ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧


មេរៀនទី ៨២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧

បុព្វកថា

នៅ​ខែ​កុម្ភៈ និង ខែ​មិនា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​បន្ដ​ធ្វើកំណែ​ថ្មី​នៃ​ព្រះគម្ពី​រសញ្ញា​ថ្មី​ដ៏​បំផុសគំនិត​របស់​លោក ។ នៅពេល​លោក​បាន​ចាប់​ផ្ដើម​ធ្វើការ​ទៅលើ​គម្ពីរ​នៃវិវរណៈ នោះ​លោក​បាន​ងឿង​ឆ្ងល់​អំពី​អត្ថន័យ​នៃ​បទគម្ពីរ​មួយចំនួន ។ លោក​បាន​ទូល​សួរ​ដល់​ព្រះអម្ចាស់​ដើម្បី​បកប្រែ​និមិត្តរូប និងព្រឹត្តការ​មួយចំនួន ដែល យ៉ូហាន ជា​អ្នកទទួលវិវរណៈ បានពិពណ៌នា ។ ជាការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់ យ៉ូសែប ស៊្មីធ អំពី​ជំពូក ១-១១ នៃ​ព្រះគម្ពីរ​វិវរណៈ នោះព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលត្រូវបានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧

កំណត់ចំណាំ ៖ខណៈ​ដែលមេរៀន​នេះ​ថ្លែង​អំពីមាតិកា​នៅក្នុង​គម្ពីរ​នៃ​វិវរណៈ នោះ​វា​ពុំ​មែនជា​មេរៀន​មួយ​អំពី​ព្រះគម្ពីរ​វិវរណៈ​ទេ ។ សូម​ចំណាយពេល​ក្នុងមេរៀន​ភាគ​ច្រើន ពិភាក្សា​អំពី គោលលទ្ធិ និង គោលការណ៍​ដែល​បាន​បង្ហាញ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ពុំ​មែនជា​ព្រះគម្ពីរ​វិវរណៈ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១-១៥

ព្រះអម្ចាស់​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់ យ៉ូសែប ស៊្មីធ អំពី​ព្រះគម្ពីរ​នៃ​វិវរណៈ

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពីអ្វី​ដែលពួកគេ​បាន​រៀន​នៅក្នុង​ការ​សិក្សា​ព្រះគម្ពី​រផ្ទាល់​ខ្លួនរបស់ពួកគេ អំឡុង​ពេល​ពីរបីថ្ងៃ​កន្លងទៅ​នេះ ។ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយគំនិត​ដែល​ពួកគេ​បានទទួល ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​មួយចំនួន​ចែកចាយ​ចម្ងល់​ដែលពួកគេ​មាន អំឡុងពេល ឬ​បន្ទាប់ពី​ការសិក្សា​ផ្ទាល់ខ្លួន​របស់ពួកគេ​នោះ ។ ទាំងនេះ​អាច​រួមមាន ចម្ងល់​អំពី​អត្ថន័យនៃ​ពាក្យ ឬ​ឃ្លាណា​មួយ ជីវប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ អំពីអ្វីដែលពួកគេ​អាន ឬ​សារៈសំខាន់​នៃ​ខគម្ពីរ​ជាក់លាក់​មួយ ។ ( គោលបំណង​នៃ​ការអនុវត្ត​នេះ គឺ​ពុំ​មែន​ឆ្លើយ​ដល់សំណួរ​របស់សិស្ស​អំពី​បទគម្ពីរ​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​គូស​បញ្ជាក់​អំពី សារៈសំខាន់​នៃ​ការ​សួរ​សំណួរ នៅពេល​យើង​សិក្សា ) ។ បន្ទាប់ពីសិស្សពីរបីនាក់​បាន​ចែកចាយ​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើអ្វីខ្លះ​ដែលបាន​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ សំណួរ​របស់អ្នក និង​ជួយឲ្យ​ការ​យល់​ដឹង​របស់អ្នក​អំពី​បទគម្ពីរ​កាន់តែ​ល្អ​ប្រសើរ​ឡើង ?

