ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦៤ ( មេរៀន​ទី ១៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦៤ ( មេរៀន​ទី ១៤ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅ​ពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០-៦៤ ( មេរៀន​ទី ១៤) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦២)

តាមរយៈ​ការសិក្សា​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​អែលឌើរ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​រដ្ឋ មិសសួរី ទៅ​រដ្ឋ​អូហៃអូ នោះសិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​មិន​ចែកចាយ​ទីបន្ទាល់​របស់​យើង​ទេ នោះ​យើង​នឹង​បាត់បង់​វា ។ សិស្ស​ក៏​បាន​ឃើញ​ផងដែរ​ថា ព្រះអម្ចាស់​មាន​គ្រប់​ទាំង​ព្រះចេស្តា​ទាំងអស់ ហើយ​អាច​រក្សាយើង​ឲ្យ​គង់វង្ស ហើយ​ថា​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់ខ្លួន និង​ការ​ដឹកនាំ​ពីព្រះវិញ្ញាណ នៅពេល​យើង​ធ្វើ​ការសម្រេចចិត្ត ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣)

នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣, សិស្ស​អាច​រៀន​ថា ព្រះអម្ចាស់ស្តីបន្ទោស​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​មិន​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​លួងលោម​ដល់​អស់​អ្នក​ណា​ដែល​ស្មោះត្រង់ ។ សិស្ស​បាន​រៀន​ថា សេចក្តីជំនឿ​ពុំ​បាន​កើត​មកពី​ទីសម្គាល់​ឡើយ ប៉ុន្តែ​គឺជាទីសម្គាល់ទេ​ដែល​កើត​មកពី​សេចក្តីជំនឿ​នោះដោយស្របតាម​ព្រះទ័យ​របស់ព្រះ ។ ពួកគេ​ក៏​រកឃើញ​ផងដែរ​នូវ​សេចក្តីពិត​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើង​ក្រឡេក​មើល​មនុស្ស​ដទៃ​ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​យើង​នឹង​គ្មាន​ព្រះវិញ្ញាណ​ឡើយ ហើយ​យើង​បាន​បោះបង់​ចោល​សេចក្តីជំនឿ​ហើយ ប្រសិនបើ​យើង​ស្មោះត្រង់ ហើយស៊ូទ្រាំ​នោះ​យើង​នឹង​ឈ្នះ​លើលោកិយ​នេះ និង ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ពិសិដ្ឋ ហើយ​ត្រូវតែ​និយាយ​ពីព្រះនាម​នោះ​ដោយ​ប្រុងប្រយ័ត្ន ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១–១៩)

នៅពេល​សិស្ស​បាន​សិក្សា​ពីព្រះបន្ទូល​របស់​ព្រះអម្ចាស់ ចំពោះ​សមាជិក​នៃ​សាសនាចក្រ ដែល​មាន​អំពើ​បាប នោះ​ពួកគេ​បាន​រៀន​ថា ព្រះអម្ចាស់​ពេញ​ដោយ​ក្ដី​សណ្ដោសប្រណី អត់ទោស និង ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា ប្រសិនបើ​យើង​ពុំ​អភ័យ​ទោ​ស​ឲ្យ​មនុស្ស​ដទៃ​ទេ នោះ​យើង​នឹង​ឈរ​ដោយ​ត្រូវបានកាត់ទោស​នៅពោះ​ព្រះអម្ចាស់ ហើយ​ថា​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ទាំងអស់ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២០-៤៣)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​អំពី​ការលះបង់​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​ពួកបរិសុទ្ធ នៅពេលពួក​គេ​ចាប់ផ្ដើម​ស្ថាបនា​ក្រុង​ស៊ីយ៉ូន ។ មេរៀន​នេះ បាន​គូស​បញ្ជាក់​ពី សេចក្តីពិត​ខាង​ក្រោម​នេះ ​៖ ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះ​អម្ចាស់​សម្រាប់​ពួកយើង នោះ​យើង​នឹង​ពុំ​ត្រូវបានល្បួង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទប់ទល់​ឡើយ យើង​ត្រូវបាន​ប្រទាន​ពរ នៅពេល​យើង​គោរព​ធ្វើ​តាម​ព្រះអម្ចាស់ ហើយ​ធ្វើ​ការលះបង់នានា​ដែល​ទ្រង់​សុំ​ពី​យើង ប្រសិនបើ​យើង​ឧស្សាហ៍​នៅក្នុង​កិច្ចការ​ល្អ នោះ​យើង​អាច​សម្រេច​បាន​នូវ​ការណ៍​អស្ចារ្យ​ជា​ច្រើន ហើយ​យើង​ត្រូវតែ​គោរព​តាម​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត និង បំណង​នៃ​ចិត្ត​យើង ។

