មេរៀនទី ៧២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦
បុព្វកថា
បន្ទាប់ពី វិលាម អ៊ី ម៉័កខ្លេលិន បានទទួលបុណ្យជ្រមុជទឹកនៅរដូវក្ដៅឆ្នាំ ១៨៣១ គាត់បានទទួលការហៅឲ្យផ្សាយដំណឹងល្អ ។ នៅក្នុងខែតុលា គាត់បានធ្វើដំណើរទៅរដ្ឋ អូហៃអូ ដើម្បីចូលរួមក្នុងសន្និសីទនៃសាសនាចក្រ ។ នៅទីនោះ គាត់បានជួបនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ១៨៣១ គាត់បានសុំឲ្យ យ៉ូសែប ស្ម៊ីធ ទូលសុំដល់ព្រះអម្ចាស់ជំនួសគាត់ ។ ចម្លើយចំពោះសំណើរនេះ ព្រះអម្ចាស់បានប្រទានដល់ យ៉ូសែប ស៊្មីធ នូវវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦។ វិវរណៈនេះ មាននូវការប្រឹក្សាជាក់លាក់អំពីជំហរខាងវិញ្ញាណរបស់បងប្រុស ម៉័កខ្លេលិន ក្នុងការហៅឲ្យផ្សាយដំណឹងល្អ និងសក្ដារនុពលរបស់គាត់ដើម្បីទទួលពរជ័យមហិមាជាច្រើន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១-៣
ព្រះអម្ចាស់បានប្រកាសថា វិលាម អ៊ី ម៉័កខ្លេលិន ត្រូវបានប្រទានពរ ដោយសារតែគាត់បានទទួលដំណឹងល្អ
មុនចាប់ផ្ដើមថ្នាក់ សូមគូរឌីយ៉ាក្រាមខាងក្រោមនៅលើក្ដារខៀន ។
នៅពេលថ្នាក់ចាប់ផ្ដើម សូមអញ្ជើញសិស្សឲ្យពិនិត្យមើលឌីយ៉ាក្រាមនៅលើក្ដារខៀន ។ សូមឲ្យពួកគេពិចារណាដោយស្ងាត់ស្ងៀមពីកន្លែង ដែលពួកគេនឹងដាក់ខ្លួនពួកគេនៅលើរូបនោះ ។ សូមផ្ដល់យោបល់ផងដែរថា ពួកគេពិចារណាអំពីទិសដៅដែលពួកគេត្រូវផ្លាស់ទី—ទៅកាន់តែជិតនឹងព្រះ ឬទៅកាន់តែឆ្ងាយពីទ្រង់ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់អានឲ្យឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកវិធីដែលយើងអាចខិតទៅកាន់តែជិតនឹងព្រះ ។
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ប្រសិនបើអ្នកចង់នៅជិតនឹងនរណាម្នាក់ដែលអ្នកស្រឡាញ់ ប៉ុន្តែជាអ្នកដែលនៅបែកពីអ្នក នោះអ្នកដឹងថាត្រូវធ្វើយ៉ាងណាហើយ ។ អ្នកនឹងរកវិធីមួយដើម្បីនិយាយនឹងពួកគេ អ្នកនឹងស្ដាប់ពួកគេ ហើយអ្នកនឹងរកឃើញដំណោះស្រាយធ្វើរឿងទាំងឡាយសម្រាប់គ្នាទៅវិញទៅមក ។ កាលណាវាកើតឡើងកាន់តែញឹកញាប់ ហើយបន្ដទៅកាន់តែយូរ នោះចំណងនៃសេចក្ដីស្រឡាញ់នឹងមានកាន់តែជ្រាលជ្រៅ ។ ប្រសិនបើពេលវេលាជាច្រើនបានកន្លងផុតទៅដោយគ្មានការនិយាយ ការស្ដាប់ និងធ្វើអ្វីបន្ដិចសោះនោះ នោះចំណងទំនាក់ទំនងនឹងត្រូវទន់ខ្សោយ ។
« ព្រះគឺល្អឥតខ្ចោះ ព្រមទាំងមានគ្រប់ព្រះចេស្ដា ហើយអ្នក និងខ្ញុំ គឺជាមនុស្សរមែងស្លាប់ ។ ប៉ុន្តែទ្រង់គឺជាព្រះបិតារបស់យើង ទ្រង់ស្រឡាញ់យើង ហើយទ្រង់ប្រទានឱកាសដូចគ្នានេះ ដើម្បីឲ្យយើងខិតទៅកាន់តែជិតនឹងទ្រង់ ក៏ដូចជាមិត្តម្នាក់ដែរ ។ ហើយអ្នកនឹងធ្វើវាតាមរបៀបដែលស្រដៀងគ្នានេះ ៖ ការនិយាយ ការស្ដាប់ និងការធ្វើ » (« To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ ) ។
-
ស្របតាមប្រធាន អាវរិង តើយើងអាចខិតទៅកាន់តែជិតព្រះយ៉ាងដូចម្ដេច ? តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីនិយាយ ស្ដាប់ និងធ្វើនោះ ?
