ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥


មេរៀន ទី ៣២

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥

បុព្វកថា

ការ​បៀតបៀន​ទាស់​នឹង​ព្យាការី យ៉ូសែប ស៊្មីធ និង​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​បន្ដ​អំឡុង​រដូវ​ក្ដៅ​នៃ​ឆ្នាំ ១៨៣០ ។ ភរិយា​របស់​យ៉ូសែប ឈ្មោះ អិមម៉ា បាន​ទទួលបុណ្យជ្រមុជទឹក​នៅថ្ងៃទី ២៨ ខែ​មិថុនា ប៉ុន្តែ​ការ​បៀតបៀន​នៃ​សមាជិក​បាន​ពន្យាពេល​ពិធីបញ្ជាក់​របស់គាត់ រហូត​ដល់​ខែ​សីហា ឆ្នាំ ១៨៣០ ។ នៅ​ចុង​ខែ​មិថុនា ក្នុង​ចន្លោះ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​របស់ អិមម៉ា នោះ យ៉ូសែប បាន​ទទួលវិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ ។ នៅក្នុង​នោះ ព្រះអម្ចាស់ បាន​ផ្ដល់​នូវពាក្យលួងលោម​ដល់ អិមម៉ា ក៏ដូចជា​ផ្ដល់​ការ​ណែនាំ ទាក់ទង​នឹង​គ្រួសារ​នាង និងទំនួសខុសត្រូវ​ក្នុង​សាសនាចក្រ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១-៣

ព្រះអម្ចាស់ បាន​ថ្លែងពី អិមម៉ា ស៊្មីធ ថា​ជា​ស្ត្រី​ជម្រើស

មុន​ពេលចាប់ផ្ដើមថ្នាក់រៀន សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​សិក្សាខ្លួន​ឯង​ឲ្យ​ចេះរឿង ហើយ​សង្ខេបរឿង​អំពី​ជីវិត និង​ចរិក​លក្ខណៈ​របស់ អិមម៉ា ស៊្មីធ ដែលជាភរិយា​របស់ ព្យាការី​យ៉ូសែប ដូច​ខាង​ក្រោម ។ សូម​ចាប់ផ្ដើម​ថ្នាក់រៀន ដោយការ​អញ្ជើញឲ្យ​សិស្ស​ទាំង​បីនាក់នេះ ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី អិមម៉ា ស៊្មីធ ។​ អ្នកអាច​នឹង​ចង់​បង្ហាញរូបភាព​របស់ អិមម៉ា ស្ម៊ីធ( សៀវភៅ​សិល្បៈដំណឹងល្អ[ ឆ្នាំ ២០០៩ ] លេខ ៨៨ សូមមើល​ផងដែរLDS.org ) ។

រូបភាព
អែមម៉ា ស្ម៊ីធ
  1. អិមម៉ា បានជួយ យ៉ូសែប ស៊្មីធ អំឡុង​ការ​បកប្រែ​នៃព្រះគម្ពីរមរមន

