ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥ ៖ ការ​សិក្សា​បទគម្ពីរ​ទាំងឡាយ


មេរៀន ទី ៥

ការ​សិក្សា​ព្រះគម្ពីរ

សេចក្តីផ្តើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​រៀន​របៀប​យល់ដឹង​បរិបទ និង​មាតិកា​បទគម្ពីរ​កាន់​តែ​ប្រសើរ ស្គាល់គោលលទ្ធិ និងគោលការណ៍​ដំណឹងល្អ ដែលមានក្នុង​បទគម្ពីរ ហើយ​អនុវត្ត​សេចក្ដីពិត​ទាំងនោះ​ក្នុង​ជីវិត​របស់ពួកគេ ។ នៅពេល​សិស្ស​រកឃើញ ហើយ​ធ្វើតាម​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច ដែលមាន​នៅក្នុង​បទគម្ពីរ​ទាំងឡាយ នោះ​ដំណឹងល្អ​អាច​ចាក់ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់ពួកគេ ។ សូម​ពិចារណា​អំពី​របៀប​នានា ដើម្បី​មើល​សម្ភារ​ក្នុងមេរៀន​នេះ​នៅពេញ​មួយ​ឆ្នាំ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលបំណង​នៃ​ការ​សិក្សា​បទគម្ពីរ

មុន​ពេលចូល​រៀន សូម​ដាក់វត្ថុ​សាមញ្ញមួយ​នៅក្នុង​ថ្នាក់ ដូចជា ខ្មៅដៃ សៀវភៅកត់ចំណាំ ឬ​សៀវភៅទំនុកដំកើង នៅកន្លែង​ណាមួយ​ក្នុង​បន្ទប់ ដែល​មើល​ឃើញច្បាស់ ។ សូម​ជ្រើសរើស​កន្លែង​មួយ​ដែល​វត្ថុ​នោះ នឹង​ពុំរញ៉េរញ៉ៃ ឬ​ដាក់​នៅកន្លែង​ដែល​សិស្ស​ងាយ​ឃើញ ។ សូម​ចាប់​ផ្ដើម​មេរៀន​ដោយ​ប្រាប់​សិស្ស​ថា អ្នក​បាន​បាត់​អ្វីមួយ ហើយ​អ្នក​ត្រូវ​ការ​ជំនួយពី​ពួកគេ​ឲ្យ​ជួយរក ។ សូម​ឲ្យ​ពួកគេ​រក​មើល​ក្នុង​បន្ទប់ ប៉ុន្តែ​កុំ​ប្រាប់ពួកគេ​នូវ​អ្វី​ដែលពួកគេត្រូវ​រក​នោះឡើយ ។ បន្ទាប់ពី​សិស្ស​រក​មិន​ឃើញ​ក្នុង​រយៈពេល​ខ្លី​មក សូម​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​គូរ​ស្វែងរក ហើយ​សុំ​ឲ្យ​ពួកគេ​ព្យាយាមរក​ម្ដងទៀត ។

  • ហេតុអ្វី​បានជា​វា​ងាយ​ស្រួល​ជាង ដើម្បី​រក​អ្វី​ដែល​អ្នកកំពុង​រក​ជា​លើក​ទីពីរ​នេះ ?

លើក​គម្ពីរ​អ្នក​ឡើង ។ សូម​ចង្អុល​បង្ហាញ​ថា វា​ងាយ​ស្រួល​ជាង​ដើម្បី​រក​អ្វី​មួយ ដែល​យើង​ដឹងថា​ត្រូវ​រក​អ្វី ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង អាច​កាន់​តែ​មាន​អត្ថន័យ ពេល​យើង​ថា​ត្រូវ​រក​អ្វី ពេល​យើង​សិក្សា​នោះ ។

