មេរៀនទី ៧៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨
បុព្វកថា
នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានជួបនឹងក្រុមនៃពួកអែលឌើរនៅភូមិ ហៃរាំ រដ្ឋ អូហៃអូ សម្រាប់សន្និសីទពិសេសមួយ ។ ពួកគាត់បានពិភាក្សាអំពីការបោះពុម្ពព្រះគម្ពីរនៃបទបញ្ញត្តិ ជាការប្រមូលផ្ដុំនៃវិវរណៈដែលព្យាការីបានទទួល ។ ពួកអែលឌើរបួននាក់នៅក្នុងសន្និសីទនោះ បានសុំឲ្យ យ៉ូសែប ស៊្មីធ ទូលសួរដល់ព្រះអម្ចាស់អំពីព្រះទ័យរបស់ទ្រង់ចំពោះពួកគេ ។ ជាការឆ្លើយតបចំពោះសំណើរនេះ ព្យាការីបានទទួលវិវរណៈមួយដែលឥឡូវនេះត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨ ។ វិវរណៈរួមមាននូវការប្រឹក្សាទៅដល់អ្នកទាំងឡាយដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ ការណែនាំទាំងឡាយអំពីការហៅរបស់ប៊ីស្សព និងបញ្ញត្តិមួយថា ឪពុកម្ដាយបង្រៀនកូនចៅអំពីគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១-១២
ព្រះអង្គសង្គ្រោះប្រឹក្សាដល់អ្នកទាំងឡាយដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អ
បើអ្នក ឬនរណាម្នាក់នៅជិតអ្នកបានបម្រើបេសកកម្មសម្រាប់សាសនាចក្រ សូមចាប់ផ្ដើមថ្នាក់ដោយការចែកចាយអំពីអារម្មណ៍មួយចំនួន ដែលមនុស្សនោះទទួលបទពិសោធន៍ នៅពេលពួកគេត្រៀមខ្លួនដើម្បីចាកចេញពីផ្ទះ ហើយធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើការបារម្ភ ឬកង្វល់អ្វីខ្លះ អាចកើតមានចំពោះមនុស្សដែលហៀបនឹងបម្រើបេសកកម្មពេញម៉ោង ?
-
តើមូលហេតុមួយចំនួនអ្វីខ្លះដែលមនុស្ស ពេលខ្លះមានអារម្មណ៍ភិតភ័យចំពោះការចែកចាយដំណឹងល្អជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិរបស់ពួកគេ ?
សូមពន្យល់ថា នៅក្នុងសន្និសីទមួយដែលបានធ្វើឡើងអំឡុងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៨៣១ មានពួកអែលឌើរបួននាក់ ដែលនឹងបម្រើជាអ្នកផ្សព្វផ្សាយសាសនា បានទៅជួបនឹង យ៉ូសែប ស៊្មីធ ហើយបានសុំដើម្បីដឹងពីព្រះទ័យរបស់ព្រះអម្ចាស់អំពីពួកគេ ។ នៅក្នុងការឆ្លើយតប ព្រះអម្ចាស់បានបើកសម្ដែងគំរូមួយនៃការផ្សាយដំណឹងល្អ ។ សូមអញ្ជើញសិស្សប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗដែលដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១-៥ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលធាតុទាំងឡាយនៃគំរូនោះ ។ មុនពេលពួកគេអាន សូមចង្អុលបង្ហាញថា ខ ២និង៣មាននូវពាក្យជាគំរូ ។ គំរូមួយគឺជាលំនាំ ឬម៉ូត ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីរបៀបដែលយើងគួរតែផ្សាយដំណឹងល្អ ?
-
នៅក្នុងខ ៣-៥តើព្រះអម្ចាស់បានប្រទានដល់ពួកអ្នកបម្រើទ្រង់នូវការសន្យាអ្វីខ្លះ ?
-
តើពាក្យបំផុសគំនិតរបស់ពួកអ្នកផ្សព្វផ្សាយសាសនានឹងចំពោះអ្នកទាំងឡាយដែលទទួលពួកគេមានអ្វីខ្លះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ នៅពេលអ្នកបម្រើរបស់ព្រះអម្ចាស់បានមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ នោះពាក្យសម្ដីរបស់ពួកគេនឹងដឹកនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើយើងអាចធ្វើខ្លះដើម្បីអញ្ជើញឲ្យមានឥទ្ធិពលមកពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងចែកចាយដំណឹងល្អ ?
សូមពន្យល់ថា ខណៈដែលអ្នកទាំងឡាយដែលត្រូវបានតែងតាំងដើម្បីផ្សាយដំណឹងល្អ អាចជួយមនុស្សទទួលបានទីបន្ទាល់មួយអំពីសេចក្ដីពិត នោះមានតែប្រធានសាសនាចក្រម្នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិទទួល និងប្រកាសពីព្រះទ័យនៃព្រះអម្ចាស់សម្រាប់សាសនាចក្រទាំងមូលបាន ។ នៅក្រោមការដឹកនាំរបស់លោក សមាជិកនៃគណៈប្រធានទីមួយដទៃទៀត និងសមាជិកនៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏មានសិទ្ធិអំណាចដើម្បីប្រកាសពីព្រះទ័យរបស់ព្រះចំពោះយើងផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការលើកទឹកចិត្តបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ ។
-
តើអ្នកមើលឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុងខគម្ពីរនេះ ដែលអាចនាំមកនូវការលួងលោមចិត្តដល់អ្នកផ្សព្វផ្សាយសាសនាម្នាក់ ?
-
ហេតុអ្វីក៏វាសំខាន់សម្រាប់អ្នក ដើម្បីដឹងថា ព្រះអម្ចាស់គង់នៅជិតនឹងអ្នកបម្រើស្មោះត្រង់របស់ទ្រង់ ?
សូមចង្អុលបង្ហាញថា ខ ៦ចែងអំពីទំនួលខុសត្រូវនៃពួកអ្នកបម្រើរបស់ព្រះអម្ចាស់ជាចម្បងថា ៖ ត្រូវថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់នៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ បន្ទាប់មក សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៧-១២ដោយការពន្យល់ថា ព្រះអម្ចាស់ហៅពួកអែលឌើរស្មោះត្រង់នៃសាសនាចក្រឲ្យផ្សាយដំណឹងល្អ និងជ្រមុជទឹកដល់អ្នកទាំងឡាយដែលជឿ ។
សូមពិចារណាធ្វើការចែកចាយបទពិសោធន៍មួយ ដែលអ្នកត្រូវបានដឹកនាំដោយព្រះវិញ្ញាណដើម្បីដឹងអំពីរបៀបចែកចាយដំណឹងល្អជាមួយនរណាម្នាក់។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៣-២៤
ព្រះអម្ចាស់បើកសម្ដែងថា គណៈប្រធានទីមួយ គឺត្រូវមើលខុសត្រូវលើការហៅពួកប៊ីស្សព
សូមឲ្យសិស្សគិតស្រម៉ៃថា មានមិត្តម្នាក់ដែលជឿសាសនាផ្សេង បានសួរថា « តើគេជ្រើសរើសប៊ីស្សពរបស់អ្នកយ៉ាងដូចម្ដេច ?»
-
តើអ្នកនឹងតបដោយរបៀបណា ?
