ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:២១-៣៨


មេរៀនទី ១១២

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១-៣៨

សេចក្ដីផ្ដើម

នៅ​ខែ មេសា ឆ្នាំ ១៨៣៥ សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ដែល​ទើប​តែ​បាន​តែងតាំង​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ បាន​រៀបចំខ្លួន​ចេញទៅ​បម្រើ​បេសកកម្ម​ជា​កូរ៉ុម​ដំបូង ។ មុន​ពេល​ពួកគេ​ចាកចេញ ពួកគេ​បាន​សំណូមពរ​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ ស្វែង​រក​វិវរណៈ​ដើម្បី​ជួយ​ពួកគេ កាល​ដែល​ពួកគេ​បែកចេញ​ទៅ ( សូមមើល សេចក្តីណែនាំ​ដល់​មេរៀន​ទី ១១១ ) ។ វិវរណៈ​ដែល​លោក​បាន​ទទួល គឺត្រូវបាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧ ។ នេះ​គឺ​ជាមេរៀនទីពីរ​នៃ​មេរៀនទាំងបី ដែល​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ ។ នៅ​ក្នុង​ផ្នែក​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ពន្យល់​ពី​តួនាទី​នៃ​កូរ៉ុម​ជា​អធិបតី​ក្នុង​សាសនាចក្រ ៖ គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកដប់​ពីរនាក់ និង​កូរ៉ុម​នៃ​ពួក​ចិតសិបនាក់ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១-២៦

ព្រះអម្ចាស់​ពន្យល់​ពី​តួនាទី និង​សិទ្ធិអំណាច​របស់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ

មុន​ចាប់​ផ្ដើម​មេរៀន សូម​សរសេរ​ពាក្យ​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារខៀន ៖ ជួយ និង គាំទ្រ ។ នៅពេល​ចាប់​ផ្ដើម​មេរៀន សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រាដែលមាន​នរណា​ម្នាក់​ជួយ ឬ​គាំទ្រ​ពួកគេ ។ ហើយ​សូម​ឲ្យ​សិស្ស​បែរ​ទៅ​រក​ដៃគូ​ម្នាក់ ហើយ​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ពួកគេ ។

  • តើ​មាន​ភាពខុស​ប្លែក​គ្នា​យ៉ាងណា កាល​អ្នក​ដឹង​ថា​នរណា​ម្នាក់​បាន​ជួយ និង​គាំទ្រ​អ្នក​នោះ ?

សូម​សរសេរ​ពាក្យ គាំទ្រ នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ថា​ការ​គាំទ្រ​នរណា​ម្នាក់ មាន​ន័យ​ថា យើង​ជួយ និង​គាំទ្រ​បុគ្គល​នោះ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-២២ ដោយ​ស្ងាត់​ស្ងៀម រកមើល​ថា​នរណា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ឲ្យ​សមាជិក​គួរតែ​គាំទ្រ ។

  • តើ​នរណា​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា​យើង​គួរ​គាំទ្រ ? ( នៅពេល​ដែល​សិស្ស​ឆ្លើយតប សូម​សរសេរ គណៈប្រធានទីមួយ ជា​ចំណងជើង​នៅលើ​ក្ដារខៀន ) ។

សូម​ឲ្យ​សិស្ស​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨-៩ ដោយ​ស្ងាត់ស្ងៀម ។ មុនពេល​ដែល​ពួកគេ​អាន​ខគម្ពីរ​ទាំងនេះ សូមពន្យល់​ថា​នៅ​ក្នុង ខ ៩ឃ្លា « គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ តាមរបៀប​លោក​មិលគីស្សាដែក » សំដៅ​ទៅលើ​គណៈប្រធាន​ទីមួយ ។ សូម​សូម​ឲ្យ​សិស្ស​រក​មើល​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន អំពី​គណៈប្រធាន​ទីមួយ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​គណៈប្រធាន​ទីមួយ ? ( នៅ​ក្រោម​ចំណង​ជើង សូម​សរសេរ​សេចក្ដីពិត​ដូចខាង​ក្រោម ៖ គណៈប្រធានទីមួយ​មាន​ទំនួល​ខុសត្រូវ និង​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​គ្រប់​ការិយាល័យ​នៃ​សាសនាចក្រ) ។

  • ស្របតាម ខ ២២តើ​យើង​អាច​គាំទ្រ​គណៈប្រធាន​ទីមួយ​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​របស់សិស្ស​គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ គណៈ​ប្រធាន​ទីមួយ ត្រូវ​បាន​គាំទ្រដោយ​សេចក្ដី​ទុកចិត្ត សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន​នៃ​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​សិស្ស​គូស​ចំណាំពាក្យ ឬ​ឃ្លា​នៅក្នុង ខ ២២ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ) ។

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យើង​ត្រូវ​គាំទ្រ​គណៈប្រធាន​ទីមួយ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អានឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​ពីអ្វី ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​យើង​គួរ​ធ្វើ​ដើម្បី​ទ្រទ្រង់ ឬ​គាំទ្រ​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​យើង ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ចំពោះ​យើង ដើម្បី​គាំទ្រ​ដល់​អ្នក​ទាំងឡាយ ដែល​ត្រូវ​បាន​ហៅ … យើង​ត្រូវតែ​ពិនិត្យ​ពិច័យ​លើ​ជីវិត​របស់​យើង ប្រែចិត្ត​បើចាំបាច់ សន្យា​ថា​នឹង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​ធ្វើតាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។…

« … វា​នឹង​ជា​រឿង​ឈ្លាសវៃ​ក្នុង​ការប្ដេជ្ញាចិត្ត​ថា​នឹង​គាំទ្រ​ដោយ​សេចក្ដី​ជំនឿ និង សេចក្ដី​អធិស្ឋាន​របស់​យើង ដល់​អ្នក​ទាំងឡាយ​ដែល​បម្រើ​យើង​នៅ​ក្នុង​នគរ ។ ខ្ញុំ​យល់​ច្បាស់​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ ក្នុង​ការគាំទ្រ​ដល់​អ្នក​ទាំងឡាយ​ដែល​ត្រូវបាន​ហៅ ។… ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ការអធិស្ឋាន និង​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ ហើយ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​ថា​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បានហៅ​ឲ្យ​បម្រើ តាម​រយៈ​កូនសោ​បព្វជិតភាព » (The True and Living Church » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨,ទំព័រ ២១ ) ។

  • តើ​ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​គាំទ្រ​ដល់​ពួកអ្នក​ដឹកនាំ​សាសនាចក្រ​របស់​យើង ?

  • តើ​យើង​អាច​គាំទ្រពួក​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​យើង ដូច​ជា​គណៈប្រធាន​ទីមួយ ដែល​យើង​ស្គាល់​ដោយ​ផ្ទាល់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​គាំទ្រ​គណៈប្រធាន​ទីមួយ និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត ។ សូម​សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​នា​ពេល​អនាគត ដើម្បី​ជួយ និង​គាំទ្រ​ថ្នាក់ដឹកនាំ​សាសនាចក្រ​កាន់​តែ​ប្រសើរ​ឡើង ។

សូម​សរសេរ កូរ៉ុម​នៃ​ពួកដប់ពីរនាក់ ជា​ចំណងជើង​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៣ ដោយ​ស្ងាត់​ស្ងៀម រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល អំពី​តួនាទី​របស់​ពួកសាវក​ដប់ពីរ​នាក់ ។

  • ស្របតាម ខ ២៣តើ​ពួកសាវក​ដប់ពីរ​នាក់​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​អ្វី ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយតប​ហើយ សូម​សរសេរ​គោលលទ្ធិ​នៅ​លើ​ក្តាខៀនក្រោម​ចំណងជើង « កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ » ៖ ពួក​សាវក​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ពាស​ពេញ​ពិភពលោក ។ ( អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលលទ្ធិ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​អ្នក​គិត​ថា ពួកសាវក​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ មានន័យ​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អាន​អ្វី​ដែល Bible Dictionary និយាយ​អំពី​ពាក្យ និង​តួនាទី របស់​សាវក ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពីការរក​ឃើញរបស់​ពួកគេ។

សូម​ពន្យល់​ថា ប្រធាន​សាសនាចក្រ​គឺ​ជា​សាវក​ច្បង​នៅលើ​ផែនដី ហើយថាទីប្រឹក្សានៅ ក្នុង​គណៈប្រធានទីមួយ​ក៏​ជា​សាវក​ដែរ ។ ដូច្នេះ សមាជិក​នៃ​គណៈប្រធាន​ទីមួយ ក៏​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ដែរ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​ស្ដាប់ ឬ​អាន​ភស្ដុតាង ឬ​ទីបន្ទាល់​របស់ពួក​សាវក ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​ជាមួយ​មិត្ត​រួមថ្នាក់ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៤ ដោយ​ស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​សិទ្ធិអំណាច និង​អំណាច​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

  • នៅក្នុង ខ ២៤តើ​យើងអាច​រៀនអ្វីខ្លះ អំពី​សិទ្ធិ និង​អំណាច​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ? ( ក្រុម​កូរ៉ុម​មាន​សិទ្ធិ និង​អំណាច​ស្មើ​នឹង​គណៈប្រធាន​ទីមួយ ។ អ្នក​អាច​សរសេរ​ព័ត៌មាន​នេះ នៅលើ​ក្ដារខៀន​ក្រោម​ចំណងជើង « នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ » ) ។

សូមពន្យល់​ថា ពេល​បុរសណា​ម្នាក់​ត្រូវ​បាន​តែងតាំង​ជា​ពួក​សាវក នោះ​ពួកគេ​ត្រូវ​បាន​ផ្ដល់​កូនសោ​បព្វជិត​ភាព​ដូចគ្នា​នឹង​ប្រធាន​នៃ​សាសនាចក្រ​ដែរ ។ ប៉ុន្តែ ប្រធាន​នៃ​សាសនាចក្រ ដែល​ជា​សង្ឃជាន់ខ្ពស់​ជា​អធិបតី​លើ​បព្វជិតភាព​មិលគីស្សាដែក គឺ​ជា​បុរស​តែ​ម្នាក់​នៅលើ​ផែនដី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​កូនសោ​នៃ​បព្វជិតភាព​ទាំង​អស់ ។ ពួក​សាវក​ផ្សេង​ទៀត ប្រើ​កូនសោ​បព្វជិតភាពទាំងនេះ​ដូចដែល​បាន​អនុញ្ញាត​ដោយ​ប្រធាន​នៃ​សាសនាចក្រ ។ នៅពេល​ប្រធាន​សាសនាចក្រ​ស្លាប់ គណៈប្រធានទីមួយ​ត្រូវ​បាន​រំសាយ ហើយ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ដែល​មាន​សិទ្ធិ និង​អំណាច​ស្មើគ្នា​ទៅនឹង​គណៈប្រធាន​ទីមួយ ក្លាយ​ជា​ក្រុម​អធិបតីនៃសាសនាចក្រ ។ ក្នុង​នាម​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ សាវក​ច្បង​ដែល​នៅ​រស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​កូនសោ​បព្វជិតភាព​ទាំង​អស់ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៥ ដោយ​ស្ងាត់ស្ងៀម រកមើល​កូរ៉ុម​បព្វជិតភាព​មួយទៀត ដែល​បាន​រំឭក​ឡើង​នៅ​ក្នុង​វិវរណៈ​នេះ និង​តួនាទី​របស់​សមាជិក​ក្នុង​កូរ៉ុម​នោះ ។

  • តើ​កូរ៉ុម​ទីបី​ដែល​ព្រះអម្ចាស់​បាន​លើកឡើង​នៅ​ក្នុង​វិវរណៈ​នេះ​ជា​អ្វី ? ( នៅពេល​ដែល​សិស្សឆ្លើយ សូម​សរសេរ ក្រុម​ចិតសិបនាក់ ជា​ចំណង​ជើង​នៅលើ​ក្ដារខៀន ) ។

  • តើ​ក្រុមចិតសិប​នាក់​មាន​តួនាទី​អ្វី ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូមសរសេរ​សេចក្ដីពិត​ដូច​តទៅ​នៅលើ​ក្ដារខៀន ក្រោម​ចំណង​ជើង « ក្រុម​ចិតសិបនាក់ » ៖ ក្រុមចិតសិបនាក់ ត្រូវបាន​ហៅឲ្យ​បង្រៀន​ដំណឹងល្អ និង​ធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅ​ទូទាំង​ពិភព​លោក) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៦ ដោយ​ស្ងាត់​ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល អំពីសិទ្ធ​អំណាច​នៃ​ក្រុម​ចិតសិបនាក់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​អំពី​សិទ្ធិអំណាចនៃក្រុម​ចិតសិបនាក់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ៖

« ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សាវក​ច្បង​ដែល​កំពុង​រស់នៅ ដែល​ជា​ប្រធាន​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​ត្រូវបាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រើ​រាល់​កូន​សោ​បព្វជិតភាព ។…

« ពួក​ចិតសិប​នាក់ បម្រើ​តាម​ការចាត់តាំង និងតាម​ការផ្ទេរ​សិទ្ធិអំណាច ពី​គណៈប្រធាន​ទី​មួយ និងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។… គណៈ​ប្រធាន​នៃ​ពួកចិតសិបនាក់​ត្រូវ​បាន​ញែកចេញ ហើយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​កូនសោ ដើម្បី​ធ្វើ​ជា​អធិបតី​លើ​កូរ៉ុម​នៃ​ពួកចិតសិប​នាក់ » ( ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ[ ឆ្នាំ ២០១០ ], ២.១.១

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំង​ឡាយ​ដែលពួកគេ​មាន នៅពេល​ពួកគេ​បាន​អាន ឬ​បាន​ស្ដាប់​សុន្ទរកថា​ដោយ​សមាជិក​នៃ​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ និង​ក្រុម​ចិតសិបនាក់ ។ បើ​សិស្ស​បាន​ជួប​អ្នក​ដឹកនាំ​ទាំង​នេះ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​នោះ​ផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧-៣២

ព្រះអង្គសង្គ្រោះ​ពន្យល់​ពី​របៀប​ដែក​កូរ៉ុម​ជា​អធិបតី​ក្នុង​សាសនាចក្រ ធ្វើការ​សម្រេចចិត្ត ។

សូម​ប្រាប់​សិស្ស​ថា​អ្នក​ចង់​ឲ្យ​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត​សាមញ្ញ​មួយ​ជា​ក្រុម ( ឧទាហរណ៍ ពួកគេ​អាច​សម្រេច​យក​បទ​ចម្រៀង​បិទ​សម្រាប់​ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​ម៉ោង​រៀនលើក​ក្រោយ ) ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិភាក្សា​ពី​ជម្រើស​របស់​ពួកគេ ហើយ​សម្រេច​យក​ជម្រើស​នោះ​រួមគ្នា ។ បន្ទាប់​ពី​សិស្ស​បាន​សម្រេច​ចិត្ត​ហើយ សូម​ពិភាក្សា​ដូច​ខាង​ក្រោម ៖

  • តើ​ជាធម្មតា មនុស្ស​មួយ​ក្រុម​ធ្វើ​ការ​សម្រេចចិត្ត​យ៉ាង​ដូចម្ដេច ។

  • តើ​អ្នក​គិត​ថា វិធីសាស្ត្រ​ទាំងនេះ អាច​ប្រៀបធៀប​នឹង​ការ​សម្រេចចិត្ត​គណៈប្រធានទីមួយ កូរ៉ុមនៃ​ពួកដប់ពីរ​នាក់ និង​ក្រុមចិតសិបនាក់ យ៉ាងណាទៅ ?

សូមបែង​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យពួកគេ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៧–៣២ រួមគ្នា, ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី របៀប​ដែល​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ​ធ្វើ​ការ​សម្រេច​ចិត្ត ។ ក្រោយពី​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​ខគម្ពីរ​ទាំង​នេះ​ហើយ សូម​ពិភាក្សា​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​កូរ៉ុម​ជា​អធិបតី​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយតប​ហើយ អ្នក​អាច​សង្ខេប​ចម្លើយ​របស់​ពួកគេ ដោយសរសេរ​គោលការណ៍​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ការ​សម្រេចចិត្ត​របស់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​សាមគ្គី និង​សេចក្ដី​សុចរិត) ។

  • តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​រំឭកឡើង​នៅក្នុង ខ ៣០ ដែល​មាន​សារៈសំខាន់​សម្រាប់​បងប្អូនប្រុស​ទាំងនេះ ដើម្បី​ឲ្យ​មាន​ការ​សម្រេចចិត្ត​រួមគ្នា ?

  • ស្របតាម ខ ៣១តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​ដល់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ នៅ​ពេល​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រើ​គុណសម្បត្តិ​ទាំង​នេះ ?

  • តើ​ការ​ដឹង​ថា​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​សាវកពួកដប់ពីរ​នាក់ និង​ក្រុម​ចិត្តសិបនាក់​ជាមួយ​នឹង​ព្រះប្រាជ្ញាទ្រង់ ជួយ​អ្នក​ឲ្យ​គាំទ្រ​អ្នក​ដឹកនាំ​ទាំង​នេះ ដោយ​សេចក្ដី​ទុកចិត្ត​សេចក្ដី​ជំនឿ និង​ការ​អធិស្ឋាន ហើយ​ធ្វើតាម​ការទូន្មាន​របស់​ពួកគេ​យ៉ាងដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៣-៣៨

ព្រះអម្ចាស់​បានផ្ដល់​ការ​ដឹកនាំ​បន្ថែម​ទៀត ដល់​កូរ៉ុម​ជា​អធិបតី​នៃ​សាសនាចក្រ

សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ខគម្ពីរ​មួយដូច​ខាង​ក្រោម ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៣, ៣៤, ឬ ៣៥ ។ សូម​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ ហើយ​រកមើល​សេចក្ដី​ពិត​អំពី​សាវក​ដប់ពីរនាក់ ឬ​ក្រុមចិតសិប​នាក់ ។ បន្ទាប់​ពី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ទៅមុខ​ក្ដារខៀន ហើយ​សរសេរ​សេចក្ដី​ពិត​ដែល​ពួកគេ​រកឃើញ នៅ​ខាង​ក្រោម​ចំណងជើង « កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ » ឬ « ក្រុម​ចិតសិបនាក់ » ។

ក្នុង​ចំណោម​សេចក្ដី​ពិត​ទាំង​ឡាយ សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ពួកសាវក​ដប់ពីរនាក់ ធ្វើកិច្ចការ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង​នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ ក្នុង​ការ​ស្ថាបនា​សាសនាចក្រ ។ ក្រុម​ចិតសិបនាក់​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ក្រោមការ​ដឹកនាំ​របស់​ពួកសាវក​ដប់ពីរ​នាក់ ។ ពួក​សាវក​ដប់ពីរ​នាក់​កាន់​កូនសោ​នៃ​ការ​ប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយការ​ថ្លែង​ទីបន្ទាល់​របស់អ្នក អំពី​ទំនួលខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះអម្ចាស់​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គាំទ្រ និង​ទ្រទ្រង់​ពួក​អ្នក​ដឹកនាំ ដោយ​ស្ដាប់​តាម​ការ​ដឹកនាំ​ដ៏​បំផុស​គំនិត​របស់​ពួកគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២១-២៤ ។ សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« តួនាទី​របស់​សាវក​ម្នាក់​នាពេល​សព្វថ្ងៃ​នេះ គឺ​ដូច​គ្នា​នឹង​សាវក​សម័យ​បុរាណ​ដែរ ( សូមមើល កិច្ចការ ១:២២; ៤:៣៣ ) ។ បេសកកម្ម​របស់​យើង គឺត្រូវ​ទៅ​ពេញសព្វ​ក្នុង​លោកិយ​ទាំង​មូល ហើយ​ប្រកាសពី ‹ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការ​ឆ្កាង​របស់​ទ្រង់ › ( សូមមើល ម៉ាកុស ១៦:១៥; កូរិនថូសទី ១ ២:២ ) ។ សាវក​ម្នាក់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ និង ជា​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ។ ‹ ព្រះ​នាម​នៃ​ព្រះគ្រីស្ទ › សំដៅ​ទៅ​លើ​បេសកកម្ម ការសុគត និង ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ—ដែល​ជា​សិទ្ធិអំណាច គោលលទ្ធិ និង គុណសម្បត្តិ​សំខាន់​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​ត្រូវ​ធ្វើ​ជា​ព្រះអង្គ​ប្រោសលោះ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ក្នុង​នាម​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះគ្រីស្ទ យើង​សូម​ថ្លែង​ទីបន្ទាល់​នៃ​សេចក្ដី​ពិត ទេវភាព និង​ការ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ពលិកម្ម​ដ៏ធួន និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ » ( « Special Witnesses of the Name of Christ » The Religious Educator: Perspectives on the Restored Gospel, វ៉ុល ១២, លេខ. ២ [ឆ្នាំ ២០១១],ទំព័រ ១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:២៧-៣០ ។ ការ​សម្រេចចិត្ត​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀន​អំពី​ការ​សម្រេចចិត្ត​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« គ្មាន​ការ​សម្រេចចិត្ត​ណាមួយ​ធ្វើឡើង​ចេញ​ពី​ការ​ពិភាក្សា​នៃ​គណៈប្រធាន​ទីមួយ និង​ពួកសាវក​ដប់ពីរនាក់ ដោយ​គ្មាន​ការ​មូលមតិ​គ្នា​ពី​អ្នក​ដែល​ចូលរួម​ទាំង​អស់​ឡើយ ។ នៅដើម​ដំបូង​នៃ​ការ​ពិចារណា​លើ​បញ្ហា អាច​មាន​គំនិត​យោបល់​ខុសគ្នា ។ វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​ឡើង ។ បុរស​ទាំង​នេះ មាន​ប្រវត្តិ​ខុសៗគ្នា ។ ពួកគេ​គឺ​ជា​បុរស​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ មុន​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ចុងក្រោយ នោះ​ត្រូវ​មាន​ការ​មូលមតិ​ជា​ឯកច្ឆន្ទ និង​មាន​សំឡេង​តែ​មួយ ។

« វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​ឡើង ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ដកស្រង់​ចេញ​ពី​វិវរណៈ​នេះ​ម្ដង​ទៀត ៖

« ‹ ការ​សម្រេចចិត្ត​ទាំង​ឡាយ​នៃ​ក្រុម​ទាំង​នេះ ឬ​ពី​ក្រុម​ណាមួយ នោះ​ត្រូវ​បាន​ធ្វើឡើង ដោយ​សេចក្ដី​សុចរិត ដោយ​បរិសុទ្ធភាព និងចិត្ត​សុភាពរាបសារ ស្លូតបូត និង​សេចក្ដីអត់ធ្មត់ និង​ដោយ​សេចក្ដី​ជំនឿ និងគុណធម៌ និង​ដំរិះ សេចក្ដីអត់សង្កត់ សេចក្ដីអត់ធន់ សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដីរាប់អានគ្នា និង​សេចក្ដីសប្បុរស