ដើម្បីជួយសិស្ស​យល់​បរិបទ​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧សូម​អញ្ជើញ​ពួកគេ​ឲ្យអាន​សេចក្ដីណែនាំ​កណ្ឌ ហើយ​រក​មើល​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​កំពុង​ធ្វើ នៅពេល​លោក​បានទទួលវិវរណៈ​នេះ ។ បន្ទាប់ពី​សិស្ស​រាយ​ការណ៍ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ហើយ នោះ​អ្នកអាចចង្អុល​បង្ហាញ​ថា​ឃ្លា «​ ទាក់ទងទៅនឹង​ការ​បកប្រែព្រះ​គម្ពីរ » គឺសំដៅ​ទៅលើ​បញ្ជា​របស់ព្រះអម្ចាស់​ថា យ៉ូសែប ស៊្មីធ​ត្រូវ​ធ្វើកំណែ​ថ្មី​ដែលបានបំផុសគំនិត​ចំពោះ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ ។ កំណែថ្មី​ទាំងនេះ ឥឡូវ​ត្រូវ​បាន​ស្គាល់​ថា​ជា​ការ​បកប្រែ​របស់​យ៉ូសែប ស៊្មីធ ។ សូម​ពន្យល់​ថា​អំឡុងពេល​ដែល​យ៉ូសែប ស៊្មីធ​កំពុង​ធ្វើ​ការបកប្រែ​គម្ពីរ​វិវរណៈ នោះ​លោក​បាន​ទូលសួរ​ព្រះអម្ចាស់អំពី​អត្ថន័យ​នៃ​ខគម្ពីរ​មួយចំនួន ។ សំណួរ​ដែល​លោកបាន​សួរ និង​ចម្លើយ​ដែលព្រះអម្ចាស់​បាន​បើក​សម្ដែង គឺ​ត្រូវបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​គំនិត​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ដែល​អាចជួយ​ពួកគេឲ្យ​យល់​ដឹង​អំពី​ព្រះគម្ពីរ​កាន់តែជ្រៅជ្រះ ។

សូម​អញ្ជើញសិស្ស​ឲ្យ​បើក​ទៅគោលលទ្ធិ និងសេចក្ដី​សញ្ញា ៧៧ ហើយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​អំពី របៀប​ដែល​ទម្រង់​នៃ​កណ្ឌ​នេះ មានភាព​ខុសគ្នា​ពី​កណ្ឌ​ផ្សេង​ទៀត​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ពួកគេ​គួរ​តែ​កត់សម្គាល់​អក្សរនិង នៅជិត​នឹង​ខគម្ពី​រ ឬឃ្លា និមួយៗ នៅក្នុងកណ្ឌ​នោះផងដែរ ។ សូម​ពន្យល់​ថាអក្សរ និមួយៗ នាំ​មុខ​នូវ​សំណួរ​មួយមកពី យ៉ូសែប ស៊្មីធ ហើយអក្សរ​និមួយៗ នាំ​មុខ​ដោយ​ចម្លើយ​របស់ព្រះអម្ចាស់ ។

សូម​សួរ​ដល់សិស្ស បើ​មាន​ពួកគេ​ណា​ម្នាក់​បាន​អាន​គម្ពី​រនៃ​វិវរណៈ​ខ្លះៗ ឬ​ទាំងអស់​រួចហើយ ។

  • តើការ​អាន​គម្ពីរវិវរណៈអាច​មានឧបសគ្គ​អ្វី​ខ្លះ ? ( បើ​សិស្ស​ពុំ​បាន​ប្រាប់​ទេ អ្នកអាច​ពន្យល់​ថា គម្ពីរ​វិវរណៈ​អាច​នឹង​ពិបាក​យល់ ដោយសារ​តែ​មាននូវ​និមិត្តរូប ) ។