    មិន​យូរ​ប៉ុន្មានបន្ទាប់ពី អិមម៉ា ហេល បាន​រៀបការ​នឹង យ៉ូសែប ស៊្មីធ នោះ​ទេវតា​មរ៉ូណៃ​បាន​ប្រាប់​ដល់ យ៉ូសែប ថា ពេលវេលា​បាន​មកដល់​ហើយ ដើម្បី​លោក​ទទួល​យក​ផ្ទាំង​ចំណារ​មាស ។ នៅព្រឹកព្រលឹម ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៨២៧ យ៉ូសែប និង អិមម៉ា បាន​ជិះ​រទេះ​សេះ​ជាមួយគ្នា​ទៅកាន់​កូនភ្នំ គូម៉ូរ៉ា ជាកន្លែង​ដែល យ៉ូសែប បាន​ទទួល​ផ្ទាំង​ចំណារ ។ ដោយសារ​តែ​ការ​បៀតបៀន​នៅក្នុង​រដ្ឋ នូវ យ៉ោក នោះ យ៉ូសែប និង អិមម៉ា ក្រោយមក​បាន​ផ្លាស់ទៅ​កាន់ ភូមិហាម៉ូនី រដ្ឋ​ផែនស៊ីលវេញ៉ា ជាកន្លែង​ដែលក្រោយ​មក​ពួកគេ​បាន​ទិញ​ដី​ពី​ឪពុក​ម្ដាយ​របស់ អិមម៉ា ។ នៅភូមិ​ហាម៉ូនី​នោះ ព្យាការី បាន​ចាប់​ផ្ដើម​បកប្រែ​ផ្ទាំង​ចំណារ ។ អិមម៉ា បាន​ធ្វើ​ជា​ស្មៀន​ខណៈដែល​យ៉ូសែប បានបកប្រែ​អស់​មួយ​រយៈ​កាល ។ មកដល់ពេលនេះ យ៉ូសែប ត្រូវបាន​បញ្ជា​ថា លោក​ពុំ​គួរ​បង្ហាញ​ផ្ទាំង​ចំណារ​ទៅដល់​នរណា​ម្នាក់ឡើង សូម្បី​តែ អិមម៉ា ផងដែរ ។ ទោះជា អិមម៉ា បាន​មើល​ឃើញ​ផ្ទាំងចំណា​រ​ដាក់​នៅលើ​តុ​ដោយមានគ្រប​ក្រណាត់​ក្ដី ក៏​នាង​ពុំ​ដែល​បានបើក​ក្រណាត់​ឡើង​ដើម្បី​មើល​ផ្ទាំង​ចំណារ​ដែរ ។

  2. អិមម៉ា បានជួប​នឹង​សោកនាកដកម្ម ការឈឺចាប់ និង​ការ​បៀតបៀន ។

    ខណៈពេល​កំពុង​រស់នៅក្នុង​ភូមិ​ហាម៉ូនី រដ្ឋ​ផែនស៊ីលវេញ៉ា អិមម៉ា បាន​បង្កើត​កូនប្រុស​ម្នាក់ ដាក់ឈ្មោះ​ថា អាល់វិន ដែល​មាន​អាយុ​ខ្លី ។ អិមម៉ា​ផ្ទាល់​បាន​ធ្លាក់ខ្លួន​ឈឺ​ជាទម្ងន់ ហើយ យ៉ូសែប ខ្លាច​ថា​នាង​នឹង​ពុំ​អាច​រស់​ផងដែរ ។ នៅពេល​នាង​បានជាសះស្បើយ នាង​បាន​ឮ​ដំណឹង​ដ៏​អាក្រក់​ថា ឯកសារ​សរសេរ​ដោយដៃ​ដែលបាន​បកប្រែ​ចំនួន ១១៦ ទំព័រ ត្រូវ​បាន​បាត់​នៅ​ក្នុង​ដៃ​មិត្ត​របស់​យ៉ូសែប ឈ្មោះ ម៉ាទីន ហារិស ។ ទោះ​ជា​នាង​មានសុខភាព​មិន​ល្អ​ក្ដី ក៏​អិមម៉ា បាន​លួងលោមចិត្ត​ស្វាមី​ដែល​បាក់​ទឹកចិត្ត​របស់នាង ដែល​បាន​បាត់បង់​អំណាច​ដើម្បីបកប្រែដែរ ។ ពួកគាត់​បានរង់ចាំជាមួយគ្នា ដើម្បី​ធ្វើ​តាមព្រះហឬទ័យរបស់ព្រះអម្ចាស់ ចំពោះការ​បកប្រែ​ផ្ទាំងចំណារ ។ ក្រោយមក នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញពី​ផ្ទះនាង នៅ​ភូមិ​ហាម៉ូនី ដោយសារ​តែ​ការគំរាមគំហែង​មកពី​មនុស្សឃោរឃៅ ។