ដើម្បី​ជួយ​សិស្ស​ស្គាល់​នូវ​អ្វី​ដែល​យើង​គួរ​តែ​ស្រាវជ្រាវ ពេល​យើង​សិក្សា​បទគម្ពីរ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោម ដោយ​ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធានទីមួយ ។ មុន​ពេលសិស្ស​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​ស្ដាប់​រក​អ្វី​ដែលពួកគេ​គួរតែ​អាច​រក​បានជានិច្ច​នៅក្នុង​បទគម្ពីរ ពេល​ពួកគេ​ស្វែងរក​វា ។ ( អ្នក​អាច​នឹង​ចង់​ផ្ដល់​ដល់សិស្ស​នូវ​ច្បាប់ចម្លង​នៃ​សេចក្ដីថ្លែង​របស់ព្យាការី​មួយនេះ និង​សេចក្ដីថ្លែងដទៃៗទៀត នៅក្នុងមេរៀន​នេះ ) ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« មនុស្ស​ម្នាក់​ពុំ​អាច​សិក្សា​បទគម្ពីរ​ដោយ​ស្មោះ ដោយ​ពុំ​រៀន​គោលការណ៍​នានា​នៃ​ដំណឹងល្អទេ ដោយ​សារតែ​បទគម្ពីរ ត្រូវ​បាន​សរសេរ​ទុក ដើម្បី​រក្សា​គោលការណ៍​នានា​នោះ» ( « The Message of the Old Testament » [ address to CES religious educators ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩ ] ទំព័រ ៣ LDS.org) ។

  • ផ្អែក​ទៅលើ​ការ​ពន្យល់​របស់​ប្រធាន រ៉មនី តើ​យើង​គួរ​ស្វែងរក​អ្វី នៅពេល​យើង​សិក្សា​បទគម្ពីរ ?

  • តើ​គោលការណ៍មួយ​គឺ​ជា​អ្វី ?

សូម​បញ្ជាក់ ឬបំពេញ​បន្ថែម​ចម្លើយ​របស់​សិស្ស តាមរយៈ​ការ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការ​ពន្យល់​ដូច​ខាង​ក្រោម​ដោយ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ មុនពេល​សិស្ស​អាន សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ស្ដាប់​ថា​គោលការណ៍​គឺ​ជា​អ្វី ។ សូម​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត ស្ដាប់​ពី​មូលហេតុ​នៃ​ការ​ស្រាវជ្រាវ​គោលការណ៍​នានា​ក្នុង​បទគម្ពីរ គឺ​សំខាន់​ខ្លាំង​ណាស់ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« គោលការណ៍​ទាំងឡាយ ជា​សេចក្តី​ពិតបរិសុទ្ធ បាន​រៀបចំ​សម្រាប់​ការអនុវត្ត​ចំពោះ​ស្ថានភាព​ផ្សេង​ៗ​គ្នា​ដ៏​ទូលំទូលាយ ។ គោលការណ៍​ពិត ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​ច្បាស់លាស់ ទោះ​ជា​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ច្របូក​ច្របល់ និង​ការ​បង្ខិត​បង្ខំ​ដ៏​​ខ្លាំង​បំផុតក្ដី » ( Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦ ) ។

  • ស្រប​តាម​អែលឌើរ ស្កត តើ​គោលការណ៍​គឺ​ជា​អ្វី ? ហេតុអ្វី​ការ​ស្វែងរក​គោលការណ៍​នៅក្នុង​បទគម្ពីរ​សំខាន់​ខ្លាំង​ម៉្លេះ ?

សូម​ពន្យល់​ថា គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​សេចក្ដីពិត​គ្រឹះ ពុំផ្លាស់ប្ដូរ ដែល​ផ្ដល់​ការ​ដឹកនាំ​នៅក្នុង​ជីវិត​រស់​នៅ​របស់​យើង ។ គោលលទ្ធិ និង​គោលការណ៍ គឺ​ជា​អ្វី​ដែល​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់ទ្រង់ មានបំណង​ចង់​ឲ្យ​យើង​រៀន​មកពី​វិវរណៈ ទេសនកថា និង​ព្រឹត្តការណ៍​នានា​ដែលបាន​កត់ត្រា​នៅក្នុង​បទគម្ពីរ ។

ដើម្បី​ជួយ​សិស្ស​រកឃើញ​គំរូ​មួយ​នៃ​គោលលទ្ធិ និង​គោលការណ៍ ដែល​បាន​បង្រៀន​នៅក្នុង​បទគម្ពីរ សូម​អញ្ជើញ​ពួកគេ​ឲ្យនឹកគិត​ទៅលើ​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ។ សូម​សួរ​ដល់​ពួកគេ បើ​ពួកគេ​អាច​ប្រាប់​សេចក្ដីពិត​សាមញ្ញ​មួយ ដែល​យើង​អាច​រៀន​មកពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​បានឬទេ ។ សិស្ស​អាច​នឹង​ប្រាប់​ពីគោលលទ្ធិ និង​គោលការណ៍​ផ្សេងៗ ។ សេចក្ដី​ពិត​ដូច​ខាង​ក្រោម គឺ​ជា​គំរូ​មួយ ៖ បើ​យើង​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ នោះ​ព្រះនឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។

