ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៦


មេរៀន​ទី ២០

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៤-១៦ 

បុព្វកថា

នៅ​ចុង​ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ស៊ូទ្រាំ​នឹង​ការគំរាមគំហែង​ពី​មនុស្ស​កំណាច ខណៈ​ដែល​កំពុង​តែ​បញ្ចប់ការ​បកប្រែ​ព្រះគម្ពីរមរមន ។ ដេវីឌ វីតមើរ បាន​ជួយ​ពួកគេ​ផ្លាស់​ពី ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ទៅ​ផ្ទះ​របស់​វីតមើរ នៅ​ហ្វាយ៉ែត រដ្ឋ​នូវយ៉ោក ដូច្នេះ​ពួកលោក​អាច​គេច​ចេញពី​ការ​បៀតបៀន ហើយ​ពួកលោក​អាច​បង្រៀន​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ដល់​គ្រួសារ វីតមើរ និង​អ្នក​ជិតខាង​ពួកគេ​ផងដែរ ។ គ្រួសារ វីតមើរ បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ព្រឹត្តការណ៍​ដែលបាន​បើក​បង្ហាញ​អំពី​ការ​ស្ដារឡើងវិញ ។ យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី ដេវីឌ វីតមើរ ចន វីតមើរ និង ពេត្រុស វីតមើរ ជុញ្ញ័រ ថាជា « មិត្ត និង​ជំនួយការ​ដ៏មោះមុត​បំផុត នៅក្នុងកិច្ចការ ហើយ… រំភើប​ដើម្បី​ដឹង​អំពីកាតព្វកិច្ច​របស់ពួកគេ​ម្នាក់ៗ » ( History of the Church,១:៤៨–៤៩) ។ ព្យាការី​បាន​អធិស្ឋាន ហើយ​បាន​ទទួលវិវរណៈ​សម្រាប់ ដេវីឌ វិតមើរ និង បងប្អូនប្រុស​គាត់ ចន និង ពេត្រុស ។ បងប្អូនប្រុសទាំងនេះ បាន​រៀន​អំពី​តួនាទីរបស់ពួកគាត់​នៅក្នុង​ការ​នាំចេញមកនូវ​កិច្ចការ​របស់ព្រះអម្ចាស់ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្តីសញ្ញា ១៤

ព្រះអម្ចាស់​បាន​ហៅ​ដេវីឌ វិតមើរ ឲ្យ​ជួយ​នៅក្នុងកិច្ចការ​នៅថ្ងៃចុង​ក្រោយ

ដើម្បីជួយសិស្ស​យល់​អំពី​ប្រវត្តិខាង​ប្រវត្តិសាស្ត្រ​នៃ​វិវរណៈទាំងឡាយ ដែលពួកគេ​នឹង​សិក្សា​នៅថ្ងៃនេះ សូម​សង្ខេប​ព័ត៌មាន​នៅក្នុង​បុព្វកថា​នៃមេរៀននេះ ។ បន្ថែម​ពី​លើ​នោះ អ្នកអាច​នឹង​ចង់​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម ។ មុន​ពេល​សិស្ស​អាន សូម​ពន្យល់​ថា ដេវីឌ វិតមើរ ត្រូវ​ដាំដុះ​ស្រូវ​នៅលើ​កដីកសិដ្ឋាន​គ្រួសារ ហើយ​បាន​បាចកំបោរខ្លះៗ​ដើម្បីធ្វើឲ្យដីមានជីវជាតិ ។ គាត់​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ថា គាត់គួរ​តែ​ជួយ​យ៉ូសែប និង​អូលីវើរ បន្ទាប់ពី​គាត់បាន​បញ្ចប់​កិច្ចការ​ទាំងនោះ ។ សូម​អញ្ជើញសិស្ស​ក្នុង​ថ្នាក់ស្ដាប់​អព្ភូតហេតុ​នានា ដែល​អនុញ្ញាត​ឲ្យ ដាវីឌ វិតមើរ ជួយ​ដល់​អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ គេច​ចេញ​ពី​អ្នកបៀតបៀន​ពួកគេ ៖