  3. នៅថ្ងៃ​ដែល អិមម៉ា ទទួលបុណ្យជ្រមុជទឹក នោះ យ៉ូសែប ត្រូវ​បាន​គេចាប់​ខ្លួន ។

    នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប និង​ក្រុម​អ្នកជឿ​មួយចំនួន​តូច​បាន​សង់​ទំនប់ទឹក​មួយ នៅក្នុង​ស្ទឹង​មួយ​ជិត​នឹង ខូលស្វីល រដ្ឋ​នូវយ៉ោក ដើម្បី​បង្កើត​ជា​អាង​ជ្រៅ​ល្មម​ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​អាក្រក់​បាន​ទម្លាយ​ទំនប់ទឹក មុន​ពេល​ពិធីបុណ្យជ្រមុជទឹក​អាច​ធ្វើឡើង ។ ថ្ងៃ​ស្អែកឡើង ពួកបរិសុទ្ធ​បាន​សង់​ទំនប់​ទឹក​ឡើងវិញ ហើយ​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មនុស្ស ១៣ នាក់ រួមទាំង អិមម៉ា ស្ម៊ីធផងដែរ ។ នៅ​យប់នោះ មុន​ពេលដែល​ពិធីបញ្ជាក់​ត្រូវ​បាន​ធ្វើឡើង នោះ​យ៉ូសែប ត្រូវ​បាន​គេ​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ថា « ជា​អ្នក​ធ្វើ​ឲ្យ​ច្របូក​ច្របល់ » ( History of the Church១:៨៨ ) ។ លោក​ត្រូវ​បាន​កាត់ក្ដី ហើយ​រក​ឃើញ​ថា គ្មាន​ទោសកំហុស​អ្វីសោះ នោះ​យ៉ូសែប ត្រូវ​បាន​ចាប់​ខ្លួន​ម្ដងទៀត​ភ្លាមៗ ដោយ​ការ​ចោទប្រកាន់​ដូចគ្នា ដោយ​ពួកទាហាន​មកពី​ទីក្រុង​ផ្សេង ។ លោក​ត្រូវ​បាន​ដោះលែង​ម្ដងទៀត ។ ដោយ​សារ​តែ​មាន​ការ​ជំទាស់​ជា​បន្ដបន្ទាប់​ទៅ​នឹង​កិច្ចខិត​ខំ​ផ្សព្វផ្សាយសាសនា​របស់ពួកគាត់ នោះ​សមាជិក​សាសនាចក្រ ត្រូវ​ពន្យាពេល​ការ​ប្រជុំ​ធ្វើពិធីបញ្ជាក់​របស់​ពួកគាត់ ។ អិមម៉ា ពុំ​ត្រូវ​បាន​ធ្វើពិធីបញ្ជាក់​ជា​សមាជិក​សាសនាចក្រ ហើយ​ប្រទាន​ឲ្យ​នូវ​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ​ទេ រហូត​ដល់​ដើម​ខែ​សីហា ។ នៅ​ចុង​ខែ​មិថុនា ចន្លោះ​ពេល​នៃពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់របស់​នាង យ៉ូសែប បាន​ទទួល​វិវរណៈ​មួយ​សម្រាប់​អិមម៉ា ដែលឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ ។

  • តើ​អ្វី​ខ្លះ ដែលធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី អិមម៉ា ស៊្មីធ នៅពេលអ្នក​រៀន​អំពី​បទពិសោធន៍​មួយចំនួន​របស់​នាង​នោះ ?