សូមពន្យល់ថា អែតវឹត ប៉ាទ្រិច គឺជាប៊ីស្សពដំបូងគេ ដែលបានហៅនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ( នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៨៣១ សូមមើលគ. និង ស. ៤១:៩) ។ ពីមុន យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨ ( នៅក្នុងខែវិច្ឆិកា ឆ្នាំ ១៨៣១ ) ប៊ីស្សព ប៉ាទ្រិច គឺជាប៊ីស្សពតែម្នាក់គត់នៅក្នុងសាសនាចក្រ ។ ប៊ីស្សពផ្សេងទៀតត្រូវបានហៅមិនយូរប៉ុន្មានបន្ទាប់ពី ព្យាការី បានទទួលវិវរណៈនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៤-១៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលត្រូវជ្រើសរើសប៊ីស្សព ។
កំណត់ចំណាំ ៖ខ ១៥-២០មាននូវការណែនាំអំពីពូជពង្សនៃលោកអើរ៉ុនពិត ដែលអាចនឹងត្រូវបានហៅជាប៊ីស្សព ជាអធិបតី ។ ឃ្លា « ពូជពង្សនៃលោកអើរ៉ុនពិត » សំដៅទៅលើកូនចៅរបស់បងប្រុសរបស់ ម៉ូសេ ឈ្មោះ អើរ៉ុន នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ពូជពង្សដូច្នេះ នឹងមានសិទ្ធិនៅក្នុងតំណែងនៃប៊ីស្សពជាអធិបតី បើគាត់ត្រូវបានហៅ និងបានអនុមតិដោយ គណៈប្រធានទីមួយ ។ ខ ១៦-២០ទាក់ទងតែប៊ីស្សពជាអធិបតីប៉ុណ្ណោះ ពុំមែនជាប៊ីស្សពក្នុងវួដនោះទេ ( សូមមើល យ៉ូសែប ហ្វីលឌិង ស៊្មីធគោលលទ្ធិនៃសេចក្ដីសង្គ្រោះចងក្រងដោយ ប្រ៊ូស អរ ម៉ាក់ខនគី វ៉ុល ៣ [ ឆ្នាំ ១៩៥៤-៥៦ ], ៣:៩២–៩៣ ) ។ នៅក្នុងអក្សរសាស្ត្រសាសនាចក្រជំនាន់មុន ជាញឹកញាប់សំដៅទៅលើប៊ីស្សព ប៉ាទ្រិច ថាជាប៊ីស្សពជាអធិបតី ។ ទំនួលខុសត្រូវរបស់ប៊ីស្សពជាអធិបតី បានបង្កើតឡើង ហើយជាច្រើនឆ្នាំក្រោយមកបានផ្លាស់ប្ដូរ ។ នៅក្រោមការដឹកនាំរបស់ប្រធាន ព្រិកហាំ យ៉ង់ នោះទំនួលខុសត្រូវទាំងឡាយរបស់ប៊ីស្សពជាអធិបតី ត្រូវបានបញ្ជាក់កាន់តែពេញលេញ នៅឆ្នាំ ១៨៤៧ នៅ វិនទើរ ខ្វរទើរ្ស ជាមួយនឹងប៊ីស្សព នូវែល ឃេ វីតនី ដែលបានទទួលការហៅនោះ ។
អ្នកអាចនឹងចង់ពន្យល់ថា នៅក្នុងសាសនាចក្រជំនាន់មុន សមាជិកនៃគណៈប្រធានទីមួយ បានតែងតាំង និងញែកចេញជាប៊ីស្សពទាំងអស់ ។ នៅក្នុងសាសនាចក្រសព្វថ្ងៃ ការណ៍នេះនៅតែពិតចំពោះគណៈប៊ីស្សពជាអធិបតី ។ ទោះជាយ៉ាងណាក៏ដោយ ការហៅ ការតែងតាំង និងការញែកចេញនៃពួកប៊ីស្សព គឺត្រូវបានដឹកនាំដោយប្រធានស្ដេក នៅក្រោមការដឹកនាំរបស់ គណៈប្រធានទីមួយ ។ ប្រធានស្ដេកម្នាក់ ដោយមានការគាំទ្រមកពីទីប្រឹក្សារបស់លោក នៅក្នុងគណៈប្រធានស្ដេក ស្វែងរកវិវរណៈដើម្បីស្គាល់នៅពេលណាត្រូវហៅប៊ីស្សពថ្មី ឬត្រូវហៅនរណា ។ លោកផ្ញើអនុសាសន៍របស់លោកទៅកាន់គណៈប្រធានទីមួយសុំការអនុមតិ ។ នៅពេលគណៈប្រធានទីមួយ អនុមតិការហៅរួចហើយ នោះពួកលោក អនុញ្ញាតឲ្យប្រធានស្ដេកតែងតាំង និងញែកចេញដល់ប៊ីស្សពថ្មី ។ ( សម្រាប់ព័ត៌មានបន្ថែម សូមមើលក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ[ ឆ្នាំ ២០១០ ] ១៩.៦) ។
-
ហេតុអ្វីក៏វាសំខាន់ចំពោះអ្នកដើម្បីដឹងថា គណៈប្រធានទីមួយ បានអនុមតិការហៅរបស់ប៊ីស្សពរបស់អ្នក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥-៣៥
