ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨២-៨៣


មេរៀនទី ៨៥

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨២-៨៣

បុព្វកថា

នៅ​ក្នុង ​ខែ ​មេសា ឆ្នាំ ១៨៣២ ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នក​ដទៃទៀត​បាន​ធ្វើ​ដំណើរ​ទៅកាន់រដ្ឋ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរីដោយគោរព​តាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ដើម្បី​ស្ថាបនា​អង្គការ​មួយសម្រាប់​សា្ថបនា​ស៊ីយ៉ូនឡើង ហើយ​មើល​ថែ​ដល់​អ្នកក្រីក្រ ( សូមមើល គ. និង ស. ៧៨ រួម​មាន សេចក្ដីណែនាំ​កណ្ឌ ) ។ នៅថ្ងៃទី ២៦ ខែ ​មេសា ព្យាការី​បាន​ទទួលវិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២អំឡុងក្រុមប្រឹក្សា​នៃ​ពួកសង្ឃជាន់ខ្ពស់ និង​ពួកអែលឌើរ​នៃ​សាសនាចក្រ​នៅ ​អ៊ិនឌីប៉ែនដែនស៍ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់​បាន​អភ័យ​ទោស​ដល់​បងប្អូនប្រុស​ចំពោះ​អំពើ​រំលង​ទាំងឡាយ​របស់ពួកគេ ហើយ​បាន​ព្រមាន​ពួកគេឲ្យ​បែរ​ចេញ​ពី​អំពើបាប។ ព្រះអម្ចាស់​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រុស​ទាំងនេះ​អំពី​របៀប​ដើម្បីគ្រប់គ្រង​កិច្ចការ​ខាង​សាច់ឈាម​នៃ​ស៊ីយ៉ូនផងដែរ ។ បួន​ថ្ងៃ​ក្រោយមក យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈដែលបាន​កត់​ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៣ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួកអែលឌើរ​នៃ​សាសនាចក្រអំពី​របៀប​មើល​ថែដល់ពួក​ស្ត្រីមេម៉ាយ និង​កុមារ​កំព្រា ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១-៧

ព្រះអម្ចាស់​ព្រមាន​ដល់អ្នកទាំងឡាយ​ដែល​បាន​ទទួល​ច្រើន​មកពី​ទ្រង់

មុនពេល​ថ្នាក់​ចាប់​ផ្ដើម សូម​ប្រមូល​ក្រដាស​ធំៗ​ជាច្រើនស​ន្លឹក​មក ព្រមទាំង​ហ្វឺតផងដែរ ។ ( ​នាពេលក្រោយ ក្នុងមេរៀន​នេះ សិស្ស​នឹង​ប្រើ​របស់​ទាំងនេះ​ដើម្បីធ្វើ​បញ្ជី ដែលអាច​បង្ហាញ​ដល់​សិស្ស​ផ្សេងទៀត​មើលឃើញ ) ។

សូមចាប់​ផ្ដើម​មេរៀន​ដោយសុំ​ឲ្យសិស្ស​គិត​អំពី គ្រាមួយ​ដែលពួកគេ​បាន​ជំទាស់​នឹង​មិត្ត ឬ​សមាជិក​សាសនាចក្រ តែក្រោយមក​អាច​ដោះស្រាយ​វិញបាន។

  • តើ​អ្នក​បាន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ នៅពេល​អ្នក​បានដោះស្រាយ​ជំទាស់​របស់អ្នក​នោះ ?

សូម​ប្រាប់​ដល់​សិស្ស​ថា ​ស៊ីឌនី រិកដុន នៅ​រដ្ឋ អូហៃអូ និង ប៊ីស្សព អែតវើត ប៉ាទ្រិច នៅ​រដ្ឋ មិសសួរី បាន​មាន​អារម្មណ៍​ពុំ​ល្អ​នឹង​គ្នា​អស់រយៈពេលជាច្រើន​ខែ ​។ នៅ​ក្នុងខែ​ មេសា ឆ្នាំ ១៨៣២ ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត បានធ្វើដំណើរ​ទៅកាន់​រដ្ឋ មិសសួរី ដោយ​គោរពប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ដែលពួក​គាត់​បាន « អង្គុយ​ប្រឹក្សា​ជាមួយ​ពួកបរិសុទ្ធ ដែល​នៅ​ក្រុង​ស៊ីយ៉ូន » (គ. និង ស. ៧៨:៩) ។ ពេល​ពួកលោកមកដល់ នោះការ​ប្រឹក្សា​ក្នុង​ក្រុម​សង្ឃជាន់ខ្ពស់​នៃ​សាសនាចក្រ បានធ្វើឡើង​ ។ នៅចន្លោះ​សម័យ​ប្រជុំសន្និសីទ​ពេលព្រឹក និងពេលរសៀល នោះ​ស៊ីឌនី រិកដុន និង ​អែតវើត ប៉ាទ្រិច បាន​ដោះស្រាយ​នូវ​ទំនាស់​របស់​ពួកលោក ។ វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២ត្រូវ​បាន​ទទួល​អំឡុង​សម័យប្រជុំ​ពេល​រសៀល ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់ ស៊ីឌនី រិកដុន និង អែតវើត ប៉ាទ្រិច អំពីការ​ដោះស្រាយ​ទំនាស់​របស់ពួកលោក ។

