ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:២០-៤៣


មេរៀន​ទី ៧០

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-៤៣

បុព្វកថា

យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២០-៤៣មាននូវ​ការ​បង្រៀន​របស់ព្រះអម្ចាស់​អំពី​ពលិកម្ម ដែល​ទ្រង់​តម្រូវ​ឲ្យពួកបរិសុទ្ធមាន និង​អំពី​ការ​ស្ថាបនា​ស៊ីយ៉ូន​នៅថ្ងៃ​ចុង​ក្រោយ ។

កំណត់ចំណាំ៖មេរៀន​នេះ ផ្ដល់​នូវ​ឱកាស​មួយ​សម្រាប់​សិស្ស​ពីរនាក់​ឡើង​មក​បង្រៀន ។ សូម​ផ្ដល់​ច្បាប់ចម្លង​នៃ​ឯកសារ​ដល់សិស្ស​ទាំងនេះ​ជាមុន ដើម្បីពួកគេ​មានពេល​គ្រប់គ្រាន់​ដើម្បី​ត្រៀម​ខ្លួន ។ ជា​ជម្រើស​មួយ អ្នកអាច​នឹង​សម្រេច​ចិត្ត​ដើម្បីបង្រៀន​មេរៀន​ទាំង​មូល​ដោយ​ខ្លួន​អ្នក ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០-២៥

ព្រះអម្ចាស់​បង្រៀន​ថា ទ្រង់​តម្រូវ​ចំពោះដួងចិត្ត​របស់​យើង

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​ដែលពួកគេ​បាន​ធ្វើ​ការ​លះបង់​ដើម្បី​ធ្វើតាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។ ( ដើម្បី​ឲ្យពួកគេ​គិត អ្នកអាច​នឹង​ចែកចាយ​ឧទាហរណ៍​មួយ ដូចជា​ការ​ឈប់ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​កីឡា ឬ​សកម្មភាព​ស្រដៀងគ្នានេះ​នៅថ្ងៃ​ឈប់សម្រាក ) ។ សូមអញ្ជើញសិស្ស​ពីរបីនាក់​ពិពណ៌នា​អំពី​បទពិសោធន៍​របស់ពួកគេ ហើយ​ចែកចាយពី​របៀប​ដែលពួកគេ​ទទួល អារម្មណ៍​​ថា ពួកគេ​ត្រូវ​បាន​ប្រទានពរ​ដែលបាន​ធ្វើការ​លះបង់ទាំងនេះ ។

សូម​ពន្យល់​ថា នៅក្នុង​ការ​សិក្សា​របស់ពួកគេអំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២០-៤៣សិស្ស​នឹង​រៀនបន្ថែម​អំពី​ពលិកម្ម​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​យើង ។ សូម​បង្ហាញ​តារាង​ខាងក្រោម​នេះ ។ ( អ្នក​អាច​ចម្លង​តារាង​នោះ នៅលើ​ក្ដារខៀន មុន​ចាប់ផ្ដើម​ថ្នាក់រៀន ) ។

អ៊ីសាក មួលី (គ. និង ស. ៦៤:២០)

ហ្រ្វែឌើរិក ជី វិលលាម្ស (គ. និង ស. ៦៤:២១)

ព្រះបញ្ញត្តិ​

ការ​ឆ្លើយតប

លទ្ធផល

សូម​ពន្យល់​ថា អ៊ីសាក មួលី ជា​ម្ចាស់ចម្ការ​ដ៏ធំមួយនៅ​ទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ។ គាត់​បាន​អញ្ជើញ​សមាជិកសាសនាចក្រ​ជាច្រើន​ដោយរីករាយ រួមទាំង យ៉ូសែប ស៊្មីធ និង គ្រួសារ​គាត់ ឲ្យ​រស់នៅ​លើ​ដីកម្មសិទ្ធិ​របស់គាត់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២០ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​ណែនាំ​ដល់ អ៊ីសាក មួលី ឲ្យ​ធ្វើជាមួយនឹង​ចម្ការ​របស់គាត់ ។