សេចក្តីផ្ដើម

នៅក្នុង​រដូវ​ក្ដៅ​ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​មើលការ​ខុសត្រូវ​លើ​ការ​ឧទ្ទិស​ឆ្លង​ទឹកដី​ដែលពួកបរិសុទ្ធ​ត្រូវ​សាងសង់​ទីក្រុង​ស៊ីយ៉ូន​នៅ​ក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។ អវត្តមាន​របស់​ព្យាការី បានធ្វើឲ្យ​សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​រដ្ឋ អូហៃអូ បាន​ងាក​ចេញ​ពី​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ហើយ​ប្រព្រឹត្ត​អំពើបាបដ៏​ធ្ងន់​ធ្ងរ ។ មេរៀន​នេះ​ផ្តោតលើ​ព្រះបញ្ញត្តិ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​ត្រឡប់​ទៅ​រដ្ឋ​អូហៃអូ​វិញ—រួម​មាន​ទាំង​ព្រះបញ្ញត្តិ​ដើម្បី​ចៀសវាង​ពី​តម្រេកសម្រើប​ចង់​បាន និង ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១-២១

ព្រះអម្ចាស់​ព្រមាន​ពួក​បរិសុទ្ធ​អំពី​ផលវិបាក​នៃ​សេចក្ដីទុច្ចរិត និង ការ​បះបោរ

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​លើ​ក្តារខៀន ៖ ​ហេតុអ្វី​អ្នក​គិត​ថា​វាសំខាន់ ដែល​យើង​ត្រូវ​រស់នៅ​ឲ្យ​ស្រប​តាម​ជំនឿ​របស់​យើង​ក្នុង​នាម​ជា សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​ពន្យល់​ថា​នៅក្នុង​រដូវ​ក្ដៅឆ្នាំ ១៨៣១ ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ និង អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ស្ថិត​នៅក្នុងរដ្ឋ​មិសសួរី ដើម្បី​ឧទ្ទិស​ឆ្លង​ទឹកដី និង​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​នៅ​ស៊ីយ៉ូន នោះ​មាន​សមាជិក​សាសនាចក្រ​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​ដោយ​សម្ងាត់ ។ បន្ទាប់ពី​ព្យាការី​បាន​ត្រឡប់ទៅ​ដល់រដ្ឋ​អូហៃអូវិញ នោះ​លោក​បាន​ទទួល​វិវរណៈ ដែល​បានកត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៣ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយរកមើល​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​អំពី​សមាជិក​សាសនាចក្រ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​អំពីអ្វី​ដែល​ពួក​គេ​រកឃើញ ។

  • តើ ការហៅ ខ្លួន​យើង​ថា​ជា​រាស្ត្រ​នៃ​ព្រះអម្ចាស់ ខុសគ្នា​ពី ការ​ធ្វើ​ជា រាស្ត្រ​នៃ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ពិភាក្សា​ពី​សំណួរ​នេះ អ្នក​អាច​បង្ហាញ​ថា ពួកបរិសុទ្ធ​ជាច្រើន​បានធ្វើ​អ្វីៗ​ជា​ច្រើន​ទៀត ជាជាង​គ្រាន់តែ​ហៅ​ខ្លួន​គេ​ថា​ជា​ព្រះរាស្ត្រ​របស់​ព្រះអម្ចាស់ ។ ពួកគេ​បន្ត​នៅ​ស្មោះត្រង់ ) ។

សូម​ឲ្យ​សិស្ស​អាន ខ ១ ចុះឡើង​ម្ដងទៀត ហើយ​រកមើល​ការ​បញ្ជា​របស់ព្រះអម្ចាស់​ដល់អ្នកទាំងឡាយ​ដែល​ហៅ​ខ្លួន​គេ​ថា​ជា​រាស្ត្រ​របស់ទ្រង់ ។