ព្រះអម្ចាស់បញ្ជាឪពុកម្ដាយឲ្យបង្រៀនដំណឹងល្អដល់កូនចៅរបស់ពួកគេ
សូមឲ្យសិស្សគិតអំពីព្រឹត្តិការណ៏ ដែលពួកគេអាចធ្វើជាឪពុកម្ដាយនៅក្នុងពីរបីឆ្នាំទៀត ។ សូមចង្អុលបង្ហាញថា ព្រះអម្ចាស់ផ្ដល់ដល់ម្ដាយ និងឪពុកទាំងឡាយ នូវទំនួលខុសត្រូវដ៏មហិមាជាច្រើន-- ពួកគេត្រូវបង្រៀនដំណឹងល្អដល់កូនចៅរបស់ពួកគេដោយពាក្យសម្ដី និងគំរូ ( សូមមើល គ. និង ស. ២៩:៤៦, ៥០ និង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលមាននៅក្នុងសេចក្ដីបន្ថែមនៅចុងសៀវភៅសិក្សានេះ ) ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅក្នុង សៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីរ របស់ពួកគេនូវគោលការណ៍បីយ៉ាង ដែលពួកគេនឹងចង់បង្រៀនដល់កូនចៅរបស់ពួកគេ ។
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូមពួកគេឲ្យអានបញ្ជីរបស់ពួកគេដល់គ្នាទៅវិញទៅមក។ បន្ទាប់មក អញ្ជើញពួកគេឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥-២៧ជាមួយគ្នា រកមើលនូវអ្វីៗដែលពួកគេអាចបន្ថែមទៅលើបញ្ជីរបស់ពួកគេ ។
-
តើព្រះអម្ចាស់បានបញ្ជាដល់ឪពុកម្ដាយឲ្យបង្រៀនកូនចៅរបស់ពួកគេអ្វីខ្លះ ? ( សិស្សគួរប្រាប់នូវគោលលទ្ធិ ដូចខាងក្រោម ៖ ព្រះអម្ចាស់បានបញ្ជាឲ្យ ឪពុកម្ដាយបង្រៀនកូនៗរបស់ពួកគេឲ្យយល់ គោលលទ្ធិអំពី ការប្រែចិត្ត, សេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ, បុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យគូសចំណាំឃ្លានៅក្នុងខទី ២៥ដែលបង្រៀនពីគោលលទ្ធិនេះ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់សម្រាប់កូនតូចៗយល់អំពីការប្រែចិត្ត ? សេចក្តីជំនឿលើព្រះគ្រីស្ទ ? ពិធីបុណ្យជ្រមុជទឹក ? អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យសរសេរអំពីគ្រាមួយ ដែលពួកគេបានឃើញឪពុកម្ដាយបង្រៀនគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលបានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥។ ក្រោយពីពួកគេមានពេលសរសេរហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមឲ្យសិស្សបន្ដធ្វើការជាដៃគូនៅក្នុងសកម្មភាពបន្ទាប់ ។ សូមពន្យល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៨-៣១ព្រះអម្ចាស់បានប្រទានការប្រឹក្សាបន្ថែមដល់ឪពុកម្ដាយ ។ សូមឲ្យច្បាប់ចម្លងនៃព័ត៌មានដូចខាងក្រោមមួយច្បាប់ទៅដល់ដៃគូនិមួយៗ ។ សូមលើកទឹកចិត្តដៃគូទាំងឡាយឲ្យអានវគ្គគម្ពីរនិមួយៗ ហើយពិភាក្សាអំពីសំណួរជាមួយគ្នា ។ សូមពន្យល់ថា នៅពេលពួកគេបានបញ្ចប់ នោះពួកគេនឹងរៀបរាប់អំពីការរកឃើញរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
-
សូមអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៨ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បញ្ជាដល់ឪពុកម្ដាយឲ្យបង្រៀនកូនចៅរបស់ពួកគេ ។
-
ហេតុអ្វីអ្នកគិតថា វានឹងសំខាន់ចំពោះអ្នកដើម្បីបង្រៀនកូនចៅឲ្យអធិស្ឋាន ?
