ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:១-៣៦


មេរៀន​ទី ២៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣៦

បុព្វកថា

នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​ ព្យាការី​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បានបញ្ជា​ថា សាសនាចក្រ​ដែលបាន​ស្ដារឡើង​វិញ​របស់ទ្រង់ ត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ ១៨៣០ ។ ទ្រង់​ក៏បានបង្រៀន​អំពីសារៈសំខាន់​នៃ​ព្រះគម្ពីរមរមន ហើយ​បាន​ប្រទាន​ការ​ណែនាំ​ជាច្រើន​អំពី​ការ​គ្រប់គ្រង​សាសនាចក្រ​របស់ទ្រង់ រួម​ទាំង តំណែង​បព្វជិតភាព ពិធីបរិសុទ្ធ និង​ទម្រង់ការ​នានា​នៃ​សាសនាចក្រ​ដែលបាន​ស្ដារឡើង​វិញ​ថ្មី​នោះ ។ វិវរណៈ​នេះ​ត្រូវ​បាន​ហៅថា « មាត្រា និង​សេចក្ដីសញ្ញា » កាល​ពី​ជំនាន់​មុន​ក្នុង​សាសនាចក្រ ឥឡូវ​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ។ វិវរណៈ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រយៈ​​ពេល​ពីរបី​ថ្ងៃ​ក្រោយ​ពី​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ ប៉ុន្តែ​ព្រះអម្ចាស់​ប្រហែលជា​បាន​បើក​សម្ដែង​តែ​ផ្នែកៗទេ​ ទៅ​កាន់ព្យាការី​ នៅដើម​រដូវក្ដៅ​នៃ​ឆ្នាំ ១៨២៩ ។ ដោយសារវា​វែង នោះ គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ត្រូវ​បាន​បែងចែក​ទៅ​ជា​បីមេរៀន​នៅក្នុងសៀវភៅ​សិក្សានេះ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៤

ព្រះបញ្ជា​ថា សាសនាចក្រ​ត្រូវ​តែបានស្ថាបនា​ឡើងវិញ

សូម​អញ្ជើញសិស្ស​ឲ្យគិត​អំពី​ការ​ប្រជុំ​លើក​មុន ដែល​ពួកគេបាន​ចូលរួម ដែល​មានការ​ចែកចាយ​ទីបន្ទាល់​ ។ សូម​ពួកគេ​ឲ្យ​ពិពណ៌នា​​អំពី​របៀប​ដែលការ​ថ្លែងទីបន្ទាល់ គឺ​មានភាព​ខុសគ្នា​ពីការ​ប្រាប់​រឿង ឬ​ការ​បង្ហាញនូវ​អំណរគុណ ។

សូម​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​និយមន័យ​ដូច​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ទីបន្ទាល់​អំពី​ដំណឹងល្អ​គឺ​ជា​សាក្សី​ផ្ទាល់ខ្លួន​មួយ ដែលថ្លែង​ដល់​ព្រលឹង​យើង​ដោយព្រះវិញ្ញាណបរិសុទ្ធថា ភាព​ពិតជាក់លាក់​នៃ​សារៈសំខាន់​ដ៏អស់កល្ប គឺ​ជា​ការ​ពិត ហើយ​ដែល​​យើង​ដឹង​ថា​វា​ជាការពិត » ( Testimony » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ២៦ ) ។

សូម​សរសេរ​នៅលើ​ក្ដារខៀន​ដូច​ខាង​ក្រោម ៖ យើង​ដឹង​ថា …

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ។ សូម​ពន្យល់​ថា ពួក​អ្នកដឹកនាំ​សាសនាចក្រ​អាន​កណ្ឌ​នេះឮៗ​នៅក្នុង​សន្និសីទ​សាសនាចក្រ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែ​មិថុនា ឆ្នាំ ១៨៣០ និង​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២៨៣០ ដែល​បាន​ជួយ​រំឭក​ដល់​សមាជិក​នៃ​សាសនាចក្រ​ថ្មី​អំពី​សារៈសំខាន់ជាច្រើន​នៃ​សេចក្ដីពិត​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ស្រាវជ្រាវ​រក​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយក្នុង​កណ្ឌ​នេះ ដែលអាច​ត្រូវ​បាន​ចាប់​ផ្ដើម​ដោយឃ្លា « យើង​ដឹង​ថា… »