ដើម្បី​ផ្ដល់​នូវ​ឧទាហរណ៍​អំពីរូបភាពនៃនិមិត្តរូបនៅក្នុង​គម្ពីរ​វវិរណៈ សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ផ្លាស់វេនគ្នា​អាន​ឲ្យ​ឮៗ​ចេញមកពីវិវរណៈ ៤:២-៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ រក​មើលនិមិត្ត​រូប​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ សូមអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ប្រាប់​ពី​និមិត្តរូប​ទាំងនេះ ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ( ចម្លើយ​អាច​រួមមាន ឥន្ទធនូ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្គ បល្ល័ង្ក​ម្ភៃបួន មកុដ​មាស ចង្កៀង​ប្រាំពីរឆេះ សមុទ្រ​កែវ និង តួ​មាន​ជីវិតបួន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សំណួរ​របស់ យ៉ូសែប ស៊្មីធ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១។ សូម​ឲ្យ​សិស្ស​ម្នាក់​គូស​រង្វង់​និមិត្ត​សញ្ញា​នៅលើ​ក្ដារខៀន ដែល យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ដល់ព្រះអម្ចាស់​ដើម្បី​ជួយ​គាត់​យល់ ( សមុទ្រ​កែវ ) ។ បន្ទាប់​មក​ឲ្យ​សិស្ស​ម្នាក់ទៀត​អាន​ការ​ពន្យល់​របស់ព្រះអម្ចាស់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១

  • តើ​ចម្លើយ​នេះ​ជួយ​យើង​យល់​កាន់​តែ​ប្រសើរ​ឡើងពី វិវរណៈ ៤:៦យ៉ាង​ដូចម្ដេច ?

សូម​បែងចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​គូ​និមួយៗ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:២-៥ជាមួយគ្នា រក​មើល​នូវ​សំណួរ​បន្ថែម​ដែល យ៉ូសែប ស៊្មីធ បាន​សួរ​អំពី​និមិត្តរូប​នៅក្នុងវិវរណៈ ៤និង​ចម្លើយ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ចំពោះ​សំណួរ​ទាំងនោះ ។ បន្ទាប់មានពេល​គ្រប់គ្រាន់ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ចម្លើយ​របស់ព្រះអម្ចាស់​ឆ្លើយចំពោះ​សំណួរ​របស់ យ៉ូសែប ស៊្មីធ ជួយ​ពួកគេ​ឲ្យ​យល់​អំពី​រូបភាព​និមិត្តរូប​មួយចំនួន​នៅក្នុងវិវរណៈ ៤:២-៨

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​នឹង​ប្រើ​អ្វី​ដែលពួកគេ​បាន​រៀន​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧ ដើម្បី​សង្ខេប​អ្វី​ដែល​យ៉ូហាន​បាន​ពិពណ៌នា​នៅក្នុង វិវរណៈ ៤:២-៨។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយការ​សង្ខេបរបស់ពួក​គេ ។ បន្ទាប់មកសូមសួរ​​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើងអាច​រៀន​អ្វីខ្លះដកស្រង់ពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧អំពី​តួនាទី​របស់​ព្យាការីម្នាក់​នៅក្នុង​ការ​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​បទគម្ពីរ ? ( ទោះជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងក្ដី ក៏​ពួកគេ​គួរ​បង្ហាញ​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ព្រះអម្ចាស់​បើក​សម្ដែង​ការ​បកប្រែ​អំពី​បទគម្ពីរ​ត្រឹមត្រូវ តាមរយៈពួក​ព្យាការី​របស់ទ្រង់ ។​ ( អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​សរសេរគោលលទ្ធិ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

ដើម្បី​ជួយសិស្ស​យល់ពី​​គោលលទ្ធិ​នេះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម៖

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ដើម្បី​រៀន​នូវ​អ្វី​ដែល​ពួក​ព្យាការី​បាន​បង្រៀន​ទាក់ទង​នឹង​អ្វី​ដែល​យើង​សិក្សា​នៅក្នុង​បទគម្ពីរ​ដូច្នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​គំនិត​យោបល់​បន្ថែម​ចំពោះ​សំណួរ​នេះ សូម​​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោមឲ្យឮៗ ដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ពួក​ព្យាការី​បាន​ផ្ដល់​ព្រះគម្ពីរឲ្យ ហើយពួកព្យាការី ត្រូវ​តែ​បកប្រែ​វា ។ បុរស​បរិសុទ្ធ​ជំនាន់​ដើម បាន​ទទួលវិវរណៈ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ពួកលោកបានកត់ត្រា​ជា​គម្ពីរ ឥឡូវ​មនុស្ស​ត្រូវ​តែ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូចគ្នា ដើម្បី​បើក​សម្ដែង​នូវ​អត្ថន័យ​របស់វាតាមរយៈ​ព្រះគម្ពីរ-- បើ​មិនដូច្នោះ​ទេ នឹង​មាន​នូវ​ការដឹក​នាំ​ទៅរក​ការ​បក​ប្រែ​ផ្ទាល់ខ្លួន ហើយ​លទ្ធផល នឹង​នាំ​ឲ្យ​មាន​ព្រះវិហារ​ខុសគ្នាជាច្រើន ហើយ​មិន​ចុះ​សម្រុង​ជាច្រើន ដែលជា​ស្ថានភាពជាក់​ស្ដែង​នៅក្នុង​ពិភពលោក​ខាង​សាសនា​នាសព្វថ្ងៃ​នេះ » ( នៅក្នុងConference Report, ខែ តុលា ឆ្នាំ ១៩៦៤, ទំព័រ ៣៨) ។