-
តើអ្នកត្រូវបានបង្រៀនឲ្យអធិស្ឋានយ៉ាងដូចម្ដេច ? តើការអធិស្ឋានបានប្រទានពរដល់អ្នក និងគ្រួសារអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា « ឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » មានន័យយ៉ាងដូចម្តេច ?
-
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៩ ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បញ្ជាឲ្យយើងធ្វើ ។
-
តើអ្នករៀនអ្វីខ្លះអំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ?
-
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៣០ ហើយរកមើលការព្រមានរបស់ព្រះអម្ចាស់ ។ សូមកត់ចំណាំថា ពាក្យខ្ជិលច្រអូសសំដៅទៅលើនរណាម្នាក់ដែលខ្ជិល ។
-
តើអ្នកបានមើលឃើញពរជ័យដែលកើតចេញមកពីការខិតខំធ្វើការយ៉ាងលំបាកនៅពេលណា ?
សូមអាននូវការដកស្រង់ដូចខាងក្រោមមកពីកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ៖
« ព្រះអម្ចាស់បានបញ្ជាដល់យើងកុំឲ្យខ្ជិលច្រអូស ។ ភាពខ្ជិលច្រអូស អាចដឹកនាំទៅរកអាកប្បកិរិយាមិនសមរម្យ ធ្វើឲ្យខូចទំនាក់ទំនង និងមានបាប ។ ទម្រង់មួយនៃភាពខ្ជិលច្រអូសគឺការចំណាយពេលហួសហេតុទៅលើសកម្មភាពទាំងឡាយ ដែលរារាំងអ្នកពីកិច្ចការដែលមានប្រយោជន៍ ដូចជាការប្រើអ៊ីនធឺណែត លេងវីដេអូហ្គេម និង មើលទូរទស្សន៍ជាដើម » (ដើម្បីកម្លាំងនៃយុវជន[ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤០ ) ។
-
តើភាពខ្ជិលច្រអូលនាំទៅរកសេចក្ដីទុច្ចរិតយ៉ាងដូចម្ដេច?
-
តើរឿងមួយចំនួនណាខ្លះ ដែលអាចនឹងជួយមនុស្សម្នាក់យកឈ្នះលើទំនោរទៅរកភាពខ្ជិលច្រអូស ?
-
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៣១-៣២ រួចហើយរកមើលនូវការប្រឹក្សារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធក្នុងស៊ីយ៉ូន ។
-
តើអ្នកគិតថាការលោភលន់អាចនឹងជះឥទ្ធិពលដល់គ្រួសារមួយយ៉ាងដូចម្ដេច ?
-
តើយើងអាចធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់យើងដើម្បីយកឈ្នះលើភាពអត្មានិយម និងភាពលោភលន់ ?
-
បន្ទាប់ពីសិស្សបញ្ចប់សកម្មភាពនេះ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។ ( សូមគិតសុំឲ្យសិស្សម្នាក់សរសេរចម្លើយរបស់សិស្សផ្សេងៗនៅលើក្ដារខៀន ) ។ គោលការណ៍មួយ ដែលអ្នកអាចចង់គូសបញ្ជាក់ដកស្រង់មកពីខ ៣១និង៣២គឺថាយើងត្រូវលុបបំបាត់ចោលនូវភាពខ្ជិលច្រអូស និងភាពលោភលន់ចេញពីក្នុងជីវិតរបស់យើង ។ ( នៅពេលសិស្សពិភាក្សាអំពីគោលការណ៍នេះ អ្នកអាចចង្អុលបង្ហាញថា យើងពុំចាំបាច់តម្រូវឲ្យមានអ្វីៗទាំងអស់ដែលមិត្តរបស់យើងមាន ដើម្បីមានភាពរីករាយនោះទេ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ចំពោះឪពុកម្ដាយ បង្រៀន និងរស់នៅតាមបទដ្ឋានដំណឹងល្អ ?
-
តើយុវជន និងយុវនារី អាចធ្វើអ្វីខ្លះ ដើម្បីជួយក្រុមគ្រួសាររបស់ពួកគេ « ឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » ?
