅពេល​យើង​បង្រៀន​ដំណឹងល្អ​ដល់អ្នក​ដទៃ ។ បន្ទាប់ពី​សិស្ស​រាយការណ៍​នូវអ្វី​ដែលពួក​គេ​រក​ឃើញ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​អ្នក​ទាំងឡាយ ដែល​បង្រៀនដំណឹងល្អ​គួរ​ធ្វើ​ដើម្បី​ទទួលបាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។

  • តើ​យើងអាច​ទទួល​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ដើម្បី​ជួយ​យើង​បង្រៀន​ដល់អ្នកដទៃ​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? (បើ​សិនជា​យើង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ នោះ​យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណ​ជួយ​យើង​បង្រៀន​ដល់អ្នកដទៃ ។ ( អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំពាក្យ​នៅក្នុង​ខទី ១៤ដែល​បង្រៀន​ពី​គោលការណ៍​នេះ។ សូម​ចង្អុល​បង្ហាញ​ថា បន្ថែម​ពីលើ​ការ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ យើង​ចាំបាច់​ត្រូវ​មានភាព​សក្ដិសម​ដើម្បីទទួលព្រះវិញ្ញាណ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« បទគម្ពីរ​បាន​ចែងថា ‹ ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ › (គ. និង ស. ៤២:១៤) ។ ការណ៍​នេះ​បង្រៀន​ថា វាពុំគ្រាន់តែ​ថា អ្នកនឹងមិន​បង្រៀន ឬ​ថា​អ្ន​កពុំ​អាច​បង្រៀន ឬ​ថា​វា​នឹង​ជា​ការ​បង្រៀន​មិន​ល្អ​នោះទេ ទេ វា​ខ្លាំង​ជាង​នោះ​ទៅទៀត ។ វា​គឺ​ជា​ទម្រង់​កិរិយាសព្ទ​បញ្ជា ។ ‹ អ្នករាល់គ្នាមិនត្រូវបង្រៀន​ឡើយ › ។ សូម​ដាក់​ពាក្យអ្នកនៅ​ទីនោះ ជំនួស​ឲ្យអ្នករាល់​គ្នា​មាន​ភាសា​ភ្នំ​ស៊ីណាយ ។ នេះ​គឺ​ជា​បទបញ្ញត្តិ​មួយ » (Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣, ទំព័រ ៤១ ) ។

  • យោងតាម​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៤ និង​សេចក្ដីថ្លែង​ការ​ណ៍​របស់​អែលឌើរ ហូឡិន តើ​នរណា​គឺ​ជា​គ្រូបង្រៀន​ពិត​នៅក្នុង​ថ្នាក់រៀន​របស់សាសនាចក្រ ? ( ព្រះ​វិញ្ញាណ ) ។

  • តើ​វិធី​មួយចំនួនណាខ្លះ ដែល​សិស្ស​អាច​ជួយ​បង្រៀន​ដោយព្រះវិញ្ញាណបរិសុទ្ធ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១៦-១៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលពី​តួនាទី​របស់ព្រះ​វិញ្ញាណបរិសុទ្ធ ។ មុន​ពេល​សិស្ស​អាន វា​នឹង​ជា​ជំនួយ​ដើម្បី​រំឭក​សិស្ស​ថា ពាក្យអង្គ​លួងលោម​ចិត្ត ដែល​បាន​ប្រើ​នៅក្នុង​ខទាំងនេះ គឺ​ជា​ឈ្មោះ​មួយទៀត​សម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ។

  • ស្របតាម​ខ ១៧ តើ​ព្រះវិញ្ញាណបរិសុទ្ធ​នឹងដឹង ហើយ​ធ្វើ​អ្វីខ្លះ ? ( អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្ស​ឲ្យ​គូស​ចំណាំ​គោលលទ្ធិ​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ​ដូច​ខាង​ក្រោម ៖ ព្រះវិញ្ញាណ​បរិសុទ្ធ ដឹង​នូវ​រឿង​គ្រប់យ៉ាង ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ) ។

  • ផ្ដោត​ទៅលើ​គោលលទ្ធិនេះ ហេតុអ្វី​ក៏​វា​សំខាន់​សម្រាប់​យើង​ដើម្បី​មាន​ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅជាមួយ​យើង នៅពេល​យើង​បង្រៀនដំណឹងល្អ ?