រូបភាព
លូស៊ី ម៉ាក ស្ម៊ីធ

« ដេវីឌ បាន​ទៅ​ចម្ការ ហើយ​បាន​ឃើញ​ថា គាត់​មាន​ការងារ​យ៉ាង​ច្រើន​ដែលត្រូវ​ធ្វើការ​សម្រាប់​រ​យៈពេលពីរថ្ងៃឯណោះ ។… រួច​ហើយ​គាត់បាន​ចង​សេះភ្ជាប់​រនាស់ ហើយជំនួស​ឲ្យ​ការ​បែក​ចែង​ចម្ការជារងៗ តាម​ដែល​កសិករ​ធ្លាប់​ធ្វើ នោះ​គាត់​បាន​ទៅ​រាស់​ជុំវិញចម្ការ​ទាំងមូល គាត់បានបន្តរហួសថ្ងៃត្រង់ គាត់បានសម្រាក​សម្រាប់​អាហារ​ពេល​ល្ងាច គាត់បានមើលជុំវិញ ហើយ​បានមានការភ្ញាក់ផ្អើល​ថា គាត់​បាន​រាស់​បាន​ពាក់កណ្ដាលស្រែរួចទៅ​ហើយ ។ បន្ទាប់ពី​អាហារ​ពេលល្ងាច គាត់បាន​ទៅ​ធ្វើ​ដូច​ពីមុន ហើយ​ដល់​ល្ងាចឡើង គាត់​បាន​បង្ហើយ​អស់ការងារ ដែលត្រូវ​ធ្វើសម្រាប់រយៈពេល​ពីរ​ថ្ងៃ​នោះ ។

« ឪពុក​គាត់ ពេល​បាន​ទៅ​ចម្ការ​នៅ​ល្ងាចនោះ​ដែរ បាន​ឃើញ​នូវ​អ្វី​ដែលបាន​ធ្វើ​រួច ហើយ​គាត់​បាន​ស្រែក​ឡើងថា ‹ ច្បាស់​ជាមាន​អំណាច​ពី​ស្ថានខ្ពស់ ជួយ​នៅក្នុងកិច្ចការ​នេះ​ហើយ ហើយ​ឪពុក​គិត​ថា កូន​ត្រូវ​ទៅ​រដ្ឋ​ផែនសិល​វេញ៉ា​ភ្លាម​ ពេល​កូន​បានបាច​ជី​រួច​រាល់​ហើយ​នោះ › ។

« នាព្រឹកឡើង ដេវីឌ បាន​យក​ម៉ែត្រ​ឈើ​មួយ​កាន់នឹង​ដៃ​ ហើយ​បាន​ចេញទៅ​បាច​ជី ដែល​គាត់​បាន​ទុកចោល កាលពីពីរ​ថ្ងៃមុន គរ​​ទុក​នៅជិត​ផ្ទះ​របស់​បងស្រី​គាត់ ប៉ុន្តែ​​ពេល​គាត់ទៅដល់​ទីនោះ គាត់​បាន​ឃើញ​ថា វា​បាន​បាត់​អស់រលីង ! រួច​គាត់​បាន​រត់ទៅ​រកបងស្រីរបស់គាត់ ហើយ​សួរ​គាត់ថា តើគាត់មាន​ដឹង​ថា​វា​ទៅណា​ទេ ។ គាត់បាន​និយាយ​ដោយភ្ញាក់​ផ្អើល​ថា ‹ ហេតុអ្វី​មក​សួរ​បង​អញ្ជឹង តើ​វា​ពុំ​ត្រូវបាន​បាច​​កាលពី​ម្សិលមិញ​ទេឬអី?›

ដេវីឌ បាន​ឆ្លើយ​ថា «‹ទេ តាម​ដែលខ្ញុំដឹងនោះ› ។

បងស្រី​គាត់បាន​ឆ្លើយ​ថា «‹បងភ្ញាក់ផ្អើល​នឹង​រឿង​នោះណាស់ ព្រោះ​ក្មេងៗ​មក​រក​បងកាលព្រឹកមិញ ហើយ​បាន​សុំ​អង្វរ​ឲ្យ​បង​ចេញទៅ​មើល បុរសៗ​ដែល​បាន​បាច​ជីនៅក្នុង​ស្រែ ដោយនិយាយ​ថា ពួកគេ​ពុំធ្លាប់ឃើញនណា បាចជី​​លឿន​ដូច្នេះ​ក្នុង​ជីវិត​ពួកគេ​នោះទេ។ បង​បានទៅមើល ហើយ​បាន​ឃើញ​បុរស​បីនាក់​នៅ​ធ្វើការ​ក្នុង​ចម្ការ ដូច​ជា​ក្មេង​បាន​និយាយ​មែន ប៉ុន្តែបង​​ស្មាន​ថា ប្អូនបានជួល​មនុស្ស​ឲ្យមក​ជួយ ព្រោះ​ប្អូនព្យាយាម​ចង់​ធ្វើការ​នោះឲ្យ​ហើយ​ឆាប់នោះ​អី បង​ក៏​បាន​ទៅ​ចូល​ក្នុង​វិញ​ដោយ​ពុំ​និយាយ​អ្វី​ទៀត​ពីរឿង​នោះ › ។