បើអ្នកជាឪពុកម្ដាយ សូមពិចារណាអំពីការបង្ហាញនូវការថ្លែងអំណរគុណចំពោះរបៀបនានាដែលកូនៗរបស់អ្នក បានធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យសរសេរគោលដៅមួយ ដែលនឹងជួយពួកគេត្រៀមខ្លួនធ្វើជាឪពុកម្ដាយល្អ ។ ឬអញ្ជើញពួកគេឲ្យសរសេរគោលដៅមួយដើម្បីជួយឪពុកម្ដាយរបស់ពួកគេក្នុងទំនួលខុសត្រូវរបស់ពួកគាត់ ។ បើមានពេល អ្នកអាចសុំឲ្យសិស្សពីរបីនាក់ចែកចាយគោលដៅរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៣-៤។ « ប្រយោជន៍ឲ្យពួកគេនិយាយ ដូចដែលបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ »
ប្រធាន ជេ រ៉ូប៊ីន ក្លាក បានពន្យល់ថា មានតែសមាជិកនៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ប៉ុណ្ណោះ ដែលមានសិទ្ធិ អំណាច និងសិទ្ធិអំណាចដើម្បីប្រកាសអំពីព្រះទ័យ និងឆន្ទៈរបស់ព្រះដល់រាស្ត្ររបស់ទ្រង់ ៖
« [ យើង ] គួរតែ [ចាំ] ក្នុងគំនិតថា អ្នកមានសិទ្ធិអំណាចទូទៅមួយចំនួន ត្រូវបានចាត់តាំងនូវការហៅពិសេសមួយ ដែលពួកគាត់មានអំណោយទានពិសេសមួយ ដែលពួកគាត់ត្រូវបានតែងតាំងជាពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ដែលត្រូវបានប្រទានដល់ពួកគាត់នូវអំណោយទានពិសិដ្ឋខាងវិញ្ញាណពិសេសមួយទាក់ទងទៅនឹងការបង្រៀនអំពីដំណឹងល្អដល់មនុស្សរបស់ពួកគាត់ ។ ពួកគាត់មានសិទ្ធិ អំណាច និងសិទ្ធិអំណាចដើម្បីប្រកាសអំពីព្រះទ័យ និងឆន្ទៈរបស់ព្រះដល់រាស្ត្ររបស់ទ្រង់ ស្របតាមអំណាច និងសិទ្ធអំណាចទាំងអស់នៃប្រធានសាសនាចក្រ ។ អ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត ពុំត្រូវបានផ្ដល់ឲ្យនូវអំណោយទានពិសិដ្ឋខាងវិញ្ញាណពិសេសនេះ និងសិទ្ធិអំណាចគ្រប់គ្រងលើការបង្រៀនរបស់ពួកគេទេ ជាលទ្ធផលពួកគាត់មានព្រំដែនមួយកំណត់ ហើយជាព្រំដែនកំណត់ទៅលើអំណាច និងសិទ្ធិអំណាចដើម្បីបង្រៀន ដែលអនុវត្តចំពោះអ្នកកាន់តំណែង និងសមាជិកសាសនាចក្រដទៃទៀតគ្រប់រូប ដ្បិតគ្មានពួកគាត់ណាម្នាក់ ត្រូវបានប្រទានឲ្យខាងវិញ្ញាណឲ្យធ្វើជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈទេ ។ បន្ថែមពីលើនោះ ដូចដែលទើបតែចង្អុលបង្ហាញ នោះប្រធានសាសនាចក្រ មានអំណោយទានពិសិដ្ឋខាងវិញ្ញាណពិសេសបន្ថែមមួយចំពោះការណ៍នេះ ដ្បិតលោកគឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល » (« When Are Church Leaders’ Words Entitled to Claim of Scripture? » Church News,ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៥៤, ទំព័រ ៩-១០ ) ។
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ព្យាការីម្នាក់ ថ្លែងក្នុងនាមជាព្យាការីនៅពេលដែលបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ៖