  • តើ​ការ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅជាមួយ​អ្នក អាច​ជួយ​ដល់អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​គិត​អំពីសំណួរ​ដូច​ខាង​ក្រោម ( អ្នក​អាច​នឹង​ចង់​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន មុនចាប់​ផ្ដើម​ថ្នាក់រៀន ឬ​រៀបចំ​ដាក់​នៅ​ក្នុង​ក្រដាស​សម្រាប់​ចែកចាយ ) ៖

តើពេលណា​ដែល​អ្នក​មានបទពិសោធន៍​អំពី ព្រះចេស្ដា និង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ពេល​អ្នក​កំពុង​បង្រៀន ( ចែកចាយ, ពន្យល់ ឬ​ថ្លែង​ទីបន្ទាល់​អំពី ) ដំណឹងល្អ ?​

តើ​ពេល​ណា​ខ្លះ ដែល​អ្នក​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​ទីបន្ទាល់​មក​កាន់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ?

បន្ទាប់ពី​ផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ជ្រើសរើស​សំណួរ​មួយ​ក្នុង​សំណួរ​ទាំងឡាយ ហើយ​ចែកចាយ​ពីបទពិសោធន៍​របស់ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​អាច​នឹង​ចង់បន្ថែម​ទីបន្ទាល់​របស់អ្នក​អំពី​តួនាទី​ដ៏សំខាន់ ដែល​ព្រះវិញ្ញាណ​មាន នៅក្នុង​ការ​ប​ង្រៀន និង​ការ​រៀនដំណឹងល្អ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៨-២៩

ព្រះអម្ចាស់​បើក​សម្ដែង​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ( សូម​កុំ​បញ្ចូល​ពាក្យ​នៅក្នុង​វង់ក្រចក ) ៖

គ. និង ស. ៤២:១៨-១៩( ការ​សំលាប់ )គ. និង ស. ៤២:២០( ការលួច )គ. និង ស. ៤២:២១( ការ​កុហក )គ. និង ស. ៤២:២២-២៣( ការលោភ​ចង់​បាន​របស់​អ្នកដទៃ )គ. និង ស. ៤២:២៤-២៦( អំពើ​ផិតក្បត់ )គ. និង ស. ៤២:២៧( ការ​និយាយ​អាក្រក់​ពី​អ្នកដទៃ )

សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បានបើក​សម្ដែង​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​នានា​ដែលទាក់ទង​ទៅនឹង​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ។ សូមបែងចែក​សិស្សជាបី​ក្រុម ឬ​ប្រាំមួយ​ក្រុម ។ សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សេចក្ដីយោង​ព្រះគម្ពីរ​មួយ ឬ​ពីរ ដែល​សរសេរ​នៅលើក្ដារ​ខៀន ហើយ​ពន្យល់​ថា វគ្គ​បទគម្ពីរ​និមួយៗ មាន​នូវការ​ណែនាំ​របស់ព្រះអម្ចាស់ អំពី​បទបញ្ញត្តិ​ជាក់លាក់មួយ ។ សូម​ឲ្យ​សិស្ស​សិក្សា​នូវ​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ រួច​ហើយ​ប្រើ​គម្រោង​ខាង​ក្រោម​ដើម្បីរៀបចំ​បង្រៀន​ដល់​ក្រុម​របស់ពួកគេនូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ ( អ្នក​អាច​បង្ហាញ​គម្រោង​នៅលើក្ដារខៀន ឬ រៀបចំ​ចែក​ជាវា​នៅលើ​ក្រដាស​ដល់​ពួកគេ ។ ) អ្នកអាច​នឹង​ចង់​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ប្រើកូនសៀវភៅដើម្បីកម្លាំង​នៃ​យុវជន ឬ​សេចក្ដីណែនាំ​ទៅ​បទគម្ពីរ​សម្រាប់​ជំនួយ​បន្ថែម ។ បើ​សិស្ស​ក្នុង​ថ្នាក់​របស់អ្នក​មានចំនួន​តិច អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀនដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ជា​ជាង​បង្រៀន​ទៅ​ដល់​ក្រុម​របស់ពួកគេ ) ។

