ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:១២-២១


មេរៀនទី ១៣៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២-២១

បុព្វកថា

មេរៀន​នេះ​មាន​គោលលទ្ធិ​ដែល យ៉ូសែប ស្ម៊ីធបានបង្រៀន​នៅ​ក្នុងការប្រជុំ​សាសនាចក្រមួយ​នៅរ៉ាមូស រដ្ឋ អិលលីណោយ នៅថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។ ការបង្រៀន​ទាំងនេះ​បាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣០ ។ ព្យាការី​បាន​បង្រៀន​អំពី​ព្រឹត្តិការណ៍​នាពេល​អនាគត រួមទាំង​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​បង្រៀន​ពួកគេ​អំពី​សមត្ថភាព​របស់​យើង ដើម្បី​រក្សា​ចំណេះ​ដឹង និង បញ្ញា​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ហើយ​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ទទួល​ពរជ័យ​របស់​ព្រះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២-១៧

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​ការយាងមក​ជា​លើកទីពីរ

ពីមុន​រៀន សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​អំពី​កាលបរិច្ឆទជាក់លាក់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ ។

  • តើ​អ្នក​ធ្លាប់ ចង់​ដឹងជាក់លាក់​ពី​ពេល​នៃ​ការយាងមក​ជាលើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ?

សូម​ពន្យល់​ថា​នៅ​សម័យ​យ៉ូសែប ស៊្មីធ អ្នក​ផ្សព្វផ្សាយ​គ្រិស្តសាសនា​ល្បីល្បាញម្នាក់ឈ្មោះ វីល្លាម មីលល័រ បាន​ប្រកាស​អំពី ការយាងមកជាលើកទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៤៣ ។ មួយ​ថ្ងៃ​មុន​កាលបរិច្ឆេទ​នៃ​ការព្យាករណ៍​របស់​មីលល័រ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ព្យាការី​យ៉ូសែប ស្ម៊ីធ បានមាន​ប្រសាសន៍​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ រ៉ាមូស រដ្ឋ អិលលីណោយ ហើយ​បាន​បញ្ជាក់​ថា លោក​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​ពេល​នៃ​ការយាង​មក​ជា​លើក​ទីពីរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១៤-១៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​យ៉ូសែប ស្មី​បាន​រៀន​នៅពេល​លោក​បាន​អធិស្ឋាន​អំពី​ពេលវេលា​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់​យ៉ូសែប ស៊្មីធ អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​អំពី​ការយាង​មក​ជា​លើក​ទី​ពីរដែរ​ឬទេ ?

  • តើ​ព្រះអម្ចាស់​បាន​ប្រាប់​ឲ្យ យ៉ូសែប ស៊្មីធ​ធ្វើ​អ្វី​ខ្លះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ អ្នក​អាច​ផ្តល់​យោបល់​ឲ្យ​ពួកគេ​គូស​ចំណាំ​ឃ្លា « សូម​កុំ​រំខាន​យើង​ពី​ការណ៍​នេះ​ទៀត​ឡើយ » នៅក្នុង​បទគម្ពីរ​របស់ពួកគេ ។ សូម​ពិចារណា​នាំ​សិស្ស​មើល លេខ​យោង​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៥ ដើម្បីគូសបញ្ជាក់បន្ថែម​ទៀត​ថាគ្មាននរណាម្នាក់ដឹងដោយ​ជាក់លាក់​ពី​ពេលវេលា​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ត្រឡប់​មក​វិញ​ឡើយ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​ត្រូវបាន​ហៅ​ជា​សាវក​ម្នាក់​ដើម្បី​ធ្វើ​ជា​សាក្សី​ពិសេស​របស់​ព្រះគ្រីស្ទ…ហើយ​ខ្ញុំ​មិន​ដឹង​ពី​ពេលវេលា​ដែល​ទ្រង់​នឹង​យាង​មក​ម្តង​ទៀត​ឡើយ ។ អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ថា​គ្មាន​បងប្អូន​ណា​ម្នាក់​នៅក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ឬ សូម្បី​តែ​នៅក្នុង​គណៈប្រធាន​ទីមួយបាន​ដឹង​ឡើយ ។ ហើយ​ខ្ញុំ​ចង់​ប្រាប់​ដោយ​រាបទាប​ថា បើសិន​យើង​មិន​ដឹង​ពី​រឿង​នោះ​ទេ​នោះ​គ្មាន​នរណា​ដឹង​ឡើយ ។… ព្រះ​អង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ‹ អំពី​ថ្ងៃ និង កាលវេលា​នោះ គឺ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ សូម្បី​តែ​ពួក​ទេវតា​នៃ​ព្រះ​នៅ​ឯ​សួគ៌ ប៉ុន្តែ​មាន​តែ​ព្រះ​វរបិតា​យើង​មួយ​អង្គ​គត់ › [ Joseph Smith—Matthew ១:៤០