  • តើ​ព្រះអម្ចាស់​បញ្ជា​អ៊ីសាក មួលី​ឲ្យធ្វើ​អ្វីខ្លះ ជាមួយ​នឹង​ចម្ការ​របស់​គាត់ ? ( បន្ទាប់ពីសិស្ស​ឆ្លើយតប សូមសរសេរលក់​ចម្ការ​របស់គាត់នៅក្នុង​តារាង​ដើម្បីបង្ហាញ​ពីបទបញ្ញត្តិ​ដែលព្រះអម្ចាស់​ប្រទាន​ដល់ អ៊ីសាក មួលី ) ។

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យអ៊ីសាក មួលី ធ្វើការ​លះបង់​ដ៏ធំមួយ ។ ប្រាក់​ភាគច្រើនដែល​បានមកពីការលក់​ចម្ការ​របស់គាត់ នឹង​ប្រើ​សម្រាប់ទិញ​ដី​សម្រាប់​សមាជិក​សាសនាចក្រ​ផ្សេងទៀត​នៅ​ក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។

  • តើពរជ័យ​អ្វីខ្លះ ដែលព្រះអម្ចាស់​សន្យាថា​នឹង​ផ្ដល់​ឲ្យ​អ៊ីសាក មួលី បើគាត់​លក់​ចម្ការ​របស់គាត់នោះ ? ( ព្រះអម្ចាស់​សន្យា​ថា បើ​អ៊ីសាក លក់​ចម្ការ​របស់គាត់ នោះ​គាត់​នឹង « មិន​ត្រូវ​បាន​ល្បួង​លើស​ពី​សមត្ថភាព​ដែលគាត់ [​អាច] ទ្រាំទ្រ​បាន​នោះទេ » ) ។

  • តើគោលការណ៍​អ្វីខ្លះ​ដែលការ​សន្យា​នេះ​បង្រៀន​យើង​អំពី ការ​ចៀសវាង​ពីការល្បួង ? ( ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើងធ្វើតាម​ឆន្ទៈ​របស់​ព្រះអម្ចាស់ សម្រាប់​យើង នោះយើង​នឹង​មិនត្រូវ​បាន​ល្បួង​ឲ្យ​លើស​ពី​អ្វីដែល​យើងអាច​ទ្រាំ​ទ្រ​បាន​នោះ​ទេ ) ។

សូម​ពន្យល់​ថា អ៊ីសាក មួលី បានធ្វើតាម​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ដើម្បីលក់​ចម្ការ​របស់គាត់ ។ គាត់​គឺ​ជា​ពួកបរិសុទ្ធ​ម្នាក់ដំបូង​គេ​ដែលបាន​តាំងលំនៅ​នៅក្នុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ដែល​គាត់​បាន​ព្យាយាម​ស្ថាបនា​ក្រុងស៊ីយ៉ូន ។ គាត់​បាន​បម្រើ​ព្រះអម្ចាស់​ដោយស្មោះត្រង់​ពេញ​មួយជីវិត​របស់គាត់ ។ នៅក្នុង​តារាង​នៅលើ​ក្ដារខៀន សូម​សរសេរទ្រង់​បានគោរព​តាមដូចការ​ឆ្លើយ​តប​របស់​អ៊ីសាក ។​ សូម​សរសេរគាត់បាន​ទទួលពរជ័យជាលទ្ធផល​នៃ​ទង្វើ​របស់គាត់ ។

  • តើ​គំរូ​មួយចំនួន​អំពី​របៀប​ដែល​យើងអាច​ចៀសវាង​ពីការ​ល្បួង​តាមរយៈ​ការ​ធ្វើតាម​បទបញ្ញត្តិ និង​បទដ្ឋាន​ទាំងឡាយ​របស់ព្រះអម្ចាស់​មានអ្វីខ្លះ ? ( សូម​ពិចារណា​ធ្វើការ​ចែកចាយ​គំរូ​មួយចំនួន​ចេញមកពីកូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ) ។