  • តើ​ព្រះអម្ចាស់​មានព្រះទ័យ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ​ក្នុងនាមជា​រាស្ត្រ​របស់ទ្រង់ ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ដោយការ​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ក្នុង​នាមជា​រាស្ត្រ​របស់ព្រះអម្ចាស់ នោះ​យើង​បើក​ដួងចិត្ត​របស់​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល និងព្រះឆន្ទៈ​របស់ទ្រង់​ស្ដីអំពី​យើង) ។

  • តើ​អ្នក​គិត​ថា​ការបើក​ដួងចិត្ត​របស់​យើង​មានន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​បើក​ដួងចិត្ត​របស់យើង រៀបចំ​យើង​ឲ្យ​ស្ដាប់​តាម​សំឡេង​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្វើ​អ្វីខ្លះដើម្បីជួយ​អ្នក​ឲ្យ​បើក​ដួងចិត្ត​របស់អ្នក ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:២-២១ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ស្តីបន្ទោស​ដល់​អស់​អ្នក​ដែល​មិន​ជឿ ហើយ​បាន​ព្យាយាម​ស្វែងរក​ទីម្គាល់ ហើយ​បាន​ប្រព្រឹត្តិ​អំពើ​កំផិត និង អំពើ​បាន​ធ្ងន់ធ្ងរ​ដទៃ​ទៀត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៣:១៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ការ​ព្រមាន​មួយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។

  • តើការព្រមាន​អ្វី​ដែល​ព្រះអម្ចាស់បានប្រទាន​ឲ្យ​នៅក្នុង ខ ១៦?

  • តើ​វាមានន័យ​យ៉ាងណា ដែល​ក្រឡេកមើល​នរណាម្នាក់ ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន ? ( ពាក្យ​ថា តម្រេកសម្រើប​ចង់​បាន មានន័យ​ថា « ការ​មានបំណង​ប្រាថ្នា​ដោយ​ពុំត្រឹមត្រូវ​យ៉ាងលើសលប់​ចំពោះ​អ្វីមួយ » ឬ នរណា​ម្នាក់ [ សេចក្ដីណែនាំដល់បទគម្ពីរ​ទាំងឡាយ, « តម្រេកសម្រើប​ចង់​បាន » scriptures.lds.org ] ។ ការ​មើល​ទៅនរណា​ម្នាក់​ដោយ​មាន​តម្រេកសម្រើប​ចង់​បាន មានន័យ​ថា​មើល​ទៅ​រូបរាង​កាយ​របស់​នរណា​ម្នាក់​ដោយ​ពុំ​ត្រឹមត្រូវ ឬ​តាមវិធី​មួយ​ដែល​ដាស់​អារម្មណ៍​ខាង​ផ្លូវ​ភេទ ។ ការណ៍​នេះ​ជាប់ទាក់ទង​នឹង​ការ​មើលការណ៍ភាព​អាសគ្រាម ) ។

  • តើ​មាន​គោលការណ៍​អ្វី​ខ្លះដែល​អ្នក​មើលឃើញនៅក្នុង​ការ​ព្រមាន​របស់​ព្រះអម្ចាស់ នៅក្នុង ខ ១៦? ( សិស្ស​អាចប្រើ​ពាក្យ​ផ្សេង​ទៀត ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ប្រសិនបើ​យើង​មើល​ទៅ​នរណាម្នាក់​ដោយ​តម្រេកសម្រើប​ចង់​បាន នោះ​យើង​នឹង​គ្មាន​ព្រះវិញ្ញាណ ហើយ​យើងនឹង​បដិសេធ​សេចក្ដីជំនឿ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា​ ការមានតម្រេកសម្រើប​ចង់​បាន​ចំពោះ​នរណា​ម្នាក់ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​នោះ​បាត់បង់​ព្រះវិញ្ញាណ​យ៉ាងដូច្នេះ ?

  • តើ​យើង​អាច​យកឈ្នះ​លើ​ការ​ល្បួង​នៃ​តម្រេកសម្រើប​ចង់​បាន​ចំពោះអ្នក​ដទៃ​យ៉ាង​ដូចម្តេច ?