« ខ្ញុំ​ជឿ​ថា នៅពេល​ព្រះអម្ចាស់​មាន​បន្ទូល​ថា ‹ គ្មាន​អ្នក​ណា › ដឹង ទ្រង់​ពិត​ជា​មាន​ន័យ​ថា គ្មាន​ម្នាក់​ដឹង​ឡើយ » (When Shall These Things Be ? » Ensignខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៥៦) ។

  • តើ​យើង​រៀន​បានអ្វី​ខ្លះ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១៤–១៧ និង សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បាឡឺដ ? ( សិស្ស​អាច​រកឃើញ​សេចក្តី​ពិត​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​សេចក្តីពិត​ខាង​ក្រោម​នេះ ៖ មានតែ​ព្រះ​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់លាស់​ពី ពេលវេលា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​នឹង​កើតឡើង) ។

សូម​ចង្អុល​បង្ហាញ​ថា​នៅក្នុង​សម័យ​របស់​យើង​នេះ មនុស្ស​មួយ​ចំនួន​ព្យាយាម​ព្យាករណ៍​ពី​ពេលវេលា​ជាក់លាក់​នៃ​ការយាង​មក​ជា​លើក​ទីពីរ ឬ ចុង​បំផុត​នៃ​លោកិយ ។

  • តើ​ការចងចាំ​ពី​គោលការណ៍​នេះ អាច​ជួយ​អ្នក​កុំ​ឲ្យ​ត្រូវបាន​ដឹកនាំ​ដោយ​ខុស​ឆ្គង​ដោយ​ការប្រកាស​ក្លែងក្លាយ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៨-១៩

យ៉ូសែប ស៊្មីធ​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការទទួល​បាន​ចំណេះដឹង និង បញ្ញា​នៅក្នុង​ជីវិត​នេះ

បើសិន​អាច​ធ្វើ​បាន សូម​បង្ហាញ​វ៉ាលី ឬ កាបូប​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា​ពួកគេ​កំពុង​ចាកចេញ​ពី​ផ្ទះ ហើយ​ទៅ​កន្លែង​មួយ​ដែល​ពួកគេ​មិន​ធ្លាប់​ទៅ​ពីមុន ។ ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​តែរបស់របបល្មម​ពេញ​តែ​វ៉ាលី ( ឬ កាបូប ) នេះប៉ុណ្ណោះ ។

  • តើ​អ្នក​នឹង​ចង់​វិចខ្ចប់​ឥវ៉ាន់​អ្វី​ខ្លះដាក់​នៅក្នុង​វ៉ាលី​នេះ ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ) ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​គោលដៅ​របស់​ពួកគេ​គឺ​ពិភពវិញ្ញាណ ជា​កន្លែង​ដែល​ពួក​យើង​នឹង​ទៅនៅពេល​យើង​ស្លាប់ ។