  1. សូម​អញ្ជើញ​សិស្ស​ម្នាក់​ពីក្រុម​របស់អ្នក​ឲ្យ​អាន​នូវ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅឲ្យ​ពួកគេ​ឮៗ ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់សមាជិក​នៃ​ក្រុម​របស់អ្នក ឲ្យ​គូសចំណាំ​បញ្ញត្តិ ឬ​ក្រឹត្យវិន័យ នៅក្នុង​វគ្គបទគម្ពីរ ។

  2. សូម​ប្រាប់អំពីគោលលទ្ធិ ឬ​គោលការណ៍​មួយ ដែល​យើង​អាច​រៀនចេញ​មកពី​ខគម្ពីរ ។

  3. សូម​ពន្យល់​ថា ហេតុអ្វី​ក៏​អ្នក​មាន​អារម្មណ៍​ថា បទបញ្ញត្តិ​នេះ សំខាន់ និង​របៀប​ដែល​ការ​គោរពប្រតិបត្តិ​របស់យើង​ចំពោះ​បទបញ្ញត្តិ អាច​ជះឥទ្ធិពល​ដល់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង ។

  4. សូម​ចែកចាយ​គំនិត​មួយ​អំពី​អ្វី​ដែល​យើង​ទាំងអស់គ្នា​អាច​ធ្វើ​កាន់តែ​ពេញ​លេញ​ក្នុងការ​រក្សា​បទបញ្ញត្តិ​នេះ ( ឬ​ការពារ​កុំ​ឲ្យ​បំបាក់​បទបញ្ញត្តិនេះ ) ។ អ្នកក៏អាច​នឹង​ចង់អញ្ជើញ​សមាជិក​ក្រុម​របស់អ្នក​ឲ្យ​ចែកចាយ​គំនិត​របស់ពួកគេ​ផងដែរ ។

សូម​ប្រាកដ​ថា អ្នកឲ្យ​ពេល​ពួកគេ​គ្រប់គ្រាន់​ដើម្បី​សិស្ស​អាច​ត្រៀមខ្លួន រួច​ហើយ​បង្រៀនដល់ក្រុម​របស់ពួកគេ ។ នៅពេល​សិស្ស​បង្រៀនគ្នា​ទៅវិញទៅមក សូម​ដើរ​មើល​ជុំវិញ ហើយ​ផ្ដល់​ជាជំនួយ និងការ​លើក​ទឹកចិត្ត ពេល​ចាំបាច់ ។

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​ការ​បង្រៀន​ដល់​ក្រុម​របស់ពួកគេ​ហើយ សូម​សរសេរ​នូវ​សេចក្ដីថ្លែង​ការ​ណ៍​ដែលពុំ​ពេញលេញ​ដូចខាង​ក្រោម នៅលើ​ក្ដារខៀន ៖ តាមរយៈ​ការ​បម្រើ​ព្រះ និងការ​រក្សា​បទបញ្ញត្តិរបស់​ទ្រង់ នោះ​យើង​បង្ហាញ…

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២៩ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ ឬ​ឃ្លាទាំងឡាយ​ដែល​បំពេញ​គោលការណ៍​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​បំពេញ​ចន្លោះ​ទំនេរ​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សេចក្ដីថ្លែងការណ៍​មាន​លក្ខណៈ​ស្រដៀង​នឹង​គោលការណ៍​ដូច​ខាង​ក្រោម ៖ តាមរយៈ​ការ​បម្រើ​ព្រះ និងការ​រក្សា​បទបញ្ញត្តិរបស់​ទ្រង់ នោះ​យើង​បង្ហាញសេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ។ ( អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​ការ​រក្សា​ក្រឹត្យវិន័យ និង​បទបញ្ញត្តិរបស់ព្រះ បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​រក្សា​បទបញ្ញត្តិ​បាន​នាំ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិតព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​នឹកគិត​អំពី​អាកប្បកិរិយា​របស់ពួកគេ​ចំពោះ​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យជ្រើសរើស​បទបញ្ញត្តិ​មួយ ដែល​ពួកគេ​នឹង​ព្យាយាម​ដើម្បីរក្សា​ឲ្យ​បាន​កាន់តែ​ពេញលេញ ដែលជា​របៀប​មួយដើម្បី​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ។ សូម​បញ្ចប់​ដោយការ​ចែកចចាយ​អំពី​របៀប​ដែល​ការ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ បាន​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះអម្ចាស់ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៤-៧។ ឱកាស​ផ្សព្វផ្សាយសាសនា​សម្រាប់យុវជន និង​យុវនារី