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១–៣ដោយ​ស្ងាត់ស្ងៀម រកមើល​ពាក្យ ឬ​ឃ្លារ​ទាំងឡាយ ដែល​អាច​ជាការលួងលោម​ចិត្ត​ដល់ អិមម៉ា ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ប្រាប់​ពី​អ្វី ដែល​ពួកគេ​រក​ឃើញ ហើយ​ពន្យល់​អំពី មូលហេតុ​ដែលពួកគេ​គិត​ថា​ពាក្យ ឬ​ឃ្លា​ទាំងនោះ អាច​ជា​ការលួងលោម​ចិត្ត​ដល់នាង ។

  • តើ​ការ​ដឹង​ថា អ្នក​ជា​បុត្រា ឬ​បុត្រី​ម្នាក់ នៅក្នុង​នគរ​របស់ព្រះអម្ចាស់ ជួយ​ដល់អ្នក អំឡុង​គ្រា​លំបាក​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​សន្យា អិមម៉ា អ្វី​ខ្លះ បើ​នាង​នឹង​នៅស្មោះត្រង់ ហើយ « ដើរ​តាម​ផ្លូវ​គុណធម៌ » នោះ ?

  • តើ​អ្នក​គិតថា « ដើរ​តាម​ផ្លូវ​គុណធម៌ » មានន័យ​ដូចម្តេច ? តើ​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​គុណធម៌​អាច​ត្រូវបាន​ការពារ​ដោយ​របៀប​ណា ?

សូម​បង្វែរ​ចំណាប់អារម្មណ៍​របស់​សិស្ស​ទៅលើឃ្លា « ស្ត្រី​ជម្រើស » នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៣ ។ អ្នក​អាច​នឹង​ចង់​ស្នើ​ឲ្យ​ពួកគេ​គូស​ចំណាំ​ឃ្លា​នេះ ។ សូម​ពន្យល់​ថា នៅពេល​សមាគមសង្គ្រោះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៤២ ( ច្រើនជាង​មួយ​ទស្សវត្ស បន្ទាប់ពី​វិវរណៈ​ត្រូវបាន​ប្រគល់​ឲ្យ » អិមម៉ា ស្ម៊ីធ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​ទីមួយ​នៃ​អង្គការ​នេះ ។ នៅ​ក្នុងគ្រា​ដដែល​នោះ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​អាន​វិវរណៈ​ដែល​មាន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ ។ រួច​លោក​បាន​ពន្យល់​ថា អិមម៉ា គឺជាស្រ្តី « ជម្រើស » ដោយ​សារ​នាង​ត្រូវ​បាន « ​ជ្រើសរើស​ឲ្យ​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ… ហើយវិវរណៈ​នោះ​ត្រូវ​បាន​បំពេញ​ដោយ​សារ ការ​ជ្រើសរើស [ ​របស់​នាង ] ឲ្យ​ធ្វើជា​គណៈប្រធាន​នៃ​សមាគមសង្គ្រោះ ដែលនាង​ត្រូវ​បាន​តែងតាំង​ពី​មុន​មក​ឲ្យ​ពន្យល់​បទគម្ពីរ » ( ​នៅក្នុង History of the Church៤:៥៥២–៥៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៤-១៦

អិមម៉ា ស៊្មីធ បាន​ទទួល​ការ​ទូន្មាន​ទាក់ទង​នឹង​គ្រួសារ​របស់​នាង និង​កាតព្វកិច្ច​ក្នុង​សាសនាចក្រ

សូមសរសេរ​ពាក្យ​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​វា​ដាក់ទៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

ការទូន្មាន

ការ​ហៅ

ការសន្យា

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៤–១៦ដោយ​ស្ងាត់​ស្ងៀម ហើយ​រក​មើល​ឃ្លា ឬ​គំនិត ដែល​ទាក់ទង​ទៅនឹង​ផ្នែក​ទាំងបី ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ ( ពួកគេ​អាច​ធ្វើ​ដូចនេះ​តែ​ឯង ឬ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ) ។ សូម​ពួកគេ​ឲ្យ​សរសេរ​នូវ​អ្វី​ដែលពួកគេ​រក​ឃើញ ដាក់នៅក្រោម​ផ្នែក​ត្រឹមត្រូវ ។ ( ឧទាហរណ៍ នៅក្នុង​ខ​បួន ការ​ណែនាំ​របស់ព្រះអម្ចាស់​ចំពោះ អិមម៉ា « កុំ​រអូរទាំ » ដោយ​សារ​តែ​នាង​ពុំ​បាន​មើល​ឃើញ​ផ្ទាំង​ចំណារ អាច​ចាត់​ជាដំបូន្មានវិញ ) ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​ចាត់​សិស្ស​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជា​ក្រុម​តូចៗ ។ អ្នកអាច​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន ឬ​រៀបចំ​វា​នៅលើ​ក្រដាស​សម្រាប់​ចែក​ដល់​ក្រុម​នីមួយៗ ។ អ្នក​អាច​នឹង​ចង់​ចាត់​ឲ្យមាន​អ្នកដឹកនាំ​ការ​ពិភាក្សា​ម្នាក់ នៅក្នុង​ក្រុម​និមួយៗ ដើម្បី​សួរ​សំណួរ និង​លើក​ទឹកចិត្ត​ឲ្យ​មានការ​រួម​ចំណែក​ពី​សិស្ស​ម្នាក់ៗ ។