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១-២ ដោយ​ស្ងាត់ស្ងៀម រកមើលគំនិត​បំភ្លឺ​អំពី​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។

  • តើខគម្ពីរ​ទាំងនេះ បានថ្លែង​ទីបន្ទាល់​អំពី​​សេចក្ដីពិត​ស្ដីអំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​អ្វីខ្លះ ? ( គោលលទ្ធិ​មួយ ដែល​សិស្ស​អាច​ប្រាប់​គឺថា យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ពីព្រះ ហើយ​បានបញ្ជា​ឲ្យ​រៀបចំ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យសរសេរ​គោលលទ្ធិ​នេះ ព្រមទាំង​ឲ្យ​សិស្ស​ផ្សេង​ទៀត​ប្រាប់អំពីអ្វី​នៅលើ​ក្ដារខៀន ក្រោម​ឃ្លា​ថា « យើង​ដឹង​ថា … » សិស្ស​ទាំងឡាយ​អាច​នឹង​​បង្កើត​បញ្ជី​ស្រដៀង​គ្នា​មួយ នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ) ។

ដើម្បីជួយ​សិស្ស​យល់​អំពី​សារៈសំខាន់​នៃ​សេចក្ដីពិត​ទាំងនេះ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិចារណា​អំពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់ពួកគេ​អំពី​ការហៅដ៏ទេវភាព​របស់យ៉ូសែប ស្ម៊ីធ និង​សេចក្ដីពិត​ពេញលេញ​នៃ​សាសនាចក្រ ។ អ្នកអាច​នឹង​ចង់ សុំ​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ អំពី​របៀប​ដែលពួកគេ​បាន​មកដឹងថា​រឿងទាំង​នេះ​ថា​ជា​ការ​ពិត ។

  • តើ​អ្នកគិត​ថា​ពាក្យ « ការ​តាំងឡើង » នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១ មានន័យ​យ៉ាង​ណា ទាក់ទង​ទៅនឹង​ការ​រៀបចំ​សាសនាចក្រ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​រំឭក​ដល់សិស្ស​អំពី​ការ​ក្បត់សាសនា និង​តម្រូវ​ការ​សម្រាប់ការ​ស្ដារឡើងវិញ ) ។

  • តើ​យើងអាច​ជួយ​សាសនាចក្រ​របស់ព្រះអម្ចាស់ បន្ដ «ការ​តាំងឡើង » នៅជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-១៦

ព្រះអម្ចាស់​បាន​រៀបរាប់​សង្ខេប​អំពី​ព្រឹត្តការណ៍​មួយចំនួន​នៃ​ការ​ស្ដារឡើងវិញ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥-៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​រឿង​ទាំងឡាយ​ដែល​បានរៀបចំ​យ៉ូសែប ស្ម៊ីធ ឲ្យ​រៀបចំ​សាសនាចក្រ​ម្ដងទៀត​នៅលើ​ផែនដី ។

  • តើ​យ៉ូសែប មានបទពិសោធន៍​អ្វី​ខ្លះ ដែលអាច​ឲ្យលោក​រៀបចំ​សាសនាចក្រ​ពិត​ម្ដងទៀត​នៅលើ​ផែនដី ? ( លោក​ត្រូវ​បាន​ណែនាំ​ដោយព្រះ និងពួក​ទេវតា ហើយ​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​បកប្រែ​ព្រះគម្ពីរមរមន ) ។