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​គូសបញ្ជាក់អំពី​បញ្ជា​របស់ព្រះអម្ចាស់​ថា ពួកអែលឌើរ ផ្សាយដំណឹងល្អ ។ ទ្រង់​ក៏បាន​ពន្យល់​អំពី​តួនាទី​របស់ស្រ្តី​នៅក្នុងកិច្ចការ​ផ្សព្វផ្សាយសាសនា​ផងដែរ​ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ដំបូង​ទៅកាន់​យុវជន នៃ​បព្វជិតភាព​អើរ៉ុន និង​យុវជន​ដែល​កំពុង​តែ​ក្លាយជា​អែលឌើរ ៖ ខ្ញុំ​សូម​និយាយ​ឡើងវិញ​នូវ​អ្វី​ដែលពួកគេ​ព្យាការី​បាន​បង្រៀន​មក​ជា​យូរ​ថា-- គ្រប់យុវជន​ដែល​មានសមត្ថភាព សក្ដិសមគ្រប់រូប គួរ​តែ​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាគឺ​ជា​កាតព្វកិច្ច​របស់​បព្វជិតភាព—ជា​កាតព្វកិច្ច​ដែល​ព្រះ​អម្ចាស់​រំពឹងចង់​បាន​ពី​យើង ជា​អ្នក​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវ​អ្វីៗ​ជា​ច្រើន ។ យុវជន​ទាំងឡាយ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​រៀប​ចំខ្លួន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​រក្សា​ខ្លួន​អ្នក​ឲ្យ​ស្អាត​ស្អំ បរិសុទ្ធ និង​មាន​ភាព​សក្ដិសម​ដើម្បី​ធ្វើ​ជា​តំណាង​របស់​ព្រះអម្ចាស់ ។ សូម​រក្សា​សុខភាព និង​កម្លាំង​របស់​អ្នក ។ សូម​សិក្សា​ព្រះគម្ពីរ ។ សូម​ចូល​រួម​ថ្នាក់​សិក្ខា​សាលា ឬ​ថ្នាក់​វិទ្យា​ស្ថាន បើ​មាន ។ សូម​ចេះ​ក្បួនខ្នាត​អ្នកផ្សព្វផ្សាយសាសនា ប្រកាស​ដំណឹងល្អ​របស់យើង ។

« ពាក្យសម្ដី​ទៅ​កាន់​យុវនារី​ទាំងឡាយ ៖ ខណៈដែល​អ្នក​ពុំ​មាន​នូវ​ទំនួល​ខុសត្រូវបព្វជិតភាព ដូចគ្នា​នឹង​យុវជន​ដើម្បី​បម្រើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ក្ដី ក៏​អ្នកអាច​ធ្វើការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​ជា​អ្នកផ្សព្វ​ផ្សាយសាសនា​បានផងដែរ ហើយ​យើង​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​អ្នក » ( As We Meet Together Again »EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥–៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១ ។ « ដែល​បាន​ស្គាល់​ដោយ​សាសនាចក្រ​ថា អ្នក​នោះ​មាន​សិទ្ធិអំណាច »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ពីមូលហេតុ​មួយ​ថា ហេតុអ្វី​បានជា​វាសំខាន់​ដើម្បី​គាំទ្រ​ដល់អ្នកទាំងឡាយ​ដែលបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​តំណែង​ទាំងឡាយ​នៅក្នុង​សាសនាចក្រ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ទម្រង់ការណ៍​ជាទូទៅនេះ កើត​មានឡើង​នៅពេល​ណា​ដែល​ពួក​អ្នក​ដឹកនាំ ឬ​គ្រូ​បង្រៀន ត្រូវ​បាន​ហៅ ឬ​ដោះលែង​ពី​តំណែង ឬ​នៅពេល​ណា​ដែល​មាន​ការរៀបចំ​ឡើង​វិញ​នៅក្នុង​ស្ដេក ឬ​វួដ ឬ​កូរ៉ុម ឬ​នៅក្នុង​អង្គការ​ជំនួយ​ទាំងឡាយ » ( សូមមើលគ. និង ស. ១២៤:១២៣, ១៤៤សូមមើល​ផងដែរគ. និង ស. ២០:៦៥-៦៧,២៦:២ ) ។ វាមាន​លក្ខណៈពិសេស​ចំពោះ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