  • តើ​ឃ្លា ឬ​គំនិត​ណាមួយ ដែល​អ្នក​បាន​ស្គាល់ ដែល​បង្ហាញ​ថា ព្រះអម្ចាស់​ស្គាល់ និង​ស្រឡាញ់​ចំពោះ អិមម៉ា ស៊្មីធ ? សូម​ពន្យល់​អំពី​របៀប​ដែល​ឃ្លា ឬ​គំនិត​នីមួយៗ គឺជា​ភស្ដុតាង​នៃ​សេច​ក្ដីស្រឡាញ់​របស់ព្រះអម្ចាស់ ។

  • គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១៦មាន​នូវ​សេចក្ដីប្រកាស​របស់ព្រះអម្ចាស់ ដែល​ទ្រង់​មាន​ព្រះទ័យ​ផ្ដល់​ការទូន្មាន និង​ការ​សន្យា​នៅក្នុង​កណ្ឌ​នេះ ក៏​អនុវត្ត​ចំពោះ​យើង​ផងដែរ ។ តើ​មេរៀន​មួយចំនួន​ដែល​អ្នក​រៀន​មក​ពី​ព្រះបន្ទូល​របស់ព្រះអម្ចាស់​ទៅដល់ អិមម៉ា ស្ម៊ីធ មានអ្វីខ្លះ ? ( នៅពេល​អ្នក​ប្រាប់​អំពី​សេចក្ដីពិត​ទាំងនេះ សូមសរសេរ​វា​ទុក ) ។

បន្ទាប់​ពី​ក្រុម​ពិភាក្សា​អំពី​ចម្លើយរបស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ សូម​ឲ្យ​ពួកគេ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​គោលការណ៍​ទាំងឡាយ ដែលពួកគេ​បាន​ប្រាប់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៤–១៦ ។ ចម្លើយ​របស់ពួកគេ​អាច​នឹង​រួមមានចម្លើយ​មួយចំនួន ឬ​ទាំងអស់​ដូច​ខាង​ក្រោម ( ទោះ​ជា​យ៉ាងណា ពួកគេ​អាច​នឹង​និយាយ​ពាក្យ​ផ្សេងៗគ្នាក្ដី ) ៖

យើង​ត្រូវ​ទុក​ចោល​នូវ​រឿង​នៃ​លោកិយ ហើយស្វែងរក​អ្វី​ដែល​អស់កល្បជានិច្ចវិញ ។

នៅពេល​យើង​ថ្វាយបង្គំ​ព្រះអម្ចាស់ តាមរយៈ​តន្ត្រី​សុចរិត នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង ។

យើង​អាចរក​បាន​ក្ដីអំណរ និង ការកម្សាន្ដចិត្ត​នៅ​ក្នុង​ការនៅ​ជាប់នឹង​សេចក្ដី​សញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​ព្រះអម្ចាស់ ។

បើ​យើង​នឹង​រក្សា​បទបញ្ញត្តិ​របស់ព្រះ​ដោយ​ខ្ជាប់ខ្ជួន នោះ​យើង​នឹង​ទទួលបាន​មកុដ​នៃ​សេចក្ដីសុចរិត ។