សូម​ពន្យល់​ថា នៅពេល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខែ​មេសា ឆ្នាំ ១៨៣០ នោះ​ព្រះគម្ពីរមរមន​ទើបតែ​បាន​បោះពុម្ព​រួច ។ សូម​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៩-១២ ដោយ​ស្ងាត់ស្ងៀម រកមើល​សេចក្ដីពិត​ ដែលព្រះគម្ពីរមរមន​បង្រៀន ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​នូវអ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់ពី​មានពេលគ្រប់គ្រាន់ សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖​ ព្រះគម្ពីរ​មរមន បង្ហាញ​ដល់​ពិភពលោក​ថា …

សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ឡើងមក​ក្ដារខៀន ហើយ​បញ្ចប់​ប្រយោគ​ដោយប្រើ​ឃ្លានានា ដែលពួកគេ​បាន​រកឃើញ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៩–១២ ។ អ្នកអាច​ចង្អុល​ទៅ​បញ្ជី​ចម្លើយ​របស់ពួកគេ ហើយ​សួរ​សំណួរដូច​ខាង​ក្រោម៖

  • ហេតុអ្វី​ក៏​វា​សំខាន់​ដល់​ម្ល៉េះ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​ថា ព្រះគម្ពីរ​មរមន គឺជា​ការ​ពិត​នោះ ?

  • បើ​ព្រះគម្ពីរមរមន គឺជា​ការ​ពិត ចុះ​តើ​វា​បង្ហាញ​អ្វីខ្លះ​អំពី​យ៉ូសែប ស្ម៊ីធ ?

សូម​ថ្លែងទីបន្ទាល់ថា ព្រះគម្ពីរ​មរមន គឺ​ជា​ភស្ដុតាង​ថា ព្រះ​បាន​ស្ដារ​ដំណឹង​ល្អ​នៅក្នុងជំនាន់​របស់​យើង​ឡើងវិញ ។ សេចក្តីពិតនេះ​អាច​ត្រូវបាន​សរសេរ​នៅលើ​ក្តារខៀន​ក្រោម​ពាក្យ « យើង​ដឹង​ថា … »

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៤-១៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​នូ​វ​អ្វី​ដែលព្រះអម្ចាស់ សន្យា​ដល់អ្នកទាំងឡាយ​ដែល​ទទួល​ព្រះគម្ពីរមរមន ហើយ​រស់នៅ​តាម​ការ​បង្រៀនក្នុង​ព្រះគម្ពីរ​នោះ ។

  • តើ​ព្រះអម្ចាស់សន្យា​ពរជ័យ​អ្វីខ្លះ ចំពោះ​អ្នកទាំងឡាយ​ដែល​ទទួលបាន​ព្រះគម្ពីរមរមន​ដោយ​សេចក្ដីជំនឿ ?

  • តើ​មានអ្វីខ្លះ​នឹង​កើត​ឡើង​ដល់អ្នកទាំងឡាយ​ដែល​មាន​ចិត្ត​រឹងរូស​ក្នុងការ​ឥត​ជំនឿ ហើយ​បដិសេធ​ព្រះគម្ពីរ​មរមន​នោះ ?

  • តើ​មានវិធី​អ្វីខ្លះ ដែលអ្នកអាច​ទទួលបាន​ព្រះគម្ពីរមរមន​ដោយ​សេចក្ដីជំនឿ ?