« យើង​តែងតែ​ដឹង​ថា​នរណា​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ ឬ​បង្រៀន និង​មាន​ឱកាស​ដើម្បី​គាំទ្រ ឬ​ដើម្បី​ជំទាស់ ។ វា​ពុំ​មែន​កើត​ឡើង​ជា​ការ​ប្រឌិត​របស់​មនុស្សទេ ប៉ុន្តែ​វា​ត្រូវ​បាន​បង្ហាញ​ឡើង​នៅក្នុងវិវរណៈ​ទាំងឡាយ … ( [ សូមមើល ]គ. និង ស. ៤២:១១ ) ។ តាម​របៀប​នេះ​ហើយ ដែល​សាសនាចក្រ​ត្រូវ​បាន​ការ​ពារ​ពី​មនុស្ស​ក្លែង​បន្លំ ដែល​នឹង​គ្រប់គ្រង​លើ​កូរ៉ុម​មួយ វួដ​មួយ ស្ដេក​មួយ ឬ​សាសនាចក្រ » ( « The Weak and the Simple of the Church, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៧,ទំព័រ ៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២។ « ត្រូវ​នៅជាប់​នឹង​នាង ហើយ​គ្មាននរណា​ទៀត​ឡើយ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

«‹ អ្នក​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាននរណា​ទៀត​ឡើយ › (គ. និង ស. ៤២:២២ ) ។ តាម​ចំណេះ​ដឹង​របស់ខ្ញុំ មាន​រឿង​តែមួយ​ទៀត​ប៉ុណ្ណោះ​ក្នុង​បទ​គម្ពីរ​ទាំងអស់ ដែល​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្រឡាញ់​ដោយ​អស់​ពី​ដួងចិត្ត​របស់យើង ហើយ​នោះ​គឺ​ជា ព្រះ ។ សូម​គិតមើល​ថា​វាមានន័យ​យ៉ាងណា !

« សេចក្ដីស្រឡាញ់ប្រភេទ​នេះ អាច​ត្រូវ​បាន​បង្ហាញ​ចំពោះ​ភរិយា​របស់អ្នក​តាម​វិធី​ជាច្រើន ។ ដំបូង និង​សំខាន់​បំផុត គ្មានអ្វី​ផ្សេងទៀត ក្រៅពីព្រះ ដែល​មានអាទិភាព​ខ្ពស់​ជាង​ប្រពន្ធ​របស់​អ្នក​ក្នុងជីវិត​អ្នកនោះទេ-- ពុំ​មែនជា​ការងារ ពុំមែនជាការ​ដើរកំសាន្ដ ពុំ​មែនជា​ល្បែងកំសាន្ដឡើយ ។ ភរិយា​របស់អ្នក គឺ​ជា​រតនៈសម្បត្តិ​ដ៏មានតម្លៃ ជាអ្នក​ជំនួយ អស់កល្បជានិច្ច-- ជា​ដៃគូ​របស់អ្នក ។