ជា​ចំណែក​នៃ​ការ​ពិភាក្សា​អំពី​ការ​ចៀសវាង​ពី​តម្រេកសម្រើប​ចង់​បាន អ្នកអាចឲ្យច្បាប់ចម្លង​នៃ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​ដល់​សិស្ស​ម្នាក់ៗ​ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​កថាខណ្ឌ​ទាំង​នោះ​ឲ្យ​ឮៗ ។ បន្ទាប់ពី​អាន​កថាខណ្ឌ​និមួយៗ​ចប់​ហើយ សូមសួរសិស្ស​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ការទូន្មាន​ខាង​ក្រោម​នេះ អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការល្បួងនៃ​តម្រេកសម្រើបចង់​បាន​នេះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« សំខាន់បំផុតនោះ ចាប់​ផ្ដើម​ដោយ​ការ​ញែក​ខ្លួន​អ្នកចេញពីមនុស្ស សម្ភារ និង​ស្ថានភាព​នានា​ដែល​នឹង​គ្រោះថ្នាក់​ដល់អ្នក ។…

« … ប្រសិនបើ​ឃើញកម្មវិធី​ទូរទស្សន៍​មិនត្រឹមត្រូវ​នោះសូម​បិទ​វា ។ ប្រសិនបើ​ខ្សែភាពយន្ដ​ពុំ​ស្អាតស្អំទេ នោះសូម​ដើរ​ចេញ ។ ប្រសិនបើ​ទំនាក់ទំនង​មិន​ត្រឹមត្រូវ​កើត​មាន​ឡើង សូម​បញ្ចប់​ទំនាក់ទំនង​នោះ ។ យ៉ាងហោចណាស់​នៅគ្រា​ដំបូងឡើយ ​ឥទ្ធិពល​ទាំងនេះ​អាច​នឹង​មិន​អាក្រក់​ខ្លាំង​ទេ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឲ្យវក់វី​ដល់​ការ​វិនិច្ឆ័យ​របស់​យើង ធ្វើឲ្យជីវភាព​ខាង​វិញ្ញាណ​របស់យើង​ស្រអាប់ ហើយ​ដឹកនាំ​ទៅរក​អ្វី​មួយដែល​អាច​នឹង​អាក្រក់ ។

« សូមជំនួស​គំនិត​តម្រេក​សម្រើប​ដោយ​រូបភាព​នៃ​ក្ដីសង្ឃឹម និង​អានុស្សារីយ៍​ប្រកប​ដោយក្ដីអំណរ រូបភាព​នៃ​ទឹកមុខ​របស់​អ្នកទាំង​ឡាយ​ដែល​អ្នក​ស្រឡាញ់ ថា​អ្វីៗទាំងនោះ​នឹង​ត្រូវ​បំផ្លាញ​បង់ ប្រសិន​បើអ្នក​បណ្តែតបណ្តោយ​ខ្លួន​តាម​តណ្ហា​បែប​នេះ ។… មិនថា​អ្នកមានគំនិត​អ្វី​នោះទេ សូម​ប្រាកដ​ថា វា​ស្វាគមន៍​មក​ក្នុង​ចិត្ត​របស់អ្នក​ដោយការ​អញ្ជើញ​តែ​ប៉ុណ្ណោះ ។

« សូមបណ្ដុះវាឡើង និងនៅ​កន្លែង​ដែលមាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សូម​ប្រាកដ​ថា​គេហដ្ឋាន ឬ​ផ្ទះ​ជួល​របស់​អ្នកផ្ទាល់មាន​នូវប្រភេទ​នៃ​តន្ត្រី សិល្បៈ និង​អក្សរសាស្ត្រ​ដែល​រក្សាការពារអ្នក​នៅទីនោះ »​(Place No More for the Enemy of My Soul »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៥, ៤៦ ) ។

សូមសួរ​ប្រសិនបើ​មាន​សិស្ស​ណា​មាន​បំណង​ចង់ ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ​ចំពោះ​កិច្ចខិតខំ​របស់​ខ្លួន ដើម្បី​រស់នៅតាម​ច្បាប់ព្រហ្មចារីភាព ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩

ព្រះអម្ចាស់​បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យអភ័យទោស​ដល់គ្នាទៅវិញទៅមក