  • តើ​ព្រះគម្ពីរមរមន​អាច​ដឹកនាំ​មនុស្ស​ម្នាក់​ឲ្យ « ធ្វើការ​សុចរិត » យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ពិចារណាអំពី (១) របៀប​ដែល​ទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះគម្ពីរមរមន បាន​ជួយ​ពួកគេ​កាន់តែ​គោរព​បទបញ្ញត្តិ​របស់ព្រះ និង (២) អ្វីខ្លះ​ដែលពួកគេ​អាច​ធ្វើ ដើម្បីពង្រឹង​ដល់ទីបន្ទាល់​របស់ពួកគេ​អំពីវា​នោះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧-៣៦

ព្រះគម្ពីរ​មរមន បង្រៀន​ និង​បញ្ជាក់អំពីគោលលទ្ធិ​សំខាន់ៗ​នៃ​ដំណឹងល្អ

អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« នៅក្នុង​កណ្ឌ​ទី ២០ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះម្ចាស់​បាន​ប្រទាន​ខ​គម្ពីរ​ជាច្រើន ដើម្បី​សង្ខេប​អំពី​សេចក្ដីពិត​ដ៏សំខាន់ ដែល​ព្រះគម្ពីរមរមន​បង្រៀន ។ ( សូម​មើល ខ ១៧-៣៦ ) ។ វា​ថ្លែង​អំពីព្រះ ការ​បង្កបង្កើត​នៃ​មនុស្ស ការ​ធ្លាក់ ដង្វាយធួន ការ​យាង​ឡើង​ទៅស្ថានសួគ៌​វិញ​របស់ព្រះគ្រីស្ទ ពួកព្យាការី សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ព្រះវិញ្ញាណ​បរិសុទ្ធ ការកាន់ខ្ជាប់​ការអធិស្ឋាន ភាព​យុត្តិធម៌ និង​ការ​ញែក​ចេញ​ឲ្យ​បរិសុទ្ធ តាមរយៈព្រះគុណ និង​សេចក្ដី​ស្រឡាញ់ និង​ការ​បម្រើ​ព្រះ » ( A New Witness for Christ, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៤, ទំព័រ ៧ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧, ២៩, ៣០, ៣១, ៣៥ ហើយ​ប្រាប់​ឃ្លា​ដែល​ត្រូវ​បាន​ថ្លែង​ដដែលៗ​នៅ​ជិត​នឹង​ការ​ចាប់​ផ្ដើម​ខគម្ពីរ​នីមួយៗ ។ ( សិស្ស​គួរ​តែ​ប្រាប់​ឃ្លាថា « យើង​ដឹង​ថា » ឬ ការ​ផ្សេងៗ​អំពីវា ) ។ សូម​ពន្យល់​ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧–៣៦យើង​អាច​រក​ឃើញ​គោលលទ្ធិ​សំខាន់​មួយចំនួន ដែល​សាសនាចក្រ​របស់ព្រះអម្ចាស់ បាន​ប្រកាស​ដល់ពិភពលោក ជា​លទ្ធផល​មួយ​អំពី​ការ​និមិត្ត​ដំបូង និង​ការចេញ​មក​នៃព្រះគម្ពីរមរមន ។ នៅក្នុង​ចំណោម​សេចក្ដីពិត​ទាំង​នេះ​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ និង​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃព្រះ ។​

សូម​សរសេរ​​សេចក្ដីយោង​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧–១៩, គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:២១–២៥, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:២៦–២៨ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​បំពេញ​តួនាទី​របស់ពួកគេ​នៅ​ក្នុង​​ដំណើរ​ការ​រៀនសូត្រ ហើយ​រៀបចំ​ពួកគេ​ឲ្យ​ប្រាប់​អំពី​សេចក្ដីពិត​ដំណឹងល្អ ដោយ​បំបែក​ពួកគេ​ជា​គូៗ ហើយ​ចាប់​គូ​នីមួយៗ​នូវ​វគ្គគម្ពីរ​មួយ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​ជាមួយគ្នា រកមើល​សេចក្ដីពិត​អំពី​ព្រះបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ និង​អ្វី​ដែល​ពួក​ទ្រង់​បាន​ធ្វើ​សម្រាប់​សេចក្ដីសង្គ្រោះ​របស់​យើង ។