  • ស្របតាមខ ១តើ​ទំនាក់ទំនង​រវាង​ការ​អភ័យទោស​ដល់អ្នកដទៃ និង​ការ​ទទួល​បាន​នូវការ​អភ័យទោស​របស់ព្រះអម្ចាស់​ គឺជាអ្វី ?

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:២ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​ការ​ព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ ។

  • តើ​ព្រះអម្ចាស់​មានបន្ទូលអ្វី​ខ្លះដែល​នឹង​កើត​មាន​ដល់​អ្នក​ទាំងឡាយ​ដែល​ពុំ « បែចេញពីអំពើបាប » ?

ដើម្បីជួយសិស្ស​យល់​នូវ​អំពើបាប​មួយចំនួន ដែលព្រះអម្ចាស់​បាន​សំដៅទៅលើ សូម​ពន្យល់​ថា នៅពេល​សមាជិក​នៃ​សាសនាចក្រ​បាន​ផ្លាស់​ទៅ​កាន់រដ្ឋ មិសសួរី នោះមានពួកគេ​ជាច្រើន​រូប​ពុំ​បាន​គោរព​តាម​ការ​ទូន្មាន​របស់​អ្នកដឹកនាំ​នៃ​សាសនាចក្រ​ទេ ហើយ​មួយចំនួន​បាន​បដិសេធ​ឈប់រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។ ជា​លទ្ធផល សមាជិក​សាសនាចក្រ​មួយចំនួន​ទាំងនេះ បាន​ដឹង​ខ្លួន​ខុស​ចំពោះ​ការ​ច្រណែន ការ​លោភលន់ និង​ការ​ពុំ​យកចិត្ត​ទុកដាក់​ចំពោះកាតព្វកិច្ច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៣-៤ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​នូវមូលហេតុ​មួយ ថា​ហេតុអ្វី​ក៏​ការ​ជំនុំជម្រះ​ដែលបាន​ប្រាប់នៅក្នុងខ ២នឹង​កើតមាន​មក​លើ​អ្នក​ទាំងឡាយ​ដែល​បន្ដ​ស្ថិត​នៅក្នុង​អំពើបាប ។

  • តើ​ពួកបរិសុទ្ធ​ទាំងនេះ មានគុណសម្បត្តិ​សក្ដិសម​ជា​រាស្ត្រ​ដែល​បានទទួល « ពន្លឺ​កាន់តែ​ធំ » តាមវិធីណា ?

  • តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ទំនួលខុសត្រូវ​របស់​យើង​ចំពោះអ្វី​ដែលទ្រង់​បាន​ប្រទាន​ដល់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ព្រះអម្ចាស់​ តម្រូវការ​យ៉ាង​ច្រើន​ពីអ្នកទាំងឡាយ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ច្រើន ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា អ្នកទាំងឡាយ​ដែល​បាន​ទទួល​ច្រើន​មកពី​ព្រះអម្ចាស់​ នោះ​តម្រូវ​ច្រើន​ពី​ពួកគេ​ផងដែរយ៉ាងដូច្នេះ ?