  • ស្របតាម​អែលឌើរ ម៉ាក់ខនឃី ហេតុអ្វី​ក៏​យើង​ត្រូវ​ការ​ព្យាការី​ម្នាក់​ដើម្បី​បកប្រែ​អត្ថន័យ​ត្រឹមត្រូវ​ក្នុងព្រះគម្ពីរ ?

  • តើ​យើង​អាច​រក​បាន​ការ​បង្រៀន​របស់ពួកព្យាការី​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​យើងអាន​នៅក្នុង​ព្រះគម្ពីរ​នៅកន្លែងណា ? ( ចម្លើយ​អាច​រួមមាន យើងរក​បាន​ការ​បង្រៀន​ដូច្នេះ នៅក្នុង​សុន្ទរកថា​សន្និសីទទូទៅ និង​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ និង​ការ​បោះពុម្ព​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត ) ។

នៅពេល​សិស្ស​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ សូម​ចង្អុល​បង្ហាញ​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧បង្ហាញថា ពាក្យសម្ដី​របស់ពួកព្យាការី ដែល​បានកត់ត្រា​នៅក្នុង​ព្រះគម្ពី​រអាច​ជួយ​ពន្យល់​បទគម្ពីរ​ផ្សេង​ទៀត ។ ជាច្រើន​លើកច្រើនគ្រា ពាក្យ​សម្ដី​របស់​ព្យាការី​ម្នាក់ ដែល​បាន​កត់ត្រា​នៅក្នុង​វគ្គ​បទគម្ពីរ​មួយ នឹងពន្យល់ ឬ​បកប្រែ​នូវអ្វី​ដែលបាន​បើក​សម្ដែ​ង​នៅក្នុង​វគ្គ​បទគម្ពីរ​មួយទៀត ។ សូម​ពន្យល់​ថា លេខ​យោង​មាន​នូវ​ក្នុងបទគម្ពីរ ជាញឹកញាប់​ផ្ដល់​ជា​សេចក្ដី​យោង​ចំពោះ​វគ្គ​បទគម្ពីរ​ដ៏​ជា​ជំនួយ​ទាំងនេះ ។

ដើម្បីបង្ហាញអំពី​ចំណុចនេះ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន វិវរណៈ ៥:១ ដោយស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​នៅក្នុង​ដៃរបស់​មនុស្ស​ម្នាក់​ដែល​អង្គុយ​នៅលើ​បល្ល័ង្គ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ បើសិស្ស​កំពុង​ប្រើ​ការ​បោះពុម្ព​របស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៃ​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ​បទគម្ពីរ​ដែល​បាន​យោង​នៅក្នុង​លេខ​យោងនៅក្នុង វិវរណៈ ៥:១(គ. និង ស. ៧៧:៦) ។ បើ​សិស្ស​ពុំ​មាន​​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍​របស់ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយទេ សូមអញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅកាន់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦ដោយ​ផ្ទាល់ បន្ទាប់ពី​ពួកគេ​បាន​ពិពណ៌នា​នូវអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​នៅក្នុងវិវរណៈ ៥:១