បន្ទាប់ពី​ផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយ​សេចក្ដីពិត​មួយ​ដែលពួកគេ​បាន​ប្រាប់​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ ឬ ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​វា​សំខាន់​ចំពោះ​ពួកគេ ។ អ្នក​អាច​នឹង​​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត ដែល​មានអត្ថន័យជាក់លាក់​ចំពោះពួកគេ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុងថ្នាក់រៀន​​របស់ពួកគេ និង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

នៅពេល​សិស្ស​រកឃើញ​សេចក្តីពិត​ទាំង​នេះ អ្នក​អាច​បន្ថែម​សេចក្តីពិត​ទាំង​នោះ​ទៅលើ​បញ្ជី​នៅលើ​ក្តារខៀន​ក្រោម​ពាក្យ « យើង​ដឹង​ថា…» ។ គោលលទ្ធិ​មួយ​ចំនួន​ដែល​សិស្ស​អាច​រកឃើញ​រួមមាន​ដូច​តទៅ​នេះ ៖

មានព្រះ​មួយអង្គ ដែល​នៅ​ជា​និរន្ដរ៍ និង​អស់កល្បជានិច្ច ឥត​ប្រែប្រួលខ ១៧ ) ។

យើង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ និង​ដូច​ជា​រូប​របស់ព្រះខ ១៨ ) ។

ព្រះ​ប្រទាន​ព្រះរាជបុត្រា​សំណប់​តែមួយគត់​របស់ទ្រង់ ដើម្បី​ត្រូវ​គេ​ឆ្កាង ហើយ​រស់​ឡើងវិញ​ម្ដង​ទៀត ដើម្បី​មនុស្ស​ទាំងអស់ដែល​​ជឿ ត្រូវ​បាន​ជ្រមុជទឹក និង​កាន់ខ្ជាប់​នៅក្នុង​សេចក្ដីជំនឿ អាច​ត្រូវ​បាន​សង្គ្រោះខ ២១–២៥ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​ទីបន្ទាល់​អំពី​ព្រះបិតា និង​ព្រះរាជបុត្រាខ ២៧ ) ។

ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ធ្វើការ​រួមគ្នា​ដើម្បី​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏អស់កល្បជានិច្ចខ ១៧–២៨ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:២៩–៣៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ការ​ទទួលខុសត្រូវ ដែល​យើងមាន បើ​យើង​ចង់​ទទួលបាន​ជីវិត​ដ៏អស់កល្បជានិច្ច​ជាមរតក ។ ដើម្បីជួយសិស្សឲ្យ​យល់​ខ​ទាំងនេះ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា យុត្តិធម៌ខ ៣០) មានន័យ​ថា ត្រូវ​បាន​អភ័យ​ទោស​ អត់ទោស ហើយប្រកាស​ថា គ្មាន​កំហុស ។ ការ​ញែក​ជា​បរិសុទ្ធខ ៣១) មានន័យថា​ក្លាយជា​ស្អាតស្អំ បរិសុទ្ធ ពិសិដ្ឋ និង​មានលក្ខណៈដូចជា​ព្រះគ្រីស្ទ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៥–៣៦ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្ហាញ​ថា ពួកគេ​ដឹង​ថា​រឿង​ទាំង​នេះ​គឺ​ជាការ​ពិត ។

  • តើ​យើង​អាច​ថ្វាយ​ព្រះកិត្តិយស និង​សិរីល្អដល់​ព្រះនាម​ដល់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សួម​ឲ្យ​សិស្ស​មើល​បញ្ជី​នៅលើ​ក្តារ​ខៀន​ឡើង​វិញ​ក្រោម​ពាក្យ « យើង​ដឹង​ថា… » ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ថា តើ​គោលការណ៍​ណា​មួយ​ដែល​ពួកគេ​ដឹង​ថា​ពិត ។ បើ​ពួកគេ​បាន​សរសេរ​បញ្ជី​ស្រដៀងគ្នា​នៅក្នុង​សៀវភៅ​កត់ចំណា​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ នោះ​អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​សញ្ញាគូស​ធីក នៅជិត​នឹង​សេចក្ដីពិត​ទាំង​នោះ ។