សូម​បែងចែក​សិស្សឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ។ សូម​ឲ្យ​ទៅក្រុម​និមួយៗ​នូវ​ក្រដាស​មួយផ្ទាំង​ធំ និង​ហ្វឺត​មួយដើម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពរជ័យ​ឲ្យ​បាន​ច្រើន​បំផុត​ដែលពួកគេ​បាន​ទទួលមកពីព្រះអម្ចាស់ តាម​ដែលអាច​ធ្វើ​ទៅបាន​ក្នុងរយៈពេល​ពីរ​នាទី ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់បញ្ចូល​ទាំងពរជ័យ​ទាំងឡាយ​ដែល​បាន​កើត​មានចំពោះពួកគេ​ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​ផងដែរ ។ នៅពេលពួកគេ​បាន​សរសេរ​ចប់ សូម​ដាក់​តាំង​បញ្ជី​នោះ​នៅ​ខាង​មុខ​ថ្នាក់រៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​អ្នកគិត​ថា យើង​សក្ដិសម​ជា​រាស្ត្រ « ដែលត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន » ដូច្នេះ ?

  • ដោយសារ​តែ​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​យ៉ាង​ច្រើន តើតម្រូវការ​មួយចំនួនអ្វីខ្លះ​ដែល​ទ្រង់​តម្រូវ​ពី​យើង ?

ដើម្បីជួយសិស្ស​អនុវត្ត​គោលការណ៍​ចេញមកពីខ ៣សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​ពរជ័យ​មួយ​នៃ​ពរជ័យ​ទាំងឡាយ​ដែលពួកគេ​បាន​ទទួលមក​ពី​ព្រះអម្ចាស់ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​សរសេរ​នូវអ្វី​ដែលពួកគេ​បានដឹង​ថា​ព្រះអម្ចាស់​រំពឹង​ឲ្យពួកគេ​ធ្វើ​ ដោយសារតែ​ពួកគេ​បាន​ទទួល​ពរជ័យនោះ ។ ទីបំផុត សូម​អញ្ជើញពួកគេ​ឲ្យសរសេរ​គោលដៅ​មួយ​នៃ​អ្វី​ដែលពួកគេ​អាច​ចាប់​ផ្ដើម​ធ្វើ​ដើម្បី​បំពេញ​តាម​ការ​រំពឹងទុក​នោះ ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៥-៦ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​ថា ការ​គ្រប់គ្រង និង​អំណាច​នៃ​សាតាំង​លើ​ផែនដី​កំពុង​តែ​កើន​ឡើង ។ សូម​អាន​ប្រយោគ​ទីបីនៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៧ឲ្យឮៗ ហើយអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​ការ​ព្រមាន​បន្ថែម​ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ​អំពី​អំពើបាប ។

  • ស្របតាមខ ៧ហេតុអ្វី​បាន​ជា​វាសំខាន់​ចំពោះអ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត​ឲ្យ​លះបង់​អំពើបាប ? ( នៅពេល​យើង​បានងាកចេញពី​សេចក្ដីសុចរិត​ទៅរក​អំពើបាប​ដោយ​ការ​ដឹង​ច្បាស់ នោះ​ « អំពើបាប​ពី​មុន​របស់​យើង​នឹង​ត្រឡប់មកវិញ » ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា អំពើបាប​ពីមុន​របស់​យើងត្រឡប់មកវិញ បើ​យើង​ធ្វើបាប​ដោយចេតនា បន្ទាប់ពី​បាន​ស្វែងរកការអភ័យទោស​ពីព្រះអម្ចាស់​ហើយនោះ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា ដើម្បីប្រែចិត្ត​ពេញលេញ ហើយត្រូវ​បាន​អភ័យទោស នោះ​យើង​ត្រូវ​តែ​លះបង់​ចោល​អំពើបាប​របស់​យើង ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨-២៤

ព្រះអម្ចាស់​បញ្ជា​បុរស​ប្រាំបួននាក់​ឲ្យ​បង្កើត​សមាគម​មួយ​ដើម្បី​គ្រប់​គ្រង​កិច្ចការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ

សូម​រៀបចំ​សិស្ស​ជា​គូ ។ សូមឲ្យ​គូ​និមួយៗ​គិត អំពី​ស្ថានភាព​ពីរ​ដែល​យុវជន​ ឬ​យុវនារី​ម្នាក់ អាច​នឹង​ត្រូវការ​នូវការ​អះអាង​ថា ព្រះ​រក្សា​នូវការ​សន្យា​របស់ទ្រង់ ។ ( ឧទាហរណ៍ យុវនារី​ម្នាក់​មានទំនាក់ទំនងយ៉ាងជិតស្និត​ជាមួយនឹង​ជីដូននាង ដែល​កំពុង​តែ​រងទុក្ខ​ដោយ​សារជំងឺដែលនឹង​ត្រូវបញ្ចប់​ជីវិតគាត់ ) ។ យុវនារី​រូបនេះ អាច​នឹង​ចាំបាច់​ត្រូវ​បានទទួលការអះអាងប្រាប់​សារជាថ្មី​អំពីការ​សន្យា​ទាំងឡាយ​នៃ​ក្រុមគ្រួសារ​ដ៏អស់កល្បជានិច្ច និងការ​រស់ឡើងវិញ ) ។ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​ស្ថានភាព​មួយចំនួន​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុងថ្នាក់ ។