« ដាវីឌ​បាន​ដេញដោល​សាកសួរ​ពី​រឿងដែល​បាន​កើត​ឡើងនោះ ទាំង​នៅក្នុង​ចំណោម​សាច់ញាតិ និង​អ្នកជិត​ខាង​របស់គាត់ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា​អ្នកណា​បាន​ធ្វើ​នោះទេ » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ], ១៤៨–៤៩ ) ។

  • តើ​អ្នក​គិត​ថា​បទពិសោធន៍​ទាំងនេះ អាច​មានឥទ្ធិពល​លើ​ដេវីឌ វិតមើរ​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:១–៥ ដោយ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ប្រកាស​អំពី​ការ​លេច​ចេញមក​នៃកិច្ចការ​របស់ទ្រង់ និង​ពរជ័យ​ដែលបាន​សន្យា​ដល់អ្នកទាំងឡាយ​ដែល​ចូលរួម​ចំណែក​ក្នុងកិច្ចការ​នេះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៦-៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ការដឹកនាំ​របស់ព្រះអម្ចាស់​ចំពោះ​ដេវីឌ និង​ពរជ័យ​ដែល​ដេវីឌ នឹង​ទទួល ដែល​ជាលទ្ធផល​មកពី​ការ​ស្ដាប់តាម​ការ​ណែនាំ​របស់ព្រះអម្ចាស់ ។

  • តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​ដល់​ដេវីឌ វិតមើរ ? តើ​ដេវីឌ បាន​តម្រូវ​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ការ​សន្យានេះ​ត្រូវបាន​បំពេញ ?

សូម​ឲ្យសិស្ស​ថ្លែង​ឡើងវិញ​អំពី​គោលការណ៍​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ជា​ពាក្យ​របស់ពួកគេផ្ទាល់ ។ នៅពេល​សិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​សិនជា​យើង​រក្សា​បទបញ្ញត្តិ​របស់ព្រះ ហើយ​ស៊ូទ្រាំ​រហូត​ដល់ទីបំផុត នោះ​យើង​នឹង​ទទួលបាន​ជីវិត​ដ៏អស់កល្បជានិច្ច ។

  • តើ​វា​មានន័យ​យ៉ាងម៉េច ដើម្បីទទួលបាន​ជីវិត​អស់កល្បជានិច្ច​នោះ ? ( ដើម្បី​ទទួលបាន​ជីវិត​ដ៏នៅអស់កល្បជានិច្ច គឺ​ដើម្បី​រស់នៅ​ជារៀងរហូត​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​យើង​នៅក្នុង​វត្តមាន​របស់ព្រះ ។ ជីវិត​អស់កល្បជានិច្ច គឺ​ជា​ប្រភេទ​ជីវិត​ដែល​ព្រះទ្រង់​មានព្រះជន្មនៅ ) ។