« គួរតែចងចាំថា ពុំមែនគ្រប់សេចក្ដីថ្លែងការណ៍ដែលអ្នកដឹកនាំសាសនាចក្រថ្លែង ទាំងពីអតីតកាល ឬ បច្ចុប្បន្នកាល គឺជាការតាក់តែងគោលលទ្ធិដោយចាំបាច់នោះទេ ។ វាត្រូវបានយល់ជាទូទៅនៅក្នុងសាសនាចក្រ ថាសេចក្ដីថ្លែងមួយ ដែលអ្នកដឹកនាំម្នាក់បានថ្លែងនៅក្នុងឱកាសណាមួយ ជាញឹកញាប់ វាតំណាងឲ្យលក្ខណៈផ្ទាល់ខ្លួន តែបានពិចារណាយ៉ាង ប្រុងប្រយ័ត្ន, ជាគំនិត, វាពុំមានន័យថាជាផ្លូវការ ឬ សម្រាប់ សាសនាចក្រទាំងមូលនោះទេ ។ ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ‹ ព្យាការី [គឺជា] ព្យាការីតែម្នាក់គត់ នៅពេល គាត់ [កំពុង] ធ្វើកិច្ចការជាព្យាការី › [ នៅក្នុង History of the Church,៥:២៦៥] ។ ប្រធាន [ជេ រ៉ូប៊ីន] ក្លាក ជុញ្ញ័រ… បានសង្កេតឃើញថា ៖…
« ‹… សាសនាចក្រ នឹងស្គាល់តាមរយៈទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងខ្លួននៃសមាជិកទាំងឡាយ ថាតើបងប្អូនប្រុសកំពុងតែថ្លែងទស្សនៈរបស់ពួកគេ « ដោយការបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ » ឬអត់ ហើយដល់ពេលនោះ ចំណេះដឹងនឹងបើកសម្ដែងឲ្យឃើញ › [ ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ « When Are Church Leaders’ Words Entitled to Claim of Scripture? » Church News, ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ១៩៥៤, ទំព័រ ១០ ) ។ « The Doctrine of Christ, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៨, ៨៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៥-២១។ « ពូជពង្សនៃលោកអើរ៉ុនពិត »
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ការណែនាំរបស់ព្រះអម្ចាស់ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៥-២១ អនុវត្តតែចំពោះតំណែងប៊ីស្សពជាអធិបតីនៃសាសនាចក្រតែប៉ុណ្ណោះ ៖
« មនុស្សដែលបាននិយាយនៅក្នុងវិវរណៈទាំងឡាយ ដែលមានសិទ្ធិដោយពូជពង្សចំពោះគណៈប៊ីស្សព គឺជាមនុស្សម្នាក់ដែលជាកូនច្បង ។ តាមរយៈគុណធម៌នៃកំណើតរបស់គាត់ នោះគាត់ត្រូវបានកាន់ ‹ កូនសោ ឬសិទ្ធិអំណាចដូចគ្នា › ។ ការណ៍នេះ មានសេចក្ដីយោងតែចំពោះមនុស្សម្នាក់ដែលធ្វើជាអធិបតីលើបព្វជិតភាពអើរ៉ុនប៉ុណ្ណោះ ។ វាពុំមានសេចក្ដីយោងអ្វីចំពោះប៊ីស្សពក្នុងវួដទាំងឡាយនោះទេ ។ បន្ថែមពីលើនោះ មនុស្សម្នាក់ដូច្នេះ គឺត្រូវតែបានចាត់ដោយគណៈប្រធានទីមួយនៃសាសនាចក្រ ហើយទទួលបានការតែងតាំងរបស់គាត់… នៅក្រោមដៃរបស់ពួកលោក ។ វិវរណៈបានកើតមានមកពីគណៈប្រធាន ពុំមែនមានមកពីលោកអយ្យកោ ដើម្បីបង្កើតជាការអះអាងមួយចំពោះសិទ្ធិដើម្បីធ្វើជាអធិបតីនៅក្នុងតំណែងនេះទេ ។ នៅក្នុងអវត្តមាននៃចំណេះដឹងស្ដីអំពី ពូជពង្សមួយដូច្នេះ នោះគ្រប់សង្ឃជាន់ខ្ពស់ ដែលត្រូវបានជ្រើសរើសដោយគណៈប្រធាន អាចកាន់តំណែងនៃប៊ីស្សពជាអធិបតី ហើយបម្រើជាមួយនឹងទីប្រឹក្សាបាន » (Doctrines of Salvation,បានបោះពុម្ពដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ឆ្នាំ ១៩៥៤–៥៦], ៣:៩២–៩៣; អក្សរទ្រេតមាននៅក្នុងច្បាប់ដើម ) ។