សូម​ពន្យល់​ថា អំឡុង​ពេលនៃ​ក្រុមប្រឹក្សា​សង្ឃ​ជាន់ខ្ពស់​នៅ រដ្ឋ មិសសួរី នោះព្រះអម្ចាស់​បាន​សន្យា​អះអាង​ជាថ្មី​ដល់អ្នកទាំង​ឡាយ​ដែល​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​អាច​នឹង​ផ្ដល់​នូវការ​អះអាង​ដល់​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​នានា ដែលពួកគេ​បាន​ពិភាក្សា នៅពេល​ពួកគេ​បន្ដ​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២

សូម​ឲ្យ​សិស្ស​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៨-៩ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​នូវអ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​ដល់​ពួកបរិសុទ្ធ​អំឡុង​ក្រុម​ប្រឹក្សា​នេះ ។

  • ស្របតាមខ ៨តើ​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ទ្រង់នឹង​ប្រទានអ្វីខ្លះ ​ដល់អ្នកទាំងឡាយ​ដែល​មក​ជួបជុំ​នៅក្នុង​ក្រុមប្រឹក្សា​ ?

  • ចេញពីពី​អ្វី​ដែលអ្នកបាន​អាន​នៅក្នុងខ ៨-៩តើ​ទ្រង់​មាន​មូលហេតុ​អ្វីខ្លះ ចំពោះការ​ចេញនូវ​បទបញ្ញត្តិ​ថ្មី​នេះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​មូលហេតុទាំងនេះ អនុវត្ត​ចំពោះ​បទបញ្ញត្តិ​ដែលព្រះអម្ចាស់​ប្រទាន​ដល់​យើង​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១០ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​គោលការណ៍​មួយ​ដែលអាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​យើង នៅពេល​យើង​ព្យាយាម​ដើម្បីគោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ព្រះអម្ចាស់ ។

  • តើគោលការណ៍​អ្វីខ្លះ ដែល​អ្នករក​ឃើញ​ថា អាច​ផ្ដល់​ទំនុកចិត្ត​ដល់អ្នក នៅពេល​អ្នក​ព្យាយាម​គោរព​តាមព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ចម្លើយ​របស់ពួកគេ គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖បើសិនជា​យើង​នឹង​គោរព​ព្រះអម្ចាស់ នោះទ្រង់​នឹង​រក្សា​ការ​សន្យា​របស់ទ្រង់​ដើម្បីប្រទានពរ​ដល់យើង​ជានិច្ច )

សូម​អញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​បទពិសោធន៍​ទាំងឡាយ ដែល​ពួកគេ​មាន ដែលបាន​បង្ហាញ​ដល់​ពួកគេ​ថា គោលការណ៍​នេះ​ពិត ។ សូម​ទុកពេល​ឲ្យ​ពួកគេ​សរសេរ​អំពី​បទពិសោធន៍​មួយ​នៃ​បទពិសោធន៍​ទាំងឡាយ​នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏អាច​នឹង​ចង់ចែកចាយ​បទពិសោធន៍​មួយ​ចេញពី​ជីវិត​ផ្ទាល់​របស់​អ្នក​ដែល​បាន​បញ្ជាក់អំពី​គោលការណ៍​នេះ ។