  • តើ​ការសន្យា​នៃ​ជីវិត​អស់កល្បជានិច្ច លើក​ទឹកចិត្ត​យើង​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់ព្រះ ហើយ​ស៊ូទ្រាំ​ដល់ចុង​បំផុត​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សផ្ទៀង​តាម​រក​មើល​ពរជ័យ​ផ្សេង​ទៀត ដែល​ដេវីឌ វិតមើរ អាច​ទទួល​បាន​បើ​គាត់​គោរព​ប្រតិបត្តិ ។ បន្ទាប់ពី​សិស្ស​បាន​រាយការណ៍​នូវ​អ្វី​ដែលពួកគេ​រក​ឃើញ​ហើយ​នោះ សូម​ពន្យល់​ថា មិនយូរ​ប៉ុន្មាន​បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​សម្រាប់ ដេវីឌ នោះ​ដេវីឌ បាន​ក្លាយ​ទៅជាសាក្សីម្នាក់​នៃ​សាក្សីបីនាក់អំពី​ព្រះគម្ពីរមរមន ។ គាត់បាន​ឃើញ​ទេវតា​មរ៉ូណៃ និង​ផ្ទាំង​ចំណារមាស ហើយ​បានស្ដាប់ឮ​សំឡេង​របស់​ព្រះ ថ្លែងទីបន្ទាល់​អំពីសេចក្ដីពិត​ពេញលេញ​នៃ​កំណត់​ត្រា​នោះ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​ប្រទាន​ដល់ ដេវីឌ វិតមើរ នូវការ​សន្យា​មួយ​ទៀត អាស្រ័យទៅលើ​សេចក្ដីស្មោះត្រង់​របស់​ដេវីឌ ។ ដើម្បី​រៀបចំ​សិស្សឲ្យ​ប្រាប់​អំពី​គោលការណ៍​មួយ​នៅក្នុង​បន្ទូល​របស់ព្រះអម្ចាស់ ទៅ​ដល់​ ដេវីឌ សូម​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង ព្រះអម្ចាស់នឹង .

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៩-១១ដោយ​ស្ងាត់ស្ងៀម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​អំពី​គោលការណ៍​មួយ ដែល​ត្រូវ​នឹង​គំរូ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សិស្ស​អាច​នឹង​ផ្ដល់​យោបល់​នូវ​គោលការណ៍​ផ្សេងៗ ប៉ុន្តែត្រូវ​ប្រាកដ​ថា វា​ច្បាស់លាស់ បើ​យើង​ជួយ​កិច្ចការ​របស់ទ្រង់​ដោយ​ស្មោះត្រង់ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់យើង​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។

  • តើ​ព្រះអម្ចាស់​សុំ​ឲ្យ​អ្នក​ជួយ​នៅក្នុងកិច្ចការ​របស់ទ្រង់​តាមវិធីណាខ្លះ ? តើ​មានពរជ័យអ្វីខ្លះ​ដែលកើត​មាន​ក្នុងជីវិត​របស់​អ្នក ពេលអ្នក​បាន​ជួយនៅក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៥-១៦

ព្រះយេស៊ូវ​គ្រីស្ទ បង្រៀន​ចន វិតមើរ និង​ពេត្រុស វិតមើរ ជុញ្ញ័រ អំពី​អ្វី​ដែលមានតម្លៃ​បំផុ​ត​ចំពោះ​ពួកគេ

សូមអញ្ជើញ​សិស្ស​ពីរ​នាក់ឲ្យឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​ដៃ​គូ​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៥: ១ ឲ្យឮៗ ហើយ​សុំ​ឲ្យ​ដៃគូ​ម្នាក់ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៦:១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ទាំងនេះ​អាន​ខ ២-៦ នៃ​កណ្ឌ​ទាំងនេះ​តាមរបៀប​ដូចគ្នា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់ពី​បំណង​ប្រាថ្នា​ដែល ចន វិតមើរ និង​ពេត្រុស វិតមើរ ជុញ្ញ័រ ​មាន​ដូចគ្នា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៥:៣–៤ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៦:៣–៤ ។

  • តើ ចន វិតមើរ និង ពេត្រុស វិតមើរ ជុញ្ញ័រ ទាំងពីរនាក់​មាន​បំណង​ប្រាថ្នា​អ្វី ? ( ដើម្បីដឹង​នូវអ្វី​ដែលពួកគេ​អាច​ធ្វើ ដែល​មានតម្លៃ​មហិមាបំផុត​ចំពោះ​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៥:៦ និង ១៦:៦ ដោយ​ស្ងាត់ស្ងៀម ។ សូម​សួរ​ពួកគេ​ឲ្យ​ប្រាប់​ចម្លើយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់បុរស​ទាំងនេះ ។

  • តើ​ព្រះអម្ចាស់​បានឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​គោលការណ៍​អ្វី​ដែល​យើងអាច​រៀនមកពី​ចម្លើយ​របស់ព្រះអម្ចាស់​នោះ ? ( ទោះជាសិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា សូមប្រាកដ​ថា ពួកគេ​យល់​ថា កិច្ចខិតខំរបស់យើង​ដើម្បី​នាំ​អ្នកដទៃ​ឲ្យ​មករកព្រះយេស៊ូវ​គ្រីស្ទ គឺ​មានតម្លៃ​មហិមា​ណាស់ចំពោះ​យើង ) ។

  • តើ​យើងអាចធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នកដទៃ​ឲ្យមក​រកព្រះគ្រីស្ទ ?

  • ហេតុអ្វី​ក៏កិច្ចខិតខំ​ទាំងនេះ​មហិមាខ្លាំងម៉្លេះ​ចំពោះ​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៥ និង ១៦ ស្វែងរក​របៀប​ដែលវិវរណៈ​ទាំងពីរនេះ មានភាពខុស​ពីគ្នា ។ ( ភាព​ខុស​គ្នាតែមួយគត់​គឺថា មួយបាន​ថ្លែង​ទៅកាន់​ចន ហើយ​មួយទៀត​គឺ​ថ្លែង​ទៅកាន់ ពេត្រុស ) ។

សូម​ពន្យល់​ថា ជួនកាល ព្រះអម្ចាស់​បើ​ក​សម្ដែង​សារលិខិត​ដូចគ្នា​ទៅ​កាន់​មនុស្ស​ផ្សេងគ្នា ដោយ​សារ​ពួកគេ​មាន​តម្រូវការ ស្ថានភាព ឬ​បំណង​ប្រាថ្នា​ស្រដៀងគ្នា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ប្រាកដ​ថា ទ្រង់ស្គាល់​យើង​ម្នាក់ៗ ។ នៅ​ក្នុង​ឧទាហរណ៍នេះ​ទ្រង់បាន​ហៅ ចន វិតមើរ និង ពេត្រុស វិតមើរ ជុញ្ញ័រ ដោយ​ឈ្មោះ ហើយ​បាន​បើក​សម្ដែង​ព្រះឆន្ទៈទ្រង់​ដល់ពួកគេ​ម្ដងម្នាក់ៗ ។

  • តើ​ពរជ័យ​បព្វជិតភាព និង​ការ​ហៅ​បម្រើ​បេសកកម្ម អាច​បង្ហាញ​ថា ព្រះស្គាល់​យើង​ផ្ទាល់ ទោះជា​ពរជ័យ ឬ​ការ​ហៅបម្រើ​បេសកកម្មនោះ មាន​នូវ​ពាក្យ​ស្រដៀងគ្នា​ ចំពោះ​ពាក្យ​ដែលផ្ដល់​ទៅ​អ្នកដទៃទៀត យ៉ាង​ដូចម្ដេច ?

ដើម្បី​ផ្ដល់​ឧទាហរណ៍​មួយទៀត ថាព្រះ​ស្គាល់​យើង​ដោយ​ផ្ទាល់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« កាល​លើក​មុន ខ្ញុំ​បាន​និយាយ​ទៅកាន់​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់ ដែល​បាន​លើក​ទឹកចិត្ត​ឲ្យ​ទន្ទេញចាំ​ឈ្មោះ​របស់​យុវវ័យ​ទាំងអស់​ដែល​មាន​អាយុ ១៣ ទៅ ២១ ឆ្នាំ នៅក្នុង​សេ្ដក​របស់​គាត់ ។ ការ​ប្រើ​រូប​ថត​ដែលមិនដឹងខ្លួន​របស់យុវជន និង​យុវនារី គាត់​បាន​បង្កើត​ជា​កាតបញ្ចាំង ដើម្បី​គាត់អាច​មើល​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​នៅពេល​ផ្សេងៗទៀត ។ អ្នកដឹកនាំ​បព្វជិតភាព​នេះ បាន​រៀន​យ៉ាង​ឆាប់​អំពី​ឈ្មោះរបស់​យុវវ័យ​ទាំងអស់ ។