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦-៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​របស់ យ៉ូសែបស៊្មីធ អំពីវិវរណៈ ៥:១ក៏​ដូចជា​ចម្លើយ​របស់​ព្រះ​អម្ចាស់​ផងដែរ ។ ( វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ពន្យល់​ថា ៧០០០ ឆ្នាំ សំដៅទៅ​លើ​គ្រា ចាប់​តាំង​ពី​ការ​ធ្លាក់​នៃ​លោកអ័ដាម និង អេវ៉ា​មកម្ល៉េះ ។ វា​ពុំ​សំដៅទៅលើ​អាយុកាលពិត​ប្រាកដ​នៃ​ផែនដី រួមទាំងអាយុ​កាល​នៃ​ការ​បង្ក​បង្កើត​នោះទេ ) ។

សូម​ឲ្យសិស្ស​ប្រើ​ពាក្យ​សម្ដី​ផ្ទាល់របស់ពួកគេ​ដើម្បី​សង្ខេប​សំណួរ និង​ចម្លើយទាំងឡាយ ។ បន្ទាប់ពី​បញ្ចប់​សកម្មភាព​នេះ សូម​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ការ​ប្រើ​ប្រាស់​លេខយោង នៅពេល​យើង​សិក្សា​បទគម្ពីរ អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល អំពី​បទគម្ពីរ​ដែល​យើង​កំពុង​អាន ។

សូមចង្អុល​បង្ហាញ​ថា ទោះបីជា​មាន​តែ​ព្យាការី​ម្នាក់​គត់​ដែល​មានសិទ្ធិអំណាច​ដើម្បី​បកប្រែ​ព្រះគម្ពីរ​សម្រាប់ពិភពលោក​ក្ដី ក៏​យើង​ម្នាក់ៗ​គួរ​តែស្រាវជ្រាវ​ដើម្បី​មាន​ការ​យល់ដឹង និង អនុវត្ត​ផ្ទាល់​ខ្លួន​នៅពេល​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួនឯង ។

  • តើ​យើង​អាចប្រៀប​ប្រដូច​​អ្វី​ដែល​យ៉ូសែប ស៊្មីធ​បាន​ធ្វើ​នៅពេល​លោក​បាន​សិក្សា និង ពិចារណា​អំពី​គម្ពីរ​វិវរណៈ​ទៅនឹងការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង​យ៉ាងដូចម្តេច ?​ ( សិស្ស​អាច​នឹង​រកឃើញគោលការណ៍​មួយ​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិនបើ​យើងទូលសុំដល់​ព្រះ​អម្ចាស់ នោះទ្រង់អាច​ជួយ​យើង​ឲ្យ​យល់​បទគម្ពីរ​ទាំងឡាយ )

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ស្រាវ​ជ្រាវ​រក​អត្ថន័យ​ត្រឹមត្រូវ​នៃ​បទគម្ពីរ រួច​ហើយ​ព្យាយាម​អនុវត្តដោយ​ផ្ទាល់​ខ្លួន​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​គ្រា​មួយ នៅពេលដែល​ពួកគេ​បាន​សុំ​ព្រះអម្ចាស់​ឲ្យជួយ​ពួកគេ​យល់​នូវ​បទគម្ពីរ និង របៀប​ដើម្បី​អនុវត្ត​ការ​បង្រៀន​នៅក្នុង​បទគម្ពីរ​ចំពោះ​ស្ថានភាព​ផ្ទាល់ខ្លួន​របស់ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

សូម​ពន្យល់​ថា អ្វីដែល​នៅសល់​ក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧មាននូវ​សំណួរជា​ច្រើន​ទៀតដែល យ៉ូសែប ស៊្មីធ បាន​សួរ​អំពី​គម្ពីរ​វិវរណៈ និង​ចម្លើយ​របស់ព្រះអម្ចាស់ ចំពោះ​សំណួរ​ទាំងឡាយនេះ ។ សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៨-១៥ដោយ​ការ​ប្រាប់​សិស្ស​ថា វិវរណៈ​នេះ បាន​អនុញ្ញាត​ឲ្យ យ៉ូសែប ស៊្មីធ រៀន​អំពី​ព្រឹត្តការណ៍​មួយចំនួន​ដែល​នឹង​កើត​ឡើង មុនពេល​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