សូម​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​បាន​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨នោះ​ពួកគេ​បាន​រៀន​អំពី​របៀប​ដែលព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកអ្នកដឹកនាំ​សាសនាចក្រ​របស់ទ្រង់​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ឲ្យ​ខិតខំបង្កើត​សមាគម​មួយ​ដើម្បី​គ្រប់គ្រង​ឃ្លាំង​របស់​សាសនាចក្រ និង​កិច្ចការ​បោះពុម្ព ។ សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១១, ១៥-១៧ដោយ​ការ​ប្រាប់​ដល់សិស្ស​ថា នៅក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បាន​ដឹកនាំ​ការ​រៀបចំ​សមាគមនេះពិតៗ​--ដែល​បាន​ស្គាល់ថា សហសមាគម-- ហើយ​បាន​តែងតាំង​សមាជិក​នៃ​សមាគម​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១២ ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើលគោលបំណង​នៃ​សហសមាគម ។ នៅពេលពួកគេ​អាន វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​រំឭក​ពួកគេ​ថា កាតព្វកិច្ច​មួយ​នៃ​កាតព្វកិច្ចទាំងឡាយ​របស់​ប៊ីស្សព គឺ​ដើម្បីជួយ​ដល់​សេចក្ដីត្រូវ​ការ​ខាង​សាច់ឈាម​របស់​សមាជិក​សាសនាចក្រ ។

  • ស្របតាមខ ១២តើគោលបំណង​នៃ​សហសមាគម​គឺ​ជា​អ្វី ?

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១៤, ១៨-១៩ដោយ​ស្ងាត់​ស្ងៀម រកមើលពាក្យ ឬ​ឃ្លា​នានា​ដែល​ពន្យល់​បន្ថែម​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​បង្កើត​សហសមាគមនេះ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះពួកបរិសុទ្ធ​ដើម្បី​អភិវឌ្ឍ​នូវទស្សនៈវិស្ស័យ ដែលបាន​សំដៅទៅលើ នៅក្នុងខ ១៩ ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:២០-២៤ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ចប់​នូវ​វិវរណៈ​នេះ​ដោយ​ការ​ព្រមាន​ដល់អ្នកដឹកនាំ​សាសនាចក្រ​ឲ្យ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដែលពួកគេ​នឹង​ធ្វើ ក្នុងនាម​ជា​សមាជិក​នៃ​សហសមាគម ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៣

ព្រះអម្ចាស់​បើក​សម្ដែង​អំពី​របៀប​ដើម្បី​មើល​ថែ​ស្ត្រីមេម៉ាយ និង​កុមារ​កំព្រារ

សូម​ប្រាប់សិស្ស​ថា រយៈពេល​បួន​ថ្ងៃ​បន្ទាប់ពី​ការ​ទទួល​បាន​វិវរណៈ ដែល​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​អំពី​របៀប​ដើម្បី​ថ្លែង​អំពី​បញ្ហា​លំបាក​ក្នុងការ​យកចិត្ត​ទុកដាក់​ចំពោះ​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​នៃ​ពួកបរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៣:១ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​ថា​តើ​តម្រូវការ​របស់​នរណា ដែលបាន​ថ្លែង​ដោយ​វិវរណៈនេះ ។

  • តើ​តម្រូវការ​របស់​នរណា ដែល​ត្រូវ​បាន​ថ្លែង​នៅក្នុង​វិវរណៈ​នេះ ?

សូម​រំឭក​សិស្ស​ថា មាន​ពួកបរិសុទ្ធ​ជា​ច្រើន កំពុង​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ហើយ​បាន​ទទួល « កេរមរតក » ឬដីធ្លីពីសាសនាចក្រ ។ នៅក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​នូវ​អ្វី​ដែល​គប្បី​កើត​មានឡើង​ចំពោះ​កេរមរតក​របស់គ្រួសារ​មួយ បើ​សិនជា​ស្វាមី ឬ​ឪពុក​បានចែកឋានហើយនោះ។

សូម​អញ្ជើញសិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៣:២-៣ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​នូវ​ការ​ណែនាំ​របស់ព្រះអម្ចាស់​អំពី​ការ​មើល​ថែ​ដល់​ស្ត្រី​ដែល​បាត់បង់​ស្វាមី​របស់ពួកគេ ។

  • បើ​បុរស​ម្នាក់​ស្លាប់ ហើយ​ភរិយា​របស់​គាត់​បន្ដ​នៅ​ស្មោះត្រង់ តើពរជ័យ​អ្វី​ខ្លះ ដែល​ភរិយា​ទទួលបាន ?