ការ​យល់​ដឹង​​អំពី​បរិបទ និង មាតិកា​នៃ​បទគម្ពីរ

សូម​បង្ហាញ​ចំណិត​ផ្លែឈើ ដែល​ត្រូវ​តែ​បក​សំបក​ពីមុន​អាច​បរិភោគ​បាន ( ឧទាហរណ៍ ផ្លែចេក ឬ​ផ្លែក្រូច ) ។

  • តើ​អ្នក​ត្រូវ​ធ្វើអ្វីខ្លះ ពីមុន​អ្នក​អាច​ប្រើ​វត្ថុនេះ សម្រាប់​គោលបំណង​ដែល​ចង់​បាន ? ( បកសំបក​​ចេញ ) ។

  • បើ​ផ្នែក​សំខាន់ និង​មានប្រយោជន៍​របស់​វា គឺ​ស្ថិតនៅ​ផ្នែក​ខាង​ក្នុង តើ​គោលបំណង​នៃ​សំបក​ផ្នែក​ខាង​ក្រៅ​គឺជា​អ្វី ? ( ដើម្បី​រក្សា និង​បញ្ជូន​មាតិកា ) ។

សូម​ពន្យល់​ថា ផ្លែឈើ​នៅក្នុង​សំបក អាច​ប្រៀបដូចជា​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ដែល​មាន​នៅក្នុង​បទគម្ពីរដែរ ។ សំបក​ខាង​ក្រៅ អាច​ប្រៀប​ទៅនឹង​ព្រឹត្តការណ៍ មនុស្ស និង​ទេសនកថា​បទគម្ពីរ ។ ក៏​ដូចជា​សំបក​ដែល​រក្សា និង​ជួយ​បញ្ជូន​សាច់​ផ្លែឈើ​នៅខាង​ក្នុងដែរ ដំណើររឿង​បទគម្ពីរ​ទាំងនេះ បញ្ជូន​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹង​ល្អ​ដល់​យើង តាមរបៀប​មួយ ដែល​ជួយ​យើង​ឲ្យ​យល់ ចងចាំ និង​អនុវត្ត​វា​ក្នុងជីវិត​របស់​យើង ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បីជួយ​ពួកគេ​ទទួល​បានការ​យល់​ដឹង​កាន់​តែ​ប្រសើរ​អំពី​ទីតាំង តំណររឿង ព្រឹត្តការណ៍ និង​ព័ត៌មាន​លម្អិត​ដទៃទៀត​នៃ​បទគម្ពីរ ។ ( អ្នក​អាច​រៀបរាប់​គំនិត​មួយចំនួន​របស់​ពួកគេ​នៅ​លើ​ក្តារខៀន ) ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​គំនិត​មួយចំនួន​ហើយ សូម​ពន្យល់​អំពី​ជំនាញ​ការ​សិក្សា​បទគម្ពីរ​ដូច​ខាង​ក្រោម​ទៅ​ដល់​សិស្ស​ក្នុង​ថ្នាក់ ហើយ​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​អនុវត្ត​វា ។

ទីតាំង​ប្រវត្តិសាស្ត្រ ៖ សូម​ពន្យល់​ថា កណ្ឌ​នីមួយៗ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា រួម​មាន​នូវ​​បុព្វកថា​មួយ ដែល​ពិពណ៌នា​អំពី​កង្វល់ សំណួរ ឬ​ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​ទាក់ទង​នឹង​វិវរណៈ​ក្នុង​កណ្ឌ​នោះ ។ ការ​ដឹង​អំពីព័ត៌មាន​លម្អិត​ទាំងនេះ អាច​ជួយ​យើង​ឲ្យ​យល់​វិវរណៈ ។