  • តើ​ឥវ៉ាន់​អ្វី​ខ្លះ​នៅពេល​ធ្វើ​ដំណើរ ដែល​អ្នក​នឹង​អាច​យក​តាម​ខ្លួនបាន​នៅពេល​អ្នក​ស្លាប់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១៨-១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​យើង​អាច​នាំទៅ​ជាមួយ​យើង​ពី​ក្នុងជីវិត​នេះ​នៅពេល​យើង​ស្លាប់ ។

  • យោង​តាម ខ ១៨-១៩, តើមាន​អ្វី​ខ្លះដែលយើងអាចយកទៅជាមួយពេល​យើង​ស្លាប់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ ចំណេះវិជ្ជា និង បញ្ញា​នានា​ដែល​យើង​ទទួល​នៅក្នុង​ជីវិត​នេះ នឹង​មាន​នៅជាប់​ជាមួយ​យើង​នៅពេល​យើង​រស់​ឡើង​វិញ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី អត្ថន័យ​នៃ​ពាក្យ ចំណេះ​វិជ្ជា និង បញ្ញា, សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ដោយ ​អែលឌើរ នែល អេ ម៉ាក់ស្វែល​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« បើសិន​យើង​ពិចារណា​ពី​អ្វី ដែល​នឹង​មាន​ជាប់ជាមួយ​យើង​នៅពេល​រស់ឡើង​វិញ​នោះ វា​ហាក់​បីដូច​ជា​ច្បាស់​ថា​បញ្ញា​របស់​យើង​នឹង​មាន​នៅ​ជាប់​ជាមួយ​យើង មិនមែន​ជាបញ្ញា​សាមញ្ញ​របស់​យើង​ឡើយ ប៉ុន្តែ​គឺ​ជា​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល ហើយ​អនុវត្ត​សេចក្តីពិត​របស់​យើង ។ ទេពកោសល្យ លក្ខណៈ និង​ជំនាញ​របស់​យើង​នឹង​ក្រោក​ឡើង​ជាមួយ​យើង ពិត​ណាស់​រួម​ទាំង​សមត្ថភាព​របស់​យើង​ដើម្បី​រៀន កម្រិត​នៃ​ទំនុកចិត្ត​របស់​យើង និង សមត្ថភាព​ធ្វើ​ការ​របស់​យើង​ផង​ដែរ » ( We Will Prove Them Herewithឆ្នាំ ១៩៨២ ] ទំព័រ ១២ ) ។

  • យោង​តាម​អែលឌើរ ម៉ាក់ស្វែលតើពាក្យ បញ្ញា មាន​ន័យដូចម្តេច​ដែរ​នៅក្នុង ខ​១៨–១៩ ?

  • យោង​តាម ខ ១៩, តើ​យើង​អាច​ទទួល​ចំណេះ​វិជ្ជា និង បញ្ញា​កាន់តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ? ( អ្នក​អាច​ចង់​ចង្អុលបង្ហាញ​ថា​ចំណេះវិជ្ជា និង បញ្ញា​មួយ​ចំនួន​អាច​ត្រូវបាន​ទទួល​តែ « ដោយសារ … ការព្យាយាម និង ការគោរព » ) ប៉ុណ្ណោះ ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ទទួល​ចំណេះវិជ្ជា ឬ បញ្ញា​ដោយសារ​ការព្យាយាម និង ការគោរពប្រតិបត្តិ ? ( អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ ) ។

សូម​ចង្អុល​បង្ហាញ​ថា​យោង​តាម ខ ១៩, អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ចំណេះវិជ្ជា និង បញ្ញា​កាន់តែ​ច្រើន​នៅក្នុង​ក្នុង​ជីវិត​នេះ នឹង​មាន​ប្រៀប​ច្រើន​នៅពិភព​ខាង​មុខ ។

  • តើ​អ្នក​គិត​ថា​ការទទួល​ចំណេះវិជ្ជា និង បញ្ញា​នៅក្នុង​ក្នុង​ជីវិត​នេះ​អាច​មាន​ប្រៀប​កាន់តែ​ច្រើន​នៅពិភព​ខាង​មុខ​យ៉ាង​ដូចម្តេច ?