សូម​ពន្យល់​ថា នៅគ្រា​ដែល​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ស្ត្រី​ភាគ​ច្រើន​បាន​ពឹង​ផ្អែក​លើ​ស្វាមី​របស់ពួកគេ​ដើម្បី​ផ្គត់ផ្គង់​ខាង​សាច់ឈាម​របស់​ពួកគេ ។ ដើម្បី « ទទួល​ការ​រាប់អាន​នៅក្នុង​សាសនាចក្រ » មានន័យ​ថា ដោយ​សារតែ​អ្នក​ផ្គត់ផ្គង់​គ្រួសារ​ទទួលមរណភាព នោះសាសនាចក្រ​នឹង​ជួយ​ដល់​គាត់នៅពេល​គាត់​ក្លាយជា​អ្នក​ផ្គត់​ផ្គង់​តែ​ម្នាក់គត់​នៅក្នុងគ្រួសារ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៣:៤-៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​សាសនាចក្រ​អាច​ជួយដល់​កុមារ​កំព្រា និង​ស្ត្រីមេម៉ាយ ។

  • តើ​ខគម្ពីរ​ទាំងនេះ បង្រៀន​អ្នក​អំពី​របៀប​ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ចំពោះ​ស្ត្រី​មេម៉ាយ កុមារ​កំព្រា និង​អ្នកទាំងអស់ណា​ដែល​ខ្វះខាត​យ៉ាង​ណា​ខ្លះ ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ដឹង​កាន់តែ​ច្រើន​អំពី​សេចក្ដីត្រូវការ​របស់​អ្នក​ទាំងឡាយ​ណា​ដែល​នៅជុំ​វិញខ្លួន​ពួកគេ ហើយ​រក​មើល​នូវ​របៀប​ដើម្បី​អនុវត្ត​នូវ​ការ​ទូន្មាន​របស់ព្រះអម្ចាស់​ចំពោះ​ការ​ស្វែងរក​ចំណូលចិត្តអ្នកជិតខាង​របស់ពួកគេ (សូមមើលគ. និង ស. ៨២:១៩) ។ ដូច​បាន​ណែនាំ​ដោយព្រះវិញ្ញាណ សូម​បញ្ចប់​មេរៀន​ដោយការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​សេចក្ដីពិត​ ដែលបាន​បង្រៀន​នៅក្នុង​វិវរណៈ​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨២:៧ ។ « ចំពោះ​អ្នក​នោះ​ដែល​ធ្វើ​បាប​នោះ​អំពើ​បាប​ពី​ដើម​នឹង​វិល​មក​វិញ »

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« ការ​បោះបង់​ចោលអំពើបាប … គឺជា​កា​រតាំងចិត្ត​ដ៏មុតមាំ​មិនទោរទន់ និង អចិន្ដ្រៃយ៍​ថា​មិន​ធ្វើ​ការរំលង​នោះ​ម្ដងទៀត​ទេ ។ ដោយ​រក្សា​នូវ​ការ​តាំង​ចិត្ត​នេះ ភាពល្វីងជូរចត់​ក្រោយ​ការភ្លក់​អំពើបាប​នោះ​មិន​ត្រូវការ​ទទួល​បទពិសោធន៍​បែប​នោះ​ម្ដងទៀត​ឡើយ ។ សូមចងចាំ​ថា ៖ ‹ចំពោះ​អ្នក​នោះ​ដែល​ធ្វើ​បាប​នោះ​អំពើ​បាប​ពី​ដើម​នឹង​វិល​មក​វិញ › [គ. និង ស. ៨២:៧] ។ យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ៖ ‹ ការ​ប្រែចិត្ត គឺ​ជាអ្វី​មួយ ដែលមិន​អាច​ធ្វេស​ប្រហែល​ជា​រៀងរាល់​ថ្ងៃ​បាន​ឡើយ ។ អំពើរំលងប្រចាំថ្ងៃ និងការប្រែចិត្តរាល់ថ្ងៃ មិនមែន​ជាអ្វី​ដែល​សព្វ​ព្រះទ័យ​នៅ​ចំពោះ​ព្រះនេត្ររបស់ព្រះទេ… › [Teachings of the Prophet Joseph Smith sel. Joseph Fielding Smith [ ឆ្នាំ ១៩៧៦ ], ទំព័រ ១៤៨ ] » (Finding Forgiveness, »Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧៦ ) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨២:១១-១២។ ការ​កាន់​កាប់​ត្រួតត្រា​ និង​កា​រប្រើឈ្មោះ​ក្លែង​