ដើម្បី​បង្ហាញ​ពីរបៀប​ដែល​ការ​ដឹង​អំពីព័ត៌មាន​លម្អិតទាំង​នេះ អាច​បង្កើន​ការ​យល់​ដឹង​អំពី​វិវរណៈមួយ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ដើម្បី​ផ្លាស់វេណ​គ្នា​អាន​ឲ្យ​ឮៗ​ដកស្រង់​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១-៨ ។ បន្ទាប់មក​សុំ​សិស្ស​ឲ្យ​អាន​ផ្នែក​បុព្វកថា​ដោយ​ស្ងៀមស្ងាត់ ស្វែងរក​ព័ត៌មាន​ដែល​ជួយ​ពួកគេ​យល់​អំពី​ខទាំង​នេះ ។

  • តើ​ការ​ដឹង​ថា​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​ជាប់​ក្នុង​គុគ​លីបឺធី​អស់​ជា​ច្រើន​ខែ ជួយ​យើង​ឲ្យ​យល់​ខទាំង​នេះ​កាន់​តែប្រសើរ​ដោយ​របៀប​ណា ?

និយមន័យ​ពាក្យ ៖ សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​ខ្លះ បាន​ប្រើ​នៅ​ក្នុង​បទគម្ពីរ អាច​នឹង​មិន​ដែល​ស្គាល់ ។ វចនានុក្រម​ព្រះគម្ពីរ​ប៊ីប សេចក្ដី​ណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ លេខយោង​បទគម្ពីរ និង​វចនានុក្រម​ធម្មតា អាច​ជួយ​យើង​រៀន​និយមន័យ​នៃ​ពាក្យ​នានា ហើយ​យល់​ពីអត្ថន័យ​របស់​វាបាន ។

ដើម្បី​បង្ហាញ​ឧទាហរណ៍ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:២ ដោយស្ងាត់ស្ងៀម ។ សូមពន្យល់​ថា ពាក្យ​ស្នាក់នៅ អាច​មាន​ន័យ​ថា ពន្យាពេល ឬ​ផ្អាក ។

  • តើ​ការ​ដឹង​និយមន័យ​នេះ ជួយ​យើង​ឲ្យ​យល់​ខ​នេះ​កាន់​តែ​ច្បាស់​យ៉ាង​ដូចម្ដេច ?

ការស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

សូម​ពន្យល់​ថា នៅពេល​យើង​បង្កើន​ការ​យល់​ដឹង​របស់​យើងអំពី​បរិបទ និង​មាតិកា​នៃ​វគ្គ​បទគម្ពីរ នោះ​យើង​ត្រូវ​បាន​ត្រៀម​ខ្លួន​ដើម្បី​ស្គាល់​សេចក្ដីពិតនៃ​ដំណឹងល្អ ដែលមាននៅក្នុង​នោះ​ហើយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​អែលឌើរ រីឆាដ ជី ស្កត ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​អ្វី ដែល​យើង​គួរ​ធ្វើ​ដើម្បី​ស្គាល់​សេចក្ដីពិត​នានា ពេល​យើង​សិក្សា​បទគម្ពីរ ។

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« នៅពេល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ សូម​ស្វែងរក​គោលការណ៍​នានា ។ សូម​បែង​ចែក​វា​ចេញ​ពី​ព័ត៌មាន​លម្អិត ដែល​បាន​ប្រើ​ដើម្បី​ពន្យល់​វា​នោះ​ដោយ​ប្រុងប្រយ័ត្ន ។… .វា​សក្តិសម​នឹង​កិច្ចខិតខំ​ដ៏​មហិមា​ដើម្បី​រៀបចំ​សេចក្តីពិត​ដែល​យើង​ប្រមូល​ផ្ដុំ ដើម្បី​បង្កើត​​សេច​ក្តីថ្លែងការណ៍សាមញ្ញ​អំពី​គោលការណ៍ »(« Acquiring Spiritual Knowledge » ទំព័រ ៨៦ ) ។

  • តើ​ឃ្លា​ដែល​អែលឌើរ ស្កត បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការ​ស្គាល់​សេចក្ដីពិត​នៅក្នុង​បទគម្ពីរ​មាន​អ្វី​ខ្លះ ? ( «​សូមញែក​វា​ចេញ​ពី​ព័ត៌មាន​លម្អិត​ដែល​បាន​ប្រើ​ដើម្បីពន្យល់​វា​នោះដោយ​ប្រុងប្រយ័ត្ន » « រៀបចំ​សេចក្តីពិត​ដែល​យើង​ប្រមូល​ផ្ដុំ ​ដើម្បី​បង្កើត​ជា​សេច​ក្តី​ថ្លែង​ការណ៍​សាមញ្ញៗ​អំពី​គោលការណ៍ » ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា​វា​សំខាន់​ដើម្បី « រៀបចំ​សេចក្ដីពិត » ដែល​យើង​រៀនមកពី​វគ្គបទគម្ពីរ​ឲ្យ​ទៅជា​សេចក្ដី​ថ្លែងការ​សាមញ្ញ​មួយ​អំពី​គោលលទ្ធិ ឬ គោលការណ៍​ដូច្នេះ ?