សូម​ចង្អុល​បង្ហាញ​ថា បុរស​ម្នាក់ទៀត ឈ្មោះ ហ្វ្រែឌើររិក ជី វិលលាម្ស ក៏​ជា​ម្ចាស់​ចម្ការ​ដ៏ធំមួយ​នៅ​ទីក្រុង​ខឺតឡង់ផងដែរ ។ សូមសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:២១ដោយ​ស្ងាត់​ស្ងៀម រកមើល​បទបញ្ញត្តិ​ដែល​​ព្រះអម្ចាស់​បានប្រទាន​ឲ្យហ្រ្វែឌើរិក ជី វិលលាម្ស ។

  • តើ​ព្រះអម្ចាស់​បាន​បញ្ជា​ហ្រ្វែឌើរិក ជី វិលលាម្ស​ឲ្យធ្វើ​អ្វីខ្លះ ជាមួយ​នឹង​ចម្ការ​របស់​គាត់ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប សូមសរសេរកុំលក់​ចម្ការ​របស់គាត់នៅកន្លែង​ត្រឹមត្រូវ​ក្នុងតារាង ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​កថាកណ្ឌ​ដូច​ខាង​ក្រោម ដោយពន្យល់​ថាតើ ហ្រ្វែឌើរិក ជី វិលលាម្ស បាន​ធ្វើអ្វី​ជាមួយ​នឹង​ចម្ការ​របស់គាត់ ៖

ទោះ​ជា​ហ្រ្វែឌើរិក ជី វិលលាម្ស ពុំ​ត្រូវ​បាន​សុំ​ឲ្យ​លក់​ចម្ការ​របស់គាត់ក្ដី ក៏គាត់​នៅតែ​បង្ហាញ​ពី​ឆន្ទៈ​ដើម្បីធ្វើការ​លះបង់​ផងដែរ ។ គាត់បាន​ប្រាប់ យ៉ូសែប ស៊្មីធ ថា ចម្ការ​របស់គាត់​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្ទះ ឬ​ជាកន្លែងបីបាច់​ដល់​សមាជិក​សាសនាចក្រ​ដែលខ្វះខាត ។ ក្រោយមក ហ្រ្វែឌើរិក បាន​ប្រគល់​ចម្ការ​របស់គាត់ទាំងមូល​ដល់សាសនាចក្រ​ដោយគ្មានទទួល​យក​ការ​បង់ថ្លៃ ត្រឡប់វិញឡើយ ។ តាមរយៈ​ការ​លះបង់​របស់ហ្រ្វែឌើរិក ជី វិលលាម្ស និង​ពួកបរិសុទ្ធ​ស្មោះត្រង់ដទៃទៀត​នៅរដ្ឋ អូហៃអូ នោះ​ព្រះអម្ចាស់​បានរក្សា « កន្លែង​មាំមួន​មួយ​នៅ​ក្នុង​ដែនដី​ខឺតឡង់ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ »គ. និង ស. ៦៤​:២១) ។ អំឡុង​ឆ្នាំ​ទាំងនេះ ពួកបរិសុទ្ធ​បាន​ស្ថាបនា​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ដែល​ជា​ប្រភព​មួយនៃ​ពរជ័យ​ដ៏មហិមា​ដែល​មា​នដល់ពួកបរិសុទ្ធ រួមទាំង​បងប្រុស វិលលាម្ស ផងដែរ។

នៅក្នុង​តារាង​នៅលើ​ក្ដារខៀន ចូ​របំពេញ​កូឡោន​សម្រាប់ ហ្រ្វែឌើរិក ជី វិលលាម្ស ដោយ​ការ​សរសេរគាត់​បានគោរពនិងគាត់ត្រូវ​បាន​ប្រទានពរនៅក្នុង​កន្លែង​ត្រឹមត្រូវ ។

  • តើ​យើងអាច​រៀន​អ្វីខ្លះ អំពីការ​គោរពប្រតិបត្តិ និងការ​លះបង់​មកពី​គំរូ​របស់ អ៊ីសាក មួលី និង ហ្រ្វែឌើរិក ជី វិលលាម្ស ? ( សូម​សង្ខេប​ចម្លើយ​របស់សិស្ស ដោយការ​សរសេរ​គោលការណ៍​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖យើង​ត្រូវ​បាន​ប្រទានពរ នៅពេល​យើង​គោរព​ព្រះអម្ចាស់ ហើយ​ថ្វាយ​ការ​លះបង់តាម​ដែលទ្រង់បាន​សុំ​ពីយើង ) ។

សូម​ពន្យល់​ថា ការលះបង់​ដែល អ៊ីសាក មួលី និង ហ្រ្វែឌើរិក ជី វិលលាម្ស បានធ្វើ ស្ដីអំពី​ចម្ការ​របស់ពួកគេ បាន​បង្ហាញពីការលះបង់មួយទៀត​ដែលព្រះអម្ចាស់ តម្រូវ​ពីពួកគេ ហើយ​ដែល​ទ្រង់តម្រូវ​ពីយើងសព្វថ្ងៃនេះដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់រកមើល​ការលះបង់​ដែលព្រះអម្ចាស់​តម្រូវ​ពីយើង ។

  • ស្របតាម​ខ ២២តើ​ព្រះអម្ចាស់​តម្រូវ​អ្វីខ្លះពី​យើង ? ( ពួកសិស្ស​គួរ​តែ​ប្រាប់នូវគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ព្រះអម្ចាស់​តម្រូវ​ពីដួងចិត្ត​របស់យើង ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាង​ណា ដែល​ថា ព្រះអម្ចាស់តម្រូវ​ពីចិត្ត​របស់យើង ?

  • តើ​អ៊ីសាក មួលី និងហ្រ្វែឌើរិក ជី វិលលាម្ស បាន​បង្ហាញ​ថា ពួកគាត់​មានឆន្ទៈ​ដើម្បី​ថ្វាយដួងចិត្ត​របស់ពួកគាត់​ដល់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? តើ​គំរូ​របស់មនុស្ស​មួយ​ចំនួន​ផ្សេងទៀត​ដែល​បាន​ថ្វាយដួងចិត្ត​ដល់ព្រះអម្ចាស់ មាននរណា​ខ្លះ ? ( អ្នកអាច​នឹង​ចង់ចង្អុល​បង្ហាញ​ថា សិស្ស​អាច​ចែកចាយ​ពីគំរូ​មកពី​បទគម្ពីរ ឬ​មកពីជីវិត​របស់មនុស្ស​ដែលពួកគេ​ស្គាល់ ) ។

  • តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​មានឆន្ទៈ​ថ្វាយដួងចិត្តរបស់​យើង​ដល់ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្សម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២៣-២៥ឲ្យ​ឮៗ ហើយ​សួរ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យប្រាប់​ពីបទបញ្ញត្តិមួយ ដែល​យើងអាច​រក្សា​ដើម្បីបង្ហាញថា យើង​បាន​ថ្វាយដួងចិត្ត​របស់​យើង​ដល់ព្រះអម្ចាស់ ។

  • តើ​ព្រះអម្ចាស់​បញ្ជា​រាស្ត្រ​​របស់​ទ្រង់ឲ្យ​ធ្វើ​អ្វី ? ( ថ្វាយដង្វាយមួយភាគក្នុងដប់ ។ អ្នកអាច​នឹង​ចង់ពន្យល់​ថា នៅពេល​ព្រះអម្ចាស់​ប្រទានវិវរណៈនេះ ពួកបរិសុទ្ធ​បាន​ប្រើ​ពាក្យដង្វាយមួយភាគក្នុងដប់សំដៅ​ទៅលើ​ការ​បរិច្ចាគ​របស់ពួកគេ​ដល់សាសនាចក្រ ។ ប្រហែលជា​ប្រាំពីរ​ឆ្នាំ​ក្រោយមក ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ដង្វាយមួយភាគ​ក្នុង​ដប់ គឺ​ជា « មួយភាគ​ដប់​នូវ​ធនធាន​ក្នុង​មួយឆ្នាំ [របស់​យើង] » [គ. និង ស. ១១៩:៤] ) ។ តើ​ការ​ថ្វាយដង្វាយមួយភាគ​ក្នុង​ដប់អាច​បង្ហាញ​ថា យើង​ត្រូវ​បាន​ថ្វាយ​ចិត្ត​របស់​យើង​ដល់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • ស្រប​តាម​ខ ២៣តើ​ព្រះអម្ចាស់​បាន​ផ្ដល់​ការ​សន្យា​អ្វី​ខ្លះ ដល់អ្នកទាំងឡាយ​ដែល​ថ្វាយដង្វាយមួយភាគ​ក្នុង​ដប់ ?