នៅក្នុង​ការ​បោះពុម្ព​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ពី​ជំនាន់​ដើម ការ​ប្រើ​ឈ្មោះក្លែង ឬ​ឈ្មោះ​ក្លែងក្លាយ ត្រូវ​បាន​ប្រើ​ដើម្បីការ​ពារ​សាសនាចក្រ និង​អ្នកដឹកនាំ​សាសនាចក្រ​ពី​មារសត្រូវ ។ ការ​អនុវត្តនេះ ត្រូវ​បាន​ប្រើ​ជាមួយ​នឹង​ឈ្មោះ​របស់​សមាជិក​នៃ​សហសមាគម​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១១។ ដូច្នេះ នៅក្នុង​ការ​បោះពុម្ព​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ពី​ដំបូង​មួយ​ចំនួន ឈ្មោះ​ក្លែង​អាច​មាន​នៅក្នុង​អត្ថបទ​ដែល​ឥឡូវ​ត្រូវ​បាន​ដាក់​ជំនួស​ក្នុង​ខនេះ ។ ឈ្មោះ​ពិត ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​ការ​បោះពុម្ព​ក្រោយៗ ។

« ការកាប់កាប់ត្រួតត្រា » ឬ​ទំនួល​ខុសត្រូវ​នៃ​សមាជិក បាន​ប្រាប់នៅក្នុងខ ១១គឺ​មានដូច​ខាង​ក្រោម ៖ ដែល​មាន​បុរស​ប្រាំ​មួយនាក់ ក្នុង​ចំណោម​ប្រាំ​បួន​នាក់​ ត្រូវ​បាន​តែងតាំង «ឲ្យ​ធ្វើ​ជា​អ្នកកាន់កាប់​ត្រួតត្រា​លើ​វិវរណៈ និង​ព្រះបញ្ញត្តិ​ទាំងឡាយ » (គ. និង ស. ៧០:៣-- ព្យាការី​យ៉ូសែប ស្ម៊ីធ, ម៉ាទីន ហារីស, អូលីវើរ​ ខៅឌើរី, យ៉ូហាន វិតមើរ, ស៊ីឌនី រិកដុន និង វិលាម ដ័បុលយូ ហ្វែប្ស ) ដែល​ពីរ​រូប​ទៀត ជា​ប៊ីស្សព​របស់​សាសនាចក្រ ( អែតវើត ប៉ាទ្រិច និង នូវល​ ខេ វីតនី ) ហើយ​ម្នាក់​ទៀត គឺ​មើល​ខុសត្រូវ​លើ​ឃ្លាំង​នៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ( ស៊ីឌនី គិលបឺត ) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨២:១៨ ។ « ឃ្លាំង​របស់ព្រះ​អម្ចាស់ »

សេចក្ដីថ្លែង​ការ​ដូច​ខាង​ក្រោម ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ឃ្លាំង​របស់ទ្រង់​សព្វថ្ងៃនេះ ៖

« ឃ្លាំង​របស់ព្រះអម្ចាស់ … អាច​ជា​បញ្ជីនៃ​សេវាកម្មដែលមាន អាចជា​ប្រាក់​នៅក្នុង​គណនី អាចជា​ម្ហូប​អាហារ​នៅ​ក្នុង​ហាង ឬ​សម្ភារ​នៅក្នុង​អគារ ។ ឃ្លាំង​មួយ ត្រូវ​បាន​ស្ថាបនា​ឡើង​នៅគ្រា​ណា​ដែល​សមាជិក​ស្មោះត្រង់​ផ្ដល់​ពេលវេលា ជំនាញ ក្ដីមេត្តា សម្ភារ និង​ហិរញ្ញវត្ថុ​របស់ពួកគេ​ដល់​ប៊ីស្សព ជា​មធ្យោបាយ​ដើម្បី​មើល​ថែ​ដល់​មនុស្ស​ក្រីក្រ និង​ក្នុងការ​ស្ថាបនា​នគរ​នៃ​ព្រះ​នៅលើ​ផែនដី ។