សូមពន្យល់ថា នៅជំនាន់មុនក្នុងសាសនាចក្រ មានបុរសម្នាក់ឈ្មោះ វីលលាម អ៊ី ម៉័កខ្លេលិន បានខិតទៅកាន់តែជិតព្រះ នៅពេលគាត់បានរៀងអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ លោកបានជ្រមុជទឹកនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៨៣១ ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ លោកត្រូវបានតែងតាំងជាអែលឌើរ ហើយគាត់បានរួមដំណើរជាមួយ ហៃរ៉ុម ស្ម៊ីធ ពីរបីសប្ដាហ៏ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ នៅខែតុលា ឆ្នាំ ១៨៣១ គាត់ធ្វើដំណើរទៅរដ្ឋ អូហៃអូ សម្រាប់សន្និសីទរបស់សាសនាចក្រ ។ ខណៈពេលនៅទីនោះ គាត់បានជួបនឹង ព្យាការីយ៉ូសែប ស្ម៊ីធ ។ នៅខែតុលា ថ្ងៃទី ២៩ បងប្រុស ម៉័កខ្លេលិន បានអធិស្ឋានជាសម្ងាត់ ទូលសុំដល់ព្រះអម្ចាស់ឲ្យបើកសម្ដែងចម្លើយចំពោះសំណួរជាក់លាក់ចំនួនប្រាំរបស់គាត់ តាមរយៈ យ៉ូសែប ស៊្មីធ ។ ដោយពុំបានប្រាប់អំពីសំណួរដល់ យ៉ូសែប ស៊្មីធ នោះបងប្រុស ម៉័កខ្លេលិន បានស្នើសុំវិវរណៈមួយ ។ នៅពេលព្យាការីបានសរសេរវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦បងប្រុស ម៉័កខ្លេលិន បានរកឃើញថា សំណួរនិមួយៗរបស់គាត់ត្រូវបានឆ្លើយតប ។ ព្រះអម្ចាស់បានប្រទានដល់លោកនូវការណែនាំ និងការព្រមានដើម្បីជួយលោកឲ្យនៅស្មោះត្រង់ និងទទួលបានជីវិតដ៏អស់កល្បជានិច្ចនៅទីបំផុត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុ ដែលព្រះអម្ចាស់បានប្រទានពរដល់បងប្រុស ម៉័កខ្លេលិន នៅអំឡុងវិវរណៈនេះ ។
-
ហេតុអ្វីក៏បងប្រុសម៉័កខ្លេលិន អាចទទួលបានពរជ័យមកពីព្រះអម្ចាស់ ? ( ដោយសារលោកបានងាកចេញពីអំពើបាបរបស់ខ្លួន បានទទួលសេចក្ដីពិតរបស់ព្រះអម្ចាស់ ហើយបានទទួលភាពពេញលេញនៃដំណឹងល្អ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៣ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា បងប្រុស ម៉័កខ្លេលិន នៅតែចាំបាច់ត្រូវធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ស្អាតហើយ ប៉ុន្តែពុំមែនទាំងអស់ទេ » នោះ ? ( អ្នកអាចនឹងចាំបាច់ត្រូវជួយសិស្សឲ្យយល់ថា ទោះបីជាបងប្រុស ម៉័កខ្លេលិន បានធ្វើការរីកចម្រើនយ៉ាងខ្លាំងក្ដី ហើយត្រូវបានប្រទានពរចំពោះកិច្ចខិតខំរបស់លោកក្ដី ក៏លោកនៅតែចាំបាច់ត្រូវប្រែចិត្ត ពីអំពើបាបមួយចំនួនទៀតផងដែរ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពីព្រះឱវាទរបស់ព្រះអម្ចាស់នៅក្នុង ខ ៣? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើងទាំងអស់ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីប្រែចិត្តពីអំពើបាបរបស់យើងទាំងអស់ ហើយពុំគ្រាន់តែមួយចំនួននោះ?
សូមអញ្ជើញសិស្សឲ្យអានខ ៣ ម្ដងទៀតដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់នឹងធ្វើដើម្បីជួយ វិលលាម អ៊ី ម៉័កខ្លេលិនប្រែចិត្តពីអំពើបាបរបស់គាត់ទាំងអស់ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរនេះ អំពីរបៀបដែលព្រះអម្ចាស់នឹងជួយយើងនៅក្នុងការប្រែចិត្តរបស់យើង ? ( សិស្សគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងបង្ហាញយើងនូវរឿងទាំងឡាយដែលយើងចាំបាច់ត្រូវប្រែចិត្ត ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើវិធីមួយចំនួនដែលព្រះអម្ចាស់អាចបង្ហាញយើងអំពីរឿងដែលយើងចាំបាច់ត្រូវប្រែចិត្តមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហិនរី ប៊ី អាវរិង ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកវិធីមួយ ដែលយើងអាចទូលសូមព្រះអម្ចាស់ដើម្បីជួយយើងឲ្យប្រែចិត្ត ។
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« សំណួរមួយដែលយើងត្រូវទូលសូមពីព្រះវរបិតាសួគ៌របស់យើង គឺនៅក្នុងការអធិស្ឋានតែម្នាក់ឯងដូចនេះថា ៖ ‹ តើទូលបង្គំបានធ្វើអ្វីខ្លះនៅថ្ងៃនេះ ឬពុំបានធ្វើអ្វីសោះ ដែលនាំឲ្យទ្រង់ពុំសព្វព្រះទ័យ ? ប្រសិនបើទូលបង្គំអាចគ្រាន់តែដឹង ទូលបង្គំនឹងប្រែចិត្តអស់ពីដួងចិត្តដោយគ្មានបង្អង់ឡើយ › ។ ការអធិស្ឋានដោយរាបសានោះនឹងត្រូវបានឆ្លើយតប » (« Do Not Delay » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៤ ) ។
សូមលើកទឹកចិត្តដល់សិស្សឲ្យគិតអំពីពរជ័យនានាដែលពួកគេបានទទួល នៅពេលពួកគេបានងាកចេញពីអំពើបាប ហើយបានទទួលដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យស្វែងយល់អំពីរឿងដែលពួកគេចាំបាច់ត្រូវប្រែចិត្ត ដើម្បី ពួកគេអាចទទួលបានពរជ័យកាន់តែច្រើន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៤-១៣
ព្រះអម្ចាស់បញ្ជាឲ្យវិលលាម អ៊ី អ៊ី ម៉័កខ្លេលិន ប្រកាសដំណឹងល្អ លះបង់ចោលនូវសេចក្ដីអសុចរិតទាំងអស់ ហើយបន្ដស្មោះត្រង់ដល់ទីបំផុត ។
យោងទៅលើការសន្យារបស់ព្រះអម្ចាស់ ដើម្បីបង្ហាញដល់ វិលលាម អ៊ី អ៊ី ម៉័កខ្លេលិន នូវអំពើបាបទាំងឡាយដែលគាត់ចាំបាច់ត្រូវប្រែចិត្ត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីផ្សេងទៀតដែលព្រះអម្ចាស់បានសន្យាដើម្បីបង្ហាញដល់បងប្រុសអ៊ី ម៉័កខ្លេលិន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីក៏ជាពរជ័យដើម្បីដឹងពីព្រះទ័យរបស់ព្រះមានចំពោះយើង ?
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូមឲ្យដៃគូនោះអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៥-៩ ជាមួយគ្នា រកមើលនូវអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្រុស ម៉័កខ្លេលិនធ្វើ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខ ៨-៩ តើពរជ័យអ្វីខ្លះដែលបងប្រុស ម៉័កខ្លេលិន នឹងទទួល បើគាត់នឹងស្មោះត្រង់ធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ ? ( ព្រះអម្ចាស់នឹងគង់នៅជាមួយគាត់ ហើយនឹងប្រទានពរដល់គាត់ដើម្បីអាចពង្រឹងដល់ពួកស្មោះត្រង់ និងព្យាបាលដល់ពួកអ្នកឈឺ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពីខទាំងនេះអំពីពរជ័យនានាដែលយើងអាចទទួលបាន នៅពេលយើងធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់យើង ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងស្មោះត្រង់នៅក្នុងការធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ នោះទ្រង់នឹងគង់នៅជាមួយយើង ហើយនឹងប្រទានពរដល់យើង ដើម្បីយើងអាចសម្រេចនូវអ្វីដែលទ្រង់តម្រូវពីយើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពន្យល់ថា បន្ថែមពីលើការផ្ដល់ការណែនាំដល់បងប្រុស ម៉័កខ្លេលិន អំពីអ្វីដែលត្រូវធ្វើនោះ ព្រះអម្ចាស់បានប្រទានការព្រមានដល់គាត់ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាននូវការណែនាំ នៃក្បាលកណ្ឌក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១០ឲ្យឮៗ ។ ពីមុនពួកគេអានសូមចង្អុលបង្ហាញថា ប្រយោគទីមួយមាននូវពាក្យ អំពល់ ។ សូមពន្យល់ថាអ្វីមួយៗដែលអំពល់ដល់យើង ប្រសិនបើវាបង្ខាំងផ្លូវរបស់យើង ឬ ធ្វើកិច្ចការដ៏លំបាកបំផុតដើម្បីបានសម្រេច ។
-
ព្រះអម្ចាស់បានបញ្ជាដល់បងប្រុស ម៉័កខ្លេលិន « បោះបង់ចោលអស់ទាំងសេចក្ដីដ៏ឥតសុចរិត » ។ តើភាពមិនសុចរិត ឬអំពើបាប អំពល់ដល់កិច្ចការផ្សព្វផ្សាយសាសនារបស់បងប្រុស ម៉័កខ្លេលិន មានយ៉ាងដូចម្ដេចខ្លះ ? តើសេចក្ដីអសុចរិតអំពល់ដល់យើងខាងវិញ្ញាណយ៉ាងដូចម្ដេចខ្លះ ?
បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ចង់ឲ្យយើងលះបង់ចោលនូវអ្វីៗទាំងអស់ដែលអំពល់ដល់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាដោយស្ងាត់ស្ងៀមអំពីរឿងនៅក្នុងជីវិតរបស់ពួកគេ ដែលអាចនឹងធ្វើឲ្យពួកគេអំពល់ ។
សូមអានប្រយោគទីបីនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១០ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់រកមើលនូវការព្រមានជាក់លាក់មួយ ដែលព្រះអម្ចាស់បានប្រទានដល់បងប្រុសម៉័កខ្លេលិន ។
-
យោងតាម ខ ១០, តើបងប្រុស ម៉័កខ្លេលិន មានការពុះពារលើការល្បួងអ្វីខ្លះ ?
-
ចេញមកពីខ ១០ តើយើងអាចរៀនអ្វីខ្លះ អំពីចំណេះដឹងរបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗ ? ( សូមជួយសិស្សឲ្យមើលឃើញថា ព្រះអម្ចាស់ស្គាល់ពីបញ្ហា និងសេចក្តីល្បួងជាក់លាក់របស់យើងក៏ដូចជាទ្រង់បានជ្រាបពីបងប្រុស ម៉័កខ្លេលិនផងដែរ ) ។ សូមគិតពីការអញ្ជើញសិស្សឲ្យសរសេរសេចក្តីពិតនេះជាប់នឹង ខទី ១០) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីយល់ថា ព្រះអម្ចាស់ដឹងអំពីបញ្ហា និងការល្បួងជាក់លាក់របស់យើង ?
សូមចង្អុលបង្ហាញថា បន្ថែមពីលើការដឹងអំពីបញ្ហា និងការល្បួងទាំងឡាយរបស់យើង ព្រះអម្ចាស់ដឹងអំពីកម្លាំង និងសមត្ថភាពនានារបស់យើងផងដែរ ។ ទ្រង់ដឹងអ្វីៗទាំងអស់អំពីយើងម្នាក់ៗ ។ ជាមួយនឹងការយល់ដឹងមួយថា ទ្រង់ស្រឡាញ់យើង ហើយស្គាល់យើងយ៉ាងល្អឥតខ្ចោះ នោះយើងអាចស្វែងរក និងធ្វើតាមព្រះទ័យរបស់ទ្រង់ដោយមានទំនុកចិត្ត និងទុកចិត្តទៅលើទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១១-១៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការប្រឹក្សាបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យ វិលលាម ម៉័កខ្លេលិន ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាបើបងប្រុស ម៉័កខ្លេលិន នឹងធ្វើតាមការប្រឹក្សានោះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខ ១២តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ? ( សូមជួយសិស្សឲ្យទទួលស្គាល់ថា ប្រសិនបើយើងបន្ដស្មោះត្រង់ដល់ទីបញ្ចប់ នោះយើងនឹងទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើដើម្បីឲ្យអ្នកបន្ដស្មោះត្រង់រហូតដល់ទីបញ្ចប់ វាមានន័យយ៉ាងណាសម្រាប់អ្នក ?
សូមពន្យល់ថា នៅពេលដែលវិវរណៈនេះត្រូវបានប្រទានឲ្យ នោះបងប្រុស ម៉័កខ្លេលិន បានទទួលទីបន្ទាល់មួយអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ បន្ទាប់ពីវិវរណៈត្រូវបានប្រទានឲ្យ នោះគាត់បានថ្លែងទីបន្ទាល់អំពីការហៅជាព្យាការីរបស់ យ៉ូសែប ស៊្មីធ ។ គាត់បានមានប្រសាសន៍ថា « យ៉ូសែបស៊្មីធ គឺជាព្យាការីពិត របស់ព្រះអម្ចាស់… ហើយ… មានអំណាច និងបានទទួលវិវរណៈមកពីព្រះ » (សំបុត្រមកពី វិលលាម អ៊ី ម៉័កខ្លេលិន ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៨៣២ RLDS Archives, 4; quoted in M. Russell Ballard, « What Came from Kirtland » [Church Educational System fireside for young adults, ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ], ទំព័រ ៨,speeches.byu.edu។ បងប្រុស ម៉័កខ្លេលិន បានបម្រើដោយស្មោះត្រង់អស់ជាច្រើនឆ្នាំ ហើយត្រូវបានហៅឲ្យបម្រើជាសមាជិកទីមួយម្នាក់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ទោះជាយ៉ាងណាក៏ដោយ គាត់ពុំបានបន្ដដោយស្មោះត្រង់ដល់ពីបញ្ចប់នោះទេ ។ តាមពិតទៅ គាត់បានងាកមកប្រឆាំងនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយគាត់ត្រូវបានកាត់កាលចេញពីសាសនាចក្រក្នុងឆ្នាំ ១៨៣៨ ។ អ្នកអាចអានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ៖
« ខណៈដែលយ៉ូសែប ស្ថិតនៅក្នុងគុគ នៅ រីចម៉ន្ដ រដ្ឋមីសសួរី នោះ ម៉័កខ្លេលិនដែលជាបុរសមានមាឌធំ ហើយរហ័សរហួន បានទៅជួបនឹងទាហានឈ្លប ហើយបានសុំឯកសិទ្ធិដើម្បីវាយគ្នាជាមួយព្យាការី ។ ការអនុញ្ញាតត្រូវបានទទួលយកក្នុងលក្ខខណ្ឌដែលថា យ៉ូសែប នឹងវាយគ្នា ។ ទាហានឈ្លបបានទទួលយក … សំណើរដ៏ទទូចរបស់ ម៉័កខ្លេលិន ដែលយ៉ូសែបយល់ព្រម បើសិនជាគេដោះខ្នោះចេញពីដៃរបស់លោក ។ ម៉័កខ្លេលិន បន្ទាប់មកបានបដិសេធក្នុងការវាយគ្នា លុះត្រាតែគាត់មានអាវុធមួយ ដែលយ៉ូសែបយល់ព្រមតាមសំណើរនោះ ប៉ុន្តែទាហានឈ្លប ពុំអនុញ្ញាតឲ្យពួកគេវាយគ្នាដោយលក្ខខណ្ឌពុំស្មើភាពគ្នាដូច្នោះនោះទេ » (« History of Brigham Young, » Millennial Star, ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៨៦៤, ទំព័រ ៨០៨) ។
សូមបង្វែរចំណាប់អារម្មណ៍របស់សិស្សទៅលើឌីយ៉ាក្រាម នៅលើក្ដារខៀន ហើយឲ្យយោបល់ថា ពួកគេនឹងត្រូវពិចារណាម្ដងទៀតពីកន្លែងដែលពួកគេនឹងដាក់ខ្លួនគេនៅក្នុងឌីយ៉ាក្រាមនោះ ។ សូមឲ្យពួកគេសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកនឹងត្រូវធ្វើអ្វីខ្លះ ដើម្បីខិតទៅកាន់តែជិតព្រះ ហើយបន្ដនៅស្មោះត្រង់រហូតដល់ទីបំផុត ?
សូមថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពដោយខ្លួនគេ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ៦៦។ សំណួរចំនួនប្រាំរបស់ វិលលាម អ៊ី ម៉័កខ្លេលិន
រយៈពេលដប់ឆ្នាំ បន្ទាប់ពី វិលលាម អ៊ី ម៉័កខ្លេលិន ត្រូវបានកាត់កាលចេញពីសាសនាចក្រ នោះគាត់បានសរសេរអំពីវិវរណៈដែលយ៉ូសែប ស្ម៊ីធ បានទទួល ដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦៖
រូបភាពវិលលាម អ៊ី ម៉័កខ្លេលិន« ខ្ញុំបានទទួលតាមរយៈគាត់ ហើយបានសរសេរចេញពីមាត់របស់លោកនូវវិវរណៈមួយស្ដីអំពីខ្លួនខ្ញុំ ។ ខ្ញុំបានរំពឹងទុក និងជឿថា នៅពេលខ្ញុំបានជួបនឹងបងប្រុស យ៉ូសែប នោះខ្ញុំគួរតែទទួលបានវិវរណៈមួយ ហើយខ្ញុំបានទៅចំពោះព្រះអម្ចាស់ក្នុងទីសម្ងាត់ ហើយលុតជង្គង់ចុះ ទូលសួរទ្រង់នូវសំណួរចំនួនប្រាំ តាមរយៈព្យាការីរបស់ទ្រង់ ហើយរឿងនោះផងដែរ ខ្ញុំបានធ្វើសំណើរសុំដូច្នោះ ដោយគ្មានចំណេះដឹងអ្វីសោះ ។ ឥឡូវខ្ញុំសូមថ្លែងទីបន្ទាល់ដោយការភ័យខ្លាចចំពោះព្រះ ថារាល់សំណួរដែលខ្ញុំបានទូលសួរទៅព្រះការណ៌របស់ព្រះអម្ចាស់នៃថ្ងៃឈប់សម្រាក ត្រូវបានឆ្លើយតបដោយការពេញចិត្តទាំងស្រុងរបស់ខ្ញុំ ។ ខ្ញុំមានបំណងប្រាថ្នាចង់បានវាជាទីបន្ទាល់នៃការបំផុសគំនិតរបស់ យ៉ូសែប ។ ហើយខ្ញុំមកដល់ថ្ងៃនេះ ខ្ញុំចាត់ទុកថាវាជាភស្ដុតាងមួយ ដែលខ្ញុំពុំអាចបដិសេធបាន » ( នៅក្នុងEnsign of Liberty, of the Church of Christ,ខែ មករា ឆ្នាំ ១៨៤៨ ទំព័រ ៦១ ) ។
យើងពុំបានដឹងថាសំណួរទាំងប្រាំរបស់បងប្រុស ម៉័កខ្លេលិន មានអ្វីខ្លះនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកទៅលើសេចក្ដីថ្លែងការណ៍របស់គាត់ថា វិវរណៈត្រូវបានឆ្លើយតបចំពោះសំណួររបស់គាត់ នោះយើងអាចសន្និដ្ឋានថា គាត់មានកង្វល់អំពីជំហររបស់គាត់ចំពោះព្រះអម្ចាស់ ហើយថាគាត់ចង់ដឹងនូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យគាត់ធ្វើ ។