« តើ​វាមានន័យយ៉ាង​ណា ដែលត្រូវ​ស្រឡាញ់​នរណា​ម្នាក់​ឲ្យ​អស់ពី​ដួងចិត្ត​អ្នក​នោះ ? វាមាន​ន័យ​ថា ស្រឡាញ់​ដោយ​អស់ពី​សតិ​អារម្មណ៍របស់អ្នក ហើយ​អស់ពី​ភក្ដីភាព​របស់អ្នក ។ ប្រាកដ​ណាស់ នៅពេល​អ្នក​ស្រឡាញ់ភរិយា​របស់អ្នក​ដោយអស់​ពី​ចិត្ត​របស់អ្នក អ្នកពុំ​អាច​នឹង​បន្ទាប​បន្ថោក​នាង រិះគន់នាង រក​កំហុសនាង ឬ​រំលោភបំពាន​នាង​ដោយ​ពាក្យ​សម្ដី ឥរិយា ឬ​សកម្មភាព​ក្រញ៉ែក្រញ៉ូវ​មិនមាត់​មិនក​នោះ​ឡើយ ។

« តើ​វាមានន័យ​យ៉ាង​ណា​ដើម្បី ‹ នៅជាប់​នឹង​នាង › ? វា​មានន័យ​ថា ស្ថិត​នៅជិត​នាង មានភក្ដីភាព និង​ស្មោះត្រង់​ចំពោះ​នាង មាន​ទំនាក់ទំនង​នឹង​នាង ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ នាង » ( To the Fathers in Israel, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧, ទំព័រ ៥០ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២-២៤ ។ « ហើយ​អ្នកណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់បាន »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្ហាញ​ដូច​ខាង​ក្រោម​អំពី​សេចក្ដីស្រឡាញ់ និង​ដំរេក​សំរើប ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« តើហេតុអ្វីបានជាតណ្ហា គឺជាអំពើបាប​បណ្តាលឱ្យស្លាប់ ? មែនហើយ បន្ថែម​ពី​លើ​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណទាំងស្រុង ដែល​វាមាន​មក​លើ​ព្រលឹង​របស់យើង នោះ​ខ្ញុំ​គិត​ថា វាគឺជា​អំពើបាប​មួយ ដោយសារ​តែ​វា​បាន​បង្ខូច​ទំនាក់ទំនង​ដ៏​ខ្ពស់បំផុត និង​បរិសុទ្ធ​បំផុត ដែល​ព្រះបាន​ប្រទាន​មក​ឲ្យ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ-- ជាសេចក្ដីស្រឡាញ់ ដែល​បុរស និង​ស្រ្តី​ម្នាក់ មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង​បំណង​ប្រាថ្នា​ដែល​គូស្វាមីភរិយា​នោះ ត្រូវ​បង្កើត​កូនចៅ​ក្នុង​គ្រួសារ​មួយ ដែល​ប្រាថ្នា​ចង់​បានដ៏​នៅអស់កល្បជានិច្ច ។ មនុស្ស​ម្នាក់​បាន​និយាយ​ម្ដង​នោះ​ថា សេចក្ដីស្រឡាញ់ពិត ត្រូវ​តែ​រួម​បញ្ចូល​ទាំង​គំនិត​នៃ​ភាព​អចិន្ត្រៃយ៍ ។ សេចក្ដីស្រឡាញ់ពិត ជា​ការប្រកាន់​ខ្ជាប់ ។ ប៉ុន្តែ​ដំរេក​សំរើប មាន​ការផ្លាស់ប្ដូរ​មួយរំពេច ពេល​វា​បើកទៅ​ទំព័រ​រូប​អាសគ្រាម ឬ​ក្រឡេកមើល​ទៅមនុស្សប្រុស ឬ​ស្រី ដែល​ដើរ​ជិតនោះ ។​ ចំពោះ​សេចក្ដីស្រឡាញ់​ពិត យើង​ពិត​ជា​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​-- ដូចជា​ខ្ញុំ​ស្រឡាញ់​ស៊ីស្ទើរ ហូឡិន យើង​អាច​ស្រែក​ប្រាប់​ពី​លើ​ដំបូល​ផ្ទះបាន ។ ប៉ុន្តែ​ដំរេក​សំរើប ត្រូវ​បាន​ពិពណ៌នា​ថាជា​សេចក្ដី​អាម៉ាស និងលាក់លៀម ហើយ​វា​ស្ទើរ​តែ​ជំរុញឲ្យ​មាន​កា​រ​លាក់​បំពួន​ពី​មនុស្ស​ដទៃ ដែល​ស្ទើរ​តែ​ពុំ​អាច​គ្រប់គ្រង​បាន [ គិត​មមៃ​ដោយសម្ងាត់ ]-- កាន់តែ​យឺត ហើយកាន់តែ​ងងឹត គឺ​កាន់តែ​ល្អ ថែមទៀត​បើ​មាន​ចាក់​សោ​ពីរជាន់​ត្រៀមទុក​ផងនោះ ។ សេចក្ដីស្រឡាញ់​ធ្វើ​ឲ្យយើង​ឈានទៅរក​ព្រះ និង​មនុស្ស​ផ្សេងទៀត​ដោយ​ស្វ័យប្រវិត្ត ។ ផ្ទុយទៅវិញ តណ្ហា​គឺជាអ្វីៗទាំងអស់ក្រៅពី​សេចក្ដី​ស្រឡាញ់ ហើយ​វា​ធ្វើ​ឲ្យ​យើង​បំផ្លាញ​ខ្លួន​ឯង​កាន់​តែ​ឆាប់បំផុត ។ សេចក្ដីស្រឡាញ់ បណ្ដាល​ឲ្យមាន​ការលាតដៃ និង​បើក​ចំហរ​ដួងចិត្ត ឯ​ដំរេក​សំរើប បណ្ដាល​ឲ្យ​មាន​ស្រេក​ឃ្លាន​ចង់​បាន​ដោយ​បើក​ចំហរ​តែប៉ុណ្ណោះ ។