« នៅយប់មួយ​អ្នកដឹកនាំ​បព្វជិតភាព​នោះ បាន​សុបិន​អំពី​យុវជន​ម្នាក់​ដែល​គាត់​បាន​ស្គាល់​តែ​ក្នុង​រូបថត ។ នៅក្នុងការ​សុបិន​នោះ គាត់បាន​ឃើញ​យុវជន​នោះ ស្លៀកពាក់​អាវ​ពណ៌ស ហើយ​ពាក់​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយសាសនា ។ យុវជន​នោះ កំពុង​បង្រៀន​ដល់គ្រួសារ​មួយ ដោយមាន​ដៃគូ​អង្គុយជិត​គាត់ ។ យុវជន​នោះ កាន់​ព្រះគម្ពីរមរមន​នៅក្នុង​ដៃ​គាត់ ហើយ​គាត់​បាន​មើល​ទៅ​ដូចជា គាត់​កំពុង​ថ្លែងទីបន្ទាល់​អំពី​ភាព​ពេញលេញ​នៃ​ព្រះគម្ពីរ ។ រួច​ហើយ​អ្នក​ដឹកនាំ​បព្វជិតភាព​នោះ​បាន​ភ្ញាក់ដឹង​ខ្លួន​ពីសុបិន ។

« នៅក្នុង​ការ​ជួបជុំ​បព្វជិតភាព​មួយ អ្នកដឹកនាំ​រូបនោះ​បានទៅ​ជួប​នឹង​យុវជន​ដែល​គាត់​បាន​ឃើញ​ក្នុងសុបិន ហើយ​បាន​សុំ​និយាយ​នឹង​យុវជន​នោះ​រយៈពេល​ពីរបីនាទី ។ បន្ទាប់​ពីការ​ណែនាំ​សង្ខេបៗ​មក អ្នកដឹកនាំ​បាន​ហៅ​យុវជន​នោះ​ដោយឈ្មោះ ហើយ​បាន​និយាយ​ថា ៖ ‹ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​រវើរវាយ​ទេ ។ ខ្ញុំ​ពុំ​ដែល​សុបិន​ឃើញ​សមាជិក​នៅលីវណាម្នាក់ក្នុង​ស្ដេក​នេះ​ទេ ក្រៅពី​អ្នក ។ ខ្ញុំ​ចង់ប្រាប់អ្នកអំពី​សុបិន​របស់ខ្ញុំ រួច​ហើយ​ខ្ញុំ​ចង់ឲ្យ​អ្នកជួយ​ខ្ញុំ​យល់​អំពី​អត្ថន័យ​របស់​វា › ។

« អ្នកដឹកនាំ​បព្វជិតភាព​បាន​រៀបរាប់ប្រាប់ពី​សុបិន​នោះ ហើយ​បាន​សួរ​ដល់​យុវជន​នោះ អំពី​អត្ថន័យ​នៃ​សុបិន ។ ដោយ​និយាយ​ទាំង​អួល​ដើមក យុវជន​នោះ​បាន​ឆ្លើយតប​ដោយ​សាមញ្ញ​ថា ‹ នោះ​មានន័យ​ថា ព្រះ​ស្គាល់​ខ្ញុំ​ជា​នរណា › ។ ការសន្ទនា​បន្ទាប់ទៀត រវាង​យុវជន​នេះ និង​អ្នក​ដឹកនាំ​បព្វជិតភាព គឺ​មាន​អត្ថន័យ​បំផុត ហើយ​ពួកគាត់​បាន​យល់​ព្រម​ដើម្បី​ជួប ហើយ​ប្រឹក្សា​ជាមួយគ្នា​ពីមួយ​គ្រា​ទៅមួយគ្រា អំឡុង​ពេលជាច្រើន​ខែ​បន្តបន្ទាប់មក » ( The Tender Mercies of the Lord » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥, ទំព័រ១០០ ) ។

  • ហេតុអ្វី​ក៏​វា​មានប្រយោជន៍​សម្រាប់​យើង ដើម្បី​ដឹង​ថា ព្រះស្គាល់​យើង​ដោយ​ផ្ទាល់ ?

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះ​ស្គាល់​ពួកគេ​ដោយផ្ទាល់ ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ឧទាហរណ៍​របស់​សិស្ស ពុំ​ចាំបាច់​ថា​វាត្រូវតែអស្ចារ្យពេកនោះទេ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​ពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) ។

  • តើ​ចំណេះដឹង​ដែល​ថា ព្រះស្គាល់អ្នក​ដោយ​ផ្ទាល់​អាច​មានឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់អ្នក​ជាប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ? តើ​ចំណេះដឹង​នេះ មានឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ចង់​បញ្ចប់មេរៀន​នេះ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សា ហើយ​អញ្ជើញសិស្ស​ឲ្យ​ធ្វើ​តាម​សេចក្ដីពិត​ទាំងនេះ ។