សូម​ពន្យល់​ថា​អ្វី​ដែល​យើង​រៀន​នៅក្នុង​ជីវិត​នេះ​ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​នឹង​មាន​ប្រយោជន៍​ចំពោះ​យើងរហូតដល់អស់​កល្ប​ជានិច្ច ។ យើង​នឹង​អាច​ស្ថាបនា​លើ​ចំណេះវិជ្ជា​ដែល​យើង​ទទួល​បាន​ក្នុង​ជីវិត​នេះ ដើម្បី​ប្រែក្លាយ​ខ្លួន​ឲ្យ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​បន្ត​ទទួល​បាន​ចំណេះវិជ្ជា និង បញ្ញា សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ដ​ចូលរួម​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ឥឡូវ​នេះ ហើយ​ដើម្បី​គ្រោង​ចូលរួម​ថ្នាក់​វិទ្យាស្ថាន បន្ទាប់ពី​ពួកគេ​បញ្ចប់​ពី​ថ្នាក់​សិក្ខាសាលា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​ទទួល​បាន​ចំណេះវិជ្ជា និង បញ្ញា​បន្ថែម​ទៀត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០-២១

យ៉ូសែប ស៊្មីធ​ ពន្យល់​ពី​របៀប​ដែល​យើង​ទទួល​បាន​ពរជ័យ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ពួកគេ​ចង់​អភិវឌ្ឍ​ជំនាញ​ការសរសេរ​របស់​ពួកគេ ដូច្នេះ​ពួកគេ​សម្រេចចិត្ត​រត់​ចម្ងាយ​បី​ម៉ាយ​ប្រាំថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រយៈពេល​មួយ​ខែ ។

  • តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ជំនាញ​ការសរសេរ​របស់​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ?

សូម​ចង្អុល​បង្ហាញ​ថា គឺ​ដូច​ជា​យើង​ត្រូវយល់​ពី​របៀប​ទទួល​លទ្ធផល​ដែល​យើង​ចង់​បាន នោះ​យើង​ត្រូវយល់​ពី របៀប​ដើម្បី​ទទួល​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទាន​ឲ្យ​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០-២១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​យើង​អាច​ទទួល​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទាន​ឲ្យ​យើង ។ ( អ្នក​អាច​ចង់​ពន្យល់​ថា​ពាក្យ​« ផ្អែក » មានន័យ​ថា « ផ្អែក​ទៅលើ » ហើយ​ថា​ក្រឹត្យវិន័យ​មួយ​ដែល « ពុំ​អាច​ដកចេញ​បាន » មាន​ន័យ​ថា​នៅ​ជា​អចិន្ត្រៃ ហើយ​ពុំ​ប្រែលប្រួល​ឡើយ ) ។

  • យោង​តាម ខ ២០–២១, តើ​យើង​អាច​ទទួល​ពរជ័យ​ពី​ព្រះ​តាមរៀប​ណា ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​សរសេរ​គោលការណ៍ « បើសិន–នោះ » ដោយ​ផ្អែក​លើ ខ ២០-២១ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់ ហើយ​សូម​ឲ្យ​សិស្ស​ពីរបីនាក់​អាន​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​ឲ្យ​ឮ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ បើសិន​យើង​ចង់​ទទួល​បាន​ពរជ័យ​ពី​ព្រះ នោះ​យើង​ត្រូវតែ​គោរព​តាមក្រឹត្យវិន័យ​ដែល​គ្រប់ព្រះពរ​ទាំងអស់​ផ្អែក​ទៅលើ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ជ្រាលជ្រៅ​អំពី​សេចក្តីពិត​នេះ សូម​សរសេរ តារាង​ខាង​ក្រោម លើ​ក្តារខៀន ( អ្នក​អាច​ធ្វើ​វា​ពីមុន​ចាប់ផ្តើម​ថ្នាក់​រៀន ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​តារាង​ចូល​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​វគ្គ​ព្រះគម្ពីរ​ទីមួយ​ដែល​បាន​សរសេរ​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ក្រឹត្យវិន័យ​មួយ និង ពរជ័យ​ដែល​ទាក់ទង​នោះ ។ នៅពេល​ពួកគេ​ប្រាប់​ពី​ចម្លើយ សូម​បំពេញ​វា​នៅក្នុង​ចន្លោះ​ដែល​ត្រឹមត្រូវ​នៅលើ​តារាង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​តារាង​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ។