សូម​បញ្ចប់មេរៀន​ដោយ​ការ​អញ្ជើញ​ឲ្យ​សិស្ស​ជ្រើសរើស​គោលការណ៍​ដែល​បានលើកឡើង​មួយ ហើយ​ចែក​ចាយ​ពីរបៀ​ប​ដែលពួកគេ​បាន​ដឹង​​អំពី​សេចក្ដីពិត​ពេញលេញ​របស់គោលការណ៍នោះ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៥-៨ ។ គម្រោង​អំពី​ព្រឹត្តការណ៍​ជាប្រវត្តិសាស្ត្រ

តារាង​ខាង​ក្រោម គូស​គ្រោង​នូវ​ព្រឹត្តការណ៍​មួយចំនួន​អំពីការ​ស្ដារឡើងវិញ ដែលបាន​ប្រាប់​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៥–៨

ខគម្ពីរ

ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្ត្រ

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៥ 

« បន្ទាប់ពី​បាន​បើក​សម្ដែង​ដ៏ជាក់​ស្ដែង​ដល់​អែលឌើរ​ទី ១ [ យ៉ូសែប ស៊្មីធ ] នេះ​ថា លោក​បាន​ទទួល​ការ​ផ្ដាច់​បាប​នៃ​លោក »

នៅ​និទារឃរដូវ ឆ្នាំ ១៨២០ យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការ​និមិត្ត​ដំបូង ( សូមមើល យ.ស.--ប្រវត្តិ. ១:១៥-២០សូមមើល​ផងដែរ Milton V. Backman Jr., Joseph’s Recitals of the First Vision, »Ensignខែ មករា ឆ្នាំ ១៩៨៥, ១៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៥

យ៉ូសែប ស៊្មីធ « ត្រូវ​បាន​ជំពាក់​ក្នុង​អំពើ​អសារ​ឥតការ​នៃ​ពិភពលោក​ម្ដងទៀត »

ឆ្នាំ ១៨២០-១៨២៣ ៖ « ក្នុង​ចន្លោះ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ទៅ​ទល់​នឹង​ឆ្នាំ ១៨២៣ … ខ្ញុំ​ត្រូវ​បាន​ទុក​ឲ្យ​ប្រទះ​ការ​ល្បួង​គ្រប់បែប​យ៉ាង … ហើយខ្ញុំ​បាន​ធ្លាក់​ទៅក្នុង​ការ​ខុស​ឆ្គង​ជាច្រើន ហើយ​បាន​សម្ដែង​នូវ​ការ​ទន់ខ្សោយ​នៃ​យុវវ័យ និង​ការ​ឆ្កួតលីលា​នៃ​មនុស្ស​លោក » ( យ.ស.--ប្រវត្តិ. ១:២៨ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៦

« ព្រះ​បាន​ឧបត្ថម្ភ​ដល់​លោក​ដោយ​ទេវតា​ដ៏បរិសុទ្ធ​មួយ​អង្គ »

ខែ កញ្ញា ឆ្នាំ ១៨២៣ ៖ ទេវតា​មរ៉ូណៃ​បាន​បម្រើ​ដល់​ យ៉ូសែប ( សូមមើល យ.ស.--ប្រវត្តិ. ១:៣០-៣៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧

« ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់លោក ដែល​បាន​បំភ្លឺគំនិត​លោក »

ខែ កញ្ញា ឆ្នាំ ១៨២៣ ៖ ទេវតា​មរ៉ូណៃ បាន​ផ្ដល់ការ​ណែនាំ​ដល់​ យ៉ូសែប ( សូមមើល យ.ស.--ប្រវត្តិ. ១:៣៤-៤២ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៨