សូម​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អ​មួយចំនួន គឺ​ងាយ​ស្រួល​ដើម្បី​ស្គាល់ ដោយ​សារ​វា​ត្រូវ​បាន​ថ្លែង​ដោយចំៗ​នៅក្នុង​បទគម្ពីរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១ :៧-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម និង​ប្រាប់​សេចក្ដីពិត​នានា ដែល​ត្រូវ​បាន​ថ្លែង​ដោយ​ចំៗ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ស៊ូទ្រាំ​ការណ៍​នេះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​នឹងដំកើង​យើង​ឡើង ហើយ​ជួយ​យើង​ឲ្យ​មាន​ជ័យជំនះ​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ។

សូម​ពន្យល់​ថា គោលលទ្ធិ និង​គោលការណ៍​ជាច្រើន ពុំ​បាន​ថ្លែង​ចំៗ​នៅក្នុង​អត្ថបទ​គម្ពីរ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ត្រូវ​បាន​បង្ហាញ ឬ​ពិពណ៌នា​ទៅក្នុង​ខគម្ពីរ​ជាច្រើនទៀត ។ ការ​ស្គាល់​ប្រភេទ​នៃ​គោលលទ្ធិ និង​គោលការណ៍​នេះ តម្រូវឲ្យ​មាន​ការ​ស្គាល់​សេចក្ដីពិត ដែល​បាន​បង្ហាញ​នៅ​ក្នុង​វគ្គ​បទគម្ពីរ ហើយ​ថ្លែង​សេចក្ដីពិត​ទាំងនោះ​តាម​របៀប​ដ៏​ច្បាស់​លាស់ និង​សាមញ្ញ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ស្គាល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​ពុំ​បាន​ថ្លែង​ដោយ​ចំៗ សូម​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​សួរ​សំណួរ​ដូចជា « តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះមកពី​រឿង​នេះ ? » « តើ​សារលិខិត ឬ​ចំនុច​សំខាន់​នៃ​ខគម្ពីរ​ទាំងនេះ​ជា​អ្វី ? » ឬ « តើ​ព្រះអម្ចាស់ មាន​បំណង​ចង់​ឲ្យ​ខ្ញុំ​រៀន​អ្វី​ខ្លះ​មកពី​រឿង​នេះ ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ហាត់​រៀន​ស្គាល់​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ដោយ​ការ​មើលគោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១-៨ ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សាបទគម្ពីរ​នូវ​សេចក្ដីពិតដំណឹងល្អ​មួយ ដែល​យើង​អាច​រៀន​មកពី​ការ​អធិស្ឋាន​របស់​យ៉ូសែប និង​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការ​អធិស្ឋាន​នោះ ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​អាន​គោលលទ្ធិ ឬ​គោលការណ៍ ដែល​ពួកគេ​បាន​ស្គាល់​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ។ សេចក្ដីពិត​ទាំងឡាយ ដែល​សិស្ស​បាន​ប្រាប់ អាច​រួម​មាន​ដូច​ខាង​ក្រោម ៖

ព្រះស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​យើង ។

បើ​យើង​ទូល​ហៅ​ទ្រង់​នៅក្នុង​គ្រា​លំបាក នោះ​ទ្រង់​អាច​ប្រទាន​ក្ដី​សុខសាន្ដ​ដល់​យើង ។

ការ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំង​ឡាយ​ក្នុង​ជីវិត​របស់​យើង

សូម​យោង​ទៅ​រឿង​ចំណិត​ផ្លែឈើ ដែល​សិស្ស​ក្នុង​ថ្នាក់​បាន​ពិភាក្សា​កាល​ពីមុន​ក្នុង​មេរៀន​ម្ដងទៀត ។

  • តើ​ផ្លែឈើ​មាន​តម្លៃ​ទេ បើ​វា​ពុំ​ដែល​បក​សំបក​មក​បរិភោគ​ផងនោះ ?