សូម​ប្រាប់សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​គម្ពីរ​វិវរណៈ​នាពេលអនាគត នោះចម្លើយ​របស់​ព្រះអម្ចាស់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧អាចជួយ​ពួកគេ​យល់​អំពី​អត្ថន័យ​នៃ​រូបភាព​ជានិមិត្តរូប​នៅក្នុង​គម្ពីរ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ឬ​ដោយការ​ចែកចាយ​បទពិសោធន៍​មួយ ដែល​អ្នក​មាន ជា​លទ្ធផល​មកពី ការ​ងាក​ទៅរក​ព្រះអម្ចាស់​សុំ​ជំនួយ​ដើម្បី​យល់​បទគម្ពីរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧។ គម្ពីរ​វិវរណៈ

យ៉ូហាន ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា យ៉ូហានសំណព្វ និង យ៉ូហាន ជា​អ្នកទទួល​វិវរណៈ បាន​ទទួល​វិវរណៈ​មួយ ខណៈ​ដែល​នៅជាប់​គុក​នៅលើ​កោះបាត់ម៉ុស ដោយសារ​ការ​ថ្លែងទីបន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល វិវរណៈ ១:៩-១០) ។ វិវរណៈ​នេះ ត្រូវ​បានកត់ត្រា​នៅក្នុង​គម្ពីរវិវរណៈ

ការពិពណ៌នា​ដូច​ខាង​ក្រោម​មកពី Bible Dictionary ជួយពន្យល់​អំពី​គម្ពីរ​វិវរណៈថា ៖

« ក៏​ត្រូវ​បាន​ស្គាល់​ថាជា Apocalypse (អាប៉ូកាលីព)ជាភាសាក្រិច​មានន័យ​ថា ការ​បើក​សម្ដែង ឬ​ការ​បើក​ចេញ។ សារលិខិត​នៃ​វិវរណៈ​គឺ​ដូចជា​ក្នុងគ្រប់​បទគម្ពីរថា ៖ នឹង​មាន​ជោគជ័យរបស់​ព្រះអម្ចាស់​នៅលើ​ផែនដីនេះ​នៅទីបំផុត យក​ឈ្នះ​លើ​អារក្ស ជា​ជ័យ​ជំនះ​ដ៏​និរន្ដន៍​មួយ​នៃ​សេចក្ដីល្អ​លើ​សេចក្ដីអាក្រក់ នៃ​ពួក​បរិសុទ្ធ​លើ​ពួក​បៀតបៀន​ពួកគេ នៃ​នគរ​ព្រះ​លើ​នគរ​មនុស្ស និង​សាតាំង ។ នេះ​គឺ​ជា​ប្រធាន​បទ​ដែល អេម៉ុស អេសាយ យេរេមា អេសេគាល ដានីយ៉ែល ប៉ុល ពេត្រុស និង គ្រប់ពួក​ព្យាការី​ទាំងអស់​ដែលបាន​សរសេរទុក ។ ពួកលោកបានថ្លែងអំពីថ្ងៃ​នៃ​ជ័យជំនះ ដែលនឹង​មកដល់ ហើយ​ថា​នៅទីបញ្ចប់​នឹង​មានការ​ល្អ​ប្រសើរ ( រុងរឿងជាង) ជាងពេល​ចាប់​ផ្ដើម ។ ជ័យ​ជំនះ នឹង​ត្រូវ​បាន​សម្រេច​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