សូមរំឭក​សិស្ស​អំពី​ការចាត់តាំង​របស់​ពួកគេ​ពី​ថ្ងៃ​ទី ៣នៃ​មេរៀន​នេះ ដើម្បី​ព្យាយាម​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១, ដែល​ជា​វគ្គចំណេះចំណា​ខគម្ពីរ​មួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​ខគម្ពីរ​ទាំង​នេះឲ្យ​ឮៗ​ជាមួយ​គ្នា ។ ( សិស្ស​អាច​មើល​គម្ពីរ​របស់​ខ្លួន​សម្រាប់​ជា​ជំនួយ ) ។ សូមសួរ ប្រសិនបើ​មាន​សិស្ស​ដែល​ចង់​សូត្រ​ខគម្ពីរ​ទាំងនេះ​ឲ្យឮៗដោយ​ខ្លួន​ឯងដល់​សិស្ស​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ ។ សូម​សរសេរ​ព្រះ​បញ្ញត្តិ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ចេញ​បញ្ជា​ដល់​យើង​ឲ្យ​អភ័យ​ទោស​ដល់​មនុស្ស​គ្រប់​គ្នា ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដើម្បីអភ័យទោស​មនុស្ស​ទាំងអស់ មិន​ថា​ពួកគេ​មក​សុំអភ័យទោស​ចំពោះ​កំហុស​របស់ពួកគេ​ឬ​អត់នោះ ?

  • តើ​វា​ជួយ​យើង​ដើម្បី​ទុកឲ្យ​ព្រះ ជា​អង្គជំនុំជម្រះ​ដល់អស់អ្នក​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់យ៉ាងដូចម្ដេច ?

  • តើនៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរ ដោយ​សារ​តែ​ការអភ័យ​ទោស​ឲ្យ​នរណា​ម្នាក់​នោះ ?

សូម​ចង្អុលបង្ហាញ​ថា ពេល​ខ្លះ​យើង​មាន​ឆន្ទៈ​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ ប៉ុន្តែ​យើង​លំបាក​ដើម្បី​អភ័យទោស​ឲ្យ​ខ្លួន​ឯង ។

  • ហេតុអ្វី​ក៏​យើង​ត្រូវ​អភ័យទោស​ឲ្យ​ខ្លួនឯង ?

សូម​ចង្អុលបង្ហាញ​ទៅ​គោលការណ៍​ទីមួយ​ដែលអ្នកសរសេរ​នៅលើ​ក្ដារខៀន នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន ៖ ក្នុងនាម​ជា​រាស្ត្រ​របស់ព្រះអម្ចាស់ យើង​ត្រូវ​បើក​ដួងចិត្ត​របស់​យើង​ និង​ស្ដាប់​ព្រះ​បន្ទូល​របស់ទ្រង់ និង​ព្រះទ័យ​របស់ទ្រង់​ចំពោះយើង ។ សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​ថា តើ​ដួងចិត្ត​របស់ពួកគេ​បើកចំហរ​ចំពោះ​ការ​បំផុសគំនិត ឬ​ចំណាប់​អារម្មណ៍​អំឡុង​ការ​សិក្សា​អំពីព្រះគម្ពីរ​នាថ្ងៃ​នេះ​របស់​ពួកគេដែរ​ឬទេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការ​បំផុសគំនិត និង​ចំណាប់អារម្មណ៍​ដែលពួកគេ​បាន​ទទួលមក​ពី​ព្រះអម្ចាស់ ហើយ​ថ្លែង​ទីបន្ទាល់​ថា​នៅ​ពេលពួកគេ​ធ្វើដូច្នោះ​ នោះពួកគេ​នឹង​ក្លាយជា​រាស្រ្ត​របស់​ព្រះអម្ចាស់ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៧១)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​ អំឡុងពេល​នៃ​សប្តាហ៍​នេះ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើថ្ម​មួយ​អាច​រមៀល​ចេញ​ទៅរហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល​បាន​យ៉ាង​ដូចម្តេច ? តើព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់​ៗ​យ៉ាង​ច្បាស់​ដោយ​របៀប​ណា ? ហេតុអ្វី​ឪពុក​ម្តាយ​មាន​កាតព្វកិច្ចជាទម្ងន់​ ដើម្បីបង្រៀន​ដំណឹង​ល្អ​ដល់​កូនចៅ​របស់​ខ្លួន ? តើ​មាន​លទ្ធផលអ្វីខ្លះកើតឡើង​ដល់​ឪពុក​ម្តាយ​ដែល​ពុំ​បានធ្វើ​ការណ៍​នោះ ? សូម​ប្រាប់​ដល់​សិស្ស​ជាមុន​ថា អំឡុងពេល​នៃ​ការសិក្សាព្រះគម្ពីរ​របស់​ពួកគេ​នៅ​សប្តាហ៍​នេះ នោះពួកគេ​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។