« ហើយ​បាន​ប្រទាន​អំណាច​ដល់​លោក​ម​ក​ពី​ស្ថានដ៏​ខ្ពស់ ដោយ​មធ្យោបាយ​ទាំងឡាយ​ដែលបាន​រៀបចំ​ទុក​ជា​មុន ដើម្បី​បកប្រែ​ព្រះគម្ពីរមរមន »

ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ ១៨២៧-រដូវក្ដៅ ឆ្នាំ ១៨២៩ ៖ យ៉ូសែប បាន​ទទួល​ផ្ទាំង​ចំណារ​មាស និង យូរីម និង​ធូមីម ហើយ​បកប្រែ​ព្រះគម្ពីរមរមន ( សូមមើល យ.ស.--ប្រវត្តិ. ១:៥៩-៧៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣០–៣១ ។ សេចក្ដី​យុត្តិធម៌ និង​ការ​ញែក​ជាបរិសុទ្ធ

សេចក្ដីថ្លែងការ​ណ៍​ដូច​ខាង​ក្រោម​ចេញមកពី​អត្ថបទ​មួយ ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ផ្នែក​បាន​ដកស្រង់​នៅខាង​ក្រោម ពន្យល់​ដោយសង្ខេប​​តែអំពី​គោលលទ្ធិ នៃ​សេចក្ដីយុត្តិធម៌ និង​ការ​ញែកជា​បរិសុទ្ធ​ប៉ុណ្ណោះ ។ អ្នកអាច​នឹង​ចង់​អាន​អត្ថបទ​ទាំងស្រុង​ដើម្បី​ទទួលបាន​ការ​យល់ដឹង​កាន់តែ​ពេញលេញ​អំពី​គោលលទ្ធិ​ទាំងនេះ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដោយ​សារ​តែ​ ‹តម្លៃ​ជា​និរន្ដរ៍​​នៃ និង​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់› នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់ ឬ ‹ ចម្លើយ​ចុង​បំផុត​នៃ​ច្បាប់› ជំនួស​យើង ។ ការអភ័យ​ទោស​កើត​មាន​តាមរយៈ​ព្រះគុណ​នៃ​ទ្រង់ ដែល​បាន​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​តម្រូវការ​នៃ​សេចក្ដីយុត្តិធម៌ តាមរយៈ​ការ​រងទុក្ខ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ‹ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់ព្រះ› ( ពេត្រុស​ទី ១ ៣:១៨ ) ។ ទ្រង់​បាន​ដក​យក​ការ​ដាក់ទោស​របស់យើង ដោយ​ពុំ​ដក​ច្បាប់​ចេញ​នោះទេ ។ យើង​ត្រូវ​បាន​អត់ទោស ហើយ​បាន​ដាក់​នៅក្នុង​ស្ថានភាព​នៃ​សេចក្ដីសុចរិត​ជាមួយ​ទ្រង់ ។ យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ដោយ​គ្មាន​អំពើ​បាប ។ យើង​ត្រូវ​បាន​គាំទ្រ និងបាន​​ការពារ​ដោយ​ច្បាប់ ដោយ​សេចក្ដីយុត្តិធម៌ ។ យើង​គឺត្រូវ​បាន​ រាប់​ជា​សុចរិត ។