« នេះ​គឺ​ជា​បាវចនា​នៃ​វិវរណៈ ។ ព័ត៌មាន​លម្អិត​អំពី​សត្វ សង្គ្រាម ពួកទេវតា មនុស្ស ជាដើម ជាចំណែកអភិវឌ្ឍន៏ចំពោះ​បាវចនានេះ ។ តាមរយៈ​ការសិក្សា​បន្ដិចបន្ដួច បាវចនា អាចត្រូវ​ដឹង ទោះជា​ព័ត៌មាន​លម្អិត​ពុំ​ត្រូវ​បាន​ប្រាប់​ទាំង​ស្រុង​ក្ដី ។ ក្នុងន័យ​នេះវាអាច​ថា ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មានប្រសាសន៍​ថា ‹ គម្ពីរ​ដ៏​ច្បាស់​បំផុត​មួយ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក › ( ប្រវត្តិ​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ៥:៣៤២ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ណា​ព័ត៌មានលម្អិត​ត្រូវ​បាន​យល់​ដឹង​កាន់តែ​ពេញលេញ នោះនឹង​មានការ​ថ្លែង​អំណរគុណ​កាន់តែ​ច្រើន​ចំពោះ​បាវចនា ។ បើ​យើង​ពុំបាន​យល់​បាវចនា​នេះ​សូម្បីតែ​បន្ដិចបន្ដួច​នោះទេ នោះ​យើង​នឹង​ពុំ​អាច​យល់ដឹង​បានឡើយ ទោះជា​មានព័ត៌មាន​លម្អិត​ជាច្រើន​ដែល​យើងអាច​យល់​ដឹងបាន​យ៉ាង​ណា​ក្ដី » ( Bible Dictionary« Revelation of John ») ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ៧៧។ ការ​សិក្សា និងការ​បង្រៀន​ចេញមកពីគម្ពីរ​វិវណៈ

យ៉ូសែប ស៊្មីធ បានប្រកាស​ថា គម្ពីរ​វិវរណៈ គឺជា « គម្ពីរ​ដ៏​ច្បាស់​បំផុត​មួយ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ទុក » ( នៅក្នុងHistory of the Church៥:៣៤២ ) ។ នៅពេល​លោក​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​នេះ លោក​កំពុង​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ ។ លោក​បាន​អធិប្បាយត្រង់ៗ​មួយ​ចំនួនចំពោះ​អែលឌើរ ពីឡា​ធីអា ប្រោន ដែលបាន​ចោទប្រកាន់​អំពីការ​ផ្សាយ​គោលលទ្ធិ​ក្លែង​ក្លាយ​ចំពោះ​គម្ពីរ​វិវរណៈ ។ លោក​បាន​ដាស់តឿន​អែលឌើរ​ប្រោន និងពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត កុំឲ្យបង្រៀន​អំពី​និមិត្តរូបជាក់លាក់ និង​ភាព​លម្អិត​នៅក្នុង​គម្ពីរឡើយ តែ​ឲ្យ​ផ្សាយ​ពី​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ​ជំនួស​វិញ ។ ការ​ទូន្មានរបស់ព្យាការី គឺ​សំខាន់ចំពោះ​យើងផងដែរ នៅពេល​យើង​សិក្សា និង​បង្រៀន​ចេញពីបទគម្ពីរ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« វាពុំសូវសំខាន់ចំពោះពួកអែលឌើរ​ដើម្បី​មានចំណេះ​ដឹង​ទាក់ទង​ទៅនឹង​អត្ថន័យ​នៃ​សត្វ និង ក្បាល និង ត្រែ និង រូបភាព​ផ្សេងទៀត ដែលបាន​ប្រើ​នៅក្នុង​វិវរណៈ [ដោយ​យ៉ូហាន ជា​អ្នកទទួលវិវរណៈ] នោះទេ ។…

« … សូម​ប្រកាសនូវ​គោលការណ៍ទីមួយ ហើយ​កុំនិយាយ​រឿង​អាថ៌កំបាំង​ឡើយ ដើម្បីកុំ​ឲ្យ​ចាញ់​គេ​នោះឡើយ ។ កុំប៉ះពាល់​ជាមួយនឹង​ការនិមិត្ត​អំពី​សត្វ​ទាំងឡាយ និង​ប្រធាន​បទ​ទាំងឡាយ​ដែល​អ្នក​ពុំ​យល់​នោះ​ឡើយ ។ អែលឌើរ ប្រោន នៅពេល​អ្នកទៅដល់​ភូមិ ប៉ាល់​ម៉ៃរា សូម​កុំ​និយាយ​អ្វី​ឡើយ​អំពី​សត្វ​ទាំងបួន ប៉ុន្តែ​សូម​ផ្សាយ​អំពី​រឿង​ទាំងឡាយ ដែល​ព្រះអម្ចាស់​បានប្រាប់អ្នក​ឲ្យ​ផ្សាយវិញ--​អំពី​ការ​ប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក សម្រាប់​ការ​ផ្ដាច់បាប » ( នៅក្នុង​History of the Church៥:៣៤០, ទំព័រ ៣៤៤) ។