បើសិន​យើង​ចង់​ទទួល​បាន​ពរជ័យ​ពី​ព្រះ នោះ​យើង​ត្រូវតែ​គោរព​តាមក្រឹត្យវិន័យ​ដែល​គ្រប់ព្រះពរ​ទាំងអស់​ផ្អែក​ទៅលើ ។

វគ្គ​បទគម្ពីរ

ក្រឹត្យវិន័យ

ពរជ័យ

គ. និង ស. ១០:៥

គ. និង ស. ៨៨:១២៤

នីហ្វៃទី ២ ៣២:៣

យ៉ូហាន ៧:១៧

បន្ទាប់ពី​សិស្ស​បញ្ចប់​សកម្មភាព​នេះ សូម​ឲ្យ​ពួកគេ​គិត​ពី​ពរជ័យ​ដែល​ពួកគ​បាន​ទទួល​ពីព្រោះ​ពួកគេ​បាន​ធ្វើតាម​ក្រឹត្យវិន័យ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពរជ័យ​ដែល​ពួកគេ​ចង់​បាន ។ រួច​សូម​អញ្ជើញ​ពួកគេ​សរសេរ​ពី​ក្រឹត្យវិន័យ​មួយ ឬ ច្រើន​ដែល​ពួកគេ​ត្រូវតែ​គោរព​តាម​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ ។

សូម​ចង្អុល​បង្ហាញ​ថា​ក្រឹត្យវិន័យ និង ពរជ័យ​មួយ​ចំនួន​គឺ​ពិសេស​ណាស់​ខណៈ​ដែល​ក្រឹត្យវិន័យ និង ពរជ័យ​ផ្សេង​ទៀត​មានភាព​សាមញ្ញ ។ សូម​ចង្អុល​បង្ហាញ​ផងដែរ​ថា​ពរជ័យ​ដែល​បាន​សន្យា​មួយ​ចំនួន​អាច​ទទួល​បាន​នៅ​ជីវិត​បន្ទាប់ ។

ដើម្បី​បញ្ចប់​មេរៀន​ថ្ងៃ​នេះ សូម​អញ្ជើញ​សិស្ស​រំឮក​ពី​សេចក្តី​ពិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន​ពី​ការបង្រៀន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០ ។

សូម​បញ្ចប់​មេរៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោយ​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ អំពី​សមត្ថភាព​របស់​យ៉ូសែប ស្ម៊ីធ ដើម្បី​ពន្យល់​ពី​ការណ៍​នានា​របស់​ព្រះ ។