« ហេតុដូច្នេះ​ហើយ យើង​អាច​នឹង​និយាយដោយ​សមរម្យ​​អំពី​មនុស្ស​ដែល​ត្រូវ​បានរាប់​ជា​សុចរិត ជា​អ្នកដែល​បាន​អភ័យទោស គ្មានអំពើបាប ឬ​គ្មានកំហុស ។ ឧទាហរណ៍ ‹ អស់អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ដោយ​នូវ​នាម​យើង នោះ​ត្រូវ​បាន​ពោរពេញ ហើយ​បើ​អ្នក​នោះ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​យើង​នឹង​ចាប់​អ្នក​នោះ​ទុក​ថា​ ជា​ឥតទោស​ នៅចំពោះព្រះវរបិតា​យើង នៅក្នុង​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ជំនុំជម្រះ​មនុស្ស​លោក› ( នីហ្វៃទី ៣ ២៧:១៦គូសបញ្ជាក់បន្ថែម ) ។ ប៉ុន្ដែ​សិរីរុងរឿង​កាល​បាន​ផ្ដាច់​បាប គឺ​ជាដង្វាយធួន បានសម្រេច​កាន់តែ​ច្រើន​ជាងនេះ​ទៅ​ទៀត ។ « កាន់តែច្រើនជាងនេះ​ទៅទៀត​ » នោះ​គឺត្រូវ​បាន​បង្ហាញ​ដោយ​មរ៉ូណៃថា៖

« ‹ ហើយ​ម្យ៉ាង​ទៀត បើសិនជា​​ដោយសារ​ព្រះគុណ​នៃ​ព្រះ​ដែលអ្នករាល់គ្នា​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​ពុំ​បានបដិសេធ​ព្រះចេស្ដា​របស់​ទ្រង់​ទេ នោះអ្នករាល់គ្នា​នឹង​ត្រូវ​បាន ញែក​ចេញជា​បរិសុទ្ធ​ នៅក្នុងព្រះគ្រីស្ទ ដោយ​សារ​ព្រះគុណ​នៃព្រះ ដោយ​ការ​ច្រូច​ព្រះលោហិត​នៃ​ព្រះគ្រីស្ទ ដែលមាន​នៅក្នុង​សេចក្ដីសញ្ញា​នៃព្រះវរបិតា ចំពោះ​ការ​ផ្ដាច់​បាប​ដល់អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ ដោយគ្មានប្រឡាក់​អ្វី​សោះឡើយ› ( មរ៉ូណៃ ១០:៣៣គូសបញ្ជាក់បន្ថែម ) ។

« ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ​តាមរយៈ​ព្រះលោហិត​នៃ​ព្រះគ្រីស្ទ គឺ​ត្រូវ​​បានក្លាយ​ជា​​ស្អាតស្អំ បរិសុទ្ធ និង​ពិសិដ្ឋ ។ បើ​ការ​រាប់​ជា​សុចរិត ដក​រាល់​ទណ្ឌកម្ម​សម្រាប់​អំពើបាប​កាលពីមុន នោះ​ការ​ញែកចេញ​ជា​បរិសុទ្ធ ដកចេញ​នូវ​ស្នាម​ប្រឡាក់ ឬ​ឥទ្ធិពល​នៃ​អំពើបាប ។ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ថ្លែងទីបន្ទាល់​ថា៖

« ‹ ហើយ​នេះ​គឺជា​ដំណឹងល្អ ជា​ដំណឹង​ដ៏រីករាយ ដែល​សំឡេង​ចេញ​ពី​ផ្ទៃ​មេឃ​បាន​ថ្លែង​ទីបន្ទាល់​ប្រាប់​ដល់​យើង--

« ‹ ថា​ទ្រង់​បាន​យាង​មកក្នុង​ពិភពលោក គឺ​ព្រះយេស៊ូវ ដើម្បី​ត្រូវ​គេឆ្កាង​ជំនួស​ពិភពលោក ហើយ​ដើម្បី​ផ្ទុក [ បង្ហាញ​ភស្ដុតាង ] អំពើបាប​ទាំងឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែកពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បីជម្រះ​ពិភពលោក​ឲ្យ​ស្អាត​ចេញពី​អំពើ​ដ៏​ឥត​សុចរិត​ទាំង​អស់› ( គ. និង ស. ៧៦:៤០–៤១) » ( « Justification and Sanctification, » Ensignខែ មិថុនា ឆ្នាំ ២០០១, ទំព័រ ២០–២២ ) ។