សូម​ពន្យល់​ថា ខណៈ​ដែល​ពរជ័យជាក់លាក់​នៅក្នុងខ ២៣ អនុវត្ត​នៅ​ពេលអនាគត នោះ​ព្រះអម្ចាស់​ក៏​បាន​ប្រទានពរដល់​យើង​ក្នុងពេលនេះ​សម្រាប់​ការ​ថ្វាយ​ដង្វាយមួយភាគ​ក្នុង​ដប់​ផងដែរ ។ អ្នកអាច​សុំ​ឲ្យសិស្ស​ចែកចាយ​បទពិសោធន៍​ដែលពួកគេ​បានមាន នៅពេលពួកគេ ឬ​គ្រួសារ​របស់ពួកគេ​ត្រូវ​បាន​ប្រទានពរ ជាលទ្ធផល​មកពី​ការ​ថ្វាយដង្វាយមួយភាគក្នុងដប់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២៦-៤៣

ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​សម្រាប់ការ​ស្ថាបនា​ស៊ីយ៉ូន

ដើម្បី​ផ្ដល់នូវ​ទស្សនៈរួមអំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២៦-៤៣សូម​ពន្យល់​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ យើងអាន​អំពីការណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់ការ​ស្ថាបនា​ស៊ីយ៉ូន ។ មេរៀន​នេះ​ទាំងស្រុង​ត្រូវបាន​បង្កើត​ដើម្បី​បានបង្រៀន​ដោយ​សិស្ស ។ សូមអញ្ជើញសិស្ស​ទីមួយដែលធ្វើជាគ្រូ ឡើង​មក​ខាងមុខ​ថ្នាក់ ដើម្បីបង្រៀន។

សិស្ស​ទីមួយដែលធ្វើជាគ្រូគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២៦-៣៣

សូម​ចាប់ផ្ដើម​ដោយសួរសំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នកត្រូវ​បាន​ប្រាប់​ឲ្យបំពេញកិច្ចការ​មួយ ដែលពិបាក ឬ​វា​មានភាពលើសលប់​នៅពេលណា ? ( បន្ទាប់ពីសិស្ស​ឆ្លើយតប អ្នកអាច​ចែកចាយ​ឧទាហរណ៍មួយ ) ។

សូមពន្យល់​ថា នៅក្នុង​ខែសីហា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បាន​ប្រទាន​ដល់ពួកបរិសុទ្ធ​នូវកិច្ចការ​ជាច្រើន​នៃ​ការ​ទទួល​បាន​ប្រាក់​ដើម្បី​ទិញ​ដីទាំង​អស់​ដែលតម្រូវ​ឲ្យ​សាងសង់​ទីក្រុង​ស៊ីយ៉ូន នៅឃុំ​ចាកសុន រដ្ឋ មិសសួរី ។ ពួកបរិសុទ្ធ​បាន​ដឹង​ថា នៅពេល​ពួកគេ​ទិញ​បានដី នោះពួកគេ​ត្រូវធ្វើការ​ខ្លាំង​ដើម្បី​ស្ថាបនា​ទីក្រុង និង​ព្រះវិហារ​បរិសុទ្ធ​នៅទីនោះ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:២៦-៣០ មាននូវ​បញ្ជា​របស់ព្រះអម្ចាស់​ដល់​អ្នកបម្រើ​របស់ទ្រង់​ពីរ​រូប ឈ្មោះ នូវែល ឃេ វីតនី និង​ស៊ីឌនី ហ្គីលប៊ើត ។ ទ្រង់​បានបញ្ជា​ពួកគេ​ឲ្យ​ប្រើ​ហាង​របស់ពួកគេ​នៅខឺតឡង់ រដ្ឋ អូហៃអូ ដើម្បីជួយផ្គង់ផ្គង់​ដល់​តម្រូវការ​របស់ពួកបរិសុទ្ធ ។ នេះ​គឺជា​ឧទាហរណ៍មួយ អំពី​វិធីមួយ​ដែលពួកបរិសុទ្ធមួយចំនួន ត្រូវបាន​សុំ​ឲ្យ​ធ្វើការ​លះបង់ និង​បរិច្ចាគ​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣១-៣៣ ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ឃ្លា​ដែលអាច​នឹង​លើកទឹកចិត្ត​ដល់ពួកបរិសុទ្ធ ដែល​ព្យាយាម​ដើម្បី​សម្រេច​ការងារ​ជាច្រើន​នៃការ​ស្ថាបនា​ស៊ីយ៉ូន ។

  • តើឃ្លា​អ្វីខ្លះ​ដែល​បាន​លើកទឹកចិត្ត​ដល់ពួកបរិសុទ្ធ​ទាំងនេះ ? ( នៅពេល​សិស្ស​ចែកចាយឃ្លា​នានា សូម​សួរ​ពួកគេ​អំពីរបៀប​ដែល​ពួកគេ​ផ្សាភ្ជាប់​ឃ្លា​ទាំងនោះ ទៅ​នឹងខ្លួនពួកគេតាម​របៀបណា ) ។

បន្ទាប់ពីសិស្ស​បាន​បញ្ចប់ការ​ពិភាក្សា​ខគម្ពីរ​ទាំងនេះ សូមសរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖បើ​យើងឧស្សាហ៍​នៅក្នុងការធ្វើ​សេចក្ដីល្អ នោះ​យើង​អាច​សម្រេច​នូវ​រឿង​អស្ចារ្យៗ​ជាច្រើន ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍​នេះ ។ អ្នក​ក៏​អាច​នឹង​ចង់​ចែកចាយ​នូវ​បទពិសោធន៍​មួយ ដែល​បាន​ជួយ​អ្នក​រៀន​សេចក្ដីពិត​នៃ​គោលការណ៍​នេះ​ផងដែរ ។

សិស្ស​ទីពីរ​ដែល​ធ្វើ​ជា​គ្រូ--គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៤-៤៣

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ ដែលពួកគេ​គោរព​ឪពុកម្ដាយ អ្នកដឹកនាំ គ្រូបង្រៀន ឬ​គ្រូបង្វឹក ប៉ុន្តែ​ធ្វើ​ការ​គោរព​នោះ​ដោយអាកប្បកិរិយា​មិន​សូវ​យកចិត្តទុកដាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៣៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពាក្យ​ដែល​ពិពណ៌នា​អំពី​អាកប្បកិរិយា​ដែល​យើង​គួរ​មាន នៅពេល​យើង​គោរព​ព្រះអម្ចាស់ ។

  • តើ​ពាក្យ​សម្ដី​អ្វីខ្លះ បង្រៀន​អំពី​អាកប្បកិរិយា​ល្អ​ចំពោះ​ការ​គោរពប្រតិបត្តិ ?

បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖យើង​ត្រូវ​គោរព​ព្រះអម្ចាស់​ដោយអស់ពីចិត្ត​របស់​យើង និង​ដោយ​ចិត្តស្មោះស្ម័គ្រ ។

  • តើ​អ្នក​គិត​ថា ការ​គោរព​ព្រះអម្ចាស់​ដោយ « អស់ពីចិត្ត និង​ដោយ​ចិត្តស្មោះ​ស្ម័គ្រ » មានន័យ​យ៉ាង​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែលពួកគេ​បានគោរព​ព្រះអម្ចាស់​ដោយ​អស់ពីចិត្ត និង​ដោយ​ចិត្តស្មោះ​ស្ម័គ្រ​របស់ពួកគេ ។

  • តើ​រឿង​នេះ​វា​ខុសគ្នា​ពី​គ្រា​ដែលអ្នក​ពុំ​គោរពដោយ​ចិត្តស្ម័គ្រ​ស្មោះ​យ៉ាង​ដូចម្ដេច ? (អ្នកក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ) ។

សូម​ចង្អុល​បង្ហាញ​ថា ស្របតាមខ ៣៤ អ្នកទាំងឡាយ​ដែល​គោរព​ព្រះអម្ចាស់ ដោយអស់ពីចិត្ត និង​ដោយ​ចិត្តស្មោះ​ស្ម័គ្ររបស់​ពួកគេ នឹង​រីករាយ​នឹង​ពរជ័យ​នៃ​ស៊ីយ៉ូន​នៅថ្ងៃ​ចុង​ក្រោយ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៤១-៤៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើលព័ត៌មាន​អំពី​ការ​ស្ថាបនាក្រុង​ស៊ីយ៉ូន​នៅ​ក្នុងជំនាន់​របស់​យើង ។ ដើម្បីជួយសិស្សយល់​អំពី​ខគម្ពីរ​ទាំងនេះ សូម​ពន្យល់​ថា​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ស៊ីយ៉ូន​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើងនៅគ្រប់​ជាតិសាសន៍​ដែល​មនុស្ស​គោរព​ព្រះអម្ចាស់​ដោយអស់ពីចិត្ត និង​ដោយ​ចិត្ត​ស្មោះស្ម័គ្រ​របស់ពួកគេ ។

សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពី​សារៈសំខាន់​នៃ​ការ​គោរព​តាម​ព្រះអម្ចាស់អស់ពីចិត្ត និង​ដោយ​ចិត្តស្មោះ​ស្ម័គ្ររបស់​អ្នក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែលពួកគេ​អាចគោរព​ព្រះអម្ចាស់កាន់តែ​អស់ពីចិត្ត និង​កាន់តែគោរព​ប្រតិបត្តិដោយ​ចិត្ត​ស្មោះស្ម័គ្រ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់សម្គាល់អំពីភាពខុសគ្នា​នៃ​ការគោរពប្រតិបត្តិប្រភេទនេះ​នៅក្នុងជីវិត​របស់ពួកគេ ។

កំណត់ចំណាំ ៖បន្ទាប់ពី​សិស្ស​ទាំងឡាយ​បាន​បង្រៀន​ចំណែក​របស់ពួកគេ​អំពីមេរៀននេះ​ហើយ សូម​អរគុណដល់ពួកគេ​សម្រាប់​កិច្ចការ​របស់ពួកគេ ។ សូម​ថ្លែងទីបន្ទាល់ថា ពរជ័យ​ដែលបាន​សន្យា គឺ​មានតម្លៃចំពោះការ​គោរពប្រតិបត្តិ និង​ការលះបង់​ដែលព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើងធ្វើ ។ សូម​ឲ្យ​សិស្ស​សង្ខេប​ពីអ្វី​ដែល​សិស្ស​ក្នុង​ថ្នាក់បានរៀន​នៅថ្ងៃនេះ និង​ពន្យល់​អំពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​សកម្មភាព​តាមគោលការណ៍​ទាំងនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:២០។ អ៊ីសាក មួលី ត្រូវ​បានបញ្ជា​ឲ្យលក់​ចម្ការ​របស់គាត់

នៅគ្រា​ដែលព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤អ៊ីសាក មួលី ស្ថិតនៅក្នុងរដ្ឋ មិសសួរី ប៉ុន្តែ​គាត់​បាន​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​បងថ្លៃ​របស់គាត់ ទីតុស បិលលិង្ស ។​ នេះ​ជា​មូលហេតុ​ដែល ទីតុស បិលលិង្ស ក៏​បាន​ទទួល​ការ​ណែនាំ​ឲ្យលក់​ចម្ការនោះ​ផងដែរ( សូមមើលគ. និង ស. ៦៣:៣៩) ។ ទីតុស បិលលិង្ស ក៏​បាន​លក់​ចម្ការ​របស់ អ៊ីសាក មួលី ប្រហែលជា ៣២.៥ ហិចតាទៅ​ឲ្យ រីឆី និង ហើខូលេស ខារែល នៅ​ខែ តុលា ឆ្នាំ ១៨៣១ ។ ( ដើម្បីមើល​ទីតាំង​នៃ​ចម្ការ​របស់​អ៊ីសាក មួលី សូមមើល ផែនទី​ប្រវត្តិ​សាសនាចក្រផែនទី ទី ៤ « ខឺតឡង់ រដ្ឋ អូហៃអូ ឆ្នាំ ១៨៣០-៣៨ » )