  • បើ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ដែល​យើង​ស្គាល់​ក្នុង​បទគម្ពីរ អាច​ប្រៀប​ប្រដូច​ទៅនឹង​ចំណិត​ផ្លែឈើ ដែល​យើង​បាន​បក តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ នៅពេល​យើង​ស្គាល់​សេចក្ដីពិត​ទាំងនោះ ? ( អនុវត្តវា​ក្នុង​ជីវិត​របស់​យើង ) ។

សូម​ពន្យល់​ថា នៅពេល​យើង​ដឹង​ពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​យើង​បាន​ស្គាល់​នៅក្នុង​បទគម្ពីរ នោះ​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បីអនុវត្ត​វា​ក្នុង​ជីវិត​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិតមួយ ដែល​ពួកគេ​បាន​ប្រាប់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១-៨ ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់ ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សផ្ទៀង​តាម ហើយ​ប្រាប់​ឃ្លា​នានា ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« បើ [ អ្នក ] បាន​ស្គាល់​វិវរណៈ នោះ​អ្នកគ្មាន​ការ​សង្ស័យទេ--ទោះ​ជា​ផ្ទាល់ខ្លួន ជា​សង្គម ឬ​នយោបាយ ឬ​វិជ្ជាជីវៈ-- ដែល​ចាំបាច់​ត្រូវ​ទៅ​ដោយ​គ្មាន​ចម្លើយ​នោះ​ឡើយ ។ វា​មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អដ៏​អស់កល្ប​ជានិច្ច ។ នៅក្នុង​នោះ យើង​រកឃើញ​គោលការណ៍​នៃ​សេចក្ដីពិត ដែលនឹង​ដោះ​ស្រាយ​រាល់​ការ​ច្របូកច្របល់ និង​រាល់​បញ្ហា និង​រាល់​ទ្វេគ្រោះ ដែល​នឹងប្រឈម​មុខ​ចំពោះ​គ្រួសារ​មនុស្ស ឬ​បុគ្គល​ម្នាក់ៗ » ( « Teach the Scriptures » [ address to CES religious educators ថ្ងៃ​ទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧ ] ទំព័រ ៣–៤ »LDS.org ។

  • តើ​ឃ្លា​ណា​ដែល​អ្នកចាប់​អារម្មណ៍ ? ហេតុអ្វី ?

សូម​បញ្ចប់មេរៀន​ដោយ​ការ​ចែកចាយ​អំពី​របៀប​ដែល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ក្នុង​បទគម្ពីរ បាន​ប្រទាន​ពរ​ដល់ជីវិត​របស់អ្នក ពេល​អ្នក​បាន​រកឃើញ ហើយ​អនុវត្ត​វា​ក្នុងជីវិត ។ សូម​ពិចារណាធ្វើ​ការ​អញ្ជើញដល់​សិស្ស​ឲ្យ​ចែកចាយ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ដែលពួកគេ​បាន​រក​ឃើញ​នៅក្នុង​បទគម្ពីរ និងរបៀប​ដែល​វា​បានប្រទានពរ​ដល់ជីវិត​របស់ពួកគេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​ទាំងនេះ​ដោយ​ឧស្សាហ៍ព្យាយាម នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ ហើយ​អនុវត្ត​វា​ក្នុង​ជីវិត​របស់ពួកគេ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

ការ​រកឃើញ និង​ការ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ដំណឹងល្អ

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ផ្ដល់​ការណែនាំ​នេះ អំពី​ការសិក្សា​ព្រះគម្ពីរ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« រឿង​ដ៏សំខាន់បំផុត​មួយ​ដែល​អ្នកអាច​ធ្វើ…គឺ​ត្រូវ​ជ្រមុជ​ខ្លួន​អ្នក​ទៅ​ក្នុង​បទគម្ពីរ ។ ស្រាវជ្រាវ​វា​ដោយ​ឧស្សាហ៍ព្យាយាម ។ ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។ រៀន​គោលលទ្ធិ។ ទន្ទេញ​ចាំគោលការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​នោះ » ( The Power of the Word » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨១ ) ។