ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១-១២៣ ការ​ស្ថាបនា​ទីក្រុង​ណៅវូ ( មេរៀន​ទី ២៦ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២៣ការ​ស្ថាបនា​ទីក្រុង​ណៅវូ ( មេរៀន​ទី ២៦ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១-១២៣ និង មេរៀន​ស្តី​អំពី « ការ​ស្ថាបនា​ទីក្រុង​ណៅវូ » ( មេរៀន​ទី ២៦ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០១២២)

នៅពេល​សិស្ស​បាន​សិក្សា​អំពី​ការចាប់​ដាក់​គុក​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង មនុស្ស​ដទៃ​ទៀត​នៅក្នុង​គុក​លីប៊ើរធី នោះពួកគេ​បាន​ឃើញ​គោលការណ៍​ខាង​ក្រោម​ ៖ នៅពេល​យើង​អំពាវនាវ​ហៅ​ព្រះអម្ចាស់​អំឡុងពេល​លំបាក និង រងទុក្ខ នោះ​យើង​អាច​ទទួល​បាន​នូវ​សន្តិភាព​របស់​ទ្រង់ ។ ប្រសិនបើ​យើងស៊ូ​ទ្រាំនឹង​ឧបសគ្គ​បាន​ល្អ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​នាពេល​នេះ និង​នៅក្នុង​ភាព​ដ៏​អស់កល្ប ។ ទុក្ខលំបាក​អាច​ផ្ដល់​ការ​ពិសោធដល់​យើង និង​ទៅ​ជា​ការណ៍​ល្អ​ដល់​យើង​ទៅ​វិញ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ព្រះអង្គ​សង្គ្រោះ​បាន​រង​នូវ​ការឈឺចាប់​ និង ទុក្ខ​លំបាក​នៃ​មនុស្ស​ទាំងអស់ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១១-៣៣)

បន្ទាប់​ពី​ការសិក្សា​អំពី​ទុក្ខ​លំបាក និង ការបៀតបៀន​ដែល​ពួក​បរិសុទ្ធ​បាន​ជួបប្រទះ​ដោយសារ​តែ​មារ​សត្រូវ​របស់​ពួកគេ​នៅក្នុង​រដ្ឋ​មិសសួរី នោះ​សិស្ស​បាន​រៀន​ថា​ព្រះអម្ចាស់​ទត​ឃើញ និង ស្គាល់​ពី​គ្រប់​កិច្ចការ​ទាំងអស់​របស់​យើង ហើយ​ថា​អស់​អ្នក​ដែល​ប្រព្រឹត្តិខុស​នឹង​ទទួល​នូវ​ការជំនំជម្រះ​របស់​ព្រះ​នៅ​ពេល​កំណត់​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​ឃើញ​ថា​ព្រះ​នឹង​បើក​សម្តែង​ការចេះ​ដឹង​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​ការសាកល្បង​របស់​យើង​អាច​ជួយ​ញែកយើង​ចេញ​ជា​បរិសុទ្ធ ព្រមទាំង​រៀបចំ​ខ្លួន​យើង​ដើម្បី​ទទួល​នូវ​វិវរណៈ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦)

នៅក្នុង​ផ្នែក​នៃ​លិខិត​ដ៏​បំផុស​គំនិត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធមក​ពី​គុក​លីប៊ើរធី នោះ​សិស្ស​បាន​រៀន​ថា អ្នកកាន់បព្វជិតភាព​អាច​ទទួល​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​បាន ប្រសិន​បើ​ពួកគេ​រស់នៅ​ដោយ​សុចរិត​តែ​ប៉ុណ្ណោះ ។ សិស្ស​ក៏​បាន​ពិចារណា​ផងដែរ​អំពី​ទង្វើ​ជាក់លាក់​នានា ដែល​អាច​ធ្វើ​ឲ្យ​អំណាច​នៃ​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ប្រែ​ទៅ​ជា​ខ្សោយ ឬ ប្រែ​ជា​ខ្លាំង ។

ថ្ងៃទី ៤ ៖គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣; ការ​ស្ថាបនា​ទីក្រុង​ណៅវូ

​នៅពេល​សិស្ស​បាន​សិក្សា​ពី​កាតព្វកិច្ច​របស់​ពួកបរិសុទ្ធ​នៅក្នុង​ការទាក់ទង​ជាមួយ​នឹង​អ្នក​ដែល​ធ្វើ​ការបៀតបៀន​ខ្លួន នោះ​ពួកគេ​បាន​រៀន​គោលការណ៍​ទាំងនេះ ៖ ព្រះអម្ចាស់​នឹង​បំពេញ​តាម​ការសន្យា​របស់​ទ្រង់ បន្ទាប់​ពី​យើង​បាន​ធ្វើ​ផ្នែក​របស់​យើង​សិន ។ មាន​មនុស្ស​ជាច្រើន​ដែល​លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯណា​ទេ ។ ការសម្រេចចិត្ត​របស់​យើង​ដើម្បី ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដែល​ហាក់បី​ដូច​ជា​តូចតាចក្តី អាច​មាន​ឥទ្ធិពល​មហិមា​នា​ពេល​អនាគត ។ សិស្ស​ក៏​បានរៀន​ផងដែរ អំពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​នៅក្នុង​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ហើយ​បាន​ឃើញ​សមាគម​សង្គ្រោះ គឺជា​ផ្នែក​ដ៏​បំផុសគំនិត​នៃ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តីផ្ដើម

នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រំឭក​ឡើង​វិញ​នូវ​ការបង្រៀន​មួយ​ចំនួន​ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២២ ដែល​អាច​ជួយ​ពួក​យើង​ នៅពេល​យើង​ជូប​ប្រទះនឹង​បញ្ហា​លំបាក​នៅក្នុង​ជីវិត ។ ពួកគេ​នឹង​ឃើញ​ផងដែរ​ថា​ការបៀតបៀន​អាច​ជះឥទ្ធពល​ដល់​កិច្ចការ​របស់​ព្រះ​ឲ្យ​ឆ្ពោះ​ទៅមុខ​ជាជាង​បញ្ឈប់​ការរីកចម្រើន​របស់​វា ។ ជាចុងក្រោយ សិស្ស​នឹង​រៀន​អំពី​ការស្ថាបនា​សមាគម​សង្គ្រោះ​នៅក្នុង​ទីក្រុងណៅវូ រដ្ឋ​អិលលីណោយ និង​ចែកចាយ​ពី​របៀប​ដែល​សមាគម​សង្គ្រោះ ប្រទាន​ពរ​ដល់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១-១២២

ពួក​បរិសុទ្ធ​បាន​រៀន​ពី​មេរៀនសំខាន់​ចេញ​ពី បទពិសោធន៍​របស់​ខ្លួន​ជាមួយ​នឹង​ការបៀតបៀន

នៅលើ​ក្តារខៀន​សូម​សរសេរ​ពាក្យ ការបញ្ជាឲ្យ​សម្លាប់​ផ្តាច់​ពូជ រោង​ម៉ាស៊ិន​កិន​ស្រូវ​ហន និង គុក​លីប៊ើរធី ។ សូម​អញ្ជើញ​សិស្ស​ឲ្យប្រើ​ពាក្យ​ទាំង​នេះ សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការបៀតបៀន​នានា ដែល​ពួក​បរិសុទ្ធ​បាន​ជួប​ប្រទះនៅក្នុង​រដ្ឋ​មិសសួរី​នៅក្នុង​ឆ្នាំ ១៨៣៨–៣៩ ។

សូមសរសេរ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–១០; ១២២:៧–៩ នៅលើ​ក្តារ​ខៀន ។ សូម​រំឭក​សិស្ស​ថា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ព្រះអម្ចាស់​បាន​បើក​សម្តែង​គោលការណ៍​នានា​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ដើម្បីលួងលោម​លោក និង​ ពួក​បរិសុទ្ធ​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​ពួកគេ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​នៃ​ការបង្រៀន​ក្នុង​ខគម្ពីរ​ទាំង​នេះ​អាច​ជួយ​ពួកគេ​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​ខ្លួន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

អំឡុង​សប្តាហ៍​នេះ សិស្ស​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦, ៤១-៤២, ដែលជាវគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​សូម​ឲ្យ​ពួកគេ​រំឭក​ពីខគម្ពីរ​នេះដោយ​ការសូត្រ ខ ៣៦ ជាមួយគ្នា ។ អ្នក​ក៏អាច​គិត​ពី​ការសូម​ឲ្យ​ពួកគេសរសេរ​ទង្វើ​សុចរិត​នានា​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅក្នុង ខ ៤១–៤២ផងដែរ ។

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​នៃគោលការណ៍​សុចរិត​ទាំង​នេះ ?

សូម​ចែកចាយ​អំណរគុណ​ដែល​អ្នក​មាន​ចំពោះ​អ្នក​កាន់បព្វជិតភាព​សុចរិត និង អស់ទាំង​ពរជ័យ​ដែល​មនុស្ស​បាន​ទទួល​តាមរយៈ​អំណាច​នៃ​បព្វជិតភាព ។

ការ​ស្ថាបនា​ទីក្រុង​ណៅវូ

សូម​ឲ្យ​សិស្ស​រក​ឈ្មោះ​វត្ថុ​នានា​ដែល​អាច​ពន្លត់​ភ្លើង​បាន ។ ក្រោយ​មក​សួរ​ពួកគេ​ពី​វត្ថុ​នានា​ដែល​អាច​ធ្វើ​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើង ។ សូម​ពន្យល់​ថា​យ៉ូសែប ស៊្មីធ បាន​ប្រៀបធៀប​កិច្ចការ​របស់​ព្រះអម្ចាស់​ទៅនឹង​ភ្លើង ។

  • តើ​អ្នក​គិត​ថា​ការបៀតបៀន​ដែល​ពួក​បរិសុទ្ធ​បាន​ជួប​នៅ​រដ្ឋ​មិសសួរី ដូច​ជា​ទឹក​ដែល​បាន​ចាប់​ផ្តើម​ពន្លត់​កិច្ចការ​របស់​ព្រះ ឬ ដូច​ជា​ប្រេង​សាំង​ដែល​ជួយ​ឲ្យ​កិច្ចការ​នោះ​កាន់តែ​រីកចម្រើន ? ហេតុអ្វី ?

សូមឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ព្យាការី​យ៉ូសែប ស៊្មីធ​ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា​ព្យាការី​យ៉ូសែប ស៊្មីធ បាន​សរសេរ​សេចក្តី​ថ្លែងការ​នេះ​នៅក្នុង​លិខិត​មួយ​ទៅកាន់​អ្នក​បោះពុម្ព​កាសែត​ឈ្មោះ ចន វីនវ៉ស នៅថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៨៤២ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ការបៀតបៀន​ពុំ​បាន​បញ្ឈប់​ការរីកចម្រើន​នៃ​សេចក្តី​ពិត​ឡើយ ប៉ុន្តែ​វា​កាន់តែ​បន្ថែម​ប្រេងសាំង​ទៅលើ​ភ្លើង​ទៅវិញ ។…

«…បទដ្ឋាន​នៃ​សេចក្តីពិត​ត្រូវបាន​បង្កើត​ឡើង គ្មាន​ដៃ​ដែល​មិន​ស្អាតស្អំ​ណា អាច​បញ្ឈប់​កិច្ចការ​នេះ​ពីការរីកចម្រើន​ឡើយ ការបៀតបៀន​អាច​កញ្ជ្រោល​ឡើង ពួក​មនុស្ស​កំណាច​អាច​ប្រមូលផ្ដុំគ្នា ពួកទាហាន​អាច​ប្រជុំ​គ្នា ពួក​អ្នក​មួល​បង្កាច់​អាច​បង្ខូច​កេរ្តិ៍ឈ្មោះ តែ​សេចក្ដីពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀក រហូតដល់​គោលបំណង​នៃ​ព្រះ​នឹងបានសម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​អស្ចារ្យ​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​ហើយ » ( នៅក្នុង History of the Church, ៤:៥៤០ ) ។

  • តើ​យើង​រៀនគោលការណ៍​អ្វី​ខ្លះ​ពី​សេចក្តីថ្លែងការណ៍​នេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​សេចក្តី​ពិត​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​គូស​បញ្ជាក់​ដូច​ខាង​ក្រោម​នេះ ៖ គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​ទូទាំង​ផែនដី​នេះ​មិន​ឲ្យ​រីកចម្រើនបាន​ឡើយ) ។

  • តើមាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​អ្នក​ឃើញ​អំពី​គោលការណ៍​នេះ​នៅពេល​បច្ចុប្បន្ន ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​ចូលរួម​ក្នុង​ការធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះ​រីកចម្រើន ?

សូម​ពន្យល់​ថា នៅពេល​យ៉ូសែប ស្ម៊ីធ បានសរសេរ​នៅក្នុង​ការព្យាករណ៍​នេះ​នៅក្នុង​លិខិត​របស់​លោក​ទៅកាន់ចន វីនវ៉ស នោះ​ព្រះអម្ចាស់​បាន​ចាប់ផ្តើម​ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។ ការព្យាករ​នោះ​ត្រូវបាន​បំពេញ​នៅពេល​មនុស្ស​រាប់ពាន់​នាក់—ជាពិសេស​ចក្រភព​អង់គ្លេស—បាន​ជ្រមុជ​ទឹក ។ សមាជិក​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​សាសនាចក្រ​កាន់តែ​រឹងមាំ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង​ណៅវូ ។

សូម​ប្រាប់​សិស្ស​ថា​នៅទីក្រុងណៅវូ រដ្ឋ​អិលលីណោយ​ស្ត្រី​នៃ​សាសនាចក្រ​គឺ​ជា​កម្លាំង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឃ្លា​ពីរ​ខាង​ក្រោម ៖

នៅក្នុង​ឆ្នាំ ១៨៤២​ស្ត្រី​មួយ​ចំនួន​នៅក្នុង​ទីក្រុង​ណៅវូ​ រដ្ឋ​អិលលីណោយបាន​ជួបជុំ​គ្នា​ពិភាក្សា​ពី របៀប​ដែល​ពួកគេ​អាច​ជួយ​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។ ពួកគេ​បាន​បង្កើតសមាគម​មួយ ហើយ​ក្រោយ​មក​បានសូម​គំនិត​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ អពី​សមាគម​នោះ ។ លោក​បាន​អនុមតិ​វា ប៉ុន្តែ​លោក​ត្រូវបាន​បំផុស​គំនិត​ឲ្យ​រៀបចំ​សមាគម​សង្គ្រោះ​ឡើង « រៀបចំ​ស្ត្រី​នៅក្រោម​បព្វជិតភាព តាម​គំរូ​នៃ​បព្វជិតភាព » (ការបង្រៀនរបស់ប្រធាន​សាសនាចក្រ ៖ ​យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤៥១សូមមើល Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ], ទំព័រ ១២) ។

អិមម៉ា ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ដំបូង​គេ ។ បងស្រី​អ៊ីឡៃស្សា អរ ស្នូ ដែល​បាន​បម្រើ​ជាលេខា​នៃ​សមាគម​សង្គ្រោះ​នៅ​ទីក្រុង ណៅវូ ហើយ​ក្រោយ​មកត្រូវបាន​ហៅ​ឲ្យបម្រើជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ទីពីរ​បាន​បង្រៀន​ថា « ថ្វីដ្បិត​តែ​ឈ្មោះ [ សមាគម​សង្រ្គោះ ] មាន​ភាពទំនើប​ក្តី ប៉ុន្តែ​ស្ថាប័ន​នេះ​មាន​ប្រភព​ដើម​ពី​បុរាណ ។ យើង​ត្រូវបាន​ប្រាប់​ដោយ ​[ ព្យាការី យ៉ូសែប ស៊្មីធ ] ថា​អង្គការ​ដូចគ្នា​នេះ​បាន​មាន​ក្នុង​សាសនាចក្រ​កាល​ពី​បុរាណ » ( « Female Relief Society » Deseret News, ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ១ សូមមើល​ផងដែរ Daughters in My Kingdom, ទំព័រ ៧) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​សមាគម​សង្គ្រោះ​ពី​សេចក្តីថ្លែងការណ៍របស់ អ៊ីឡៃស្សា អរ ស្នូ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​សេចក្តីពិត​នេះ​នៅលើ​ក្តារខៀន ៖ សមាគមសង្គ្រោះ​គឺ​ជា​ផ្នែក​ដ៏​បំផុស​គំនិត​មួយ​នៃ​ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង​ឲ្យ​យល់​ពី​សេចក្តី​ពិត​នេះ ?

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដែល​ទាក់ទង​នឹង​គោលបំណង​នៃ​សមាគម​សង្គ្រោះ​ឲ្យ​ឮៗ ៖

« សមាគម​សង្គ្រោះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​រៀបចំ​បុត្រី​របស់​ព្រះ​ដើម្បី​ទទួល​ពរជ័យ​នៃ​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ។ គោលបំណង​នៃ​សមាគម​សង្គ្រោះ គឺ​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ និង​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន ពង្រឹង​ក្រុម​គ្រួសារ និង​គេហដ្ឋាន និង​ផ្ដល់​ការ​សង្គ្រោះ​ដោយ​ស្វែង​រក និង​ជួយ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​ជំនួយ » (Daughters in My Kingdom,xi ) ។

សូម​ឲ្យ​សិស្ស​រំឭកឡើងវិញ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ទី ៤ កិច្ចការ​ទី ៧ ។ ( ពួកគេ​ត្រូវបាន​សុំ​ឲ្យ​និយាយ​ជាមួយ​សមាជិក​ម្នាក់​នៃ​សមាគម​សង្គ្រោះ ហើយ​សរសេរ​របៀប​មួយ​ចំនួន​ដែល​សមាគម​សង្គ្រោះ​បាន​ប្រទាន​ពរ​ដល់​ជីវិត​នាង និង បាន​ផ្តល់​ឱកាស​ឲ្យ​នាង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពីសកម្មភាព​នេះ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ចែកចាយ​ទីបន្ទាល់​របស​អ្នក​ពី​របៀប​ដែល​កិច្ចខិតខំ​នៃ​បុរស និង ស្ត្រី​ទាំង​នេះ​សព្វថ្ងៃ​នេះ កំពុង​ជួយ​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​បន្ត​សាយភាយ​ទូទាំង​ផែនដី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​ដោយ​ស្មោះត្រង់ ដូច្នេះ​ពួកគេ​អាច​បន្ត​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤-១២៨)

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​នានា នៅពេល​ពួកគេ​បាន​ចូលរួម​ពិធី​បុណ្យ​ជ្រមុជទឹក និង ពិធីបញ្ជាក់​សម្រាប់​មរណជន ។ សូម​ពន្យល់​ថា​ការសិក្សា​របស់​ពួកគេ​ភាគច្រើន​នៅ​សប្តាហ៍​ក្រោយ​គឺ​សិក្សា​អំពី​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ណៅវូ និង ការស្តារឡើងវិញ​នៃ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណ​ជន ។