នៅពេល​សិស្ស​រាយការណ៍​អំពី​សេចក្ដីពិត​ដែលពួកគេ​បានចង្អុល​ប្រាប់ សូម​ពិភាក្សា​ចម្លើយ​របស់ពួកគេ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ធ្វើតាម​ការដឹកនាំ​របស់ព្រះវិញ្ញាណ នៅពេល​អ្នក​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ហើយ​ចែកចាយ​អំពី​ការយល់ដឹង និង​គំរូទាំងឡាយ ។ សំណួរ និង​ការណែនាំ​ទាំងឡាយ​នៅខាង​ក្រោម អាច​នឹង​ជា​ប្រយោជន៍​នៅពេល​អ្នកដឹកនាំ​ការ​ពិភាក្សា​នេះ ។

យើង​ត្រូវ​ទុក​ចោល​រឿង​នៃលោកិយ ហើយ​ស្វែង​រក​អ្វី​ដែល​អស់កល្បជានិច្ច​វិញ( សូមមើលគ និង ស ២៥:១០ ) ។

  • តើ​អ្នក​គិត​ថា​ការទូន្មាន​ឲ្យ​ដាក់​រឿង​អស់កល្បជានិច្ច​មុន​រឿង​នៃ​លោកិយ​នេះ អាច​នឹង​ជា​ប្រយោជន៍​ដល់ អិមម៉ា ជាពិសេស​ក្នុង​នាម​ជា​ភរិយា​របស់ យ៉ូសែប ស៊្មីធ យ៉ាង​ដូចម្ដេច ? ( វាអាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ពន្យល់​ថា អិមម៉ា ហេល ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ធំឡើង​នៅក្នុង​គ្រួសារ​មាន​ស្ដុកស្ដម ប៉ុន្ដែ បន្ទាប់ពី​រៀបការ បាន​រស់នៅ​ក្នុង​ស្ថានភាព​ក៏​ក្រខ្សត់​បំផុត ) ។

  • តើ​ការទូន្មាន​ឲ្យ​ដាក់​រឿង​អស់កល្បជានិច្ច មុន​រឿង​នៃលោកិយ ជាប្រយោជន៍​ដល់​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​រឿង​មួយចំនួន​នៃ​លោកិយ ដែល​មនុស្ស​មាន​ទំនោរ​ដាក់​មុន​ព្រះ​មានអ្វី​ខ្លះ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​អ្វី​ដែល​អស់កល្បជានិច្ច ?

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​ថា តើពួកគេ​កំពុង​ដាក់រឿង​ខាង​លោកិយ​មុន​ព្រះ​ដែរ​ឬទេ ។

នៅពេល​យើង​ថ្វាយបង្គំ​ព្រះអម្ចាស់​តាមរយៈ​តន្ត្រី​ដ៏​សុចរិត នោះទ្រង់​នឹង​ប្រទានពរ​យើង( សូមមើលគ និង ស ២៥:១២ ) ។

  • យោងតាម​ខគម្ពីរ​នេះ តើ​រឿង​មួយ​ដែលព្រះសព្វ​ព្រះទ័យ​គឺជា​អ្វី ? តើ​ទ្រង់​មាន​បន្ទូល​អំពី​ពរជ័យ​អ្វីខ្លះ ដែល​កើតមាន​តាមរយៈ « ចម្រៀង​នៃពួកសុចរិត » នោះ ?

  • តើ​ពរជ័យ​អ្វីខ្លះ ដែលអ្នក​បាន​ទទួល​ជា​លទ្ធផល​នៃ​ការ​ថ្វាយបង្គំ​ដល់ព្រះអម្ចាស់ តាមរយៈ​តន្ដ្រី​ត្រឹមត្រូវ​នោះ ?