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« សិរីល្អ​ដ៏​អស្ចារ្យ​បំផុត​នៃ​អកប្បកិរិយា​របស់​បងប្រុស យ៉ូសែប ស៊្មីធ គឺ​ថា​លោក​អាច​ប្រាប់​ការណ៍​ផ្សេងៗ​ពី​ឋានសួគ៌​ដើម្បី​ឲ្យ​មនុស្ស​ធម្មតា​យល់​បាន ។ នៅពេល​លោក​បង្រៀន​មនុស្ស—ទាក់ទង​នឹង​រឿង​របស់​ព្រះ ព្រះឆន្ទៈ​របស់​ព្រះ ផែនការ​នៃ​សេចក្តីសង្គ្រោះ គោលបំណង​នៃ​ព្រះយេហូវ៉ា ទំនាក់ទំនង​ដែល​យើង​មាន​ចំពោះ​ទ្រង់ និង​ចំពោះ​តួអង្គ​សួគ៌ា​ទាំងអស់ លោក​បាន​សម្រប​ការបង្រៀន​របស់​លោក​ទៅ នឹង​សមត្ថភាព​របស់​បុរស ស្ត្រី និង កូនក្មេង​គ្រប់រូប ដោយ​ធ្វើ​ឲ្យ​ពួកគេ​យល់​ច្បាស់​ដូច​ជា​ផ្លូវ​ដែលមានផ្លាកសញ្ញា​យ៉ាង​ច្បាស់ ។ ការណ៍​នេះ​គួរតែ​បាន​បញ្ចុះបញ្ចូល​មនុស្ស​គ្រប់រូប​ដែល​ធ្លាប់​បាន​ឮ​ពី​លោក​អំពី​សិទ្ធិ​អំណាច និង អំណាច​ដ៏​ទេវភាព​របស់​លោក ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​ផ្សេង​ទៀត​អាច​បង្រៀន​យើង​ដូច​លោក​បាន​ធ្វើ​ឡើយ ហើយ​គ្មាន​បុគ្គល​ណា​បើកសម្តែង​ពីការណ៍​របស់​ព្រះ​ឡើយ ប៉ុន្តែ​ដោយ​វិវរណៈ​អំពី​ព្រះយេស៊ូវគ្រីស្ទ » (Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៤៧) ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការហៅបម្រើ​របស់​យ៉ូសែប ស្ម៊ីធ ក្នុង​នាម​ជា​ព្យាការី អ្នក​មើលឆុត និង អ្នកទទួលវិវរណៈ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើតាម​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​ពួកគេ​បាន​រៀន​ពី​ការបង្រៀន​របស់​ព្យាការី​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:១៨-១៩ ។ ការទទួល​ចំណេះវិជ្ជា និង បញ្ញា

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អ្នក…ពុំគួរ​រអ៊ូរទាំ​អំពី​ការសិក្សា​ឡើយ ។ សូម​កុំផ្តេកផ្តួលលើ​បច្ចេកវិជ្ជាដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុងការ​ដែលអ្នកត្រូវតែរៀន​អនុវត្ត​ជាក់ស្តែងនោះ​ឡើយ ។ គ្រប់​យ៉ាង​ដែល​អ្នក​អាច​រៀន​នោះ​គឺ​ជា​ការអនុវត្ត​ជាក់ស្តែង​—នៅក្នុង​ផ្ទះ នៅផ្ទះ​បាយ ចំអិន​ម្ហូប នៅរានហាល—នឹង​មាន​ប្រយោជន៍​ចំពោះ​អ្នក ។ សូម​កុំ​រអ៊ូរទាំ​អំពី​ការសិក្សា​ឡើយ ។ សូម​ខំ​សិក្សា​ឲ្យ​បានពូកែ ហើយ​ចូលរៀន​ជានិច្ច ។

« អ្នក​អាច​រៀន​ជួសជុស និង លាប​ថ្នាំ ហើយ​រៀន​ដេរ និង អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​ការអនុវត្ត​ជាក់ស្តែង ។ នោះ​គឺ​ជា​កិច្ចការដ៏​មាន​តម្លៃ ។ បើសិន​បើវា​ពុំ​ប្រយោជន៍​ពិសេស​សម្រាប់​អ្នក​ទេ វា​នឹង​ជួយ​អ្នក​នៅពេល​អ្នក​បម្រើ​មនុស្ស​ដទៃ » (Counsel to Young Men »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥១ ) ។