មេរៀនទី ៩៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-២០
បុព្វកថា
នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ ។ វិវរណៈនេះ នឹងត្រូវបានបង្រៀនជាពីរផ្នែក ។ មេរៀននេះ ផ្ដោតទៅលើខ ១-២០ដែលព្រះយេស៊ូវគ្រីស្ទ បានពន្យល់អំពីគោលបំណងនៃវិវរណៈ ៖ « យើងប្រទានដល់អ្នកនូវពាក្យទាំងនេះ ដើម្បីឲ្យអ្នកអាចយល់ ហើយចេះថ្វាយបង្គំ ហើយស្គាល់នូវអ្វីដែលខ្លួនថ្វាយបង្គំ ប្រយោជន៍ឲ្យអ្នកអាចចូលមកឯព្រះវរបិតាដោយនូវព្រះនាមរបស់យើង ហើយនៅវេលាកំណត់ ឲ្យបានទទួលនូវភាពពោរពេញរបស់ទ្រង់ » (គ. និង ស. ៩៣:១៩) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥
ព្រះយេស៊ូវគ្រីស្ទបង្រៀនអំពីរបៀបដែលបុគ្គលម្នាក់ៗអាចមើលឃើញព្រះភក្ត្ររបស់ទ្រង់ ហើយដឹងថាពិតជាមានទ្រង់មែន
សូមបង្ហាញរូបភាពមនុស្សល្បីម្នាក់ ដែលសិស្សរបស់អ្នកនឹងស្គាល់ ហើយសួរដល់ពួកគេបើពួកគេស្គាល់ឈ្មោះរបស់បុគ្គលម្នាក់នោះ ។ ( ប្រសិនបើអ្នកពុំមានរូបភាពដាក់បង្ហាញទេ សូមសរសេរឈ្មោះរបស់បុគ្គលនោះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សពន្យល់ថាអ្នកនោះជានរណា ហើយអ្វីដែលធ្វើឲ្យគាត់ល្បី ) ។
-
ហេតុអ្វីមនុស្សជាច្រើនស្គាល់មនុស្សម្នាក់នេះ ?
-
តើអ្នកគិតថាវាសំខាន់ឬទេដើម្បីស្គាល់មនុស្សម្នាក់នេះ ? ហេតុអ្វី ?
សូមដាក់តាំងរូបភាពរបស់ ព្រះយេស៊ូវគ្រីស្ទ ( អ្នកអាចប្រើរូបព្រះយេស៊ូវគ្រីស្ទ[សៀវភៅរូបភាពសិល្បៈដំណឹងល្អ (ឆ្នាំ ២០០៩ ) លេខ ១ ] សូមមើលផងដែរLDS.org) ហើយពន្យល់ថា មនុស្សជាច្រើនសព្វថ្ងៃនេះ ពុំស្គាល់ថាទ្រង់ជានរណាទេ ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីស្គាល់ថាព្រះយេស៊ូវគ្រីស្ទថាជានរណា ?
ថ្លែងទីបន្ទាល់ថាយើងពុំអាចសម្រេចសក្ដានុពលពេញលេញរបស់យើង ក្នុងនាមជាកូនចៅរបស់ព្រះបានទេ លុះត្រាតែយើងស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣ព្រះអម្ចាស់បានបង្រៀនអំពីរបៀបដែលយើងអាចបង្កើនចំណេះដឹងរបស់យើងអំពីទ្រង់ និងអំពីព្រះចេស្ដារបស់ទ្រង់ដើម្បីប្រទានពរយើងនៅពេលឥឡូវនេះ និងរហូតដល់ភាពអស់កល្បជានិច្ច ។ សូមសរសេរសំណួរពីដូចខាងក្រោមនៅលើក្ដារខៀន ទុកកន្លែងសម្រាប់ឲ្យសិស្សសរសេរចម្លើយរបស់ពួកគេនៅក្រោមសំណួរទាំងឡាយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-៥ ឲ្យឮៗ ។ មុនពេលសិស្សចាប់ផ្ដើមអាន សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលចម្លើយចំពោះសំណួរទីមួយ ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលចម្លើយចំពោះសំណួរទីពីរ ។ បន្ទាប់ពីខគម្ពីរត្រូវបានអាន សូមអញ្ជើញសិស្សពីរបីនាក់ឡើងមកមុខក្ដារខៀន ហើយសរសេរចម្លើយរបស់ពួកគេតបនឹងសំណួរទាំងនោះ ។ បន្ទាប់មកសូមសួរសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្នកនឹងថ្លែងអំពីសេចក្ដីសន្យានៅក្នុង ខ ១ ជាគោលការណ៍ « ប្រសិនបើ-នោះ » យ៉ាងដូចម្ដេច ? ( ការឆ្លើយតបរបស់សិស្សគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងបោះបង់ចោលអំពើបាបរបស់យើង មករកព្រះគ្រីស្ទ អំពាវនាវរកព្រះនាមរបស់ទ្រង់ គោរពតាមសំឡេងទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ បន្ទាប់មកយើងនឹងមើលឃើញព្រះភក្ត្រទ្រង់ ហើយស្គាល់ទ្រង់ថាជានរណា )។
អ្នកអាចគូសបញ្ជាក់ថាពរជ័យនេះនឹងកើតមានតាមពេលវេលារបស់ព្រះអម្ចាស់ផ្ទាល់ តាមមាគ៌ារបស់ទ្រង់ ហើយស្របតាមព្រះទ័យទ្រង់ ( សូមមើល គ. និង ស. ៨៨:៦៨; សូមមើលផងដែរ អេណុស ១:២៧) ។
-
តើសកម្មភាពនិមួយៗនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១ ជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
ចេញមកពីអ្វីដែលអ្នកបានរៀននៅក្នុងខ ៣តើគោលលទ្ធិអ្វីដែលសំខាន់ដើម្បីយល់ដឹងអំពីព្រះវរបិតា និងព្រះរាជបុត្រា ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ព្រះបិតា និងព្រះរាជបុត្រា គឺរួមគ្នាតែមួយ)។
-
តើឃ្លាថា ព្រះវរបិតា និងព្រះរាជបុត្រាគឺរួមគ្នាតែមួយមានន័យយ៉ាងណា ?
សូមជួយសិស្សយល់ដឹងថា ព្រះវរបិតា និងព្រះរាជបុត្រា គឺមានតួអង្គផ្សេងគ្នា ហើយជាក់ស្ដែង ដែលតួអង្គនិមួយៗ មានរូបកាយ សាច់ និងឆ្អឹងដ៏រុងរឿងមួយ ( សូមមើល គ. និង ស. ១៣០:២២) ។ ទោះជាយ៉ាងណាក៏ដោយ ព្រះវរបិតា និងព្រះរាជបុត្រា គឺមានគោលបំណង និងគោលលទ្ធិរួមគ្នាតែមួយ ។ ពួកទ្រង់រួមសាមគ្គីគ្នាដ៏ឥតខ្ចោះក្នុងការនាំមកនូវផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតា ។
សូមចង្អុលបង្ហាញនូវឃ្លាដូចខាងក្រោមនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤៖ « ជាព្រះវរបិតាពីព្រោះព្រះអង្គបានប្រទានដល់យើងនូវភាពពោរពេញរបស់ទ្រង់ » ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៧-២៦ឲ្យឮៗ ។ សូមសួរសំណួរខាងក្រោម ៖
-
តើការដែលព្រះយេស៊ូវគ្រីស្ទបានទទួលនូវភាពពោរពេញរបស់ព្រះវរបិតាមានន័យដូចម្ដេច ? ( សូមមើល គ. និង ស. ៩៣:១៦-១៧, ២៦ ) ។
-
តើសេចក្ដីពិតនៅក្នុងខ ៤-៥ជួយយើងយល់អំពីអត្ថន័យដែលថា ព្រះបិតា និងព្រះរាជបុត្រា គឺរួមគ្នាតែមួយ យ៉ាងដូចម្ដេច ?
សូមពន្យល់ថា ដោយសារតែព្រះបិតា និងព្រះរាជបុត្រា គឺរួមគ្នាតែមួយ នោះយើងនឹងបានស្គាល់ទាំងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលយើងធ្វើនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៦-២០
កំណត់ត្រារបស់យ៉ូហាន ត្រូវបានប្រើដើម្បីជួយយើងយល់ដឹងអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានទទួលនូវភាពពេញលេញនៃសិរីល្អរបស់ព្រះវរបិតាសួគ៌
សូមពន្យល់ថា យើងអាចរៀនច្រើនអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈការសិក្សាព័ត៌មាន ដែលព្រះអម្ចាស់បានប្រទានឲ្យដកស្រង់ចេញមកពីកំណត់ត្រារបស់យ៉ូហាន នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣។ វាអាចជាជំនួយដើម្បីពន្យល់ផងដែរថា សាវក យ៉ូហាន គឺជាសិស្សរបស់យ៉ូហាន បាទីស្ទ នៅពេលព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។ នៅក្នុងការសរសេររបស់លោក សាវកយ៉ូហាន បានផ្ដល់ដំណើររឿងខ្លះៗអំពីភាពជាសាក្សីរបស់យ៉ូហាន បាទីស្ទ បានថ្លែងអំពីព្រះអង្គសង្គ្រោះ ។
សូមបែងចែកសិស្សជាក្រុមៗ ដែលមានសមាជិកបួននាក់ ។ សូមឲ្យក្រុមនិមួយៗអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៦-១១ជាមួយគ្នា ហើយប្រាប់អំពីចំណងជើងដែលបានប្រើដើម្បីពិពណ៌នាអំពីព្រះអង្គសង្គ្រោះ ។ ចំណងជើងដែលសិស្សរកឃើញគួរតែរួមមានដូចតទៅ « ជាព្រះបន្ទូលគឺជាសារទូតអំពីសេចក្ដីសង្គ្រោះ » (ខ ៨) « ជាពន្លឺ និង ជាព្រះដ៏ប្រោសលោះនៃពិភពលោក » (ខ ៩) « ជាព្រះវិញ្ញាណនៃសេចក្ដីពិត » (ខ ៩) « ព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » (ខ ១១) ។
នៅពេលពួកគេបានបញ្ចប់ការអានខគម្ពីរទាំងនេះ សូមផ្ដល់ដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃព័ត៌មានដូចខាងក្រោមអំពីចំណងជើងដែលបានប្រាប់នៅខាងលើ ។ សូមឲ្យសមាជិកក្រុមនិមួយៗ ជ្រើសរើសចំណងជើងមួយ ហើយសិក្សាអំពីព័ត៌មានដែលទាក់ទងដោយស្ងាត់ស្ងៀម ។ សូមណែនាំដល់សិស្សឲ្យត្រៀមខ្លួនដើម្បីពន្យល់ដល់ក្រុមរបស់ពួកគេនូវអ្វីជាអត្ថន័យនៃចំណងជើង ហើយចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរដូចខាងក្រោម ។ អ្នកអាចបង្ហាញសំណួរនៅលើក្ដារខៀន ឬដាក់បញ្ចូលវានៅក្នុងក្រដាសចែកចាយ ដូច្នេះសិស្សអាចយោងទៅលើវាតាមត្រូវការ ។
បន្ទាប់ពីក្រុមទាំងឡាយមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ការពិភាក្សារបស់ពួកគេរួចហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១២-១៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រែក្លាយដូចជាព្រះបិតាទ្រង់ ។
-
តើព្រះយេស៊ូវគ្រីស្ទប្រែក្លាយដូចជាព្រះបិតាទ្រង់យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្ស គួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ព្រះយេស៊ូវគ្រីស្ទបានធំឡើងពីព្រះគុណថែមលើព្រះគុណ រហូតដល់ទ្រង់ទទួលបាននូវភាពពេញលេញនៃសិរីល្អរបស់ព្រះបិតា )។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទបានបន្ដពីព្រះគុណថែមលើព្រះគុណរហូតដល់ទ្រង់បានទទួលបាននូវភាពពេញលេញយ៉ាងដូចម្ដេច ?
សូមជួយសិស្សយល់ថា ព្រះគុណគឺជាកម្លាំង និង ជាព្រះចេស្ដាមកពីព្រះដែលអនុញ្ញាតឲ្យយើងទទួលបានជីវិតដ៏អស់កល្បជានិច្ច និង ភាពតម្កើងឡើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៩-២០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ សម្រាប់ការបើកសម្ដែង អំពីរបៀបដែលទ្រង់ទទួលបានភាពពេញលេញនៃព្រះវរបិតា ។
-
យោងតាម ខ ១៩, ហេតុអ្វីព្រះអង្គសង្គ្រោះបើកសម្ដែងពីរបៀបដែលទ្រង់ទទួលបានភាពពេញលេញនៃព្រះវរបិតាដូច្នេះ ?
សូមជួយសិស្សឲ្យមើលឃើញថា ព្រះអង្គសង្គ្រោះបានបើកសម្ដែងអំពីរបៀបដែលទ្រង់បានទទួលភាពពេញលេញមួយ គឺដើម្បីឲ្យយើងអាច « យល់ និងស្គាល់ » ទ្រង់ និងព្រះវរបិតាសួគ៌ ហើយស្គាល់របៀបដើម្បីថ្វាយបង្គំព្រះបិតា និងទទួលនូវភាពពេញលេញរបស់ទ្រង់ ។ សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅលើក្តាខៀន ៖ (សេចក្តីថ្លែងនេះត្រូវបានរកឃើញនៅក្នុង The Promised Messiah :The First Coming of Christ(ឆ្នាំ ១៩៧៨) ទំព័រ ៥៦៨ ]។
« ការថ្វាយបង្គំដ៏ឥតខ្ចោះគឺជាការត្រាប់តាម ។ យើងគោរពដល់អ្នកទាំងឡាយដែលយើងត្រាប់តាម » ( អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ) ។
-
តើអ្នកគិតថាការថ្វាយបង្គំមានន័យដូចម្ដេច ?
-
តើយើងថ្វាយបង្គំដល់ព្រះវរបិតាសួគ៌របស់យើងយ៉ាងដូចម្ដេច ? ( សិស្សគួរបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖យើងត្រូវថ្វាយបង្គំដល់ព្រះវរបិតាសួគ៌ ដោយការធ្វើតាមគំរូនៃព្រះយេស៊ូវគ្រីស្ទ )។
-
តើការរីកចម្រើនរបស់ព្រះអង្គសង្គ្រោះពីព្រះគុណថែមលើព្រះគុណ ស្រដៀងគ្នាទៅនឹងដំណើរការនៃការរៀនសូត្រ និង ការរីកចម្រើនដែលយើងអាចទទួលបទពិសោធន៍របៀបណា ?
-
តើសេចក្ដីសន្យាអ្វីខ្លះ ត្រូវបានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២០ ដល់អ្នកទាំងឡាយណាដែលធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ? ( សិស្សគួរបង្ហាញគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងអាចទទួលបានភាពពេញលេញនៃព្រះវរបិតា ដូចដែលព្រះយេស៊ូវគ្រីស្ទទទួលបានផងដែរ )។
សូមលើករូបភាពរបស់ព្រះអង្គសង្គ្រោះឡើង ដែលអ្នកបានដាក់តាំងនៅពេលចាប់ផ្តើមថ្នាក់ ។
-
ហេតុអ្វីវាសំខាន់ដើម្បីមានទីបន្ទាល់មួយអំពីគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ការបង្រៀន និងដង្វាយធួនរបស់ទ្រង់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបន្ដ « ព្រះគុណថែមលើព្រះគុណ » (គ. និង ស. ៩៣:១៣) ហើយកាន់តែក្លាយដូចជាទ្រង់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ឡូរែនសូ ស្នូ ហើយសុំឲ្យសិស្សក្នុងថ្នាក់គិតអំពីអ្វីដែលពួកគេចង់ធ្វើដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ៖
រូបភាពប្រធាន ឡូរែនសូ ស្នូ« សូមកុំរំពឹងឲ្យបានល្អឥតខ្ចោះក្នុងពេលតែមួយឡើយ ។ បើអ្នករំពឹងដូច្នោះ នោះអ្នកនឹងខកចិត្តហើយ ។ សូមឲ្យថ្ងៃនេះបានល្អប្រសើរជាងកាលពីម្សិលមិញ ហើយមានថ្ងៃស្អែកបានល្អប្រសើរជាងថ្ងៃនេះ ។ ការល្បួងដែលវាប្រហែលជាបានយកឈ្នះលើយើងខ្លះៗនៅថ្ងៃនេះ ចូរកុំឲ្យវាយកឈ្នះលើយើងនៅថ្ងៃស្អែកឡើយ ។ ដូច្នេះសូមបន្ដធ្វើឲ្យបានល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកុំទុកឲ្យជីវិតរបស់អ្នកត្រូវបញ្ចប់ដោយគ្មានសម្រេចសេចក្ដីល្អដល់អ្នកដទៃក៏ដូចជាខ្លួនឯងឡើយ » (Teachings of Presidents of the Church: Lorenzo Snow[ ឆ្នាំ ២០១២ ], ទំព័រ ១០៣) ។
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវរបៀបជាក់លាក់មួយ ដែលពួកគេនឹងស្វែងរកការរីកចម្រើន និងការកែលម្អដោយការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៥ ។ ព្រះយេស៊ូវគ្រីស្ទ បានបើកសម្ដែងកិច្ចការរបស់ព្រះបិតា
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីគោលបំណងសំខាន់មួយនៃការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ គឺដើម្បីជួយយើងបានមកស្គាល់ព្រះវរបិតាសួគ៌របស់យើង ៖
រូបភាពអែលឌើរ ជែហ្វ្រី អ័រ ហូឡិន« នៅគ្រប់អ្វីៗទាំងអស់ដែលព្រះយេស៊ូវ យាងមកមានបន្ទូល និងធ្វើ រួមមាន និងជាពិសេស នៅក្នុងការរងទុក្ខនៃដង្វាយធួន និងការពលិកម្មរបស់ទ្រង់ នោះទ្រង់កំពុងបង្ហាញដល់យើងថា ព្រះវរបិតាសួគ៌ដ៏អស់កល្បជានិច្ចរបស់យើងជានរណា និងយ៉ាងដូចម្តេច ហើយថាទ្រង់បានលះបង់ទាំងស្រុងយ៉ាងណាខ្លះសម្រាប់កូនចៅរបស់ទ្រង់គ្រប់វ័យ និងគ្រប់ជាតិសាសន៍នោះ ។ នៅក្នុងព្រះបន្ទូល និងទង្វើរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានព្យាយាមបើកសម្ដែង ហើយធ្វើឲ្យយើងដឹងដោយផ្ទាល់អំពីលក្ខណៈពិតរបស់ព្រះបិតារបស់ទ្រង់ ថាជាព្រះវរបិតា ដែលគង់នៅស្ថានសួគ៌របស់យើង ។
« យ៉ាងហោចណាស់ ទ្រង់បានធ្វើការណ៍នេះជាផ្នែកៗ ដោយសារគ្រានោះ និងគ្រានេះ យើងទាំងអស់គ្នាចាំបាច់ត្រូវស្គាល់ព្រះឲ្យកាន់តែពេញលេញ ដើម្បីស្រឡាញ់ទ្រង់កាន់តែខ្លាំង ហើយគោរពទ្រង់កាន់តែពេញលេញ ។…
« ដូច្នេះ កាឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ-- គឺជាអ្វីដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះបិតា ទ្រង់គឺ ‹ ប្រកបដោយក្ដីមេត្តាករុណា និងព្រះគុណ កម្រខឹង អត់ធ្មត់ និងពេញដោយសេចក្ដីល្អ ›Lectures on Faith( ឆ្នាំ ១៩៨៥ ), ទំព័រ ៤២] » ។ (« The Grandeur of God» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០៣, ទំព័រ ៧០, ៧២)។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១២-១៦។ ព្រះវរបិតាចង់ឲ្យយើងទទួលបានភាពពេញលេញរបស់ទ្រង់
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីរបៀបដែលយើងអាចប្រែក្លាយជាអ្វីដែលព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងប្រែក្លាយ ហើយទទួលនូវភាពពេញលេញរបស់ទ្រង់ ៖
រូបភាពអែលឌើរ ដាល្លិន អេក អូក« ដំណឹងល្អរបស់ព្រះយេស៊ូវ គ្រីស្ទ គឺជាផែនការមួយដែលបង្ហាញយើងពីរបៀបដើម្បីប្រែក្លាយទៅជាអ្វី ដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះហឫទ័យចង់ឲ្យយើងប្រែក្លាយ ។
« មានរឿងប្រៀបធៀបមួយបង្ហាញអំពីការយល់ដឹងនេះ ។ មានឪពុកស្ដុកស្ដមម្នាក់បានដឹងថា បើគាត់នឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ដល់កូនម្នាក់ ដែលពុំទាន់បានអភិវឌ្ឍដើម្បីមានប្រាជ្ញា និងភាពខ្ពង់ខ្ពស់នៅឡើយ នោះកេរមរតកនឹងប្រហែលជាត្រូវបំផ្លាញអស់ហើយ ។ ដូច្នេះឪពុកបាននិយាយទៅកូនគាត់ថា ៖
«‹ អ្វីៗទាំងអស់ដែលឪពុកមាន ឪពុកមានបំណងប្រគល់ដល់កូន-- ប៉ុន្តែពុំគ្រាន់តែទ្រព្យសម្បត្តិរបស់ឪពុកប៉ុណ្ណោះទេ ប៉ុន្តែទាំងតំណែង និងគោលជំហរបស់ឪពុកនៅក្នុងចំណោមមនុស្សទំាងអស់ផងដែរ ។ អ្វីដែលឪពុកមានឪពុកអាចប្រគល់ដល់កូនបានដោយងាយ ប៉ុន្តែដើម្បីប្រែក្លាយ ដូចរូបឪពុក នោះកូនត្រូវតែពឹងលើសមត្ថភាពកូនផ្ទាល់ ។ កូននឹងសក្ដិសមទទួលកេរមរតករបស់កូន ដោយការរៀននូវអ្វីដែលឪពុកបានរៀន ហើយដោយការរស់នៅដូចជាឪពុកបានរស់នៅ ។ ឪពុកនឹងប្រគល់ដល់កូននូវច្បាប់ និងគោលការណ៍ទាំងឡាយ ដែលឪពុកបានទទួលនូវប្រាជ្ញា និងភាពខ្ពង់ខ្ពស់របស់ឪពុក ។ សូមធ្វើតាមគំរូរបស់ឪពុក រៀនដូចដែលឪពុកបានរៀន ហើយកូននឹងក្លាយដូចជាឪពុក ហើយអ្វីគ្រប់យ៉ាងដែលឪពុកមាននឹងជារបស់កូន › ។
« រឿងប្រៀបធៀបនេះ ដូចគ្នាទៅនឹងគំរូនៃស្ថានសួគ៌ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសន្យានូវកេរមរតកនៃជីវិតដ៏អស់កល្បជានិច្ចដែលគ្មានអ្វីប្រៀបផ្ទឹមបាន ជាភាពពេញលេញនៃព្រះវរបិតា ហើយបានបើកបង្ហាញនូវក្រឹត្យវិន័យ និងគោលការណ៍ទាំងឡាយ ដែលអាចត្រូវបានទទួលនូវមរតកនោះ » (Challenge to Become, »Ensignខែ វិច្ឆិកា ឆ្នាំ ២០០០, ទំព័រ ៣២) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១៣-១៤។ ព្រះយេស៊ូវគ្រីស្ទ « ពុំបានទទួលភាពពេញលេញពីដំបូងឡើយ »
ការយាងចុះមករបស់ព្រះយេស៊ូវគ្រីស្ទ រួមមានទាំង ពេលទ្រង់ជាសមាជិកមួយនៃក្រុមព្រះ ឆ្លងកាត់វាំងននចូលមកក្នុងជីវិតរមែងស្លាប់ ប្រែក្លាយដូចជាយើងម្នាក់ៗ ហើយពីដំបូងឡើយ ពុំបានដឹងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ទ្រង់ ក្នុងនាមជាព្រះរាជបុត្រាសំណប់តែម្នាក់គត់របស់ព្រះ ជាព្រះវរបិតាសួគ៌ឡើយ ។ ប្រធាន ឡូរែនសូ ស្នូ បានពន្យល់ថា ៖ « នៅពេលព្រះយេស៊ូវផ្ទុំនៅក្នុងស្នូក ជាទារកតូច នោះទ្រង់ពុំដឹងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ហើយពុំដឹងថាទ្រង់បានបង្កើតផែនដីពីមុនមកនោះទេ ។ នៅពេលស្ដេចហេរ៉ូឌបានចេញបង្គាប់ នោះទ្រង់ពុំដឹងអ្វីសោះអំពីវាឡើយ ទ្រង់ពុំមានអំណាចអ្វីដើម្បីសង្គ្រោះជីវិតរបស់ព្រះអង្គទ្រង់ឡើយ ហើយ [ យ៉ូសែប និង ម៉ារា ] ត្រូវនាំទ្រង់ [ រត់ភៀសខ្លួន ] ទៅអេស៊ីព្ទ ដើម្បីការពារទ្រង់ពីឥទ្ធិពលនៃការបង្គាប់ ។… ទ្រង់បានធំឡើងជាមនុស្សពេញវ័យ ហើយអំឡុងពេលនៃការរីកចម្រើននេះ នោះវាត្រូវបានបើកសម្ដែងដល់ទ្រង់ថា ទ្រង់ជានរណា ហើយទ្រង់មកលើផែនដីនេះដើម្បីគោលបំណងអ្វី ។ សិរីល្អ និងព្រះចេស្ដាដែលទ្រង់មាន ពីមុនទ្រង់យាងមកកាន់ពិភពលោក គឺត្រូវបានប្រាប់ដល់ទ្រង់ហើយ » (Teachings of Presidents of the Church: Lorenzo Snow[ ២០១២] ទំព័រ ២៧៩) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១២, ១៩-២០ ។ ការបន្ដពីព្រះគុណថែមលើព្រះគុណ និងការទទួលបានភាពពេញលេញនៃសិរីល្អរបស់ព្រះវរបិតា
សេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដែលថ្លែងដោយព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់អំពីគោលគំនិតមួយនៃការរីកចម្រើនពីព្រះគុណថែមលើព្រះគុណ រហូតដល់យើងទទួលបានភាពពេញលេញមួយ ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« វាពុំមែនត្រូវតែមានប្រាជ្ញាទេ ដែលយើងគួរតែមាននូវចំណេះដឹងទាំងអស់ក្នុងពេលតែមួយ បង្ហាញមកឲ្យយើងនោះ ប៉ុន្តែយើងគួរតែទទួលបន្តិចម្តងៗ នោះយើងអាចយល់វាបាន » (Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨) ។
លោកបានថ្លែងបន្ថែមទៀតថា ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« នៅពេលអ្នកឡើងជណ្ដើរ អ្នកត្រូវតែចាប់ផ្ដើមពីកាំក្រោមគេមុន ហើយឡើងមួយកាំម្ដងៗ រហូតដល់អ្នកមកដល់កំពូល គឺដូចគ្នានឹងគោលការណ៍នានានៃដំណឹងល្អ---អ្នកត្រូវចាប់ផ្ដើមពីចំណុចដំបូង ហើយបន្តទៅរហូតទាល់តែអ្នករៀននូវគ្រប់គោលការណ៍នៃការលើកតម្កើង ។ ប៉ុន្តែវានឹងមហិមា បន្ទាប់ពីអ្នកបានឆ្លងកាត់វាំងនន មុនពេលអ្នករៀនពីវាទាំងអស់ ។ ក្នុងពិភពលោកនេះមិនអាចយល់អ្វីៗទាំងអស់បានទេ វានឹងជាកិច្ចការមហិមាមួយដើម្បីរៀនអំពីសេចក្ដីសង្គ្រោះ និង ការលើកតម្កើងរបស់យើង ហួសពីសេចក្ដីស្លាប់ទៅទៀត » (Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧] ទំព័រ ២៦៨) ។