« ‹ ពីព្រោះសេចក្ដី​សន្យាថា បើសិន​ជា​សេចក្ដីទាំងឡាយ​នេះចម្រើន​ឡើងក្នុងចិត្ត​ពួកគេ ហើយនោះ ពួកគេ​នឹង​មិន​ដែល​នៅ​ឥតផល ខាងដំណើរ​ស្គាល់​ព្រះអម្ចាស់​ឡើយ › ( គ. និង ស. ១០៧:៣០–៣១ ) ។

« ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា ក្នុងរយៈពេលម្ភៃឆ្នាំ ដែលខ្ញុំបានបម្រើជាសមាជិក​នៃ​ក្រុមប្រឹក្សានៃពួកដប់ពីរនាក់ និងក្នុងរយៈពេលជិតដប់បីឆ្នាំដែលខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ពុំដែល​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង ដោយសារ​តែ​គ្មាន​ការ​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​នោះ​ឡើយ ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​គំនិត​យោបល់​ខុសគ្នា នៅ​ក្នុង​ការ​ពិភាក្សា​ទាំង​នេះ ។ នៅ​ក្នុង​ដំណើង​ការ​នៃ​ការ​បញ្ចេញ​មតិ​យោបល់​រៀងៗ​ខ្លួន គំនិត និង​ទស្សនៈ​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ ។ ប៉ុន្តែ ខ្ញុំ​ពុំធ្លាប់​បាន​ឃើញ​ការ​មិន​ចុះសម្រុង​គ្នា​ធ្ងន់ធ្ងរ ឬ​ការ​គុំគួន​ផ្ទាល់​ខ្លួន​នៅក្នុង​ចំណោម​បងប្អូន​ប្រុស​របស់​ខ្ញុំ​ឡើយ ។ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​រឿង​ដែល​ស្រស់ស្អាត និង​អស្ចារ្យ​ជា​ច្រើន—ការ​មក​ជុំគ្នា នៅក្រោម​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​នៅក្រោម​ព្រះចេស្ដា​នៃ​វិវរណៈ ពី​ទស្សនៈផ្ទុយ​គ្នា​រហូត​ដល់​បាន​ចុះសម្រុង​គ្នា និង​មូលមតិ​គ្នា​ទាំង​ស្រុង ។ នៅពេល​នោះ​ហើយ​ដែល​ការ​អនុវត្តន៍​ត្រូវ​បាន​ធ្វើ​ឡើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នោះ​ថា ព្រះវិញ្ញាណ​​នៃ​វិវរណៈ បាន​បើកសម្ដែង​ម្ដងហើយ​ម្ដងទៀត​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់ » ( « God Is at the Helm » Ensign ខែ ឧសភា ឆ្នាំ​ ១៩៩៤ ទំព័រ ៥៤, ៥៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៥ ។ កូនសោ​នៃ​ពួក​សាវក​ដប់ពីរ​នាក់

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពួក​សាវក​ដប់ពីរនាក់ « គឺជា​អធិបតី​លើ​សាសនាចក្រ​នៃ​ពួកបរិសុទ្ធ ។… ពួកលោក​កាន់​កូនសោ​នៃ​ការ​គ្រប់គ្រង​នេះ ដើម្បី​បើកទ្វារ​នៃ​នគរ​ស្ថានសួគ៌​ដល់​គ្រប់​ប្រជាជាតិ និង​ដើម្បី​ប្រកាស​ដំណឹងល្អ​ដល់​គ្រប់​មនុស្សជាតិ ។ នេះ​គឺ​ជា​ចេស្ដា សិទ្ធិអំណាច និង​គុណធម៌​នៃ​ភាព​ជា​សាវក​របស់​ពួកលោក » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧], ទំព័រ ១៤១