សូម​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ឲ្យដាក់គោលដៅ​មួយ ដើម្បី​ស្ដាប់​ដន្ត្រី​សក្ដិសម និង​ត្រឹមត្រូវ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យ​រក​មើល​ពរជ័យ​ដែលនឹង​កើត​មាន នៅពេល​ពួកគេ​ព្យាយាម​សម្រេចគោលដៅនេះ ។

យើង​អាចរក​បាន​ក្ដីអំណរ និង ការកម្សាន្ដចិត្ត ដោយ​ការនៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​ព្រះអម្ចាស់ ( សូមមើល គ និង ស ២៥:១៣ ) ។

អ្នក​អាច​នឹង​ចង់​ពន្យល់​ថា ឃ្លា​ថា « នៅជាប់​នឹង​សេចក្ដីសញ្ញា » មានន័យ​ថា គោរព​តាម​យ៉ាង​ដិតដល់ ឬកាន់ខ្ជាប់​ទៅនឹង​ការសន្យា ដែលយើង​បាន​ធ្វើជាមួយ​នឹង​ព្រះ ។

សូម​គិត​អំពី នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែលបាន​បន្ដ​នៅស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់ពួកគេ ទោះ​ជា​អំឡុង​ពេល​មានគ្រា​លំបាកក្ដី ។

  • តើ​ភាព​ស្មោះត្រង់​គឺជា​ពរជ័យ​មួយចំពោះ​គាត់​យ៉ាងដូចម្ដេច ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​នៅ​ពេលណា ដោយសារតែ​អ្នកនៅស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា ដែលអ្នក​បាន​ធ្វើ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែលពួកគេ​អាច​នឹង​លើក​ដួងចិត្តឡើង ហើយ​នៅពិត​ស្មោះ​ចំពោះ​សេចក្ដីសញ្ញា​របស់ពួកគេ ។

បើ​យើង​នឹង​រក្សា​បទបញ្ញត្តិ​របស់ព្រះ​ជាបន្ដ​បន្ទាប់ នោះ​យើង​នឹង​ទទួល​បាន​មកុដ​នៃ​សេចក្ដីសុចរិត( សូមមើលគ និង ស ២៥:១៥ ) ។

សូម​ពន្យល់​ថា ឃ្លា « មកុដ​នៃ​សេចក្ដីសុចរិត នោះ​អ្នក​នឹង​បានទទួល » សំដៅ​ទៅលើ​ការ​ទទួល​បាន​ការ​លើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល​ផងដែរ​គ និង ស ២៩:១៣ ) ។

  • តើ​ការ​សន្យា​នេះ អាច​ជួយ​ដល់​នរណា​ម្នាក់ ដែល​បានឆ្លងកាត់ ឬ​កំពុង​ដើរ​ឆ្លងកាត់​គ្រា​លំបាក​យ៉ា​ងដូចម្ដេច ?

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​គោរពប្រតិបត្តិ​ជាបន្ដបន្ទាប់ ហើយ​ពុំ​មែន​ម្ដងម្កាលនោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​កែលម្អ​នៅក្នុង​ការ​គោរពប្រតិបត្តិ​ជា​បន្ដបន្ទាប់ ។ អ្នកអាច​នឹង​ចង់​សុំឲ្យ​ពួកគេ​សរសេរគំនិត​របស់ពួកគេ​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

បន្ទាប់ពី​អ្នក​បាន​ពិភាក្សា​រឿង​ទាំងនេះ ដក​ស្រង់​ចេញ​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ប្រកប​ដោយអធិស្ឋាន រួច​សរសេរ​នូវ​អ្វី​ដែលពួកគេ​ទទួល​អារម្មណ៍​មកពី​ព្រះអម្ចាស់ ដើម្បី​ឲ្យពួកគេ​ធ្វើ​ផ្អែក​ទៅលើ​អ្វី​ដែល​បាន​រៀន​មក​ពី​ក្នុង​ថ្នាក់​នេះ ។ សូម​លើក​ទឹកចិត្ត​ពួគេ​ឲ្យ​ធ្វើ​តាមការ​ដឹកនាំ​ទាំង​នេះ ។