« ទាំង​នេះ​គឺ​ជា​មូលហេតុ​មួយចំនួន​ដែលធ្វើ​ឲ្យ​ពុក​ផុយ​ដល់អត្ថន័យពិត​នៃ​សេចក្ដីស្រឡាញ់--មិន​ថាក្នុង​ការ​ស្រមើរស្រម៉ៃ ឬ​មនុស្ស​ផ្សេងទៀតទេ-- វាគឺជាការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង ។ វា​បំផ្លាញ​នូវ​អ្វី​ដែល​សំខាន់​ជិត​ស្មើ​នឹង​សេចក្តីជំនឿ​របស់​យើង​ទៅ​លើ​ព្រះ -- គឺ​ជា​ទំនុក​ចិត្ត​នៅក្នុង​ខ្លួន​អ្នកទាំងឡាយ​ដែល​យើង​ស្រឡាញ់ ។ វា​ធ្វើ​ឲ្យ​គ្រឹះ​នៃ​ទំនុកចិត្ត ដែល​វាមាន​នៅ​ពេល​បច្ចុប្បន្ន -- ឬ​នៅពេល​អនាគត-- ទន់ខ្សោយ ហើយ​វា​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ស្ថាបនា​ឡើងវិញ​នូវ​ទំនុកចិត្ត​នោះ ដែល​វាបាន​បាត់បង់​ទៅហើយ​នោះ ។ សូម​ច្រាន​គំនិត​នោះ​ចេញ​ឲ្យ​ឆ្ងាយ-- មិនថាជាលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាសមាជិកគ្រួសារ ឬជាសាធារណៈដូចជា មន្ត្រីរជំរើស ពួកអ្នកដឹកនាំអាជីវកម្ម តារា​ភាពយន្ដ ឬកីឡាករល្បី​ក្ដី-- ហើយ​រំពេច​ណា​ដែល​មានការ​ស្ថាបនា​សង្គម​ដែល​មាន​ការ​ទទួលខុសត្រូវ​ប្រកប​ដោយ​សីលធម៌ នោះ​យើង​អាច​ព្យួរ​ផ្លាក​សញ្ញា​មួយ ដែល​និយាយ​ថា ‹ អចលនទ្រព្យ​នេះ គឺ​នៅ​ទំនេរ ›» (« Place No More for the Enemy of My Soul, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៤៤-៤៥ ) ។

សូមមើល​ផងដែរ Mormon Messages វីដេអូ Watch Your Step » (LDS.org) ។