« ហេតុដូច្នោះហើយ ឃ្លាំង​របស់ព្រះអម្ចាស់ មាននៅ​ក្នុង​វួដ​នីមួយៗ ។ ប៊ីស្សព គឺ​ជា​ភ្នាក់​ងារ​នៃ​ឃ្លាំង​របស់ព្រះអម្ចាស់ ។ ដោយ​បាន​ដឹកនាំ​ដោយការ​បំផុសគំនិត​ពី​ព្រះអម្ចាស់ នោះ​គាត់​ចែកចាយ​នូវ​ការ​បរិច្ចាគ​របស់​ពួកបរិសុទ្ធ​ទៅកាន់​មនុស្ស​ក្រីក្រ និង​ខ្វះខាត ។ គាត់​ត្រូវ​បាន​ជួយ​ដោយ​កូរ៉ូម​នៃ​បព្វជិតភាព និង​សមាគ​ម​សង្គ្រោះ » (ការ​ផ្គង់ផ្គង់​តាម​មាគ៌ា​របស់ព្រះអម្ចាស់ ៖ សៀវភៅ​មគ្គុទេសន៍​របស់អ្នកដឹកនាំអំពី​សុខុមាលភាព [ ឆ្នាំ ១៩៩០ ], ទំព័រ ១១; សូម​មើលផងដែរLDS.org) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨២:២២ ។ ហេតុអ្វី​ក៏​សាសនាចក្រ​បង្គាប់​ឲ្យ​បង្កើត​មិត្ត​ជាមួយ​នឹង « ទ្រព្យ​សម្បត្តិ​ខាង​សេចក្ដី​ឥតសុចរិត » ​ទៅវិញ ?

ពាក្យទ្រព្យ​សម្បត្តិ​មានន័យថា ភាព​មានបាន ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ« ទ្រព្យ​សម្បត្តិ​ »scriptures.lds.org) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់​ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« បទបញ្ញត្តិ​នៃ​ព្រះអម្ចាស់​ថា ពួកបរិសុទ្ធ​គប្បី​ធ្វើ​ឲ្យ​ខ្លួន​ពួកគេ​ ‹ ធ្វើ​ជា​មិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ខាង​សេចក្ដី​ឥតសុចរិត › វា​ហាក់​ដូចជា ជាការ​និយាយ​ដ៏ខ្លាំង​មួយ ខណៈដែលវា​ពុំ​ត្រូវ​បាន​យល់​ដោយត្រឹមត្រូវ ។ វា​ពុំ​មែន​មានន័យ​ថា នៅក្នុង​ការ​ធ្វើ​មិត្ត​ជាមួយ ‹ទ្រព្យសម្បត្តិ​ខាង​សេចក្ដី​ឥតសុចរិត › នោះ​បងប្អូនប្រុស ត្រូវ​ទទួល​យក​វាទាំង​អំពើបាប ដើម្បី​ទទួលយក​វា​មកដាក់ក្នុង​ទ្រូង​របស់ពួកគាត់ រៀបការនឹង​ទ្រព្យសម្បត្តិ ហើយ​បន្ទាប​កម្រិត​នៃ​ជីវភាព​ខាង​វិញ្ញាណ​របស់ពួកគេ​នោះទេ ។ ពួកគេ​អាច​ត្រូវបាន​ធានាឲ្យ​រស់នៅ​ក្នុងភាព​សុខសាន្ដ​ជាមួយ​នឹង​មារសត្រូវ​របស់ពួកគេ ។ ពួកគេ​ត្រូវ​ប្រព្រឹត្ត​ដោយសន្ដានចិត្តល្អ ដោយ​សន្តានចិត្តរាក់ទាក់​ជាមួយ​ពួកគេ ដរាប​ណា​គោលការណ៍នោះត្រឹមត្រូវ ហើយ​ប្រកប​ដោយ​គុណធម៌​អនុញ្ញាត​ឲ្យ ប៉ុន្តែ​ពុំ​ត្រូវ​ស្បថ​នឹងពួកគេ ឬ​ផឹក ហើយ​ចូលរួម​នឹង​ពួកគេ​ឡើយ ។ បើពួកគេ​អាច​កាត់បន្ថយ​ការ​ប្រកាន់​ពូជសាសន៍ ហើយ​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​ប្រព្រឹត្ត និង​បង្ហាញ​ពី​ស្មារតី​ប្រកប​ដោយសន្ដានចិត្ត​ល្អ នោះ​វា​អាច​ជួយ​បង្វែរ​ចិត្ត​ពួកគេ​ចេញពី​អារម្មណ៍ឃោរឃៅ​របស់ពួកគេបាន ។ ការ​ជំនុំ​ជំរះ ត្រូវ​ទុក​នៅជាមួយ​នឹង​ព្រះអម្ចាស់ » (Church History and Modern Revelation,វ៉ុល ២ [ឆ្នាំ ១៩៥៣], ១:៣២៣; សូមមើល​ផងដែរសៀវភៅ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​សម្រាប់​សិស្ស​បាន​បោះពុម្ព​លើក​ទី ២ [Church Educational System manual, ឆ្នាំ ២០០១],ទំព័រ ១៧៩)។